សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ទីក្រុង Moscow បង្ហាញ​ពី​បំណង​ដែល​អាច​មាន​ការចរចា​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន

2022/09/05 11:47:14 am        604
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ថា ​ទីក្រុង Moscow នៅតែ​ត្រៀមខ្លួន​ជានិច្ច​ចូលរួម​ការចរចា​ជាមួយ​ទីក្រុង Kiev ប៉ុន្តែ​ការ​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ីនឹង​នៅតែ​ជា​ប្រធានបទ​សំខាន់​តែមួយគត់​លើ​របៀបវារៈ​នេះ។ ​​នៅ​ពេល​សួរ​ថា​ តើ​រុស្ស៊ី​អាច​នៅ​មាន​ការពិភាក្សា​ណាមួយ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodimyr Zelensky ទេ លោក Peskov បាន​ឆ្លើយ​តប​ថា មែនហើយ​យើង​អាច​ចរចា​ថា​ត្រូវ​ធ្វើ​បែប​ណា ​ដើម្បី​បំពេញ​បាន​តាម​ការ​ទាមទា​រ​របស់​យើង​។ ​លោក Zelenskyy កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​គំរាម​បោះបង់ចោល​គំនិត ​នៃ​ការ​ជួប​ចរចា​ជាមួយ​ទីក្រុង Moscow ទៅលើ​ចំនួន​នៃ​ឱកាស។ កាលពី​ចុងខែ​សីហា​កន្លងទៅ លោក​បាន​លើក​ឡើង​ពី​តុលាការ​ពិសេស សម្រាប់​ចំនួន​ករណី​នៃ​ការប្រព្រឹត្តិ​បទ​ឧ​ក្រឹត្យ​របស់​កងវរសេនាធំ Azov នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត Donetsk មួយ​ស្ថិត​ក្នុងចំណោម​បន្ទាត់​ក្រហម​ជាច្រើន ដែល​នឹង​មិន​អាច​ឲ្យ​មានការ​ចរចា​​កើតឡើង​បាន​។​ភាគី​ទាំង​២ ​ពុំបាន​ចូល​តុ​ចរចា​ចាប់​តាំង​ពី​ការ​ជួបគ្នា​នៅ​ក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី​កាលពី​ចុងខែ​មីនា។ ​ទីក្រុង Moscow ធ្លាប់​មាន​សុទិដ្ឋិនិយម​អំពី​ការ​រំពឹង​ទុក​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព ប៉ុន្តែ​ក្រោយមក​បាន​ចោទប្រកាន់​ទីក្រុង​ Kiev ពី​បទ​បំផ្លាញ​ការចរចា​។ ក្រុម​មន្ត្រី​រុស្ស៊ី​បាន​ព្រមាន​ធ្ងន់​ៗ​ថា​ ការ​ទាមទារ​របស់​ពួកគេ​នឹង​មាន​កាន់​តែ​ច្រើន​ទៀត ប្រសិនបើ​មានការ​ចរចា​ឡើងវិញ៕អត្ថបទ៖ សុខមាន

លោក Donald Trump ហៅ​លោក Biden ​ថា​ជាស​ត្រូវ​របស់​រដ្ឋ​

2022/09/05 11:14:33 am        527
​សហរដ្ឋអាមេរិក៖ កាលពី​ចុង​សប្ដាហ៍​នេះអតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ហៅ​លោក​ប្រធានាធិបតី Joe Biden ថា​ជាស​ត្រូវ​របស់​រដ្ឋ ជាការ​ឆ្លើយតប​ទៅ​នឹង​សុន្ទរកថា​បឋមដែល​លោក Biden បាន​ហៅ​ក្រុម​សាធារណរដ្ឋ​ដែល​ត្រូវ​បាន​រង​ឥទ្ធិពល​ពី​លោក Trump ថា​ជា​ការ​គំរាម​ដល់​ប្រជាធិបតេយ្យ​។ ​លោក Trump បាន​និយាយ​ថា សប្តាហ៍​នេះ​លោក Joe Biden បាន​មក​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania ដើម្បី​ថ្លែង​សុន្ទរកថា​ប្រើ​ភាសា​ធ្ងន់​ៗ ស្អប់ខ្ពើម និង​រុញ​ឲ្យ​មានការ​បែកបាក់​គ្នាដែល​មិន​ធ្លាប់​មាន​ប្រធានាធិបតី​អាមេរិក​រូប​ណា​ធ្វើ ដោយ​ប្រមាថ​ពលរដ្ឋ ៧៥​លាននាក់ជាការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ជាស​ត្រូវ​របស់​រដ្ឋ​។ ​លោក ​Biden គឺជា​សត្រូវ​របស់​រដ្ឋ​។​ ការ​ថ្លែង​របស់​លោក Trump បានធ្វើ​ឡើង​នៅ​កម្មវិធី​ប្រមូលផ្ដុំ​ជា​លើកដំបូង​របស់​លោក ចាប់​តាំង​ពី​ថ្ងៃ​ទី​៨​ ខែ​សីហា ដែល​ភ្នាក់ងារ FBI បាន​ចូល​ឆែកឆេរ​គេហដ្ឋាន Mar-a-Lago របស់​លោក។លោក​បាន​ទៅកាន់​រដ្ឋ Pennsylvania ដើម្បី​ធ្វើ​កម្មវិធី​ប្រមូលផ្ដុំ​សម្រាប់​ការ​គាំទ្រ​បេក្ខភាព​ព្រឹទ្ធសភា​លោក Mehmet Oz របស់​គណបក្ស​សាធារណរដ្ឋ និង​បេក្ខភាព​អភិបាល​រដ្ឋ​គឺ​លោក Doug Mastriano​។​ លោក Trump ក៏បាន​ហៅ​ការ​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI នៅ​គេហដ្ឋាន Mar-a-Lago របស់​លោក​ថា​ ជា​ឧទាហរណ៍​នៃ​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​៕អត្ថបទ៖ សុខមាន

លោកស្រី ពេជ ចន្ទមុន្នី ប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ជាង៨០០នាក់

2022/09/05 10:55:29 am        482
ភ្នំពេញ៖ លោកជំស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ជាង៨០០នាក់បន្ថែមទៀត។ លោកមានប្រសាសន៍ថា TYDA គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស ដែលទទួលបានលទ្ធផលជាក់ស្ដែង​ គឺព្យាបាលប្រជាពលរដ្ឋប្រមាណ ៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកស្រីក៏បានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពដែលសមាគមគ្រូពេទ្យសមាជិកយុវជនសម្ដេចតេជោបានវិវត្តន៍ខ្លួនមកដល់ពេលនេះ។ហើយបានចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដើម្បីផ្ដល់នូវជីវិតទីពីរ និងស្នាមញញឹម និងការចូលរួមការលះបង់កម្លាំងកាយចិត្តពេលវេលា ប្រកបដោយកាយវិកាមនុស្សធម៌និងគុណធម៌របស់សមាជិកចំពោះប្រជាពលរដ្ឋ។លោកស្រីបានបន្ថែមថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិកសមាជិកាចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗ នឹងមានឱកាសបង្កើតទំនាក់ទំនងល្អចំពោះគ្នាទៅវិញទៅមក។លោកស្រីបានថ្លែងអំណរគុណសមាជិកសមាជិកាសមាគមដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងសូមថ្លែងអំណរគុណសប្បុរសជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម។ សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រកាសបញ្ចូលសមាជិក។ដែលធ្វើឲ្យចំណូលសមាជិកសមាគមមកដល់ពេលនេះមានចំនួនជាង ៨ពាន់នាក់៕

ពលរដ្ឋ​នៅ​សាធារណរដ្ឋ​ឆែក​ប្រមាណ​ ៧​ម៉ឺន​នាក់​ចេញ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល សហភាព​អឺរ៉ុប និង NATO

2022/09/05 10:46:55 am        813
​សាធារណរដ្ឋឆែក៖ ក្រុម​អ្នកតវ៉ា​រាប់ម៉ឺន​នាក់​មកពី​គ្រប់​និន្នាការ​នយោបាយ បាន​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាលសាធារណ​រដ្ឋ​ឆែក សហភាព​អឺរ៉ុប ​និង​សម្ព័ន្ធ​យោធា NATO កាលពី​ថ្ងៃ​សៅរ៍​។ ​មនុស្ស​ប្រមាណ ៧​ម៉ឺន​នាក់​បានចេញ​តវ៉ា​តាម​ដង​ផ្លូវ​នានា​នៃ​រដ្ឋធានី​ប្រាក់ ​(Prague) ដោយ​អំពាវនាវ​ដល់​ក្រុមចម្រុះកំពុង​កាន់​អំណាច​ឲ្យ​ទប់​ការ​ឡើង​ថ្លៃ​ថាមពល ខណៈ​បង្ហាញ​ការជំទាស់​របស់​ពួកគេ​ចំពោះ​សហភាព​អឺរ៉ុប និង​អង្គការ​NATO​។ ​ក្រុម​អ្នក​តវ៉ា​មកពី​គ្រប់​និន្នាការ​នយោបាយ​បាន​និយាយ​ថា ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល​មួយ​នេះគួរតែ​នៅ​ជា​អព្យាក្រឹត្យ​ខាង​យោធា និង​រក្សា​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​។​ក្រុម​បាតុករ​បានទាមទា​រ​ឲ្យ​មានការ​លាលែង​ពី​តំណែង​ របស់​រដ្ឋាភិបាល​ចម្រុះ​បច្ចុប្បន្នដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​អភិរក្សនិយម Petr Fiala​។ ​ពួកគេ​រិះគន់​លើ​បញ្ហា​ជាច្រើន រួមទាំង​គោលនយោបាយ​នានា​ដែល​តម្រង់ទិស​ដោយ​លោកខាងលិច​។​ ពួកគេ​ក៏​បាន​ថ្កោលទោស​រដ្ឋាភិបាលនេះ​ផងដែរ ចំពោះ​ការគាំទ្រដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ីជុំវិញ​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចោទប្រកាន់​ប្រទេស​នេះ​ថា​ មិនអាច​ទប់ស្កាត់​ការ​ហក់​ឡើងថ្លៃ​ថាមពល​បាន​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១០​នាក់​ស្លាប់ និង​ ១៥​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ចាក់​សម្លាប់​ក្នុង​១៣​ទីតាំង​ផ្សេងៗ​គ្នា​នៅ​កាណាដា​

2022/09/05 10:15:31 am        530
​កាណាដា៖ នគរបាល​បាន​និយាយ​ថា មនុស្ស ​១០​នាក់​ស្លាប់ និង ​១៥​នាក់​រង​របួស​ក្នុង​ការ​ហេតុការណ៍​ចាក់​សម្លាប់​ទាំង​កម្រោល​នៅ​ក្នុង​ខេត្ត Saskatchewan ភាគ​កណ្ដាល​របស់​ប្រទេស​កាណាដា​។​ ជន​រងគ្រោះ​ត្រូវ​បាន​ប្រទះឃើញ​ក្នុង ​១៣​ទីតាំង​រួម​ទាំង​នៅ​ក្នុង​តំបន់ James Smith Cree Nation និង​ភូមិ Weldon។​​ជនសង្ស័យ​ទាំង​ ២​នាក់​ដែល​នគរបាល​បាន​កំណត់​អត្តសញ្ញាណ​នោះ​គឺ​ម្នាក់​ឈ្មោះ Damien Sanderson អាយុ 31​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Myles Sanderson វ័យ 30​ឆ្នាំ​កំពុង​រត់​គេច​ខ្លួន និង​ត្រូវ​គេ​គិត​ថាប្រដាប់​ដោយ​អាវុធ និង​ប្រកបដោយ​គ្រោះថ្នាក់។ ក្រុម​អាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​មាន​សុវត្ថិភាព ក្រោម​ការប្រុងប្រយ័ត្ន​ពី​មនុស្ស​ដ៏​គ្រោះថ្នាក់​។​នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​ ២​នាក់​នោះ​អាច​ជិះ​រថយន្ត​ម៉ាក Nissan Rogue ​ពណ៌​ខ្មៅ ដោយ​ព្រមាន​ថា​ អ្នកណា​ដែល​ឃើញ​បុរស​ជនសង្ស័យ ​២​នាក់ ឬ​រថយន្ត​នោះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ និង​ទូរស័ព្ទ​ទៅ​នគរបាល​ភ្លាម​។ កាលពី​ថ្ងៃអាទិត្យ​នគរបាល​កាណាដា​បាន​និយាយ​ថា ពួកគេ​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​ទាំង ​២​នាក់​ដែល​ត្រូវ​គេ​ជឿ​ថា​បាន​សម្លាប់​មនុស្ស ​១០​នាក់ និង​បង្ក​ឲ្យ​មនុស្ស ​១៥​នាក់​ផ្សេងទៀត​រង​របួស​ក្នុង​ហេតុការណ៍​ចាក់​សម្លាប់​ដោយ​កាំបិត​ក្នុង ​១៣​ទីតាំង​ផ្សេងៗ​គ្នា​នៅ​ខេត្ត Saskatchewan៕អត្ថបទ៖ សុខមាន

ប្រទេស​ចិន​ចោទ​បក្ស​កាន់អំណាច​របស់​កោះ​តៃវ៉ាន់​ថា ​ប៉ុនប៉ង​បង្ក​ភាព​តានតឹង​

2022/09/03 01:03:40 pm        700
​ចិន៖ ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គណបក្ស​កាន់​អំណាច​របស់​កោះ​តៃវ៉ាន់​កំពុង​ព្យាយាម​បង្កើន​ភាព​តានតឹង បន្ទាប់ពី​ទីក្រុង​តៃប៉ិ​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​ស៊ីវិល​ មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រឿង​នៅ​ក្នុង​សប្តាហ៍​នេះ​។ ​អ្នកនាំពាក្យ​ក្រសួង​លោក Zhao Lijian បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការប៉ុនប៉ង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿនក្នុង​ការ​បង្កើន​ភាព​តានតឹង​ពុំ​មាន​ន័យ​អ្វី​នោះ​ទេ​។ ​នាយក​រដ្ឋមន្ត្រី​កោះ​តៃវ៉ាន់​លោក Su Tseng-chang បាន​និយាយ​ក្នុង​ការ​ឆ្លើយតប​ថា ការ​បាញ់​ទម្លាក់​យាន​ដ្រូ​នគឺជា​ប្រតិកម្ម​ដ៏​សមស្រប​បំផុត បន្ទាប់ពី​មានការ​អត់ធ្មត់ និង​ការព្រមាន​ម្តង​ហើយ​ម្តង​ទៀត៕អត្ថបទ៖ ប៊ុនថន

មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណៈ​រដ្ឋ​នេះ​កំពុង​ទទួល​រលក​កម្តៅ​ខ្លាំង​

2022/09/03 12:45:56 pm        664
​សហរដ្ឋអាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​គំរាម​ដល់​លំនៅឋាន​រាប់​រយ​ខ្នង​កាលពី​ថ្ងៃ​សុក្រ ហើយ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ 5,000នាក់​នៅ​ទូទាំង​សហគមន៍​ចំនួន​បី​ឱ្យ​ចាកចេញ​ជាបន្ទាន់​។ ពលរដ្ឋ​នៅ​ក្នុង​ទីប្រជុំជន Weed, Lake Shastina និង Edgewood ក្នុង​តំបន់ ​Siskiyou ត្រូវ​បាន​ប្រាប់​ឱ្យ​ជម្លៀស​ចេញ បន្ទាប់ពី​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​លើ​ផ្ទៃដី 500ហិច​តា​ក្នុង​រយៈពេល​ប្រហែល​មួយ​ម៉ោង​។ ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កំពុង​កើតមាន​រលក​កម្តៅ​ដ៏​យូរ ខណៈ​សីតុណ្ហភាព​ឡើង​ខ្ពស់ ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​ស្នើសុំ​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ​ឲ្យ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​។​​ប្រជាជន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ត្រូវ​បាន​ស្នើ​សុំឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ និង​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផ្សេងទៀត ដើម្បី​ការពារ​ការ​ផ្គត់ផ្គង់​លើ​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ ដែល​អាច​នាំ​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​។ ​វា​ជា​ថ្ងៃទី​បី​ជាប់ៗ​គ្នា​នៃ​សំណើ​របស់​ប្រតិបត្តិ​ករ​បណ្ដាញ​អគ្គិសនី​របស់​រដ្ឋ ​សម្រាប់​ការកាត់បន្ថយ​ការ​ប្រើ​ប្រាស់​ដោយ​ស្ម័គ្រចិត្ត​ក្នុងអំឡុងពេល​រសៀល និង​ពេល​ល្ងាចដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ខណៈ​ពលរដ្ឋ​រាប់​លាន​នាក់​បាន​ស៊ូទ្រាំ​ក្នុង​សីតុណ្ហភាព​ខ្ពស់៕​អត្ថបទ៖ ប៊ុនថន

លោក Zelenskyy សាទរ​ការ​ទប់​តម្លៃ​ប្រេង​រុស្ស៊ី​មិន​ឲ្យ​ហក់​ឡើង​របស់​ក្រុម​ប្រទេស ​G7

2022/09/03 12:18:22 pm        653
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​សាទរ​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង​ប្រាំពីរ ​ដើម្បី​ដាក់​កម្រិត​លើ​ការ​ទប់​តម្លៃ​ប្រេង​របស់​រុស្ស៊ី​។ លោក Zelenskyy បាន​និយាយ​ថា នៅ​ពេល​ដែល​យន្តការ​នេះ​ត្រូវ​បាន​អនុវត្ត វា​នឹង​ក្លាយ​ជា​ចំណុច​សំខាន់​មួយ​ដើម្បី​ការពារ​ប្រទេស​ជឿនលឿន និង​ទីផ្សារ​ថាមពល​ពី​ការឈ្លានពាន​ដោយ​សង្គ្រាម​ចម្រុះ​របស់​រុស្ស៊ី​។ ​លោក Zelenskyy​ និយាយ​ថា ខ្ញុំ​រំលឹក​អ្នក​គ្រប់​ពេល​ថា ការ​ការពារ​អ៊ុយ​ក្រែ​ន​គឺជា​ការ​ការពារ​អឺរ៉ុប​ទាំង​អស់ ហើយ​មិន​ត្រឹមតែ​ពួក​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពិភព​ប្រជាធិបតេយ្យ​ទាំងមូល​។​ ​ការសន្យា​កាលពី​ថ្ងៃ​សុក្រ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G-7 គឺជា​បំណង​មួយ​ដើម្បី​កំណត់​ប្រាក់ចំណូល​របស់​វិមាន​ក្រឹម​ឡាំង និង​សមត្ថភាព​ក្នុង​ការ​ផ្តល់​មូលនិធិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​នឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​លើ​តម្លៃ​ថាមពល និង​អតិផរណា​។​ក្រុម​រដ្ឋមន្ត្រី​បាន​និយាយ​ថា ​ពួកគេ​នឹង​ទប់​តម្លៃ​ប្រេង​ហក់​ឡើង​ដោយ​រារាំង​ក្រុមហ៊ុន​ធានារ៉ាប់រង ឬ​ក្រុមហ៊ុន​ដឹកជញ្ជូន​មិន​ឲ្យ​ជួយ​រុស្ស៊ី​លក់​ប្រេង​ក្នុង​តម្លៃ​លើស​ពី​ការកំណត់​។ ​លោក Zelenskyy បាន​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​អឺរ៉ុប​សម្រាប់​ការ​គាំទ្រ​របស់​ពួកគេ និង​បាន​រំលឹក​ឡើងវិញ​ពី​ភាព​អន្ទះសា​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​៕អត្ថបទ៖ ប៊ុនថន

អគ្គនាយក​ IAEA និយាយថា ​ស្ថានភាព​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ធ្វើឱ្យ​លោក​ព្រួយបារម្ភ​ខ្លាំង​

2022/09/03 12:05:44 pm        567
​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​រំពឹងថា​នឹង​បង្កើត​របាយការណ៍​ស្តីពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ដើម​សប្តាហ៍​ក្រោយ​។ ថ្លែង​ពី​អាកាសយានដ្ឋាន​ក្រុង​វី​យែ​នបន្ទាប់ពី​វិល​ត្រលប់​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ លោក Rafael Grossi និយាយថា បេសកកម្ម​របស់​ទីភ្នាក់ងារ IAEA នឹង​ចេញផ្សាយ​ការរកឃើញ​ចំពោះ​ការវាយតម្លៃ​ភ្លាមៗ ​ខណៈ​មាន​រូបភាព​ពេញ​លេញ​​ពី​ស្ថានភាព​នៅ​ចុង​សប្តាហ៍​នេះ ដោយ​លោក​នឹងធ្វើ​សេចក្តី​សង្ខេប​ជូន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​។ ​លោក Grossi និយាយថា អ្នកជំនាញ​នុយក្លេអ៊ែរ ​៦​នាក់​ក្នុងចំណោម​អ្នកជំនាញ ១៤នាក់របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅតែ​ស្ថិតនៅ​រោងចក្រ Zaporizhzhia ហើយ​នឹងមាន​វត្តមាន​អចិន្ត្រៃយ៍​នៅ​ទីនោះ ដោយ​អ្នកជំនាញ​របស់​យើង ២​នាក់​នឹង​បន្តការងារ​នេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា ​តើ​អ្នកជំនាញ​ទាំង ២នាក់​នឹង​នៅ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ​។​​លោក​និយាយថា សកម្មភាព​ និង​ប្រតិបត្តិការ​សឹកកំពុង​កើនឡើង​នៅក្នុង​តំបន់​រោងចក្រ​របស់​ប្រទេស ហើយ​នេះ​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​ខ្លាំង​។ ក្រសួងការពារជាតិ​អង់គ្លេស​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការបាញ់​ផ្លោង​បាន​បន្ត​នៅក្នុង​តំបន់​ក្បែរ​រោងចក្រ​ថាមពល ហើយ​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយ​ថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​បាន​បំផ្លាញ​លំនៅឋាន បំពង់​បង្ហូរ​ឧស្ម័ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ទីក្រុង Nikopol៕អត្ថបទ៖ ប៊ុនថន

អនុ​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​បង្ហាញខ្លួន​បន្ទាប់ពី​ការវាយប្រហារ ​ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បង្ហា​ញ​ការ​គាំទ្រ​

2022/09/03 11:45:08 am        623
​អាហ្សង់ទីន៖ អនុ​ប្រធានាធិបតី​ប្រទេស​អា​ហ្ស​ង់​ទីន​លោកស្រី Cristina Fernández បានបង្ហាញ​ខ្លួន​ជា​សាធារណៈលើកដំបូង​កាលពី​ថ្ងៃ​សុក្រ ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើឃាត​ជាក់ស្តែង​ដែល​លោកស្រី​បាន​ទទួលរង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ដោយ​ដើរ​ចេញពី​លំនៅឋាន លោកស្រី ​Fernández បាន​ស្វាគមន៍​អ្នកគាំទ្រ​ដែល​​កំពុង​អបអរ​លោកស្រី​។ មនុស្ស​រាប់ពាន់នាក់​ទៀ​ត​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Plaza de Mayo ជា​កន្លែង​ដែល​មេដឹកនាំ​សហជីព អ្នកនយោបាយ អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស និង​អ្នកតំណាង​វប្បធម៌​បាន​ដឹកនាំ​សកម្មភាព​ដ៏​ធំ​មួយ​។ ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី Fernández បាន​ចុះ​ពីលើ​រថយន្ត​របស់លោក​ស្រី​នៅ​ខាងក្រៅ​អគារ​លំនៅឋាន​របស់លោក​ស្រី ហើយ​បាន​ស្វាគមន៍​អ្នកគាំទ្រ​ជាច្រើន ពេលនោះ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ភ្ជង់​កាំភ្លើង​សំដៅ​លោកស្រី ​ស្ទើរតែ​ជិត​ដល់​មុខ​ហើយ​បាន​កេះកៃ ប៉ុន្តែ​គ្រាប់កាំភ្លើង​មិនបាន​ផ្ទុះ​នោះទេ ​ខណៈ​កាំភ្លើង​នេះ​មាន​គ្រាប់​ចំនួន ​៥​គ្រាប់​។​អាជ្ញាធរ​តុលាការ និង​អនុវត្ត​ច្បាប់កំពុង​ស៊ើបអង្កេត​ថា ​តើ​ពលរដ្ឋ​ប្រេ​ស៊ី​ល​ដែល​ត្រូវបាន​ឃុំខ្លួន​ជា​ខ្មាន់កាំភ្លើង​តែម្នាក់ឯង ឬថា​តើ​ខ្មាន់កាំភ្លើង​រូបនេះ​ជា​ផ្នែក​នៃ​អង្គការ​ធំ​ណាមួយ​។ សម្ព័ន្ធមិត្ត​របស់លោក​ស្រី Fernández ដែល​ធ្លាប់ជា​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ពី​ឆ្នាំ2007-2015 បាន​អំពាវនាវ​ឱ្យមាន​ការហែក្បួន​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ និង​មិន​ទទួលយក​ឧប្បត្តិហេតុ​បែបនេះ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM