កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន

ព័ត៌មានសំខាន់ៗ

រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​និយាយ​ថា តំបន់​នេះ​នឹង​ដើរចូល​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង ​បើ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​

2022/12/12 05:39:30 pm        409
​​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត៖ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា តំបន់​នេះ​នឹង​ដើរ​ចូល​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​អាច​សម្រេច​បាន​ទេ​នោះ​។ ​យោង​តាម​កាសែត ​Gazette​ របស់​អារ៉ាប៊ីសាអ៊ូឌីត​លោក​ Faisal bin Farhan​ បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង Abu Dhabi ថា លោក​ហ៊ាន​ភ្នាល់​ ប្រសិនបើ​អ៊ីរ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ប្រតិបត្តិការ។ លោក​បាន​និយាយ​ថា បណ្ដា​ប្រទេសជិតខាង​របស់​អ៊ីរ៉ង់​នឹង​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ពួកគេ ប្រសិនបើ​ទីក្រុង​តេ​អេ​រ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​។ អ្នកការទូត​ជាន់ខ្ពស់​របស់​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ​បាន​និយាយ​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​នេះ ហើយ​អ្នក​អាច​រំពឹង​ថា​ រដ្ឋ​នានា​ក្នុង​តំបន់​នឹង​ត្រូវតែ​សម្លឹង​រក​វិធី​ណា ​ដែល​ពួកគេ​អាច​ធានា​សន្តិសុខ​របស់​ខ្លួនឯង​បាន​។​ដោយ​លើក​ឡើង​ថា សុចនាករណ៍​នានា​នៅ​ពេល​បច្ចុប្បន្ន​មិនល្អ លោក Farhan បាន​និយាយ​ថា បណ្ដា​រដ្ឋ​នៅ​ជិតខាង​អ៊ីរ៉ង់​ចាំបាច់​ត្រូវការ​ការធានា​ជាក់ស្តែង​បន្ថែម​ទៀត ដើម្បី​ជឿ​ថា អ៊ីរ៉ង់​មិន​មាន​បំណង​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។ ខណៈ​ដែល​ការប៉ុនប៉ង​នានា ​ក្នុងការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​មិនទាន់​ចេញ​ជា​ផ្លែផ្កា សម្ពាធ​លោកខាងលិចកំពុង​កៀប​កាន់​តែ​ខ្លាំង​ជុំវិញ​ការបង្ក្រាប​របស់​ទីក្រុង​តេ​អេ​រ៉ង់ ប្រឆាំងនឹង​ការតវ៉ា ​និង​ទំនាក់ទំនង​ដែល​កំពុង​រីកដុះដាល​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​និយាយថា ការបរាជ័យ​កិច្ចព្រមព្រៀង​ទីក្រុង Minsk នាំ​ឲ្យ​រុស្ស៊ី​វាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​

2022/12/12 05:04:53 pm        435
​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ី បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងដោយ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការដែល​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​ជា​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ដោយ​សារ​តែ​ក្ដីបារម្ភ​ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ទីក្រុង Kyiv និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ីត្រូវ​បាន​បរាជ័យ​។ ​លោក​ប្រធានាធិបតី Vladimir Putin នៅ​សប្ដាហ៍​នេះ​បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការ​បរាជ័យ​ ក្នុង​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ទីក្រុង Minsk និង​កិច្ចព្រមព្រៀង​កំណែទម្រង់​រដ្ឋធម្មនុញ្ញរវាង​ទីក្រុង Kyiv និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ីក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​បាន​សម្រប​សម្រួល​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ​ដោយ​ប្រទេស​រុស្ស៊ី បារាំង និង​អាល្លឺម៉ង់​នៅ​ពេល​ចាប់ផ្ដើម​ផ្ទុះ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ពី​បិទ​បំពាន​កិច្ចព្រមព្រៀង​នោះ​។​​នៅ​ពេល​ត្រូវបាន​សួរ​ដោយ​អ្នកសារព័ត៌មាន​ថា ​តើ​រុស្ស៊ី​យល់ថា​ ខ្លួន​ត្រូវបាន​គេ​បញ្ឆោតជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែរ​ឬ​អត់ អ្នកនាំពាក្យ​លោក Dmitry Peskov បាន​និយាយថា ហួសពេល​ហើយ។​ ​ទីភ្នាក់ងារ​ព័ត៌មាន TASS បាន​ដកស្រង់​សម្តី​លោក Peskov ដោយនិយាយថា ជាថ្មី​ម្តងទៀតលោក​ប្រធានាធិបតី Putin និង​អ្នកតំណាង​ផ្សេងទៀត​របស់​យើង​បាន​បន្ត​និយាយ​រឿងនេះ​ជានិច្ច។ ប៉ុន្តែ​បញ្ហា​នេះ​មិន​ត្រូវបាន​អើពើ​ដោយ​ក្រុម​អ្នកចូលរួម​ផ្សេងទៀត​នៃ​ដំណើរការ​ចរចា​នេះ​ទេ​។ នេះ​គឺ​សុទ្ធតែជា​បុព្វហេតុ​នៃប្រតិបត្តិ​ការ​សឹក​ពិសេស​នេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាន​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប លើកទី៤៥

2022/12/12 05:08:20 am        768
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បី​អបអរ​សាទរ​ខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេស​បែលហ្សិក។អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថាកិច្ច​ប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅ​អនាគត សម្រាប់​ទំនាក់​ទំនង​អាស៊ាន-​សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និង​ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​បៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏​នឹង​ផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់​អារម្មណ៍​រួមផងដែរ។អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួម​មាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំ​កំពូល​យុវជន អាស៊ាន-សហភាពអឺរ៉ុប និងការ​អបអរ​សាទរ​កិច្ច​សហប្រតិបត្តិការ​ប្រជាជន​អាស៊ាន-​សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមាន​អេលីហ្សេ(Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាច ជាកិត្តិយសជូន សម្តេចតេជោ។​ សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ស្ដីពី​ការ​គាំទ្រ​ភាព​ធន់​នៃ​ប្រជាជន​អ៊ុយក្រែន ជួប ប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយ​តំណាង​ក្រុមហ៊ុន Vinci Airport។ អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី រំពឹងថានឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹង​មានកម្មវិធីពិសាអាហារការងាពេល ព្រឹកជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​សំណេះ​សំណាល​ជា​មួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ​ 

ម៉ោង១០យប់នេះ សម្ដេចតេជោនឹងដឹកនាំគណៈប្រតិភូទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង

2022/12/12 01:40:34 am        758
តាមរយៈហ្វេសប៊ុកនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅម៉ោង១០យប់នេះសម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង។ជាមួយគ្នានេះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់សម្ដេចនិងត្រៀមមកស្វាគមន៍សម្ដេចនៅប្រុចសែល។សម្ដេចសង្ឃឹមថានឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅប្រុចសែល តាមការគ្រោងទុក។សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ នឹង​ធ្វើ​ជាស​ហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បី​អបអរ​សាទរ​ខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាព​អឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទី​ក្រុងព្រុចសែល ប្រទេស​បែលហ្សិក៕

សម្ដេចតេជោ ហ៊ុន សែន៖ កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន

2022/12/11 03:59:57 pm        1007
តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពខ្លះៗ របស់កូនស្រី(លោកជំទាវ ហ៊ុន ម៉ាណា) និងចៅស្រី ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅតាមបណ្ដាខេត្តនានា។ សម្ដេចតេជោបញ្ជាក់ថា “កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន”។

សម្ដេចតេជោ៖ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អ្នកជំនាញកំពុងសិក្សាហើយ

2022/12/10 02:19:36 am        706
ភ្នំពេញ ៖ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារឱ្យដឹងថា យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។ភ្លាមៗក្រោយឃើញសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលលើកឡើងពីគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ សាន សៀមរាប ក៏បានសរសេរ ស្នើសុំទៅសម្ដេចដោយផ្ទាល់ថា សុំមួយខ្សែទៀត ភ្នំពេញ-សៀមរាប សម្ដេចពុក។ ឆ្លើ យតបនឹងសាររបស់ សាន សៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូ វល្បឿនលឿន ភ្នំពេញ-សៀមរាប អ្នកជំនាញកំពុងសិក្សាហើយ ។ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួង ដើម្បីសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប៕​ដោយ៖ គង់ ឌិន​

សម្ដេចតេជោមុជទឹកលេងជាមួយពលរដ្ឋ និងបង្រៀនក្មេងៗឱ្យចេះហែលទឹក

2022/12/10 01:59:30 am        236
ភ្នំពេញ ៖ ខ្មែរធ្វើបាន ប្រទេសមានសន្តិភាពមិនលំបាករឿងការពារសន្តិសុខនោះឡើយ។ មុជទឹកជាមួយប្រជាជ នបង្រៀនក្មេងៗ ហែលទឹកជារឿងសប្បាយសម្រាប់ខ្ញុំ។ បុណ្យសមុទ្រឆ្នាំនេះសប្បាយបន្ទាប់ពីគ្រប់គ្រងកូវីដ-១៩ បានល្អ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ផ្សព្វផ្សាយឱ្យដឹងនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២៕ដោយ៖ គង់ ឌិន​

ប្រទេស​ចិន​អាច​កើន​លើស​អាមេរិក​នូវ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ

2022/12/09 10:19:14 pm        409
​ចិន៖ យោងតាម​ទីបញ្ជាការ​យុទ្ធសាស្ត្រដែល​ពិនិត្យ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ​របស់​សហរដ្ឋអាមេរិកបានឱ្យដឹងថា អាមេរិក​អាច​នឹង​លែងមាន​ចំនួន​លើស​ប្រទេស​ចិន ​នៅក្នុង​សមាសធាតុ​មួយចំនួន​នៃ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​របស់ខ្លួន​ទៀតហើយ​។​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទីបញ្ជាការ STRATCOM បាន​ផ្ញើ​ការកំណត់​ដែល​បាន​បែងចែក​ទៅកាន់​សភា ​ដោយ​ស្រប​ទៅ​តាម​ខសន្យា​នៅ​ក្នុង​ច្បាប់​ស្តីពី​ការអនុញ្ញាត​ការពារជាតិ​ឆ្នាំ២០២២ ដែល​តម្រូវ​ឱ្យ​មាន​ការ​ជូនដំណឹង​សភា ប្រសិនបើ​ប្រទេស​ចិន​កើន​លើស​សហរដ្ឋអាមេរិក ​នៅ​ក្នុង​សមាសធាតុ​ទាក់ទង​នឹង​ការ​ស្តុក​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​(ICBM) របស់​ខ្លួន​។​ ​នៅ​ក្រោម​ច្បាប់​ទីបញ្ជាការ STRATCOM ត្រូវតែ​ជូនដំណឹង​ដល់​សភា ប្រសិនបើ​ប្រទេស​ចិន​ដាក់​ពង្រាយ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​(ICBMs) ឬ​ឧបករណ៍​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM ច្រើន​ជាង​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​ដែល​ចងក្រង​ដោយ​មន្ទីរ​បញ្ច​កោណ ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន និង​ឯកសារ​អង្គភាព​សេវា​ស្រាវជ្រាវ​សភា​បង្ហាញ​ថា សហរដ្ឋអាមេរិក​នៅតែ​រក្សា​ចំនួន​ធៀប​នឹង​ប្រទេស​ចិន ​ក្នុង​ចំនួន​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ដែល​បានដាក់​ពង្រាយ​។​​ចំណុច​សំខាន់​ទី​បី​នៃ​ច្បាប់​នេះត្រូវមាន​ការជូនដំណឹង ប្រសិនបើ​ប្រទេស​ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បន្ថែមទៀត បំពាក់​នៅលើ ICBMs ច្រើនជាង​សហរដ្ឋអាមេរិក​។​ របាយការណ៍​កម្លាំងយោធា​របស់​ចិន​ប៉ាន់ប្រមាណ​ថា ឃ្លាំង​ផ្ទុក​នុយក្លេអ៊ែរ​របស់​ទីក្រុង​ប៉េកាំង​បាន​កើន​លើសពី ៤០០​។ របាយការណ៍​នេះ​បាន​រកឃើញថា ប្រទេស​ចិន​ទំនងជា​នឹងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ១,៥០០​គ្រាប់​ត្រឹម​ឆ្នាំ២០៣៥ ប្រសិនបើ​ប្រទេស​នេះ​បន្ត​ក្នុង​ល្បឿន​នៃ​ការពង្រីក​បន្ថែម​នុយក្លេអ៊ែរ​នា​ពេលបច្ចុប្បន្ន​។ របាយការណ៍​បាន​រកឃើញ​ផងដែរ​ថា ប្រទេស​ចិន​បាន​បង្កើន​ការ​ស្តុក​ទុក​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​(ICBM) របស់ខ្លួន​ទ្វេដង​ចាប់តាំងពី​ឆ្នាំ​២០២០​៕អត្ថបទ៖ ប៊ុនថន

លោក Putin ទទួលស្គាល់​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ទីតាំង​ថាមពល​របស់​អ៊ុយ​ក្រែ​ន

2022/12/09 10:00:20 pm        377
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ទទួលស្គាល់ថា ប្រទេស​របស់លោក​បាន​វាយប្រហារ​ទីតាំង​ថាមពល​របស់​អ៊ុយ​ក្រែ​ន​ជាច្រើន​កន្លែង ជាការ​សងសឹក​សម្រាប់​ការវាយប្រហារ​ទៅលើ​គោលដៅ​របស់​រុស្ស៊ី​។ ​លោក Putin ថ្លែង​ទៅកាន់​ទាហាន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សំដៅ​ទៅលើ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដែល​បានចាប់ផ្តើម​តាំងពី​ខែតុលា​។ លោក​និយាយថា មាន​សំឡេង​ផ្ទុះ​ដ៏​ច្រើន​នៃ​ការវាយប្រហារ និង​បាន​ទទួលស្គាល់ថា កងកម្លាំង​រុស្ស៊ី​បាន​អនុវត្ត​ការវាយប្រហារ​នេះ​។ ប៉ុន្តែ​លោក Putin បាន​សួរថា ​តើន​រណា​ដែល​បើក​ការវាយប្រហារ​មុន ហើយ​ន​រណា​បាន​វាយប្រហារ​ស្ពាន​នៅ​តំបន់​គ្រី​មៀ និង​បណ្តាញ​អគ្គិសនី​ទៅកាន់​រោងចក្រ​ថាមពល​របស់​រុស្ស៊ី​។​ ការផ្ទុះ​មួយ​បាន​វាយប្រហារ​ស្ពាន​កាលពី​ខែតុលា​។ ​តំបន់​គ្រី​មៀភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ​ត្រូវបាន​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​ដោយ​រុស្ស៊ី​កាលពី​ឆ្នាំ2014 ។ លោក Putin ពុំបាន​និយាយ​អំពី​ការផ្ទុះ​នៅ​អាកាសយានដ្ឋាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​នោះទេ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា មូលដ្ឋាន​អាកាស​របស់​រុស្ស៊ី​ត្រូវបាន​វាយប្រហារ ​ដោយ​យាន​ដ្រូ​ន​របស់​យោធា​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​បញ្ជាក់ថា រុស្ស៊ី​នឹង​បន្ត​ការវាយលុក​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​ចំនួន​បួន ដែល​រុស្ស៊ី​អះអាងថា​បាន​បញ្ចូល​ជា​ឧបសម្ព័ន្ធ​។ ទន្ទឹមនឹងនេះការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​នៅតែ​បន្ត៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​ចិន​សាទរ​ «​យុគសម័យ​ថ្មី​» នៃ​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត

2022/12/09 07:10:07 pm        419
​អារ៉ាប៊ីសាអ៊ូឌីត៖ ប្រធានាធិបតី​ចិនលោក ស៊ី ជីន​ពីង កំពុង​ស្វែងរក​ដែនដី​ថ្មី អំឡុង​ពេលដែល​លោក​បានចាត់ទុក ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា «​ជាការ​ត្រួស​ត្រាយផ្លូវ​»។ លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ ដើម្បីដឹកនាំ​យុគសម័យ​ថ្មី​ក្នុង​ទំនាក់ទំនង​ជាមួយ​ពិភព​អារ៉ាប់​។ លោក Xi ត្រូវបាន​ស្វាគមន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​រាជវាំង​ក្នុង​ទីក្រុង Riyadh ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman។​ ​ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ព្រះ​រាជាណាចក្រ​មួយ​នេះ​គឺជា​អ្នកផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន​។ លោក Xi និយាយថា ក្រោម​ការដឹកនាំ​របស់​មហាក្សត្រ Salman ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីត​នឹង​បន្ត​ខិតខំត្រួសត្រាយ​ផ្លូវ​នៃ​ទំនើបកម្ម ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ប្រ​ទេស​របស់​ពួកគេ និង​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធិផល​កាន់តែច្រើន​។​ ​ក្រុមហ៊ុន​ចិនបាន​វិនិយោគ​រួចហើយ​នៅក្នុង​គម្រោង​ធំៗ​នៅ​ទូទាំងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រួមទាំង​ផ្លូវ​រថភ្លើង រោងចក្រ​អ៊ីដ្រូសែន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ហើយ​លោក Xi មានបំណង​នាំចេញ​បច្ចេកវិទ្យា​កាន់តែច្រើន​ថែមទៀត​។ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​បាន​រាយការណ៍​ថា លោក Xi និង​មហាក្សត្រ Salman បាន​ចុះហត្ថលេខា​លើ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​បាន​សន្យាថា​នឹង​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​។ ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចំណាយពេល​ជាច្រើន​ទសវត្ស​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ និង​សេដ្ឋកិច្ច​ជាមួយ​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណាលោក​ប្រធានាធិបតី Joe Biden បាន​ចោទ​ប្រកាន់​ថា អារ៉ាប៊ីសាអ៊ូឌីត​បាន​ចូល​ដៃ​ជាមួយ​មេដឹកនាំ​រុស្ស៊ីដើម្បី​កាត់​ការផលិត​ប្រេង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
11/17/2026 11:11 PM
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត
11/17/2026 10:11 PM
សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ
11/17/2026 08:11 PM
មន្ទីរពេទ្យព្រះអង្គឌួង ទទួលសម្ភារៈបរិក្ខាចក្ខុរោគសម្រាប់ចែកបន្តដល់មន្ទីរពេទ្យជាសម្ព័ន្ធមេត្រីភាពដើម្បីលើកកម្ពស់គុណភាពថែទាំភ្នែកកាន់តែប្រសើរ
11/17/2026 08:11 PM
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០
11/17/2026 08:11 PM
សម្ដេចតេជោ ជំរុញឱ្យ កម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាពិសេស ធានាព្រំដែនមាន សន្តិភាព ស្ថេរភាព និងសុវត្ថិភាព
11/17/2026 08:11 PM
សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
11/17/2026 08:11 PM
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
11/17/2026 08:11 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព ភាពធន់ និងយកប្រជាជនជាស្នូល ទាមទារឱ្យមានការរួមចំណែកពីស្ត្រី
11/17/2026 07:11 PM
អ៊ីរ៉ង់កំណត់គោលដៅលើបារ៉ែន ខណៈភាពតាន​តឹង​​ នៅតំបន់​មជ្ឈិមបូព៌ា ឡើងកម្ដៅ​ជាថ្មី
11/17/2026 07:11 PM