កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន

ព័ត៌មានសំខាន់ៗ

ទីអារាមសម្រាប់ប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍រុនតាឯកធ្វើបុណ្យទាន ចាប់ផ្តើមសាងសង់ហើយ

2022/12/08 04:05:34 pm        492
សៀមរាប៖ ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារវត្ដធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ដើម្បីដោះស្រាយនូវកិច្ចការទាំងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាសប្បុរសជននានា បានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងតំបន់បន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក រួមមាន៖ ផ្លូវ ប្រព័ន្ធភ្លើង សាលារៀន ផ្សារសហគមន៍ ហើយនៅថ្ងៃនេះ យើងបាននឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៃទីអារាមវត្តធម្មជាតិរុនតាឯក។គួរបញ្ជាក់ថា ព្រះវិហារថ្មីដែលបាន នឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងនាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយដែលផុសចេញពីសន្ដាននូវចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ឲ្យឃើញការរីកចម្រើននៃវិស័យពុទ្ធចក្រក្នុងខេត្តសៀមរាបមួយកម្រិតទៀត៕

ADB ផ្តល់ជំនួយថ្មីសំខាន់ដល់វិស័យជលផលសមុទ្ររបស់កម្ពុជា

2022/12/08 02:56:24 pm        500
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល តំបន់ ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា ប្រាក់ កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី របស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។ ។លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ វិស័យ ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប ដោយ ផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរបស់រាជរដ្ឋាភិបាល រួមមាន ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផល សមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធាន ជល ផល សមុទ្រប្រកបដោយនិរន្តរភាព។អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផលប៉ុន្តែការ នេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា ដល់ បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់ សមុទ្រ ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យ ជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២0.000គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២00,000 នាក់។ ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួន របស់រដ្ឋាភិបាលកម្ពុជា រួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងរបាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

យោធា​អាមេរិក​នឹង​បង្កើន​វត្តមាន​កងកម្លាំង​ទម្លាក់​គ្រាប់បែក​ប្តូរ​វេន​នៅ​អូស្ត្រាលី​

2022/12/07 10:06:19 pm        737
​អាមេរិក៖ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់ពី​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ថា សហរដ្ឋអាមេរិក​នឹង​បង្កើន​វត្តមាន​កងកម្លាំង​ប្តូរ​វេន​របស់ខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង​។​ ​ទីក្រុង​វ៉ាស៊ីនតោនមើលឃើញថា​ ទីក្រុង​កង់​បេ​រ៉ាជា​ដៃគូ​ដ៏​សំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ ក្នុងការ​រុញច្រានប្រឆាំង​ប្រទេស​ចិន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​អ្នកវិភាគ​បាន​និយាយថា ​ប្រទេស​អូស្ត្រាលីអាចមាន​តួនាទី​ដឹកជញ្ជូន​ដ៏​សំខាន់​ក្នុងការ​ការពារ​កោះ​តៃវ៉ាន់​ ប្រឆាំង​ចំណាត់ការ​ណាមួយ​របស់​ទីក្រុង​ប៉េកាំងដើម្បី​ដណ្តើមយក​កោះ​យុទ្ធសាស្ត្រ និង​ស្វ័យការពារ​មួយ​នេះ​។​ ​លោក Austin ពុំបាន​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​ថា​ នៅពេលណា​នឹង​បង្កើន​ការប្តូរ​វេន ឬថា ​តើ​ចំនួន​កងទ័ព នាវា និង​យន្តហោះ​ប៉ុន្មាន​គ្រឿង​ដែល​នឹងចូលរួម​នោះទេ​។ លោក​និយាយថា ប្រទេស​ទាំងពីរ​បានព្រម​ព្រៀង​អញ្ជើញ​ប្រទេស​ជប៉ុន​ ឱ្យធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នៃ​កម្លាំង​របស់​យើង ​នៅ​ក្នុង​ប្រទេស​​អូស្ត្រាលី​។ ដែនដី​ភាគ​ខាងជើង​របស់​ប្រទេស​អូស្ត្រាលី​ គឺជា​ទីតាំង​ទទួល​សម្រាប់​ការ​សហការ​យោធា​ជា​ញឹកញាប់​ជាមួយ​សហរដ្ឋអាមេរិក​។កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​រាប់​ពាន់​នាក់​បាន​ប្តូរ​វេន​ នៅ​ជុំវិញ​ទឹកដី​នេះ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ការហ្វឹកហ្វឺន និង​សមយុទ្ធ​រួមគ្នា​ដែល​បាន​ចាប់ផ្តើម​នៅ​ក្រោម​អតីត​ប្រធានាធិបតី Barack Obama។​ ​យោងតាម​ប្រភព​ដឹង​ពី​បញ្ហា​បាន​ប្រាប់​សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក​មាន​ផែនការ​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​រហូត​ដល់ ៦គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី ក្នុងពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ប្រទេស​ចិន​។ កាលពី​ឆ្នាំមុន សហរដ្ឋអាមេរិក អង់គ្លេស និង​អូស្ត្រាលី​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ដែលមាន​ឈ្មោះថា AUKUS ដែល​នឹង​ផ្តល់ឱ្យ​អូស្ត្រាលី​នូវ​បច្ចេកវិទ្យា​ក្នុងការ​ដាក់ពង្រាយ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​ព្រួយបារម្ភ៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយថា ពុំបាន​ជំរុញ​ទឹកចិត្ត ឬ​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នោះ​ទេ

2022/12/07 09:22:49 pm        743
​អាមេរិក៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​ពុំបាន​បញ្ឈប់​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​អនុវត្ត​ការវាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​នោះទេ ហើយ​សហរដ្ឋអាមេរិក​ក៏​ពុំបាន​ជំរុញ​ទឹកចិត្ត ឬ​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នោះដែរ​។ លោក Austin ដែល​ចូលរួម​ដោយ​មន្ត្រី​អូស្ត្រាលី និង​រដ្ឋមន្ត្រីការបរទេស​លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង 19ពាន់​លាន​ដុល្លារ​ក្នុងការ​ផ្តល់ជំនួយ​ផ្នែក​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​ន និង​បាន​ស្នើឱ្យ​ដៃគូ​ចូលរួម​ក្នុងការ​ផ្តល់ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​។ ​អាកាស​យានដ្ឋាន​ទី​៣ ​របស់​រុស្ស៊ី​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​អង្គារក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន មួយថ្ងៃ​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បានបង្ហាញ​សមត្ថភាព​ថ្មី ​ក្នុង​ការចូល​កាន់តែ​ជ្រៅ​រាប់រយ​គីឡូម៉ែត្រ​ទៅក្នុង​ដែនអាកាស​រុស្ស៊ី ដោយ​ការវាយប្រហារ​លើ​មូលដ្ឋានចំនួន​ពីរ​កន្លែង​។ ក្រុមមន្ត្រី​នៅក្នុង​ទីក្រុង Kursk របស់​រុស្ស៊ីចម្ងាយ​ប្រមាណ 90គីឡូម៉ែត្រភាគ​ខាងជើង​ព្រំដែន​អ៊ុយ​ក្រែ​ន បានបង្ហាញ​រូបភាព​ផ្សែងខ្មៅ​នៅលើ​អាកាសយានដ្ឋាន​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការវាយប្រហារ​ចុងក្រោយបង្អស់​លើក​ទី​៣​។ អភិបាលក្រុង​និយាយថា អាង​ស្តុក​ប្រេង​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ពុំមាន​អ្នកស្លាប់​ ឬ​រងរបួស​នោះទេ​។​​កាលពី​ថ្ងៃ​ច័ន្ទរុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​រង​ការវាយប្រហារ​ក្នុង​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​អ៊ុយ​ក្រែ​ន ជា​អ្វីដែល​ខ្លួន​និយាយថាជា​យាន​ដ្រូ​ន​សម័យ​សូ​វៀត នៅ​មូលដ្ឋាន​ទ័ពអាកាស Engels ជាទី​តាំង​ដាក់យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី។ អ៊ុយ​ក្រែ​ន​ពុំបាន​អះអាង​ការទទួលខុសត្រូវ​ដោយផ្ទាល់​ ចំពោះ​ការវាយប្រហារ​នេះ​ទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិកលោក Ned Price បាន​និយាយថា ពុំមាន​ការបញ្ជាក់​ណាមួយ​ថា ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​អ៊ុយ​ក្រែ​ន​នោះទេ៕អត្ថបទ៖ ប៊ុនថន

ឥណ្ឌូនេស៊ី​ស៊ើបអង្កេត​ការ​បំផ្ទុះ​នៅ​ប៉ុស្តិ៍នគរបាល​ក្រុង Bandung បណ្តាល​ឲ្យ​របួស​ ៣​នាក់

2022/12/07 07:52:02 pm        793
​ឥណ្ឌូនេស៊ី៖ មន្ត្រីនគរបាល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ថា យ៉ាងហោចណាស់​មន្ត្រីនគរបាល​ ៣នាក់​បាន​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក ​នៅ​ប៉ុស្តិ៍នគរបាល​មួយកន្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ខេត្ត​ជ្វា​ខាងលិច ​(West Java) ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ប្រភព​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​។​ ​ទូរទស្សន៍ Kompas បានចេញ​ផ្សាយ​វីដេអូ​នៃ​ការបំផ្លាញ​នៅ​ច្រកចូល​ប៉ុស្តិ៍នគរបាល​ក្នុង​ទីក្រុង Bandung និង​បាន​ផ្លូវ​បិទ​នៅ​ជិត​ក្នុង​តំបន់​នេះ​។ ប្រភព​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​។ ​ឥណ្ឌូនេស៊ីជា​ប្រទេស​មាន​ប្រជាជន​មូស្លីម​ភាគច្រើនបំផុត​លើ​ពិភពលោក បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម ដោយពេល​ខ្លះ​នគរបាល​គឺជា​គោលដៅ​។ ​កាលពី​ឆ្នាំ2019 ប្រទេស​ឥណ្ឌូនេស៊ីបាន​បង្កើត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី​ដ៏​តឹងរឹង ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម Jamaah Ansharut Daulah (JAD) ដែល​បំផុសគំនិត​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​៕អត្ថបទ៖ ប៊ុនថន

អាជ្ញាធរផ្អាកការចរាចរណ៍ស្ពានបេឡេឬស្សីកែវ ដើម្បីទាញយកសាឡង់ចេញ

2022/12/07 06:47:54 pm        1163
ភ្នំពេញ៖ លោក សាំង ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញប្រាប់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរបានផ្អាកការចរាចរណ៍លើស្ពានបេឡេឬស្សីកែវជាថ្មី ដើម្បីទាញយកសាឡង់ដឹកខ្សាច់ ដែលជាប់គាំងចេញ ។សូមរំលឹកថា ស្ពានដែកបេឡេនេះ ត្រូវបានផ្អាកឱ្យចរាចរណ៍តាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ ដោយសាឡង់បូមខ្សាច់មួយគ្រឿងបុកគល់សសរស្ពាននោះ៕

ឥណ្ឌា​នៅតែ​ជា​អតិថិជន​ដ៏​ធំ​សម្រាប់​ប្រេង​រុស្ស៊ី ទោះ​ប្រទេស​លោកខាងលិច​កំណត់​តម្លៃ​ក៏ដោយ

2022/12/07 06:44:09 pm        749
​ឥណ្ឌា៖ យោងតាម​ក្រុម​អ្នកជំនាញ ​ប្រទេស​ឥណ្ឌានៅតែ​ជា​អតិថិជន​ដ៏​ធំ​ក្នុង​សន្តិសុខ​ថាមពល​របស់​ខ្លួន ហើយ​ទំនងជា​នឹង​បង្កើន​ការ​នាំ​ចូល​ពី​រុស្ស៊ី ក្រោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​កំណត់​តម្លៃ​លើ​ប្រេង​របស់​រុស្ស៊ី​។ ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្របាន​ព្រមព្រៀង​កំណត់​តម្លៃ ៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែលលើ​ប្រេង​ឆៅ​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​រុស្ស៊ី​។ ក្រោម​ការកំណត់​តម្លៃ​ការធានា​រ៉ាប់រង​ហិរញ្ញវត្ថុ និង​សេវាកម្ម​ផ្សេងទៀត​ សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​រុស្ស៊ី​នឹង​ត្រូវ​បាន​ហាមប្រាម ប្រសិនបើ​នោះ​លក់​ក្នុង​តម្លៃ​លើស​ពី​ ៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​។ ការកំណត់​តម្លៃ​នេះ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ពី​អ្វី​ដែល​ប្រទេស​ឥណ្ឌា​ដែល​ជា​អតិថិជន​ដ៏​ធំ​នៃ​ប្រេង​របស់​រុស្ស៊ី បាន​ចំណាយ​សម្រាប់​ការ​នាំ​ចូល​ពី​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ​អតីត​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​លោក Ashok Sajjanhar ដែល​ពេលនេះ​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សកល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា ប្រ​ទស​ទាំងឡាយ​ដែល​បន្ត​នាំចូល​ប្រេង​ពី​រុស្ស៊ី​ដូចជា ឥណ្ឌា ចិន ខ្លះ​ក្នុងចំណោម​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​លូត​លាស់​ផ្សេងទៀត ខ្ញុំ​គិត​ថា វា​អាច​ផ្ដល់​សម្ពាធ​ចរចា​បន្ថែម​ទៀត​ដល់​ពួកគេ​។ ចំណែក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក Sergei Lavrov ក៏បាន​និយាយ​ផង​ដែរ​ថា រុស្ស៊ីនឹង​បន្ត​ការចរចា​ទ្វេភាគី​។ ការ​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​របស់​ឥណ្ឌាបាន​កើន​ឡើង​ខ្ពស់​បំផុត ​រហូតដល់​មួយ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​កាលពី​ខែវិច្ឆិកា​៕​អត្ថបទ៖ សុខមាន

លោក ​Putin រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្ដីពី​សន្តិសុខ​ក្នុង​ប្រទេស ​ក្រោយ​ការ​ផ្ទុះ​មូលដ្ឋាន​ទ័ពអាកាស​ ៣​កន្លែង​

2022/12/07 06:07:52 pm        840
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​ជា​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក​ ដើម្បី​ពិភាក្សា​ពី​ការការពារ​ក្នុងស្រុក​របស់​ប្រទេស​នេះ បន្ទាប់ពី​មានការ​ផ្ទុះ​លើ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​៣ ​នៅ​សប្ដាហ៍​នេះ​។​ ​វិមាន​ក្រឹម​ឡាំងពុំបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចប្រជុំ​នេះ​ទេ ប៉ុន្តែ​បាន​និយាយថា ក្រុមមន្ត្រី​រុស្ស៊ីបាន​សម្លឹង​រក​ការគាំទ្រ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេស​។ ​កិច្ចប្រជុំ​នេះទំនងជា​នឹង​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​មូលដ្ឋាន​ទ័ពអាកាស​ទី​៣ ត្រូវបាន​រង​ការវាយប្រហារ​នៅក្នុង​ទីក្រុង Kursk របស់​រុស្ស៊ីភាគ​ខាងជើង​ព្រំដែន​អ៊ុយ​ក្រែ​ន មួយថ្ងៃ​ក្រោយ​ការផ្ទុះត្រូវបាន​រាយការណ៍​នៅ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​២​ ដាច់ដោយឡែក​ពីគ្នាដែល​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ា​យល៍ក្នុង​ទឹកដី​រុស្ស៊ី​។ ​យោងតាម​សារព័ត៌មាន Reuters អភិបាល​តំបន់ Kursk បាន​និយាយថា យាន​ដ្រូ​ន​មួយគ្រឿងបាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស ដែល​បណ្ដាល​ឲ្យ​ទីតាំង​ស្តុក​ប្រេង​មួយកន្លែងត្រូវបាន​ឆេះ ប៉ុន្តែ​ពុំមាន​អ្នករបួស​ ឬ​ស្លាប់​ណាមួយ​ត្រូវបាន​រាយការណ៍​ទេ​។​យ៉ាងហោចណាស់​យន្តហោះ​ទ​ម្លា​ក់​គ្រាប់បែក​ធុន​ធ្ងន់ Tu-95 BEAR ចំនួន​ ២​គ្រឿងត្រូវបាន​បំផ្លាញក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​មូលដ្ឋាន​ទ័ពអាកាស​ ២​កន្លែង​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ និង​មនុស្ស ​៣​នាក់​បាន​ស្លាប់។ ​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​ ជា​អ្នកបើក​ការវាយប្រហារ​ទាំងនេះ​៕អត្ថបទ៖ សុខមាន

នៅ​ឯ​អង្គការសហប្រជាជាតិ អាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​បទ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការចរចា​បញ្ហា​អ៊ុយ​ក្រែ​ន​

2022/12/07 05:36:43 pm        792
​UN៖ សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​អង្គារ ពីបទ​មិន​ចាប់អារម្មណ៍​ចំពោះ​ការចរចា​ស្វែងរក​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ការអំពាវនាវ​កាន់តែច្រើន​នៅឯ​អង្គការសហប្រជាជាតិឲ្យ​មាន​បទ​ឈប់​បាញ់​ និង​ផ្នែក​ការទូតដើម្បី​បញ្ចប់សង្គ្រាម ដែល​បាន​ចាប់ផ្ដើម​ដោយ​ការវាយលុក​របស់​រុស្ស៊ីរយៈកាល ​៩​ខែ​មកនេះ​។ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក​ Vassily Nebenzia បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​មនុស្សធម៌​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ទីក្រុង Moscow បានបង្ហាញ​ចំណាប់អារម្មណ៍​ពី​សារសំខាន់​របស់​បណ្ដា​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ ក្នុង​ដំណោះស្រាយ​ផ្នែក​ការទូត​។ ​លោក​បាន​និយាយថា យើង​កំពុង​ប្រតិកម្ម​ខ្លាំង​ចំពោះ​បញ្ហា​នេះ។ យើង​បញ្ជាក់​ពី​ឆន្ទៈ​របស់​យើងក្នុង​ការចរចា ប៉ុន្តែ​លោក​បាន​បន្ថែមថា គោលបំណង​នេះ​នឹង​ត្រូវបាន​លុបបំបាត់​ មូលហេតុ​ជា​ឬ​សគុល​ដែល​បាន​បង្ខំ​ឲ្យ​យើង​ចាប់ផ្ដើម​ប្រតិបត្តិកា​រសឹក​ពិសេស​។​ឯកអគ្គរដ្ឋទូត​រង​អាមេរិកប្រចាំ​នៅ​អង្គការសហប្រជាជាតិលោកស្រី Lisa Carty បាន​ប្រាប់​ក្រុមប្រឹក្សា​មាន​សមាជិក ​១៥​ប្រទេសថា ការបង្កើន​ការវាយប្រហារ​របស់លោក​ប្រធានាធិបតី Putin លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​នគឺជា​ភស្តុតាង​បញ្ជាក់ថា លោក​ពុំ​ចាប់អារម្មណ៍​ចំពោះ​ការចរចា ​ឬដំណោះស្រាយ​តាមផ្លូវ​ការទូត​ទេ​៕អត្ថបទ៖ សុខមាន

អាមេរិក​មើលឃើញ​ការ​ហក់​ឡើង​ករណី​ឆ្លង ស្លាប់ និង​ការ​ចូល​សម្រាក​ពេទ្យ​ដោយសារ​ជំងឺ​ផ្ដាសាយធំ

2022/12/06 07:39:00 pm        384
​អាមេរិក៖ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិកបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​កំពុង​ទទួល​បាន​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ នៅ​មន្ទីរពេទ្យ​ខ្ពស់​បំផុត​ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​ ដែល​ប្រទេស​នេះ​បាន​មើល​ឃើញ​រយៈពេល​ ១​ទសវត្សរ៍​នៅ​ឆ្នាំនេះ ដោយ​បន្ថែម​ថា កុមារ​ចំនួន ​១៤​នាក់​បាន​ស្លាប់​ព្រោះ​ជំងឺ​នេះ​។ ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​លោកស្រី Rochelle Walensky បាន​បន្ថែម​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅ​អាមេរិកក៏បាន​បន្ត​ដោះស្រាយ ​ចំនួន​អ្នកជំងឺ​ដ៏​ច្រើន​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម ដូចជា​វីរុស​ចម្លង​តាម​ផ្លូវ​ដង្ហើម​ ឬ RSV និង​វីរុស COVID-19​។​ យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ខាងលើ មាន​អ្នកជំងឺ​យ៉ាងហោចណាស់​ ៨​លាន ​៧​សែន​នាក់ អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៧៨.០០០​នាក់ និង​ស្លាប់​ចំនួន ៤.៥០០​នាក់ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​រដូវ​កាល​នេះ​។ មជ្ឈមណ្ឌល​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​។ ​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ពិសេសជំងឺ​ចម្លង​តាម​ផ្លូវ​ដង្ហើម RSV និង​ជំងឺ​ផ្ដាសាយ​នេះមាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​ដែល​គេ​បាន​មើល​ឃើញ​នៅ​ឆ្នាំនេះ​។ លោកស្រី​ថា រដូវ​ផ្ដាសាយ​បាន​ចាប់ផ្ដើម​លឿន ហើយ​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយសារ​ជំងឺ​នេះនៅតែ​បន្ត​កើន​ឡើង​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់​បាន​ឃើញ​ដូច​នៅ​ឆ្នាំនេះ​ក្នុង​រយៈពេល ​១០​ឆ្នាំ​មកនេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
11/17/2026 11:11 PM
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត
11/17/2026 10:11 PM
សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ
11/17/2026 08:11 PM
មន្ទីរពេទ្យព្រះអង្គឌួង ទទួលសម្ភារៈបរិក្ខាចក្ខុរោគសម្រាប់ចែកបន្តដល់មន្ទីរពេទ្យជាសម្ព័ន្ធមេត្រីភាពដើម្បីលើកកម្ពស់គុណភាពថែទាំភ្នែកកាន់តែប្រសើរ
11/17/2026 08:11 PM
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០
11/17/2026 08:11 PM
សម្ដេចតេជោ ជំរុញឱ្យ កម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាពិសេស ធានាព្រំដែនមាន សន្តិភាព ស្ថេរភាព និងសុវត្ថិភាព
11/17/2026 08:11 PM
សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
11/17/2026 08:11 PM
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
11/17/2026 08:11 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព ភាពធន់ និងយកប្រជាជនជាស្នូល ទាមទារឱ្យមានការរួមចំណែកពីស្ត្រី
11/17/2026 07:11 PM
អ៊ីរ៉ង់កំណត់គោលដៅលើបារ៉ែន ខណៈភាពតាន​តឹង​​ នៅតំបន់​មជ្ឈិមបូព៌ា ឡើងកម្ដៅ​ជាថ្មី
11/17/2026 07:11 PM