កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់

2022/10/30 07:29:42 pm        580
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងសមានទុក្ខ និងចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា នៅទីក្រុងសេអ៊ូល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

កូរ៉េខាងត្បូងកាន់ទុក្ខផ្លូវការ ដល់ជនរងគ្រោះជាន់គ្នាស្លាប់ក្នុងពិធីបុណ្យហាឡូវីន

2022/10/30 11:28:37 am        677
កូរ៉េងខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានធ្វើពិធីកាន់ទុក្ខផ្លូវការចំពោះជនរងគ្រោះជាន់គ្នាស្លាប់ នៅកន្លែងកម្សាន្តមួយពេលរាត្រី ក្នុងរដ្ឋធានីសេអ៊ូល។យុវជនក្មេងៗជាច្រើន បានចូលរួមពិធីហាឡូវីន(Halloween) បានជាប់ខ្លួននៅក្នុងហ្វូងមនុស្សណែនណាន់ តាន់តាប់ ទៅណាមិនរួច កាលពីយប់ថ្ងៃសៅរ៍តាមបណ្តោយផ្លូវមួយដ៏តូចចង្អៀត។មនុស្សយ៉ាងហោចណាស់ ១៥១នាក់បានស្លាប់ និង ៨២នាក់ទៀតរងរបួស នៅក្នុងគ្រោះមហន្ដរាយដ៏អាក្រក់បំផុត នៅក្នុងប្រទេសក្នុងឆ្នាំនេះ។អ្នកស្លាប់ក្នុងនោះ មានជនបរទេស ១៩នាក់ មកពីប្រទេសផ្សេងៗ ប៉ុន្ដែ គេមិនបានចេញផ្សាយភ្លាមៗឱ្យដឹងនៅឡើយទេ។គេបានប៉ាន់ប្រមាណថា មនុស្សប្រមាណ ១០ម៉ឺននាក់ បានមកប្រមូលផ្ដុំគ្នានៅសង្កាត់អ៊ីតេវុន ដើម្បីចូលរួមពិធីបុណ្យ ហាឡូវីន ដែលជាពិធីបុណ្យធំបំផុតនៅខាងក្រៅផ្ទះ ចាប់តាំងពីមានការចាប់ផ្ដើមឆ្លងជំងឺកូវីដ-១៩៕

អាមេរិក​និយាយថា គោលនយោបាយ​កូរ៉េខាងជើង​ពុំមាន​ការផ្លាស់ប្តូរ​នោះទេ​

2022/10/29 12:45:32 pm        367
​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គោលនយោបាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​កូរ៉េខាងជើង​ពុំ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ដែល​ទទួល​បន្ទុក​គោលនយោបាយ​នុយក្លេអ៊ែរ បាន​លើក​ឡើង​ពី​ការភ្ញាក់ផ្អើល​មួយ​ចំនួន​ដោយ​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​ចូលរួម​កិច្ចចរចា​គ្រប់គ្រង​អាវុធ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។ អ្នក​ជំនាញ​មួយចំនួន​អះអាងថា ការទទួលស្គាល់​កូរ៉េខាងជើង​ជា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ ជា​អ្វី​ដែល​ទីក្រុង​ព្យុងយ៉ាង​ស្វែងរក​គឺជា​លក្ខខណ្ឌ​ជាមុន​សម្រាប់​កិច្ចចរចា​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា​ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គឺ​ខុសច្បាប់ និង​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​។​ លោកស្រី Bonnie Jenkins អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ ត្រូវ​បាន​សួរ​នៅ​ក្នុង​សន្និសីទ​នុយក្លេអ៊ែរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​អំពី​ការគ្រប់គ្រង​អាវុធ​របស់​កូរ៉េខាងជើង លោក​ស្រី​បាន​ឆ្លើយ​ថា ប្រសិនបើ​ពួកគេ​សន្ទនា​ជាមួយ​យើង ការគ្រប់គ្រង​អាវុធ​តែងតែ​ជា​ជម្រើស​មួយ ប្រសិន​បើ​ប្រទេស​ពីរ​មាន​ឆន្ទៈ​ចង់​អង្គុយ​នៅ​តុ​ចរចា ហើយ​មិន​ត្រឹមតែ​ការគ្រប់គ្រង​អាវុធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការកាត់បន្ថយ​ហានិភ័យ ដែល​អ្វី​គ្រប់យ៉ាង​ឈាន​ទៅ​ដល់​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​។យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​កូរ៉េខាងជើង​ថា យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចរចា​ជាមួយ​ពួកគេ យើង​មិន​មាន​លក្ខខណ្ឌ​ជាមុន​នោះ​ទេ​។ ​ដោយ​សំដៅ​ទៅលើ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន លោកស្រី​បាន​និយាយ​ថា ប្រសិនបើ​លោក ​គីម ជុង​អ៊ុន ទទួល​ទូរស័ព្ទ ហើយ​និយាយ​ថា «​លោក​ចង់​និយាយ​អំពី​ការគ្រប់គ្រង​អាវុធ​» នោះ​យើង​នឹង​មិន​និយាយ​ថា​ ទេ​នោះ​ទេ​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មានការ​ព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង​ចាប់ផ្តើម​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ ​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១៧ ជា​អ្វី​ដែល​មិន​ត្រូវ​បាន​ស្វាគមន៍​ចំពោះ​រដ្ឋបាល​លោក Biden នៅមុន​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ដើមខែ​ក្រោយ​។ កូរ៉េខាងជើង​បាន​ច្រានចោល​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រឡប់​ទៅ​កិច្ចចរចា​វិញ៕អត្ថបទ៖ ប៊ុនថន

លោក Putin និងលោក Shoigu ពិភាក្សា​ពី​ការធ្វើ​ឲ្យ​ប្រសើរឡើង​ការហ្វឹកហ្វឺន​សម្រាប់​ទាហាន​កេណ្ឌ

2022/10/29 12:13:08 pm        398
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជា​យោធា​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​ការហ្វឹកហ្វឺន​សម្រាប់​ទាហាន​កេណ្ឌ​ថ្មី ហើយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឧបករណ៍ និង​ការ​ផ្គត់ផ្គង់​ចាំបាច់​។ ​បទបញ្ជា​នេះ​បាន​ធ្វើ​ឡើង​នៅពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រា​ប់​លោក Putin ថា​ យោធា​បានបញ្ចប់​ការ​កេណ្ឌ​ទាហាន​បម្រុង​ចំនួន ៣​សែន​នាក់​ស្របតាម​បទបញ្ជា​កេណ្ឌ​កងទ័ព​របស់​លោក​ Putin​។ ​លោក Sergei Shoigu បាន​រាយការណ៍​ទៅ​លោក​ Putin ​កាលពី​ថ្ងៃ​សុក្រ​ថា​ បទបញ្ជា​របស់លោក​ត្រូវបាន​បំពេញ និង​បាន​និយាយ​ថា ​ពុំមាន​ផែនការ​ភ្លាមៗ​ដើម្បី​កេណ្ឌ​កងទ័ព​បន្ថែម​ទៀត​នោះទេ​។ លោក​និយាយ​ថា ទាហាន​កេណ្ឌ​ចំនួន ៨២,០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​រួចហើយ​ទៅកាន់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ ២១៨,០០០​នាក់​ផ្សេងទៀត​កំពុង​ត្រូវ​បាន​បណ្តុះ​បណ្តាល​។​ ​លោក Putin និយាយ​ថា ចាំបាច់​ត្រូវ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការ​កសាង​គ្រប់​ផ្នែក ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធរួម​ទាំង​កងកម្លាំង​ជើងគោក​។លោក​ Putin បាន​ចេញ​បញ្ជាការ​កេណ្ឌ​កងទ័ព​នៅ​ខែ​កញ្ញា ​ក្នុង​គោលបំណង​បង្កើន​កងទ័ព​រុស្ស៊ី​នៅ​សមរភូមិ​មុខ​។ ​ចំណាត់​ការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា និង​ជំរុញ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​។ សកម្មជន និង​សារព័ត៌មាន​រុស្ស៊ី​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​កេណ្ឌ​ជាច្រើន​នាក់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ទិញ​សម្ភារៈ​ជា​មូលដ្ឋាន ដូចជា​ឧបករណ៍​ពេទ្យ និង​អាវធំ​ដោយ​ខ្លួនឯង ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ផ្តល់​អាវុធ៕អត្ថបទ៖ ប៊ុនថន

កម្លាំង​ព្រំដែន​អ៊ុយ​ក្រែ​ន​ប្រុងប្រៀប​នៅ​ព្រំដែន​ប្រទេស​បេឡា​រុស​

2022/10/29 12:00:52 pm        356
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ឈរជើង​នៅ​ជិត​ព្រំដែន​ភាគ​ខាងជើង ​ជាមួយ​ប្រទេស​បេឡា​រុស​បាន​និយាយ​ថា ពួកគេ​កំពុង​រៀបចំ​សម្រាប់​ការ​វាយ​លុក​របស់​រុស្ស៊ី​ ដែល​អាច​កើតមានឡើង​ពី​ការឆ្លងកាត់​ព្រំដែន​។ ឆ្មាំ​ព្រំដែន​ដែល​ឈរជើង​ក្នុង​តំបន់ Chernihiv កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នៅ​ព្រំដែន​ក្នុង​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​។ អ្នកនាំពាក្យលោកស្រី Halyna Shechovtsova បាន​ប្រាប់​ទូរទស្សន៍​អង់គ្លេស Sky ថា ​អង្គភាព​របស់លោក​ស្រី​កំពុងរៀបចំ​ទីតាំង​ការពារ​ ដោយ​សារតែ​ការ​មើល​ឃើញ​ពី​ការកើនឡើង​ហានិភ័យ​។ ​សមាជិក​ឆ្មាំ​ម្នាក់​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ចល័ត ​ផលិត​ដោយ​ចក្រភព​អង់គ្លេស​និយាយថា​ អង្គភាព​របស់លោក​ត្រូវការ​អាវុធ​បន្ថែមទៀត​ព្រោះ​វា​នឹង​ក្លាយជា​ខ្សែការពារ​ដំបូង​។ តំបន់ Chernihiv ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Kyiv ហើយ​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី និង​បេឡា​រុស​។ រុស្ស៊ី​បាន​ប្រើប្រាស់​ប្រទេស​បេឡា​រុស​ជា​មូលដ្ឋាន​សម្រាប់​កងទ័ព​និង​ដាក់​សព្វាវុធ​របស់ខ្លួនដែល​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​កាលពី ៨ខែ​មុន​។​​ការព្រួយបារម្ភ​ជាច្រើន​នៅតែមាន​ថា ប្រធានាធិបតី​​បេឡា​រុស​លោក Alexander Lukashenko អាច​នឹង​ព្រមព្រៀង​បញ្ជូន​កងទ័ព​របស់លោក​ទៅ​ភាគខាងត្បូង​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Lukashenko បាន​គាំទ្រ​ជា​សាធា​រណៈ​ចំពោះ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​អន្តរជាតិ ​និង​ការដាក់ទណ្ឌកម្ម​លើ​ទីក្រុង ​Minsk​។ កាលពី​ដើមខែ​នេះអាជ្ញាធរ​បានប្រកាស​ពី​ការបង្កើត ការប្រមូលផ្តុំ​កងទ័ព​ប្រចាំ​តំបន់​រួមគ្នា​ជាមួយ​រុស្ស៊ី និង​បាន​និយាយថា ទាហាន​រុស្ស៊ី​ប្រមាណ ៩,០០០នាក់​នឹងត្រូវ​ឈរជើង​នៅក្នុង​ប្រទេស​បេឡា​រុស៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ខេត្តកំពង់ធំ

2022/10/29 11:52:39 am        249
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបអញ្ជើញសំណេះសំណាលជាមួយជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ធំ។តាមរបាយការណ៍ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអោយដឹងថា នៅទូទាំងខេត្តកំពង់ធំមានមន្ត្រីរាជការស៊ីវិលកំពុងបំពេញការងារសរុបចំនួន ៧,៩៣៧នាក់ ក្រុមប្រឹក្សាខេត្ត ២៥នាក់ ក្រុមប្រឹក្សាក្រុងស្រុក ១៦៩នាក់ និងក្រុមប្រឹក្សាឃុំសង្កាត់ ៥៨៥នាក់។ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់វិញ គឺគណៈបញ្ជាការឯកភាពខេត្ត បានចូលរួមចំណែកយ៉ាងសកម្មក្នុង ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ ការបង្ក្រាបបទល្មើសផ្សេងៗដូចជា បទល្មើសធនធានធម្មជាតិមាន នេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃជាដើម និងពាក់ព័ន្ធបទល្មើសជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាដើម ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំពិសេសការទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំសារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ ក្នុងខេត្តកំពង់ធំទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។សម្តេចតេជោក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩។សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ធំដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការរីកចម្រើន៕

ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Nalgae នៅ​ហ្វីលីពីន​បាន​កើន​ឡើង​ដល់ ៧២​នាក់

2022/10/29 11:43:41 am        218
ហ្វីលីពីន​៖ ទីភ្នាក់ងារ​គ្រោះមហន្តរាយ​​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ប្រទេស​ហ្វីលីពីន​បាន​កត់ត្រា​អ្នកស្លាប់​​កើនឡើង​ដល់ ៧២​នាក់​ដោយសារ​ព្យុះ​ត្រូពិច Nalgae បណ្តាលឱ្យមាន​ទឹកជំនន់ និង​បំណាក់​ដី​នៅ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​។ ខេត្ត Maguindanao គឺជា​ខេត្ត​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយមាន​អ្នកស្លាប់​ចំនួន ៦៧នាក់។ លោក​និយាយ​ថា អ្នករងរបួស ​៣៣​នាក់​ត្រូវបាន​រាយការណ៍ និង​បាត់​ខ្លួន ​១៤​នាក់​ផ្សេងទៀត​។​ ​ទីភ្នាក់ងារ​អាកាសធាតុ​រដ្ឋ​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ចុងក្រោយ​របស់ខ្លួន​ថា ព្យុះ​នឹង​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​អាច​មាន​ភ្លៀង​ធ្លាក់​ពាសពេញ​តំបន់​រដ្ឋធានី និង​ខេត្ត​ក្បែរៗ​នោះ​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ព្យុះ​ឆ្លងកាត់​កោះ Luzon ហើយ​ឆ្ពោះទៅ​សមុទ្រ​ចិន​ខាងត្បូង​។​​កាលពី​ថ្ងៃ​សុក្រ ក្រុម​ស្វែងរក និង​ជួយ​សង្គ្រោះបាន​ទាញយក​សាកសព​ចេញពី​ទឹក និង​ដីល្បាប់ បន្ទាប់ពី​ព្យុះ Nalgae បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បំណាក់​ដី​។ លោក Nasrullah Imam មន្ត្រី​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​នៅ​ខេត្ត Maguindanao បាន​និយាយថា ពេលនេះ​យើង​កំពុង​ប្រមូលផ្តុំ​ក្រុម​ជួយសង្គ្រោះ​ទាំងអស់ ដូច្នេះ​នឹង​ជួយ​ដល់​ការស្វែងរក និង​ប្រតិបត្តិការ​របស់​យើង៕អត្ថបទ៖ ប៊ុនថន

ស្វាមី​លោកស្រី​ Pelosi ប្រធាន​សភា​អាមេរិក​ត្រូវ​បាន​គេ​វាយ​យ៉ាង​ដំណំ​ដោយ​ញញួរ​នៅ​ក្នុង​លំនៅឋាន​

2022/10/29 11:35:37 am        349
​អាមេរិក៖ អ្នក​លប​វាយប្រហារ​បាន​វាយ​លើ​ស្វាមី​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ដោយ​ញញួរ​ក្នុង​លំនៅឋាន​នៅ​ទីក្រុង San Francisco កាលពី​ថ្ងៃ​សុក្រ​ ដោយ​ស្វែងរក​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ស្រែក​ថា Nancy នៅឯណា Nancy នៅឯណា​?​។ ​លោក Paul Pelosi ត្រូវ​បាន​គេ​វាយ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​យ៉ាង​ដំណំ​។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Zuckerberg San Francisco General Hospital។ ស្ថានភាព​របស់​លោក​ពុំ​ទាន់​ដឹង​ភ្លាមៗ​នៅឡើយ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​លោក​ស្រី Pelosi បាន​និយាយ​ថា លោក​នឹង​ជាសះស្បើយ​ឡើង​វិញ​។ ក្រុម​អ្នកស៊ើប​អង្កេត​ជឿ​ថា អ្នក​លប​វាយប្រហារ​បាន​ចូល​ក្នុង​លំនៅឋាន​ដោយ​បំបែក​ទ្វារ​កញ្ចក់។​ ​ការវាយប្រហារ​នេះ​បាន​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​របស់​សមាជិក​សភា និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ការ​គំរាម​កំហែង​ដល់​សមាជិកសភា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​គ្រប់ពេលវេលារយៈពេល​ពីរ​ឆ្នាំ​ បន្ទាប់ពី​កុប្បកម្ម​នៅ​វិមាន​កា​ពី​តូ​ល​។នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​បច្ចុប្បន្ន ឧក្រិដ្ឋកម្ម និង​សុវត្ថិភាព​សាធារណៈ​បាន​លេចចេញ​ការ​ព្រួយ​បារម្ភ ​ក្នុងចំណោម​ប្រជាជន​អាមេរិក​។ ​ប្រធានាធិបតី​លោក Joe Biden បាន​ថ្កោលទោស​ការវាយប្រហារ​លើ​ស្វាមី​របស់​ប្រធាន​សភា​លោក​ស្រី Nancy Pelosi ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង Philadelphia កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ លោកប្រធានាធិបតី​បាន​ថ្លែងថា លោក​បាន​ទូរស័ព្ទ​ទៅ​លោកស្រី Pelosi ដោយ​លោក​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង ​ចំពោះ​ការវាយប្រហារ​ដែល​គួរឱ្យ​ស្អប់ខ្ពើម​នេះ​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយគ្រែនតាមទូរស័ព្ទនៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ

2022/10/29 11:29:10 am        304
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង​ជួបពិភាក្សាការ ងារមួយចំនួនជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយគ្រែន តាមរយៈទូរស័ព្ទនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈ​កិច្ចពិភាក្សា​នេះ​ក្នុង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការអាស៊ាន និងអ៊ុយគ្រែន។ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូន​កសិករ​ជាង​៦ពាន់​គ្រួសារ​ដែល​រងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចនឹងជួបសន្ទនា ជាមួយ​ប្រធានាធិបតី​អ៊ុយគ្រែន តាមទូរស័ព្ទ ដោយកិច្ចសន្ទនានេះគឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​ប្រធានាធិបតីអ៊ុយគ្រែន ដែលចង់ជួបពិភាក្សាជាមួយសម្តេចក្នុងនាមប្រធានអាស៊ាន។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​នាម​សម្តេច ជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ សម្តេចក៏បានអញ្ជើញលោក វីឡាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូក ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ប្រធានាធិបតី​រូប​នេះ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសអ៊ុយគ្រែន និងក្រសួងការបរទេសនៃប្រទេសអេស្បាញ និងចុះហត្ថ​លេខា​ជា​មួយ​សម្តេច ដែលជាប្រធានអាស៊ានក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន-អ៊ុយ​គ្រែន​ និងអេស្បាញ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ អំពាវនាវពលរដ្ឋមានការប្រុងប្រយ័ត្ន បញ្ហាជំងឺអេប៉ូឡាកំពុងផ្ទុះនៅតំបន់អាហ្វ្រិក

2022/10/29 10:59:42 am        259
កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាជំងឺអេប៉ូឡា ដែលបាន​ផ្ទុះឡើង​ជាថ្មី នៅតំបន់អាហ្រ្វិក ហើយធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នោះ ។ក្នុងពិធីសំណេះសំណាល ផ្ដល់ពូជស្រូវ និងស្បៀង​អាហារ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ​ជាង ៦ពាន់គ្រួសារ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំងឺអេប៉ូឡា កំពុងកើតឡើងនៅក្នុងប្រទេសអ៊ូហ្គង់ដា ស្ថិត​ក្នុង​តំបន់​អាហ្រ្វិក បានបណ្ដាលឲ្យអ្នកជំងឺមួយចំនួនស្លាប់រួចទៅហើយ ដែលបញ្ហាជំងឺនេះ អាច​នឹង​ឆ្លង​ចូល​មក​ប្រទេសកម្ពុជាយើង ដូចនេះសូមពលរដ្ឋមានការប្រុងប្រយ័ត្ន រួមទាំង​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ។បើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ គឺគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ជំងឺ​អេប៉ូឡា នៅក្នុងប្រទេសអ៊ូហ្គង់ដា បានស្លាប់បាត់បង់ជីវិតចំនួន២៩នាក់ ហើយ​មាន​ឆ្លង​ជា​ច្រើន​ករណី​ទៀត ។ជាមួយនេះ សម្ដេចតេជោ ក៏បានរំលឹកផងដែរ ដល់​ប្រជាពលរដ្ឋ​បន្ត​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូវីដ-១៩ មានបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ រួមទាំងការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន​ដូស ខណៈមានពលរដ្ឋប្រមាណ៤លាននាក់ទៀត នៅមិនទាន់បានចាក់ដូសទី៣ ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កម្ពុជាមិនមានការខ្វះខាតវ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ដែលបច្ចុប្បន្នមានស្តុកនៅក្នុងឃ្លាំងចំនួនជាង ៨លានដូស ហើយនៅ​សល់​វ៉ាក់សាំង​ជា​ជំនួយរបស់ចិន និងអាមេរិក សរុបប្រមាណជាង ២០លានដូសទៀត ។ ដោយសម្ដេច​ក៏​បាន​អំពាវ​នាវបន្ថែមផងដែរ ដល់ប្រជាពលរដ្ឋ សូមទៅចាក់វ៉ាក់សាំងតាមចំនួនដូស ឲ្យ​បាន​គ្រប់​គ្នា​៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
05/14/2026 11:05 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
05/14/2026 11:05 AM
រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM