លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

អ៊ីរ៉ង់​ព្រមព្រៀង​បញ្ជូន​មី​ស៊ី​ល និង​យាន​ដ្រូ​ន​បន្ថែម​ទៀត​ទៅ​ឲ្យ​រុស្ស៊ី ផ្គើន​នឹង​លោកខាងលិច

2022/10/19 05:14:55 pm        655
អ៊ីរ៉ង់៖ ក្រុម​មន្ត្រី​ជាន់ខ្ពស់ ២​រូប និង​អ្នកការទូត​អ៊ីរ៉ង់ ​២​រូប​បាន​ប្រាប់​សារព័ត៌មាន Reuters ថា អ៊ីរ៉ង់​បាន​សន្យា​ផ្ដល់​មី​ស៊ី​ល​បាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃដី​ទៅ​ឲ្យ​រុស្ស៊ី បន្ថែម​ពីលើ​ការ​ផ្គត់ផ្គង់​យាន​ដ្រូ​ន​បន្ថែម​ទៀត ជា​សកម្មភាព​មួយ​ដែល​ទំនងជា​ខឹង​សម្បា​សហរដ្ឋអាមេរិក និង​មហាអំណាច​លោក​ខាង​លិច​ផ្សេង​ទៀត​។ ​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ​ខែ​តុលា នៅ​ពេល​ដែល​អនុ​ប្រធានាធិបតី​ទី​១ ​របស់​អ៊ីរ៉ង់​លោក Mohammad Mokhber និង​មន្ត្រី​ជាន់ខ្ពស់​ ២​រូប​មកពី​ឆ្មាំ​បដិវត្ត​ដ៏​មានអំណាច​របស់​អ៊ីរ៉ង់ និង​មន្ត្រី ​១​រូប​មកពី​ឧត្ដមក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ទៅ​ទស្សនកិច្ច​ទីក្រុង Moscow ដើម្បី​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ការ​ដឹក​ជញ្ជូន​អាវុធ​។ អ្នកការទូត​ម្នាក់​ក្នុងចំណោម​ក្រុម​អ្នកការទូត​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​រាយការណ៍​ពី​ដំណើរ​នេះ​បាន​និយាយ​ថា រុស្ស៊ី​បាន​ស្នើ​យាន​ដ្រូ​ន និង​មី​ស៊ី​ល​បាលី​ស្ទីក​បន្ថែម​ទៀត​របស់​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​បង្កើន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​ជាក់លាក់ ​ពិសេស​ប្រភេទ​មី​ស៊ី​ល Fateh និង Zolfaghar​។​ក្រុម​មន្ត្រី​លោក​ខាង​លិច​ម្នាក់​ដែល​បាន​រាយការណ៍​ លើ​បញ្ហា​ត្រូវបាន​បញ្ជាក់​នេះ​និយាយថា មាន​កិច្ចព្រមព្រៀង​មួយ​បាន​ធ្វើឡើង​រវាង​អ៊ីរ៉ង់ និង​រុស្ស៊ី ក្នុង​ការ​ផ្ដល់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​បាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃ រួម​ទាំង​មី​ស៊ី​ល Zolfaghar​។ យាន​ដ្រូ​ន​មួយ​ក្នុងចំណោម​យាន​ដ្រូ​ន​ជាច្រើន ​ដែល​អ៊ីរ៉ង់​បាន​ព្រមព្រៀង​ផ្គត់ផ្គង់​គឺ​យាន​ដ្រូ​ន​អត្តឃាត Shahed-136 ដែល​ត្រូវ​បាន​ប្រើប្រាស់​យាន​ដ្រូ​ន​អត្តឃាត ​ជា​យាន​វាយប្រហារ​ពី​អាកាស​ទៅលើ​ដី។ ​យាន​ដ្រូ​ន​ប្រភេទ​នេះ​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាត​តូច ​ដែល​មាន​វិសាលភាព​បំផ្លិច​បំផ្លាញ​ខ្លាំង​។ អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​របស់​រុស្ស៊ី ដោយ​ប្រើ​យាន​ដ្រូ​ន​អត្តឃាត Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតីទីម័រខាងកើត ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2022/10/19 05:07:25 pm        838
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្ដម​ប្រធានាធិបតី នឹងចូលក្រាបបង្គំគាល់​ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង។ឯកឧត្ដមប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគី​ដ៏​មាន​សារៈ​សំខាន់​ចំនួន​ពីរ រួមមាន៖ កិច្ចព្រម​ព្រៀង​សេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។ឯកឧត្ដមប្រធានាធិបតីទីម័រឡេស្ដេ ក៏​នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅ​វិមាន​ឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួល​ការ​ចូល​ជួប​សម្តែងការគួរសមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញ​ធ្វើ​បាឋកថា​សាធារណៈ​នៅ​សាកល​វិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែង​សុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បី​ការ​អភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យ​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥

2022/10/19 04:53:21 pm        552
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពី គណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន, តំណាងស្ថានទូតប្រចាំអាស៊ាន, តំណាងសមាគមនិយោជក សហជីព និងអង្គការសង្គមស៊ីវិលនៃអាស៊ាន, តំណាងអង្គការក្រៅរដ្ឋាភិបាល និងក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន សរុបប្រមាណ១០០នាក់៕

កាកបាទក្រហមកម្ពុជា ជំរុញឱ្យសិល្បករចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍

2022/10/19 04:46:31 pm        496
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ កាកបាទក្រហម មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ បានរៀបចំកិច្ចពិភាក្សាជាមួយ សិល្បករ សិល្បការិនី និងតារាសម្តែង ស្តីពី “ការចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍" នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសាទរដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យោគយល់ និងអនុគ្រោះដល់អតិថិជនរងផលប៉ះពាល់ដោយសារទឹកជំនន់

2022/10/19 04:42:21 pm        444
ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមរបស់ខ្លួនបានផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ការផ្ដល់ជូននេះត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២៨១៨ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហ ការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់ អតិថិជន៕

ពលរដ្ឋ​ទីក្រុង Kyiv ខឹងសម្បា និង​ភ័យខ្លាច​ក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​

2022/10/18 09:59:50 pm        437
​អ៊ុយក្រែន៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​បាន​បន្ត​ធ្វើការ ​និង​ការ​ទំនាក់ទំនង​ជា​ធម្មតា​នៅ​ជុំវិញ​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ចន្ទ ទោះបីជា​ពួកគេ​ភ័យខ្លាច​បន្ទាប់ពី​ការវាយប្រហារ​បន្ថែម​ទៀត​ពី​យាន​ដ្រូ​ន​ក៏ដោយ​។​ ​អគារ​ជាច្រើន​រង​ការខូចខាត ហើយ​ប្រជាពលរដ្ឋ​បាន​រត់​ចូល​ទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នានា​របស់​រដ្ឋធានី Kyiv បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើក​ទី​២ ក្នុង​ពេល​ជាច្រើន​សប្ដាហ៍​មកនេះ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​ចន្ទ ក្រោយ​យាន​ដ្រូ​ន​វាយប្រហារ​លើ​អគារ​លំនៅឋាន​មួយ​កន្លែង​ក្នុង​រដ្ឋធានី​នេះ​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ៤​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ហើយ​ទីតាំង​ថាមពល​រដ្ឋ​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​នេះ​ក៏​ត្រូវ​បាន​រង​ការវាយប្រហារ​ដែរ​។​ ​យាន​ដ្រូ​ន​ទាំងនោះ​ទំនងជា​រាប់បញ្ចូល​ទាំង​យាន​ដ្រូ​ន​អត្តឃាត Shaheds ផលិត​ដោយ​អ៊ីរ៉ង់​។ ​ពលរដ្ឋ​ក្នុង​តំបន់​ឈ្មោះ Snizhana Kutrakova ​បាន​និយាយ​ថា ខ្ញុំ​មាន​កូន ​២​នាក់ ហើយ​រៀងរាល់​ព្រឹក​តែងតែ​លាន់​លឺ​សំឡេង​ខ្លាំង​ៗ ព្រោះ​តំបន់​ដែល​យើង​រស់នៅ​នៅ​ជិត​ស្ថានីយ​រថភ្លើង ដែល​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​នោះ។បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​បញ្ចប់ ខ្ញុំ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​។ ខ្ញុំ​ព្យាយាម​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន ប៉ុន្តែ​ខ្ញុំ​បន្ត​នៅ​ខាងក្រៅ​។ ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ Andrii Samoilov ដែល​ទើប​មកដល់​រដ្ឋធានី​នេះ​តាម​រថភ្លើង​បាន​និយាយ​ថា យើង​មានការ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​ត្រូវតែ​ជឿជាក់​លើ​កង​កម្លាំងរ​បស់​យើង ហើយ​ថា​អ្វី​គ្រប់យ៉ាង​នឹង​ល្អ យើង​មាន​សុវត្ថិភាព​៕អត្ថបទ៖ សុខមាន

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចូលរួម​ក្នុង​សមយុទ្ធ​ NATO នៅ​សមុទ្រ​ Adriatic

2022/10/18 09:31:47 pm        372
​អឺរ៉ុប៖ សមយុទ្ធ​របស់​អង្គការ​ណា​តូ​ហៅថា Neptune Strike កំពុងដំណើរការ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ សមយុទ្ធ​ដែល​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៩ ខែតុលាមានការ​ចូលរួម​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ជាង ១០ប្រទេស​របស់​អង្គការ​ណា​តូ​រួមមាន​សហរដ្ឋអាមេរិក អ៊ីតាលី រូ​ម៉ា​នី លី​ទុយ​អា​នី ហុង​គ្រី រូ​ម៉ា​នី និង​​ប៉ូឡូញ​។ ការធ្វើ​សមយុទ្ធ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​អន្តរ​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ចំណោម​ទីបញ្ជាការ​សម្ព័ន្ធមិត្ត​សម្រាប់​កងទ័ពជើងទឹក និង​ដែនអាកាស ដើម្បី​ទប់ស្កាត់​ការ​គំរាម​កំហែង និង​ការពារ​ទឹកដី​របស់​អង្គការ​ណា​តូ​។​ មេបញ្ជាការ​នាវា​លោក Dave Pollard នៃ​នាវា USS Bush បាន​និយាយ​នៅលើ​នាវា​ផ្ទុក​យន្តហោះ​កងទ័ពជើងទឹក​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ថា ក្នុង​អំឡុង​ពេល​សមយុទ្ធ ​Neptune Strike យើង​នឹង​ផ្តល់ឱកាស​សម្រាប់​ក្រុម​នាវិក និង​អ្នក​បើក​នាវា​របស់​យើង ​ដើម្បី​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​។ នាវា​ផ្ទុក​យន្តហោះ​កំពុង​បើកបរ​នៅ​សមុទ្រ​អា​ទ្រី​យ៉ា​ទិ​ក ​(Adriatic) ខណៈ​នាវា​ចូលរួម​ក្នុង​សមយុទ្ធ​។​​លោក Pollard និយាយថា វា​ជា​ឱកាស​ដ៏​ល្អ វា​បង្កើត​ភាពជា​ដៃគូ​របស់​យើង ទទួលបាន​អន្តរ​ប្រតិបត្តិការ​ដោយ​ការប្រាស្រ័យ​ទាក់ទង និង​ការយល់ដឹង​ពី​របៀប​ដែល​សម្ព័ន្ធមិត្ត​របស់​យើង​ធ្វើការ ​នៅ​ក្នុង​ស៊ីណា​រី​យ៉ូ​សំខាន់ៗ​នៃ​សមយុទ្ធ​។ ទាហាន និង​បុគ្គលិក​យោធា​មកពី​ប្រទេស​អ៊ីតាលី​ជាង ៧០០នាក់​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ជួរតំបន់​យោធា Novo Selo របស់​ប្រទេស​ប៊ុលហ្គារី ដើម្បី​ចូលរួម​ក្នុង​ក្រុម​ប្រយុទ្ធ​ណា​តូ​អន្តរជាតិ ដែល​បាន​បង្កើតឡើង​កាលពីដើមឆ្នាំ​នៅ​ប្រទេស​ប៊ុលហ្គារី​។ ការ​បង្កើត​ក្រុម​ប្រយុទ្ធ​ដែលមាន​សមត្ថភាព​ប្រយុទ្ធ​នៅលើ​ទឹកដី​ប៊ុលហ្គារី ជា​សញ្ញា​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អង្គការ​ណា​តូ​ ក្នុងការ​ពង្រឹង​ជំហរ​ការពារ​ខ្លួន​នៅតាម​តំបន់​ភាគ​អាគ្នេយ៍​៕អត្ថបទ៖ ប៊ុនថន

ស្ត្រី​អ៊ុយ​ក្រែ​ន ១០៨​នាក់​ត្រូវបាន​ដោះលែង​ពី​ការចាប់​ជា​ឈ្លើយសឹក ខណៈ​មានការ​ដោះដូរ​ឈ្លើយសឹក​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន

2022/10/18 07:38:19 pm        490
​អ៊ុយក្រែន៖ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានបញ្ចប់​ការដោះដូរឈ្លើយសឹក​កាលពី​ថ្ងៃ​ចន្ទ​។ ក្រសួង​និយាយថា ជនជាតិ​រុស្សី ១១០នាក់ដែល​ត្រូវបាន​ដោះលែង រួមមាន​កម្មករ​សមុទ្រ ៧២នាក់មកពី​នាវា​ពាណិជ្ជកម្មដែល​បាន​ឃុំខ្លួន​ចាប់តាំងពី​ខែកុម្ភៈ ខណៈ​ស្ត្រីអ៊ុយ​ក្រែ​ន ១០៨នាក់ត្រូវបាន​ប្រគល់ទៅឱ្យ​អាជ្ញាធរ​ទីក្រុង​គី​វ​។​ ​ការិយាល័យ​សម្របសម្រួល​សម្រាប់​ការប្រព្រឹត្ត​លើ​ឈ្លើយសឹក​សង្គ្រាម​បាន​និយាយថា ​ស្ត្រី​ចំណាស់​ជាងគេ​មាន​អាយុ ៦២ឆ្នាំ និង​ក្មេង​ជាងគេ​មាន​អាយុ ២១ឆ្នាំ ហើយ​ស្ត្រី ៣៧​​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែកថែប Azovstal កាលពី​ពេលមុន​។​ ​មន្ត្រី​របស់​ប្រទេស​ទាំងពីរ​បាន​និយាយថា ទីក្រុង​មូ​ស្គូ និង​ទីក្រុង​គី​វ​បាន​អនុវត្ត​ការដោះដូរ​ឈ្លើយសឹក​ដ៏​ធំ​បំផុត​មួយក្នុងពេល​សង្គ្រាម ​ដោយបាន​ដោះដូរ​អ្នក​ជាប់ឃុំ​សរុប​ចំនួន ២១៨នាក់ រួមមាន​ស្ត្រី​អ៊ុយ​ក្រែ​ន​១០៨នាក់​។ ​លោក Andriy Yermak ប្រធាន​សេនាធិការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា មាន​ជន​ស៊ីវិល ១២នាក់​ក្នុងចំណោម​ស្ត្រី​ដែល​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ៕អត្ថបទ៖ ប៊ុនថន

យន្តហោះ​ចម្បាំង​ធ្លាក់​លើ​អគារ​មួយ​កន្លែង​ក្នុង​ក្រុង​ Yeysk ប្រទេស​រុស្ស៊ី​បណ្តាល​ឲ្យ​មនុស្ស​ ៦​នាក់​ស្លាប់​

2022/10/18 06:50:51 pm        414
​រុស្ស៊ី៖ យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង ១គ្រឿងបាន​ធ្លាក់​ទៅលើ​អគារ​លំនៅឋាន​មួយកន្លែង​នៅ​ទីក្រុង Yeysk ភាគខាងត្បូង​ប្រទេស​រុស្ស៊ីក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦នាក់ស្លាប់ និង​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​ប្លុក​អគារ​លំនៅឋាន​។ ​វីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​ ពី​ដុំ​ភ្លើង​ដ៏​ធំ​មួយ​បាន​ផ្ទុះ​ចេញពី​អគារ​កម្ពស់​ ៩​ជាន់​កាលពី​ថ្ងៃ​ចន្ទ​។ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​បាន​និយាយថា​ មនុស្ស ​៦​នាក់​បាន​ស្លាប់ និង​ ១៩​នាក់​រងរបួស​ក្នុងនោះ​មាន​កុមារ ​២​នាក់ ហើយ​មន្ត្រី​ក្នុង​តំបន់​និយាយថា មនុស្ស ​៦​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​។​ ​យន្តហោះ​នេះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា ​ជា​យន្តហោះ Sukhoi Su-34 ហើយ​យោងតាម​ក្រសួងការពារជាតិបានឱ្យដឹងថា សមាជិក​អាកាសយានិក​បាន​លោត​ចេញមុនពេល​យន្តហោះ​ធ្លាក់​។ ​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​និយាយថា ខណៈពេល​ហោះ​ឡើងជា​ការហោះហើរ​ហ្វឹកហាត់​ ចេញពី​អាកាសយានដ្ឋាន​យោធា​នៅ​ភាគខាងត្បូង យន្តហោះ Su-34 បាន​ក៏​ធ្លាក់​។ មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​គឺ​ដោយសារ​ម៉ាស៊ីន​មួយ ​ក្នុងចំណោម​ម៉ាស៊ីន​យន្តហោះ​បាន​ឆាបឆេះ​ក្នុងអំឡុងពេល​ហោះ​ឡើង​៕អត្ថបទ៖ ប៊ុនថន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

2022/10/18 06:01:46 pm        374
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមការងារនិងក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាជំនួយរបស់ប្រទេសវៀតណាម ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក។សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ។ បន្ទាប់ពីបទបង្ហាញដែលបានបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ កំពុងដំណើរការយ៉ាងមមាញឹក ជាពិសេសការអនុវត្តការសាងសង់គ្រឹះក្រោមនៃសំណង់នោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទំាងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើអង្គភាពគ្រប់គ្រងគម្រោង បន្តសម្របសម្រួលជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការសាងសង់បានរលូន ជាពិសេសអង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ត្រូវសហការគ្នាឱ្យបានល្អ អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដូចមានកំណត់ក្នុងកិច្ចសន្យា បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។ តាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ។ ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះដល់រដ្ឋសភាកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM