លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅអ្នកភូមិព្រះដាក់កុំមានការព្រួយបារម្ភ «មិនមានឱ្យរុះរើ ចាកចេញទៅរុនតាឯកទេ»

2022/10/06 05:44:04 pm        915
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើរសារពិសេសជូនប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានព័ត៌មានមិនច្បាស់ថាមានការរុះរើ ឬដោះដូរលំឋានពួកគាត់មកកាន់តំបន់រុនតាឯក និងអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។អញ្ជើញមានប្រសាសន៍​ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅភូមិ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានមកជួបជុំតវ៉ាមិនឱ្យមានការរុះរើផ្លាស់ប្តូរលំនៅដ្ឋានចេញពីភូមិព្រះដាក់ទៅនៅរុនតាឯក ថាសូមកុំមានការព្រួយបារម្ភ គឺមិនមានការប៉ះពាល់ណាមួយឃុំព្រះដាក់នោះទេ។សម្តេចបានបន្តជំរាបជូនពីការគិតគូរលើផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធអង្គរដែលមានបារាយណ៍ខាងលិចនិងខាងកើត។បារាយណ៍លិចអត់មានបញ្ហាទេ ប៉ុន្តែបារាយណ៍ខាងកើតមានបញ្ហាកង្វះទឹក និងមានបារាយណ៍១ទៀត ហៅថាបារាយណ៍រលីស ដែលយើង កំពុងតែសិក្សាថា តើយើងអាចដាក់ទឹកបានប៉ុន្មាន ដើម្បីទ្រទ្រង់ឲ្យអង្គរនេះ ដែលឯកអគ្គរដ្ឋទូតជប៉ុន ដែលស្ថិតនៅជាសហប្រធានICCនៅទីនេះ ក៏បានដឹងហើយៗចំណុចដែលយើងត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន។បញ្ហាសំខាន់នៅទីនេះ គឺមិនទាមទារដាក់ទឹករហូតដល់៣០លានម៉ែត្រគូប ដែលទាញយកប្រជាជនទាំងអស់ចេញពីឃុំព្រះដាក់ក៏អត់ដែរ។ យើងបានគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហានេះ។សម្តេចបន្តថា «ប្រហែលជាតម្រូវការរបស់យើងមានត្រឹមសិក្សាទៅលើទាក់ទងជាមួយនឹងរឿងបាតអាងតែប៉ុណ្ណោះ ដែលយើងអាចនឹងដាក់ទឹកបានប៉ុន្មាន នឹងត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងទទួលផលនៅទីនោះយ៉ាងម៉េច? ដើម្បីម្ខាងការពារសម្រាប់ប្រជាជនដែលរស់នៅទីនោះ ឯម្ខាងទៀត គឺដើម្បីដោះស្រាយការពារអង្គររបស់យើង»។សម្តេចបញ្ជាក់ថា «អ្វីដែលជាកិច្ចការបន្ទាន់របស់យើងនៅពេលនេះ គឺអ្នកដែលរស់នៅ ក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំវិញប្រាសាទ តាំងទីលំនៅដោយខុសច្បាប់ ឬអាចថាមិនស្របជាមួយលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូ សម្រាប់បេតិកភណ្ឌ យើងកំពុងបន្តចាប់ឆ្នោត និងរៀបចំដីសម្រាប់ការសាងសង់លំនៅឋាន ខណៈពេលនេះរុនតាឯកនៅសល់ត្រឹម២០០ឡូត៍ប៉ុណ្ណោះ ដែលត្រូវរក្សាជាដីបំរុងទុក។ក្រៅពីនេះត្រូវទៅរៀបចំនៅតំបន់ពាក់ស្នែង។ដូច្នេះសូមប្រជាពលរដ្ឋនៅឃុំព្រះដាក់មានការស្ងប់ចិត្តព្រោះរាជរដ្ឋាភិបាលមិនអាចទៅធ្វើទទឹងទិសរុះរើលំនៅដ្ឋានដែលកំពុងរស់នៅរាប់រយឆ្នាំមកហើយនោះទេ»៕

អ៊ីរ៉ង់​រៀបចំ​បាតុកម្ម​ប្រឆាំង​ការតវ៉ា​បន្ថែមទៀត ខណៈ​ភាព​រំជើបរំជួល​នៅតែ​បន្ត​ និង​អ្នកស្លាប់​កើន​ដល់ ​៩២​នាក់

2022/10/06 05:35:05 pm        819
​អ៊ីរ៉ង់៖ ការ​ធ្វើ​បាតុកម្ម​តប​ជុំ​មួយទៀត​ត្រូវ​បាន​រៀបចំឡើងដើម្បី​គាំទ្រ​រដ្ឋ​អ៊ីរ៉ង់ ខណៈ​ការ​តវ៉ា​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រី​វ័យ ​២២​ឆ្នាំ​ឈ្មោះ Mahsa Amini ក្នុង​ពេល​នគរបាល​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា នៅ​ដំណាច់​សប្ដាហ៍​ទី​៣ នៃ​ការ​តវ៉ា​។ ​ការ​តវ៉ា​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ភាគ​ខាងជើង បាន​ចាប់ផ្ដើម​កាលពីរ​សៀ​ល​ថ្ងៃ​ពុធ​។ ដូច​ជា​ការ​ធ្វើ​បាតុកម្ម​ ២​ជុំ​កន្លងទៅ​ដែរ សកម្មភាព​ទាំងនោះ​ត្រូវបាន​ប្រកាស​តាម​សារព័ត៌មាន​រដ្ឋ និង​ការ​ផ្ញើ​សារ​អត្ថបទ​ដ៏​ច្រើន និង​ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្កោលទោស​ការ​ធ្វើ​កុបកម្ម​នា​ពេល​ថ្មីៗ និង​ឧក្រិដ្ឋកម្ម​នៃ​ក្រុម​បង្ក​ការបះបោរ​។​ សកម្មភាព​កាលពី​ថ្ងៃ​ពុធ​គឺជា​ថ្ងៃ​ទី​១៩ ចាប់តាំងពី​ការតវ៉ា​ចាប់ផ្ដើម​ផ្ទុះឡើង​អំឡុង​មនុស្ស​ ៩៣​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​។ លោក Ali Salehi អគ្គមេធាវី​របស់​ទីក្រុង​តេ​អេ​រ៉ង់​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ជាង ​៤០០​នាក់​ដែល​បាន​ចាប់ខ្លួន​ក្នុង​អំពើ​កុបកម្ម​នៅ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ត្រូវបាន​ដោះលែង​វិញ ក្រោយ​សន្យា​ថា​នឹង​លែង​ប្រព្រឹត្តិ​ទង្វើ​បែបនេះ​តទៅទៀត៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ ការបាញ់មីស៊ីល ឆ្លងប្រទេសជប៉ុន​ពី​សំណាក់​កូរ៉េខាង​ជើង​មិនមែន​ជា​ការ​លេង​សើច​នោះ​ទេ

2022/10/06 04:41:14 pm        778
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបាញ់​កាំជ្រួច​មីស៊ីល​ឆ្លង​ប្រទេសជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៤កន្លងទៅថ្មីៗនេះ មិន​មែន​ជា​ការ​លេងសើចនោះទេ ដោយបញ្ហា​នេះ​គឺ​បាន​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ក៏​ដូចជាពិភពលោកនោះ។ថ្លែង​នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ​២០២២» នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​បាន​ថ្កោល​ទោស​រួច​មក​ហើយ​ទាក់​ទង​នឹង​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់ប្រទេសកូរ៉េ ខាងជើងនេះ ដែលកត្តានេះ​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហ​របស់​ខ្លួន​ដដែល​។ នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋ​មន្រ្តី​គុយបា កាលពីថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបាន​ធ្វើ​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ ។ សម្តេចបានសង្កត់ធ្ងន់ថា «ឥរិយាបទរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពាន​មួយ​ទៀត​ទៅ​លើ​សេចក្តី​សម្រេច​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕ អត្ថបទ៖ បាន ចក់

កូរ៉េខាងជើងបន្តបាញ់មីស៊ីល ២គ្រាប់បន្ថែមទៀត ខណៈអាមេរិក​បញ្ជូននាវាផ្ទុក​យន្តហោះ​ទៅ​ឧបទ្វីប​កូរ៉េជាថ្មី

2022/10/06 04:26:30 pm        730
កូរ៉េខាងជើង៖ កូរ៉េខាងជើង​បានបាញ់​មីស៊ីលបាលីស្ទីក​​​​រយៈចម្ងាយខ្លី​ចំនួន​ ២​គ្រាប់​​សំដៅទៅផ្ទៃទឹកភាគខាងកើត​របស់ខ្លួន​នៅថ្ងៃព្រហស្បតិ៍​នេះ ខណៈសហរដ្ឋអាមេរិក​​​​​បាន​បញ្ជូន​នាវាមួយ​ ក្នុងចំណោម​នាវា​​ផ្ទុក​យន្តហោះ​ជាច្រើនរបស់ខ្លួន​ជាថ្មី​ទៅជិត​​​​ឧបទ្វីប​កូរ៉េ​​​ ឆ្លើយតប​​​ការ​បាញ់​សាកល្បង​​​​​​​​​មីស៊ីលបាលីស្ទីក ​ដែលមានសមត្ថភាព​បំពាក់​​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដ៏មាន​ឥទ្ធិពល​​កាលពី​ព្រឹកថ្ងៃអង្គារសប្ដាហ៍ ​​រំលង​​ប្រទេសជប៉ុន​​មុនធ្លាក់ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​​ ​នាយសេនាធិការចម្រុះ​​កូរ៉េខាងត្បូងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍​​​ថា ការបាញ់ទាំងនេះបានធ្វើឡើង​​​រយៈពេល​​២២​នាទី​​នៅខាងក្រៅ​​​តំបន់​​រដ្ឋធានី​របស់​​​កូរ៉េខាងជើង​។ ប្រភពខាងលើ​​និយាយថា កូរ៉េខាងត្បូង​​​បានបង្កើ​នការតាម​ដាន ​​​និង​​​​​​​បន្ត​ត្រៀម​​​ក្នុងការ​សម្របសម្រួល​ជាមួយ​សហរដ្ឋអាមេរិក​។​ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Fumio Kishida ក៏​បានបញ្ជាក់​ផងដែរ​ថា ​ពីការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ ដោយនិយាយថា ការបាញ់​អាវុធទាំងនោះ​​គឺជាទង្វើ​ដែលមិនអាចអត់ឱនឲ្យ​បាន​។ការបាញ់​មីស៊ីល​ចុងក្រោយ​​​​បង្ហាញថា​​​​ មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un ​ប្ដេជ្ញា​​​​​បន្ត​​​​ការសាកល្បង​អាវុធ​​​​ក្នុង​គោលបំណងបង្កើនឃ្លាំងគ្រាប់​នុយក្លេអ៊ែរ​របស់លោក ផ្គើន​​ទៅនឹង​ទណ្ឌកម្ម​អន្តរជាតិ​។ ​​​ការបាញ់​ទាំងនេះ​គឺជា​ជុំទី​៦ ​​នៃការសាកល្បង​​អាវុធ​ក្នុងពេល​ជិត ​២​សប្ដាហ៍​ ដែល​បានជំរុញឲ្យមានការថ្កោលទោស​ពី​សហរដ្ឋអាមេរិក និង​​ប្រទេស​ផ្សេងទៀត​។ រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន​លោក Yasukazu Hamada ​បាននិយាយថា​​ មីស៊ីល​ដែល​កូរ៉េខាងជើង​បានបាញ់​​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​ហោះ​​ចម្ងាយ​ពី 350 ទៅ 800គីឡូម៉ែត្រ​ក្នុង​រយៈកម្ពស់​អតិប្បបរមា 50 ទៅ 100គីឡូម៉ែត្រ​ ​មុនពេល​ធ្លាក់​ចូលនៅខាងក្រៅ​​តំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ​​របស់​ជប៉ុន៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

2022/10/06 03:08:17 pm        1116
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ក្នុងពិធីបើកសន្និសីទនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។  ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ៕

អ៊ុយ​ក្រែ​ន​ស្ដីបន្ទោស​សហភាព​អឺរ៉ុប​ចំពោះ​ការ​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​

2022/10/05 10:26:15 pm        758
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ថា ការ​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប​ដល់​អ៊ុយ​ក្រែ​ន​គឺ​មិន​អាច​ទទួលយក​បានទេ ហើយ​ត្រូវតែ​ត្រូវ​បាន​ដោះ​ស្រាយ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ ដោយ​ចង្អុល​បង្ហាញ​ពី​កង្វះ​ថវិកា​ដ៏​ច្រើន ខណៈ​សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​មួយ​ផ្សេងទៀត​ចំនួន ៤.៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Politico នៅ​សប្ដាហ៍​នេះ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី Vlodimir Zelensky លោក Oleg Ustenko បាន​រិះគន់​ប្លុក​សហភាព​អឺរ៉ុប បន្ទាប់ពី​បាន​ព្រមព្រៀង​ថា​នឹង​បញ្ជូន​កញ្ចប់​ជំនួយ​មួយ​ផ្សេងទៀត​ចន្លោះ​ពាក់កណ្ដាល​ខែ​តុលា​នេះ និង​នៅ​ដំណាច់​ឆ្នាំនេះ ដោយ​ទទូច​ថា ភាព​ចាំ​បាច់​របស់​ប្រទេស​លោក​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​។​ លោក Ustenko បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​យើង​រង​សម្ពាធ​ខ្លាំង​ណាស់ នៅ​ពេល​លោក​បញ្ជូន​សែក​ទាំងនេះ​ទៅកាន់​យោធា​ដើម្បី​បើកប្រាក់​បៀវត្សរ៍ យើង​ត្រូវតែ​ឲ្យ​លុយ​នេះ​ទៅ​ដល់ដៃ​របស់​លោក​។ ​ដូច្នេះ​ការ​ពន្យារពេល​មួយ​សប្ដាហ៍ ឬ​ច្រើន​សប្ដាហ៍​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ។​ខណៈ​សហភាព​អឺរ៉ុប​ដំបូង​បាន​អនុម័ត​ជំនួយ​ចំនួន ៨.៨​ពាន់​លាន​ដុល្លារ​កាលពី​ខែ​ឧសភា​ឆ្នាំមុន មាន​តែ​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជូន​មកទល់ពេលនេះ​។ ​ការ​ផ្ដល់​ជំនួយ​ចុងក្រោយ​បំផុត​នឹង​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចំនួន ៤.៩​ពាន់​លាន​ដុល្លារ​ក្នុង ៣​ដំណាក់​កាលដែល​ត្រូវ​ផ្ទេរ​មុន​ដំណាច់​ឆ្នាំ២០២២ ទោះបីជា​កញ្ចប់​ជំនួយ​ដំបូង​ដែល​នៅ​សល់​ទំនងជា​មិន​ត្រូវ​បាន​ផ្ដល់​រហូត​ដល់​ឆ្នាំក្រោយ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

កុមារ​ច្រើន​នាក់​ស្លាប់ ខណៈ​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​សូ​ម៉ាលី​នឹង​នាំមក​នូវ​គ្រោះ​ទុរ្ភិក្ស​

2022/10/05 09:44:30 pm        1195
​សូ​ម៉ាលី​៖ គ្រោះ​ទុរ្ភិក្ស​អាច​ត្រូវ​បាន​ប្រកាស​នៅក្នុង​ប្រទេស​សូ​ម៉ាលី ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដែល​នឹង​ប៉ះពាល់​ដល់​មនុស្ស​រាប់​សែន​នាក់​នៅក្នុង​តំបន់​ជួប​គ្រោះរាំងស្ងួត​ ដ៏​អាក្រក់​បំផុត​ចំនួន​ពីរ​របស់​ប្រទេស និង​នៅ​ក្នុង​ជំរំ​ជម្លៀស​ខ្លួន​។ ​​ការប្រកាស​បែបនេះ​គឺ​កម្រ​កើតមាន ហើយ​ជា​សញ្ញា​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​ដោយ​គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​នៅ​តំបន់​នៃ​ទ្វីប​អាហ្វ្រិក​។ ​យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់ពាន់​នាក់​បាន​ស្លាប់ រួម​ទាំង​កុមារ​ជិត ៩០០​នាក់​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ដោយសារតែ​កង្វះ​អាហា​រូបត្ថម្ភ។ អង្គការសហប្រជាជាតិ​និយាយ​ថា កុមារ​ស្ថិត​ក្នុង​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ​កន្លះ​លាន​នាក់​ប្រឈម​នឹង​ការ​ស្លាប់​។ គ្រោះ​រាំងស្ងួត​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម​សត្វ និង​កសិករ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងដោយសារ​រដូវភ្លៀង​ធ្លាក់​ពុំ​មាន​ភ្លៀង​ដែល​បាន​ចាប់ផ្តើម​តាំងពី ២​ឆ្នាំមុន​។​មនុស្ស​ជាង​ ១​លាន​នាក់​បាន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​ ដើម្បី​ស្វែងរក​វាលស្មៅ​បៃតង​។ ប៉ុន្តែ​អ្នក​ភៀសខ្លួន​ទាំងនេះ​កំពុង​ប្រឈម​ភាព​អត់ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ស្ថានភាព​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​កង្វះ​ជំនួយ វត្តមាន​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម និង​ផល​ប៉ះពាល់​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រជាជន​និយាយ​ថា យើង​កំពុង​អំពាវ​នាវ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ផ្តល់​ទីជម្រក អាហារ​ និង​ទឹក​សម្រាប់​បរិភោគ​។ ស្ត្រី​ម្នាក់​និយាយ​ថា តម្លៃ​ប្រេងឆា និង​សម្ភារៈ​ផ្សេងៗ​បាន​ឡើង​ថ្លៃ​ទ្វេដង ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ប្រជាជន​ភៀសខ្លួន​ដើម្បី​ទទួល​បាន​អាហារ និង​ប័ណ្ណ​ដែល​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​ផ្តល់ជំនួយ៕​អត្ថបទ៖ ប៊ុនថន

ក្រុម​សង្គ្រោះ​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​រដ្ឋ Florida ស្វែងរក​អ្នក​នៅ​រស់​បន្ទាប់ពី​ព្យុះ Ian

2022/10/05 09:23:19 pm        858
អាមេរិក៖ ក្រុម​សង្គ្រោះ​បាន​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ Fort Myers Beach រដ្ឋ Florida ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​ បន្ទាប់ពី​ព្យុះ​ដ៏​មាន​ឥទ្ធិពល Ian បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១០​នាក់​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​រដ្ឋ​ Florida និង ៤​នាក់​នៅ​រដ្ឋ North Carolina។ ​ក្រុម​ជួយសង្គ្រោះ​បាន​នឹង​កំពុង​រុករក​ក្នុង​បំណែក​ថ្ម​បាក់បែក ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត បន្ទាប់ពី​ព្យុះ Ian នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ Fort Myers Beach​។​ ​ក្រុម​សង្គ្រោះ​និយាយ​ថា យើង​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​ប្រជាជន​ដែល​បាន​ជ្រើស​រើស​ទីជម្រក​នៅ​នឹង​កន្លែង ហើយ​ព្យាយាម​តស៊ូ​ជាមួយ​ស្ថាន​ភាព​គ្មាន​ទឹក និង​អគ្គិសនី​ប្រើប្រាស់​។ ព្យុះ​ដ៏​មាន​ឥទ្ធិពល Ian បាន​ធ្វើ​ដំណើរ​ចេញពី​រដ្ឋ Florida ប៉ុន្តែ​ប្រជាជន និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​កំពុង​វាយតម្លៃ​ពី​ការខូចខាត និង​ស្វែងរក​អ្នក​ដែល​នៅតែ​ជាប់​នៅ​ខាងក្នុង​លំនៅឋាន​ដែល​លិច​ទឹក ឬ​ត្រូវ​បាន​បំផ្លាញ​។ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ទាំង​ដោយសារតែ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការ​បោសសម្អាត និង​ខណៈ​កំពុង​ស្វែងរក ​និង​ជួយ​សង្គ្រោះ​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ មនុស្ស​ជាង ២,៣៥០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ទូទាំង​រដ្ឋ​។ នៅ​ភាគ​និរតី​នៃ​រដ្ឋ ​Florida រូបភាព​ពីលើ​អាកាស​បាន​បង្ហាញ​ពី​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​ដែល​បន្សល់ទុក​ដោយ​ព្យុះ Ian៕អត្ថបទ៖ ប៊ុនថន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

2022/10/05 08:43:39 pm        1053
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៌ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុងប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកឧត្តមសនីយ៍ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។ក្រៅពីនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាអាទិ៍ ការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំង៕

រុស្ស៊ី​និយាយថា ​ទាហាន​បម្រុង ២​សែន​នាក់​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/10/05 07:11:12 pm        756
​រុស្ស៊ី៖ ប្រមុខ​ការពារជាតិ​រុស្ស៊ី​និយាយថា យោធា​បានជ្រើសរើស​ទាហាន​បម្រុង​ជាង ២​សែន​នាក់ ដែលជា​ផ្នែក​មួយ​នៃ​ការ​កេណ្ឌ​ទ័ព​មួយផ្នែក​ដែល​បានចាប់ផ្តើម​កាលពី ២​សប្តាហ៍​មុន​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយថា ទាហាន​ដែល​បានជ្រើសរើស​កំពុង​ទទួល​ការហ្វឹកហ្វឺន​ នៅ​តំបន់​ហ្វឹកហាត់​បាញ់កាំភ្លើង​ចំនួន ​៨០​កន្លែង មុនពេល​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យមាន​ការ​កេណ្ឌ​ទ័ព​កាលពី​ថ្ងៃទី២១ ខែកញ្ញា ក្នុង​គោលបំណង​ពង្រឹង​កងកម្លាំង​ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Shoigu ធ្លាប់បាន​និយាយថា ទាហាន​បម្រុង​រហូតដល់ ៣​សែន​នាក់​នឹង​ត្រូវ​កេណ្ឌ​ឲ្យ​មក​បម្រើ​សេវា ប៉ុន្តែ​បទបញ្ជា​របស់លោក Putin បាន​បើកទ្វារ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ជ្រើសរើស​កងទ័ព​កាន់តែច្រើន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​មួយចំនួន​បាន​ប៉ាន់ប្រមាណ​ថា យោធា​ពិតជា​មានបំណង​កេណ្ឌ​ទាហាន​បម្រុង​ចំនួន ១លាន​នាក់ ឬ​ច្រើនជាង​នេះ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM