សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន​ត្រូវ​តែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត​ដល់ការរក្សាបានប្រព័ន្ធ​ពាណិជ្ជកម្មឈរ​លើវិធាន​ច្បាប់

2022/09/14 09:59:12 am        475
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់​ជាយោបល់​ជូន​មេដឹកនាំ​អាស៊ាន​ត្រូវតែ​ផ្តល់​សារៈ​សំខាន់កាន់តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សាបាន​នូវ​ប្រព័ន្ធពាណិជ្ជកម្មឈរ​លើវិធានច្បាប់។សម្ដេចតេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​​ផ្តល់​ជាយោបល់​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​ទឹក​ដី​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​នេះ។​ សម្ដេចបានមានប្រសាដន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយ​មូល​បទ​«អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈ​ម​ទាំង​អស់​គ្នា​»​ បាន​ផ្ដោត​អាទិភាព​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​របស់​អាស៊ាន​ក្នុង​ការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេស​ពន្លឿន​ការ​ស្ដារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និងភាពធន់ ហើយ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ អាស៊ាន​ត្រូវ​តែ​ផ្ដល់​សារៈ​សំខាន់​កាន់​តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ឈរ​លើវិធាន​ច្បាប់ គោលការណ៍​សកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម។ សម្ដេចតេជោមានប្រសាសន៍ថា “ ក្នុងពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ឧបសគ្គជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ, អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការ​ពហុភាគី​និយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំង​នឹង​ការ​គាំពារ​និយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និង​ភ័ស្តុ​ភារ​កម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្តារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។សម្ដេចបានបន្ថែមទៀតថា “ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យ​សេដ្ឋកិច្ច​ឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់, ការ​ពង្រឹង​ភាពធន់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការ​ការពារ​ពលករ​ចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។”សម្ដេចបន្តថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើ​គោលការណ៍​សមភាព និង​ការ​ផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈ​ការ​ទាញ​យក​ផល​ទៅវិញ​ទៅមក​ជាអតិបរមា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់​អាស៊ាន​ និង​អាស៊ាន​បូក១​ដែល​មាន​ស្រាប់​ដោយ​ការដំ​ឡើង​កម្រិ​ត​បន្ថែម​ ជាពិសេស​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​ និង​មាន​សិទ្ធភាព​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីភា​ពជា​ដៃ​គូ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប)ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ ២០២២កន្លងទៅនេះ​។​ សម្ដេច​សង្ឃឹម​ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ធ្វើដំ​ណើរ​ទៅមុ​ខប្រ​កបដោ​យភាពរឹងមាំ សាមគ្គី​ភាព​ និង​មិត្តភាព ដើម្បីជំនះរា​ល់​បញ្ហា​ប្រឈម​នានា​ និង​ការ​កសាង​សហគមន៍​អាស៊ាន​ប្រកប​ដោយ​បរិយាប័ន្ន​យ៉ាង​ពិត​ប្រាកដ​ស្រប​តាម​ស្មារតី​ស្នូល​រប​ស់អា​ស៊ានគឺ"ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង សហគមន៍តែមួយ"និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ហ្នឹង​ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរបស់ប្រជាជននិងតំបន់របស់យើង៕ អត្ថបទ៖ មុត សុទ្ធ

សហភាព​អឺរ៉ុប​និយាយថា មាន​បញ្ហា​ជាច្រើន​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​រុស្ស៊ី​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/09/14 09:56:43 am        592
​សហភាព​អឺរ៉ុប៖ អ្នកតំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការបរទេសលោក Josep Borrell បាន​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​កាលពី​ថ្ងៃ​អង្គា​រថា ទោះបីជា​ទណ្ឌកម្ម​ជាច្រើន​គ្របដណ្ដប់​លើ​ទីក្រុង Moscow និង​ការ​គាំទ្រ​ខាង​យោធា​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ ក៏​សហភាព​អឺរ៉ុប​ចាំ​បាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​រុស្ស៊ី​ដែរ ​លើ​បញ្ហា​សំខាន់ៗ​ដូចជាសន្តិសុខ​នុយក្លេអ៊ែរ និង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សកល​ជាដើម​។ ​លោក Borrell បាន​ប្រាប់​កិច្ច​ប្រជុំសភា​សហភាព​អឺរ៉ុប​ថា ក្រុម​អ្នកការទូត​ត្រូវ​បាន​បណ្ដុះបណ្ដាល​ឲ្យ​និយាយ​ទៅកាន់​មនុស្ស​គ្រប់គ្នា ហើយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ថា ​នៅមាន​បញ្ហា​ចាំបាច់​ជាច្រើន​ដែល​យើង​ត្រូវ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​។​ លោក Borrell បាន​លើក​ពី​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhye ដែល​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថាជា​អ្នក​បាញ់​ផ្លោង​ដាក់​តំបន់​មួយ ​ជាទី​ដែល​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​។ ​ទោះយ៉ាងណាក៏ដោយលោក​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ឡើងវិញ​ ចេញពី​កំពង់ផែ​របស់​ប្រទេសកាលពី​ខែ​មុន​នោះ នឹងមិន​អាចធ្វើ​ទៅបាន​ឡើយ​ដោយ​មិន​និយាយ​ជាមួយ​ក្រុមមន្ត្រី​រុស្ស៊ី ទោះបី​ទីក្រុង Moscow បាន​ចោទប្រកាន់​បណ្ដា​ប្រទេស​លោកខាងលិច​ ពីបទ​បំបែក​ការប្ដេជ្ញាចិត្ត​រប​ស់​ពួកគេ​ក្រោម​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។​ប៉ុន្តែលោក Borrell បាន​បដិសេធ​ក្នុងការ​បង្កើន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី និង​ទទូចថា ប្លុក​នេះគួរតែ​បន្ថែម​ការគាំទ្រ​ខាង​យោធា​របស់ខ្លួន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោងតាម​សារព័ត៌មាន Financial Times មន្ត្រី​ការពារជាតិ​មួយរូប​របស់​សហរដ្ឋ​អាមេរិកបាន​និយាយថា សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់ខ្លួនកំពុង​ពិភាក្សា​លើ​បញ្ហា​ថា ​តើ​ត្រូវបញ្ជូន​អាវុធទំនើប​បន្ថែមទៀត​ ឬ​យ៉ាងណាទៅ​ឲ្យ​អ៊ុយ​ក្រែ​ននៅពេល​ខាងមុខ រួមទាំង​យន្តហោះ​ចម្បាំង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/14 08:42:05 am        609
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប​ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20 នៅទីក្រុងBorobudur, Yogyakarta, Indonesia

2022/09/14 08:21:32 am        593
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” (Culture for Sustainable Living) នៅទីក្រុងវប្បធម៌Borobudur នៃប្រទេសឥណ្ឌូនេស៊ី។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20, តំណាងសហគមន៍អាស៊ាន (កម្ពុជា), តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។កិច្ចប្រជុំពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចតទៅ៖• បទអន្តរាគមន៍នៃគោលនយោបាយអទិភាពក្នុងវិស័យវប្បធម៌នៃបណ្តាប្រទេសG20 ក៏ដូចជាការស្តារឡើងវិញនូវវិស័យវប្បធម៌បន្ទាប់ពីជំងឺរាតត្បាតសកលកូវីត-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌• បទអន្តរាគមន៍រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេសG20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ក្នុងការរួមចំណែកពង្រឹងដល់ការរស់នៅប្រកបដោយចីរភាព (Culture for Sustainable Living)  • កិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ី ស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌ សកល(Global Arts and Culture Recovery Fund) ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានាក្រោយវិបត្តិសកល។ នៅក្នុងបទអន្តរាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រដល់សកម្មភាពនានាទាក់ទងទៅនឹងវិស័យវប្បធម៌ ដែលបានលើកឡើងក្នុងបទអន្តរាគមន៍នៃសមាជិកនៃកិច្ចប្រជុំដែលឆ្លើយតបយ៉ាងសមស្របទៅនឹងសភាពការណ៌បច្ចុប្បន្ន ពិសេសគឺការអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃនិងរួមចំណែកក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាននៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។ ស្មារតីនេះ ក៏ស្របគ្នាទៅនឹងខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍សៀមរាបទីក្រុងវប្បធម៌អាស៊ាន (Siem Reap – ASEAN City of Culture) ដែលបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ ក៏បានផ្តោតសំខាន់ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចវប្បធម៌ក្នុងបរិបទថ្មី។លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនអង្គប្រជុំអោយបានជ្រាបផងដែរ អំពីការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់ - ទស្សនៈពីអាស៊ាន នៅទីក្រុងសៀមរាប កាលពីសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត។ លោកជំទាវបណ្ឌិតសភាចារ្យ បានផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេសG20 ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតមូលនិធិសកលក្នុងការស្តារវិស័យសិល្បៈ និងវប្បធម៌សកលដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានា សំដៅធ្វើអោយវិស័យវប្បធម៌ក្លាយជាកម្លាំងចលករមួយសំខាន់ ក្នុងការស្ថាបនាសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20នេះ លោកជំទាវបណ្ឌិតសភាចារ្យ បានឆ្លៀតទទួលជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌នៃប្រទេសសឹង្ហបុរី និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្កការទ្វេភាគី និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យសិល្បៈវប្បធម៌ ដែលជាអទិភាពនៃការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង៕ ដោយ៖ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/14 07:12:25 am        134
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាមទារ​ឲ្យ​មាន​ចំណាត់​ការ​នៅ​អង្គការសហប្រជាជាតិ

2022/09/13 03:11:26 pm        822
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្ត្រី​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​អង្វរ​ដោយ​ក្តី​អន្ទះសា​ ទៅកាន់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ សុំ​ឲ្យ​មាន​សកម្មភាព​អន្តរជាតិ​ដ៏​រឹងមាំ ​ដើម្បី​ដោះស្រាយ​ការរើសអើង​យ៉េន​ឌ័​រនៅ​ក្នុង​ប្រទេស​របស់​ពួកគេ ​ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំមុន​។ ​​អ្នកការពារ​សិទ្ធិ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោកស្រី Mahbouba Seraj បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា បច្ចុប្បន្ន​នេះ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពុំ​មាន​ទេ​។ ជា​អ្នកសារព័ត៌មាន​និយាយ​ឥត​សំចៃ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​បាន​និយាយ​ថា លោកស្រី​ឈឺ និង​ហត់នឿយ​ក្នុង​ការ​បញ្ចេញមតិ​ជុំវិញ​ការ​កាត់​ផ្តាច់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ពុំ​ឃើញ​មាន​សកម្មភាព​អ្វី​ឡើយ​។​ ក្រុម​តា​លី​បង់​បាន​ដាក់​ការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​លើ​ក្មេង​ស្រី និង​ស្ត្រី​ឱ្យ​គោរព​តាម​ចក្ខុវិស័យ​ដ៏​តឹងរ៉ឹង​របស់​ពួកគេ​ចំពោះ​សាសនា​ឥស្លាម ចាប់​តាំង​ពី​ការ​វិល​ត្រឡប់​ចូល​មក​កាន់អំណាច​វិញ​កាលពី​ខែ​សីហា​ឆ្នាំមុន ដោយ​បាន​ដាក់​គំនាប​ពួកគេ​ចេញពី​ជីវិត​សាធារណៈ​យ៉ាង​មាន​ប្រសិទ្ធភាព​។​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​បិទ​សាលារៀន​អនុវិទ្យាល័យ ​របស់​ក្មេង​ស្រី​នៅ​ក្នុង​ខេត្ត​ភាគច្រើន ហើយ​បាន​រារាំង​ស្ត្រី​ពី​ការងារ​រដ្ឋាភិបាល​។ ពួកគេ​បាន​បញ្ជា​ឱ្យ​ស្ត្រី​ត្រូវ​ស្លៀកពាក់​បិទបាំង​ជិត​នៅ​ទី​សាធារណៈ។​ លោកស្រី Razia Sayad មេធាវី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជា​អតីត​ស្នងការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ឯករាជ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សា​ថា ​ស្ត្រី​នៅ​ក្នុង​ប្រទេស​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពុំ​មាន​សិទ្ធ​អ្វី​ទេ យើង​ត្រូវ​បាន​បំបាត់ចោល​។ លោកស្រី​បាន​អំពាវនាវ​ដល់​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​ របស់​អង្គការសហប្រជាជាតិឱ្យ​មាន​វិធានការ​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ប្រទេស​នេះ​បាន​ប្រសើរ​ឡើង៕អត្ថបទ៖ ប៊ុនថន

ប្រធាន IAEA ចាប់ផ្តើម​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី

2022/09/13 02:41:03 pm        682
​UN៖ ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោក​បានចាប់ផ្តើម​ការពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​ ចំពោះ​ការអំពាវនាវ​របស់លោក​ឱ្យ​ធានា​បាន​តំបន់​ការពារ​សុវត្ថិភាព​នុយ​ក្លេអ៊ែរ​ នៅ​ជុំវិញ​រោងចក្រ​ថាមពល Zaporizhzhia ហើយ​ភាគី​ទាំងពីរ​ហាក់​ដូច​ជា​មាន​ការចាប់អារម្មណ៍​។​ ​លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ បាន​ធ្វើ​សំណើ​របស់​លោក​កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​អធិការកិច្ច​ទៅកាន់​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ដែល​មាន​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​ចំនួន ​៦​គ្រឿង​។ លោក Grossi បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​ថា អ្វីដែល​យើង​ត្រូវការ​នៅទីនេះ​គឺ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​ ដើម្បី​ព្រម​​លើ​គោលការណ៍​សាមញ្ញ​បំផុត​នៃ​ការមិន​វាយប្រហារ ឬ​មិន​បាញ់​ផ្លោង​នៅ​រោងចក្រ​។​​ទីភ្នាក់ងារ IAEA មិនបាន​កំណត់​ពី​ការដាក់​កំហុស​ សម្រាប់​ការបាញ់​ផ្លោង​កាលពីពេល​ថ្មីៗ​នេះ​ទេ ដែល​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បានដាក់​កំហុស​គ្នា​ទៅវិញទៅមក​។ រោងចក្រ​នេះ​ត្រូវបាន​ចូលកាន់​កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ប៉ុន្តែ​ធ្វើ​ប្រតិបត្តិការ​ដោយ​បុគ្គលិក​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ដើមដំបូង​នៃ​សង្គ្រាម​។​ ​រោងចក្រ Zaporizhzhia ត្រូវបាន​ភ្ជាប់​ឡើងវិញ​ទៅកាន់​បណ្តាញ​អគ្គិសនី​របស់​​អ៊ុយ​ក្រែ​ន​កាលពី​ចុង​សប្តាហ៍ ដែល​បាន​អនុញ្ញាតឱ្យ​វិស្វករ​បិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ប្រតិបត្តិការ​ចុងក្រោយ​របស់ខ្លួន ​ក្នុង​បំណង​បញ្ចៀស​គ្រោះមហន្តរាយ​ ខណៈ​ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​នេះ​នៅតែ​បន្ត៕អត្ថបទ៖ ប៊ុនថន

អង្គការ​ស្បៀងអាហារ​ពិភពលោក​ព្រមាន​ថា ​កង្វះ​ស្បៀងអាហារ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ឆ្នាំក្រោយ

2022/09/13 12:29:59 pm        750
​UN៖ មន្ត្រី​មួយ​រូប​មកពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ព្រមាន​ថា កង្វះ​ស្បៀងអាហារ​នៅ​ជុំវិញ​ពិភពលោក​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ឆ្នាំក្រោយ ទោះបី​ជា​មាន​ការ​បន្ត​ការនាំចេញ​ឡើង​វិញ​ នូវ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​នកាលពី​ខែ​មុន​ក៏ដោយ។ ​លោកស្រី Corinne Fleischer នាយក​ប្រចាំ​តំបន់​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ សម្រាប់​តំបន់​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​អឺរ៉ុប​ខាងកើត​បាន​ប្រាប់​សារព័ត៌មាន NHK របស់​ជប៉ុន​ថា ការ​បន្ត​ការនាំចេញ​ផលិតផល​កសិកម្ម​ឡើងវិញចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​រង​ការ​ហែក​ហួរ​ដោយ​ជម្លោះគឺជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​។ ប៉ុន្តែ​លោកស្រី Fleischer បាន​និយាយ​ថា ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​បង្ក​ឲ្យ​ខូចខាត​ដល់​ដី​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​តំបន់​នានា​នៅ​ភាគ​ខាងកើត ជាទី​ដែល​ស្បៀងអាហារ​ភាគច្រើន​ត្រូវ​បាន​ផលិត​នៅ​ទីនោះ​។ លោកស្រី​ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​កសិករ​ជាច្រើន​កំពុង​ស្ថិតនៅ​ខ្សែបន្ទាត់​ជួរមុខ​។​លោកស្រី​រំពឹង​ថា ​ការ​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុន​ក្រែ​ន ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នឹង​ទទួល​បាន​ប្រមាណ​ ៣០% តិច​ជាង​រដូវ​ប្រមូល​ផល​កាលពី​កន្លងទៅ ដែល​បាន​មើល​ឃើញ​ការ​ប្រមូល​ផល​បាន​យ៉ាង​ច្រើន​រហូតដល់ ១០០លាន​តោន​។ លោកស្រី​បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​ ដែល​អាច​កើតឡើង​បាន​នៅ​ក្នុង​ការងារ​ផលិត​កសិកម្ម​សកល​។ ​លោកស្រី​និយាយ​ថា កសិករ​នៅ​ទូទាំង​សកលលោក​កំពុង​ជួប​ការ​លំបាកទៅលើ​ជី​កសិកម្ម​ ដោយ​សារតែ​ការ​ហក់​ឡើងថ្លៃ​ខ្លាំងក្រោយ​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន ដែល​ជា​ប្រទេស​ផលិត​ជី​កសិកម្ម​ធំ​បំផុត និង​នាំចេញ​ដ៏​សំខាន់​។ លោកស្រី​ក៏បាន​រំពឹង​ផង​ដែរ​ថា ​ពី​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​ស្បៀង​សកល​ កើត​ចេញ​ពី​ស្ថាន​ភាព​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​ចិន និង​អឺរ៉ុប៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា អាល្លឺម៉ង់​បាន​ឆ្លង​បន្ទាត់​ក្រហម​ហើយ​

2022/09/13 11:41:26 am        607
​រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​របស់​ទីក្រុងមូស្គូនៅ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អាល្លឺម៉ង់​បាន​ឆ្លង​បន្ទាត់​ក្រហម​ជាមួយ​រុស្ស៊ីដោយ​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន។ ឯក​អគ្គរដ្ឋទូត​រូប​នេះ​បាន​បន្ថែម​ថា ការសម្រេចចិត្ត​នេះ​បាន​ប៉ះពាល់​ដល់​ការ​ផ្សះផ្សា​​ជាច្រើន​ទសវត្សរ៍ ​ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើកទី​២ ​មក និង​ការឈ្លានពាន​របស់​ណា​ស៊ី​មក​លើ​សហភាពសូវៀត​។ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Sergey Nechaev បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Izvestia​ ថា ពិត​ណាស់​ថា របប​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវ​បាន​ទទួល​ការ​ផ្គត់ផ្គង់​ដោយ​អាវុធ​សង្គ្រាម​ផលិត​ដោយ​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​ប្រើ​មិន​ត្រឹមតែ​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រឆាំង​នឹង​ជន​ស៊ីវិល​នៅ​តំបន់ Donbass ផង​ដែរ​ជា​ការ​ឆ្លង​បន្ទាត់​ក្រហម​។ ​លោក​បាន​បន្ថែម​ថា ទីក្រុងប៊ែ​រ​ឡាំងគួរតែ​ដឹង​ច្បាស់​ជាងគេដោយ​គិត​ពី​សីលធម៌ និង​ទំនួល​ខុស​ត្រូវជា​ប្រវត្តិសាស្ត្រ ដែល​អាល្លឺម៉ង់​បាន​ធ្វើ​ដាក់​ប្រជាជន​យើង​ក្នុង​ឧក្រិដ្ឋកម្ម​របប​ណា​ស៊ី​។លោក Nechaev បាន​បញ្ជាក់​ថា ពួកគេ​បាន​ឆ្លង​បន្ទាត់​ក្រហម​ហើយ ដោយ​ប្រើប្រាស់​សំនួន​វោហារ​ដែល​ថា ​ឆ្លង​ផុត​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​បាន។ ​​អាល្លឺម៉ង់​បាន​បោះបង់ចោល​គោលនយោបាយ​យូរអង្វែង​របស់ខ្លួន ​ដែល​ថា​នឹង​មិន​បញ្ជូន​អាវុធ​ចូល​ទៅ​តំបន់​ជម្លោះ​ប្រដាប់​អាវុធចូលរួម​ជាមួយ​អាមេរិក ​និង​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេង​ទៀត​ក្នុង​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​។ រដ្ឋាភិបាល​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​មានការ​ទទួលខុសត្រូវ​ប្រកប​ដោយ​សីលធម៌​ក្នុង​ការ​គាំទ្រ​ទីក្រុង Kiev ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​ការពារ​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

ដំណើរការ​ផ្ទេរ​រាជបល្ល័ង្ក​នៅ​អង់គ្លេស​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​រាជា​និយម​

2022/09/13 11:21:35 am        417
​អង់គ្លេស៖ ព្រះមហាក្សត្រ Charles ទី III ទ្រង់​បាន​មាន​ព្រះបន្ទូល​សង្កត់ធ្ងន់​ភ្លាមៗ​ថា ទ្រង់​គឺជា​មហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស​ទាំងមូល ក្រោយ​ការ​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះ​មាតា​របស់​ទ្រង់​គឺ​ព្រះ​មហាក្សត្រី ​Elizabeth ​ទី​II​។ ​ប៉ុន្តែ​មានការ​ផ្ទុះ​កំហឹង​ម្ដងម្កាល​បង្កឡើង​ដោយ​ក្រុម​អ្នកប្រឆាំង​រាជវង្ស ក្នុង​អំឡុង​ព្រះរាជ​ពិធី​ផ្លូវការដែល​កំពុង​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​។​បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Oxford កាលពី​ថ្ងៃអាទិត្យដោយ​ស្រែក​ពាក្យ​ថា អ្នកណា​ជ្រើសរើស​ព្រះអង្គ ខណៈ​ដែល​ការប្រកាស​តែងតាំង​ព្រះ​មហាក្សត្រ​ថ្មី​ត្រូវ​បាន​អាន​លឺ​ៗ​។ ​ក្រោយមក​បុរស​វ័យ​ ៤៥​ឆ្នាំ​ឈ្មោះ Symon Hill បុគ្គលិក​ក្រៅ​ម៉ោង នៅ​អង្គការក្រៅរដ្ឋាភិបាល​អ្នក​ស្រឡាញ់​សន្តិភាព​មានឈ្មោះ​ថា Peace Pledge Union ត្រូវ​បាន​ដោះ​លែង​វិញ​។ ពេល​និយាយ​ទៅកាន់​ទូរទស្សន៍ Sky News របស់​អង់គ្លេស​រូបគេ​បាន​និយាយ​ថា តើ​ពេលនេះ​យើង​ពិតជា​កំពុង​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​សតវត្សរ៍​ទី​២១ ជាទី​ដែល​ប្រមុខរដ្ឋ​ថ្មី​ត្រូវ​បាន​ប្រកាស​តែង​តាំង ដែល​មាន​គេ​ប្រាប់​យើង​ឲ្យ​ទទួលយក​បុគ្គល​រូប​នេះ​ដោយ​ពុំ​មាន​សំណួរ​ឬ? ​នៅ​ក្នុង​ទីក្រុង Edinburgh ការប្រកាស​តែងតាំង​ព្រះមហាក្សត្រ​នេះត្រូវ​បាន​បង្ក​ការ​រំខាន​ដោយ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​មិន​ពេញចិត្ត ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​កាន់​ស្លា​ក​មួយ​សរសេរ​ថា សាធារណរដ្ឋ​។​​ចំណែក​នៅ​ក្នុង​ព្រះរាជ​ពិធី​ហែ​ព្រះ​សព​ព្រះ​មហាក្សត្រី​កាលពី​ថ្ងៃ​ចន្ទ​នោះ​ដែរ នគរបាល​ចាប់ខ្លួន​បុរស​វ័យ​ជំទង់​ម្នាក់​ដែល​បាន​ស្រែក​ដាក់​ព្រះអង្គម្ចាស់ Andrew របស់​អង់គ្លេស ទោះបីជា​គេ​មិន​ដឹង​ថា ​បុរស​នោះ​និយាយ​ពី​អ្វី​ក៏ដោយ ខណៈ​ដែល​ព្រះអង្គ​បាន​ហែ​អម​ព្រះ​ម​ជ្ឈូ​សា​របស់​ម្ចាស់​ក្ស​ត្រី Queen Elizabeth II ​ទៅកាន់​ព្រះវិហារ St Giles ក្នុង​ទីក្រុង Edinburgh៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM