សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ

2025/08/28 06:35:05 pm        44
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម អ៊ូ ឃីនយី (U Khin Y) ប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន៖ «ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ដោយ ហ៊ុន ម៉ាណែត, ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពី សំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី»

2025/08/23 11:25:45 am        522
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីពីនៅព្រឹកថ្ងៃទី២៣សីហានេះ បានបង្ហោះសារ​រួមជាមួយ​រូបភាព​មួយចំនួន​​ដោយបង្ហាញពីកិច្ចពិភាក្សា​ក្រោមកម្ដៅថ្ងៃ​ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​លើ​កិច្ចការរដ្ឋ​។សម្ដេចតេជោ បានរំលិច​ថា ម្សិលមិញជាខួប២ឆ្នាំ ដែលសម្ដេច​បាន​ចាក​ចេញ​ពី​តំណែង​នាយករដ្ឋ​មន្ត្រី​ជំនួស​ដោយ​​សម្ដេចធិបតី ហ៊ុន ម៉ាណែត(២២សីហា២០២៣-២២សីហា២០២៥)។ សម្ដេចតេជោបញ្ជាក់ដែរថា ​២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អរបស់​ថ្នាក់​ដឹក​នាំជំនាន់ថ្មី​លើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។សូមអានខ្លឹមសារទាំងស្រុងខាងក្រោម៖«រូបភាពនេះ ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទីជាមួយនាយករដ្ឋមន្ត្រី។ ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយ ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី​ បន្តវេន(២២សីហា២០២៣-២២សីហា២០២៥)។២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូលទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕»

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ

2025/08/22 09:45:44 pm        200
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅម្ចាស់សាលារៀនចំនួនបី ដែលបានផ្តល់ សញ្ញាបត្រជូនសម្តេចនោះត្រូវបានសម្តេចបោះចោលយូរមកហើយ ដោយសារតែវាគ្មានតម្លៃសម្រាប់រក្សា ទុកនោះទេ មួយវិញទៀតសម្តេចបានចំអកថាខួរក្បាល និងចំណេះដឹងរបស់សម្តេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនរបស់សម្តេច។  តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ»។  សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបបែបចំអកដល់ម្ចាស់សាលារៀនទាំង នោះផងដែរ ដោយសម្តេចសង្កត់ធ្ងន់ថា«ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ»៕ ដោយ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម

2025/08/21 08:45:12 pm        479
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ​របស់វៀត​ណាម (២/៩/១៩៤៥-២/៩/២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ​ចូល​រួមយ៉ាងខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជា​ជាតិ​វៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជន​វៀត​ណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀង​រាល់​ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ លោក ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលទិវា​ឯករាជ្យ​ថៃ្ង​ទី២ ខែកញ្ញា ជិតមក​ដល់​​ប្រជាជនវៀតណាម ​មាន​អា​រម្មណ៍​រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង​ការចងចាំអំពីវីរភាព​ក្លា​ហាន​របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ​យុត្តិ​ធម៌។ ទឹកចិត្តស្នេហាជាតិ និង​ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន​សិទ្ធិ​ស្វ័យសម្រេច តែងតែត្រូវបាន​ចង​ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់​ផ្តើម​នៃយុគសម័យថ្មី ដែលកំណត់​ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០​ឆ្នាំ​មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា​កម្លាំង​ជំរុញសម្រាប់​បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម ដែលមានលោក តូ ឡឹម អគ្គលេខាធិការជាប្រមុខ​ដឹក​នាំរដ្ឋាភិបាល និងប្រជា​ជន​​វៀតណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរ៖ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម និងទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

2025/08/19 06:19:09 pm        163
ភ្នំពេញ ៖ នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ សម្ដេចក៏បានពិភាក្សា​ អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម Anwar Ibrahim ជួបពិភាក្សាជាមួយសម្ដេចធិបតីតាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ

2025/08/19 04:02:38 pm        583
ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានជួបពិភាក្សាជាមួយសម្ដេចធិបតី តាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។ របស់ ឯកឧត្តម Anwar Ibrahim បានថ្លែងថា៖«ខ្ញុំបានថ្លែងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ»។របស់ ឯកឧត្តម Anwar Ibrahim បានលើកឡើងថា តាមរយៈកិច្ចពិភាក្សា ឯកឧត្តម និងសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងអំពី ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលបាននឹងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅលើតំបន់ព្រំដែននៃប្រទេសទាំងពីរ និងបានពិភាក្សាបន្ថែមលើជំហានផ្សេងទៀតដែលអាចត្រូវបានយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការត្រួតពិនិត្យលើកិច្ចព្រមព្រៀងបទឈប់បាញ់៕

សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ

2025/08/14 08:19:45 pm        288
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តមតូ ឡឹម អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ ខណៈកិច្ចជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នាជា ច្រើនស្តីពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងវៀតណាមរួមទាំងការកើនឡើងនៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោផ្ទាល់បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបតាមរយៈវិដេអូពីចម្ងាយរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនេះ គឺបានផ្តោតសំខាន់លើភាពរីកចម្រើននៃទំនាក់ទំនងទាំង ក្របខណ្ឌបក្ស ទាំងក្របខណ្ឌរដ្ឋាភិបាល និងទំហំពាណិជ្ជកម្មទ្វេភាគី ខណៈភាពរីកចម្រើនទាំងនេះគឺបាន ឆ្លុះបញ្ជាំងឲ្យឃើញនូវអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីជាដើម។ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថានៅក្នុងកិច្ចជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានរំលេចអំពី ចំណុចសំខាន់ៗពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា និងវៀតណាម ដោយក្នុងនោះសម្តេចតេជោ បានបង្ហាញ នូវការពេញចិត្តនូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើនឡើងយ៉ាងខ្ពស់ក្នុងរយៈ ពេល៧ខែនៅឆ្នាំ២០២៥នេះ បានឡើងដល់៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះកម្ពុជានាំទៅវៀត ណាមជិត៤ពាន់លានដុល្លារអាមេរិក។ បើតាមអ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះសម្តេចតេជោក៏បានលើក ឡើងផងដែរថាបច្ចុប្បន្ននេះវៀតណាមជាទីផ្សាលំដាប់លេខ៣សម្រាប់នាំទំនិញកម្ពុជាចូល ហើយក៏ជា សក្តានុពលមួយនៃការធ្វើពាណិជ្ជកម្មជាមួយគ្នានៅក្នុងឋានៈជាប្រទេសជិតខាងល្អ ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនទៅជាព្រំដែនមិត្តិភាព សន្តិភាពជាដើមផងដែរ។ នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម តូ ឡឹម ក៏បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំង ពីរដែលបន្តពួនជ្រុំរហូតដល់សព្វថ្ងៃនេះ ហើយឯកឧត្តមក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមមានការកើនឡើងជាលំដាប់ ហើយវៀតណាមនឹងធ្វើការពង្រឹងបន្ថែមទៀតជាមួយកម្ពុជានូវពាណិជ្ជកម្មនេះ ពោលគឺគ្រោងឲ្យដល់រហូត២០ពាន់លានដុល្លារអាមេរិក។ បើតាមឯកឧត្តមជា ធីរិទ្ធ ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅដើមខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមបុណ្យខួប៨០ឆ្នាំនៃការឯករាជ្យរបស់វៀតណាមផងដែរ ហើយឯកឧត្តមអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមចាត់ទុកថា វត្តមានរបស់សម្តេចតេជោនេះ នឹងធ្វើការឆ្លុះបញ្ចាំងបន្ថែមទៀតអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)៕អត្ថបទ ៖ បាន ចក់

TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯង​ក្រោយ​វិដេអូ​ក្រុម​ក្បត់​ជាតិ​សរសើរ​ទាហាន​ឈ្លាន​ពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ

2025/08/11 10:57:37 am        4410
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារ ហិរញ្ញ​វត្ថុ​កង​កម្លាំង​ប្រដាប់​​អាវុធកម្ពុជា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេស​ធ្វើ​ការ​ពិចារណា​ដោ​យខ្លួនឯង បន្ទាប់ពីស្តាប់នូវវិដេអូ​របស់ក្រុមក្បត់ជាតិ ដែល​បាន​លើក​សរសើរ​កង​ទ័ព​ឈ្លាន​ពាន​ថៃ ហើយបែរជាមកបង្អាប់ និងមូលបង្កាច់កងទ័ពខ្មែរគ្នាឯង ដោយ​ចោទ​ថា​ទាហាន​ខ្មែរ​យើង​បាញ់​ខុស​គោ​លដៅ​ទាហានថៃ បែរជាទៅចំ​ជនស៊ីវិលថៃទៅវិញ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេច​តេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមក្បត់ជាតិទាំងនោះ ដោយ​មិន​ថា​តើ​គេ​ជា​មនុស្ស​ ឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?។សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា «ប​ង​ប្អូន​ជន​រួម​ជាតិ​ជា​ទី​ស្រឡាញ់! នៅ​ពេល​ប្រជាជន និង​កង​ទ័ព​យើង​បាន​និង​កំពុង​រង​ទុក្ខ​វេទនា​ដោយ​ការ​ឈ្លាន​ពាន​របស់​ថៃ​ដែល​ក្នុង​នោះ​សាលា​រៀន​ វត្តអារាម ផ្ទះ​ប្រជាជន​រហូត​ដល់​ប្រាសាទ​បុរាណ​រាប់​ទាំង​ប្រាសាទ​ព្រះវិហារ​ត្រូវ​កង​ទ័ព​ថៃ​បាញ់​ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹក ដែល​ជា​ការឈឺចាប់​របស់​ជាតិ​ទាំង​មូល​នោះ​ហេតុ​អ្វី​បាន​ជា​មាន​ជន​ជាតិ​ខ្មែរ​ម្នាក់​មក​និយាយ​សរសើរ​កង​ទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «តើគេ​ជា​មនុស្ស​ឬ​ជា​សត្វ? តើ​គេ​ស្នេហា​ជាតិ​ឬ​ក្បត់​ជាតិ? សូម​បងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំ​សុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែល​មាន​មនុស្ស​តាម ១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ»៕ វីដេអូ៖ https://t.me/btvnewscambodia/254812

TOP STORY | សម្តេចតេជោ៖ រាល់ការបង្ហោះសាររបស់ខ្ញុំ​មានជនជាតិ​ថៃច្រើន​ជាង​៥ភាគរយ​ចូល​មើល និង​Comment ប៉ុន្តែខ្ញុំឆ្លើយតបត្រឹមតែពាក្យថា «Don’t Thai to me»

2025/08/10 07:40:24 pm        499
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​លើកឡើងថា រាល់ពេលដែលសម្តេចបង្ហោះសារអ្វីមួយនៅលើបណ្តាញសង្គមហ្វេសបុក គឺ​មាន​ជន​ថៃ​ច្រើន​ជាង ៥ភាគរយចូលមើលសារ និងខាំមិន(Comment) ចូលសម្តេចជាភាសាអង់គ្លេសផង និង​ភាសាថៃផង ប៉ុន្តែសម្តេចឆ្លើយតបទៅវិញត្រឹមតែពាក្យអង់គ្លេសបួនម៉ាត់ប៉ុណ្ណោះគឺ «Don’t Thai to me»។សម្តេចតេជោបានថ្លែងថា «ព្រឹកមិញខ្ញុំបាន​បង្ហោះសកម្ម​ភាព​វាយ​កូន​គោល​របស់​ខ្ញុំ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​មាន​កាសែត​ថៃ​មួយ​យក​ទៅ​ចុះផ្សាយ​នោះ​ទេ​ដែល​នេះ​​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រជាជន​ថៃ​មួយចំ​នួន​បាន​តាមដាន​សកម្មភាព​ខ្ញុំ​ជា​ប្រចាំ​។​ តាម​ការ​សង្កេត​នៅ​ពេល​ខ្ញុំ​បង្ហោះ​សារ​ម្តង​ៗ​មាន​ប្រជាជន​ថៃ​លើស ៥ភាគរយចូលមើល និងខ្ពស់បំផុតពេល​ខ្ញុំ​បង្ហោះ​សារ​ទាក់​ទង​ដល់​ការ​ប្រើប្រាស់​ជំពាមកៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមាន ប្រជាជន​ថៃ​ចំនួន​17.1% ចូល​មើល​ផងដែរ។ រៀង​រាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃ ដែលអាក្រក់មួយចំនួន​ចូល​មក​រំខាន​ដោយ​ការ​ខំមិន(comments) ជាភាសារថៃ ឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។ ខ្ញុំ​មិន​ឲ្យ​បិទ​ចោល​នោះទេតែពេលខ្លះខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)»៕

សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់

2025/08/08 07:40:36 pm        849
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៨ ខែសីហានេះ បានសរសេរនៅលើបណ្ដាញសង្គមបញ្ជាក់ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់។សម្ដេចតេជោ បានសរសេរថា តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សម្ដេចតេជោ បានថ្លែងថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។បើតាមសម្ដេចតេជោ រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។សម្ដេចតេជោបានថ្លែងថា វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។សម្ដេចតេជោបញ្ជាក់ថា សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។សម្ដេចតេជោ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM