សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ប្រធានាធិបតី​ស្រីលង្កា​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ត្រឡប់មក​ប្រទេស​វិញ​ បន្ទាប់ពី​ភៀសខ្លួន​

2022/09/03 11:31:29 am        726
​ស្រីលង្កា៖ អតីត​ប្រធានាធិបតី​​ស្រីលង្កាលោក Gotabaya Rajapaksa ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ខែកក្កដា បន្ទាប់ពី​ក្រុមបាតុករ​រាប់ម៉ឺន​នាក់​បាន​សម្រុកចូល​លំនៅឋាន និង​ការិយាល័យ​របស់លោក​ក្នុងការ​បង្ហាញ​កំហឹង​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស បាន​វិល​ត្រឡប់មក​ប្រទេស​វិញ​បន្ទាប់ពី​ភៀសខ្លួន​ចេញ​រយៈពេល​ប្រាំពីរ​សប្តាហ៍​។​ ​លោក​ Rajapaksa បានធ្វើ​ដំណើរ​ដោយ​យន្ត​ហោះចូល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ Bandaranaike ទីក្រុង​Colombo កាលពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​សុក្រ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ។ លោក​ត្រូវបាន​ស្វាគមន៍​ដោយ​សមាជិកសភា​គណបក្ស​របស់លោក លោក ​Rajapaksa​ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ក្បួន​រថយន្ត​ ដែលមាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ដោយ​ទាហាន​ប្រដាប់អាវុធ​។​ ​កាលពី​ថ្ងៃទី13 ខែកក្កដា មេដឹកនាំ​ដែល​ត្រូវបាន​បណ្តេញចេញ ភរិយា និង​អង្គរក្ស​ពីរ​នាក់​របស់លោក​បាន​ចាក​ចេញពី​ប្រទេស​ តាម​យន្តហោះ​កងទ័ពអាកាស​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយពីរ​សប្តាហ៍​ក្រោយមក​លោក​បាន​បន្តដំណើ​រ​ដោយ​យន្តហោះ​ទៅកាន់​ប្រទេស​ថៃ​។អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប្រទេស​ស្រីលង្កា​បាន​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត ដែល​បណ្តាលឱ្យ​មានការ​តវ៉ា​ធំ និង​កំហឹង​ជា​សាធារណៈ​មិន​ធ្លាប់មាន​ពីមុនមក ដែល​ទីបំផុត​បាន​បង្ខំ​ឱ្យ​លោក Rajapaksa និង​បងប្រុស​របស់លោក ជា​អតីត​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​។​ ​ស្ថានភាព​នៅក្នុង​ប្រទេស​ដែល​ក្ស័យធន​មួយ​នេះ​ កាន់តែ​ធ្លាក់ចុះ​ធ្ងន់ធ្ងរដោយ​កត្តា​ពិភពលោក​ដូចជា​ជំងឺ​រាតត្បាត និង​ការវាយលុក​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មនុស្ស​ជាច្រើន​ចាត់ទុក​គ្រួសាររបស់លោក Rajapaksa ដែល​ធ្លាប់​មានអំណាច​ជា​អ្នកទទួលខុសត្រូវ ​ចំពោះ​ការគ្រប់គ្រងសេដ្ឋកិច្ច​មិនបាន​ត្រឹមត្រូវ និង​បានធ្វើឱ្យ​ប្រទេស​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​៕អត្ថបទ៖ ប៊ុនថន

អ៊ីរ៉ង់​និយាយថា ខ្លួន​បាន​បញ្ជូន​ការឆ្លើយតប​ប្រកបដោយ​ការស្ថាបនា​ស្ដីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ តែ​អាមេរិក​ទាត់ចោល​

2022/09/02 02:06:58 pm        520
​អ៊ីរ៉ង់៖ ក្រសួងការបរទេស​អ៊ីរ៉ង់​និយាយថា ខ្លួន​បាន​បញ្ជូន​ការឆ្លើយតប​ទៅកាន់​សំណើ​របស់​អាមេរិក ​ដែល​មានបំណង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ឆ្នាំ2015 ជាមួយ​មហា​អំណាច​ពិភពលោក ដោយ​ជំរុញ​ឲ្យ​មានការ​រំពឹង​ទុកជា​វិជ្ជមាន​តិចតួច​ពី​សហរដ្ឋអាមេរិក។ ​នៅ​ថ្ងៃ​សុក្រ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ IRIB បាន​ដកស្រង់​សម្ដី​របស់​លោក Nasser Kanaani អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​ដោយ​និយាយ​ថា អត្ថបទ​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​អ៊ីរ៉ង់​មាន​មធ្យោបាយ​ប្រកបដោយ​ការស្ថាបនា ​ដែល​មាន​គោលបំណង​សម្រេច​ជា​លើក​ចុង​ក្រោយ​ស្ដីពី​ការ​ចរចា។ ​ប៉ុន្តែ​ក្រសួងការបរទេស​អា​មេ​រិ​ក​បាន​ផ្ដល់​ការវិនិច្ឆ័យ​ខុសគ្នា​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​ថា យើង​អាច​បញ្ជាក់​បាន​ថា យើង​បាន​ទទួល​ការ​ឆ្លើយតប​របស់​អ៊ីរ៉ង់​តាមរយៈ​សហភាព​អឺរ៉ុប​។ ​យើង​កំពុង​សិក្សា ហើយ​យើង​នឹង​ឆ្លើយតប​វិញ​តាម​រយៈ​សហភាព​អឺរ៉ុប ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​វា​មិន​មែន​ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ការ​ស្ថាបនា​ទេ​។​​សេចក្ដីរាយការណ៍​រប​ស់​សារព័ត៌មាន IRIB បាន​និយាយថា ការឆ្លើយតប​របស់​អ៊ីរ៉ង់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell ដែល​កំពុង​សម្រប​សម្រួល​ការចរចា​នានា។ ប្រភព​ដដែល​ពុំបាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​៕ អត្ថបទ៖ សុខមាន

អនុប្រធានាធិបតីអាហ្សង់ទីន ពុំបានរងរបួសទេ ក្រោយបុរសម្នាក់​យកកាំភ្លើង​ភ្ជង់​លោកស្រី​ក្នុង​ចំណោម​មនុស្សជាច្រើន

2022/09/02 01:41:16 pm        281
លោកស្រី អនុប្រធានាធិបតី អាហ្សង់ទីន Cristina Fernandez de Kirchner ត្រូវ​បាន​គំរាម​កំហែង​ដោយបុរសម្នាក់ប្រដាប់ដោយអាវុធកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាអ្វី​ដែល​មន្ត្រី​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាលហៅថា ជាការប៉ុនប៉ងធ្វើឃាត ប៉ុន្តែលោកស្រីពុំបានរងរបួសទេ ព្រោះ​កាំភ្លើង​នោះ​បាញ់​មិន​ចេញ។ហេតុការណ៍នេះបានកើតឡើង នៅមាត់ច្រក នៃគេហដ្ឋានរបស់លោកស្រី Fernandez de Kirchner នៅ ទីក្រុង Buenos Aires ជាទីដែលក្រុមអ្នកតវ៉ារាប់រយនាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ ដើម្បីគាំទ្រអតីតប្រធានាធិបតីរូបនេះ ដែល​ត្រូវ​ស្ថិត​ក្នុង​ដំណើរ​ការ​កាត់​ទោស​ពី​បទ​ប្រពឹត្ត​អំពើ​ពុករលួយ៕ ទស្សនាវីដេអូតាមរយៈ Link: https://t.me/btvnewscambodia/53943

ទីក្រុង​មាន​ប្រជាជន ២១លាន​នាក់​ត្រូវបាន​បិទ​ខ្ទប់​ដោយ​សារជំងឺ ​Covid-19 ខណៈ​ចិន​រក្សា​គោល​នយោបាយ​តឹងរ៉ឹង​

2022/09/02 12:23:08 pm        413
​ចិន៖ អាជ្ញាធរ​ចិន​បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​ដាក់​ពលរដ្ឋ​របស់​ខ្លួន​រាប់​លាន​នាក់​ ឱ្យ​ស្ថិត​ក្រោម​ការ​វិធានការ​បិទ​ខ្ទប់​ជាថ្មីបន្ទាប់ពី​ការ​ផ្ទុះ​ឡើង​ជំងឺ COVID-19 ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​នៅតែ​បន្ត​គោលនយោបាយ​តឹងរ៉ឹង​របស់​ខ្លួន​លើ​ការទប់ស្កាត់​វីរុស​។​ ​រហូតមកដល់​ពេលនេះ ទីក្រុង​ប៉េកាំង​មិន​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ទោះបីជា​ការ​ធ្វើ​ដំណើរ​ចូល និង​ចេញ​ក្រៅ​រដ្ឋធានី​ត្រូវ​បាន​ផ្អាក ហើយ​ពលរដ្ឋ​ត្រូវ​ទទួល​ការ​ធ្វើ​តេស្ត​ស្ទើរតែ​រាល់ថ្ងៃ​ក៏ដោយ​។​ ​អាជ្ញាធរ​ចិន​បាន​ដាក់​ទីក្រុង Chengdu ដែល​មាន​ប្រជាជន​ ២១​លាន​នាក់​ស្ថិត​ក្នុង​វិធាន​ការ​បិទ​ខ្ទប់ បន្ទាប់ពី​មាន​ករណី​ជំងឺ ​Covid-19 កើន​ឡើងដែល​មាន​ករណី​ថ្មី​ចំនួន ​១៥៧​ករណី ហើយ​ ៥១​ករណី​ក្នុង​ចំណោម​នេះ​គ្មាន​រោគសញ្ញា ប៉ុន្តែ​គ្មាន​ករណី​ស្លាប់​នោះ​ទេ​។ ​ស្ថិត​ក្រោម​វិធានការ​នេះមានតែ​សមាជិក​គ្រួសារ​ម្នាក់​ប៉ុណ្ណោះ ​ដែល​ធ្វើតេស្ត​អវិជ្ជមានក្នុង​រយៈពេល​ ២៤​ម៉ោង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ទិញ​របស់របរ​ចាំបាច់​ក្នុង​មួយថ្ងៃ​។វិធាន​ការ​បិទ​ខ្ទប់​នេះក៏​បាន​ពន្យារពេល​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី ហើយ​អាជ្ញាធរ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ការ​បិទ​ខ្ទប់ ​ដែល​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដកចេញ​វិញ​នៅ​ពេល​ណា​នោះ​ទេ​។​ ​វិធានការ​នេះ​ត្រូវ​បាន​ណែនាំ​ក្រោម​គោលនយោបាយ «​គ្មាន​កូ​វីដ​» របស់​ប្រទេស​ចិនដែល​ផ្ទុយ​ពី​វិធានការ​របស់​ប្រទេស​ដទៃ​ទៀត ​ក្នុង​ការ​រស់នៅ​ជាមួយ​វីរុស តាមរយៈ​ការ​បន្ធូរ​បន្ថយ​វិធានការ​បន្តិច​ម្តង​ៗ​នៃ​ការ​រឹតត្បិត ការ​ចាក់​វ៉ាក់សាំង ការ​ព្យាបាល និង​ការ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​ដោយ​ស្ម័គ្រចិត្ត​៕អត្ថបទ៖ ប៊ុនថន

អគ្គនាយក IAEA នឹង​ស្នាក់នៅ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន​

2022/09/02 11:52:23 am        430
​អ៊ុយក្រែន៖ ក្រុមអធិការកិច្ច​អង្គការសហប្រជាជាតិ បាន​ទៅដល់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​បេសកកម្ម​ដើម្បី​ការពារ​រោងចក្រ​ពី​គ្រោះ​មហន្តរាយ ដោយ​បាន​ទៅដល់​ទីតាំង​នោះ​ក្នុង​ពេល​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បាន​ជំរុញឱ្យមាន​ការបិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​មួយ និង​បានបញ្ជាក់​ពី​កិច្ចការ​ត្រួតពិនិត្យ​បន្ទាន់​។ លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិបាន​និយាយថា ក្រុមការងារ​របស់លោក​បានបញ្ចប់​ដំណើរ​ត្រួតពិនិត្យ​លើកដំបូង​នៅ​រោងចក្រ​នុយក្លេអ៊ែរ ហើយនឹង​បង្កើត​វត្តមាន​បន្ត​នៅទីនេះ​។​ ​ដំណើរ​ចុះ​ត្រួតពិនិត្យ​របស់​គណៈប្រតិភូ​អ្នកជំនាញ​ចំនួន 14រូប​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ បាន​ធ្វើឡើង​បន្ទាប់ពី​ការចរចា​ជាច្រើន​ខែ​ដើម្បី​ឆ្លងកាត់​ជួរមុខ និង​ចូលមក​ខាងក្នុង​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​។ លោក Grossi បាន​រាយការណ៍​ថា​ ក្រុមការងារ​របស់លោក​បាន​ប្រមូល​ព័ត៌មាន​សំខាន់ៗ ​អំពី​ដំណើរ​ចុះ​ត្រួតពិនិត្យ​ដំបូង​របស់ខ្លួន​នៅ​រោងចក្រ ហើយនឹង​បន្ត​ការវាយតម្លៃ​របស់ខ្លួន​។លោកនិយាយ​នៅក្នុង​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ Twitter ថា ក្រុមការ​ងារ​របស់លោក​នឹង​ស្នាក់នៅ​បន្ត ហើយ​សំខាន់​ជាងនេះទៅទៀតយើង​កំពុង​បង្កើត​វត្តមាន​បន្ត​នៅ​រោងចក្រ Zaporizhzhia ដោយ​ក្រុមទី​ភ្នាក់ងារ​ IAEA។​ ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ត្រូវបាន​ចូលកាន់​កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ប៉ុន្តែ​គ្រប់គ្រង​ដោយ​វិស្វករ​អ៊ុយ​ក្រែ​នចាប់តាំងពី​ដើមដំបូង​នៃ​សង្គ្រាម​រយៈពេល​ 6ខែ​មកនេះ​។ អ៊ុយ​ក្រែ​នបាន​ចោទ​រុស្ស៊ី​ថា​ កំពុង​ប្រើ​រោងចក្រ​នេះ​ជា​ខែល​ដើម្បី​វាយប្រហារ ខណៈ​ទីក្រុង​មូ​ស្គូ​ចោទ​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ដោយ​មិន​ប្រុងប្រយ័ត្ន​មកលើ​តំបន់​រោងចក្រ៕អត្ថបទ៖ ប៊ុនថន

ទីក្រុង​របស់​រដ្ឋ Mississippi គ្មាន​ទឹកស្អាត​ទទួលទាន​ ៤​ថ្ងៃ​ជាប់​គ្នា ខណៈលោក Biden​ ចេញ​ការ​ប្រកាស​អាសន្ន​

2022/09/02 11:20:56 am        337
​សហរដ្ឋអាមេរិក៖ តំបន់​បរិច្ចាគ​ថ្មី​ចំនួន​៧ បាន​បើក​នៅ​ក្នុង​ទីក្រុង​របស់​រដ្ឋ Mississippi កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ចែកចាយ​ទឹកបរិសុទ្ធ​ដល់​ពលរដ្ឋ​ដែល​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ​ចាប់​តាំង​ពី​រោងចក្រ​ចម្រុះ​ទឹក​ស្អាត​ដែល​មាន​បញ្ហា​ជា​យូរ​របស់​ទីក្រុង​នេះ បាន​ខក​ខាន​ផ្គត់ផ្គង់​រយៈពេល ​៤​ថ្ងៃ​កន្លង​មក​នេះ​។ ​ទីក្រុង​នេះ​និយាយថា ខណៈដែល​ប្រជាពលរដ្ឋ​បន្ត​តម្រង់​ជួរ​នៅ​ទីតាំង​ទទួល​ការ​បរិច្ចាគ​ទឹក និង​ហាង​គ្រឿងទេស​ក្នុង​ទីក្រុង Jackson ដើម្បី​ទទួល​បាន​ទឹក​សុទ្ធ រោងចក្រ​ទឹក​ស្អាត O.B. Curtis Water Plant បាន​កំពុង​ជួសជុល​ទាំង​យប់​។ ភាព​ស្មុគស្មាញ​ជាច្រើន​កើត​ចេញពី​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​បណ្ដាល​ឲ្យ​បិទ​រោងចក្រ​នេះ​កាលពី​យប់​ថ្ងៃ​ចន្ទ​។ អភិបាល​រដ្ឋ Mississippi លោក Tate Reeves បាន​និយាយ​ថា សមាជិក​សន្តិសុខ​ជាតិ ​៦០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ ដើម្បី​បង្កើត​ទីតាំង​ចែក​ចាយ​ទឹក​ថ្មីៗ​ទៀត​នៅ​ទូទាំង​ទីក្រុង ​និង​ជុំវិញ​តំបន់​ដែល​មាន​មនុស្ស​រង​ផល​ប៉ះពាល់​ប្រមាណ ​១៨០,០០០​នាក់​។​វិបត្តិ​ទឹក​នៅ​ទីក្រុង​របស់​រដ្ឋ Mississippi បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ​ក្នុង​ពេល​សីតុណ្ហ​ភាព​ហក់​ឡើង​ខ្ពស់ និង​បង្ខំ​ឲ្យ​មានការ​ឆ្លើយតប​បន្ទាន់​ពីរ​ដ្ឋ និង​សហព័ន្ធ​។ ​បន្ទាប់ពី​ទឹកជំនន់​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​ដ៏​ផុត​ស្រួយ​របស់​ទីក្រុង​នេះ លោក​ប្រធានាធិបតី Joe Biden ​កាលពី​យប់មិញ​បាន​ចេញ​ការប្រកាស​គ្រាអាសន្ន​ក្នុង​រដ្ឋ Mississippi ដោយ​បញ្ជា​ឲ្យ​រដ្ឋ​នេះ​យក​ថវិកា​ ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធ​ជួយ​ដល់​ពលរដ្ឋ​។ ក្រុម​មន្ត្រី​រដ្ឋ ​និង​ទីក្រុង​នេះ​បាន​និយាយ​ថា​ ពួកគេ​មិន​ច្បាស់​ទេថា​ តើ​មានមនុស្ស​ប៉ុន្មាននាក់​នៃ​ប្រជាពលរដ្ឋ​ចំនួន ១៥០,០០០​នាក់​របស់​ទីក្រុង​នេះ​ដែល​នៅតែ​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​៕អត្ថបទ៖ សុខមាន

អតីត​ស្ត្រី​ទី​១ ​ម៉ាឡេស៊ី​ជាប់ពន្ធនាគារ ​១០​ឆ្នាំ​ក្នុង​ករណី​ទទួល​សំណូក​ ២៧៩​លាន​ដុល្លារ​អាមេរិក

2022/09/02 10:50:18 am        597
​ម៉ាឡេស៊ី៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​តុលាការ​ម៉ាឡេស៊ី​បាន​កាត់ទោស​លោកស្រី Rosmah Mansor ដែល​ជា​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ​Najib Razak ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ​១០​ឆ្នាំ​ពីបទ​ស្វែង​រក និង​ទទួល​សំណូក ជា​ថ្នូរ​សម្រាប់​ទទួល​បាន​កិច្ច​សន្យា​ពី​រដ្ឋាភិបាល ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ស្វាមី​របស់​លោក​ស្រី​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​។ ​ប្ដី​ប្រពន្ធ​ទាំង​២ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការស៊ើបអង្កេត​ជាច្រើន​ករណី ​ពាក់ព័ន្ធ​អំពើពុករលួយចាប់​តាំងពី​ការ​ចាញ់​ឆ្នោត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក Najib ក្នុង​ឆ្នាំ២០១៨​ នៅ​ពេល​ដែល​កំហឹង​របស់​ក្រុម​ម្ចាស់​ឆ្នោត​ ជុំវិញ​រឿងអាស្រូវ​អំពើពុករលួយ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ បាន​បញ្ចប់​ការ​កាន់​អំណាច​រយៈពេល​ ៩​ឆ្នាំ​របស់​លោក​។ ក្រុមព្រះ​រាជ​អាជ្ញា​បាន​អះអាង​ថា លោកស្រី​បាន​ស្វែងរក​ការ​ទទួល​សំណូក​ប្រាក់​ចំនួន ១៨៧.៥​លាន​រីង​ហ្គី​ត (ringgit) ស្មើនឹង ៤១​.៨​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​ស្រី​បាន​ច្រានចោល​ពី​ការ​ប្រព្រឹត្ត​ខុស​នេះ​ដោយ​និយាយ​ថា លោកស្រី​មិន​ពេញ​ចិត្តនឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​នេះ​ទេ​។ គ្មាន​នរណា​ម្នាក់​ឃើញ​ខ្ញុំ​យក​ប្រាក់​នោះ​ទេ គ្មាន​នរណា​ម្នាក់​ឃើញ​ខ្ញុំ​រាប់​ប្រាក់​នោះ​ទេ​។​ចៅក្រម​តុលាការ​កំពូល Kuala Lumpur លោក Mohamed Zaini Mazlan បាន​និយាយ​ថា លោកស្រី Rosmah ក៏​នឹង​ត្រូវ​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន ៩៧០លាន​រីង​ហ្គី​ត​ស្មើនឹង ២១៦.៤៥​លាន​ដុល្លារ​អាមេរិកដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ម៉ាឡេស៊ី ពាក់ព័ន្ធ​បទចោទប្រកាន់​ទទួល​សំណូក​ចំនួន​៣​។ ​អំឡុង​ការស្រាវជ្រាវ​ឆ្នាំ២០១៨​ នគរបាល​បាន​រឹបអូស​កាបូប​ដៃ​ប្រណីត​ជាង ​៥០០ និង​គ្រឿងអលង្ការ ១២.០០០​ប្រភេទ​ដែលមាន​តម្លៃ​ ២៧០​លាន​ដុល្លារ​អាមេរិក​ពី​លោកស្រី Mansor ដែល​បាន​ប្រឈម​ការរិះគន់​ជា​យូរ​មក​ហើយ ​ចំពោះ​ជីវិត​ស៊ីវិល័យ​របស់​លោក​ស្រី។ លោកស្រី​នឹង​នៅ​តែ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ដោយ​រង់ចាំ​ការ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា អ៊ុយ​ក្រែ​ន​គ្រោង​ប្រើប្រាស់​ក្រុម​អ្នកជំនាញ​ IAEA ធ្វើជា​ខែល​មនុស្ស​

2022/09/02 10:21:14 am        496
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃព្រហស្បតិ៍​ថា កងកម្លាំង​ក្រុង Kiev ចង់​រឹបអូស​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhye ក្នុងការ​វាយឆ្មក់​ដោយ​យោធា និង​ប្រើ​ក្រុម​បុគ្គលិក​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ​ធ្វើជា​ខែ​ម​នុស្សដើម្បី​គ្រប់គ្រង​លើ​រោង​ចក្រ​នេះ។​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នោះទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ បាន​ចែករំលែក​វីដេអូបង្ហាញ​ពី​បេសកកម្ម​របស់​ទីភ្នាក់ងារ​នុយក្លេ​អ៊ែរ​អង្គការសហប្រជាជាតិ កំពុង​ត្រួតពិនិត្យ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​។ រុស្ស៊ី​នៅតែ​បន្ត​ចោទ​អ៊ុយ​ក្រែ​ន​ពី​បទ​ដាក់​គោលដៅ​លើ​តំបន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ខណៈ​ដែល​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ហៅ​កាត់​ថា IAEA នៅ​ទីនោះ​។​ការ​វាយឆ្មក់​បង្ក​ការខូចខាត​នេះ​បាន​កើតឡើង​ភ្លាមៗ មុន​ពេល​មនុស្ស​មួយ​ក្រុម​របស់​ក្រុម​អ្នក​ជំនាញ IAEA រួមទាំង​ប្រមុខ​អង្គការ​នេះ​គឺ​លោក Rafael Grossi ដែល​បាន​ទៅដល់​រោងចក្រ​នេះ​។ ​យោង​តាម​យោធា​រុស្ស៊ី ក្រុម​វិច្ឆេទ​ករ​ជាច្រើន​ក្រុម​របស់​អ៊ុយ​ក្រែ​ន​បាន​ឆ្លង​អាង​ស្តុក​ទឹក​បម្រុង Kakhovka តាម​ទូល​ល្បឿន​លឿន និង​ទូក​ផ្សេងទៀត​ជិត​រោងចក្រ​នេះ​នៅ​ព្រឹក​ព្រលឹម ប៉ុន្តែ​ត្រូវ​បាន​ស្ទាក់ និង​កម្ទេច​ចោល​ដោយ​ទាហាន និង​កងកម្លាំង​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ចិន​ដាក់​លក្ខខណ្ឌ​ឲ្យ​សហរដ្ឋអាមេរិក​មុន​ការចរចា​

2022/09/01 03:16:42 pm        569
​ចិន៖ អ្នកការទូត​ចិន​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​ត្រូវតែ​ដោះស្រាយ​ការខូចខាត​ដែល​ប្រធាន​សភា​របស់​ខ្លួន​គឺ​លោកស្រី Nancy Pelosai បាន​បង្កឡើង​ដោយ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​នេះ​ទៅ​កាន់​កោះ​តៃវ៉ាន់ មុន​រំពឹង​ថា​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ណា​មួយ​ពី​ចិន ស្ដីពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ។ ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​គួរតែ​លុបចោល​ឥទ្ធិពល​អវិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi ​ទៅកាន់​កោះ​តៃវ៉ាន់​។​ នេះ​គឺជា​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន ​និង​អាមេរិក​ស្ដីពី​បម្រែបម្រួល​អាកាស​ធាតុ​។ ​សេចក្ដីថ្លែងការណ៍​នេះ​ទំនង​កើតឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បទសម្ភាសន៍​មួយ ​ដែល​ប្រេសិត​ពិសេស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​របស់​ទីក្រុង Washington លោក John Kerry បាន​ប្រាប់​សារព័ត៌មាន Financial Times ថា លោក​សង្ឃឹមថា​នឹង​បន្ត​ការចរចា​ឡើងវិញ​ជាមួយ​ចិន មុន​កិច្ចប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៧ ​របស់​អង្គការសហប្រជាជាតិ​នៅ​ខែ​វិច្ឆិកា​។​លោក Kerry បាន​អះអាង​ថា ចិន​ដាក់​ទោស​ពិភពលោកដោយ​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​ លើ​បញ្ហា​អាកាស​ធាតុ​ជាមួយ​អាមេរិកដោយ​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ ​រវាង​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាង​គេ​បំផុត​ទាំង​២ ​របស់​ភព​ផែន​ដី​នេះ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា អ៊ុយ​ក្រែ​ន​កំពុង​ព្យាយាម​រំខាន​ដល់​ទី​ភ្នាក់ងារ IAEA នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​

2022/09/01 02:54:21 pm        642
​​រុស្ស៊ី​៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​យន្តហោះ​ចម្បាំង​ចំនួន 4គ្រឿង​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ ប្រធាន​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​យន្តហោះ SU-25 ចំនួន​ពីរ​គ្រឿង, SU-24 មួយគ្រឿង និង MiG-29 មួយគ្រឿង​។ ​​លោក Konashenkov បាន​និយាយថា កងកម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​រថក្រោះ​អ៊ុយ​ក្រែ​ន​ចំនួន 63គ្រឿង, រថយន្ត​ប្រយុទ្ធ 59គ្រឿង, រថពាសដែក​ 48គ្រឿង, រថយន្ត​ភី​ក​អាប់​ចំនួន ​14​គ្រឿង​បំពាក់​កាំភ្លើងយន្ត​ធុន​ធ្ងន់ ហើយ​កងទ័ព​អ៊ុយ​ក្រែ​ន​ជាង 1,700នាក់​បាន​ស្លាប់​។ លោក​និយាយថា របប​ទីក្រុង​គី​វបន្ត​ការបង្ក​ហេតុ​ក្នុង​គោលបំណង​រំខាន​ដល់​ការងារ​របស់​ទី​ភ្នា​ក់ IAEA និងបង្កើត​គ្រោះមហន្តរាយ​បច្ចេកវិទ្យា​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia​។ លោក​បាន​និយាយថា ស្ថានភាព​វិទ្យុសកម្ម​នៅមាន​លក្ខណៈ​ធម្មតា​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​។​​សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​នៅពេលដែល​ក្រុម​អ្នកត្រួតពិនិត្យ ​របស់​អង្គការសហប្រជាជាតិ​បានធ្វើ​ដំណើរ​មកកាន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពី​ថ្ងៃ​ពុធ ជា​បេសកកម្ម​រងចាំ​ជា​យូរ​មកហើយ ​ដែល​ពិភពលោក​សង្ឃឹមថានឹង​ជួយ​ធានាបាន​ថា​ រោងចក្រ​ដែល​ចូល​គ្រប់គ្រង​ដោយ​រុស្ស៊ី​មួយ​នេះ​ នឹង​អាច​បញ្ចៀស​គ្រោះមហន្តរាយ​។ ដោយ​បញ្ជាក់​ពី​គ្រោះថ្នាក់ ទីក្រុង​គី​វ និង​ទីក្រុង​មូ​ស្គូ​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ ចំពោះ​ការវាយប្រហារ​លើតំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​ធំជាងគេ​របស់​អឺរ៉ុប​មួយ​នេះ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ីកំពុង​អនុវត្ត​ការបាញ់​មី​ស៊ី​ល និង​ការហោះហើរ​យន្តហោះ SU-25 ក្នុងអំឡុងពេល​ប្រតិបត្តិការ​សឹកពិសេស​ដែល​កំពុង​បន្ត​នៅ​អ៊ុយ​ក្រែ​ន៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM