លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ភាព​តានតឹង​កើនឡើង​ខ្លាំង​ក្នុង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ​ជុំវិញ​គម្រោង​ទទួល​ជនភៀសខ្លួន​ឲ្យ​ស្នាក់នៅ​បន្ថែម​ទៀត

2022/10/18 06:01:13 pm        456
​អឺរ៉ុប៖ កាសែត Kronen Zeitung បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លំហូរ​ចូល​ដ៏​ច្រើន​នៃ​ជនភៀសខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន រួម​ទាំង​អ្នក​ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​សមត្ថភាព​ផ្ដល់​ការ​ស្នាក់នៅ​របស់​ប្រទេស​អូទ្រីស​ឈាន​ដល់​កម្រិត​លែង​អាច​ទទួល​បាន​។ ប្រទេស​នៅ​តំបន់​ភ្នំ​អាល់​ផា​ញ ​(Alpine) ​ដែល​ទទួល​ឲ្យ​ស្នាក់នៅ​បាន​ត្រឹម​តែ ៨លាន​នាក់​បាន​ងាក​ទៅ​រក​ការ​បង្កើត​ជំរំ​តង់​រួចហើយ​ដោយសារតែ​កង្វះ​កន្លែង​ទំនេរ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​ជួបប្រទះ​ការរិះគន់​យ៉ាងខ្លាំង​ ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​។ ​ក្រុម​អាជ្ញាធរ​សហព័ន្ធ​បាន​បង្កើត​ជំរំ​តង់ផ្ទុក​មនុស្ស​ត្រឹម​ចំនួន ៨នាក់ យ៉ាងហោចណាស់ ២៥​កន្លែង​​នៅក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​នេះ ក្នុងនោះ ២៣កន្លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​រួចហើយ ដោយ​បន្ថែមថា ចំនួន​សរុប​នៃ​ជំរំ​តង់​បែបនេះ​ដែល​រដ្ឋាភិបាល​បានគ្រោង​ទុក​នៅ​មិនទាន់​ដឹង​នៅឡើយ​។ ការ​សែត​ដដែល​នេះបាន​និយាយថា ជំរំ​តង់​ចំនួន ​១៥​កន្លែង​ត្រូវបាន​បង្កើតឡើងនៅក្នុង​សហគមន៍​តូច​មួយ ​នៃ​ទីក្រុង សេន ហ្គ័​រ​ជិន ​(St. Georgen) ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​ជនភៀសខ្លួន​សហព័ន្ធ Thalham រួចទៅហើយ។​ដំណឹងនៃ​ផែនការ​ទាំងនេះបាន​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​។​ ​លោក Ferdinand Aigner អភិបាលក្រុង St. Georgen បាន​និយាយថា យើង​ប្រាកដជា​នឹងមិន​ទទួលយក​ពេលនេះ​ទេ​។ សហគមន៍​របស់លោក​បាន​ជួបប្រទះ​រលក​ឧក្រិដ្ឋកម្ម​រួចហើយ​កាលពី​ក្នុង​ឆ្នាំ២០០៤ នៅពេល​ក្រុម​អាជ្ញាធរ​សហព័ន្ធ​បាន​កែប្រែ​តំបន់ Thalham ទៅជា​មជ្ឈមណ្ឌល​ទទួល​ភ្ញៀវ​សម្រាប់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។ នៅពេលនោះ ស្ត្រី​ក្នុង​តំបន់​បាន​រាយការណ៍​ពី​ការ​បៀតបៀន​ផ្លូវភេទ ហើយ​ម្ចាស់​អាជីវ​កម្មបាន​ត្អូញត្អែរ​ពី​ការដើរ​យក​ទំនិញ​តាម​ហាង​នានា​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលេខាធិការអចិន្ត្រៃយ៍ នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ការគួរសម និងពិភាក្សាការងារ

2022/10/18 05:52:57 pm        658
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបក្សប្រជាជនកម្ពុជា នៅព្រឹកទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន​ នៅវិមាន ៧មករា។ឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Van Thuong) បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជានៅពេលនេះស្របពេលជាមួយខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមផង និងខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ផង។ឯកឧត្តមបានបញ្ជាក់ថា ទិសដៅសំខាន់របស់ឯកឧត្តម គឺធ្វើយ៉ាងណាជំរុញពង្រឹង និងពង្រីក ទំនាក់ទំនង រវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង។ ឯកឧត្តមបានគោរពសុំគោលការណ៍ពីសម្ដេចតេជោ៖ទី១.ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឲ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្ដែង . ទី២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំរបស់បក្សទាំង២,ទី៣ ជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានីរបស់ប្រទេសទាំងពីរទី៤.ជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ និងសន្តិសុខទី៥.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិងពាណិជ្ជកម្មនិងទី៦.ជំរុញសហប្រតិបត្តិការលើក្របខ័ណ្ឌតំបន់និងពិភពលោក។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វូ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេច ហើយសម្តេចបានគាំទ្រចំពោះសំណើទាំង៦ចំណុចរបស់ឯកឧត្តម វូ។ សម្ដេចបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត នៅតាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខសម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្មនិងទប់ស្កាត់អំពើខុសច្បាប់ដូចជាការជួញដូររត់ពន្ធគ្រឿងញៀននិងរត់ពន្ធមនុស្សជាដើម៕

សហភាព​អឺរ៉ុប និង​អាមេរិក​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​ ជុំវិញ​ការចោទប្រកាន់​ពី​បទ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​រុស្ស៊ី

2022/10/18 05:32:05 pm        542
​អឺរ៉ុប៖ បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​គាំទ្រ ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​ទីក្រុង​តេ​អេ​រ៉ង់ ​ប្រសិនបើ​ការ​គាំទ្រ​ខាង​យោធា​របស់​ខ្លួន​ដល់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ជាក់​ក្រោយ​ការវាយប្រហារ​លើ​ទីក្រុង Kyiv ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រើ​យាន​ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់​។ ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​នឹង​បង្ក្រាប​ការ​ផ្គត់ផ្គង់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង​ និង​ភាគី​ទី​៣ ដែល​ជួយ​ជ្រោមជ្រែង​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​យាន​ដ្រូ​ន និង​មី​ស៊ី​ល។​ ​ក្នុង​ការ​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ បណ្ដា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្លុក​នេះបាន​ឈាន​ដល់​ការ​ស្រប​មតិ​គ្នា​ ជា​គោលការណ៍​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​តេ​អេ​រ៉ង់សម្រាប់​ការ​ផ្គត់ផ្គង់​យាន​ដ្រូ​ន​អត្តឃាត​ Shahed 136 ឲ្យ​ទៅ​ទីក្រុង Moscow ប្រសិនបើ​ខ្លួន​រក​ឃើញ​ភស្តុតាង​មិន​អាច​ប្រកែក​បានថា រុស្ស៊ី​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​មែន ខណៈ​ដែល​ទីក្រុង Kyiv បាន​ទទូច​ថា ​វា​ជា​ការពិត​។​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ការផ្ទុះ​ជាច្រើន​ដែល​បាន​វាយប្រហារ​រដ្ឋធានី​អ៊ុយ​ក្រែ​នកាលពី​ព្រឹក​ថ្ងៃ​ចន្ទ ត្រូវ​បាន​កើតឡើង​មុន​ពេល​មាន​សំឡេង​បន្លឺ​ឡើង ​ដែល​ទំនងជា​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​អត្តឃាត Shahed 136 ប្រហែលជា​ត្រូវ​បាន​ប្រើប្រាស់​។ ​រដ្ឋបាល​ក្រុង ​Kyiv បាន​និយាយ​ថា យាន​ដ្រូ​ន ​២៨​គ្រឿង​ត្រូវ​បាន​បញ្ចូន​ទៅ​វាយប្រហារ​រដ្ឋធានី ក្នុង​នោះ​ដ្រូ​ន​ចំនួន ​៥​គ្រឿង​បាន​វាយប្រហារ​ចំ​គោលដៅ ដែល​បង្ហាញ​ថា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន​បាន​បាញ់​ទម្លាក់​ដ្រូ​ន​ជាច្រើន​គ្រឿង មុន​ការវាយប្រហារ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​នោះ​៕ អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ក្នុង​ទឹកជំនន់​នៅ​នី​ហ្ស៊េ​រី​យ៉ា​ឡើងដល់​ជាង​ ៦០០​នាក់ ​ខណៈ​មនុស្ស​រាប់លាន​នាក់​ត្រូវបាន​ភៀសខ្លួន​

2022/10/18 05:10:11 pm        383
​នី​ហ្ស៊េ​រី​យ៉ា៖ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់ ​នៅក្នុង​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា​នៅ​ឆ្នាំនេះបាន​កើន​ឡើង​ដល់ ​៦០៣​នាក់ ខណៈ​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ប្រឹងប្រែង​ផ្ដល់​ជំនួយ​ដល់​មនុស្ស​រាប់​លាន​នាក់ ​ដែល​កំពុង​ត្រូវ​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​ទឹក​លិច​។ ​ក្រសួង​កិច្ចការ​មនុស្សធម៌​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ជាង ​១​លាន ​៣​សែន​នាក់​ត្រូវ​បាន​ភៀសខ្លួន​ដោយ​សារ​គ្រោះ​មហន្តរាយ ដែល​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​រដ្ឋ​ទាំង​៣៣ នៃ​រដ្ឋ​ទាំង​៣៦ ​របស់​នី​ហ្ស៊េ​រី​យ៉ា។​ ផ្ទៃដី​យ៉ាងហោចណាស់​ ៣.៤០០​គីឡូម៉ែត្រ​ក្រឡា​ត្រូវ​បាន​ទឹក​ជន់​លិច ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​អាក់​ខាន​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​។ជម្លោះ​បាន​គំរាមកំហែង​ដល់​ផលិតកម្ម​រួច​ទៅ​ហើយ​នៅ​ក្នុង​ភាគ​ឦសាន និង​ភាគ​កណ្ដាល​របស់​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា ជាទី​ដែល​ផលិត​បាន​ស្បៀង​ភាគច្រើន​សម្រាប់​ប្រទេស​នេះ​។ ​លោក​ប្រធានាធិបតី Muhammadu Buhari បាន​ចេញ​បញ្ជា​ឲ្យ​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​ធ្វើការ​ស្ដារ​ឈាន​​ទៅរក​ប្រក្រតី​ភាព​ឡើងវិញ នេះ​យោង​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​របស់លោក​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន នឹងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ៤ខេត្ត ដែលរងគ្រោះដោយទឹកជំនន់

2022/10/18 04:27:17 pm        480
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ប្រើ​ពេល​៥ថ្ងៃ ៤យប់ ដើម្បីជួប និងដោះស្រាយជូនប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​។បេសកកម្មនេះ នឹងធ្វើឡើងនៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។សម្ដេចបញ្ជាក់ថា​ “ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន​ASEAN, G20 និងAPEC ក្នុងខែវិច្ឆិកា ខាងមុខនេះ”៕

ណា​តូ និង​រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ ខណៈ​ភាព​តានតឹង​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅតែ​ឡើង​កម្ដៅ

2022/10/17 09:59:11 pm        918
​អឺរ៉ុប៖ សម្ព័ន្ធ​យោធា NATO និង​រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​ដាច់ដោយឡែក​ពី​គ្នា​ ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ពួកគេ ស្រប​ពេល​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង ខណៈ​រុស្ស៊ី​នៅ​តែ​បន្ត​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ ​យោង​តាម​ក្រុម​មន្ត្រី​អាមេរិក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មន្ទីរ​បញ្ច​កោណ និង​សហគមន៍​ចារកម្ម​អាមេរិកកំពុង​តាមដាន​សកម្មភាព​ដែល​ពុំបាន​រំពឹង​ទុក ឬ​ខុស​ប្រក្រតី​ណាមួយ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង Moscow អំឡុង​សម​យុទ្ធ​របស់​រុស្ស៊ី ដែល​ត្រូវគេ​រំពឹងទុក​ថា​នឹង​កើតឡើង​មុន​ដំណាច់ខែ​នេះ​។ ​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​មួយ​រូប​បាន​ប្រាប់​ទូរទស្សន៍ CNN​ ថា យើង​ជឿ​ជាក់​ថា វោហារសាស្ត្រ​នុយក្លេអ៊ែរ និង​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ចាប់ផ្ដើម​សម​យុទ្ធ​នេះ ខណៈ​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​គឺជា​ទង្វើ​គ្មាន​ការទទួលខុសត្រូវ​។ការ​គំរាម​កំហែង​ដោយ​នុយក្លេអ៊ែរ​លើ​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺជា​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​។ លោក John Kirby អ្នក​សម្រប​សម្រួល​ផ្នែក​ទំនាក់ទំនង​យុទ្ធសាស្ត្រ ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​និយាយ​។ យោង​តាម​សហរដ្ឋអាមេរិក សម​យុទ្ធ​របស់​រុស្ស៊ី​មាន​ឈ្មោះថា ''Grom'' ដែល​ប្រែ​ថា "ព្យុះ​ភ្លៀង​" ត្រូវ​បាន​ធ្វើជា​រៀង​រាល់​ឆ្នាំ។ ​យើង​រំពឹង​ថា សម​យុទ្ធ​នេះ​នឹង​មាន​រយៈពេល​ច្រើន​ថ្ងៃ ​ដែល​នឹង​រួមបញ្ចូល​សកម្មភាព​ដែល​រុស្ស៊ី​ធ្លាប់​បាន​ធ្វើ​កាលពី​អតីតកាល​។ វា​នឹង​រួមបញ្ចូល​ទាំង​ការ​បាញ់​មី​ស៊ី​ល​គ្រាប់​ពិត និង​ការ​ដាក់​ពង្រាយ​យុទ្ធោបករណ៍​យុទ្ធសាស្ត្រ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​៖ ខ្លួន​បាន​វាយប្រហារ​ចំ​គោលដៅ​នៅ​អ៊ុយ​ក្រែ​ន ខណៈ​បេឡា​រុស​និយាយថា​ ទាហាន​រុស្ស៊ី​នៅតែ​មកដល់​ប្រទេស​នេះ

2022/10/17 09:32:17 pm        298
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រុស្ស៊ី​បាន​បន្ត​វាយប្រហារ​ទៅលើ​តំបន់​នានា​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov និយាយ​ថា ក្នុងអំឡុងពេល ២៤​ម៉ោង​កន្លង​ទៅ​នេះ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​បន្ត​វាយប្រហារ​ដោយ​អាវុធ​បាញ់​តាម​អាកាស ​រយៈ​ចម្ងាយ​ឆ្ងាយ​ស៊ី​ប​គោលដៅទៅលើ​ទីបញ្ជាការ​យោធា និង​ទីតាំង​ត្រួតពិនិត្យ ព្រមទាំង​ប្រព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។ ​លោក Konashenkov និយាយថា គោលដៅ​នៃ​ការវាយប្រហារ​ទទួលបាន​ជោគជ័យ ខណៈ​គោលដៅ​ដែល​បានកំណត់​ទាំងអស់​ត្រូវបាន​វាយប្រហារ​។ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ព្យាយាម​រុលចូល​វាយ​សម្រុក​លើ​កង​ទ័ព​រុស្ស៊ី​នៅក្នុង​តំបន់ Kherson ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។ លោក Konashenkov និយាយថា ការប៉ុនប៉ង​វាយប្រហារ​មួយទៀត​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ត្រូវបាន​រារាំង​នៅក្នុង​តំបន់ Kharkiv។​ កាលពី​ថ្ងៃអាទិត្យ ក្រសួងការពារជាតិ​​បេឡា​រុសបាន​បញ្ចេញ​វីដេអូ​ជា​អ្វីដែល​ខ្លួន​បាន​និយាយថា ​ទាហាន​រុស្ស៊ី​បាន​បន្ត​មកដល់​ប្រទេស​បេឡា​រុស​។យោងតាម​អង្គភាព​សារព័ត៌មាន​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា ការសម្រេច​បង្កើត​ក្រុម​កងទ័ព​ប្រចាំ​តំបន់ត្រូវបាន​ធ្វើឡើង ហើយ​កំពុង​ត្រូវបាន​អនុវត្ត​តែ​នៅក្នុង​ផលប្រយោជន៍​នៃ​ការពង្រឹង​ការការពារ និង​ការពារ​ព្រំដែន​រដ្ឋ​នៅលើ​ទឹកដី​ប្រទេស​បេឡា​រុស្ស​។​ ក្រសួង​និយាយ​តាម​បណ្តាញ​ Telegam ថា ការសម្រេចចិត្ត​បង្កើត​កងទ័ព​ប្រចាំ​តំបន់ ​គឺ​បណ្ដាលមកពី​សកម្មភាព​នៅ​បន្ត​នៅតាម​តំបន់​ព្រំដែន​របស់​ប្រទេស៕អត្ថបទ៖ ប៊ុនថន

ជនអន្តោប្រវេសន៍​វេ​ណេ​ស៊ុយ​អេ​ឡា​ដើរកាត់​ព្រៃ​ដ៏​គ្រោះថ្នាក់​ក្នុង​បំណង​ទៅដល់​សហរដ្ឋអាមេរិក

2022/10/17 07:31:20 pm        775
​កូ​ឡុំ​ប៊ី៖ ក្រុម​ជនអន្តោប្រវេសន៍​មួយក្រុម​ធំបាន​បន្តដំណើរ​ឆ្លងកាត់​ព្រៃ Darien របស់​ប្រទេស​កូ​ឡុំ​ប៊ីក្នុង​គោលបំណង​ទៅដល់​សហរដ្ឋអាមេរិក ទោះបីជា​ទីក្រុង​វ៉ាស៊ីនតោន​ពង្រីង​វិធានការ​រឹតត្បិត​សិទ្ធិ​ជ្រកកោន ​ដល់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ក៏ដោយ​។ ​រដ្ឋបាល​របស់លោក Biden បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ​ថា នឹង​ផ្តល់​ការអនុញ្ញាត​ផ្នែក​មនុស្សធម៌​ចំនួន ២៤,០០០​នាក់ មួយ​ភាគ​នៃ​ចំនួន​ជនអន្តោប្រវេសន៍​ជាង ១០៧,០០០នាក់​ដែល​បាន​ចូលមក​ប្រទេស​ប៉ា​ណា​ម៉ា​ក្នុង​ឆ្នាំ២០២២​នេះ​។ សេចក្តីប្រកាស​បាន​និយាយថា ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡាដែល​បានមក​ដល់​តាម​ផ្លូវគោក​ នៅ​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក​នឹងត្រូវ​ឲ្យ​ត្រឡប់​ទៅវិញ ប៉ុន្តែ​ការប្រកាស​នេះ​មិនបាន​រារាំង​ជនអន្តោប្រវេសន៍​ច្រើន​នាក់​ដែល​សង្ឃឹមថា នឹង​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​នោះទេ​។ ​លោក Andres Rodriguez ជា​ជនអន្តោប្រវេសន៍​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុងធ្វើដំណើរ​ជាមួយ​ប្រពន្ធ និង​កូនប្រុស​របស់លោក​និយាយថា​ ការធ្វើដំណើរ​នេះ​គឺ​ដើម្បី​អនាគត​របស់​កូនៗ​ និង​គ្រួសារ​របស់លោក​។​ជនអន្តោប្រវេសន៍​ប្រមាណ ៨០% ដែល​កំពុងធ្វើដំណើរ​គឺជា​ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ២០% ​ទៀត​មកពី​ប្រទេស​អេ​ក្វា​ឌ័​រ ហើយ​នៅសល់​គឺ​មកពី​ប្រទេស​ផ្សេងទៀត​រួមទាំង​ប្រទេស​កា​មេ​រូ​ន​។ ​បន្ទាប់ពី​ឆ្លងកាត់​ព្រៃ Darien Gap ជនអន្តោប្រវេសន៍​កំពុងធ្វើដំណើរ​តាម​ដីគោក​នៅ​អាមេរិក​កណ្តាល ​កាត់​តាម​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឆ្ពោះទៅកាន់​សហរដ្ឋ​អាមេរិក​។ ​យោងតាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ ​ដោយ​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ​និង​អង្គការ UNHCR បាន​ឲ្យ​ដឹងថា ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជាង ៧,១លាន​នាក់​បាន​ចាក​ចេញពី​ប្រទេស​របស់​ពួកគេ​ដោយ​សារតែ​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច៕​អត្ថបទ៖ ប៊ុនថន

បាតុករ​នៅ​ទីក្រុង​ប៉ារីស​តវ៉ា​ប្រឆាំង​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​

2022/10/17 07:13:28 pm        581
​បារាំង៖ ក្រុមបាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃអាទិត្យ ក្នុងការ​បង្ហាញ​កំហឹង​ប្រឆាំង​ការកើនឡើង​តម្លៃ​ទំនិញ​ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ និង​បានដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក Emmanuel Macron។ ​ការចេញ​ដើរ​ធ្វើបាតុកម្មគឺ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​ការ​ទាមទារ​ផ្សេងទៀត​ត្រូវបាន​រៀប​ចំឡើង​ដោយ​គូប្រជែង​ឆ្វេងនិយម​របស់លោក Macron។​ ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុមបាតុករ​នៅ​ទីក្រុង​ប៉ារីស មេដឹកនាំ​ឆ្វេងនិយម​លោក Jean-Luc Mélenchon បាន​ចោទប្រកាន់ថា ការដឹកនាំ​របស់​លោក Macron កំពុង​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​។​ អ្នករៀបចំ​បាតុកម្ម​បាន​អះអាងថា បាតុករ​ជាង ១៤​ម៉ឺន​នាក់​បាន​ចេញ​ដើរ​ក្នុង​ក្បួន​បាតុកម្ម​នេះ​។នគរបាល​ទីក្រុង​ប៉ារីស​បាន​និយាយថា ពួកគេ​មិនទាន់បាន​ប៉ាន់ប្រមាណ​ភ្លាមៗ​ សម្រាប់​ទំហំ​នៃ​ហ្វូង​មនុស្ស​គ្រវីទង់​ជាតិ​ដែល​នៅ​ពេញទី​លាន និង​នៅតាម​ដងផ្លូវ​នោះទេ​។​ ​មានការ​ផ្ទុះ​បំផ្លាញ​មួយចំនួន ដោយ​ធុងសំរាម​ត្រូវ​ភ្លើង​ឆេះ ហើយ​ម៉ាស៊ីន​ដក​ប្រាក់​ធនាគារ​ត្រូវបាន​គេ​វាយកម្ទេច ប៉ុន្តែ​នគរបាល​បង្ក្រាប​កុប្បកម្ម​បាន​រក្សា​សណ្តាប់ធ្នាប់៕អត្ថបទ៖ ប៊ុនថន

លោក Biden នឹង​ចាត់វិធានការ​តាម​វិធីសាស្ត្រ​វាយតម្លៃ​ឡើងវិញ​លើ​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​

2022/10/17 06:32:33 pm        469
​សហរដ្ឋអាមេរិក៖ លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden នឹង​ចាត់វិធានការ​តាម​វិធីសាស្ត្រ​ជាក់ស្ដែងក្នុង​ការ​សម្រេចចិត្ត ​ពី​របៀប​ត្រូវ​ឆ្លើយតប​ទៅនឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតជុំវិញ​ការកាត់បន្ថយ​ទិន្នផល​ប្រេង ប៉ុន្តែ​ជម្រើស​រួមទាំង​ការផ្លាស់ប្តូរ​ជំនួយ​សន្តិសុខ​របស់​ស​ហ​រដ្ឋ​អាមេរិក​ផង​ដែរ​។​ថ្លែងប្រាប់​ទូរទស្សន៍ CNN លោក Sullivan បាន​និយាយ​ថា ពុំទាន់​មានការ​ផ្លាស់ប្ដូរ​ជាក់ស្ដែង​ភ្លាមៗ​ចំពោះ​ទំនាក់ទំនង​រវាង​អាមេរិក ​និង​អារ៉ាប៊ីសាអ៊ូឌីត​ទេ ខណៈ​លោក Biden បាន​វាយតម្លៃ​ជាថ្មី​លើ​បញ្ហា​នេះ​។ លោក Sullivan បាន​និយាយថា ដូច្នេះ​ប្រធានាធិបតីនឹងមិន​ចាត់វិធានការ​យ៉ាង​តក់​ក្រហល់​នោះទេ។ ​លោក​នឹង​ចាត់​វិធានការ​តាម​វិធីសាស្ត្រ យុទ្ធសាស្ត្រ ហើយ​លោក​នឹង​រក​ពេល​វេលា​ពិភាក្សា​ជាមួយ​បណ្ដា​សមាជិកសភា​ទ្វេ​នៃ​បក្ស ហើយក៏​នឹង​រក​ឱកាស​ជជែក​គ្នា​ដោយផ្ទាល់ និង​ធ្វើការ​តាមរយៈ​ជម្រើស​នានា​។​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+​ កាលពី​សប្ដាហ៍​មុន​បានប្រកាស​ពី​ការកាត់បន្ថយ​ទិន្នផល ​ជុំវិញ​ការជំទាស់​របស់​សហរ​ដ្ឋ​អាមេរិក លោក Biden បាន​ប្ដេជ្ញា​ថា​ នឹង​ជំរុញ​ឲ្យ​មាន​ផលវិបាក​នានា​សម្រាប់​អារ៉ាប៊ីសាអ៊ូឌីត ដែល​ឈរ​នៅ​ខាង​រុស្ស៊ី​គាំទ្រ​ដល់​ការកាត់បន្ថយ​ទិន្នផល​ផលិត​ប្រេង​នេះ​។ វិធានការ​របស់ OPEC+ រំខាន​ដល់​ផែនការ​របស់លោក​ខាងលិច​ក្នុងការ​កំណត់​តម្លៃ​នាំចេញ​ប្រេង​របស់​រុស្ស៊ី ឆ្លើយតប​ទៅនឹង​សង្គ្រាម​របស់​ទីក្រុង Moscow​ នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM