លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​កូរ៉េខាងជើង​ពិនិត្យ​សម​យុទ្ធ​បាញ់​មី​ស៊ី​ល​របស់​កងកម្លាំង​នុយក្លេអ៊ែរ

2022/10/10 10:09:34 pm        505
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ជិត​ចំនួន ២​គ្រាប់​ចូល​ទៅ​កាន់​ដែនទឹក​ភាគ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ជាការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​នេះ​បាន​ព្រមាន​ពី​ការដាក់​ពង្រាយ​ជាថ្មី​ នូវ​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​នៅ​ជិត​ឧបទ្វីប​កូរ៉េ ដែល​កំពុង​ធ្វើឱ្យមាន​ភាព​តានតឹង​នៅក្នុង​តំបន់​។​ ​នាយសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កូរ៉េខាងត្បូង​បានឃើញ​ការបាញ់​មី​ស៊ី​ល​ចំនួន ​២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ចន្លោះ​ម៉ោង ១:៤៨ ដល់​ម៉ោង ១:៥៨រំលង​អធ្រាត្រ​ម៉ោង​ក្នុង​តំបន់​ពី​ទីក្រុង​ឆ្នេរសមុទ្រ Munchon ភាគ​ខាងកើត​របស់​កូរ៉េខាងជើង​។​ យោធា​របស់​​កូរ៉េខាងត្បូង​បាន​បង្កើន​ការ​ឃ្លាំមើល​របស់​ខ្លួន និង​នៅតែ​ត្រៀម​ខ្លួន​ក្នុងការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​។​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កូរ៉េខាងជើង​លើ​សមត្ថភាព​បាញ់​មី​ស៊ី​ល​ពី​នាវាមុជទឹក​ នឹង​ក្លាយ​ជា​ការ​អភិវឌ្ឍន៍​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​គូបដិបក្ខ​របស់​ខ្លួន​។ កូរ៉េខាងជើង​ត្រូវបាន​គេ​ជឿថា​ បាន​សាកល្បង​បាញ់​មី​ស៊ី​ល​លើក​ចុងក្រោយ​ចេញពី​នាវាមុជទឹក​កាលពី​ខែ​ឧសភា។ការ​បាញ់​លើក​នេះ​ជា​ការ​សាកល្បង​អាវុធ​លើក​ទី​៧ ​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដែល​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​បញ្ចប់​ការ​ធ្វើ​សម​យុទ្ធ​យោធា​រយៈពេល​ ២​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​។ សម​យុទ្ធ​នេះ​រួមមាន​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ USS Ronald Reagan និង​ក្រុម​នាវា​ប្រយុទ្ធ​ដែល​បាន​វិល​ត្រឡប់​មក​តំបន់​នោះ​វិញ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​រំលង​លើ​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន ដើម្បី​ប្រឆាំង​សម​យុទ្ធ​កាលពី​ពេលមុន​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង៕អត្ថបទ៖ ប៊ុន ថន

លោក Zelensky៖ រុស្ស៊ី​គួរតែ​ត្រូវ​បាន​កំណត់​ថា​ជា​រដ្ឋ​ភេរវករ​ ខណៈ​វាយប្រហារ​លើ​ទីក្រុង Zaporizhzhia

2022/10/10 09:49:10 pm        613
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky កាលពី​ថ្ងៃអាទិត្យ​បាន​បន្ត​ការ​អំពាវ​នាវ​របស់លោក​ឱ្យ​កំណត់​ប្រទេស​រុស្ស៊ី​ថា ​ជា​រដ្ឋ​ភេរវ​ករ​ បន្ទាប់ពី​ការ​បាញ់​ផ្លោង​ទៅលើ​ទីក្រុង Zaporizhzhia បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​។ លោក Zelenskyy និយាយ​ថា អំពើ​ភេរវកម្ម​គឺជា​បទឧក្រិដ្ឋ​ដែល​ត្រូវតែ​ទទួល​ទណ្ឌកម្ម​។ ​អំពើ​ភេរវកម្ម​នៅ​កម្រិត​រដ្ឋ​គឺជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដ៏​ឃោរឃៅ​បំផុត​មួយ ដែល​គំរាមកំហែង​មិន​ត្រឹម​តែ​ប្រទេស​ណា​មួយ​នោះ​ទេ​នៅ​លើ​ពិភពលោក ប៉ុន្តែ​បាន​គំរាម​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល​។ លោក​និយាយ​ថា រុស្ស៊ី​គួរ​តែ​ត្រូវ​បាន​ថ្កោលទោស និង​ដាក់​ឲ្យ​នៅ​ឯ​កោ​នៅ​គ្រប់​កម្រិត​ នៅមុន​ការបោះឆ្នោត​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ពេល​ខាងមុខ ដោយសារតែ​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​ដាក់បញ្ចូល​តំបន់​នានា ​របស់​អ៊ុយ​ក្រែ​ន​ជា​ឧប​សម្ព័ន្ធ​។​ ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Zaporizhzhia ពេញ​មួយ​យប់​បាន​វាយប្រហារ​លើ​អគារ​លំនៅឋាន បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​។លេខា​ក្រុមប្រឹក្សា​ទីក្រុងលោក Anatoliy Kurtev បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពេញ​មួយ​យប់ ហើយ​លំនៅឋាន​ឯកជន​យ៉ាងតិច​ ៥​ខ្នង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង និង​ប្រហែល ៤០​ខ្នង​រង​ការខូចខាត​។ បន្ទាប់ពី​ការវាយប្រហារភ្លាមៗ​នោះ​ក្រុមប្រឹក្សា​ទីក្រុង​បាន​និយាយថា មនុស្ស ១៧​នាក់​ស្លាប់ ប៉ុន្តែ​ក្រោយមក​បាន​កែប្រែ​តួលេខ​អ្នកស្លាប់​ដោយ​នគរបាល​ក្នុង​តំបន់​បាន​រាយការណ៍​ថា មនុស្ស ១៣​នាក់​ស្លាប់ និង​ជាង ៦០​នាក់​រងរបួស ដែល​យ៉ាងហោចណាស់ ១០​នាក់​ជា​កុមារ​៕អត្ថបទ៖ ប៊ុន ថន

បំណាក់​ដី​នៅ​ទូទាំង​ទីក្រុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បណ្តាល​ឲ្យ​មនុស្ស​ ២៥​ស្លាប់

2022/10/10 09:33:34 pm        408
​វ៉េ​ណេ​ស៊ុយ​អេ​ឡា៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បំណាក់​ដី​បង្កឡើង​ដោយ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំងជាច្រើន​ថ្ងៃ​ បាន​បោកបក់​ទូទាំង​ទីក្រុង​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥​នាក់​ស្លាប់ ខណៈ​ទឹកជំនន់​បាន​ហូរ​នាំយក​ដីល្បាប់ ថ្ម និង​ដើមឈើ​ឆ្លងកាត់​សង្កាត់​នានា ហើយ​មនុស្ស​រាប់សិប​នាក់​បាន​បាត់​ខ្លួន​។​ ​ពលរដ្ឋ​តំបន់ Las Tejerías ក្រុង ​Santos Michelena ជាទី​ក្រុង​កសិឧស្សាហកម្ម​ក្នុង​រដ្ឋ Aragua ចម្ងាយ ៨៧​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង Caracas មាន​ពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ដើម្បី​ទៅដល់​ទី​សុវត្ថិភាព​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ខណៈ​កម្ទេចកម្ទី​បាន​ធ្លាក់​មកពី​លើ​ភ្នំ​មកលើ​ពួកគេ​។ អនុ​ប្រធានាធិបតី​លោកស្រី Delcy Rodríguez បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ចំនួន​អ្នកស្លាប់​ផ្លូវការ​បាន​កើនឡើង​ដល់ ២៥​នាក់ បន្ទាប់ពី​ការរកឃើញ​សាកសព​ចំនួន ២០​នាក់​កាលពី​ថ្ងៃអាទិត្យ​។​​វីដេអូ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ​លំនៅឋាន និង​អគារ​ពាណិជ្ជ​មួយចំនួនរង​ការខូចខាត ខណៈ​ពលរដ្ឋ​មក​មើល​ជុំវិញ​តំបន់​នោះ​។ ទីជម្រក​ត្រូវបាន​រៀបចំឡើង​ សម្រាប់​ការពារ​អ្នក​ដែល​បាត់បង់​លំនៅឋាន​របស់​ពួកគេ​។ អាជ្ញាធរ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​បំពេញការងារ​ដើម្បី​ស្វែងរក និង​ជួយសង្គ្រោះ​ដោយមាន​ជំនួយ​ពី​សត្វ​សុនខ និង​យាន​ដ្រូ​ន​។ ​បុគ្គលិក​សង្គ្រោះ និង​គ្រឿងចក្រ​ធុន​ធ្ងន់បាន​ទាញ​យកចេញ​កម្ទេចកម្ទី ​ដើម្បី​សម្អាត​ផ្លូវ និង​ស្តារ​សេវា​អគ្គិសនី និង​ទឹក​ដើម្បី​ប្រើប្រាស់​ឡើងវិញ​៕អត្ថបទ៖ ប៊ុន ថន

នគរបាល​ថៃ​ចាប់ខ្លួន​អ្នកសារព័ត៌មាន CNN ២​នាក់​ពី​បទ​បំពាន​ចូល​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​

2022/10/10 07:28:14 pm        327
​ថៃ៖ ក្រុម​អ្នកសារព័ត៌មាន CNN ២​នាក់​ត្រូវបាន​ចាប់ខ្លួននៅក្នុង​ទីក្រុង Udon Thani ពីបទ​បំពាន​ច្បាប់​ចូល​ក្នុង​ទីតាំង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មនៅ​កន្លែងកើតហេតុ​សម្លាប់រ​ង្គា​ល​ក្នុង​ខេត្ត Nong Bua Lamphu ​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​។ ​អ្នកសារព័ត៌មាន​ជនជាតិ​អូស្ត្រាលី អ្នកស្រី Anna Coren វ័យ ៤៧​ឆ្នាំ​ដែល​បាន​រាយការណ៍​ពី​ខាង​ក្នុង​មណ្ឌល​ថែទាំ​កុមារ និង​កាមេរ៉ា​មែន​ជនជាតិ​អង់គ្លេស​របស់​អ្នកស្រី​គឺ​លោក Daniel Hodge​ វ័យ ៣៤ឆ្នាំត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍​នគរបាល Na Klang ដែល​មាន​មាន​សិទ្ធិ​អំណាច​លើ​កន្លែង​កើត​ហេតុ​ឧក្រិដ្ឋកម្ម​។ ​ការ​ចាប់​ខ្លួន​នេះ​មាន​ឡើងបន្ទាប់ពី​ប្រធាន​អង្គការ​រដ្ឋបាល​ឃុំ Uthai Sawan លោក Danaichoke Boonsom បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​បណ្ដាញ​សារព័ត៌មាន CNN នៅប៉ុស្តិ៍​នគរបាល ​Na Klang​។ ​លោក Danaichoke បាន​និយាយ​ថា ​សារព័ត៌មាន CNN បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​តំបន់ ពិសេស​សាច់ញាតិ​របស់​ក្រុម​ជនរងគ្រោះ​។​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​រូបភាព​ក្រាហ្វិក​ពី​មណ្ឌល​ថែទាំ​កុមារ ដែល​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ជា​សាធារណៈ និង​ការ ចោទប្រកាន់​ពី​សារព័ត៌មាន​ថៃ​ថា បាន​បំពាន​លើ​ក្រមសីលធម៌​អ្នកសារព័ត៌មាន​។ ​នគរបាល​ថៃ​កំពុង​ស៊ើបអង្កេត​ពី​របាយការណ៍​មួយ​ដែល​ថា ក្រុមការងារ​សារព័ត៌មាន CNN បាន​ចូល​ទៅ​ក្នុង​ទីតាំង​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ជាទី​ដែល​សិស្ស​មត្តេយ្យ​ជាង ​២០​នាក់​បាន​ស្លាប់ ​ខណៈ​ពួកគេ​កំពុង​ឈរ​រាយការណ៍​ពី​ការវាយប្រហារ​នោះ៕អត្ថបទ៖ សុខមាន

សមាជិក​គ្រួសារ​សាច់ញាតិ​យំ​ខ្សឹក​ខ្សួល និង​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​ក្នុងពេល​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ថៃ​

2022/10/10 06:55:58 pm        598
​ថៃ៖ សមាជិក​ក្រុម​គ្រួសារ​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអាទិត្យ នៅ​ខាងក្រៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ខណៈ​ពិធីបុណ្យ​មួយ​ត្រូវ​បាន​ធ្វើឡើង ​សម្រាប់​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ច្រើន​បំផុត​របស់​ប្រទេស​ថៃ​។ ​ក្រុម​គ្រួសារ​ដែល​កំពុង​មានទុក្ខ​បាន​មក​ប្រមូល​ផ្ដុំគ្នា​នៅ​វត្ត​អារាម​មួយកន្លែង ​ដើម្បី​បួងសួង និង​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ចៅ​របស់​ពួកគេ ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ពី​សំណាក់​អតីត​មន្ត្រី​នគរបាល​ម្នាក់ នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​ក្នុង​ភាគ​ឦសាន​ប្រទេស​ថៃ​កាលពី​ព្រហស្បតិ៍​ ទី​៦ ខែ​តុលា​សប្ដាហ៍​មុន​។ ​សារព័ត៌មាន AP បាន​រាយការណ៍​ថា សមាជិក​ក្រុម​គ្រួសារ​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃអាទិត្យ​នៅ​វត្ត Rat Samakee មួយ​ក្នុងចំណោម​វត្ត​៣​ ជាទី​ដែល​សាក​សព​ជនរងគ្រោះ​ទាំង ៣៦​នាក់​ក្នុង​នោះ​ ២៤​នាក់​ជា​កុមារ និង​ភាគច្រើន​ជា​មត្តេយ្យ​សិក្សានឹង​ត្រូវ​តម្កល់​សម្រាប់​ពិធី​បុណ្យ​សព​ ​និង​បូជា​តាម​ប្រពៃណី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​​សាច់ញាតិ​បាន​អង្គុយ​នៅ​ខាង​មុខ​មឈូស​តូច​ៗ ខណៈ​ព្រះសង្ឃ​សូត្រ​ធម៌​អម​ជុំវិញ​។ ក្រោយ​មក​ពួកគេ​បាន​ដាក់​ថាស​ម្ហូប របស់របរ​ក្មេង​លេង និង​ទឹកដោះគោ​នៅ​ខាងក្រៅ​វត្ត​អារាម និង​ឧទ្ទិស​ទាន​ដល់​ដួង​វិញ្ញាណក្ខន្ធ​កូនចៅ​របស់ពួកគេ​ដែល​បាន​ស្លាប់​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់​បន្ថែម​ទៀត ខណៈ​ការតវ៉ា​ទូទាំងប្រទេស​អ៊ីរ៉ង់​បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៤

2022/10/10 06:19:02 pm        292
អ៊ីរ៉ង់៖ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ទីតាំង​មួយចំនួន​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​តវ៉ា​ដ៏​ហិង្សា​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ឈាន​ចូល​សប្ដាហ៍​ទី​៤។ មនុស្ស​យ៉ាងហោចណាស់ ​២​នាក់​បាន​ស្លាប់​។ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ IranHR មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ន័​រ​វ៉េ​ហ្ស បាន​កំណត់​ចំនួន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​រហូតដល់ ១៥៤នាក់។ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម ​៦០​នាក់​។ ក្រុម​អ្នកដើរ​ក្បួន​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​ក្រវី​ស្បៃ​រុំ​ក្បាល ជំទាស់​ទៅ​នឹង​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម​។ នៅ​ក្នុង​តំបន់​មួយ​ចំនួន ម្ចាស់​ហាង​អាជីវ​កម្ម​បាន​បិទ​ហាង ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​ដោយ​ក្រុម​សកម្មជនជៀស​វាង​ការ​ខូច​ខាត​អាជីវកម្ម​ ឬ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ពី​ការ​ខាតបង់​។​ការ​តវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា បន្ទាប់ពី​ការ​ស្លាប់​ស្ត្រី​វ័យ ​២២​ឆ្នាំ Mahsa Amini ជា​ស្ត្រី​ជនជាតិភាគតិច​ឃើ​ដ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​នគរបាល​អ៊ីរ៉ង់​ឃាត់ខ្លួន​សាកសួរ។ Amini ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​លើ​ស្ត្រី​របស់​សាសនា​អ៊ីស្លាម។ ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​តវ៉ា​បាន​រាលដាល​ពាសពេញ​ប្រទេស និង​ត្រូវ​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់ និង​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​៕អត្ថបទ៖ សុខមាន

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

2022/10/10 05:50:47 pm        355
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2022/10/10 05:25:44 pm        291
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Stefan Anton Messerer​ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយឯកឧត្តម Stefan Anton Messerer​ ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរ។ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ ក៏បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ និងបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍកម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។គួរបញ្ជាក់ថា សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរ នៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី១ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សេត​វិមាន​និយាយថា ​គ្មាន​ការបង្ហាញ​សញ្ញា​ណាមួយ​ដែល​រុស្ស៊ីនឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/10/10 05:18:48 pm        346
​អាមេរិក៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​ប្រាប់​សារព័ត៌មាន ABC News កាលពី​ថ្ងៃអាទិត្យ​ថា សេត​វិមាន​ពុំបាន​មើល​ឃើញ​សញ្ញា​ថ្មី​ណាមួយ​ដែល​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ​លោក​ប្រធានាធិបតី Joe Biden កាលពី​សប្ដាហ៍​មុន បាន​ព្រមាន​ពី​ការ​គំរាម​ដោយ​ផ្ទាល់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។​ លោក Kirby បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា យើង​ពុំបាន​មើល​ឃើញ​ពី​សុចនាករណ៍​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានសម្រេច​ចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​បាន​ធ្វើ​អ្វី​ដែល​នាំទៅ​កាន់តែ​ជិត​ការសម្រេចចិត្ត​បង្កើត​ដំណើរ​ការណ៍​នោះ​ទេ។ លោក Putin ពុំបាន​គំរាម​លោក​ខាង​លិច ឬ​អ៊ុយ​ក្រែ​ន​ដោយ​ការវាយប្រហារ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​ការពារ​ដែនដី​របស់​ខ្លួនរួម​ទាំង​អតីត​តំបន់​ទាំង​៤ ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដាក់​បញ្ចូល​ជាមួយ​សហព័ន្ធ​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន ដោយ​មិន​អាច​ឲ្យ​យើង​មិន​គិត​បាន​ឡើយ​។​ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឱ្យ​មាន​រលក​នៃ​ការភ័យខ្លាច​នៅ​លោកខាងលិច អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដែល​ជំរុញ​ឲ្យ​បណ្ដា​អតីត​មេដឹកនាំ​យោធា​ពិភាក្សា​ អំពី​ការវាយប្រហារ​ដ៏​មាន​សក្តានុពល​របស់​អង្គការ​ណា​តូ​លើ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Vlodimir Zelenskyy បាន​អំពាវ​នាវ​ឱ្យ​មាន​ការវាយប្រហារ​ជាមុន​លើ​ទីក្រុង Moscow ហើយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​គំរាម​រុស្ស៊ី​ពី​ផលវិបាក​គួរ​ឱ្យ​រន្ធត់ ប្រសិនបើ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរមែន​នោះ​៕អត្ថបទ៖ សុខមាន

គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

2022/10/10 05:09:28 pm        317
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM