សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

សកម្មភាព​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា​

2022/09/25 10:33:59 am        592
គុយបា៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ ខែ​កញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គូ​បា ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​គុយបា ឯកឧត្តម Jose Marti នៅ​វិមាន Jose Marti Memorial ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា​។ ជាមួយនឹង​កម្រងផ្កា​ដែល​ចារឹក​អក្សរ​នៃ​ការ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​លំឱន​កាយវាចា​ចិត្ត​គោរព​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti វីរបុរស​គូ​បា ដែល​បាន​ធ្វើ​ពលី​កម្ម​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​ពី​ការគាបសង្កត់​នៃ​សត្រូវ​ឈ្លានពាន រហូត​គុយបា​ទទួល​បាន​នូវ​ឯករាជ្យ​ភាព ស្ថេរភាព និង​ការកសាង​ប្រទេស​រហូតមកដល់​បច្ចុប្បន្ន​។​សូម​បញ្ជាក់​ថា គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា នៅពេលនេះ​រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត​សុភា​ចា​រ្យ ហង់ ជួនណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តា​សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ ឯកឧត្តម កៅ គឹមហួន ឯកឧត្តម អ៊ុច បុ​រ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត​៕​

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​គុយបា​

2022/09/25 09:41:32 am        511
​គុយបា៖ ក្នុងជំនួប​ជាមួយ​ឯកឧត្តម Miguel Diaz-Canel ប្រធានាធិបតី​គុយបា​នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ផ្តល់​អង្ករ ៦​ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា អង្ករ ៦​ពាន់​តោន​នេះ​ មាន ៣​ពាន់​តោន​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ ៣​ពាន់​តោន​ទៀត​ជា​ជំនួយ​របស់​វិស័យ​ឯកជន​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា អង្ករ ​៦​ពាន់​តោន​នេះ​នឹង​ដឹក​ចេញពី​កម្ពុជា​នៅ​ខែ​តុលា ហើយ​ដឹក​ដល់​ប្រទេស​គុយបា​នៅ​ក្នុង​ខែ​ធ្នូ​។​ ​ឯកឧត្តម​ប្រធានាធិបតី​គុយបា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង​វិស័យ​ឯកជន​របស់​កម្ពុ​ជា​សម្រាប់​ការ​ផ្តល់​ជំនួយ​ជា​អង្ករ​នេះ​។​​នៅ​ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​ប្រធានាធិបតី​គុយបា បាន​ជជែក​គ្នា​ពី​ការរៀបចំ​ឱ្យមាន​ទស្សនកិច្ច​របស់​ក្រុម​អ្នកបច្ចេកទេស​ផ្នែក​កសិកម្ម ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ដំណាំ​ស្រូវ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កម្ពុជា​ជា​រ៉ាប់រង​រាល់​ការ​ចំណាយ​លើ​ការសិក្សា​ស្រាវជ្រាវ​នេះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម គឺជា​ចំណែក​មួយ​សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀង​រវាង​កម្ពុជា និង​ប្រទេស​គុយបា៕​

សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានសភា​អំណាច​ប្រជាជន​គុយបា​

2022/09/25 09:31:04 am        551
គុយបា៖ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Esteban Lazo Hernandez ប្រធានសភា​អំណាច​ប្រជាជន​គុយបា​។ ​ជំនួប​នេះ ឯកឧត្តម​ប្រធានសភា​អំណាច​ប្រជាជន​គុយបា​ បាន​ស្វាគមន៍​យ៉ាង​ក​ក់កក្តៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​តេ​ជោ ដែល​បាន​អញ្ជើញ​មកកាន់​មន្ទីរ​សភា​គុយបា​នៅពេលនេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា កន្លងមក​ប្រទេស​កម្ពុជា និង​គុយបា​មាន​ទំនាក់ទំនង និង​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ស្ថានភាព​នៃ​ប្រទេស​គុយបា​ជា ពិសេស​ការ​ដំណើរការ​នៃ​រដ្ឋសភា​គុយបា​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា រយៈពេល​ជាង​ ៦២​ឆ្នាំ​កន្លងមកនេះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយ​បានគឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រួមទាំង​ជា​លក្ខណៈ​មិត្តភាព ជាពិសេស​ឯកឧត្តម​មា​ន​ភាព​ជឿជាក់ថា យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​កន្លងមកនេះ​ប្រទេស​យើង​ទាំងពីរ​មាន​ប្រវត្តិសាស្ត្រ​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​នៅ​ឆ្នាំ​១៩៩៩ ហើយ​ប្រទេស​គុយបា​នៅតែ​ប្រឈម​នៃ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​ខាងក្រៅ ដូចជា​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​សម្ដេច​តេ​ជោ​ក៏បាន​បន្ត ​បំពេញ​ទស្សនកិច្ច​មក​ប្រទេស​គុយ​បា​ជាថ្មីទៀត​ ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​ដែល​ប្រទេស​គុយបា​បានរៀបចំ​នៅពេលនោះ​។ ​នៅពេលនេះ​ជា​ពេល​សំខាន់​ដែល​យើង​នឹង​លើក​អំពី​ចំណុច​សំខាន់ៗ​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំងពីរ​។​ឯកឧត្តម​ប្រធានរដ្ឋសភា​គុយបា​​បាន​មានប្រសាសន៍ថា កន្លងមក​យើង​បានលើកឡើង​អំពី​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ​ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ឯកឧត្តម​មានប្រសាសន៍​ថា កន្លងមក​ប្រទេស​គុយបា​ធ្លាប់​ជួប​បញ្ហា​ប្រឈម​ ដូចជា​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក ដូច្នេះ​ឯកឧត្តម​ចាត់ទុកថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក វា​បានផ្ដល់​ការលំបាក​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ សម្រាប់​ប្រទេស​គុយបា ហើយ​ឯកឧត្តម​ចាត់ទុកថា នេះ​ជាការ​រំលោភ​ជា​ប្រព័ន្ធ​ចំពោះ​សិទ្ធិមនុស្ស ដែល​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​គុយ​បាល​ផងដែរ​។ ឯកឧត្តម​បាន​មានប្រសាសន៍​អំពី​ស្ថានភាព​ពេល​កូ​វីដ​ចាប់ផ្ដើម​នៅ​ប្រទេស​គុយ​បា ទី​១- ​គឺ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​២- ​គឺ​ការលំបាក​នៃ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋសភា​គុយ​បានឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​គុយបា​ជា​បន្តទៀត ពិសេស​ក៏បាន​ដាក់ចេញ​នូវ​ច្បាប់ ក៏ដូចជា​វិធានការ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​គុយបា។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ច្បាប់​ដែល​បានដាក់​ចេញ​ដោយ​សភា​គុយបា​គឺមាន​ ៣០ច្បាប់ រួមទាំង​ច្បាប់​ដទៃទៀត​មាន​ចំនួន​ ៦០​ឯណោះ ដូច្នេះ​ឯកឧត្តម​បាន​គូ​បញ្ជាក់ថា​ ទោះជា​យ៉ាងណា​ក៏​ដោយ​សភា​នៅតែ​ដើរតួនាទី​សំខាន់​ ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​គុយបា​។​​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា យើង​បាន​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនងជាមួយ​ប្រជាជន​យើង យើង​ក៏មាន​ការគាំទ្រ​ពី​ប្រជាជន​យើង​ផងដែរ ជាពិសេស​យើង​ក៏មាន​ការផ្ដល់​ឱកាស​ឲ្យ​ប្រជាជនមាន​ការបោះឆ្នោត​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​លក្ខណៈ​ច្បាប់ ក៏ដូចជា​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​គុយបា​​ផងដែរ ដោយឯកឧត្តម​បញ្ជាក់ថា ត្បិត​មានការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​យ៉ាងណាក៏ដោយ ក្នុងនោះ​ចំនួន​៩៥% នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោតគឺមាន ​៩២% បាន​ទៅ​បោះឆ្នោត​គាំទ្រ​សភា​អំណាច​ប្រជាជន​គុយបា​។ ​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយបា​ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្តម​ក៏​ធ្លាប់​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ផងដែរ។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជាដែល​តែងតែ​គាំទ្រ​ប្រទេស​គុយបា​។ ថ្វីត្បិតតែ​ប្រទេស​គុយបា​​ត្រូវ​បានទទួល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ ពី​សហរដ្ឋអាមេរិក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅតែ​បន្ត​សហការ និង​ធ្វើការ​ជាមួយ​គុយបា។ ឯកឧត្តម​ក៏បាន​អរគុណ​សម្ដេច​តេ​ជោ​ដែល​បានធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ប្រទេស​គុយបា ត្បិត​មាន​ប្រព័ន្ធ​ការផ្សព្វផ្សាយ​មួយចំនួន​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំងនឹង​រដ្ឋាភិបាល​គុយបា​ក៏ដោយ ប៉ុន្តែ​ប្រទេស​កម្ពុជា​កន្លងមកនេះ​នៅតែ​គាំទ្រ​ដល់​ប្រទេស​គុយ​បា​ជានិច្ច​។ ​ឯកឧត្តម​ក៏បានថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់នូវ​អង្ករ​ដល់​ប្រទេស​គុយបា។ ឯកឧត្តម​បាន​បញ្ជាក់ថា ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​គុយបាមកដល់ពេលនេះ​គឺ​ស្ថិតក្នុង​ស្ថានភាព​មួយ​ខ្ពស់បំផុត ជាពិសេស​ការ​ទស្សនកិច្ចដោយ​សម្ដេច​តេ​ជោ​មក​ប្រទេស​គុយ​បា​នៅពេលនេះ ជា​សក្ខីភាព​នៃ​ការលើកកម្ពស់​ទំនាក់ទំនង​ទ្វេរ​ភាគីឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ឯកឧត្តម​ចង់​គោរព​អញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​នាពេលខាងមុខ​។ ក្នុងជំនួប​នេះឯកឧត្តម​សង្ឃឹមថា ប្រទេស​ទាំងពីរនឹងមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ​ផងដែរ​។ ឯកឧត្តម​ចង់ឃើញ​ប្រទេស​ទាំងពីរនឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ​ជាពិសេស​បន្ត​មាន​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋ​សភា និង​រដ្ឋសភានៃ​ប្រទេស​ទាំងពីរ ជាពិសេស​ពង្រីកពង្រឹង​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ វិស័យអប់រំ​ វិស័យ​កីឡា និង​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​ការវិនិយោគ​ទៅវិញទៅមក​។ ឯកឧត្តម​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ន​យើង​មាន​បច្ចេកវិទ្យា​ជឿនលឿន យើង​អាច​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ផងដែរ ដូច្នេះ​យើង​មានឱកាស​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​នៅពេល​ខាងមុខ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ប្រទេស​គុយ​បា​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​អ្នកសង្កេតការណ៍​ក្នុង​អាស៊ាន និង​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌអា​ស៊ាន​ផងដែរ​។ ​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​ជំនួប​នេះ​ថា សម្ដេច​ពិតជា​រីករាយ និង​អរគុណចំពោះ​ឯកឧត្តម​ប្រធានរដ្ឋសភា​គុយ​បា ដែល​បានទទួល​ស្វាគមន៍​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ​ជាទីបំផុត ហើយ​សម្ដេច​តេ​ជោ​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចនាពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​មួយដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​រឹតចំណង​មិត្តភាព​ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​គុយ​បា​បន្ថែមទៀត​។ ជាងនេះទៅទៀត សម្តេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​គុយបា​ដែល​បានធ្វើការ​ចែករំលែក ​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​ប្រទេស​គុយបា​។ ទាក់ទង​ទៅនឹង​អ្វីដែល​ឯកឧត្តម​បាន​មានប្រសាសន៍​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយ​បា​កន្លងមកនេះ សម្តេច​តេ​ជោ​សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ប្រជាជន​គុយបា​ ដែល​បន្ត​ប្រឆាំង​អ្វីដែល​ជាការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ចាត់ទុកថា វា​មិនមាន​យុត្តិធម៌​សម្រាប់​គុយបា​នោះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​ការកោតសរសើរ​ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​គុយបា ក៏ដូចជា​រដ្ឋសភា​គុយ​បា​ដែល​បានធ្វើឱ្យ​ប្រទេស​គុយបា​យកឈ្នះ​ទៅលើ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​មានលទ្ធភាព​ផ្ដល់​វ៉ាក់សាំង​ដល់​បណ្ដាល​ប្រទេសមួយ​ចំនួន​ទៀតផង​។ សម្ដេច​តេ​ជោបាន​មានប្រសាសន៍​បន្តទៀតថា ថ្វី​ត្បិត​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត មិនមាន​ស្ថានទូត​គុយបា​នៅ​កម្ពុជា​ទេ តែ​ក្រោយ​ឆ្នាំ​១៩៩៩ ក្រោយ​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ ប្រទេស​គុយបា​បានដាក់​ស្ថានទូត​នៅ​កម្ពុជាវិញ ហើយ​មិនតែប៉ុណ្ណោះប្រទេស​គុយបាក៏ បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​នាគ្រា​លំបាក​នោះ​ផងដែរ​។ ដែល​កន្លងមក​យើង​មាន​សមិទ្ធផល​បន្សល់ទុក​ជា​ឈ្មោះ​មួយចំនួន​ដូចជា​ស្ករ​គុយបា មជ្ឈមណ្ឌល​ក្មេង​កំព្រា​គុយបា យើង​មាន​ទូកដរ​គុយបានៅ​អ្នក​លឿង​នោះ​ផងដែរ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា រយៈពេល​ ៦២ឆ្នាំនៃ​ទំនាក់ទំនង​កម្ពុជា និង​គុយបាមាន​លក្ខណៈ​ស្ថេរភាព ជាពិសេស​នយោបាយ ត្បិតតែ​មានការ​ផ្លាស់ប្ដូ​រ​ច្រើន​មែន តែ​ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​យើង​ទាំងពីរ​មាន​ស្ថេរភាព មិនតែប៉ុណ្ណោះ​យើង​នៅ​បន្ត​ដាក់​ស្ថានទូត​ទៅវិញទៅមក។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូ​បញ្ជាក់ទៀត​ថា កន្លងមកនេះ ប្រទេស​គុយបា​ធ្លាប់បាន​ជួយ​ផ្តល់នូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជាពិសេស​លើ​វិស័យ​កីឡា វិស័យ​អប់រំជាដើម។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ទៀតថា​ នៅពេល​ខាងមុខនេះ យើង​នឹងមាន​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​គុយបា​ទៅកាន់​ប្រទេស​កម្ពុជា និង​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រធានាធិបតី​គុយបា​ទៅកាន់​ប្រទេស​កម្ពុជា​ផងដែរ។ ក្រៅពីនោះ​យើង​នឹងមាន​ឯកសារនៃ​កិច្ចព្រមព្រៀង​មួយចំនួន ទាំង​ការជំរុញ​កិច្ច និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀតថា កំ​ណើ​រ​ទស្សនកិច្ច​លើក​នេះ ប្រទេស​កម្ពុជា និង​ផ្ដល់​ជា​អំណោយ​ជូន​ដល់ប្រទេស​គុយបានូវ​អង្ករ​ចំនួន​អង្ករ ​៦,០០០​តោន​។ ក្នុងឱកាស​នេះ សម្ដេច​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់​ឧ​ត្ត​ម​ប្រធានរដ្ឋសភា​គុយបា និង​ក៏មាន​ការអញ្ជើញ​ឯកឧត្តម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​រយៈពេល​សមស្រប​ខាងមុខ​ផងដែរ​។ សម្ដេច​តេ​ជោ​សង្ឃឹមថា តាមរយៈ​ទំនាក់ទំនង​សភា​នៃ​ប្រទេស​យើង​ទាំងពីរនឹង​បន្ត​ធ្វើការ និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នាដើម្បី​គាំទ្រ​ការ​ងារ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ ហើយ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​អាស៊ាន​វិញ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ដោយមាន​វត្តមាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុ​ជា​ក្នុងឱកាស​នេះដែរ ដូច្នេះ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ជា​បន្តទៀត​៕​

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរយៈពេល៤៣ឆ្នាំរវាងកម្ពុជានិងគុយបា ស្មើនឹង២/៣ នៃទំនាក់ទំនងការទូតរយៈពេល៦២ឆ្នាំមកនេះ

2022/09/24 06:33:49 am        172
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចបានរំលឹកពីរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងគុយបា ខ្លួនសម្តេចបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។ សម្តេចតេជោ រំលឹកថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។ ២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។»សម្តេចតេជោបានលើកឡើងអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ក្នុងនោះសម្តេចបញ្ជាក់ទៀតថា«(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)»។សូមបញ្ជាក់ថា នៅវេលាម៉ោង ៥:២២នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២(ម៉ោងនៅញ៉ូយ៉កសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបាដែលមានរយៈពេលហោះហេីរជាង៣ម៉ោង ដើម្បីបន្តដំណើរទស្សនកិច្ចក្នុងប្រទេសនេះផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីបង់ក្លាដែស

2022/09/23 07:24:55 pm        130
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលវេលានៅអាមេរិក ត្រូវនឹងទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលានៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូសកន្លងទៅ។សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយដែលដាក់​ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដែស ហើយព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកជំទាវ ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី ។សម្ដេចតេជោ ហ៊ុន សែ នក៏បានអបអរសាទរដែលបង់ក្លាដែសមានការសាងសង់ស្ពាន​មួយយ៉ាងវែងក្រោមការដឹកនាំ​របស់លោកជំទាវផ្ទាល់ដែលឈ្មោះស្ពាន ផាត់ម៉ា ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដែសសុទ្ធសាធ។សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាដើម្បីឲ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសឲ្យមានស្ថេរភាព ជាពិសេសសម្ដេចក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។ជាការឆ្លើយតប លោកជំទាវ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគ​នៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។លោកជំទាវ បានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកជំទាវ មានប្រសាសន៍ថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។លោកជំទាវ ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើន​ឱកាសបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀង​ទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀង​ទីផ្សារសេរីជា​មួយចិន ជាមួយនឹងកូរ៉េផងដែរ។ សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

រដ្ឋាភិបាល​ជប៉ុន​រំពឹងថា​ មនុស្ស​ ៤.៣០០​នាក់​នឹងចូលរួម​ពិធី​បុណ្យសព​រដ្ឋ​របស់​លោក​ Abe

2022/09/23 02:57:15 pm        589
​​ជប៉ុន​៖ រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា មនុស្ស​ប្រហែល ៤,៣០០​នាក់​មកពី​ក្នុង និង​ក្រៅ​ប្រទេស​ជប៉ុន​នឹង​ចូលរួម​ពិធី​បុណ្យ​សព​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Shinzo Abe នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​រដ្ឋមន្ត្រី​ខុទ្ទកាល័យលោក Matsuno Hirokazu បាន​និយាយ​ថា មនុស្ស​ប្រមាណ ៣,៦០០​នាក់​មកពី​ក្នុងប្រទេស និង​ប្រមាណ ៧០០​នាក់​ទៀត​មកពី​ក្រៅប្រទេស ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​បុណ្យសព​នេះ​។ អ្នក​នៅក្នុង​ប្រទេស​រួមមាន​ប្រធានសភា​ជាន់​ទាប ​និង​សភា​ជាន់ខ្ពស់ ព្រមទាំង​សមាជិកសភា​បច្ចុប្បន្ន ​និង​អតីត​សមាជិកសភាជាង ៧០០នាក់ និង​អភិបាលខេត្ត​ចំនួន ៤៤​នាក់​។​​រដ្ឋាភិបាល​ក៏​រំពឹងថា​នឹងមាន​មនុស្ស​ជាង ១,០០០​នាក់​មកពី​ក្រុម​ពាណិជ្ជករ និង​មជ្ឈដ្ឋាន​ផ្សេងទៀត​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​បុណ្យសព​។ ទាក់ទង​នឹង​ការចូលរួម​មកពី​ក្រៅប្រទេស រដ្ឋាភិបាល​រំពឹងថា​នឹង​ទទួល​ថ្នាក់ដឹកនាំ​កំពូលៗ​ចំនួន ៣៥​រូប និង​គណៈប្រតិភូ​បរទេស​ចំនួន ២១៨​រូប​។​ លោក Matsuno បាន​និយាយថា រដ្ឋាភិបាល​ជប៉ុន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មនុស្ស​ជាច្រើន ដែល​នឹងចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe៕អត្ថបទ៖ ប៊ុនថន

លោក Blinken និយាយថា ​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ​ អ៊ុយ​ក្រែ​ន​នឹង​ចប់​

2022/09/23 02:30:33 pm        607
​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​នេះ​ការពារ​ខ្លួន និង​ពង្រឹង​សមត្ថភាព​ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ផ្នែក​ការទូត​ដោយ​យុត្តិធម៌​នៅ​តុ​ចរចា​។ លោក Blinken និយាយថា មនុស្ស​ម្នាក់​ជ្រើសរើស​សង្គ្រាម​នេះ មនុស្ស​ម្នាក់​នោះ​អាច​បញ្ចប់​វា​បាន ព្រោះ​ប្រសិន​បើ​រុស្ស៊ី​ឈប់​ប្រយុទ្ធ សង្គ្រាម​នឹង​បញ្ចប់​។ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ អ៊ុយ​ក្រែ​ន​នឹង​ចប់​។ លោក Blinken បាន​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ដោយ​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃោរឃៅ​ផ្សេងទៀត​។​ លោក Blinken បាន​និយាយ​លម្អិត​អំពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់ ​ពី​ការ​ធ្វើ​ទារុណកម្ម​ដោយ​ទាហាន​រុស្ស៊ី​ ដោយ​លោក​និយាយ​ថា​ បុរស​នោះ​ត្រូវ​បាន​គេ​វាយ​រហូតដល់​គាត់​លែង​ដឹង​អ្វី​ទាំងអស់​។​លោក Blinken បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​រដ្ឋបាល​លោក Biden ជឿថា ​ជា​ករណី​ដ៏​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​ដែល​សង្គ្រាម​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​មាន​ការបំផ្លាញ​ដ៏​ធំ​ដល់​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​វិបត្តិ​សកលលោក​ជាច្រើន​ទៀត រួម​ទាំង​ទុរ្ភិក្ស​ដែល​អាច​កើតមាន និង​កង្វះ​ថាមពល ព្រមទាំង​ការ​រំខាន​ដល់​ការ​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​អន្តរជាតិ រួមមាន​បញ្ហា​សុខភាព ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ៕អត្ថបទ៖ ប៊ុនថន

ប្រធាន​អង្គការ​ស្បៀងអាហារ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការ​ខ្វះ​ខាត​ស្បៀងអាហារ​ថា ​នរក​នៅ​លើ​ផែនដី

2022/09/23 02:14:52 pm        452
UN៖ ​លោក David Beley នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ជំងឺ​រាតត្បាត ការ​កើន​ឡើង​អតិផរណា និង​បម្រែ​បម្រួល​អាកាសធាតុ បណ្ដាល​ឲ្យ​ប្រជាជន​ជាង ៣០០​លាន​នាក់​កំពុង​រស់នៅក្នុង​ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស​។ ​ខណៈ​ជី​កាន់តែ​ពិបាក​ក្នុង​ការផលិត​ និង​នាំចេញ បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ និង​អាស៊ីពុំ​អាច​ប្រមូល​ផល​ក្នុង​បរិមាណ​ស្បៀងអាហារ​តាម​ធម្មតា​បាន​នោះទេ​។ លោក Beasley និយាយថា ​ពិភព​លោក​ផលិត​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​មនុស្ស​គ្នា​នៅលើ​ភពផែនដី​បាន​ជាង ៧,៧​ពាន់​លាន​នាក់​។ ៥០% នៃ​ស្បៀងអាហារ​នេះ​គឺ​ដោយសារ​តែមាន​ជី ដូច្នេះ​ប្រសិនបើ​អ្នក​ពុំមាន​ជី អ្នក​មិនអាច​ប្រមូល​ផល​ក្នុង​ទិន្នផល​ដែល​អ្នកត្រូវការ​នោះទេ​។​ ​បម្រែបម្រួល​អាកាសធាតុ​គឺជា​កត្តា​ផ្សំ​មួយ ​ដែល​រួមចំណែក​ដល់​គ្រោះរាំងស្ងួត​ និង​ភាពអត់ឃ្លាន​នៅក្នុង​ប្រទេស​ជាច្រើន​។យើង​កំពុង​មើលឃើញ​ការ​ការធ្លាក់ចុះ​ការផលិត​ស្បៀងអាហារ ​ដែលមាន​តម្លៃរ​ហូត​ដល់​ ១១​ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​អាហ្វ្រិក​។ នៅ​ប្រទេស​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង​ក៏​ជួប​បញ្ហា​ដូចគ្នា​ចំពោះ​គ្រោះរាំងស្ងួត​។ ​ប្រទេស​ឥណ្ឌា​ក៏​រង​ការបំផ្លាញ​ដោយ​រលក​កម្តៅ ​និង​គ្រោះរាំងស្ងួត​។ លោក Beasley បាន​និយាយ​លើកឡើង​ដូច្នេះ នៅ​សួន​ច្បារផ្កា​កុលាប​នៅ​អង្គការសហប្រជាជាតិ​ ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ញូវយ៉ក ​ក្នុងអំឡុង​មហាសន្និបាត​លើក​ទី៧៧៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៩​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​អ៊ីរ៉ង់

2022/09/23 12:13:09 pm        535
​អ៊ីរ៉ង់៖ យោង​តាម​សារព័ត៌មាន ​AP កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ និង​ក្រុម​បាតុករ​ពោរពេញ​ដោយ​កំហឹងជុំវិញ​ការ​ស្លាប់​ស្ត្រី​វ័យ​ ២២​ឆ្នាំ​ក្នុង​ការ​ឃុំខ្លួន​របស់​នគរបាល​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៩​នាក់​ស្លាប់​ចាប់​តាំងពី​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​កាលពី​ចុង​សប្ដាហ៍​មុន។ ​វិសាលភាព​នៃ​ភាព​រំជើបរំជួល​នៅតែ​បន្ត​របស់​អ៊ីរ៉ង់ ដែល​ជា​ហេតុការណ៍​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅតែ​មិនទាន់​ច្បាស់ ខណៈ​ក្រុម​អ្នក​តវ៉ា​ជាង​ ១០​ទីក្រុង​កំពុង​ផ្ទុះ​កំហឹង​ខ្លាំង​ដោយ​សារ​ការ​បង្ក្រាប​នៅ​លើ​បណ្ដាញ​សង្គម និង​វិបត្តិ​នានា​ដែល​ចេះតែ​កើន​ឡើង​ក្នុង​ប្រទេស​នេះ នៅតែ​បន្ត​ក្រោក​ប្រឆាំង​កងកម្លាំង​សន្តិសុខ និង​ប៉ា​រ៉ា​។ ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​កុំ​ឲ្យ​រីក​ធំ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំ​បំផុត​របស់​អ៊ីរ៉ង់​បាន​បិទ​អ៊ីនធឺណិត​ចល័ត​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​នោះ Netblocks ដែល​ជា​ក្រុម​តាមដាន​បណ្ដាញ​អ៊ីនធឺណិត បាន​ហៅ​ការ​រឹតត្បិត​ទាំងនោះ​ថា​ ជា​ចំណាត់​ការ​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០១៩​។​ ​អ្នកអាន​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​តវ៉ា​ធំ​ៗ​អាច​កើន​ឡើង​ដល់​ ១៧នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិនបាន​និយាយ​ថា ​លោក​បាន​ដឹង​ដំណឹង​នេះ​តាម​មធ្យោបាយ​ណា៕អត្ថបទ៖ សុខមាន

ចិន​អំពាវនាវ​ឲ្យ​មាន​ការចរចា​សន្តិភាព​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/23 11:37:27 am        504
​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្ដីពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ទីក្រុង Moscow និង​ទីក្រុង Kiev គួរតែ​បន្ត​ការចរចា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ឬ​ផ្ដោត​លើ​លទ្ធផល​។​ ​ស្របតាម​គោលជំហរ​អព្យាក្រឹត ជាប់​លាប់ និង​ច្បាស់លាស់​របស់​ចិន​លើ​ជម្លោះ​អ៊ុយ​ក្រែ​ន រដ្ឋមន្ត្រី​រូប​នេះ​បាន​រំលឹក​ជាថ្មី​ថា អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ទាំងអស់​គួរតែ​ត្រូវបាន​គោរព ហើយ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​របស់​ភាគី​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​។​ លោក Wang បាន​និយាយ​ថា ច្រក​តែមួយគត់​ដែល​អាច​គេច​ចេញពី​ជម្លោះ​គឺ​តាមរយៈ​ការសន្ទនា​ និង​ការចរចា​។​លោក​និយាយ​ថា អាទិភាព​ចម្បង​សម្រាប់​ភាគី​ទាំងអស់​គឺត្រូវ​បន្ត​ការសន្ទនា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ដោយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ក្នុង​ជម្លោះ​ត្រូវ​បង្ហាញ​ភាព​អត់ធ្មត់។ លោក​បាន​បន្ថែម​ថា ចិន​ត្រូវ​បាន​ត្រៀមខ្លួន​គាំទ្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ ដែល​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​បាន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
06/15/2026 12:06 PM
លោក Trump ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ឈប់ការវាយប្រហារសងសឹកគ្នា
06/15/2026 12:06 PM
អតីតមន្ត្រីរបស់លោក Obama រិះគន់សង្គ្រាមលើអ៊ីរ៉ង់ថាជា «មហន្តរាយដែលខ្វះការប្រុងប្រយ័ត្ន និងខាតបង់ច្រើន»
06/15/2026 12:06 PM
មេដឹកនាំអង់គ្លេស និងជប៉ុន ប្រកាសពីភាពជាដៃគូបច្ចេកវិទ្យា ដែលត្រូវបានរៀបចំដើម្បីជំរុញសន្តិសុខជាតិ
06/15/2026 12:06 PM
អនុប្រធានាធិបតីអាមេរិក៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងផ្លាស់ប្តូរជាមូលដ្ឋាននៅមជ្ឈិមបូព៌ា ក្នុងរយៈពេល៥០ឆ្នាំខាងមុខ
06/15/2026 11:06 AM
ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី បង្ខំឱ្យប្រជាជនទីក្រុងគីវ ចូលទៅស្ថានីយ៍រថភ្លើងក្រោមដី
06/15/2026 11:06 AM
មនុស្ស៩នាក់ស្លាប់ និងទីតាំងសាសនាប្រវត្តិសាស្ត្ររងការឆេះបំផ្លាញ ខណៈអ៊ុយក្រែនប្រឈមការវាយប្រហារដ៏ធំពីរុស្ស៊ី
06/15/2026 11:06 AM
ទីប្រឹក្សាវិមានក្រឹមឡាំង៖ លោក Trump ប្រាប់លោក Putin ថារូបលោកត្រៀមខ្លួនជួយបញ្ចប់ជម្លោះអ៊ុយក្រែន
06/15/2026 11:06 AM
មេដឹកនាំអ៊ុយក្រែន ពិភាក្សាអំពីកិច្ចចរចាសន្តិភាពតាមទូរស័ព្ទជាមួយលោក Trump
06/15/2026 11:06 AM
ការតវ៉ាប្រឆាំងក្រុមមេដឹកនាំ G7 ផ្ទុះឡើងនៅស្វីស និងកាណាដា មុនកិច្ចប្រជុំកំពូលសប្ដាហ៍នេះ
06/15/2026 11:06 AM