លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាពដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០

2022/10/26 06:02:12 pm        215
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ក្នុងការអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលាឆ្នាំ២០២២នេះ ។ នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសភាប្រទេសថៃ និងឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងសហការី។តាមគម្រោង នៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភាមានកម្មវិធីបន្តបន្ទាប់ រួមមាន៖ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ឯកឧត្តម សាយ សំភូន ភូមវិហាន  អនុញ្ញាតឱ្យ ឯកឧត្តមអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និងបន្ទាប់មកទៀត សម្តេចនឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ៕

រុស្ស៊ី​បង្កើន​ការផលិត​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ​

2022/10/26 05:58:27 pm        294
​រុស្ស៊ី៖ អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ីលោក Dmitry Medvedev បាន​និយាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា ប្រទេស​រុស្ស៊ីកំពុង​បង្កើន​ការផលិត​អាវុធ​គ្រប់​ប្រភេទ​ទាំងអស់​ចាប់ពី​រថក្រោះ និង​កាំភ្លើង រហូតដល់​មី​ស៊ី​លបាញ់​ស៊ី​ប​ចំ​គោលដៅ និង​យាន​ដ្រូ​ន​។ ​លោក​បាន​និយាយ​នៅ​លើ​សារ​បណ្ដាញ Telegram ថា ការផលិត​អាវុធ និង​យុទ្ធោបករណ៍​ពិសេសៗ​គ្រប់​ប្រភេទកំពុង​កើន​ឡើង​ទ្វេដង​ចាប់ពី​រថក្រោះ និង​កាំភ្លើងរហូតដល់​មី​ស៊ី​លបាញ់​ស៊ី​ប​ចំ​គោលដៅ និង​យាន​ដ្រូ​ន​។ ​ត្រៀមខ្លួន​ទប់​ទល់​​ទៅ​។​ អ្នកនយោបាយ​ជើងចាស់​រូប​នេះបាន​ផ្ដាំ​ទៅ​គូប្រជែង​របស់​រុស្ស៊ី និង​បាន​ណែនាំ​ពួកគេកុំ​សង្ឃឹម​ឲ្យ​សោះ​ថា រុស្ស៊ី​នឹង​អស់​អាវុធ​នោះ​។ ​លោក​ថា នៅ​ពេល​អាន​ការវិភាគ​របស់​សត្រូវ ខ្ញុំ​ច្រានចោល​ការ​លើក​ឡើង​ដដែល​ៗ​ថា រុស្ស៊ី នឹង​អស់យុទ្ធោបករណ៍​ឆាប់ៗ និង​ប្រើប្រាស់​អាវុធ​ច្រើនពេក ដូចជា​ពាក្យ​ថាអ្វីៗ​ត្រូវ​បាន​ប្រើប្រាស់​អស់ហើយ​។ វា​គ្មាន​រឿង​បែបនេះកើតឡើង​ទេ​។​ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រោម​បទបញ្ជា​ពី​អគ្គ​មេបញ្ជាការ​កងទ័ពគឺ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក Medvedev បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Nizhny Tagil ពិនិត្យមើល​ការផលិត​រថក្រោះនៅ​រោងចក្រ​ផលិត​អាវុធ Uralvagonzavod ដែល​ជា​រោងចក្រ​ផលិត​រថយន្ត​ប្រយុទ្ធ​ធំ​បំផុត​ក្នុង​តំបន់​នោះ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បង្ហាញ​អង្គការសហប្រជាជាតិ​ថា អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើ​គ្រាប់បែក​វិទ្យុសកម្ម

2022/10/26 05:21:54 pm        366
​រុស្ស៊ី៖ រុស្ស៊ី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​ រួម​ជាមួយ​សារធាតុ​វិទ្យុសកម្ម​នៅ​លើ​ទឹកដី​ខ្លួនឯង ដែល​លោក​ខាងលិច និង​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ជា​លេស​ពង្រីក​សង្គ្រាម​។ ​ទីក្រុង ​Moscow ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​រៀបរាប់​លម្អិត​ការចោទប្រកាន់ ​ទៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​។ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់ ព្រោះ​យើង​បាន​លើក​ឡើង​ពី​ការពិត​នៃ​ស្ថានភាព​។ ខ្ញុំ​មិន​ប្រកាន់​ខឹង​នឹង​មនុស្ស​ដែល​និយាយ​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​គេ​ជឿ ទាំង​ដែល​មិន​មាន​រឿង​នេះ​កើតឡើង​ព្រោះ​វា​ធ្ងន់ធ្ងរ ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​ដែល​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ភព​ផែនដី​ទាំង​មូល​នោះ​ទេ​។អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ជាថ្មី​ពី​ការចោទប្រកាន់​របស់​រុស្ស៊ី និង​និយាយ​ថា លោកខាងលិច​ឆោតល្ងង់​ដែល​មិន​ព្រម​ជឿ​រឿង​ទាំងនោះ​។ រឿង​នេះ​បាន​កើតឡើង​ក្រោយ​មានការ​លើកឡើង​ពី​ទីក្រុង Moscow ដែល​ថា ខ្លួន​អាច​ត្រូវ​បង្ខំ​ឲ្យ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន ដែល​ប្រធានាធិបតី​របស់​ប្រទេស​នេះ​គឺ​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​ការចោទប្រកាន់​ពី​ការប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​នោះ​បង្ហាញ​ថា ទីក្រុង Moscow កំពុង​មាន​ផែនការ​វាយប្រហារ និង​ព្យាយាម​ទម្លាក់កំហុស​ឲ្យ​ទីក្រុង Kyiv៕អត្ថបទ៖ សុខមាន

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ លេីជនក្បត់ជាតិ សម រង្ស៉ី ប្រមាថលើអង្គព្រះមហាក្សត្រ

2022/10/26 05:09:07 pm        284
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឲ្យលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលេីឈ្មោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ យងតាមលិខិតចុះថ្ងៃទី២៥ ខែុលា ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា នៅក្នុងវីដេអូមួយដែល ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ថា "មិនមានមនសិការជាតិ" និង "ក្បត់ជាតិ"។សម្ដីដែលឈ្មោះ សម រង្ស៊ី បាន និយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។ ទង្វើនេះ គឺជាការរំលោភបំពានម៉ាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា "អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ" ហើយអំពើនេះ ក៏ត្រូវ បានកំណត់ជាបទ "ប្រមាថចំពោះអង្គព្រះមហាក្សត្រ"បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិនៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម ឯកឧត្ដមព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវីធីជាធរមាន៕

អាស៊ានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ និងការវាយប្រហារគ្រាប់បែកនានា

2022/10/26 05:04:37 pm        217
ភ្នំពេញ៖ អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។អាស៊ានប្រកាសថា «យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេស  មីយ៉ាន់ម៉ាយើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។ទន្ទឹមគ្នានេះ អាស៊ាន បានជំរុញយ៉ាងខ្លាំងឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយសូមអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា  ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។(ដោយ សេក ឧត្តម)

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរងើបប្រឆាំងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2022/10/26 03:16:24 pm        285
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ងើបឡើងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀប ត្រៀមខ្លួនទប់ទល់នឹ ងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងើបឡើងប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅ«អាក្បត់ជាតិ ៣ជំនាន់»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំឡេងខ្សែអាត់ និងវីដេអូ សន្ទនារវាងបុគ្គលទណ្ឌិត សម រង្ស៊ី និងគូកន នៅក្រៅប្រទេស មានទិសដៅប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងមានបំណងប្តូររបបនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»៕

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបក្សភ្លើងទៀនបញ្ជាក់អំពីជំហរខ្លួនចំពោះការប្រមាថព្រះមហាក្សត្រពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី

2022/10/26 03:04:39 pm        417
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំកំពូលៗ និងសមាជិក-សមាជិការបស់គណបក្សភ្លើងទៀន ទាំងអស់ត្រូវចេញមុខមកពន្យល់ និងបញ្ជាក់ឲ្យបានច្បាស់លាស់ជូនដល់បងប្អូនប្រជាពលរដ្ឋថា តើទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រនាពេលប៉ុន្មានថ្ងៃនេះត្រូវ ឬខុស?ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា «ដោយបញ្ហានេះមិនមែនជារឿងលេងសើចនោះទេ សម្រាប់ប្រទេសជាតិ ដែលព្រះមហាក្សត្រ គឺជាបាវចនាជាតិ តែបែរជាមានជន់ក្បត់ជាតិមកប្រមាថយ៉ាងធ្ងន់ធ្ងរបែបនេះទៅវិញ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ,លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា មន្ត្រីគណបក្សភ្លើងទៀន សូមចេញមុខបកស្រាយពីទំនាក់រវាងគណបក្សភ្លៀងទៀន និងទណ្ឌិតសម រង្ស៊ី ដែលកំពុងប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរជាទីបំផុត បើមិនមិនចង់មានបញ្ហាដល់គណបក្សភ្លើងទៀន។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនបានគំរាមគំហែងលើនរណាម្នាក់ ឬបក្សណាមួយទេ។ អ្វីដែលសម្តេចសួរទៅលោក ទាវ វណ្ណុល,លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋ ដោយសារបុគ្គលឈ្មោះទណ្ឌិត សម រង្ស៊ី តែងអះអាងថា «ភ្លើងទៀនខ្លួនជាអ្នកបង្កើត និងជាស្មារតីរបស់ខ្លួន» ហើយមេដឹកនាំជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន ក៏មិនដែនចេញមុខបដិសេដ្ឋរឿងនេះឡើយ៕

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារថែមទៀតរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង

2022/10/26 02:20:20 pm        420
កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២បន្តអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង៕

លោកខាងលិច​ព្រមាន​រុស្ស៊ី​ទល់នឹង​ការ​យក​ការប្រើ​គ្រាប់បែក​វិទ្យុសកម្ម​ធ្វើជា​លេស​ពង្រីក​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/10/25 10:15:52 pm        456
​អឺរ៉ុប៖ បណ្ដា​ប្រទេស​លោក​ខាងលិច​បាន​ចោទ​រុស្ស៊ី​ ពី​បទ​រៀប​ផែនការ​ប្រើការ​គំរាម​ពី​គ្រាប់បែក​វិទ្យុសកម្ម​រួម​ជាមួយ​អាវុធ​នុយក្លេអ៊ែរ ​ជា​លេស​សម្រាប់​ភាព​តានតឹង​ដែល​ចេះតែ​រីក​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង Moscow បាន​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង ​Kherson​ ភាគ​ខាង​ត្បូង​ក្នុង​ករណី​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​។ ​ខណៈ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រុល​ទៅ​មុខ​ចូល​ក្នុង​ខេត្ត Kherson​ គ្រប់គ្រង​ដោយ​រុស្ស៊ី ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​ក្រុម​សម​ភាគី​លោក​ខាង​លិច​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទប្រាប់​ពួកគេ​ថា ទីក្រុង Moscow សង្ស័យ​ថា ទីក្រុង Kyiv មាន​ផែនការ​ប្រើ​អាវុធ​ដែល​គេ​ឲ្យ​ឈ្មោះថា អាវុធ​វិទ្យុសកម្ម​ (dirty bomb)​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​នានា និង​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​គាំទ្រ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​។​រដ្ឋមន្ត្រី​ទាំងនោះ​បាន​និយាយ​ថា​ ប្រទេស​របស់​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា យើង​ទាំង​អស់​គ្នា​ច្រាន​ចោល​ការ​ចោទប្រកាន់​ខុស​ទំនង​របស់​រុស្ស៊ី ដែល​ថា​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើ​គ្រាប់បែក​វិទ្យុ​សកម្ម​នៅ​លើ​ទឹកដី​ខ្លួនឯង។ ពិភព​លោក​នឹង​មើល​ឃើញ​តាមរយៈ​ការប៉ុនប៉ង ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​នេះ​ជា​លេស​ពង្រីក​សង្គ្រាម​៕អត្ថបទ៖ សុខមាន

សេត​វិមាន​និយាយ​ថា មេដឹកនាំ​អាមេរិក​-​ចិន​នឹង​ជួបពិភាក្សា​ទល់មុខ​គ្នា​នៅ​កិច្ចប្រជុំ​ G20​ ខែក្រោយ

2022/10/25 09:53:39 pm        443
​អាមេរិក៖ សេត​វិមាន​និយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden នឹង​បន្ត​កិច្ចសន្ទនា​ជាមួយ​សម​ភាគី​ចិនលោក Xi Jinping រួមទាំង​កិច្ចពិភាក្សា​ដែល​អាច​កើត​មាននៅ​ខាងក្រៅ​កិច្ចប្រជុំ G20 ដែល​នឹង​ធ្វើឡើង​នៅពេល​ខាងមុខ​។ លោក Xi ត្រូវបាន​គេ​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​អាណត្តិ​ទី3 ដែល​មិន​ធ្លាប់មាន​ពីមុនមកជា​មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន​។ ​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Karine Jean-Pierre បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិ​បាល​សហរដ្ឋអាមេរិកមិន​ធ្វើ​អត្ថាធិប្បាយ​លើ​នយោបាយ​ផ្ទៃក្នុង​ របស់​ទីក្រុង​ប៉េកាំង​នោះទេ​។ លោកស្រី​បាន​ពន្យល់ថា ប្រធានាធិបតីលោក Joe Biden និង​រដ្ឋបាល​របស់​យើង​គឺ​ផ្តោតលើ​ការគ្រប់គ្រង​ការប្រកួតប្រជែង ​ជាមួយ​ប្រទេស​ចិនដោយមាន​ការទទួលខុសត្រូវ​។ លោកស្រី​និយាយថា មេដឹកនាំ​ប្រទេស​ទាំង២ ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមទាំង​បម្រែបម្រួល​អាកាសធាតុ​។​​លោកស្រី Jean-Pierre និយាយថា វា​មាន​សារៈសំខាន់​ក្នុងការ​រក្សា​កិច្ចសន្ទនា​រវាង​លោក Joe Biden និងលោក Xi Jinping ឲ្យ​នៅ​បន្ត​។ លោក Biden បាន​ជួប​សន្ទនា​ជាមួយ​លោក Xi តាម​ទូរស័ព្ទ និង​តាម​បណ្តាញ​អ៊ីនធឺណិត ប៉ុន្តែ​មិនដែល​បាន​ជួបគ្នា​ដោយផ្ទាល់​ឡើយ​ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែមករាឆ្នាំមុន​។ ​ការរំពឹងទុក​គឺ​ស្ថិតនៅ​លើ​លទ្ធភាព​នៃ​កិច្ចពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង ​របស់​មេដឹកនាំ​ទាំង២ ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ខែក្រោយក្នុងប្រទេស​ឥណ្ឌូនេស៊ី៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM
កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
08/02/2026 01:08 PM
គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
08/02/2026 01:08 PM
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
08/02/2026 12:08 PM
សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN
08/02/2026 12:08 PM