លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ព្រះមហាក្សត្រស្តេចយាងពន្លត់ភ្លើងជ័យបុណ្យឯករាជ្យជាតិខួបលើកទី៦៩

2022/11/12 02:14:39 am        175
ភ្នំពេញ ៖ បន្ទាប់ពីបានប្រារព្ធរយៈពេល៣ថ្ងៃមក នៅរសៀលថ្ងៃទី១១វិច្ឆិកានេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងជា ព្រះ រាជាអធិបតីដ៏ ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃបុណ្យឯករាជ្យជាតិខួបលើកទី៦៩ (៩វិច្ឆិកា ១៩៥៣ -៩វិច្ឆិកា២០២២) នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។​គួរបញ្ជាក់ថា៖ បុណ្យឯករាជ្យជាតិឆ្នាំនេះ ចំពេលដែលកម្ពុជាមានមហាកិត្តិយសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបាននិងកំពុងមមាញឹក ទទួលស្វាគមន៍គណៈប្រតិភូមក ពីបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់និងអន្តរជាតិមកចូលរួមនៅរាជធានីភ្នំពេញ។ នៅក្នុងព្រះរាជពិធីបុណ្យឯករាជ្យ នេះ មានវត្តមានឥស្សរជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកអគ្គរាជទូតរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រួ សិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញរាជវង្សានុវង្ស បានយាងនិងអញ្ជើញ ចូលរួមយ៉ាងមហោឡារិក ។បុណ្យឯករាជ្យជាតិត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីគោរពព្រះ វិញ្ញាណខន្ធអតីត ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានបន្សល់ទុកនូវ ស្នាព្រះហត្ថដ៏ធំធេង មិនអាចកាត់ថ្លៃបានក្នុងការទាមទាយកមកវិញនូវឯករាជ្យជាតិពីអាណានិគម និយមបារាំងក៏ដូចជា ការរម្លឹកដឹងគុណដល់វិញ្ញាណក្ខន្ធ វិរៈ កម្មាភិបាលយុទ្ធជនយុទ្ធនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិតនៅក្នុង បុព្វហេតុ ឯករាជ្យជាតិ និង ការរីកចម្រើនរបស់កម្ពុជា ។បើតាម ប្រវត្តិនៃ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាបានបញ្ជាក់ថា៖ នៅក្នុងព្រះរាជ បេសកកម្ម ដើម្បីឯករាជ្យជាតិនេះ តាមសន្ធិសញ្ញា ចុះថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាម ផ្លូវច្បាប់នូវ ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា ។ ជាគោលការណ៍តាមផ្លូវច្បាប់នោះយើងបានទទួលមែន ប៉ុន្តែចំពោះ ការអនុវត្ត ជាក់ស្តែងឯករាជ្យនេះគឺនៅខ្វះវិស័យជាច្រើនទៀតដូច ជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលីសអំណាចបញ្ជាការយោធាការទូតការប្តូរ និងការឲ្យចាយធនប័ត្រដើម្បីឲ្យមានឯករាជ្យទាំងស្រុង។តាមរយៈការខិតខំ របស់ព្រះអង្គជាបន្តបន្ទាប់ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិត រវាងរដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងព្រះរាជសកម្មភាព ដ៏ថ្លៃថ្លារបស់ ព្រះអង្គជា បន្តបន្ទាប់ ទាំង ក្នុងប្រទេស និងក្រៅប្រទេស ធ្វើ ចលនាតស៊ូដើម្បីទាក់ទាញពិភពលោកឲ្យមានការ ចាប់អារម្មណ៍គាំទ្រកម្ពុជា និងការ យាងទៅគង់នៅតំបន់ស្វ័យ័តមួយ ដូចជានៅខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ, នោះនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទ សម្តេច ព្រះវររាជ បិតាជាតិខ្មែរ ព្រះមហាវីរក្សត្រ ព្រះអង្គបានយាង ចូលមកក្នុង រាជធានីភ្នំពេញវិញប្រជារាស្ត្រខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឲ្យ ព្រះអង្គ ទទួល បាននូវជោគជ័យមួយ ដែលមិនធ្លាប់មានពីមុនមក។-នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ នោះគឺមានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែល ឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ពេលនោះលោក ឡង់ ក្លាត បានប្រគល់ យ៉ាង មហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយ ពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍និងទាំងស្រុង។ វិបត្តិរវាង បារាំង និង ខ្មែរ ត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុង ពីប្រទេសបារាំងនៅខែធ្នូឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជាលើវិស័យសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។គួរបញ្ជាក់ថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៩ខែ វិច្ឆិកាឆ្នាំ ១៩៥៣ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍកម្ពុជា ឥត ឈប់ឈរ ធ្វើឱ្យប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យ។ នៅពេលនោះព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែលប្រជារាស្ត្ររស់នៅដោយសុខសាន្ត បំផុតក្រោមការដឹក នាំរបស់ ព្រះអង្គ។ប៉ុន្តែជាអកុស នៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០ លន់ណុល បានធ្វើរដ្ឋប្រហារ ផ្តួលរំលំអតីតប្រមុខរដ្ឋ ហើយបន្ទាប់មកបាននាំកម្ពុជាទាំងមូលឱ្យធ្លាក់ចូលទៅក្នុងរណ្តៅវាលពិឃាតតែម្តង។ នោះហើយគឺជាមេរៀន គំរូស្រាប់ ដែលបានសន្សល់ ទុកនូវសោកនាដកម្ម ជាលទ្ធផលនៃការផ្លាស់ប្តូរ ទម្លាក់ប្រមុខដឹកនាំតាមការផ្តួលរំលំដើម្បីអំណាច៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការបន្តកើនឡើងអំពើហិង្សានៅមីយ៉ាន់ម៉ា

2022/11/12 01:22:33 am        712
ភ្នំពេញ៖ ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះស្ថានការណ៍បន្តកើនឡើងអំពើហិង្សា និងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។

ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយ

2022/11/12 12:40:52 am        120
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ យន្តហោះគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។

សម្ដេចតេជោ៖ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ឆ្នាំនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការភាគីទាំងពីរ កើនឡើងមួយកម្រិតទៀត

2022/11/12 12:01:49 am        122
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបង្ហាញនូវសុទិដ្ឋិនិយម បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិ ការរវាងអាស៊ាន-កូរ៉េ កាន់តែកើនឡើងមួយកម្រិតទៀត រួមទាំងពង្រីកការធ្វើពាណិជ្ជកម្ម និងការធ្វើ វិនិយោគ ។ក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-កូរ៉េ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការមកចូលរួមរបស់ប្រធានាធិបតីកូរ៉េ នាពេលនេះ បានឆ្លុះបញ្ចាំងពីការយក ចិត្តទុកដាក់ ការឲ្យតម្លៃរបស់កូរ៉េ មកលើភាពជាដៃគូស្អិតរមួត និងយូរអង្វែងរបស់យើង ។សម្ដេចតេជោ បានបន្តថា ក្នុងរយៈពេល ៣ទសវត្សកន្លងមកនេះ ទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-កូរ៉េ កាន់តែមានភាពរឹងមាំឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ លទ្ធផលផ្លែផ្កាគូជាទីមោទន លើគ្រប់វិស័យ ។ ជាក់ស្ដែងអាស៊ាន-កូរ៉េ គឺជាប្រកបដោយជីភាពខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្ម និងការធ្វើ វិនិយោគ ។គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ាន-កូរ៉េ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការអញ្ជើញចូលរួមពីឯកឧត្តម យូន ស៊ុកយុល (Yoon Sok yeol) ប្រធាននាធិបតីនៃសាធារណរដ្ឋកូរ៉េ រួមទាំងថ្នាក់ដឹកនាំកំពូល នៃប្រទេសសមាជិកអាស៊ាន លើកលែងតែមីយ៉ាន់ម៉ា ៕

អាស៊ាន-កូរ៉េខាងត្បូង បើកកិច្ចប្រជុំកំពូលលើកទី២៣

2022/11/11 11:28:21 pm        684
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំកំពូលលើកទី២៣ (23th ASEAN-Republic Korea Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

កម្ពុជា-ចិន អំពាវនាវភាគីពាក់ព័ន្ធ បន្តអនុវត្តឱ្យពេញលេញ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីក្លាយជាសមុទ្រសន្តិភាព

2022/11/11 11:15:50 pm        196
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានអំពាវនាវទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តឲ្យបានពេញលេញ នូវក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង ដើម្បីក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ភាគីទាំងពីរ បានជឿជាក់ថា ដោយសារកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពសមុទ្រចិនខាងត្បូង បានរក្សានូវស្ថិរភាពជារួម ។សេចក្តីប្រកាស បានបន្តថា សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ឆ្នាំមកហើយ ។ប្រភពបានបន្ថែមថា កម្ពុជា-ចិន បានអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឲ្យកាន់តែស៊ីជម្រៅ​នូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្ដែង និងឈានទៅសម្រេចនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យបានឆាប់ ឈរលើមូលដ្ឋាន​ឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អនុប្រធានាធិបតីឥណ្ឌា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌាធ្វើដំណើរមកដល់កម្ពុជាហើយ

2022/11/11 10:58:33 pm        120
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌាធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។

ទស្សនារូបភាព៖ សម្ដេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍មេដឹកនាំអាស៊ាន មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១

2022/11/11 05:15:16 pm        553
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញទទួលស្វាគមន៍មេដឹកនាំអាស៊ាន មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ពិព័រណ៍រូបភាពក្នុងព្រឹត្តិការណ៍ នៃពិធីបើកផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលនានា

2022/11/11 04:31:52 pm        543
ភ្នំពេញ៖ ពិព័រណ៍រូបភាពសំខាន់ៗ ក្នុងព្រឹត្តិការណ៍ នៃពិធីបើកផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលនានា ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/11 03:45:05 pm        442
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ។អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM