លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

លោក Putin ចោទប្រកាន់​សហភាព​អឺរ៉ុប​ថា លះបង់​គ្រប់យ៉ាង​សម្រាប់​តែ​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​អាមេរិក​

2022/12/16 05:36:43 pm        520
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បញ្ហា​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​ឥរិយាបទ​អមិត្ត ដែល​ត្រូវ​បានបង្ហាញ​ដោយ​សហរដ្ឋ​អាមេរិក​ចំពោះ​សហភាព​អឺរ៉ុប គឺជា​ផលវិបាក​ដោយផ្ទាល់​នៃ​ភាព​កម្សោយ​បង្ហាញ​ចេញដោយ​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​។ ​លោក Putin បាន​និយាយថា សព្វថ្ងៃនេះ​ដៃគូ​សំខាន់​របស់​សហភាព​អឺរ៉ុប​គឺ​សហរដ្ឋអាមេរិក កំពុង​បន្ត​គោលនយោបាយ​ដែល​ដឹកនាំ​ដោយ​ផ្ទាល់​ទៅ​រក​ការរំសាយ​ឧស្សាហកម្ម​របស់​អឺរ៉ុប​។​ ពួកគេ​ថែម​ទាំង​ព្យាយាម​ត្អូញត្អែរ​អំពី​រឿង​នោះ​ ទៅកាន់​ចៅហ្វាយនាយ​អាមេរិក​របស់​គេ​ទៀតផង​។ ពេលខ្លះ​សូម្បីតែ​មានការ​អាក់​អន់​ចិត្ត​ពួកគេ​សួរ​ថា ហេតុអ្វី​បានជា​អ្នកធ្វើ​បែបនេះ​ដាក់​ពួក​យើង​? ខ្ញុំ​ចង់​សួរ​ថា តើ​អ្នក​រំពឹង​ចង់បាន​អី​? តើ​មាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ជូត​ជើង​ពួកគេ​?។​កាលពី​ដើមខែ​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បានលើកឡើង​ពី​ក្ដីបារម្ភលើ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដោយ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុបចាត់វិធានការ ប្រសិនបើ​ខ្លួន​ចង់​អាច​ប្រកួតប្រជែង​ជាមួយ​ឧស្សាហកម្ម​បៃតង​ដែល​ឧបត្ថម្ភ​ធន​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ លោក Putin បាន​គូសបញ្ជាក់ថា វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​សហភាព​អឺរ៉ុប​បណ្ដាលមកពី​ស្នាដៃ​ខ្លួនឯង ព្រោះតែ​ដាក់​គោលដៅ​លើ​រុស្ស៊ី ដោយ​ការដាក់ទណ្ឌកម្ម​យ៉ាង​សន្ធឹកសន្ធាប់​ជុំវិញ​ជម្លោះ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អាកាសធាតុនៅកម្ពុជាអាចចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំ និងខ្ពង់រាបភាគឦសាន ពីថ្ងៃទី១៨-២០ ខែធ្នូ

2022/12/16 05:29:16 pm        382
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុអាចចុះត្រជាក់ខ្លាំង ជាពិសេសបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា។

សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ទណ្ឌ​កម្ម​ទី​៩ ប្រឆាំង​នឹង​រុស្ស៊ី​

2022/12/16 05:24:07 pm        425
​អឺរ៉ុប៖ ក្រុម​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍បាន​អនុម័ត​ទណ្ឌកម្ម​កញ្ចប់​ទី​៩ ​ប្រឆាំង​ប្រទេស​រុស្ស៊ី ខណៈ​ក្រុម​មេដឹកនាំ​ទាំងនោះ​បាន​បើកភ្លើង​ខៀវ​ ផ្ដល់​កញ្ចប់​ជំនួយ​ចំនួន​ ១៨​ពាន់​លាន​អឺរ៉ូ​ដល់​អ៊ុយ​ក្រែ​ន​។ ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​ឯកអគ្គរដ្ឋទូត នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង Brussels​។ អត្ថបទ​ចុងក្រោយ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​ទេ ខណៈ​រង់ចាំ​ការ​បញ្ជូន និង​អនុម័ត​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ទាំងអស់ ប៉ុន្តែ​គេ​រំពឹងថា​នឹងត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​។ សំណើ​របស់​គណៈកម្មកា​រ​ដែល​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុន បានគ្រោង​ដាក់​លើ​បុគ្គល​ជនជាតិ​រុស្ស៊ី​ជាង​ ២០០​នាក់ និង​អង្គភាព​បន្ថែមទៀត​ដោយ​ការបង្ក​ទ្រព្យសម្បត្តិ និង​បម្រាម​ធ្វើដំណើរ​។ អ្នក​ទាំងនោះ​រួមមានក្រុមមន្ត្រី​រដ្ឋាភិបាល តំណាង​រាស្ត្រ អភិបាល​ប្រចាំ​តំបន់ គណបក្ស​នយោបាយ និង​អង្គភាព​នានា​រួមទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។ បុគ្គល និង​អង្គភាព​ទាំងនោះ​នឹង​ជាប់​ទណ្ឌកម្ម រួមជាមួយ​បុគ្គល​ចំនួន ១.២៤១​នាក់ និង​អង្គភាព​ ១១៨ ដែល​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​រួចទៅហើយ​។ ​កញ្ចប់​ទណ្ឌ​កម្មនេះក៏បាន​ដាក់​គោលដៅ​លើ​ក្រសួង​ឧស្សាហកម្ម​ ការពារជាតិ​រុស្ស៊ី ធនាគារ​របស់​រុស្ស៊ី​បន្ថែមទៀត និង​វិស័យ​រ៉ែ ព្រមទាំង​ការគ្រប់គ្រង​ការនាំចេញ​ដែល​បានគ្រោង​ទុកលើ​ផលិតផល​នានា ដូចជាសារធាតុ​គីមី សារធាតុ​ធ្វើ​ឲ្យ​វង្វេងស្មារតី គ្រឿង​អេឡិចត្រូនិក​ និង​សមាសធាតុ IT ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​សមាសធាតុ​សម្រាប់​យាន​ដ្រូ​ន​ប្រយុទ្ធ​ជាដើម​។​ លោក​ប្រធានាធិបតី Volodymyr Zelenskiy កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​ជំរុញ​ឲ្យ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប ​អនុម័ត​ជំនួយ​ដល់​ប្រទេស​របស់លោក​ផងដែរ ខណៈដែល​សង្គ្រាម​បាន​ឈានចូល​ជិត​ ១០​ខែ​៕អត្ថបទ៖ សុខមាន

BBREAKING NEWS! មនុស្ស ៨ នាក់ស្លាប់ និង ៥១ នាក់នៅបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅម៉ាឡេស៊ី

2022/12/16 04:52:18 pm        510
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា មនុស្ស៨ នាក់បានស្លាប់ និង ៧ នាក់បានរងរបួស និងជាង៥០នាក់បាត់ខ្លួន បន្ទាប់ពីបំណាក់ដីបានវាយប្រហារទីតាំងបោះជំរុំក្បែរតំបន់ Genting Highlands ក្នុងរដ្ឋ Selangor នៅព្រឹកថ្ងៃសុក្រនេះ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្ត។ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថាមនុស្សសរុប៧៩ នាក់ បានជាប់នៅក្នុងបំណាក់ដី ដែលបានកើតឡើងនៅទីតាំងបោះជំរុំ។

BREAKING NEWS ៖សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារដ៏ជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប

2022/12/16 01:50:10 pm        733
នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារដ៏ជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប។គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុបធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។​ កិច្ចប្រជុំពេញអង្គនៃជំនួប​កំពូលរំលឹកខួបនេះ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិ​ការ​អាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន​ និងកំណត់​ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។អំឡុងពេលនៃ​​កិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន​​ បានរៀបចំ​ឡើង រួមមាន៖ ​អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន ​អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា ។សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) និងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ។អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល នោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។សម្តេចតេជោ មានកម្មវិធីពិសា​អាហារការងាពេលព្រឹក​ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិ​ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុបផងដែរ។

វិមាន​ក្រឹម​ឡាំង​និយាយថា ប្រព័ន្ធ​មី​ស៊ី​ល Patriot នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់​នៅ​អ៊ុយ​ក្រែ​ន

2022/12/15 10:14:09 pm        613
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​ (Patriot) នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់ប្រសិនបើ​ត្រូវបាន​បញ្ជូន​ទៅកាន់​អ៊ុយ​ក្រែ​ន ដើម្បី​ស្ទាក់​ចាប់​មី​ស៊ី​ល​រុស្ស៊ី​ដែល​បាញ់​ក្នុង​បំណងបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​របស់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​​អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​ព្រមាន​សម្ព័ន្ធ​យោធា​ណា​តូ​ចំពោះ​ការផ្តល់​ឲ្យ​ទីក្រុង Kyiv នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot។ វា​ទំនងជា​វិមាន​ក្រឹម​ឡាំង​នឹង​ចាត់ទុក​ចំណាត់ការ​នេះ​ថា​ ជាការ​ធ្វើឲ្យ​ជម្លោះ​កើនឡើង។ ការអត្ថាធិប្បាយ​នេះ​ធ្វើឡើង​នៅពេលដែល​ក្រុង​មូ​ស្គូ​បាន​និយាយថា​ ពុំមាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃបុណ្យ Christmas នោះទេ បន្ទាប់ពី​សង្គ្រាម​ជិត ១០ខែ​នៅ​អ៊ុយ​ក្រែ​ន ទោះបី​មានការ​ដោះលែង​ឈ្លើយសឹក​រាប់សិប​នាក់​ទៀត​បន្ថែមទៀត រួមទាំង​ជនជាតិ​អាមេរិក​ម្នាក់ដែល​បានបង្ហាញ​ទំនាក់ទំនង​មួយចំនួន ​រវាង​ភាគី​ទាំងពីរ​នៅតែមាន​។​​បច្ចុប្បន្នប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នពុំទាន់​បាន​ចូលរួម​ក្នុង​កិច្ចចរចាដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា ដែល​កំពុងតែ​ផ្ទុះ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​នោះទេ ខណៈ​ទីក្រុង​មូ​ស្គូ​បាន​បាញ់​មី​ស៊ី​ល និង​យាន​ដ្រូ​ន​ទៅលើ​រោងចក្រ​ផលិត​ថាមពល និង​ទឹក​នៅ​ទូទាំងប្រទេស រួមទាំង​រដ្ឋធានី Kyiv។​ អ៊ុយ​ក្រែ​ន​បាន​នឹង​កំពុង​ស្នើ​សុំ​ឱ្យ​សម្ព័ន្ធមិត្ត​ប្រទេស​លោកខាងលិច​របស់ខ្លួន បង្កើន​ប្រព័ន្ធ​ការពារ​ដែនអាកាសបន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់លាន​នាក់​រស់នៅ​ដោយ​គ្មាន​អគ្គិសនី ឬ​ថាមពល​កម្តៅ​ប្រើប្រាស់​ក្នុង​រដូវរងា៕អត្ថបទ៖ ប៊ុនថន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងព្រុចសែលមកកាន់មាតុប្រទេសវិញ

2022/12/15 10:14:06 pm        570
ភ្នំពេញ ៖ នៅម៉ោង៩.០០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ២០២២ ម៉ោងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក​ត្រូវនឹងម៉ោង១៥.០០នាទី​រសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប។ វត្តមានមន្ត្រីថ្នាក់ដឹកនាំជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល មានថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាន​នៃកិច្ចប្រជុំកំពូល​រំលឹក​ខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ នៅទីក្រុងព្រុចសែល។​ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕

ប្រទេស​ចិន​ដក​មន្ត្រី​ស្ថាន​កុងស៊ុល ៦​នាក់​ចេញពី​ចក្រភព​អង់គ្លេស ក្រោយ​មានការ​តវ៉ា

2022/12/15 09:42:25 pm        522
​អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​និយាយថា ប្រទេស​ចិន​បាន​ដក​មន្ត្រី​ចំនួន ៦នាក់​ចេញពី​ចក្រភព​អង់​គ្លេស រួមមាន​ទាំង​អគ្គ​កុងស៊ុល​ម្នាក់ដែល​នគរបាល​ចង់​សាកសួរ​ ជុំវិញ​អំពើហិង្សា​លើ​ក្រុមបាតុករ​នៅ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Manchester កាលពី​ខែតុលា​។​ ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសលោក James Cleverly បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ចិន​បាន​ដក​មន្ត្រី​ដែល​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិហេតុ​កាលពី​ខែតុលា ដែល​បាតុករ​ម្នាក់​ទំនងជា​ត្រូវបាន​ទាញ​ចូលទៅ​ខាងក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​ចិន និង​ត្រូវបាន​វាយដំ​។ ​​ឧបទ្ទវ​ហេតុនេះបាន​កើតឡើង ​អំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា​នៅក្នុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល ជា​កន្លែង​ដែល​បដា និង​ផ្ទាំង​ពាក្យ​សរសេរ​ប្រឆាំង​បក្សកុម្មុយនិស្ត​ចិន​ដែល​កំពុង​កាន់អំណាច និង​ប្រឆាំង​ប្រធានាធិបតីលោក Xi Jinping ត្រូវបាន​គេ​មើលឃើញ​។​​លោក Cleverly បាន​និយាយថា មន្ត្រីការទូត​ចំនួន ​៦​នាក់​ត្រូវ​បានស្នើ​សុំឱ្យ​លើកលែង​អភ័យឯកសិទ្ធិ​ការទូត​របស់​ពួកគេ ជា​ផ្នែក​មួយ​នៃ​ការសាកសួរ​ដោយ​នគរបាល​ទីក្រុង Greater Manchester ដោយ​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​ពេលនេះ​ប្រទេស​ចិន​បាន​ដក​មន្ត្រី​ទាំងនោះរួមទាំង​អគ្គ​កុងស៊ុល​។​ ​ស្ថានទូត​ចិនក្នុង​ចក្រភព​អង់គ្លេសនិយាយ​លើ​គេហទំព័រ​របស់ខ្លួន​ថា អគ្គ​កុងស៊ុល​ក្នុង​ទីក្រុង Manchester បានបញ្ចប់​អាណត្តិ​របស់លោក ហើយ​ត្រូវ​ត្រលប់មកប្រទេស​ចិន​វិញ ដែល​នេះ​ជាការ​ប្តូរ​វេន​ធម្មតា​របស់​មន្ត្រី​កុងស៊ុល​ចិន៕​អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ទីក្រុង Kyiv មាន​អារម្មណ៍​មិន​អស់ចិត្ត​ចំពោះ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី ប៉ុន្តែ​នៅតែផ្គើន​

2022/12/15 09:21:39 pm        460
​អ៊ុយក្រែន៖ ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្សី​កាលពី​ព្រឹក​ថ្ងៃ​ពុធ បានធ្វើ​ឲ្យ​ពលរដ្ឋ​ទីក្រុង Kyiv មិន​អស់ចិត្ត ប៉ុន្តែ​ពុំបាន​ប៉ះពាល់​ដល់​ជំហរ​របស់​ពួកគេ​ចំពោះ​សង្គ្រាម​នោះទេ​។ ​យាន​ដ្រូ​នមួយគ្រឿង​បាន​វាយកម្ទេច​ដំបូល​អគារ​មួយកន្លែង​នៅ​ភាគ​កណ្តាល​ទីក្រុង Kyiv ប៉ុន្តែ​មន្ត្រី​ទីក្រុងបាន​និយាយថា ប្រព័ន្ធ​ការការពារ​ដែនអាកាស​បាន​ការពារ​ការបំផ្លាញ​ធ្ងន់ធ្ងរ​។ ពលរដ្ឋ​ម្នាក់កំពុង​ត្រៀមខ្លួន​ដើម្បី​ធ្វើការ បាន​និយាយថា លោក​បានឃើញ​ពន្លឺ​ដ៏​ភ្លឺ​នៃ​គ្រាប់​ផ្ទុះ ហើយ​កញ្ចក់​រថយន្តរ​បស់​លោក​ត្រូវបាន​គេ​មើលឃើញ​បែកខ្ទេច ប៉ុន្តែ​ទោះបី​ជាមាន​បញ្ហា​នេះ​ក៏ដោយលោក​នៅតែ​ផ្គើន​មិន​ព្រម​ចាកចេញ​។ រុស្ស៊ី​មានបំណង​ឲ្យ​យើង​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​រង​ទុក្ខលំបាក​។ ​អ្នកនាំពាក្យ​កងទ័ពអាកាស​អ៊ុយ​ក្រែ​នលោក Yuriy Ihnat បាន​និយាយថា ការវាយប្រហារ​នេះមានបំណង​ធ្វើ​ឲ្យ​ទីក្រុង​ងងឹត​ ដើម្បី​ធ្វើឱ្យ​វា​ពិបាក​ក្នុង​ការបាញ់​ទម្លាក់​យាន​ដ្រូ​ន ប៉ុន្តែ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​មាន​ប្រសិទ្ធភាព៕អត្ថបទ៖ ប៊ុនថន

ប្រធានអង្គការ​សុខភាព​ពិភពលោក​សង្ឃឹម​ថា ជំងឺCOVID-19 នឹង​លែង​ជា​ភាព​អាសន្ន​នៅ​ឆ្នាំ​ក្រោយ​​ទៀត​ហើយ

2022/12/15 07:43:10 pm        297
​WHO៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​សង្ឃឹមថា​ ជំងឺ​រាតត្បាត COVID-19 នឹង​លែង​ត្រូវ​បាន​ចាត់ទុកថា ​ជា​ភាព​អាសន្ន​សកល​ទៀតហើយ​នៅ​ឆ្នាំក្រោយ​។ ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក​(WHO) ជួប​ប្រជុំ​រៀងរាល់​ពីរ​ទៅ​បី​ខែម្តងដើម្បី​សម្រេច​ថា ​តើ​វីរុស​កូ​រ៉ូ​ណា​ថ្មីដែល​បាន​លេចឡើង​កាលពី ៣​ឆ្នាំមុន​នៅ​ទីក្រុង Wuhan ប្រទេស​ចិន និង​បាន​សម្លាប់​មនុស្ស​ជាង ៦.៦​លាន​នាក់នៅតែ​បង្ហាញ​ឱ្យ​ភាពអាសន្ន​សុខភាព​សាធារណៈ​ នៃ​ការព្រួយបារម្ភ​អន្តរជាតិ​ដែរឬទេ​។ នៅពេល​សួរ​អំពី​លក្ខខណ្ឌ​ដែល​ត្រូវការ​ សម្រាប់​ការបញ្ចប់​ភាពអាសន្ន​សុខភាព​សាធារណៈ​នៃ​ការ​ព្រួយបារម្ភ​អន្តរជាតិ អ្នកជំនាញ​ជាន់ខ្ពស់​ជំងឺ​រាតត្បាត​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Maria Van Kerkhove បាន​និយាយថា «​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​»។ នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក លោក Mike Ryan បាន​និយាយ​អំពី​បញ្ហា​ដូចគ្នានេះ​ថា ប្រសិនបើ​មាន​ចំនួន​ប្រជាជន​ច្រើន​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ពិភព​លោក​នៅតែ​មានកា​រងារ​ជាច្រើន​ដែល​ត្រូវធ្វើ​បន្តទៀត​។ លោក Ryan និយាយថា ការឆ្លង​ជំងឺ COVID-19 កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន មុនពេល​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​បោះបង់ចោល​គោលនយោបាយ «​គ្មាន COVID» ដ៏​តឹងរឹង​របស់ខ្លួន។ ការអត្ថាធិប្បាយ​របស់​នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ WHO ធ្វើឡើង​នៅពេលដែល​លោក​បាន​ព្រមាន​អំពី​តម្រូវការ​ក្នុង​ការ​បង្កើន​ការចាក់​វ៉ាក់សាំង ​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី​២ របស់​ពិភពលោក​។ លោក​និយាយ​ថា នៅពេលនេះ ប្រទេស​ចិន​បាន​ដក​វិធានការ​រឹតត្បិត ហើយ​ភ្លាមៗ​ជំងឺ​នេះ​ពុំ​អាច​គ្រប់គ្រង​បាន​នោះទេ​។ ទីក្រុង​ប៉េកាំង​បានចាប់ផ្តើម​ងាក​ចេញពី​គោលនយោបាយ «​គ្មាន COVID» បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​ការទប់ស្កាត់​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតីលោក Xi Jinping​។ ការបន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ភ្លាមៗ បាន​បង្កឱ្យមាន​ការតម្រង់​ជួរ​ដ៏​វែង​នៅ​ខាង​ក្រៅ​គ្លីនិក​ ព្យាបាល​ជំងឺ​គ្រុនក្តៅ​ក្នុង​សញ្ញា​គួរឱ្យ​ព្រួយបារម្ភ​ថា ​រលក​នៃ​ការឆ្លង​កំពុង​កើនឡើង ទោះ​បីជា​ចំនួន​ផ្លូវការ​នៃ​ករណី​ថ្មី​មាន​និន្នាការ​ទាប ដោយសារ​អាជ្ញាធរ​បាន​បន្ធូរបន្ថយ​ការធ្វើ​តេស្ត​ឡើង​វិញ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM