លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមមកកម្ពុជា

2022/12/01 06:42:30 pm        615
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និង​ទទួល​អដ្ឋិធាតុ​យុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​វៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង​នៅតំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតី​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និ​ង​លោក​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាម​ចូលមក​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦។  

ដំណឹងល្អ..! រយៈ១០​ថ្ងៃក្នុងខែធ្នូនេះ ប្រេងសាំងធម្មតាតម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)

2022/12/01 06:24:33 pm        348
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែធ្នូ ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)៕

អាមេរិក​និយាយថា សម្ព័ន្ធ​ណា​តូ​ព្រួយបារម្ភ​ពី​ការបង្កើន​សមត្ថភាព​យោធា​ដោយ​ស្ងាត់​ៗ​របស់​ចិន​

2022/12/01 06:18:09 pm        351
​អាមេរិក៖ ប្រមុខ​ទូត​អាមេរិក​លោក Antony Blinken និយាយ​ថា សម្ព័ន្ធ​ណា​តូព្រួយបារម្ភ​ពី​ការបង្កើន​សមត្ថភាព​ខាង​យោធាដ៏​ឆាប់រហ័ស ​និង​ស្ងាត់ៗ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ចិន​ជាមួយ​រុស្ស៊ី ព្រមទាំង​បាន​ពិភាក្សា​ពី​មធ្យោ​បាយ​ដ៏​ជាក់លាក់​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​។ ​លោក Blinken បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​មកពី​សម្ព័ន្ធ​ការពារជាតិ​លោកខាងលិច​រយៈពេល​ ២​ថ្ងៃ​ថា សមាជិក​នៃ​សម្ព័ន្ធ​យោធា​របស់​យើង​នៅតែមាន​ក្ដីបារម្ភ ​អំពី​គោលនយោបាយ​របស់​ប្រទេស​ចិន ទាក់ទង​នឹង​ការបង្កើន​សមត្ថភាព​ខាង​យោធា​ដ៏​ឆាប់រហ័ស ​និង​ស្ងាត់ៗ រួមទាំង​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​នេះ​ជាមួយ​រុស្ស៊ី។​ ​ការអត្ថាធិប្បាយ​របស់​លោក Blinken មាន​ឡើង​បន្ទាប់ពី​ទីក្រុង Moscow និយាយថា យន្តហោះ​ចម្បាំង​យុទ្ធសាស្ត្ររបស់​រុស្ស៊ី និង​ចិន រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev-95 "Bear" ជាច្រើន​គ្រឿង បានធ្វើ​សកម្មភាព​ល្បាត​រួមគ្នា​លើ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាងកើត ហើយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិកគឺកូរ៉េខាងត្បូងបាន​និយាយថា ខ្លួន​បានដឹងថា យន្តហោះ​ចម្បាំង​ទាំងនោះមាន ​២​គ្រឿង​ជា​របស់​ចិន និង ​៦​គ្រឿងជា​របស់​រុស្ស៊ី បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​។​ចិន និងរុស្ស៊ីបានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួនព្រួយបារម្ភ ដោយ​ការប្រកាស​ពី​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្មាន​ដែន​កំណត់កាលពី​ខែកុម្ភៈ ប៉ុន្មាន​ថ្ងៃមុន​រុស្ស៊ីបើក​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន 

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង ចូលជួបសម្តែងការគួរសម

2022/12/01 06:09:56 pm        638
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រមុខ​ការពារជាតិ​និយាយថា រុស្ស៊ី​គួរតែ​ប្រើ​អាវុធ​ទំនើប​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/12/01 05:57:19 pm        464
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កង​ម្លាំ​ង​ប្រដាប់អាវុធគួរតែ​ប្រើ​ប្រព័ន្ធ​អាវុធ​ទំនើប​ថ្មីនៅក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ​លោក Sergei Shoigu បាន​និយាយ​នៅ​កិច្ចប្រជុំ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​ក្រសួងការពារជាតិថា វា​ចាំបាច់​ក្នុង​ការបន្ត​ទំនើបកម្ម​អាវុធ និង​ការបង្កើត​ប្រព័ន្ធ​អាវុធ​ទំនើប​ដែល​អាច​ទុកចិត្តបាន អំឡុង​ប្រតិបត្តិការ​សឹក​ពិសេស​នេះ​។ លោក Shoigu ដែលជា​មនុស្ស​ជំនិត​បំផុត​ម្នាក់ ​ក្នុងចំណោម​មនុស្ស​ជាច្រើន​របស់លោក​ប្រធានាធិបតី Vladimir Putin ពុំបាន​បញ្ជាក់​ច្បាស់​ទេ​ថា ​អាវុធ​ទំនើប​ណាមួយ​ដែល​នឹងត្រូវ​ប្រើ ទោះបីជា​លោក​បាន​និយាយថា លោក​ចង់ពិភាក្សា​ជាមួយ​ក្រុម​ឧត្ដមសេនីយ៍​ពី​មធ្យោបាយ​ថ្មី​នៃ​ការបង្កើន​សមត្ថភាព​កាំភ្លើង​ធំ​ និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ក៏ដោយ​។​លោក Shoigu បាន​និយាយថា​ មធ្យោបាយ​ថ្មីៗនៃ​ការប្រើប្រាស់​អាវុធ​ទាំងនោះ​ក្នុង​សមរភូមិ​ប្រយុទ្ធ នឹង​ត្រូវបាន​សាក ល្បង។ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​លោក Shoigu បាន​និយាយថា អាវុធ​សម្រាប់​បាញ់​កម្ទេច​អាវុធ​របស់​សត្រូវ នឹង​ត្រូវបាន​ពង្រឹង​ដោយ​ប្រើ​ប្រព័ន្ធ​រ៉ូ​កែ​ត​រយៈ​ចម្ងាយ​ឆ្ងាយដូចជា Tornado-S និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ដែលមាន​សមត្ថភាព​ខ្ពស់​"Malka"។ លោកថា ផែនការ​នេះ​អាច​កម្ទេច​រ៉ូ​កែ​ត និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ប្រកបដោយ​ប្រសិទ្ធភាព៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា កម្ពុជាស៊ីសំណូកពីក្រុមហ៊ុន និងស៊ីប្រាក់ជំនួយ

2022/12/01 05:49:17 pm        394
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលនូវការចោទប្រកាន់នានា ដែលចោទថា កម្ពុជាមានអំពើពុករលួយ ស៊ីប្រាក់សំណូកសូកប៉ាន់ពីក្រុមហ៊ុន ជាថ្នូរនឹងអ្វីមួយ ហើយស៊ីប្រាក់ជំនួយពីបរទេស ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១០+១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកនិយាយចេះតែនិយាយ គេថាកម្ពុជានឹងមានពុករលួយ ក្រុមហ៊ុនអីក៏ត្រូវតែយកលុយដែរ ត្រូវបង់ប៉ុណ្ណេះប៉ុណ្ណោះ ជាថ្នូរនឹងធ្វើអ្វីនៅកម្ពុជា ។ សម្ដេចតេជោ បានបន្តថា ចំណែកអ្នកខ្លះថាកម្ពុជាស៊ីជំនួយលុយពីបរទេស ដោយសម្ដេចបានជំរុញអ្នកទាំងនោះ ទៅសាក់សួរក្រុមហ៊ុនជប៉ុន និងទូតជប៉ុនបាន ពាក់ព័ន្ធនឹងការវិនិយោគ និងការផ្ដល់ជំនួយមកកម្ពុជានេះ ។ តែយ៉ាងណាជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញទៅមន្ត្រី ត្រូវខិតខំធ្វើការងារ ពាក់ព័ន្ធនឹងការសម្របសម្រួលធ្វើបែបបទផ្សេងៗ បង្កើតទំនុកចិត្តដល់វិនិយោទុន ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ដែលអាចជួយបង្កើតការងារ ដល់ពលរដ្ឋបានធ្វើ ពិសេសកែប្រែនូវណុចខ្វះខាតផ្សេងៗ ៕ (អត្ថបទ៖បាន សុខរិទ្ធិ)

សហភាព​អឺរ៉ុប​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន ១០​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​

2022/12/01 05:41:20 pm        434
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បានបង្ហាញ​ការ​ប៉ាន់​ប្រមាណ​ចំនួន​កងទ័ព​សរុប​របស់​អ៊ុយក្រែ​ន​ ដែល​បាន​បាត់បង់​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​រុស្ស៊ី​។ ​លោកស្រី von der Leyen កាលពី​ថ្ងៃ​ពុធ​ម្សិលមិញបាន​អះអាងថា កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន​ជាង ១០០.០០០​នាក់បាន​ស្លាប់ ខណៈ​បន្ថែមថា ជន​ស៊ីវិល​ប្រមាណ ២០.០០០​នាក់ក៏ត្រូវ​បាន​បាត់​បង់ជីវិត​ផងដែរ ក្នុងអំឡុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​នៅតែ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃ ​ចាប់តាំងពី​ការវាយលុក​កាលពី​ថ្ង​ទី​២៤ ខែ​កុម្ភៈ​។ ​ប្រមុខ​គណៈកម្មការ​អឺរ៉ុបរូបនេះពុំបាន​បង្ហាញ​ពី​ប្រភព​ថា ​ព័ត៌មាន​នេះទទួលបាន​ពី​ណា​នោះទេ​។ ​កាលពី​ចុងខែ​កញ្ញា លោក Sergey Shoigu រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីបាន​និយាយថា ​មកទល់នឹង​ពេលនេះអ៊ុយ​ក្រែ​ន​បាន​បាត់បង់​កងទ័ព​ជាង ៦១.០០០នាក់ខ្ពស់ជាង ​១០​ដង​នៃ​ចំនួន​កងទ័ព​រុស្ស៊ី​ដែល​បាន​ស្លាប់​។​​លោកស្រី​ក៏បាន​និយាយ​ផងដែរ​ថា​ រចនាសម្ព័ន្ធ​ពិសេស​នឹង​ត្រូវបាន​បង្កើត​ឡើង​ដោយ​សហភាព​អឺរ៉ុប​ដើម្បី​រៀបចំ និង​វិនិយោគ​ថវិកា​ចំនួន ​៣០០​ពាន់​លាន​អឺរ៉ុបជិត ​៣១១​ពាន់​លាន​ដុល្លារ​អាមេរិក លើ​ប្រាក់​បម្រុង​នៅក្នុង​ធនាគារកណ្ដាល​របស់​រុស្ស៊ី និង ១៩​ពាន់​លាន​អឺរ៉ូ​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ធុរកិច្ច​រុស្ស៊ី ដែល​សហភាព​អឺរ៉ុបបាន​បង្កកបន្ទាប់ពី​ផ្ទុះ​ជម្លោះ​។ គម្រោង​នេះ​នឹងត្រូវ​ប្រើ​ប្រាក់​បានមកពី​សកម្មភាព​ទាំងនោះ ក្នុង​ការកសាង​ឡើងវិញ និង​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរ ខួប១១ឆ្នាំ នៃ​ប្រតិបត្តិការ​របស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia)

2022/12/01 04:33:32 pm        322
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ខួប ១១ឆ្នាំ នៃ​ប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ Minebea(Cambodia) របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និង​ផ្តល់​ការ​ងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បាន​ដាក់​ទុន​វិនិយោគ​សរុប​រហូត​ដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភព​លោក។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​យោបល់​អោយ​បដិសេដ​ក្រុម​មីនីបៀរបស់ជប៉ុន ដោយគេបញ្ជាក់ថា ក្រុមហ៊ុននោះជាក្រុមហ៊ុនតូច និង​មិន​មាន​សក្តា​នុពល​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល គាំពារ​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា មិនមែនសំដៅតែទៅលើក្រុមជប៉ុននោះឡើយ​ ដែលសកម្មភាពទាំងនេះ គឺជា​គោល​នយោបាយ ដើម្បីទាក់ទាញវិនិយោគិននៅកម្ពុជាកាន់តែមានចំនួនច្រើន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រូវការការវិនយោគពីក្រៅប្រទេស មិនថា ក្រុមហ៊ុន​នោះតូច​ ឬក៏ធំនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រីណាមកមុន យើង​នឹង​ចាប់​ទទួលទានមុន, ត្រីណាមកក្រោយ យើងទទួលទានពេលក្រោយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីគោលនយោបាយជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាម​រយៈគោល​នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងវិធានការនានា តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣ កុំផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បញ្ហាកូវីដ-១៩ ប្រភេទ«អូមីក្រុង» បាន​ឆ្លង​រីករាល​ដាល​គ្រប់​ស្រទាប់មហាជនទាំងអស់ មិនថាអ្នកធំ ​ឬអ្នកតូច​ ,អ្នកមាន​ ឬអ្នកក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនប្រកាសថា «អ្វីដែលយើងឈ្នះកូវីដ-១៩ គឺគោលនយោបាយចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ​ទាំងអស់​ទូទាំង​ប្រទេស សូមគិតអោយបានដិតដល់ទៅលើការប្រើប្រាស់បរិក្ខាអគ្គិសនីវៃឆ្លាត ដើម្បីប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់ និងភាពសន្សំសំចៃខ្ពស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាន​នរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន​។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាព​ជាដៃ​គូ​ជា​មួយ​ជប៉ុន។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹង​ដំឡើង​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បាន​កើត​ឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាព​អំណោយ​ផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង០០នាទី

ស្ថានទូតជប៉ុនចូលរួមសាទរគុនល្បុក្កតោខ្មែរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/12/01 04:21:13 pm        86
ភ្នំពេញ៖ ស្ថានទូតជប៉ុននាព្រឹកថ្ងៃទី ១ ធ្នូ ២០២២ នេះ បានសម្ដែងការសាទរ និងកោតសរសើរដែលរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធបានខិតខំ ក្នុងការអភិរក្ស និងលើកតម្លៃនៃគុនល្បុក្កតោក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានខ្លឹមសារដូចខាងក្រោមនេះ៖ «ស្ថានទូតជប៉ុនយើងខ្ញុំ សូមចូលរួមអបអរសាទរការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយប្រជាជនកម្ពុជា។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយគុនល្បុក្កតាក្នុងការចុះបញ្ជីនេះ» ៕

សម្តេចតេជោ ហ៊ុន សែន ៖ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ

2022/12/01 04:04:31 pm        1046
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។ថ្លែងក្នុងពិធីពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ​​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាពជាដៃគូជាមួយជប៉ុន។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាននរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខUN ៖ ផែនទីបង្ហាញផ្លូវនៃការរំសាយអាវុធនៅតំបន់ហ្កាហ្សា ត្រូវតែអនុវត្តតាម
08/01/2026 01:08 PM
UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
08/01/2026 01:08 PM
វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
08/01/2026 01:08 PM
ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ
08/01/2026 12:08 PM
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
08/01/2026 12:08 PM
រដ្ឋមន្រ្តីសុខាភិបាល «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»
08/01/2026 12:08 PM
ជំនាញបច្ចេកទេសចំនួន៦ នៅវិទ្យាស្ថាន ITI ត្រូវនឹងទីផ្សារការងារទាំងពេលបច្ចុប្បន្ននិងអនាគត
08/01/2026 12:08 PM
ការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្លាញយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា
08/01/2026 12:08 PM
ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
08/01/2026 11:08 AM
លោកTrump៖ សហរដ្ឋអាមេរិក ពុំបានព្រមព្រៀងឱ្យអ៊ុយក្រែនផលិតមីស៊ីលប៉ាទ្រីយ៉ូតទេ
08/01/2026 11:08 AM