សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

អាមេរិក​កំពុង​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​ឲ្យ​បង្កើន​ការ​ជ្រោមជ្រែង​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន​

2022/10/03 10:59:12 am        703
​អាមេរិក៖ សារព័ត៌មាន Bloomberg​ បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​កំពុង​ជំរុញ​ដល់​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុបឲ្យ​ប្រមូល​ថវិកា​ប្រមាណ ១​.៥​ពាន់​លាន​ដុល្លារ​អាមេរិកដែល​ត្រូវ​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​រៀង​រាល់​ខែ។ ​យោងតាម​ក្រុមមន្ត្រី​មិន​បញ្ចេញ​ឈ្មោះ រដ្ឋបាល​លោក Biden បានដាក់​សម្ពាធ​លើ​អឺរ៉ុប​ឲ្យ​បង្កើន​ការ​ជួយ​ជ្រោម​ជ្រែង​កាន់​តែ​ច្រើន​ថែមទៀត ​ដល់​ការប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ទប់ទល់​រុស្ស៊ី​។ ប្រភព​មួយ​ពី​សារព័ត៌មាន Bloomberg បាន​និយាយ​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ដែល​បាន​ផ្គត់ផ្គង់​ទីក្រុង Kiev នូវ​កញ្ចប់​ជំនួយ​ជាច្រើន​ស្ទើរតែ​ម្នាក់ឯងបាន​កំពុង​បង្កើន​យន្តការ​ទៀង​ទាត់​បន្ថែម​ទៀត ដែល​នឹង​ទប់ស្កាត់​ការ​ដួល​រលំ​សេដ្ឋកិច្ច​របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ញាំញី​ដោយ​សង្គ្រាម​។យោង​តាម​ប្រភព​មួយ​ផ្សេងទៀត មន្ត្រី​សហភាព​អឺរ៉ុប​ត្រូវ​បាន​ព្រមាន​ថា សភា​អាមេរិក​នឹង​និយាយ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​គាំទ្រ​ដល់​ការ​ចែក​រំលែក​បន្ទុក​កាន់​តែ​ច្រើន​ក្នុងចំណោម​សម្ព័ន្ធមិត្ត​។ មន្ត្រី​ម្នាក់​ទៀត​បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​រំពឹង​ថា សហភាព​អឺរ៉ុប​នឹង​ផ្តល់​មូលនិធិ​ដល់​អ៊ុយ​ក្រែ​ន​ដែល​ស្មើនឹង​ចំនួន ១.៥​ពាន់​លាន​ដុល្លារ​ប្រចាំខែ ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដាក់​លើ​តុ​៕អត្ថបទ៖ សុខមាន

បញ្ហា​ទ្វេ​គ្រោះ​សម្រាប់​រុស្ស៊ី​ បន្ទាប់ពី​បោះបង់ចោល​ទីក្រុង​ដ៏​សំខាន់​មួយ​របស់​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​

2022/10/03 10:25:31 am        438
​រុស្ស៊ី៖ សំណួរ​អំពី​ការ​បរាជ័យ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ត​កើន​ឡើង ខណៈ​ទីក្រុង Kyiv បាន​ប្រកាស​ថា ​ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង​សំខាន់​ភាគ​ខាងកើត Lyman ក្រោយ​ទាហាន​ក្រុង Moscow ​បាន​ដកចេញ​។ ​​នេះ​ជាការ​មានប្រៀប​ខ្លាំង​បំផុត​ក្នុង​សមរភូមិ​សង្គ្រាម​របស់​ទីក្រុង Kyiv ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ ជា​ការ​បើកផ្លូវ​ឲ្យ​មានការ​វាយប្រហារ​កើន​ឡើង​យ៉ាង​ខ្លាំងក្លា​រុលចូល​ភាគ​ខាងកើត ខណៈ​សម្ពាធ​ចេះ​តែ​កើន​ឡើងលើ​វិមាន​ក្រឹម​ឡាំង​។ លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ប្រកាស​កាល​ពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​លោក​បាន​ដណ្ដើម​ទីក្រុង Lyman មកវិញ​ក្រោយ​ការឡោមព័ទ្ធ​មួយថ្ងៃ​។​ លោក​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា គិត​ត្រឹម​ម៉ោង ១២​:៣០​ថ្ងៃត្រង់ ទីក្រុង​Lyman ត្រូវ​បាន​បោសសម្អាត​ទាំងស្រុង។​ អរគុណ​ដល់​កងជីវពល​របស់​យើង​ទាំង​អស់គ្នា និង​អរគុណ​ដល់​ក្រុម​អ្នក​ចម្បាំង​របស់​យើង។​យោធា​រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ទីក្រុង Lyman ទេកាលពី​ថ្ងៃអាទិត្យ ក្រោយ​ប្រកាស​កាលពី​មួយថ្ងៃ​មុន​ពី​ការ​ដក​កងកម្លាំង​រប​ស់​ខ្លួន​ចេញពី​ទីនោះ ចូលទៅ​កាន់​ទីតាំង​សំខាន់ៗ​បន្ថែម​ទៀត​។ ​ការបាត់បង់​ទីក្រុង Lyman គឺជា​ការ​បរាជ័យ​ដ៏​ធំ​ចំពោះ​កងកម្លាំង​រុស្ស៊ី ដែល​ធ្លាប់​បាន​ប្រើប្រាស់​ទីក្រុង​នេះ​ជាច្រើន​ខែ​មកនេះ ជាទី​តាំង​ភស្តុភារ និង​ការ​ធ្វើ​ដំណើរ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ Donetsk ដើម្បី​ដឹកជញ្ជូន​យុទ្ធោបករណ៍ កងទ័ព និង​សម្ភារៈ​ផ្គត់ផ្គង់​ចាំបាច់​ផ្សេងទៀត​៕ អត្ថបទ៖ សុខមាន

ដំណឹងល្អ...! តម្លៃប្រេងឥន្ធនៈចាប់ផ្តើមចុះទៀត

2022/10/03 10:19:36 am        236
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែតុលា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(ចុះ ១៥០រៀល)៕

អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian​នៅ​អាមេរិក ឡើងដល់​៨៧​នាក់ ខណៈ​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​នៅតែ​បន្ត

2022/10/03 09:55:28 am        548
​អាមេរិក៖ ខណៈ​ក្រុមមន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធចាប់ផ្ដើម​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​ទ្រង់​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian បាន​ហក់​ឡើង​ដល់ ​៨៧​នាក់កាលពី​ថ្ងៃអាទិត្យ​។ ​​ចំនួន​ដែល​ត្រូវបាន​រាប់​ដោយសារ​ព័ត៌មាន NBC News ត្រូវគេ​រំពឹងថា​នឹង​បន្ត​កើនឡើង ខណៈ​ទឹក​ជំនន់​បាន​ស្រក ហើយ​ក្រុម​អ្នកស្វែងរក​បាន​រុលចូល​ទៅក្នុង​តំបន់​នានា ដែល​ដំបូង​ឡើយ​បាន​កាត់​ផ្ដាច់​ចេញពី​ពិភព​ខាងក្រៅ ជាទី​ដែល​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។ ចំនួន​អ្នកស្លាប់​សរុប​នេះ រាប់​បញ្ចូល​ទាំង​ការ​ស្លាប់ ​៨៣​នាក់​ក្នុង​​រដុ្ឋ Florida ជាទី​ដែល​ព្យុះសង្ឃរា Ian​ ជា​ព្យុះ​កម្រិត​ទី​៤ បាន​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ ហើយ​ ៤​នាក់​ទៀត​នៅក្នុង​រដ្ឋ North Carolina ជាទី​ដែល​ព្យុះ​នេះ​បាន​ស្ងប់​ទៅវិញ ក្រោយ​បោកបក់​ទៅលើ​តំបន់​ឆ្នេរសមុទ្រ South Carolina កាលពី​ថ្ងៃ​សុក្រ​។​លោក​ប្រធានាធិបតី Joe Biden និង​ស្ត្រី​ទី​១ Jill Biden បានប្រកាសថា​ លោក​ទាំង​២ នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​នានា​រង​ការ​បំផ្លិចបំផ្លាញ​កាលពី​សប្ដាហ៍​មុន ខណៈ​សហរដ្ឋអាមេរិក​បាន​ជួបប្រទះ​ភាព​តក់​ស្លុត​ដោយសារ​ការ​បាត់​បង់ជីវិត ទឹកជំនន់​ដ៏​គ្រោះថ្នាក់ និង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ព្យុះ​សង្ឃរា Ian៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិត​វិទ្យាស្ថានវ៉ាន់ដា

2022/10/03 09:06:25 am        653
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន សែន៖- សម្តេចតេជោ ​ហ៊ុន សែន បានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហាកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាមានករណីឆ្លងជំងឺកូវីដ-១៩ខ្លះក៏ពិតមែននាពេលនេះ តែមានអ្នកជំងឺមួយចំនួនមិនដឹងថាខ្លួនមានជំងឺនោះទេ ដោយសារឥទ្ធិពល នៃប្រសិទ្ធភាពវ៉ាក់សាំកូវីដ-១៩ ដែលមិនឱ្យអ្នកជំងឺធ្លាក់ដល់កម្រិតធ្ងន់ធ្ងរ ឬអាយុជីវិត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានករណីឆ្លងថ្មីជំងឺកូវីដ-១៩រយៈពេល៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ជាច្រើនខែមកទល់នឹងពេលនេះ ដែលជាភាពជោគជ័យ ដ៏ត្រចះត្រចង់លើសមរភូមិកូវីដ-១៩ ទោះយើងមិនទាន់ឈ្នះលើសង្គ្រាមកូវីដ-១៩នេះទាំងស្រុងក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋបាននាំគ្នាទៅកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយភាពសប្បាយរីករាយនៅឆ្នាំ២០២២នេះ ដែលខុសពីឆ្នាំមុន យើងអាចប្រារព្ធពិធីកាន់បិណ្ឌបានតែបិណ្ឌទី២ ឬទី៣ប៉ុណ្ណោះ ហើយក៏ផ្អាកទៅវិញ ដេោយសារស្ថានភាពពេលនោះកូវីដ-១៩ បានវាយលុកខ្លាំង ដែលទាមទារឱ្យរាជរដ្ឋាភិបាលមានវិធានការបន្ទាន់ និងចាំបាច់លើករណីនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យវិស័យឯកជនបន្តចូលរួម​វិនិយោគលើ​ការបណ្តុះបណ្តាលអប់រំ សិក្សាធិការឱ្យបានផុសផុលបន្ថែមទៀត ដោយយើង មិនអាចពឹងផ្អែកទាំងស្រុងតែទៅលើការបណ្តុះបណ្តាលដោយរដ្ឋនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទាមទារ និងជំរុញឱ្យមានការធ្វើទំនើបកម្មលើការបណ្តុះបណ្តាលគ្រប់កម្រិត ដើម្បីធានាប្រសិទ្ធភាព និងគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងនោះមានអគារសិក្សា និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សានានាជាដើម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានប្រឹងប្រែងទប់នឹងវិបត្តិនានា ដែលបណ្តាលមកពីបញ្ហាសកល ក្នុងនោះមានការគិតគូរលើការចំណាយរបស់រដ្ឋ ខណៈដែលប្រទេសមួយចំនួនបានរងនូវវិបត្តិនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យវិស័យឯកជនបានរីកចម្រើន ដែលជាចំណែកមួយដ៏ធំ នៃការបង់ពន្ធចូលរដ្ឋ ខុសពីទស្សនៈនយោបាយ និងចេតនារបស់បុគ្គលខ្លះ ដែលចង់ឱ្យវិស័យឯកជនធ្លាក់ចុះ ឬអន់ថយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីខ្លឹសារ នៃចំណេរក្នុងសៀវភៅរបស់«ម៉ាលឡេនីន» ដែលជនកុម្មុនីស្តធំមួយដ៏ល្បីល្បាញលើពិភពលោក ក៏ឱ្យតម្លៃ និងមានការចែករវាងកម្មករ និងថៅកែ ដែលមិនអាចខ្វះគ្នាបានលើការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសនីមួយៗ។ សម្តេចបញ្ជាក់ថា «បើគ្មានកម្មករទេ ក៏មិនអាចមានថៅកែ ឬនាយទុនដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីទស្សនវិស័យ នៃការលើកកម្ពស់វិស័យសេដ្ឋកិច្ចកម្ពុជា តាមរយៈសៀវភៅនានារបស់សម្តេច ដោយឱ្យតម្លៃវិស័យឯកជនយ៉ាងខ្លាំង ព្រមទាំងមានការប្រៀបធៀបរវាងអាជីវកម្មរបស់រដ្ឋ និងឯកជន។ សម្តេតេជោ ហ៊ុន សែន បញ្ជាក់ថា «អាវរឿងក្រុមហ៊ុនរបស់រដ្ឋនេះ គ្មានដែលបានចំណេញឡើយ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា យ៉ាងហោចណាស់ប្រមូលបាន ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដែលរយៈពេល៩ខែមកនេះ ការប្រមូលពន្ធសម្រេចបានជាង៩៥ភាគរយ (ជាង ៣ពាន់លានដុល្លារអាមេរិក)។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើការរិះគន់ទាំងឡាយរបស់ជនមួយចំនួន លើការគាំពារវិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា និងចោទប្រកាន់ថា «រាជរដ្ឋាភិបាល យកចិត្តទុកដាក់ តែលើអ្នកមាន ឬនាយទុន»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនថាអ្នកមាន ឬអ្នកក្រទេ ឱ្យតែខុស គឺមិនមែនការលើកលែងឡើយ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើការវិនិយោគវិស័យអប់រំ ដោយគ្មានកំណត់ ក្នុងនោះមានការពង្រាយអគារសិក្សាដល់ភូមិឋានប្រជាជន និងដំឡើងកម្រិត នៃការអប់រំ ទាំងបឋម អនុវិទ្យាល័យ វិទ្យាល័យ តាមការសិក្សាជាក់ស្តែងលើចំនួនសិស្ស និងភាពចាំបាច់នានា។- សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយគាំពារប្រជាពលរដ្ឋ(តំបន់រុនតាឯក) មិនមែនជាការគេងចំណេញនយោបាយគណបក្សប្រជាជនកម្ពុជានោះ តែបញ្ហានេះក៏មិនអាចកាត់ផ្តាច់ពីគ្នាបានដែរ ព្រោះគណបក្សប្រជាជនកម្ពុជា ជាបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមឧទ្ទាមក្រៅច្បាប់ កំពុងជ្រកកោណនៅក្រៅប្រទេស ដែលប្រកាសប្រជាភិថុតិលើបញ្ហាកម្ចីធនាគារពេលខ្លួនឈ្នះឆ្នោត មិនឱ្យបង់លុយធនាគារ។ សម្តេចប្រកាសថា «នរណាក៏ដោយ ដែលគាំទ្រនយោបាយឧទ្ទាមត្រង់ចំណុចនេះ សម្តេចលើកទឹកចិត្តឱ្យធនាគាររឹបអូសជននោះតែម្តង ដោយគ្មានការលើកលែង»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ដល់ក្រុមទូរស័ព្ទចល័ត Smart ដែលគ្មានសេវាសម្រាប់ការប្រើប្រាស់នៅក្នុងស្រុក និងសេវាសូន្យ(0)នៅក្រៅប្រទេស ដោយសារក្រុមហ៊ុននេះ គ្មានទំនាក់ទំនងជាមួយក្រុមហ៊ុនទូរស័ព្ទនៅក្រៅប្រទេស។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសដាច់ណាត់ដល់អ្នកមិនព្រមរុះរើលំនៅឋានចេញពីតំបន់រមនីដ្ឋានអង្គរ សូមឱ្យចេញជាបន្ទាន់ ទាន់រដ្ឋមានគោលនយោបាយ ដោយកម្ពុជាមិនអាចឱ្យUNESCO ដកប្រាសាសទអង្គរវត្តចេញបញ្ជីបេតិកភណ្ឌភពលោកបានទេ ត្រូវតែឱ្យអ្នកឯងចេញពីតំបន់នោះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ​ ដែលមានអ្នកនៅជាមួយ សូមឱ្យមានគិតគូរខ្ពស់ដល់ពួកគេ ។ សម្តេចបញ្ជាក់ថា «គ្មាននរណាម្នាក់ ដែលមិនអាចនៅជាមួយក្រុមគ្រួសារខ្ញុំបានឡើយ...[]...អ្នករស់នៅជាមួយខ្ញុំ ត្រូវតែរស់នៅក្រោមដំបូលផ្ទះជាមួយគ្នា »។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស ឱ្យមានការរុះរើលំនៅឋានប្រជាពលរដ្ឋដែលសេសសល់រស់នៅតំបន់ងហាមឃាត់ក្នុងតំបនរមនីដ្ឋានអង្គរឱ្យបានជាដាច់ខាត ដោយគ្មានការលើកពេលទៀតឡើយ និងអំពាវនាវដល់បក្សនយោនានា សុមកុំលូកដៃ យកចំណេញនយោបាយលើករណីនេះឱ្យសោះ។- សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសថា វិបត្តិសេដ្ឋកិច្ចនាពេលនេះ មិនមែនបណ្តាលមកពីមូលហេតុតែមួយគត់ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ គឺដោយសារទង្វើ​ នៃការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច ដែលមិនត្រឹមប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងឡើយ វាបានប៉ះពាល់ដល់អឺរ៉ុប រួមទាំងកម្ពុជា ដែលមិនដឹងអីផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសង្ឃឹមជឿជាក់ថា ពិភពលោកនឹងស្រុះស្រួលគ្នា ដើម្បីកុំឱ្យរុញច្រានវិបត្តិសេដ្ឋកិច្ចនាពេលនេះ ទៅជាវិបត្តិសេដ្ឋកិច្ចមួយដ៏ធំ ដែលយើងមិងអាចប៉ាន់ស្មានបាន។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩និង០០នាទី។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់

2022/10/03 07:25:53 am        412
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នៅព្រឹកស្អែកនេះ

2022/10/02 08:37:48 pm        124
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ៕

លោក Putin អំពាវនាវ​ឲ្យ​ទីក្រុង​គី​វ​ត្រឡប់​មករក​ការចរចា

2022/10/01 01:10:11 pm        944
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ​ស្តីពី​ការ​ដាក់​បញ្ចូល​សាធារណរដ្ឋ​ប្រជាមានិត Lugansk និង Donetsk ព្រមទាំង​តំបន់ Kherson និង Zaporizhzhia ដែល​បាន​ប្រកាស​ឯករាជ្យ​ពី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​ថា ទីក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចរចា​ជាមួយ​ទីក្រុង​គី​វ​។ ​លោក​បាន​និយាយ​ថា យើង​អំពាវនាវ​ឱ្យ​របប​ទីក្រុង​គី​វ​បញ្ឈប់​អរិភាព​ទាំងអស់ បញ្ឈប់​សង្គ្រាម​ដែល​វា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៤ ហើយ​ត្រលប់​មក​រក​តុ​ចរចា​វិញ​។ លោក​និយាយ​ថា ទោះជា​យ៉ាង​ណា​ទីក្រុង​មូ​ស្គូ​នឹង​មិន «​ក្បត់​» ទឹកដី​ដែល​ចង់​ក្លាយ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​នោះ​ទេ​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​សារជាថ្មី​កាលពី​ថ្ងៃ​សុក្រ​ថា ការសន្យា​របស់​លោក​នឹង​ដណ្តើម​យក​ទឹកដី​អ៊ុយ​ក្រែ​ន​ទាំងអស់​មកវិញ​ ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​។លោក​និយាយ​ថា «​ទឹកដី​ទាំងមូល​របស់​ប្រទេស​យើង​នឹង​ត្រូវ​បាន​រំដោះ​ពីស​ត្រូវ​មកវិញ​» ឆ្លើយតប​ទៅនឹង​ការ​អំពាវ​នាវ​ឱ្យមាន​ការចរចា​ពី​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin លោក Zelenskyy បាន​និយាយ​ថា «​យើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការសន្ទនា​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ផ្សេង​ទៀត​។ នៅ​ក្នុង​វីដេអូ​មួយ លោក Zelenskyy ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើសុំ​សម្រាប់​ការ​ពន្លឿន​ការ​ចូល​ជា​សមាជិក​អង្គការ NATO រួម​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែ​ន​លោក Denys Shmyhal៕អត្ថបទ៖ ប៊ុនថន

អ៊ីរ៉ង់​ចាប់ខ្លួន​ប្រជាជន​អឺរ៉ុប​ដោយ​ចោទប្រកាន់​ពី​ការចូលរួម​បង្ក​ភាព​ចលាចល​

2022/10/01 11:45:22 am        700
​​អ៊ីរ៉ង់៖ អ៊ីរ៉ង់​បានដាក់​កំហុស​លើស​ត្រូវ​បរទេស​ចំពោះ​ការតវ៉ា​ដែល​បាន​រាលដាល បន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រី​ម្នាក់​នៅ​ក្នុង​មន្ទីរឃុំឃាំង​របស់​នគ​របាល​សីលធម៌ ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អ៊ីរ៉ង់​បាន​ចាប់ខ្លួន​ប្រជាជន​អឺរ៉ុប ៩​​នាក់​សម្រាប់​ការចូលរួម​របស់​ពួកគេ​ក្នុង​ការ​បង្ក​ភាព​ចលាចល​។ ការ​ឃុំខ្លួន​ពលរដ្ឋ​អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូ​ឡង់ ស៊ុយអែត និង​ប្រទេស​ផ្សេងទៀត​ទំនងជា​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់​ និង​បណ្តា​ប្រទេស​លោកខាងលិច​ជុំវិញ​ការស្លាប់​របស់​នាង Mahsa Amini។​ ​ការ​កើន​ឡើង​ភាព​តានតឹង​កើតមានឡើង​នៅ​ពេល​ដែល​មាន​អ្នក​ស្លាប់ ​និង​របួស​កាន់​តែ​ច្រើន​។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា មនុស្ស ​១៩​នាក់​បាន​ស្លាប់​ បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ទៅលើ​ក្រុម​បាតុករ​ប្រដាប់​អាវុធ ​ដែល​វាយប្រហារ​លើ​ប៉ុស្តិ៍​នគរបាល​មួយ​កន្លែង​។​ ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ថ្កោលទោស​ជា​អន្តរជាតិ ​ចំពោះ​ករណីនេះដោយ​បាន​បញ្ចេញ​កំហឹង​ទៅលើ​ក្រុម​អ្នក​រិះគន់​របស់​ខ្លួន ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ​បាន​ទាញ​ប្រយោជន៍​ពី​ភាព​ចលាចល​ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​អ៊ីរ៉ង់​មាន​អស្ថិរភាព​។​ក្រសួង​ស៊ើបការណ៍​សម្ងាត់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ ដែល​ធ្វើឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ថា មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង ៩​នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុងអំឡុងពេល​កុប្បកម្ម ឬ​ខណៈ​ពេល​កំពុង​រៀបចំ​ផែនការ​។​ ​នាង Amini អាយុ ២២​ឆ្នាំ​មកពី​ទីក្រុង Saqez ជា​ជនជាតិ​ឃឺ​ដ​អ៊ីរ៉ង់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​តេ​អេ​រ៉ង់ ពី​បទ​ស្លៀកពាក់​មិន​សមរម្យ​មិនបាន​គ្រប​សក់​ដោយ​កន្សែង ធ្វើឡើង​ដោយ​នគរបាល​សីលធម៌​អនុវត្ត​ក្រម​សីលធម៌​សំលៀកបំពាក់​តឹង​រឹង ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​សម្រាប់​ស្ត្រី​។ ការ​ស្លាប់​របស់​នាង​បាន​បង្ក​ឱ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ដ៏​ធំ ​នៅ​តាម​ដង​ផ្លូវ​របស់​ប្រទេស​អ៊ីរ៉ង់ ​ចាប់​តាំង​ពី​អាជ្ញាធរ​បាន​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​ការ​ឡើងថ្លៃ​ប្រេងសាំង​ក្នុង​ឆ្នាំ២០១៩​៕អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​បន្ថែ​ម​ជំនួយ​សង្គ្រោះ​បំណុល​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ បន្ទាប់ពី​ទឹកជំនន់​

2022/10/01 11:18:00 am        490
​ប៉ាគីស្ថាន៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​បានផ្តល់​កិច្ចព្រមព្រៀងដើម្បី​ផ្អាក​ការទូទាត់​សេវា​លើ​បំណុល​ចំនួន ១៣២​លាន​ដុល្លារ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ខណៈ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​បំផ្លាញ​។ ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​កំពុង​ប្រឈម​នឹង​តុល្យភាព​នៃ​វិបត្តិ​សងបំណុល ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ និង​អតិផរណា​រហូតដល់ ២៧ភាគរយ​។​ ​ទឹកជំនន់​បាន​បំផ្លាញ​ប្រទេស​នេះ ភាគច្រើន​កាលពី​ចុងខែ​សីហា​បណ្តាល​ឲ្យ​មនុស្ស​ជាង ១,៥០០​នាក់​ស្លាប់ ​និង​មានការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ ដោយ​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ថា ​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​មិន​អាច​បំពេញ​កាតព្វកិច្ច​សងបំណុល​របស់​ខ្លួន​បាន​នោះ​ទេ​។​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប៉ា​គី​ស្ថាន​លោក Donald Blome បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បន្ថែម​ការផ្តល់​ប្រាក់កម្ចី​ ក្រោម​គំនិត​ផ្តួចផ្តើម​ការ​ផ្អាក​សេវា​បំណុល​របស់​ក្រុម​ប្រទេស G20។​ការ​ចុះហត្ថលេខា​នេះ​គឺ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចព្រមព្រៀង​ក្លឹប​ទីក្រុង​ប៉ារីស​កាលពី​ខែ​មេសា ​ឆ្នាំ២០២០ ក្នុង​ការ​គាំទ្រ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ចំនួន ៧៣​​ប្រទេស​ក្នុងអំឡុងពេល​ជំងឺ​ COVID-19 ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បំណុល​ចំនួន ១២៨​​លាន​ដុល្លារ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​លោក Miftah Ismail បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កំពុង​ស្វែងរក​ជំនួយ​សង្គ្រោះ​បំណុល ​ពី​ម្ចាស់បំណុល​ទ្វេភាគី​បន្ទាប់ពី​មាន​ទឹកជំនន់​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM