កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់

2022/11/01 07:15:59 am        353
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន​និស្សិត​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។យោងតាមរបាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នៅព្រឹកស្អែកនេះ

2022/10/31 06:13:06 pm        284
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន​និស្សិត​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ស្អែកនេះ។របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ៕

នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមសប្ដាហ៍ក្រោយ

2022/10/31 04:48:40 pm        539
ភ្នំពេញ ៖ ប្រសិនជាមិនមានអ្វីប្រែប្រួលនោះទេ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិ តចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ។តាមការគ្រោងទុក ឯកឧត្តមនាយករដ្ឋមន្ត្រីចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីចិន ក៏នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ៕ ដោយ៖ គង់ ឌិន​

កងកម្លាំង​អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​ក្នុង​ពេល​មានការ​បាញ់​មីស៊ី​ល​របស់​កូរ៉េខាងជើង​

2022/10/31 03:16:35 pm        743
​​កូរ៉េខាងត្បូង៖ កងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​ដែនអាកាស​រួមគ្នា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្នុង​ពេល​មានការ​បាញ់​មី​ស៊ី​ល​ជា​ញឹកញាប់​មិន​ធ្លាប់​មាន​ពីមុន​មក ​របស់​ប្រទេស​កូរ៉េខាងជើង​។ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សម​យុទ្ធ​រយៈពេល​ 5ថ្ងៃ​នឹង​ចូល​រួម​ដោយ​យន្តហោះ​ប្រមាណ 240គ្រឿង​ ដែល​យន្តហោះ​ទាំងនេះ​នឹង​រាប់បញ្ចូល​ទាំង​យន្តហោះ​ចម្បាំង​បំបាំង​កាយ​ទំនើប F-35A របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង និង​យន្តហោះ F-35B មកពី​ស្ថានីយ​ដែនអាកាស​របស់​កង​ម៉ា​រី​ន​អាមេរិក​នៅ​ទីក្រុង Iwakuni ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ សមយុទ្ធ​នេះ​នឹង​ក្លាយ​ជា​សមយុទ្ធ​ធំ​បំផុត​របស់​ប្រទេស​ទាំង2 ​ចាប់តាំងពី​ឆ្នាំ​2017 មក នៅ​ពេល​ដែល​កូរ៉េខាងជើង​បាន​សាក​ល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​។​យោធា​កូរ៉េខាងត្បូង​និយាយ​ថា សម​យុទ្ធ​នេះ​នឹង​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ និង​ជួយ​ទប់ទល់​កូរ៉េខាងជើង​ពី​ការ​បង្កហេតុ​។ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ដែនសមុទ្រ​រួមគ្នា​កាលពី​ខែ​តុលា ដោយមាន​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ត្រូវ​បាន​ដាក់​ពង្រាយ​ឡើងវិញ​នៅ​សមុទ្រ​ជប៉ុន​។ ទីក្រុង​ព្យុងយ៉ាង​បាន​អះអាង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​ធ្វើ​សម​យុទ្ធ​ដែនអាកាសក្នុង​គោលបំណង​ឈ្លានពាន​ប្រទេស​កូរ៉េខាងជើង៕អត្ថបទ៖ ប៊ុនថន

ប្រវត្តិ​នៃ​ការ​រត់​ជាន់គ្នា​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង

2022/10/31 02:32:34 pm        611
​​កូរ៉េខាងត្បូង៖ បន្ត​បន្ទាប់​នេះ​គឺជា​ប្រវត្តិ​នៃ​ឧប្បត្តិហេតុ​ នៃ​ការ​រត់​ជាន់គ្នា​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ ​កាលពី​យប់​ថ្ងៃ​សៅរ៍ ​ទី29 ខែតុលា ឆ្នាំ​2022 យ៉ាងហោចណាស់​មនុស្ស 153​នាក់​បាន​ស្លាប់ និង 133នាក់​ផ្សេងទៀត​បាន​រង​របួស​នៅក្នុង​ការរត់​ជាន់គ្នា​នៅក្នុង​សង្កាត់ Itaewon ទីក្រុង​សេ​អ៊ូ​ល ខណៈ​ក្រុមមនុស្ស​ចូលរួម​ពិធី​​ភាគច្រើន​ក្នុង​វ័យ​ជំទង់​អាយុ​ចន្លោះ ​20​ឆ្នាំ​ដែល​បានមក​បាន​ជួបជុំគ្នា​នៅក្នុង​ការកម្សាន្ត​ សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ Halloween។​ ​នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2005 មនុស្ស​សរុប​ចំនួន 11នាក់​បាន​ស្លាប់ និង 145នាក់​ផ្សេងទៀត​បាន​រង​របួស​ នៅក្នុង​ការរត់​ជាន់គ្នា​ក្នុងការ​ប្រគុំ​តន្ត្រី​ប៉ុប​នៅ​ទីក្រុង Sangju ភាគខាងត្បូង​។ នៅ​ថ្ងៃទី5 ខែមករា ឆ្នាំ2001 សិស្ស​ស្រី​ម្នាក់​បាន​ស្លាប់ដោយសារ​គាំងបេះដូង បន្ទាប់ពី​មនុស្ស​ប្រមាណ 30នាក់​នាំគ្នា​សម្រុក​ចូល​ទៅ​មើល​ក្រុម​ចម្រៀង Click-B ដ៏​ពេញ​និយម និង​បាន​រត់​ជាន់គ្នា​។ ​នៅ​ថ្ងៃទី16 ខែធ្នូ ឆ្នាំ1996 សិស្ស​ពីរ​នាក់​បាន​ស្លាប់បន្ទាប់ពី​ហ្វូងមនុស្ស​សម្រុកចូល​ក្នុង​ពហុកីឡាដ្ឋាន​ប្រគុំ​តន្ត្រី​ក្នុង​ទីក្រុង Daegu ភាគ​អាគ្នេយ៍​សម្រាប់​កម្មវិធី​ផ្សាយ​ផ្ទាល់​ ដែល​រៀបចំ​ដោយ​កម្មវិធី​វិទ្យុ​ដ៏​ពេញនិយម​មួយ​។ នៅ​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ1992 ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់ និង 50នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងអំឡុងពេល​រត់​ជាន់គ្នា​នៅក្នុង​ការប្រគុំ​តន្ត្រី New Kids on the Block ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​នៅ​ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ1980 មនុស្ស 5នាក់​បាន​ស្លាប់ និង 18នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ធ្លាក់​ពី​ការបាក់​ជណ្តើរ​នៅ​សាលាបឋមសិក្សា​មួយកន្លែង​ក្នុង​ទីក្រុង​ប៊ូសានភាគខាងត្បូង ខណៈដែល​សិស្ស​ប្រមាណ 1,000នាក់ព្យា​យាម​ចូលរួម​សន្និបាត​មួយ​។ នៅ​ថ្ងៃទី26 ខែមករា ឆ្នាំ1960 មនុស្ស​សរុប​ចំនួន 31នាក់​បាន​ស្លាប់ និង 40នាក់​ផ្សេងទៀត​បាន​រងរបួស​នៅ​ស្ថានីយ៍​រថភ្លើង​ទីក្រុង​សេ​អ៊ូ​ល បន្ទាប់ពី​ហ្វូងមនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ឡើង​ជិះ​រថភ្លើង​នៅ​ស្ថានីយ៍​ទីក្រុង​សេ​អ៊ូ​ល ​មុន​ការចាកចេញ​ប្រចាំឆ្នាំ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​។ ​នៅ​ថ្ងៃទី17 ខែកក្កដា ឆ្នាំ1959 មនុស្ស​សរុប​ចំនួន 67នាក់​បាន​រត់​ដួល​សង្កត់​លើ​គ្នា​រហូតដល់​ស្លាប់​នៅពហុ​កីឡដ្ឋាន​ក្រុង Busan ក្នុង​ទីក្រុង Busan ភាគខាងត្បូង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ភ្លាមៗ និង​ទឹក​កើនឡើង​ឆាប់រហ័ស​បណ្តាលឱ្យ​ហ្វូងមនុស្ស​រត់​ចូលទៅក្នុង​ច្រក​តូចចង្អៀត​មួយ​៕អត្ថបទ៖ ប៊ុនថន

អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Nalgae នៅក្នុង​ប្រទេស​ហ្វីលីពីន​កើន​ឡើង​ដល់ ​៩៨​នាក់​

2022/10/31 11:56:12 am        642
​ហ្វីលីពីន៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ដែល​បាន​បោក​បក់​មក​លើ​ប្រទេស​ហ្វីលីពីន​បាន​កើនឡើង​ដល់ ៩៨​នាក់​ហើយ ដោយ​មាន​ក្តីសង្ឃឹម​តិចតួច​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​។ជាង​ពាក់កណ្តាល​នៃ​អ្នកស្លាប់​បណ្តាលមកពី​ទឹកជំនន់​កើនឡើង​ភ្លាមៗ និង​បំណាក់​ដី​ដែល​កើតឡើង​ដោយ​ព្យុះ​ត្រូពិច Nalgae ដែល​បាន​បំផ្លាញ​ភូមិ​នានា​នៅលើ​កោះ Mindanao ភាគខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។ ប្រធាន​ការពារ​ជន​ស៊ីវិល​នៅ​តំបន់ Bangsamoro កោះ Mindanao បាន​និយាយថា​ យើង​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់​យើង​ពី​ការស្វែងរក​ និង​ជួយសង្គ្រោះ​ទៅជា​ប្រតិបត្តិ​ការទាញយក​អ្នកស្លាប់ ព្រោះ​ឱកាស​នៃ​ការរស់រានមានជីវិត​បន្ទាប់ពី​រយៈពេល​ពីរ​ថ្ងៃ​គឺ​ស្ទើរតែ​គ្មាន​។ចំនួន​អ្នកស្លាប់​ទំនងជា​កើនឡើង ដោយ​ទីភ្នាក់ងារ​គ្រោះ​គ្រប់គ្រង​មហន្តរាយ​ជាតិ​បាន​កត់ត្រា​មនុស្ស ៦៣នាក់​នៅកំពុង​បាត់​ខ្លួន​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន ខណៈ​មនុស្ស​ច្រើ​ននាក់​រងរបួស​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​តាម​ដីល្បាប់ និង​កម្ទេចកម្ទី​ដើម្បី​រក​សាកសព​បន្ថែមទៀត​។ ប្រជាជន​ក្នុង​តំបន់​បាន​បោសសំអាត​ដីល្បាប់​ចេញពី​លំនៅឋាន និង​ហាង​របស់​ពួកគេ ខណៈ​​គ្រឿង​សង្ហា​រឹម និង​របស់របរ​ផ្សេងទៀត​ដាក់​ហាល​នៅតាម​ដងផ្លូវ​ ដែលមាន​កម្តៅថ្ងៃ​ក្នុង​ក្រុង Noveleta ភាគខាងត្បូង​រដ្ឋធានី​ម៉ានីល៕អត្ថបទ៖ ប៊ុនថន

លោក Lula da Silva ផ្ដួល​លោក Jair Bolsonaro ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រេ​ស៊ី​ល

2022/10/31 11:28:15 am        577
​ប្រេស៊ីល៖ គូប្រជែង​លោក Luiz Inácio Lula da Silva បាន​ឈ្នះ​ការបោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រេ​ស៊ី​ល ដោយ​បាន​ផ្ដួល​​ប្រធានាធិបតី​កំពុង​កាន់​តំណែង​លោក Jair Bolsonaro បន្ទាប់ពី​យុទ្ធនាការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​។ ​យោង​តាម​អាជ្ញាធរ​បោះឆ្នោត​របស់​ប្រទេស​នេះ លោក Lula ទទួល​បាន​សំឡេង​គាំទ្រ ​50.8% ធៀប​ទៅ​នឹង​លោក Bolsonaro ដែល​បាន​ត្រឹម ​49.2% ​កាលពី​ថ្ងៃអាទិត្យ​។ លោក da Silva បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​សណ្ឋាគារ Sao Paulo ថា ថ្ងៃនេះ​អ្នកឈ្នះ​គឺជា​ប្រជាជន​ប្រេ​ស៊ី​ល​តែប៉ុណ្ណោះ​។ នេះ​មិន​មែន​ជា​ជ័យជម្នះ​របស់ខ្ញុំ ​ឬ​របស់​គណបក្ស​ពលករ​តែ​ម្នាក់​ឯង​ទេ ហើយក៏​មិន​មែន​គណបក្ស​ដែល​បាន​គាំទ្រ​ខ្ញុំ​ក្នុង​យុទ្ធនាការ​នោះ​ដែរ​។​នេះ​ជា​ជ័យជម្នះ​នៃ​ចលនា​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​បង្កើត​ឡើងលើ​គណ​បក្ស​នយោបាយ លើ​ផលប្រយោជន៍​បុគ្គល និង​មនោគមវិជ្ជា ដូច្នេះ​ទើប​បង្កើត​ឲ្យ​មានជ័យ​ជម្នះ​។ ​លោក Bolsonaro បាន​នាំមុខ​ពាក់កណ្ដាល​ដំបូង​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ ប៉ុន្តែ​នៅ​ពេល​លោក Lula បាន​នាំមុខ​លើ​រូបលោក​ភ្លាមៗ តាម​ដង​វិថី​នានា​នៅ​ចំ​កណ្ដាល​ទីក្រុង Sao Paulo​ នេះ​គឺ​ពោ​ពេញ​ទៅ​ដោយ​សំឡេង​រថយន្ត​ចុច​ស៊ីផ្លេរ៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​កូរ៉េខាងត្បូង​ប្រមូល​ផ្ដុំគ្នា​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​

2022/10/31 11:05:50 am        574
​កូរ៉េខាងត្បូង៖ មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ស្រុក Itaewon របស់​ទីក្រុង​សេ​អ៊ូ​ល សម្រាប់​ការ​កាន់ទុក្ខ​កាល​ពី​ថ្ងៃអាទិត្យ​ដោយ​ដាក់​ផ្កា និង​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​នៃ​ពិធីបុណ្យ Halloween កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១៥០​នាក់​ស្លាប់​។ ​គេ​ជឿ​ថា ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ខណ្ឌ Itaewon សម្រាប់​សកម្មភាព​នានា​នៃ​ពិធី​បុណ្យ​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol បាន​ប្រកាស​ពិធី​កាន់ទុក្ខ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ និង​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​នៅ​តាម​អគារ​រដ្ឋាភិបាល និង​ការិយាល័យ​សាធារណ​នានា​។ថ្លែង​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍​លោក Yoon​ បាន​និយាយ​ថា ​ការ​គាំទ្រ​ដល់​ក្រុមគ្រួសារ​ជន​រង​គ្រោះ រួមទាំង​ការរៀបចំ​ពិធី​បុណ្យ​សព​របស់​ពួកគេ​ ក៏ដូចជា​ការព្យាបាល​របួសគឺជា​ចំណុច​ចម្បង​សម្រាប់​រដ្ឋាភិបាល​របស់​លោក​។ ម្ចាស់​អាជីវករ​ផ្សេងៗ​នៅក្នុង​ស្រុក Itaewon បាន​ព្យួរ​ស្លាក​មុខ​ហាង​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​ថា បិទ​ហាង​សម្រាប់​ពេលវេលា​កាន់​មរណទុក្ខ​៕អត្ថបទ៖ សុខមាន

កូរ៉េខាងត្បូង​ចង់បាន​ចម្លើយ​តប​ ក្រោយ​ការ​ប្រជ្រៀត​ជាន់គ្នា​ក្នុង​ពិធីបុណ្យ Halloween សម្លាប់​មនុស្ស​ ១៥៣​នាក់​

2022/10/31 10:24:53 am        690
​កូរ៉េខាងត្បូង៖ សមាជិក​ក្រុម​គ្រួសារ​ដែល​មាន​អារម្មណ៍​តក់ស្លុត​ជាច្រើន ​បាន​ប្រមូល​សាកសព​ឪពុក​ម្ដាយ​បាន​ស្វែង​រក​កូន​ៗ​ ហើយ​ប្រទេស​នេះ​បាន​ស្វែងរក​ចម្លើយ​តប បន្ទាប់ពី​មនុស្ស​ ១៥៣​នាក់​ត្រូវ​បាន​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ នៅ​ពេល​ក្រុម​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​តាម​ផ្លូវ​ឌឿងហែម​អំឡុង​ការ​ប្រារព្ធ​ពិធីបុណ្យ ​Halloween។ ​លោក​ប្រធានាធិបតី Yoon Suk-yeol បាន​ប្រកាស​កាន់​មរណទុក្ខ​ទូទាំង​ប្រទេស និង​បាន​ចាត់​ទុក​ខណ្ឌ Itaewon​ ដែល​ជាទី​កម្សាន្ត​ដ៏​ពេញ​និយម​ជា​តំបន់​គ្រោះ​មហន្តរាយ បន្ទាប់ពី​គ្រោះ​មហន្តរាយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​បណ្ដា​​មេដឹកនាំ​បរទេស​បាន​ចូលរួម​ការរំលែក​ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះ រួមមាន​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese, លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​​លោកប្រធានាធិបតី​ចិន ​Xi Jinping​ ជាដើម​។​ ក្រសួងការបរទេស​កូរ៉េខាងត្បូងបាន​កំណត់​ចំនួន​ជនបរទេស​ដែល​បាន​ស្លាប់ ​២៦​នាក់មកពី ​១៥​ប្រទេស​។ អ្នក​សា្លប់​មាន​មកពី ប្រទេស​ចិន អ៊ីរ៉ង់ ជប៉ុន រុស្ស៊ី និង​ម្នាក់​មកពី​អូស្ត្រាលី​។​អ្នកចូលរួម​ព្រឹត្តិការណ៍​នេះ​ប្រមាណ ​១០ម៉ឺន​នាក់ ដែល​អ្នកលក់​ក្នុងស្រុក​បាន​និយាយ​ថា ​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​កម្លាំង​នគរបាល​ដ៏​ច្រើន​ដែល​កំពុង​ដោះស្រាយ​ការ​តវ៉ា​នៅ​ទូទាំង​ទីក្រុង​នោះ បាន​គ្រោង​ដាក់​ពង្រាយ​មន្ត្រី​ត្រឹមតែ ២០០​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​សង្គ្រោះបន្ទាន់​បាន​និយាយ​ថា​ ក្រុម​មនុស្ស​នៅ​ក្នុង​ស្រុក Itaewon​ បាន​សម្រុក​ចូល​ក្នុង​ផ្លូវ​ឌឿង​ហែម​មួយ សម្លាប់​មនុស្ស ​១៥៣​នាក់ភាគ​ច្រើន​មាន​វ័យ​ ២០​ឆ្នាំ​ដោយ​បន្ថែម​ថា​ អ្នក​ស្លាប់​អាច​កើន​ឡើង​ទៀត​។ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពិធីបុណ្យ Halloween លើកដំបូង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រយៈពេល ​៣​ឆ្នាំដែល​ត្រូវ​បាន​ប្រារព្ធ​តាម ​Online ដោយសារ​ការ​រឹតត្បិត និង​គម្លាត​សុវត្ថិភាព​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19​។ ​អ្នកចូលរួម​ពិធីជប់លៀង​ភាគច្រើន​ពាក់​ម៉ាស់ និង​ស្លៀក​សំលៀកបំពាក់​បុណ្យ Halloween៕អត្ថបទ៖ សុខមាន

មនុស្ស ​១៣២​នាក់​ស្លាប់​នៅ​ឥណ្ឌា​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុមអ្នកដើរលេង​កម្សាន្ត​ថ្ងៃ​ឈប់សម្រាក​

2022/10/31 09:57:12 am        914
​ឥណ្ឌា៖ មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣២​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ាត់​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ស្ពាន​ថ្មើរជើង​មួយ​ប្រមូលផ្ដុំ​ដោយ​អ្នក​ដើរលេង​កម្សាន្ត​ជាច្រើន​ កំពុង​រីករាយ​ពេលវេលា​ឈប់សម្រាកបាន​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​។​វីដេអូថត​ដោយ​ទូរទស្សន៍ Reuters បាន​បង្ហាញ​មនុស្ស​រាប់​សិប​នាក់​កំពុង​តោង​ខ្សែកាប និង​កំណាត់​ស្ពាន​រមួល​ចូលគ្នា​នៅ​លើ​ទន្លេ Machhu ក្នុង​ទីប្រជុំជន Morbi ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ព្យាយាមជួយសង្គ្រោះ​ពួកគេ​។ អ្នកមួយ​ចំនួន​បាន​ឡើង​តាម​សំណង់​ស្ពាន​បាក់​ព្យាយាម​រក​ផ្លូវ​ទៅកាន់​ច្រាំង​ទន្លេ ខណៈ​អ្នក​ផ្សេងទៀតបាន​ហែល​ដល់​ច្រាំង​ដោយ​សុវត្ថិភាព​។ មាន​កុមារ​មួយ​ចំនួន​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​។ ​លោក Prateek Vasava ដែល​បាន​ហែល​ទៅ​ច្រាំង​ទន្លេ បន្ទាប់ពី​ធ្លាក់​ពី​ស្ពាន​បាន​ប្រាប់​សារព័ត៌មាន​ភាសា​អ្នក​ហ្គូ​ចា​រ៉ាត់ ២៤​ម៉ោង (24 Hours Gujarati-language news) ថា លោក​បាន​ឃើញ​កុមារ​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​។ លោក​ថា លោក​ចង់​ទាញ​ពួកគេ​មួយ​ចំនួន​មក​ជាមួយ​លោក​ ប៉ុន្តែ​ពួកគេ​បាន​លង់ទឹក ឬ​ហូរ​កួច​តាម​ទឹក​។ ​លោក​និយាយ​ថា ស្ពាន​បាន​បាក់​ក្នុង​ពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​យោង​តាម​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​លោក Harsh Sanghavi រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រចាំ​រដ្ឋ​ហ្គូ​ចា​រ៉ាត់​បាន​និយាយ​ថា សោកនាដកម្ម​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល 6:30​ល្ងាចម៉ោង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​មនុស្ស​ ១៥០​នាក់​ស្ថិត​នៅ​លើ​សំណង់​នោះ​។ ចំនួន​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​។​ ស្ពាន​ដែល​មាន​ប្រវែង ២៣០​ម៉ែត្រ​មួយ​នេះ​ត្រូវ​បាន​សាង​សង់ ​អំឡុង​សម័យ​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​ក្នុង​សតវត្សរ៍​ទី​១៩។ ស្ពាន​នេះ​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួស​ជុល​រយៈពេល ​៦​ខែ និង​បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​សាធារណៈ​កាលពី​សប្ដាហ៍​មុន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
05/14/2026 11:05 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
05/14/2026 11:05 AM
រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM