កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើង​លើកឡើងថា សមយុទ្ធ​យោធា​សហរដ្ឋអាមេរិក​-​កូរ៉េខាងត្បូងមិនអាច​អត់ឱន​ឲ្យ​តទៅទៀត​បានទេ​

2022/11/02 10:24:39 am        631
​​កូរ៉េខាងជើង៖ ស្របពេល​មានការ​គំរាមកំហែង​ពី​កូរ៉េខាងជើង កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បន្តធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ព្រំដែន​កូរ៉េ។ ​ជា​ការ​តវ៉ា កូរ៉េខាងជើង​បាន​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នៅតែ​បន្ត​សម​យុទ្ធ​យោធា​រួមគ្នា យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់​។ ​​ទោះ​យ៉ាងណា កងកម្លាំង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ចាប់ផ្ដើម​សម​យុទ្ធ​រួមគ្នា​ធំ​បំផុត​កាល​ពី​ម្សិលមិញ​។ យន្តហោះ​រាប់​រយ​គ្រឿង​មកពី​កងកម្លាំង​អាកាស​នៃ​ប្រទេស​ទាំង​២ ​ត្រូវ​បាន​រួមគ្នា​នៅ​ក្នុង​ការធ្វើ​សមយុទ្ធ​ទាំងយប់​ទាំង​ថ្ងៃ​។ ​នៅ​ក្នុង​ស្ថានភាព​នេះ កូរ៉េខាងជើង​បាន​ចេញ​ការព្រមាន​ជា​សាធារណៈ​ថា កូរ៉េខាងជើង​នឹង​សងសឹក​សហរដ្ឋ​អាមេរិក​វិញ​យ៉ាង​ធ្ងន់ធ្ងរ ​បើ​មិន​បញ្ឈប់​សម​យុទ្ធ​សង្គ្រាម​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​ទេ​នោះ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ចេញ​ដោយ​ក្រសួងការបរទេស​កូរ៉េខាងជើង​និយាយ​ថា ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​ចង់បាន​ការវិវឌ្ឍន៍​ធ្ងន់ធ្ងរ​ ដែល​មិន​ស្រប​ទៅ​នឹង​ផលប្រយោជន៍​សន្តិសុខ​របស់​ខ្លួន​ទេ​នោះ ត្រូវតែ​បញ្ឈប់​សម​យុទ្ធ​យោធា​ឥតប្រយោជន៍​នេះ​ភ្លាម​។ ​បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ចំពោះ​ផលវិបាក​ទាំងអស់។ ប្រសិនបើ​សហរដ្ឋអាមេរិក​បន្ត​ចូលរួម​ក្នុង​សកម្មភាព​បង្ក​រឿង​ខាង​យោធា​ពេញបន្ទុក​បែបនេះ​ទៀត កូរ៉េខាងជើង​នឹង​ចាត់វិធានការ​សងសឹក​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ​យើង​នឹង​ធ្វើ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ សោកស្តាយសោកនាដកម្មនៅអ៊ុយគ្រែន និងត្រៀមខ្លួនជា​ស្រេចក្នុង​ការបញ្ជូន​អ្នកដោះមីន​ទៅប្រទេសនេះ

2022/11/02 09:24:54 am        788
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវ​ការសោក​ស្តាយ​ចំពោះ​សោកនាដកម្ម ដែលបានកំពុងកើតឡើងនៅប្រទេសអ៊ុយគ្រែន ខណៈសម្តេចក៏​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេចផងដែរ ដើម្បីបញ្ជូនអ្នកដោះមីន​កម្ពុជា​ទៅ​បណ្តុះបណ្តាល​អ្នកដោះមីន​នៅ​ប្រទេស​អ៊ុយគ្រែន​ ក្នុងពេលវេលាសមស្របណាមួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ក្រោយជំ​​នួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ូទ្យូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយគ្រែន កាលពីម្សិលមិញ។តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបង្ហាញថា លោកហ្ស៊ែលឡិនស្គី បាន​សម្តែង​ការ​ពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រ និងបាន​ចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្តិបាតអង្គការសហប្រជាជាតិ និង​ជំហរ​ជាក់​លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយគ្រែន។ នៅក្នុងកិច្ចជំនួបតាមទូរស័ព្ទដ៏កម្រ និងជាលើកដំបូងបំផុតរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ពីរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​សោកនាដកម្ម ដែលបាននិងកំពុងកើតឡើងនៅអ៊ុយគ្រែន។ សម្តេចក៏​បាន​«សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារថ្មីៗទៅ លើទីក្រុងគៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយគ្រែន ដែលបណ្តាល​ឲ្យ​មាន​ការ​បាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់​ចរន្ត​អគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀង​អាហារ​ធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក»។ នៅកិច្ចសន្ទនានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចែករំលែកបទពិសោធន៍ ដែល​កម្ពុជា​បាន​ឆ្លងកាត់សង្រ្គាមនាពេលកន្លងមក ប្រាប់ទៅកាន់លោកប្រធានាធិតបតី ហ្ស៊ែលឡិនស្គីផងដែរ ដោយ សម្តេចបាន​បង្ហាញ​ថា​«គ្មាន​សង្រ្គាម​ណាមួយ​អាច​បញ្ចប់​បាន​ដោយ​ប្រើប្រាស់​សង្រ្គាម​នោះ​ទេ»​។ សម្តេចតេជោបានប្រាប់ដល់លោកហ្ស៊ែលឡិនស្គីទៀតថា«កម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចា និងដោះ​ស្រាយ ដោយសន្តិវិធី» ហើយសង្ឃឹម​ថា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នឹង​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ផងដែរ។  នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់​ជំហរ​របស់​កម្ពុជា​ចំពោះ​សង្រ្គាម នៅអ៊ុយគ្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ ដែលមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ​ការ​ប្រើ​ប្រា​​ស់​ទន្រ្ទានយកទឹកដីពីប្រ ទេសដទៃនោះឡើយ។ យ៉ាង​ណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់លោកហ្ស៊ែលឡិនស្គីផងដែរថា ដោយ មានការសហការជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​អ្នក​ដោះមីន​របស់កម្ពុ ជា​ទៅ​ជួយ​បណ្តុះ​បណ្តាល​ដល់​អ្នក​ដោះមីន​របស់​អ៊ុយគ្រែន​តាម​ពេល​វេលា​សម​ស្រប​ណាមួ​យផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលបានឲ្យដឹងផងដែរថា នៅ​ក្នុង​កិច្ច​ជំនួប​នេះ លោកហ្ស៊ែលឡិនស្គី បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​កម្ពុជា​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​លើវិ​ស័យដោះមីននៅអ៊ុយគ្រែន និងគាំទ្រសំណើររបស់សម្តេចតេជោ ដែលចង់​ឲ្យ​មាន​ឯក​អគ្គរាជទូត-រដ្ឋទូតនៃប្រទេសទាំងពីរនោះ។ ដោយឡែកសម្រាប់ទំទាក់ទំនង រវាងអ៊ុយគ្រែន និងអាស៊ាន លោកហ្ស៊ែលឡិនស្គី​បាន​ថ្លែង​អំណរ គុណចំពោះសេចក្តីថ្លែងការណ៍ទាំងបីររបស់អាស៊ាន គាំទ្រដល់អ៊ុយគ្រែន និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់កម្ពុជា ចំពោះសំណើរអ៊ុយគ្រែនសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍(TAC។ លោកប្រធានាធិបតីអ៊ុយគ្រែន ក៏បានស្នើ​សុំ​សម្តេច​តេជោ ថ្លែង​​សន្ទរកថាតាមប្រព័ន្ធវិដេអូ ក្នុងពេលកិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះនា​ពេល​ខាង​មុខនេះផងដែរ ខណៈសំណើរនេះត្រូវ បានសម្តេចតេជោនាយករដ្ឋមន្រ្តីឆ្លើយតបថា កម្ពុជា​នឹង​បន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន ដើម្បីឆ្លើយតប​នឹង​គោល​បំណង​រប​ស់​អ៊ុយគ្រែន​។បើតាមសេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយគ្រែនក្នុងពេលវេលាសមស្របណាមួយ បន្ទាប់​ពី​លោក​ហ្ស៊ែលឡិនស្គី បានគោរពអញ្ជើញសម្តេចក្នុងពេលដែលសន្ទនាតាមទូរស័ព្ទនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់គោលការណ៍មានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពានប្រទេសដទៃ

2022/11/02 08:10:42 am        831
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចំពោះការសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែនថា​ កម្ពុជាប្រកាន់គោលការណ៍មានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យ បូរណភាពទឹកដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រការបំបែករដ្ឋ ឬទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដោយមានការសហការជាមួយប្រទេសបជប៉ុន កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនអ៊ុយក្រែន តាមពេលវេលាសមស្របណាមួយ។សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះសោកនាដកម្ម ដែលបាននឹងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយសម្តេចមានការព្រួយបារម្ភចំពោះការវាយប្រហារថ្មីៗនៅទីក្រុងគៀវ និងក្រុងផ្សេងៗរបស់អ៊ុយក្រែន៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងRCEP

2022/11/02 07:58:08 am        501
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។វេទិកានេះរៀបចំឡើង ដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ​កំណត់ដោយសេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

លទ្ធផលជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

2022/11/02 07:30:02 am        573
ភ្នំពេញ៖​ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន មានជំនួបតាមទូរស័ព្ទជាមួយគ្នា។ប្រធានាធិបតីអ៊ុយក្រែន អរគុណកម្ពុជា ក្រោយមានជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ាន ដែលសម្ដេចបានបង្ហាញពីជំហរក្នុងការការពារអធិប តេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ អ៊ុយក្រែនក៏បានធានាអះអាងផងដែរថា នឹងធ្វើ ជាអ្នកផ្ដល់សន្តិសុខស្បៀងដល់តំបន់អាស៊ានផងដែរ។ខាងក្រោមនេះជាលទ្ធផលជំនួបតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន៖

ថ្ងៃទីពីរនៃព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

2022/11/02 07:19:46 am        641
ភ្នំពេញ៖ថ្ងៃទីពីរនៃ ព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ប្រារព្ធឡើងនៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខមង្គល រាជធានីភ្នំពេញ។សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ស្ថាបនិកមូលនិធិមុទិតា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយាង និងអញ្ជើញជាគណៈអធិបតីនៃកម្មវិធីព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» និងមានវត្តមានក្នុងព្រះរាជពិធីនេះដែរ រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. មូលនិធិមុទិតា និងភ្ញៀវកិត្តិយស ជាច្រើនរូបផងដែរ។មានព្រះសុវណ្ណីយ៍ទៅកាន់អង្គពិធី សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងអំពីគោលបំណងនៃការរៀបចំព្រះរាជពិធី គឺដើម្បីជាការឧទ្ទិសថ្វាយ ព្រះបរម វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីនឹករលឹក និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ដែលព្រះអង្គបានពលីកម្ម កសាង ទុកមកជាឧត្តមប្រយោជន៍ដ៏ធំធេង ចំពោះជាតិ និង ប្រជារាស្រ្តខ្មែរទាំងមូល។ ក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ យុវជន យុវនារី ដែលជាសមាជិក សមាជិកា ស.ស.យ.ក. និង មូលនិធិមុទិតា បានសម្តែងនូវក្តីសោមនស្ស និងរំភើបជាពន់ពេកដែលបានមកទស្សនាការពិព័រណ៍ ព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ  ក្នុងព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រមទាំងទស្សនាការសម្តែងទស្សនីយភាពចម្រុះ ដែលដកស្រង់ចេញពីស្នាព្រះហស្ថព្រះរាជនិពន្ធ រួមបញ្ចូលជាមួយភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់សិល្បករ សិល្បការិនីជើងចាស់ និងយុវសិល្បករជំនាន់ថ្មី។ កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនីទាំងអស់បានបង្កប់នូវស្មារតីចងចាំ ប្រកបដោយអត្ថន័យជ្រាលជ្រៅថ្វាយ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ៕(ដោយ៖ រដ្ឋា)

អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ប្រេ​ស៊ី​លបិទផ្លូវ ​ដើម្បី​តវ៉ា​ចំពោះ​ជ័យជំនះ​របស់លោក Lula

2022/11/01 03:20:04 pm        662
​ប្រេស៊ីល៖ អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែល​គាំទ្រ ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ដែល​នឹង​ចាក​ចេញពី​តំណែង​លោក Jair Bolsonaro បាន​បង្កើន​ការ​តវ៉ា​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បិទ​ផ្លូវ​ក្នុង​រដ្ឋ​ចំនួន ១៦ ក្នុង​សកម្មភាព​ដែល​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កសិផល ​ក្នុង​ប្រទេស​ផលិត​ស្បៀង​អាហារ​កំពូល​មួយ​របស់​ពិភពលោក​។​ ​នៅ​ក្នុង​រដ្ឋ Goias វីដេអូ​ដែល​បាន​បង្ហាញ​ពី​រថយន្ត​ដឹកទំនិញ រថយន្ត​អ្នកដំណើរ និង​ត្រាក់ទ័រ​បាន​បិទ​ផ្លូវ​ទាំង​ទៅ​ទាំង​មក​។ មនុស្ស​ជាច្រើន​បាន​បិទ​ផ្លូវ ​និង​គ្រវី​ទង់​ជាតិ​ប្រេ​ស៊ី​ល ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​លោក Bolsonaro។ លោក Bolsonaro បាន​ចាញ់​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ដោយ​អតីត​ប្រធានាធិបតី​ឆ្វេង​និយម​លោក Luiz Inacio Lula da Silva បាន​ទទួល​ជ័យជំនះ​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ទទួលស្គាល់​ការ​បរាជ័យ​ចំពោះ​គូប្រជែង​របស់​លោក​នៅឡើយ​។លោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ ប៉ុន្តែ​ភាព​ស្ងៀមស្ងាត់​តាម​វិទ្យុ​របស់​លោក​រហូត​មក​ដល់​ពេល​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ប្រគល់​អំណាច និង​រយៈពេល​នៃ​ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​។ នគរបាល​សហព័ន្ធ​ផ្លូវ​ហាយវ៉េ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​បាន​បិទ​ផ្លូវ​មួយ​ផ្នែក ​ឬ​ទាំងស្រុង​នៅក្នុង​រដ្ឋ​ចំនួន ១៦ ដែល​កើន​ឡើង​ពី​រដ្ឋ​ចំនួន ១២ កាលពី​ពេល​មុន៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​ហៃ​ទី​ ៩៦,០០០​នាក់​ភៀសខ្លួន​ដោយសារ​ការ​កើន​ឡើង​អំពើ​ហិង្សា​របស់​ក្រុម​ជន​អន្ធពាល​

2022/11/01 02:57:17 pm        669
​ហៃ​ទី៖ រយៈពេល​ច្រើន​ខែ​បន្ទាប់ពី​ក្រុម​ជន​អន្ធពាល បាន​ចូលកាន់​កាប់​តំបន់​មួយ​ចំនួនក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង ប្រទេស​ហៃ​ទី គ្រួសារ​ជាច្រើន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់ចោល​លំនៅឋាន​របស់​ពួកគេ​ បន្ត​រស់នៅ​ក្រោម​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ជម្រក​ដែល​ពុំ​មាន​ការ​កែលម្អ​នៅ​ទូទាំង​រដ្ឋធានី​។​ ​អង្គការ​ទេសន្តោប្រវេសន៍​អន្តរជាតិ (IOM) របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​មនុស្ស​ប្រមាណ ៩៦,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅក្នុង​រដ្ឋធានី ប្រទេស​ហៃ​ទី ខណៈ​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​ ដែល​បាន​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ស្នើសុំ​ឱ្យ​ដាក់​ពង្រាយ​កងទ័ព​បរទេស​ជាបន្ទាន់​។ អង្គការ IOM បាន​និយាយ​ថា អំពើ​ហិង្សា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​ បាន​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​ជំរិត ឧក្រិដ្ឋកម្ម និង​អំពើ​ហិង្សា​កាន់​តែ​ច្រើន​។ យោង​តាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​គ្រប់គ្រង​ប្រហែល ៦០% នៃ​ទីក្រុង​ព័រ​អូ​ប្រាំង ដោយ​រំលោភ​ស្ត្រី កុមារ និង​វាយ​ធ្វើបាប​បុរស ព្រមទាំង​ដុត​បំផ្លាញ​លំនៅ​ឋាន ខណៈ​ពួកគេ​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ទឹកដី​បន្ថែម​ទៀត​ បន្ទាប់ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ខែ​កក្កដា ឆ្នាំ២០២១។​​វា​ក៏​មានការ​ផ្ទុះឡើង​ជំងឺ​អាសន្នរោគ ដោយមាន​ការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ស្ថានភាព​មិនល្អ ​នៅ​ទីជម្រក​របស់​រដ្ឋាភិបាល ដែល​មនុស្ស​រាប់ពាន់នាក់​បានរស់នៅ​ជាច្រើន​ខែ​មកហើយ​។ យ៉ាងហោចណាស់​មាន​អ្នកស្លាប់​ ៤០​នាក់​ពី​ករណី​សង្ស័យ​ថា​ជា​ជំងឺ​អាសន្នរោគ​ កើតមាន​ជាង ១,៧០០​ករណី​ត្រូវ​បាន​រាយការណ៍ ទោះជា​មន្ត្រី​សុខាភិ​បាល​ជឿ​ថាចំនួន​នៅ​គឺ​ខ្ពស់ជាង​នេះ​ច្រើន​។​ ​អង្គការ IOM បាន​និយាយ​ថា ​ប្រជាជន ១៧,០០០​នាក់​ផ្សេងទៀត​នៅតែ​គ្មាន​លំនៅឋាន​អចិន្ត្រៃយ៍​ បន្ទាប់ពី​ការ​រញ្ជួយ​ដី​កម្រិត ៧.២​រិច​ទ័​រ​បាន​វាយប្រហារ​ភាគ​និរតី​ប្រទេស​ហៃ​ទី​កាលពី​ខែសីហា​ ឆ្នាំ២០២១។​ ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ជំនួយ​ពី​កងទ័ព​បរទេស បន្ទាប់ពី​ក្រុម​ជន​អន្ធពាល​មាន​ឥទ្ធិពល​មួយ​ក្រុម​របស់​ប្រទេស​ហៃ​ទី ​បាន​ឡោមព័ទ្ធ​ស្ថានីយប្រេងឥន្ធនៈ​សំខាន់​មួយ​កន្លែង​ ក្នុង​រដ្ឋធានី​កាលពី​ពាក់កណ្តាល​ខែកញ្ញា ដោយ​បង្ខំ​ឱ្យ​ស្ថានីយប្រេងឥន្ធនៈ និង​អាជីវកម្ម​សំខាន់ៗ​ត្រូវ​បិទទ្វារ​៕អត្ថបទ៖ ប៊ុនថន

លោក ​Putin ជួប​មេដឹកនាំ​អា​មេ​នី និង​អា​ហ្សៃ​បៃ​ហ្ស​ង់ និង​ថ្លែង​ពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ និង​ការ​កេណ្ឌ​កងទ័ព​

2022/11/01 02:39:11 pm        765
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​នាយករដ្ឋមន្ត្រី​អា​មេ​នី​លោក Nikol Pashinyan និង​ប្រធានាធិបតី​អា​ហ្សៃ​បៃ​ហ្ស​ង់​លោក Ilham Aliyev ក្នុង​ទីក្រុង Sochi ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​។ មេដឹកនាំ​ទាំង​បី​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង Sochi ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​ជុំវិញ​តំបន់ Nagorno-Karabakh ដែល​ការពិភាក្សា​ធ្វើឡើង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ​និង​រងរបួស​ជាច្រើន​នាក់​នៃ​ភាគី​ទាំង​អា​មេ​នី ​និង​អា​ហ្សៃ​បៃ​ហ្ស​ង់​។ លោក Putin បាន​និយាយថា ទោះបីជា​ពួកគេ​មិនអាច​ព្រមព្រៀង​លើ​អ្វី​គ្រប់យ៉ាង​ក៏ដោយ ប៉ុន្តែ​ជំនួប​បាន​បង្កើត​បរិយា​កាស​ល្អ សម្រាប់​កិច្ចព្រមព្រៀង​ដែល​អាច​កើតមាន​នាពេល​អនាគត​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​។​ ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះលោក ​Putin បាន​ថ្លែង​លើកឡើង​អំពី​ការផ្អាក​របស់​រុស្ស៊ី​ ចំពោះ​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​។លោក Putin និយាយថា ​ប្រទេស​រុស្ស៊ី​បាន​ព្រមព្រៀង​ចំពោះ​គំនិត​ផ្តួចផ្តើម ជាពិសេស​នៅក្នុង​ផលប្រយោជន៍​របស់​ប្រទេស​ក្រីក្រ​បំផុត ប៉ុន្តែ​បាន​និយាយថា ​ស្ទើរតែ​ពុំមាន​គ្រាប់​ធញ្ញជាតិ​ណាមួយ​បាន​ទៅដល់​ប្រទេស​ដែល​ត្រូវការ​វា​ច្រើន​បំផុត​។ លោក​ប្រធានាធិបតី​និយាយថា «​តើ​យើង​ធ្វើ​វា​ដើម្បី​អ្វី​?»។ ​លោក​ Putin បានលើកឡើង​ពី​របាយការណ៍​មួយ​របស់​ក្រសួងការពារជាតិ​ ដែល​ស្នើឱ្យ​មានការ​កេណ្ឌ​កងទ័ព​មួយផ្នែក​ដែល​ត្រូវបាន​បញ្ចប់ ដោយ​ជាក់ស្តែង​បាន​បំពេញ​តាម​ការសន្យា​ដើម្បី​បញ្ចប់​ការ​កេណ្ឌ​ទ័ព​ចំនួន 3​សែន​នាក់​។ ទោះយ៉ាងណា មេធាវី​សិទ្ធិ​ផ្នែក​មនុស្ស​មួយចំនួន​បាន​ព្រមាន​ថា មានតែ​លោក Putin ទេដែល​អាច​បញ្ចប់​ការ​កេណ្ឌ​ទ័ព​នេះ​ដោយ​ការចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ថា ​ផែនការ​របស់​អាមេរិក​ក្នុងការ​ដាក់ពង្រាយ​យន្តហោះ ​B-52 ទៅកាន់​អូស្ត្រាលី​អាច​បង្ក​ឲ្យ​មាន​ការ​ប្រជែង​អាវុធ​

2022/11/01 12:37:34 pm        237
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ផែនការ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​រហូត​ដល់ ៦គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី អាច​បង្កឱ្យមាន​ការ​ប្រជែង​អាវុធ​នៅក្នុង​តំបន់​។ ​​យោងតាម​ប្រភព​ដែល​ដឹង​អំពី​បញ្ហា​បាន​និយាយថា ទីតាំង​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Tindal នៅ​ដាច់ស្រយាល​របស់​កងទ័ព​អាកាស​អូស្ត្រាលី​ មាន​ចម្ងាយ​ប្រហែល ៣០០​គីឡូ​ម៉ែត្រ​ភាគខាងត្បូង​ទីក្រុង Darwin ជា​រដ្ឋធានី​នៃ​ដែនដី​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​ នៅពេលដែល​ត្រូវបាន​ស្នើសុំ​ការអត្ថាធិប្បាយ​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Zhao Lijian បាន​និយាយថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​រវាង​ប្រទេស​នានា​មិនគួរ​ដាក់​គោលដៅ​លើ​ភាគី​ទី​បី​នោះទេ​។​​លោក Zhao និយាយថា ប្រទេស​ចិន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បោះបង់​សង្គ្រាមត្រជាក់​ចាស់ និង​ទស្សនៈ​ភូមិសាស្ត្រ​នយោបាយ​ចង្អៀត ហើយ​ធ្វើ​ការងារ​បន្ថែមទៀត​ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ដើម្បី​បង្កើន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM