លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

អ៊ីរ៉ង់​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ​ជា​សាតាំង​ដ៏​ធំ​នៃ​ការ​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល និង​អំពើ​ភេរវកម្ម​

2022/10/17 06:08:42 pm        929
​អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi បាន​ចោទប្រកាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល បន្ទាប់ពី​លោក​បានបង្ហាញ​ការគាំទ្រ​ការតវ៉ា​ប្រឆាំង​នឹង​ការស្លាប់​របស់​ស្ត្រី​វ័យ​ក្មេង Mahsa Amini ជា​ស្ត្រី​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​រដ្ឋាភិបាល​អ៊ីរ៉ង់ ឃាត់​ខ្លួន​សាកសួរ​ជិត​មួយ​ខែ​មកនេះ​។ ​ការ​តវ៉ា​បាន​ចាប់ផ្ដើម​កាលពី​ពាក់​កណ្ដាល​ខែកញ្ញា បន្ទាប់ពី​នាង Amini វ័យ ២២​ឆ្នាំ​បាន​ស្លាប់​ក្រោយ​ការ​ឃាត់​ខ្លួន ​៣​ថ្ងៃ​របស់​នគរបាល​ផ្នែក​សីលធម៌​អ៊ីរ៉ង់ ពី​បទ​បំពាន​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​សម្រាប់​ស្ត្រី​។ លោក Raisi បាន​និយាយ​ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក ដែល​កំពុង​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល ភេរវកម្ម និង​ការ​បំផ្លិចបំផ្លាញ​ប្រទេស​ដទៃ គឺ​ចង់​រំឭក​ដល់​ពាក្យសម្ដី​គ្មាន​ព្រំដែន​របស់​ស្ថាបនិក​សាធារណរដ្ឋ​អ៊ីស្លាម ដែល​ហៅ​បាន​អាមេរិក​ថា​ជា​សាតាំង​ដ៏​ធំ ​(Great Satan) ដោយ​ចង់​សំដៅ​ដល់​សម្ដី​ដែល​លើកឡើង​ដោយ​អតីត​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ruhollah Khomenei។​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ចេញពី​ការិយាល័យ​ប្រធានាធិបតី​លោក Raisi បាន​និយាយ​ថា ផែនការ​របស់​សត្រូវ​ត្រូវតែ​ទប់ទល់​ដោយ​វិធានការ​មាន​ប្រសិទ្ធភាព ក្នុង​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​។ ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាន​សម្លាប់​មនុស្ស ២២៤​នាក់​រួម​ទាំង​អនីតិជន ២៩​នាក់​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន ក្រោយ​ការ​ស្លាប់​របស់​នាង Mahsa Amini៕អត្ថបទ៖ សុខមាន

ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវតំណាងអយ្យការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

2022/10/17 06:02:52 pm        719
កណ្ដាល៖ ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន ដែលបណ្ដាលឲ្យកុមារ១១នាក់ស្លាប់ ​ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវបានតំណាងអយ្យការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។គិតមកដល់ថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២ សំណុំរឿងនៃឧបទ្ទវហេតុលិចទូកចម្លង​នៅ​ភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានឈានដល់ដំណាក់កាលស្ថាប័ន​តុលាការហើយ បន្ទាប់ពីនគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនថៅកែទូក ​និងអ្នកបើកទូក​ សរុបមនុស្សចំនួន៣នាក់ យកទៅសាកសួរ។ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការដាក់​ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះ​អាសន្ន​ចំពោះថៅកែទូក ​និងអ្នកបើកទូក-ដ។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ ​BTV នៅថ្ងៃទី១៧ តុលាថា ​ការបន្តនីតិវិធីនៅក្នុងសំណុំរឿងនេះ គឺឯកឧត្តមព្រះរាជអាជ្ញា​នៃ​អយ្យកាអមសាលា​ដំបូង​ខេត្តកណ្ដាល​ បានសម្រេចដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ​ចំពោះថៅកែទូក-ដទាំងពីរនាក់ និងអ្នកបើកបរម្នាក់។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ក្នុងករណីនេះ ក្រុមគ្រួសាររងគ្រោះ​នៃ​ឧបទ្ទវហេតុលិច​ទូក​ចម្លងទាំងអស់ ​មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន បានកើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ​ខណៈដែលទូកបានបើកដឹកចម្លងសិស្សចេញពីភូមិអំពិលទឹក​ ទៅភូមិកោះចំរើន ក្នុង​ឃុំកំពង់ភ្នំ ហើយទូកហៀបនឹងដល់ច្រាំងទៅហើយ ​សល់ប្រមាណចម្ងាយ៥០ម៉ែត្រទៀតប៉ុណ្ណោះ ទូកក៏លិច​ បណ្ដាលឲ្យកុមារ១១នាក់​បានស្លាប់ និ​ង៤នាក់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងនោះ​មានម្នាក់ជាអ្នកបើកទូកចម្លងផងដែរ។ ទោះយ៉ាងណា ​ការសម្រេចពីតំណាងអយ្យការនេះ គឺមិនទាន់បិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ព្រោះជាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះ​ ការបន្តនីតិវិធីបែបណាទៀតនោះ គឺស្ថាប័ន​តុលាការ​នឹ​ងសម្រេចនាពេលក្រោយ៕

សម្តេចតេជោ ហ៊ុន សែន ហៅទណ្ឌិតរត់ចោលស្រុកជា«អាក្បត់ជាតិ ៣ជំនាន់»

2022/10/17 05:54:00 pm        718
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីដល់បក្សនយោបាយនានាក្នុងស្រុក ដែលភ្ជាប់ខ្លួនជាមួយជនមានទោស ឈ្មោះ សម រង្ស៊ី នឹងត្រូវមានវិធានការតាមច្បាប់ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រកូលអាក្បត់ជាតិ៣ជំនាន់ នឹងមិនត្រូវលើកលែង អត់ឱនឡើយ»។ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រដល់សាកលវិទ្យាល័ជាតិគ្រប់គ្រងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ព្រមានដល់ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលហាមឃាត់មិនឱ្យមានយន្តហោះដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះទេ តែបើមកដល់កម្ពុជាពេលណា ទណ្ឌិតរូបនោះនឹងត្រូវចាប់បញ្ជូនចូលគុកតែម្តង ព្រោះសាលក្រមតុលាការស្ថាបពរនៅមានជាធរមាននៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់និយាយដល់បុគ្គលទណ្ឌិតរូបនោះឡើយ តែអ្វីដែលសម្តេចលើកឡើងនាពេលនេះ ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា អំពីពុតត្បុតដ៏មហាអាក្រក់របស់បុគ្គលនោះចំពោះជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ៕

លោក Xi Jinping និយាយថា ​ការគ្រប់គ្រង​លើ​ដែនដី​ហុងកុង​សម្រេចបាន​ហើយ និង​ប្តេជ្ញា​បន្ត​លើ​កោះ​តៃវ៉ាន់​

2022/10/17 05:46:32 pm        903
​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃអាទិត្យ នៅ​ឯ​ពិធី​បើក​សមាជ​បក្ស​កុំ​ម្មុយ​នី​ស​ចិន ​៥​ឆ្នាំ​ម្ដង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ប្រទេស​ចិន​សម្រេច​បាន​ការ​គ្រប់​គ្រង​យ៉ាង​ទូលំទូលាយ​លើ​ទីក្រុង​ហុងកុង ដោយ​នាំ​ទីក្រុង​នេះ​ចេញពី​ភាព​ចលាចល​ទៅកាន់​អភិបាលកិច្ច​ល្អ​។​ ​លោក Xi បាន​និយាយថា ប្រទេស​ចិន​ក៏​តស៊ូ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​បំបែក​ខ្លួន​របស់​តៃវ៉ាន់​ផង​ដែរ និង​បាន​ប្ដេជ្ញា និង​អាច​ប្រឆាំង​ទៅ​នឹង​បូរណភាព​ទឹកដី។​ លោក Xi Jinping​ កាលពី​ថ្ងៃអាទិត្យ​បានចាប់ផ្ដើម​សមាជ​លើក​ទី​២០ នៃ​បក្ស​កុំ​ម្មុយ​នី​ស​ចិន​ដែល​កំពុង​កាន់អំណាច ជា​ព្រឹត្តិការណ៍​ពេញ​ ១​សប្ដាហ៍​ដែល​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា​ នឹង​ទទួល​ការគ្រប់គ្រង​អាណត្តិ​ទី​៣ ជា​ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​នេះ ចាប់​តាំង​ពី​លោក Mao Zedong មក។​ការ​ជួបជុំ​នៃ​គណៈប្រតិភូ​ប្រហែល​ ២,៣០០​នាក់​មកពី​ទូទាំង​ប្រទេស​ បាន​ចាប់ផ្ដើម​នៅ​ក្នុង​មហា​សាល​ប្រជាជន​នៅ​ប៉ែក​ខាងលិច​នៃ​ទីលាន​ចតុរង្គ Tiananmen ស្រប​ពេល​មានការ​រឹត​បន្តឹង​សន្តិសុខ​ដ៏​តឹងរ៉ឹង ​និង​ក្រោម​ផ្ទៃមេឃ​ពណ៌​ខៀវ បន្ទាប់ពី​ចុះ​ផ្សែង​អ័ព្ទ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​របស់​ចិន​មួយ​នេះ​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យជាតិគ្រប់គ្រង

2022/10/17 04:43:29 pm        895
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា​បាន​អញ្ជើញ​ប្រគល់​សញ្ញាប​ត្រ​ដល់​និស្សិតនៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រងប្រមាណជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​នេះ។ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុង​មាន​ការងារ​ធ្វើរៀ​ង​ៗ​ខ្លួន​ ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​ដោយខ្លួនឯង។​ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖⁃ សម្តេចតេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានសម្តែងសមានទុក្ខ និងស្មឹងស្មាត គោរពវិញ្ញាណក្ខន្ធកុមារា កុមារី ដែលទទួលមរណភាពដោយលិចទូក-ដចម្លង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់ភ្នំ​ ស្រុកលើកដែក ខេត្តកណ្តាល។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅអាស៊ាន មានសោកនាថកម្មធំៗចំនួន៣រួចមកហើយ នៅឆ្នាំ២០២២នេះ ក្នុងនោះមានការរត់ជាន់គ្នានៅឥណ្ឌូនេស៊ី, ករណីបាញ់ប្រហារនៅប្រទេសថៃ និងករណីលិចទូកដចម្លង នៅប្រទេសកម្ពុជា ដែលទាមទារអោយយើងប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពខ្លួនឯង ហើយអាជ្ញាធរក៏ប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង ដែលត្រូវឆ្លងទឹក​ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។- សម្តេតេជោ ហ៊ុន សែន មានប្រសាសន៍ពីប្រវត្តិ នៃចាប់ផ្តើមវិស័យអប់រំនៅកម្ពុជាឡើងវិញ បន្ទាប់ពីញាំញីដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាលនោះ ការស្វែងរកបណ្ឌិត​ ឬអ្នកចេះមកធ្វើការ មិនមែនជារឿងងាយស្រួលនោះទេ ដោយក្រសួងនីមួយៗប្រឹងប្រែងស្រូបទាញអ្នកចេះដឹងមកធ្វើការ។ - សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ត្រីដែលមានប្តី និងមានកូនហើយ សូមបន្តការសិក្សារបស់ខ្លួន​​ ដើម្បីអោយមានតុល្យភាពរវាងបុរស និងស្ត្រី​ នាលើការបណ្តុះបណ្តាលកម្រិតឧត្តម អនុបណ្ឌិត និងបណ្ឌិត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានចាប់ផ្តើមវិស័យអប់រំ សិក្សាធិការឡើងវិញពីការរស់រានមានជីវិត ដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច​ ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ។- សម្តេចតេជោ​ ហ៊ុន សែន បានហៅទណ្ឌិតរត់ចោលស្រុកម្នាក់ឈ្មោះ សម រង្ស៊ី គឺអាចោរក្បត់ជាតិ៣ជំនាន់ ដោយជីតាក្បត់ព្រះមហាក្សត្រ, ឪពុកក៏ក្បត់ព្រះមហាក្សត្រ ហើយខ្លួនឯងក៏ក្បត់ព្រះមហាក្សត្រថែមទៀត។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសដល់បុគ្គលជាសង្ឃ ដែលសម្តេចហៅថា «អាខ្មៅ» សូមយកលុយ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាលុយខ្មោចរបស់លោកបណ្ឌិតកែមឡីទៅសងគេវិញ ហើយសម្តេចក៏ប្រកាសដល់ប្រជាពលរដ្ឋឱ្យដឹងពីពុតត្បត់ ខូចខិល បោកលុយកាក់ របស់ខូចតាំងខ្លួនជាសង្ឃនោះ។- សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសដល់ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាចំណុចចាប់ផ្តើម នៃសិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន(តំបន់សមាហរណកម្ម-អតីតសមរភូមិ)ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។ សម្តេចព្រមានថា «បើចៅហ្វាយខេត្តបាត់ដំបងធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលហាមឃាត់មិនឱ្យមានយន្តហោះដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះទេ តែបើមកដល់កម្ពុជាពេលណា ទណ្ឌិតរូបនោះនឹងត្រូវចាប់បញ្ជូនចូលគុកតែម្តង ព្រោះសាលក្រមតុលាការស្ថាបពរនៅមានជាធរមាននៅឡើយទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់និយាយដល់បុគ្គលទណ្ឌិតរូបនោះឡើយ តែអ្វីដែលសម្តេចលើកឡើងនាពេលនេះ ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា អំពីពុតត្បុតដ៏មហាអាក្រក់របស់បុគ្គលនោះចំពោះជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សាការពារខ្លួន ពីការឆ្លងរីករាលដាលជាថ្មីជំងឺកូវីដ-១៩ ដោយរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ទាំងដូលមូលដ្ឋាន និងដូសជំរុញនានា តាមការកំណត់របស់ក្រុមគ្រូពេទ្យឱ្យបានគ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើដល់អ្នកនិយមការរិះគន់ទាំងឡាយ សូមមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការប្រៀបធៀបកម្ពុជាពីអតីតកាល និងបច្ចុប្បន្នកាល។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាជាប្រទេសប្រើប្រាស់ប្រេងឥន្ធនៈក្នុងកម្រិតលេខ១០៧ ក្នុងចំណោមជាង ២០០លើពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកប្រើប្រាស់ច្រើនជាងគេ ក្នុងរង្វង់ជា១៩លានប៉ារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកមានចិន ,ឥណ្ឌា..។ល។- សម្តេចតេជោ ហ៊ុន សែន ប្រកាលពីភាពអត់ចិត្ត អត់ថ្លើម នៃបក្សនយោបាយនានា ដែលមិនបានសម្តែងសមានទុក្ខ ឬសរសេរសាររំលែកមរណទុក្ខដល់ក្រុមគ្រួសារសព​ ដែលមានកូនៗស្លាប់ ដោយការលិចទូកនៅឃុំកំពង់ភ្នំ ស្រុកលើកដែល ខេត្តកណ្តាល។ សម្តេចបញ្ជាក់ថា «ឪពុកម្តាយក្មេងៗទាំងនោះ ក៏អាចមានអ្នកខ្លះបោះឆ្នោត ឱ្យបក្សនយោបាយទាំងនោះផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវាយតម្លៃផលប៉ះពាលវិស័យកសិកម្ម ជាពិសេសដំណាំស្រូវដោយទឹកជំនន់ភ្លាមៗ ដោយគ្មានរារែក និងអន្តរាគមន៍បន្ទាន់ផ្តល់ពូជស្រូវដល់ប្រជាកសិករ ដើម្បីបន្តបង្កបង្កើនផលឱ្យទាន់ពេលវេលា។ សម្តេចបញ្ជាក់ថា «វាយតម្លៃបានប៉ុន្មាន ផ្តល់ពូជស្រូវដល់ប្រជាកសិករប៉ុណ្ណឹង កុំចាំសរុបរបាយការណ៍ទាំងមូល»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីកសិកម្មទាំងអស់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន «សូមកុំនាំគ្នាជិះសេះ មើលផ្កា» ដោយត្រូវតាមដាន និងចុះជាប់ ជាមួយប្រជាកសិករ ពីការអន្តរាគមន៍ និងការផ្តល់ពូជស្រូវ និងពូជដំណាំផ្សេងៗដល់ពួកគាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានប្រជាពលរដ្ឋក្នុងរង្វង់១៨ភាគរយរស់នៅក្នុងស្ថានភាពក្រីក្រ ដែលយើងត្រូវអន្តរាគមន៍បន្ទាន់ជួយដល់ពួកគាត់ ជាពិសេសប្រជាពលរដ្ឋក្នុងចំណោមនោះ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការអន្តរាគមន៍របស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសអំពាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ សូមមានការអនុគ្រោះដល់ប្រជាពលរដ្ឋកម្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការពន្យារបង់ប្រាក់សង, បន្ធូរបន្ថយអត្រាការប្រាក់ និងរៀបចំឥណទាន់កម្ចីដល់ពួកគាតឡើងវិញ ដើម្បីស្តារលទ្ធកម្ម។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសថា​ ទោះជាកម្ពុជារងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក៏ពិតមែន តែកម្រិតនៃផលប៉ះពាល់របស់កម្ពុជា នៅតិចជាងប្រទេសថៃ ដោយកម្ពុជា មិនរងជំនន់ក្នុងរាជធានីភ្នំពេញដូចនៅបាងកកឡើយ ហើយជំនន់បណ្តាលមកពីស្ទឹងព្រែកត្នោតក៏គ្មានអ្វីត្រូវព្រួយបារម្ភដែរ ទោះទឹកភ្លៀងនៅបន្តធ្លាក់ខ្លះៗក្តី។- សម្តេច ហ៊ុន សែន បានប្រកាសដល់មន្ត្រី ត្រូវវេចបាយ, វេចអង្ករ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងអន្តរាគមន៍បន្ទាន់ជួយពួកគាត់ «ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងភាពអត់ឃ្លាន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីសិទ្ធិស្របតាមច្បាប់ ក្នុងការបញ្ចប់មុខតំណែងមន្ត្រីក្នុងតួនាទី និងដែនសមត្ថកិច្ច ដោយមិនរង់ចាំក្រុមអ្នកវិភាគ ឬក្រុមឧទ្ទាមទាំងឡាយទាំងពួងយល់ព្រម ឯកភាពនោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ឱ្យចាំទុកក្នុងចិត្ត បើគូបក្ខដិបក្ខយើងជេរមានន័យថា «យើងកំពុងធ្វើរឿងត្រឹមត្រូវ» បើគេសរសើរមានន័យថា «យើងកំពុងដើរលើផ្លូវខុស»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អរ គឺជិតដល់ថ្ងៃងាប់»។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសពីអំពើពុតត្បត់របស់ក្រុមប្រឆាំង ដឹកនាំដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលនៅលើលោកនេះ គ្មានប្រទេសណាដូចឡើយ។ សម្តេចបញ្ជាក់ថា «វាមិនដែលចាញ់ឆ្នោត តែចង់ធ្វើប្រធានរដ្ឋសភា»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់បក្សនយោបាយនានាក្នុងស្រុក ដែលភ្ជាប់ខ្លួនជាមួយជនមានទោស ឈ្មោះ សម រង្ស៊ី នឹងត្រូវមានវិធានការតាមច្បាប់ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រកូលអាក្បត់ជាតិ៣ជំនាន់ នឹងមិនត្រូវលើកលែង អត់ឱនឡើយ»។- សម្តេតេជោ ហ៊ុន សែន បានប្រកាសថា ទោះមានកាំភ្លើងទំនើប , មានរថក្រោះប៉ុន្មានគ្រឿងក៏ដោយ បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ នឹងដួលរលំឆាប់ជាមិនខាន ដូចជាសម័យប៉ុលពតខ្មែរក្រហមដូច្នោះដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទប់ នឹងការប៉ោងចំណាយរបស់រដ្ឋ លើសហួសហេតុ ក្នុងនោះមានការរឹងបន្តឹងការចូលមន្ត្រីរាជការថ្មី ដើម្បីកុំឱ្យមានវាសនាដូចប្រទេសស្ត្រីលង្ការ ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង២៩នាទី។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចុះឈ្មោះឡើងវិញ និងអំពាវនាវពលរដ្ឋគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោត

2022/10/17 04:39:40 pm        687
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅថ្ងៃទី២០ ខែតុលាសម្តេច នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ ខណៈសម្តេចបានកែថ្ងៃ ខែ ឆ្នាំ កំណើត របស់សម្តេចកាលពីពេលថ្មីៗនេះ ហើយសម្តេចក៏បានអំពាវនាវឱ្យប្រជាពលេដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងយុវជនដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាចំណុចចាប់ផ្តើម នៃសិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។សូមជម្រាបជូនផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

សម្តេចតេជោ ព្រមាន​ចាត់វិធានការក្តៅ​បើបក្សនយោបាយណា​ហ៊ានធ្វើតាម​ការញុះញង់​របស់​ទណ្ឌិត​ក្រៅស្រុក

2022/10/17 04:04:07 pm        657
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ព្រមានខ្លាំងៗ ដោយនឹងចាត់វិធានការទៅកាន់ទៅកាន់តុលាការ ដោយគ្មានការ​លើកលែង​ប្រសិន​បើ​ប្រធានគណបក្សនយោបាយណាក៏ដោយ ដែលហ៊ាន​ធ្វើតាម​ការញុះញង់​របស់​ទណ្ឌិត​ក្រៅ​ច្បាប់ ដែលបានធ្វើការអំពាវនាវជាថ្មីដល់កងទ័ពឲ្យមានការផ្តួលរំលំ រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ក្នុង​អំឡុង​ពេលបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខនេះ។ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីទ​ណ្ឌិត​ក្រៅ​ច្បាប់​បាន​ ចេញសេចក្តីថ្លែងការណ៍​កាលពីកន្លងទៅថ្មីៗនេះ ដោយអំពាវនាវ និង​ការ​ញុះញង់​ដល់​យោធា​ឲ្យ​មាន​ការផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់នាពេលបច្ចុប្បន្ននេះ។ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា អ្នកណាក៏ដោយ​ឲ្យ​តែ​ហ៊ាន​ធ្វើ​តាម​ការ​ញុះញង់​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​នោះ​នឹង​ចាប់​បញ្ជូនទៅតុលាការភ្លាមៗដោយធ្វើមួយចាប់មួយធ្វើពីរចាប់ពីរ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមទណ្ឌិតក្រៅច្បាប់ និង​ពូជ​ក្បត់ ជាតិបីជំនាន់នោះផងដែរថា ប្រសិនបើចង់​មក​ប្រទេស​កម្ពុជា​វិញ​ក៏​សូម​អញ្ជើញ​ដោយ​គ្មាន​ការ​ហាមឃាត់នោះទេ ហើយសម្តេច​ក៏​មិន​ដែល​ធ្លាប់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជើង​ហោះហើ​រ​ណាមួយ​ថា​មិនឲ្យដឹកពួកផងខ្លួននោះដែរ ប៉ុន្តែសម្តេចបាន​បញ្ជាក់​ថា​ការ​មក​ដល់​របស់​ទណ្ឌិត​ទាំង​នោះ នឹងមានការស្វាគមន៍ដោយខ្នុរដៃតែប៉ុណ្ណោះ។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកឲ្យទណ្ឌិតក្រៅច្បាប់ និង​ពូជក្បត់ជាតិបីជំនាន់នោះដែរ ទាក់ទងនឹងក្តីក្តាំងនៅតុលាការបារាំង ខណៈទណ្ឌិត និង​ក្រុម​របស់​ខ្លួន បានស្រែកក្តែងៗក្រោយពីសេចក្តីសម្តេចរបស់តុលាការបារាំងនោះ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់

2022/10/17 02:30:40 pm        729
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០នាក់ ត្រូវជា៥៥.៥ ភាគរយ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកស្អែកនេះ

2022/10/17 04:42:11 am        841
នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០នាក់ ត្រូវជា ៥៥.៥ ភាគរយ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

ឯកឧត្តម កើតរិទ្ធិ ៖ ការគោរពវិន័យ វិជ្ជាជីវៈមេធាវី គឺជាការផ្តល់កិត្តិយសដល់ជីវិតមេធាវីខ្លួនឯងផ្ទាល់

2022/10/16 11:44:16 pm        847
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការគោរពវិន័យ វិជ្ជាជីវៈមេធាវី គឺជាការលើកកម្ពស់ គុណតម្លៃ កិត្យានុភាព ឧត្តមភាព និងកិត្តិយសចំពោះជីវីតមេធាវីខ្លួនឯងផ្ទាល់។ ផ្ទុយទៅវិញបើមេធាវីមិនបានបំពេញតួនាទីអោយបានត្រឹមត្រូវនោះទេ គឺនឹងដូចពាក្យស្លោកខ្មែរពោលថា “ត្រីមួយកន្ត្រក់ស្អុយមួយ គឺស្អុយទាំងអស់” ។ ឯកឧត្តម កើត រិទ្ធិថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតលើកទី២៧ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM