លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

យោធា​មី​យ៉ាន់​ម៉ា​កាត់ទោស​លោកស្រី Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​ ៣​ឆ្នាំ​ទៀត​ពីបទ​ទទួល​សំណូក​

2022/10/12 09:38:49 pm        492
​មី​យ៉ាន់​ម៉ា៖ ប្រភព​មួយ​ដែល​ដឹង​ច្បាស់​អំពី​បញ្ហា​បាន​និយាយថា តុលាការ​សហភាព​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅ​ថ្ងៃ​ពុធ​នេះ បាន​កាត់ទោស​មេដឹកនាំ​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែងលោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំ​បន្ថែមទៀត​ដោយ​ចោទប្រកាន់​ពីបទ​ពុករលួយ​។​ ​លោកស្រី Suu Kyi អាយុ ៧៧ឆ្នាំជា​មេដឹកនាំ​ប្រឆាំង​របប​យោធា​ ប្រឈមមុខ​នឹង​ការចោទប្រកាន់​យ៉ាងហោចណាស់ ១៨ករណី មាន​ចាប់ពី​អំពើពុករលួយ​រហូតដល់​ការរំលោភ​លើ​ការបោះឆ្នោត ​ដែលមាន​រយៈពេល​ជាប់ទោស​អតិបរមា​រួមបញ្ចូល​គ្នា​ជិត ១៩០ឆ្នាំ​។ ​លោកស្រី Aung San Suu Kyi បានចាត់ទុក​ការចោទប្រកាន់​មកលើ​លោកស្រី​ថា មិន​សម​ហេតុផល និង​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​។ លោកស្រី​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី Naypyitaw។​ ​ប្រភពព័ត៌មាន​បាន​និយាយថា ការចោទប្រកាន់​ចុងក្រោយ​លើ​លោកស្រី Aung San Suu Kyi គឺ​ទាក់ទង​ទៅនឹង​ការទទួល​យក​សំណូក​ពី​ពាណិជ្ជករ​ម្នាក់​។លោកស្រី Suu Kyi ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំលើ​បទចោទប្រកាន់​ចំនួន ២ ដើម្បី​អនុវត្ត​ទោស​ក្នុងពេល​ដំណាលគ្នា​។ ​ក្រុមប្រឆាំង​យោធា​និយាយថា ការចោទប្រកាន់​លើ​លោកស្រី Suu Kyi មាន​គោល​បំណង​រារាំង​លោកស្រី​មិន​ឲ្យ​ចូលរួម​ក្នុង​ឆាកនយោបាយ​ជាថ្មី​ម្តងទៀត ឬ​ព្យាយាម​ប្រឆាំង​ការកាន់កាប់​អំណាច​របស់​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំមុន​។ ​របប​សឹក​មី​យ៉ាន់​ម៉ាទទូចថា តុលាការ​មី​យ៉ាន់​ម៉ា​គឺ​ឯករាជ្យ ហើយ​អ្នក​ទាំង​ឡាយ​ណា​​ដែល​ត្រូវបាន​ចាប់ខ្លួន​កំពុង​ទទួលបាន​ដំណើរការ​ត្រឹមត្រូវ៕​អត្ថបទ៖ ប៊ុនថន

សាកសព​ត្រូវបាន​គេ​យក​ចេញពី​កន្លែង​បញ្ចុះសព​ដ៏​ធំ​នៅ​ទីក្រុង Lyman ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/12 09:26:11 pm        458
​អ៊ុយក្រែន៖ បុគ្គលិក​បាន​គាស់​យកចេញ​សាកសព​ជាច្រើន​រុំ​ដោយ​ប្លា​ស្ទិ​ក​ខ្មៅ ​ពី​កន្លែង​បញ្ចុះសព​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Lyman កាលពី​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ប្រមូល​ភស្តុតាង​ពី​រយៈពេល​ជាង​ ៤​ខែ​ដែល​ទីក្រុង​នៅ​ភាគ​ខាងកើត​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​រុស្ស៊ី​។​ ​សាកសព​រុំ​ដោយ​ប្លា​ស្ទិក​ចំនួន ១០នាក់​បាន​ដាក់​នៅ​ក្បែ​រលេ​ណ​ដ្ឋា​ន​មួយ ​ហើយ​អាជ្ញាធរ​និយាយ​ថា ​សាក​សព​ចំនួន ៣២​នាក់​ត្រូវ​បាន​គេ​ធ្វើ​កោសល្យវិច័យ​រហូត​មក​ដល់​ពេល​នេះ​។ រដ្ឋបាល​យោធា​ក្នុង​តំបន់ Donetsk លោក Pavlo Kyrylenko បាន​និយាយ​នៅ​ក្នុង​ទីក្រុង Lyman កាលពី​ថ្ងៃ​អង្គា​រថា សាក​សព​ទាំងនោះ​គឺជា​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​កប់​រួមគ្នា​នៅ​ក្នុង​ផ្នូរ​ដ៏​ធំ​មួយ​។ អាជ្ញាធរ​បាន​និយាយ​ថា កុមារ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុងចំណោម​អ្នក​ស្លាប់ ហើយ​ជនរងគ្រោះ​ភាគច្រើន​ទំនង​ជា​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ផ្លោង ​ដែល​បាន​វាយប្រហារ​មក​លើ​ទីក្រុង​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​។ ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​និយាយ​ថា​ តើ​សាកសព​ណាមួយ​ដែល​ត្រូវបាន​កប់​នោះ​បង្ហាញ​សញ្ញា​ថា​ ត្រូវ​បាន​ប្រហារជីវិត ឬ​ទទួលរង​ការ​ធ្វើ​ទារុណកម្ម ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ការស៊ើបអង្កេត​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។​​ទីក្រុង ​Lyman​ ត្រូវ​បាន​ដណ្តើម​យក​មកវិញ​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កញ្ញា ជា​ផ្នែក​មួយ​នៃ​ការ​វាយ​លុក​ដ៏​ឆាប់រហ័ស​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដណ្តើម​យក​មកវិញ​នូវ​ទឹកដី​ដ៏​ធំ​នៃ​ទីក្រុង​ Kharkiv, Donetsk និង Kherson ពី​ការគ្រប់គ្រង​របស់​រុស្ស៊ី​។ ពេលនេះ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ ​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ស៊ើបអង្កេត​ពី​របៀប​ដែល​ជន​ស៊ីវិល​រស់នៅ និង​ស្លាប់​ក្នុងអំឡុងពេល​កាន់កាប់​របស់​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បន្ត​វាយប្រហារ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/12 07:33:00 pm        679
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​អំឡុង​សន្និសីទ​សារព័ត៌មាន​ថា ការវាយប្រហារ​ថ្មី​ដោយ​មី​ស៊ី​ល​ដាក់​គោលដៅ​លើ​ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន និង​ទីតាំង​គ្រប់គ្រង​ច្រើន​កន្លែង ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​ត្រូវ​បាន​ធ្វើឡើង​។ យោធា​បាន​អះអាង​ថា ការវាយប្រហារ​បាន​បាញ់​ចំ​លើ​គោលដៅ​ដែល​បាន​ប៉ុនប៉ង​។ យោង​តាម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា ការវាយប្រហារ​នេះ​បាន​បំផ្លាញ​បន្ថែម​ទៀត​ ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​នៅ​ក្នុង​ទីក្រុង​ជាច្រើន​។​ ពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន​បាន​ភ័យ​រន្ធ ប៉ុន្តែ​នៅតែ​ជម្នះ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​រង​ការវាយប្រហារ​របស់​រុស្ស៊ី​ម្តង​ហើយ​ម្តង​ទៀត​។ មនុស្ស ១៩នាក់​បាន​ស្លាប់ ​និង ១០៥​នាក់​បាន​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ​ដែល​បាន​វាយ​ប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ និង​ទីតាំង​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​ និង​តំបន់​ចំនួន ១២​ផ្សេង​ទៀត​។អភិបាលក្រុង​លោក Vitali Klitschko បាន​និយាយ​ថា យ៉ាងហោចណាស់​ ៥​នាក់​ក្នុងចំណោម​ជន​រង​គ្រោះ​នៅ​ក្នុង​ទីក្រុង Kyiv។ ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង Kyiv និយាយ​ថា នេះ​មិន​អាច​ប្រៀប​ធៀប​ជាមួយ​អ្វី​បាន​នោះ​ទេ​។ វា​ជា​ភាព​អស់សង្ឃឹម​ដែល​ពុំ​មាន​ទី​បញ្ចប់​។ រុស្ស៊ី​បន្ត​វាយប្រហារ​មក​លើ​យើង ពួកគេ​បន្ត​ធ្វើ​ឱ្យ​យើង​ភ័យខ្លាច។​ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ទីក្រុង Zaporizhzhia កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ជុំ​ថ្មី​របស់​រុស្ស៊ី លើ​ទីក្រុង​ភាគ​ខាង​ត្បូង​របស់​អ៊ុយ​ក្រែ​ន​សម្រាប់​រយៈពេល ​៣​ថ្ងៃ​ជាប់​គ្នា៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២ នៅរសៀលនេះ

2022/10/12 07:16:19 pm        257
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ៕

ការប្រកួតជជែកដេញដោលយុវជនអាស៊ាន លើកទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ

2022/10/12 06:58:44 pm        575
ភ្នំពេញ៖ ការជជែកដេញដោលយុវជនអាស៊ាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។ វគ្គផ្ដាច់ព្រ័ត្រនេះ ជាការប្រកួតរវាងក្រុមមកពីប្រទេសម៉ាឡេស៊ី និងក្រុមកម្ពុជា លើប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺរៀបចំនៅសាលមជ្ឈមណ្ឌលម៉ានីនៃអាគារ Kampus រាជធានីភ្នំពេញ។ការជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងតាំងពីសប្ដាហ៍ទី ១ ខែ ឧសភា បានឈានមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ វគ្គផ្ដាច់ព្រ័តនេះ គឺជាការជួបគ្នារវាង យុវជនមកពីប្រទេសម៉ាឡេស៊ី ជាក្រុមស្រប និងយុវជនកម្ពុជា ជាក្រុមបដិសេធ។វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ប្រធានបទនេះមានន័យជាភាសាខ្មែរ «ដោយជឿជាក់ថា ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ»។វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំដោយផ្ទាល់នៅ The Many Centre នៃអាគារKampus រាជធានីភ្នំពេញ ខណៈវគ្គជម្រុះកន្លងមក រៀបចំឡើងតាមប្រព័ន្ធអនឡាញ តែប៉ុណ្ណោះ។ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័តនេះ ជាព្រឹត្តិការណ៍ដែលមានមានភាពស្វិតស្វាញជាខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំង ឆ្លងកាត់ការជម្រុះជាច្រើនទើបឈានដល់វគ្គផ្ដាច់ព្រ័តនេះ។ ក្នុងការប្រកួតនេះ គឺកំណត់ពេលវេលាជាក់លាក់ ដោយកំណត់រយ:ពេល ១ម៉ោងនិង ២០នាទី សម្រាប់គ្រប់សកម្មភាព ទាំងការលើកឡើងគំនិត អំណះអំណាង ការចោទសំណួរ ការឆ្លើយតប។ សម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនេះ គឺពោពេញដោយថាមពល ពោពេញដោយសមត្ថភាព ដោយក្រុមទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវ និងមានអំណះអំណាងរៀងខ្លួន ដើម្បីគាំទ្រនូវអ្វីដែលក្រុមពួកគេបានលើកឡើង។ ចំពោះគណ:មេប្រយោគវិញ គឺសុទ្ធតែជំនាញ មានទាំងជនបរទេស និងកម្ពុជា ដែលពួកគាត់ជាអ្នកជំនាញលើវិស័យ សុខភាព និងសេដ្ឋកិច្ច មកពីស្ថាប័នផ្សេងៗគ្នា។ ចំពោះលទ្ធផលនៃការប្រកួតនេះ ពុំទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ។ លទ្ធផលនឹងត្រូវប្រកាស ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ ស្អែកនេះ។ក្រោយបញ្ចប់ការ ប្រកួតឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានអបអរសាទរចំពោះក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកឡើងថា ក្រុមទាំងពីរពិតជាមានសមត្ថភាពទាំងការស្រាវជ្រាវស្វែងរកទិន្នន័យ និងសមត្ថភាពនិយាយជាសាធារណ:។ ឯកឧត្តមបន្តថា នេះជាការផ្ដល់វេទិកាអោយយុវជន ចូលរួមក្នុងការដោះស្រាយបញ្ហា ព្រោះយុវជនជាអ្នកដឹកនាំបន្តវេន ហេតុដូចនេះសម្លេងរបស់យុវជនគឺមានសារ:សំខាន់ជាខ្លាំង។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការជជែកដេញដោលនេះ គឺលើសពីការប្រកួតប្រជែង តែវាជាការភ្ជាប់ទំនាក់ទំនង។ កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២នេះរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួន ក្នុងនោះរួមមាន លើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទងនឹង គុណតម្លៃអាស៊ាន បញ្ហាប្រឈម និង ឱកាស ហើយផ្តល់វេទិកាជូនដល់យុវជនក្នុងការបញ្ចេញមតិពីក្តីកង្វល់ និង ដំណោះស្រាយ។ លើសពីនេះ គឺដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និង អភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូរដំណើរការនៃការរៀបចំគោលនយោបាយដោយបញ្ចូលនូវក្តីកង្វល់ ផ្តល់ធាតុចូល របស់យុវជន និងដំណោះស្រាយ ពង្រឹងស្មារតីអាស៊ាន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់អាស៊ាន៕ (ដោយ៖ គឹមហុក)

លោក Putin ជួប​ប្រធាន ​IAEA ពិភាក្សា​អំពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/10/12 06:28:27 pm        388
រុស្ស៊ី៖ ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​(IAEA) លោក Rafael Grossi ក្នុង​ទីក្រុង St. Petersburg កាលពី​ថ្ងៃ​អង្គារ​។ លោក ​Putin បាន​ស្វាគមន៍​ប្រធាន​ទីភ្នាក់​ងារ IAEA និង​បាន​និយាយថា យើង​បើកចំហ​ចំពោះ​ការសន្ទនា ហើយ​រីករាយ​ដែល​បាន​ជួប​លោក Grossi។ លោក Grossi និយាយថា លោក​ទន្ទឹងរង់ចាំ​ពិភាក្សា​អំពី​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ រួមទាំង​រោងចក្រ​ថាមពល​នុយក្លេ​អ៊ែរ Zaporizhzhia​។​ ​ជំនួប​រវាង​អគ្គនាយក​ទីភ្នាក់ងារ ​IAEA ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីភ្នាក់ងារ IAEA ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ ក្នុងអំឡុងពេល​ជម្លោះ​យោធា​នាពេល​បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​បញ្ជា​ក់លើ​តម្រូវការ​បន្ទាន់​ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya។ កាលពី​សប្តាហ៍​មុនលោក Grossi បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky ក្នុង​ទីក្រុង Kyiv ហើយ​ពួកគេ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ទីនោះ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​លោកប្រធានាធិបតី Putin​។ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អគ្គនាយក​ទីភ្នាក់ងារ​លោក Grossi បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ដ៏​តានតឹង​ជាមួយ​ទាំង​អ៊ុយ​ក្រែ​ន និង​សហព័ន្ធរុស្ស៊ី ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង និង​អនុវត្ត​តំបន់​ការពារ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មើលឃើញ​ពី​ការបាញ់​ផ្លោង​នៅ​ទីនោះ ឬ​នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។ ​លោក Grossi និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya និង​ទីកន្លែង​ផ្សេងទៀត​មាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង ជួប​បញ្ហា​ប្រឈម​កាន់តែខ្លាំងដោយ​ការវាយប្រហារ​របស់​យោធា​ញឹកញាប់ ដែល​អាច​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​នុយក្លេអ៊ែរ៕​អត្ថបទ៖ ប៊ុនថន

លោក Biden និយាយ​ថា លោក Putin គណនា​ខុស​ទាំងស្រុង​ពី​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការ​ចូលកាន់​កាប់​អ៊ុយ​ក្រែ​ន

2022/10/12 05:45:42 pm        487
អាមេរិក៖ ​លោក Joe Biden បាន​និយាយ​ថា ​លោក​ជឿ​ថា ​លោក Vladimir Putin គឺជា​តួ​អង្គ​មានការ​ពិចារណា​លើ​ហេតុផល ដែល​បាន​យល់​ខុស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កាន់កាប់​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន CNN ក្នុង​ការ​អត្ថាធិប្បាយ​ដែល​បាន​ចេញ​ផ្សាយ​មុន​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ដ៏​កម្រ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ជឿ​ថា ​សម​ភាគី​រុស្ស៊ី​របស់​លោក​បាន​មើលស្រាល​លើ​កម្លាំង​តតាំង​របស់​អ៊ុយ​ក្រែ​ន ក្នុង​ការ​ប្រឈម​នឹង​ការឈ្លានពាន​។ លោក Biden ​បាន​និយាយ​ថា ខ្ញុំ​គិត​ថា លោក Putin គិត​ថា ​លោក​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​បើក​ចំហ​ថា​ នេះ​គឺជា​ប្រទេស​កំណើត​របស់​រុស្ស៊ី​នៅ​ទីក្រុង Kyiv ហើយ​ជា​កន្លែង​ដែល​លោក​នឹង​ត្រូវ​បាន​ស្វាគមន៍ ហើយ​ខ្ញុំ​គិត​ថា ​លោក Putin គណនា​ខុស​ទាំងស្រុង។​គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក Biden បាន​ព្រមាន​ថា ​ពិភពលោក​កំពុង​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ក្នុង​ការ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ខុស​ពី​ធម្មតា អំពី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ការ​គំរាម​ដោយ​បើកចំហ​របស់​លោក Putin ​ថា ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​ដើម្បី​ជួយ​ការប៉ុនប៉ង​ដណ្ដើម​យក​ដែនដី​ដ៏​ច្រើន​របស់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមគ្រួសារ​លាមនុស្ស​ជាទី​ស្រឡាញ់​ចុងក្រោយ​ក្នុង​ពិធី​បូជាសព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​សម្លាប់​រង្គាល​ក្នុង​ប្រទេស​ថៃ​

2022/10/12 05:09:53 pm        494
​ថៃ៖ ក្រុម​អ្នក​កាន់ទុក្ខ និង​សមាជិក​ក្រុម​គ្រួសារ​ជនរងគ្រោះ​រាប់រយ​នាក់បាន​ជួបជុំគ្នា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដើម្បី​មើល​អណ្ដាតភ្លើង​កំពុង​ឆាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​ចេញពី​ឡ​បណ្ដោះអាសន្ន​តម្រៀប​ជា​ជួរ​នៅ​ពិធី​បូជាសព​កុមារ​តូច​ៗ និង​អ្នក​ផ្សេងទៀត​ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់សម្លាប់​ដ៏​រង្គាល នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​តំបន់​ជនបទ​ភាគ​ឦសាន​របស់​ប្រទេស​ថៃ​។ ​ក្រុម​គ្រួសារ​បាន​លា​ចុងក្រោយ​នៅ​ឯ​វត្ត​ពុទ្ធសាសនា​មួយ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​តូច​ក្នុង​ទីក្រុង Uthai Sawan ជាទី​ដែល​អតីត​មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ ​កាលពីដើម​ឆ្នាំនេះ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន បាន​សម្រុកចូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយ​បើក​ការ​បាញ់​ប្រហារ ​និង​ចាក់​ដោយ​កាំបិត​លើ​ក្រុម​កុមារ​ និង​អ្នក​មើលថែ​របស់​ពួកគេ​។​​ព្រះ​ចៅ​អធិការ​វត្ត Rat Samakee ព្រះនាម Phra Kru Adisal Kijjanuwat បាន​មាន​ព្រះ​ថេរ​ដីកា​ថា ពិធី​បូជាសព​សម្រាប់​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​រួមគ្នា ​ដើម្បី​កុំ​ឲ្យ​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​យូរ​ក្នុង​បំណង​ឲ្យ​បញ្ចប់​ព្រម​គ្នា​។ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ សាកសព​កុមារ​តូច​ភាគច្រើនត្រូវ​បាន​ស្លៀកពាក់​ជា​វេជ្ជបណ្ឌិត កងទ័ព ឬ​អវកាសយានិក ជា​អ្វី​ដែល​ពួកគេ​ស្រមៃ​ចង់​ធ្វើ​នៅ​ពេល​ធំ​ឡើង មុន​ពេល​សាកសព​ពួកគេ​ត្រូវ​បូជា​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នោះ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy ស្នើសុំ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស ​ខណៈ​ក្រុម​ប្រទេស G7 ប្ដេជ្ញា​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/10/12 04:44:23 pm        466
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 សម្រាប់​លទ្ធភាព​ការពារ​ដែនអាកាស​បន្ថែម​ទៀត ខណៈ​ក្រុម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​របស់​ពិភពលោក​ ប្ដេជ្ញា​បន្ត​គាំទ្រ​ទីក្រុង Kyiv គ្មាន​ការផ្លាស់ប្ដូរ​។ ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​របស់​បណ្ដា​មេដឹកនាំ​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់​ពី​មី​ស៊ី​ល​បាញ់​ស្រោច​ទៅលើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​រដ្ឋធានី Kyiv លោក Zelenskyy បាន​ឆ្លើយតប​ដោយ​ការ​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ G7 ឲ្យ​ផ្ដល់​ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​ ដើម្បី​បញ្ឈប់​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ ​លោក​បាន​និយាយ​ក្នុង​សន្ទរកថា​តាម​វីដេអូ ខណៈ​ព្រមាន​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​នៅតែ​មានឱកាស​សម្រាប់​ការពង្រីក​សង្គ្រាម​ ខ្ញុំ​កំពុង​ស្នើ​ដល់​អ្នក​គ្រប់គ្នា​ឲ្យ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មនុស្ស​រាប់​លាន​នាក់​នឹង​ដឹងគុណ​ជំនួយ​របស់​ប្រទេស​ទាំង​៧។​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​បញ្ចេញ​នៅ​ពេល​ចប់​កិច្ចប្រជុំ​នេះ បណ្ដា​ប្រទេស G7 មាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន ចក្រភព​អង់គ្លេស អ៊ីតាលី និង​កាណាដា​បាន​សន្យា​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​មនុស្សធម៌ យោធា ការទូត និង​ការ​គាំទ្រ​ខាង​ផ្លូវច្បាប់​ចំពោះ​អ៊ុយ​ក្រែ​ន ដរាប​ណា​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​នៅតែ​បន្ត​៕ អត្ថបទ៖ សុខមាន

ក្រសួងផែនការផ្សព្វផ្សាយ នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ

2022/10/12 04:33:51 pm        396
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងផែនការ បានបើកពិធីប្រកាសផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM