កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

ព័ត៌មានសំខាន់ៗ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីផ្ដល់ពូជស្រូវជូនកសិករដែលរងគ្រោះ​ដោយទឹកជំនន់​នៅខេត្តកំពង់ធំ

2022/10/29 08:00:32 am        466
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលផ្តល់ស្រូវពូជ និង​ស្បៀង​អាហារ ជូនកសិករជាង ៦ពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំនាពេលនេះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណា ជាអម្ចាស់ ក្នុងព្រះរាជពិធីខួបគម្រប់១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។- សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ គ្រង​ព្រះបរម​សិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនឱ្យគេដៀលថា «អាអត់ពូជនោះទេ»។ ពាក្យថា អត់ពូជនេះ សម្តេចចង់បញ្ជាក់ថា មិនឱ្យប្រជាពលរដ្ឋ ដែលជាប្រជាកសិករ អត់ពូជស្រូវ ពូជដំណាំ សម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋនោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីណាមានការលំបាក ទីនោះតែងមានមុខអាជ្ញាធរ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះទៅដល់កន្លែងនោះ ដើម្បីដោះស្រាយបញ្ហា​លំបាក​របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ​ជាយថាហេតុ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រាបបង្គំអរគុណ ដល់សម្តេចសង្ឃទាំងពីរគណៈ ដែល​បានបរិច្ចាគបច្ច័យ(ជាថវិកា)ជូនដល់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយការ​លំបាក​របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់សប្បុរសជនក្នុងស្រុកទាំងអស់ ដែល​​មានសមានចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បី​ដោះស្រាយ​ការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចយល់ណាស់ ពីការលំបាករបស់ប្រជាពលរដ្ឋ ព្រោះសម្តេច ក៏កើតចេញពីកូនកសិករធ្វើស្រែ-ចំការដែរ។ សម្តេចបាននិពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ជីវិតអ្នកចំការ វាសនាអ្នកស្រែ» ដែលរៀបរាប់យ៉ាងលម្អិត ពីជីវិតកសិករ ជាពិសេសពេលមានគ្រោះធម្មជាតិផ្សេងៗ ដែលនឹកស្មានមិនដល។- សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលឡើងកាន់តួនាទីកំពូលរបស់ជាតិ បានឡើងប្រកាសប្តេជ្ញា និងត្រូវបានកត់ត្រាយ៉ាងច្បាស់ថា «សម្តេចមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬរងភាពលំបាកលំបិន ដោយយើងមិនបានដឹង និងមិនមានដោះស្រាយនោះទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់គ្នា នឹងនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ និងការបោះឆ្នោតក្រោយៗទៀត។- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​បន្តមាន​វិធានការ​ការពារ​ខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នា​ទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា តាម​ការណែនាំ​របស់គ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានៅសល់វ៉ាក់សាំងកូវីដ-១៩​ ជាង ៨លានដូលទៀតស្តុកទុកក្នុងឃ្លាំងបម្រុងទុក ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ ក្នុងនោះមានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលានដូសទៀត បានបញ្ជាទិញទីមិត្តចិន និងអាមេរិក ហើយវ៉ាក់សាំងនោះ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់គណបក្សភ្លើងទៀន និងសមាជិក សមាជិកា គណបក្សភ្លើងទៀននៅតាមមូលដ្ឋាន ដែលបានចេញញត្តិថ្កោលទោសជនទាំងឡាយ ដែលសំដៅលើជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរមិនអាចទទួលយក។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីមិនអត់ឱន ឬលើកលែងឱ្យបក្សណាក៏ដោយ ឬជនណាក៏ដោយ ដែលភ្ជាប់ខ្លួនទៅជាមួយជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិសាសន៍ និងប្រជាជនខ្លួនឯង ព្រមទាំងប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លើកិច្ចការមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ាន និងអ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។ សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង៨និង០២នាទី។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

2022/10/29 06:53:40 am        342
កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ៦.៨៤៤គ្រួសារ មកពី៩ក្រុង-ស្រុក , ៤៨ ឃុំ-សង្កាត់ និង២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះករុណាក្នុងឱកាសព្រះរាជពិធីខួបគម្រប់១៨នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

2022/10/29 06:29:38 am        212
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ក្នុងព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ»៕

ប្រជាជន​ស្រីលង្កា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ការបង្ក្រាប​ការតវ៉ា​

2022/10/28 03:09:14 pm        206
​ស្រីលង្កា៖ ប្រជាជន​ស្រីលង្កា​រាប់ពាន់នាក់ ​បានចេញ​ធ្វើបាតុកម្ម​ក្នុង​រដ្ឋធានី​កូឡុំបូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​ការតវ៉ា ​ប្រឆាំង​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​នៅ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​។​​សហជីព​ពាណិជ្ជកម្ម និង​សកម្មជន​សិទ្ធិ​ជន​ស៊ីវិល និស្សិត​សាកលវិទ្យាល័យ និង​អ្នក​ផ្សេងទៀត​បាន​ចេញ​ធ្វើបាតុកម្ម​តាម​ដង​ផ្លូវ ហើយ​បន្ទាប់មក​បាន​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា ​ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំភិតបំភ័យ​ក្រុម​បាតុករ និង​ភាព​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ធូរស្រាល​វិបត្តិ​សេដ្ឋកិច្ច​។ លោក Wasantha Samarasinghe សកម្មជន​សហជីព​បាន​និយាយ​ថា ក្រុម​បាតុករ​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​សម្រាប់​ការ​តវ៉ា​មុន​ៗ​។ ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​បំពេញ​ការ​ទាមទារ​របស់​ប្រជាជន​នោះ​ទេ សូម​រំលាយ​សភា​នេះ និង​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​សកល​។ ប្រជាជន​ស្រីលង្កា​បាន​តវ៉ា​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​ដែល​នាំ​ឱ្យ​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង​ នៃ​ទំនិញ​នាំចូល​សំខាន់ៗ​ជាច្រើន​ដូចជា​ថ្នាំពេទ្យ ប្រេងឥន្ធនៈ និង​ឧស្ម័ន​សម្រាប់​ចម្អិន​អាហារ​។ប្រធានាធិបតី​ថ្មី​​លោក Ranil Wickremesinghe បាន​បើក​ការ​បង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំងដែល​ក្រុម​សិទ្ធិមនុស្ស​និយាយ​ថា យោធា​បាន​ព្យាយាម​កាត់បន្ថយ​ការ​តវ៉ា​តាមរយៈ​ការ​បំភិតបំភ័យ ការ​តាម​ដាន និង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ចាប់​តាំង​ពី​លោក Wickremesinghe ចូលកាន់​តំណែង​ក្នុង​ខែ​កក្កដា​។ មេដឹកនាំ និង​សកម្មជន​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់​តាំង​ពី​ខែ​កក្កដា ហើយ​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​។ លោក Wickremesinghe បាន​សន្យា​ថា ​នឹង​បន្ធូរបន្ថយ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​មិន​ដឹង​ខ្លួន ឬ​ដោយ​ការ​ញុះញង់​ពី​អ្នកដទៃ ប៉ុន្តែ​បាន​សន្យា​ថា​នឹង​ដាក់​ទោស​អ្នក​ដែល​បំពាន​ច្បាប់​ដោយ​ចេតនា​៕អត្ថបទ៖ ប៊ុនថន

តំណាង​អង្គការសហប្រជាជាតិអំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ជា​អន្តរជាតិ​នៅ​អ៊ីរ៉ង់

2022/10/28 02:52:23 pm        197
​UN៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​អ៊ីរ៉ង់​និយាយថា បច្ចុប្បន្ន​ប្រទេស​អ៊ីរ៉ង់​ស្ថិតក្នុង​ភាពចលាចល​ដោយសារតែ​ការស្លាប់​របស់​នាង Mahsa Amini អាយុ 22ឆ្នាំ​បន្ទាប់ពីការឃុំខ្លួន​នាង​ដោយ​នគរបាល​សីលធម៌​របស់​ប្រទេស​។ ​​លោក Javaid Rehman និយាយថា មាន​មនុស្ស​យ៉ាងហោចណាស់ 250នាក់​បាន​ស្លាប់​នៅក្នុង​ភាពចលាចល​ចាប់តាំងពី​ការស្លាប់​របស់​នាង Amini។ លោក Rehman បាន​និយាយថា​ យ៉ាងហោចណាស់ 27នាក់​នៃ​អ្នកស្លាប់​គឺជា​កុមារ​។ លោកបាន​អំពាវនាវ​ឱ្យមានយន្តការ​ស៊ើបអង្កេត​ជា​អន្តរជាតិ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​ការឆ្លើយ​តប​របស់​រដ្ឋា​ភិ​បាល​អ៊ីរ៉ង់ ​ចំពោះ​ការតវ៉ា​ជាច្រើន​ដែល​បាន​កើតឡើង​។​​កាលពីពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ​បាន​អនុវត្ត​គោលនយោបាយ​អស្ថិរភាព​ផ្តោតលើ​ប្រទេស​របស់លោក ខណៈ​ក្រុមបាតុករ​អ៊ីរ៉ង់​បាន​បន្ត​អំពាវនាវ​ឱ្យមាន​ការដួលរលំ​មេដឹកនាំ​របស់ខ្លួន ទោះ​បីជា​មានការ​បង្ក្រាប​ដោយ​ហិង្សា​ក៏ដោយ​។ ​ជាមួយគ្នានេះប្រធានាធិបតី​លោក Ebrahim Raisi បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​នូវ​ភាពវឹកវរ ​ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង Amini ថា​ ជា​ផែនការ​របស់​ប្រទេស​លោកខាង​លិច៕អត្ថបទ៖ ប៊ុនថន

IAEA៖​ ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​លទ្ធភាព​ដែល​កូរ៉េខាងជើង​អាច​សាក​ល្បង​នុយក្លេអ៊ែរ

2022/10/28 12:35:09 pm        456
UN៖ ​ប្រធាន​ឃ្លាំមើល​នុយក្លេអ៊ែរ និង​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ IAEA របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ លើ​លទ្ធភាព​ដែល​កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ។ ​ក្រុមមន្ត្រី​នៅ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ព្រមាន​ជាច្រើន​ខែ​មកហើយ​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​ត្រៀម​សាក​ល្បង​នុយក្លេអ៊ែរបន្ទាប់ពី​បាន​ផ្អាក​រយៈពេល​ ៥​ឆ្នាំ ជា​សញ្ញា​មួយ​បង្ហាញថា ​កូរ៉េខាងជើង​កំពុង​បង្កើន​ការផលិត​អាវុធ​ទំនើបៗ​មាន​សមត្ថភាព​ខ្លាំង​។ ​លោក Rafael Grossi ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នក​គ្រប់គ្នា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ណាស់​ចំពោះ​បញ្ហា​នេះ ព្រោះ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ណាមួយនឹង​ក្លាយជា​ការបញ្ជាក់​កាន់តែច្បាស់​ ពី​កម្មវិធី​ដែល​កំពុង​បោះជំហាន​ទៅមុខ​ពេញទំហឹង តាមរបៀប​មិនគួរ​ឲ្យ​ជឿ និង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ​លោក Grossi បាន​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា ការសាកល្បងបន្ថែមទៀតមាន​ន័យ​ថា ពួកគេ​កំពុង​ត្រៀម​ និង​បង្កើន​ឃ្លាំង​អាវុធ​របស់ខ្លួន​៕អត្ថបទ៖ សុខមាន

បាតុករ​បន្ត​ស្លាប់​ដោយសារ​ការបាញ់​គ្រាប់​ពិតជា​ថ្មី ខណៈ​ការតវ៉ា​កក្រើក​កាន់តែខ្លាំង​នៅ​អ៊ីរ៉ង់​

2022/10/28 12:09:48 pm        493
​អ៊ីរ៉ង់៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា បាតុករ ​៣​នាក់​បាន​ស្លាប់អំឡុង​ការប៉ះទង្គិច​គ្នា ​ជាមួយ​កងកម្លាំង​សន្តិសុខអ៊ីរ៉ង់​នៅ​ក្នុង​ទីប្រជុំជន Mahabad ភាគ​ខាងលិច​ប្រទេស​។ ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ដាក់​គោល​ដៅ​លើ​អគារ​រដ្ឋាភិបាល បន្ទាប់ពី​ចូលរួម​ពិធី​រំឭក​វិញ្ញាណក្ខន្ធបុរស​ម្នាក់​ដែល​បាន​ស្លាប់ ​អំឡុង​ភាព​រំជើបរំជួល​ក្នុងប្រទេស​នេះ​។ ​កងកម្លាំង​សន្តិសុខ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា បាន​បាញ់​គ្រាប់​ពិត​ទៅលើ​ទី​បញ្ចុះសព​មួយ​កន្លែង​ជិត​ទីក្រុង Khorramabad​។ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្សរបស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស ​៨​នាក់​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ ភាព​រំជើបរំជួល​បាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​នេះចាប់​តាំង​ពី​ស្ត្រី​វ័យ​ ២២​ឆ្នាំ Mahsa Amini បាន​ស្លាប់អំឡុង​ការសាកសួរ​របស់​នគរបាល​កាលពី ​៤០​ថ្ងៃ​កន្លងទៅ បន្ទាប់ពី​ចោទ​ប្រកាន់​ថា​ នាង​ពាក់​ក្រណាត់​រុំ​ក្បាល​អ៊ីស្លាម​មិនបាន​ត្រឹមត្រូវ​។ ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង Mahabad បាន​ចោទប្រកាន់​ក្រុម​ភេរវករ​បំបែក​ខ្លួន ពី​បទ​ជំរុញ​ក្រុម​បាតុករ​ឲ្យ​វាយប្រហារ​អគារ​នានា​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​នេះ និង​បាន​ចោទប្រកាន់​ក្រុម​អ្នក​តវ៉ា​ពី​បទ​វាយ​ប្រហារ​មជ្ឈមណ្ឌល​នយោបាយ ​និង​សន្តិសុខ ដោយ​មានបំណង​គ្រប់គ្រង​អគារ​ទាំងនោះ​។​មនុស្ស​រាប់រយ​នាក់​ត្រូវ​គេ​រាយការណ៍​ថា​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទូទាំង​ការិយាល័យ​ផ្សេងៗ​របស់​អភិបាលក្រុង​ នៅ​ក្នុង​ទីក្រុង​សំបូរ​ដោយ​ជនជាតិភាគតិច​ឃើ​ដ ប៉ុន្តែ​សារព័ត៌មាន​រដ្ឋ​បាន​លើក​ឡើង​ថា នគរបាល​គ្រប់គ្រង​ស្ថានការណ៍បាន​ហើយ និង​ច្រានចោល​សេចក្ដីរាយការណ៍​នានា​ដែល​ថា ​ទីក្រុង​នេះ​មិន​អាច​គ្រប់គ្រង​ភាព​រំជើបរំជួល​បាន​។ ​ចំណែក​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​អ៊ីរ៉ង់​មាន​មូលដ្ឋាន​នៅ​បរទេស​ន័រវ៉េហ្ស​និយាយ​ថា អ្នក​តវ៉ា​យ៉ាងហោចណាស់ ​២៣៤​នាក់រួម​ទាំង​កុមារ ២៩​នាក់​បាន​ស្លាប់ដោយ​កងកម្លាំង​សន្តិសុខ​ក្នុង​ការ​បង្ក្រាប​នេះ​៕អត្ថបទ៖ សុខមាន

លោក Putin និយាយថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវតែ​បង្ខំ​ទីក្រុង Kyiv ឲ្យ​ចូល​តុ​ចរចា​

2022/10/28 11:14:22 am        652
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង Moscow បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចរចា​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង Kyiv ពុំបាន​ត្រៀមខ្លួន​អង្គុយ​នៅ​តុ​ចរចា​នោះ​ទេ​។ ​លោក Putin បាន​ប្រាប់​ក្លឹប​ពិគ្រោះ​យោបល់ Valdai ក្នុង​ទីក្រុង Moscow ថា វា​មិន​មែន​ជា​សំណួរ​ដែល​ត្រូវ​សួរ​យើង​ទេ យើង​បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា។​ ប៉ុន្តែ​ក្រុម​មេដឹកនាំ​នៅ​ក្នុង​ទីក្រុង Kyiv បាន​សម្រេច​ចិត្ត​មិន​បន្ត​ការចរចា​ជាមួយ​រុស្ស៊ី។ លោក​បាន​បន្ថែម​ថា ​ការ​ដោះស្រាយ​បញ្ហា​នេះ​ងាយ​ស្រួល​ណាស់ ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ផ្ដល់​សញ្ញា​ឲ្យ​ទីក្រុង Kyiv ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន និង​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី។​ ​ពុំ​មាន​ការចរចា​សន្តិ​ភាព​រវាង​មេដឹកនាំ​ទាំង​២​ ទេ​ចាប់​តាំង​ពី​ការប៉ុនប៉ង​ការ​ដោះ​ស្រាយ​ជម្លោះ​ ដែល​ត្រូវ​បាន​ជួប​ចរចា​បាន​បរាជ័យ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ជម្លោះ ហើយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​មិន​ជួប​ចរចា​ជាមួយ​លោក Putin៕អត្ថបទ៖ សុខមាន

លោក Putin និយាយថា មិនចាំបាច់​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ទេ​

2022/10/28 10:38:24 am        646
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​បាន​ច្រានចោល​ចេតនា​ណាមួយ​ នៃ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ហៅ​ជម្លោះ​នោះ​ថា​មាន​ចំណែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ខាងលិច ដើម្បី​ដណ្ដើម​ឥទ្ធិពល​សកល​លោក​របស់​ខ្លួន ដែល​លោក​បាន​ទទូច​ថាត្រូវ​បាន​ឈាន​ទៅ​រក​ការ​បរាជ័យ​។ ​ថ្លែង​នៅ​ឯ​សន្និសីទ​នៃ​ក្រុម​អ្នក​ជំនាញ​គោលនយោបាយ​បរទេស​អន្តរជាតិ លោក Putin បាន​និយាយ​ថា វា​គ្មាន​ប្រយោជន៍​ទេ ដែល​រុស្ស៊ី​ត្រូវ​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​អាវុធ​នុយក្លេអ៊ែរ​។ ​លោក​ថា យើង​មើល​មិន​ឃើញ​ពី​ភាព​ចាំបាច់​ដែល​ត្រូវ​ប្រើ​នុយក្លេអ៊ែរ​នោះ​ទេ។ ​ពុំ​មាន​គំនិត​ត្រូវ​ប្រើ​នោះ​ទេ មិន​ថា​ខាង​នយោបាយ មិន​ថា​ខាង​យោធា។ លោក Putin​ បាន​និយាយថា ការព្រមាន​កាលពី​ពេល​ថ្មីៗ​នៃ​ការ​ត្រៀមខ្លួន​របស់លោក ក្នុង​ការ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បានគឺ​ដើម្បី​ការពារ​រុស្ស៊ី មិនមែន​សំដៅ​លើ​ការវាយប្រហារ​នុយក្លេអ៊ែរ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​របស់​លោកខាងលិច ​អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​ដែល​អាច​កើត​ឡើង​។​​លោក​ក៏បាន​រម្លឹក​ឡើងវិញ​ពី​សម្ដី​របស់​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Liz Truss ផង​ដែរដោយ​បញ្ជាក់​ថា ​ក្មេង​ស្រី​ម្នាក់​នេះ​នៅ​ក្មេងខ្ចី​ពេក ​ខ្វះ​ការពិចារណា​លើ​ជំហរ​លើ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ របស់​ចក្រភព​អង់គ្លេស​៕អត្ថបទ៖ សុខមាន

លោក Putin និយាយថា ពិភពលោក​ប្រឈម​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២

2022/10/28 10:19:34 am        647
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ព្រមាន​ថា ពិភពលោក​ប្រឈម​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាមលោកលើកទី​២ មក​។​ ​នៅ​ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ព្យាយាម​ស្វែងរក​យុត្តិធម៌​សម្រាប់​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ជា​ទង្វើ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​របស់​លោក​នៅ​ឯកា​ពី​ពិភពលោក​។ ​លោក Putin ក៏បាន​ចោទប្រកាន់​លោក​ខាងលិច​ផងដែរ​ ពីបទ​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​លើ​រុស្ស៊ី បង្ខំ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ងាក​ចេញពី​ទីក្រុង Moscow​។​ លោក​ខាង​លិច​បាន​ខឹង​សម្បារ​ទៅ​នឹង​ការ​គំរាម​កំហែង​ ដោយ​នុយក្លេអ៊ែរ​នាពេល​ថ្មីៗ​ដោយ​វិមាន​ក្រឹម​ឡាំង​។ ​កាលពីដើម​សប្ដាហ៍​នេះ សម្ព័ន្ធ​យោធា​ណា​តូ​បាន​ថ្កោលទោស​ការ​អះអាង ​ដោយ​គ្មាន​មូលដ្ឋាន​ដោយ​រុស្ស៊ីដែល​ថា ​អ៊ុយ​ក្រែ​ន​អាច​ប្រើ​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម រួម​ជាមួយ​អាវុធ​ផលិត​ពី​ជាតិ​វិទ្យុសកម្ម​។ ​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា សមាជិក​សម្ព័ន្ធមិត្ត​ទាំងអស់​បាន​ច្រានចោល​ការចោទប្រកាន់ ​ហើយ​ថា ​រុស្ស៊ី​មិន​ត្រូវ​ប្រើការ​ចោទប្រកាន់​នេះ​ជា​លេស​ពង្រីក​សង្គ្រាម​ឡើយ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដែរ លោក Vladimir Putin បាន​អះអាង​ថា ​រុស្ស៊ី​បាន​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​ណា​តូ ប៉ុន្តែ​បាន​ទទួល​ការឆ្លើយ​តប​មក​វិញ​អវិជ្ជមាន​ ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ដ៏​សំខាន់​។ ​ក្នុង​សន្ទរកថា​ដ៏​វែង​នៅឯ​សន្និសីទ​នៃ​ក្រុម​អ្នក​ជំនាញ​គោលនយោបាយ​អន្តរជាតិ លោក Putin បាន​និយាយ​ថា រុស្ស៊ី​មាន​សារ​មួយ​ជូន​ដល់​បណ្ដា​ប្រទេស​ធំៗ​របស់​លោក​ខាងលិច និង​ណា​តូ​គឺ​សូម​បញ្ឈប់​ការ​ចង​សត្រូវ សូម​រស់នៅ​ជាមួយគ្នា​ទៅ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋវ៉េណេស៊ុយអេឡា ច្រានចោលការលើកឡើងរបស់លោកTrump ថា ប្រទេសរបស់ពួកគេក្លាយជារដ្ឋទី៥១របស់អាមេរិក
05/14/2026 12:05 PM
កម្ពុជាត្រៀមអញ្ជើញក្លិបខ្លាំងៗជប៉ុន ចិន ឥណ្ឌូនេស៊ី និងវៀតណាម មកប្រកួតដណ្ដើម​ប្រាក់រង្វាន់​សម្ដេចបវរធិបតី ឆ្នាំ២០២៦
05/14/2026 12:05 PM
សមាជិកក្រុមសាធារណរដ្ឋអាមេរិកបែកចេញពីក្រុម ខណៈព្រឹទ្ធសភាបរាជ័យក្នុងការទប់ស្កាត់អំណាចសង្គ្រាមរបស់លោកTrump
05/14/2026 12:05 PM
លោក Xi បង្ហាញពីវឌ្ឍនភាពពាណិជ្ជកម្ម ខណៈមាន​កិច្ចប្រជុំកំពូលដ៏ធំបំផុត ជាមួយលោក​ Trump
05/14/2026 12:05 PM
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
05/14/2026 11:05 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
05/14/2026 11:05 AM
រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM