កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

ព័ត៌មានសំខាន់ៗ

ពីថ្ងៃទី១-១០ ខែកញ្ញា ប្រេងម៉ាស៊ូតឡើង៤០០រៀល , ប្រេងសាំងធម្មតា រក្សាតម្លៃដដែល

2022/09/01 10:41:32 am        420
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥០០រៀល/លីត្រ(ឡើង៤០០រៀល)។

ពិភពលោក​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​សហភាពសូវៀត Gorbachev តែ​មាន​សោកស្ដាយ​តិចតួច​នៅ​រុស្ស៊ី​

2022/09/01 10:26:32 am        456
​រុស្ស៊ី៖ ការ​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ចំពោះ​លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​នៃ​អតីត​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ​។ ​ក្នុង​ពេល​កាន់អំណាច​របស់​លោក Gorbachev បាន​មើល​ឃើញ​កំណែទម្រង់​ប្លុក​កុំ​ម្មុយ​នី​ស​មួយ​នេះ ដែល​បាន​ឈាន​ដល់​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែ​រ​ឡាំង ការ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​សហភាព​សូវៀត​។ ​ភាព​ចលាចល និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​តាម​ក្រោយ អាច​បកស្រាយ​ពី​មូលហេតុ​ដែល​ការ​លើក​សរសើរ​របស់​លោក​ខាង​លិច​ចំពោះ​លោក Gorbachev មិន​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​។ លោក​ប្រធានាធិបតី Vladimir Putin បាន​ផ្ញើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក Mikhail Gorbachev ខណៈ​វិមាន​ក្រឹម​ឡាំង​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​មរណភាព​នៃ​មេដឹកនាំ​ចុងក្រោយ​របស់​អតីត​សហភាពសូវៀត។ ប៉ុន្តែ​មិនបាន​និយាយ​ទេ​ថា តើ​លោក Gorbachev នឹង​ទទួល​បាន​ពិធីបុណ្យ​ផ្លូវរដ្ឋ ឬ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លា​ចុងក្រោយ​ ដោយ​អ្នក​ស្នង​តំណែង​ដែល​បាន​លុប​ចោល​កេរដំណែល​របស់​លោក​។លោក Vladimir Putin និយាយថា លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។ ​ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​របស់​លោក Putin បាន​និយាយ​ថា លោក Gorbachev មាន​កំហុស​ដែល​ជឿជាក់​លើ​ការ​ស្រឡាញ់​រាប់អាន​ពី​លោក​ខាងលិច​។ ​សូម​រម្លឹក​ថា លោក Gorbachev បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ មុន​សហភាពសូវៀត​ដួល​រលំ​នៅ​ឆ្នាំ១៩៩១៕អត្ថបទ៖ សុខមាន

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន...! ជនសង្ស័យប្រុស-ស្រី ២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក ក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស

2022/09/01 10:03:27 am        619
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រោយទទួលបានសេចក្ដីរាយការណ៍ និងពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចនៅទីតាំងវីងមួយកន្លែង កំពុងធ្វើសកម្មភាពដកលុយ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យដែលបានឃាត់ខ្លួនទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថា ខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់បខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧.៥០០$ តាមរយៈវីងលេខទូរស័ព្ទ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុបជាង៩ពាន់ដុល្លារ។ ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថា ចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ៖ កុម្ភៈ)

ក្រសួងការពារជាតិកម្ពុជា ទទួលបានអំណោយរថយន្ត​ និងសម្ភារៈមួយចំនួនធំ ពីក្រសួងការពារជាតិចិន

2022/09/01 08:45:19 am        664
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ,រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

អតីត​មេដឹកនាំ​សហភាពសូវៀត​លោក Mikhail Gorbachev បាន​ទទួល​មរណភាព​ក្នុង​វ័យ ​៩១​ឆ្នាំ

2022/08/31 03:35:55 pm        686
​រុស្ស៊ី៖ លោក Mikhail Gorbachev អតីត​មេដឹកនាំ​សហភាពសូវៀត​ដែល​បាន​បញ្ចប់​សង្គ្រាម​ត្រជាក់ បាន​ទទួល​មរ​ណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ។ លោក Gorbachev ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ ដោយ​បើក​ចំហ​អតីត​សហភាពសូវៀត​​កាល​នោះ​ចំពោះ​ពិភពលោក និង​បាន​ដាក់​ចេញ​ផែនការ​ធ្វើ​កំណែទម្រង់​ក្នុង​ប្រទេស​របស់​ខ្លួន​។ ប៉ុន្តែ​លោក​មិន​អាច​ទប់ស្កាត់​ការ​ដួល​រលំ​បន្តិច​ម្ដងៗ​នៃ​សហភាព​សូវៀត​បាន រហូតដល់​ក្លាយ​ជា​រុស្ស៊ី​ក្នុង​សម័យ​ទំនើប​នេះ​។​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក ដោយ​លោក Antonio Guterres ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា លោក​បាន​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។​ ​លោក Guterres បាន​សរសេរ​ក្នុង​សារ​គោរព​វិញ្ញាណក្ខន្ធ​លើ​បណ្ដាញ Twitter ថា លោក Mikhail Gorbachev គឺជា​រដ្ឋ​បុរស​ដ៏​ល្អ​ក្នុងចំណោម​រដ្ឋបុរស​ជាច្រើន។ ពិភព​លោក​បាន​បាត់បង់​មេដឹកនាំ​សកល​កំពូល​ ដែល​បាន​ដើរ​តួនាទី​ជា​ពហុភាគី​និយម និង​តស៊ូ​មតិ​មិន​ចេះ​ហត់​ដើម្បី​សន្តិភាព។ ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Moscow ជាទី​ដែល​លោក​បាន​ទទួល​មរណភាព​បាន​និយាយ​ថា លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​យូរ​មក​ហើយ។​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​សុខភាព​របស់​លោក​បាន​ចុះ​ទ្រុឌទ្រោម ហើយ​លោក​បាន​ចេញចូល​មន្ទីរ​ពេទ្យ​ច្រើនលើកច្រើនសា​។ កាលពី​ខែ​មិថុនា​សារព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា​ លោក​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រោយ​មាន​ជំងឺ​តម្រងនោម ទោះបីជា​មូលហេតុ​នៃ​ការ​ទទួល​មរណភាព​របស់​លោក ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ក៏ដោយ​។ ​យោង​តាម​សារព័ត៌មាន Reuters អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Interfax ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ការ​អនិច្ចកម្ម​របស់​លោក Gorbachev៕អត្ថបទ៖ សុខមាន

អាមេរិក​ផ្តល់ជំនួយ​ដល់​ប៉ា​គី​ស្ថាន ​៣០​លាន​ដុល្លារ បន្ទាប់​ពីទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស ​១,១៦០​នាក់​ស្លាប់​

2022/08/31 03:12:41 pm        610
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​នឹង​ផ្តល់ជំនួយ​បន្ថែមចំនួន ៣០លាន​ដុល្លារ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ​(USAID) បន្ទាប់ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​ប៉ា​គី​ស្ថានបាន​អំពាវនាវ​រក​ជំនួយ​សង្គ្រោះបន្ទាន់​ចំនួន ១៦០លាន​ដុល្លារដើម្បី​ជួយ​ប្រជាជន​រាប់លាន​នាក់​ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់បណ្តាល​ឲ្យ​មនុស្ស​ជាង ១,១៦០នាក់​ស្លាប់ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​។ ​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ ដោយ​ការិយាល័យ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា អគ្គលេខាធិការលោក Antonio Guterres នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី៩ ខែកញ្ញា ហើយនឹង​ជួប​ជាមួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ពួកគេ​។ ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាននិយាយថា ទឹកជំនន់បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣៣លាន​នាក់ ហើយ​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ១,១៦០នាក់​ស្លាប់ និង​ជាង ១,៦០០​នាក់រងរបួស​។លំនៅឋាន​ជាង ១លាន​ខ្នង​បាន​ខូចខាត ឬ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ហើយ​សត្វពាហនៈ​ចំនួន ៧៣៥,០០០ក្បាលជា​ប្រភព​សម្រាប់​ការចិញ្ចឹម​ជីវិត និង​អាហារ​សំខាន់​បាន​បាត់បង់​។​ យោងតាម​ការប៉ាន់ប្រមាណ​បឋម​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការបំផ្លាញ​នេះ​បណ្តាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ចំនួន ១០ពាន់​លាន​ដុល្លារ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy អំពាវនាវ​ជាថ្មី​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ខណៈ​ជួបគណៈប្រតិភូ IAEA

2022/08/31 02:45:38 pm        640
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជួប​ជាមួយ​សមាជិក​គណៈប្រតិភូ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) នៅ​ទីក្រុង​គី​វ​កាលពី​ថ្ងៃ​អង្គារ​។ ​លោក​ Zelenskyy បាន​អំពាវនាវ​ជាថ្មី​សម្រាប់​ការដក​កងទ័ព​ទាំងអស់​របស់​សហព័ន្ធ​រុស្ស៊ី​ ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ជា​រោងចក្រ​ធំ​បំផុត​របស់​អឺរ៉ុប​។ ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ កំពុង​បំពេញបេសកកម្ម​បន្ទាន់​មួយ​ដើម្បី​ការពារ​រោងចក្រ​ថាម​ពល​ដែល​ចូល​កាន់កាប់​ដោយ​រុស្ស៊ី ជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ជា​ដំណើរ​ការរង់ចាំ​ជា​យូរ​មកហើយ​ដែល​ពិភពលោក​សង្ឃឹមថា នឹង​ជួយ​បញ្ចៀស​គ្រោះមហន្តរាយ​វិទ្យុសកម្ម​។ ​ហានិភ័យ​ពុំមាន​ខ្ពស់​នោះទេ​សម្រាប់​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​ដែល​មក​ពិនិត្យ​រោងចក្រ​នេះ​ក្នុងប្រទេស​នេះ ជា​កន្លែង​ដែល​គ្រោះមហន្តរាយ​រោងច​ក្រ Chernobyl ឆ្នាំ1986 បាន​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​ពាសពេញ​តំបន់ ដែល​ធ្វើឲ្យពិភពលោក​ភ័យខ្លាច និង​ជំរុញ​ឲ្យ​ពិភពលោក​ចេញ​ឆ្ងាយ​ពី​ថាមពលនុយក្លេអ៊ែរ​។​​ដោយ​បញ្ជាក់​អំពី​ភាព​បន្ទាន់​នេះ ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ ពី​ការបាញ់​ផ្លោង​នៅ​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ជា​រោងចក្រ​ថាមពល​ធំ​បំផុត​របស់​អឺរ៉ុបដែល​ត្រូវបាន​កាត់ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់ ​មួយរយៈ​ពេល​ខ្លី​កាលពី​សប្តាហ៍​មុន​។ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ អគ្គនាយក​ទី​ភ្នា​ក់​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) លោក Rafael Grossi បាន​ព្យាយាម​ដើម្បី​ចូលមក​កាន់​រោងចក្រ Zaporizhzhia ជាច្រើន​ខែ​មកហើយ ​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ចូល​កាន់កាប់​តាំងពីដើម​ដំបូង​នៃ​សង្គ្រាម មាន​រយៈពេល​ប្រាំ​មួយខែ​រហូតមកដល់​ពេលនេះ​។ ទីភ្នាក់ងារ IAEA បាន​និយាយថា ក្រុមការងារ​នឹង​អនុវត្ត​សកម្មភាព​ការពារ​បន្ទាន់ វាយតម្លៃ​ការខូចខាត កំណត់​មុខងារប្រព័ន្ធ​សុវត្ថិភាព និង​សុវត្ថិភាព​របស់​រោងចក្រ ព្រមទាំង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក​បន្ទប់​ត្រួតពិនិត្យ៕អត្ថបទ៖ ប៊ុនថន

ទីក្រុង Jackson រដ្ឋ Mississippi ពុំ​មាន​ទឹក​សម្រាប់​បរិ​ភោគ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹកជំនន់

2022/08/31 02:33:42 pm        593
​សហរដ្ឋអាមេរិក៖ ពលរដ្ឋ​ប្រមាណ ១៨០,០០០នាក់​នៅ​ទីក្រុង Jackson រដ្ឋ​ Mississippi សហរដ្ឋអាមេរិក ពុំមាន​ទឹកស្អាត​ប្រើប្រាស់​នោះទេ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​។ ការកើនឡើង​ជំនន់​ទឹកភ្លៀង​កាលពី​ចុង​សប្តាហ៍ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​ប្រព្រឹត្តិកម្ម​ទឹក​សំខាន់​នៅក្នុង​ទីក្រុង ខណៈ​អគារ​រោងចក្រ​រង​ការខូចខាត​។ ​​ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស ហើយ​សាលារៀន ភោជនីយដ្ឋាន និង​អាជីវកម្ម​នានា​បាន​បិទទ្វារ​បណ្តោះអាសន្ន​។ បញ្ហា​នៅ​រោងចក្រ​ផលិត​ទឹកស្អាត OB Curtis បាន​កើតមានឡើង​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឲ្យ​ទឹកទន្លេ​ហៀរ​ច​ញ​មកលើ​ផ្លូវ​ក្នុង​ទីក្រុង​កាលពី​ចុង​សប្តាហ៍​។​ សាលាក្រុង​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ទឹកទន្លេ​បាន​ហូរ​ចូលក្នុង​អគារ​រោងចក្រ​ដែល​ផលិត​ទឹកស្អាត​ជាង ១៩០លាន​លីត្រក្នុង​មួយថ្ងៃ​។​ទាំង​ទីក្រុង និង​រដ្ឋកំពុង​ចែកចាយ​ទឹកដប​ដល់​ប្រជាជន និង​ស៊ីទែន​ទឹក​ប្រើប្រាស់​សម្រាប់​បន្ទប់ទឹកតាម​រថយន្ត​ដឹក​ទឹក​។ កាលពី​រសៀល​ថ្ងៃ​អង្គារអភិបាលក្រុង Jackson លោក​ Chokwe Antar Lumumba បាន​និយាយថា រោងចក្រ​ដែល​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​នឹងមិន​បិទ​ការផ្គត់ផ្គង់​ទឹក​របស់ខ្លួន​នោះទេ ប៉ុន្តែ​មន្ត្រី​ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បញ្ចេញ​តួលេខ​ថ្មី​បញ្ជាក់​ពី​ការខាតបង់​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​វាយបក​នៅ​ភាគខាងត្បូង

2022/08/31 12:01:51 pm        686
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា​ កងកម្លាំង​រុស្ស៊ី​បាន​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់ និង​រថក្រោះ និង​រថយន្ត​យោធា​រាប់​សិប​គ្រឿង ក្រោយ​ការ​បណ្ដេញ​ការ​វាយ​បក​បរាជ័យ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ភាគខាងត្បូង​ប្រទេស​នេះ។ ​សេចក្ដីថ្លែងការណ៍​បាន​បន្ថែម​ថា ក្រុមមន្ត្រី​ជឿថា ប្រតិបត្តិ​ការដែល​បាន​បរាជ័យត្រូវបាន​កើនឡើងតាម​បញ្ជា​ផ្ទាល់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Vlodimir Zelensky​។ សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​កងកម្លាំង​រុស្ស៊ី​បាន​កម្ទេច​រថក្រោះ​ចំនួន ​៤៨​គ្រឿង, រថយន្ត​ប្រយុទ្ធ​ចំនួន ​៤៦​គ្រឿង, រថយន្ត​ពាស​ដែក​ចំនួន​ ៣៧​គ្រឿង​ផ្សេងទៀត, រថយន្ត​សេរី pickups បំពាក់​កាំភ្លើងយន្ត​ធុន​ធ្ងន់​ ៨​គ្រឿង និងកងទ័ព​អ៊ុយ​ក្រែន​ជាង ១,២០០នាក់​ក្នុង​ពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​នោះ​។​ ​ក្រសួង​ខាង​លើក​បន្ថែម​ថា ទីក្រុង Kiev បាន​ខាតបង់​អំឡុង​ការ​វាយ​លុក​ដ៏​ខ្លាំងក្លា​ដែល​មាន​គោល​ដៅ​ទៅលើ​ទីក្រុង Nikolaev ទីក្រុង Krivoy Rog និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង។​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​នេះ​មាន​ឡើង ក្រោយ​ការ​អះអាង​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​នៅ​តំបន់ Kherson បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។ នៅ​ពេល​នោះ​ក្រសួង​នេះ​បាន​បញ្ជាក់​តួលេខ​នៃ​ការខាតបង់​របស់​ទីក្រុង Kiev ដូចជា​រថក្រោះ​ ២៦​គ្រឿង, រថយន្ត​ប្រយុទ្ធ ​២៣គ្រឿង, រថពាសដែក​ ៩​គ្រឿង, យន្តហោះ​ចម្បាំង​ ២​គ្រឿង និង​ទាហាន​យ៉ាង​ហោច​ណាស់ ​៥៦០​នាក់​៕អត្ថបទ៖ សុខមាន

ទាហាន​ឥណ្ឌូនេស៊ី​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់ និង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​ប៉ា​ពួ​

2022/08/31 11:33:46 am        429
​​ឥណ្ឌូនេស៊ី៖ ទាហាន​ឥណ្ឌូនេស៊ី​ចំនួន​ ៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ជាប់​សង្ស័យ​ករណី​សម្លាប់ ​និង​បំផ្លិចបំផ្លាញ​ជន​ជាតិ​ភាគ​​តិចប៉ា​ពួ។ ​ទាហាន​ទាំងនោះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ ​លួងលោម​ជន​រង​គ្រោះ​ឲ្យ​មក​ជួប​ដោយ​សន្យា​លក់​អាវុធ​ឲ្យ​ពួកគេ​។​ ​យោង​តាម​នគរបាល ទាហាន​បាន​សម្លាប់​ពួកគេ ក្រោយមក​កាប់​ចិញ្ច្រាំ​សាកសព​ជនរងគ្រោះ​ទាំង​នោះ មុន​ច្រក​ចូល​ក្នុង​បាវ​បោះ​ចូល​ក្នុង​ទឹកទន្លេ​។ ​ឥណ្ឌូនេស៊ី​មាន​វត្តមាន​យោធា​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ប៉ា​ពួ ជាទី​ដែល​ក្រុម​បំបែក​ខ្លួន​កំពុង​ងើប​បះបោរ​។ ខេត្ត​ប៉ា​ពួ អតីត​ដែនដី​ក្រោម​អាណានិគម​ហូ​ឡង់​បាន​ប្រកាស​ឯករាជ្យ​ឆ្នាំ១៩៦១ ប៉ុន្តែ ២​ឆ្នាំក្រោយ​មក​ប្រទេស​ឥណ្ឌូនេស៊ី​បាន​គ្រប់គ្រង​តំបន់​ភាគ​ខាងកើត​។ ​នគរបាល និង​ក្រុម​អាជ្ញាធរ​យោធា​បាន​និយាយថា ពួកគេ​កំពុង​បើក​ការស៊ើបអង្កេត​រួមគ្នា​លើ​ការ​សម្លាប់​ជាច្រើន​ករណី ​ដែល​ត្រូវ​គេ​លើក​ឡើង​ថាបាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ​ខែសីហា​ជិត​ទីក្រុង Timika៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
06/23/2026 06:06 PM
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
06/23/2026 05:06 PM
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា
06/23/2026 05:06 PM
រុស្ស៊ីស្វាគមន៍បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ប៉ុន្តែបញ្ជាក់​ថា សន្តិភាពយូរអង្វែងនឹងត្រូវការពេលវេលា
06/23/2026 05:06 PM
អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ សហភាពអឺរ៉ុបមិនចាប់អារម្មណ៍នឹងការចរចាអំពីបញ្ហាអ៊ុយក្រែនទេ
06/23/2026 05:06 PM
មន្ទីរការងារខេត្តស្វាយរៀងផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចលនាអ្នកបើកបរដឹកកម្មករឱ្យចូលធ្វើការបន្ថែម ឬបន្តសិក្សា ជំនាញវិជ្ជាជីវៈ
06/23/2026 05:06 PM
ក្រសួងថាមពលអាមេរិក៖ ការដឹកជញ្ជូនប្រេង និងឧស្ម័នតាមរយៈច្រកសមុទ្រហ័រមូស បានវិលត្រឡប់ទៅកម្រិតមុនវិបត្តិវិញ
06/23/2026 05:06 PM
លោក TRUMP និយាយថា លោកអាចដោះស្រាយជម្លោះដកទ័ពរបស់អ៊ីស្រាអែលជាមួយលីបង់បាន
06/23/2026 05:06 PM
WSJ៖ លោក TRUMP កោះប្រជុំមន្ទីរបញ្ចកោណ និងក្រុមហ៊ុនការពារជាតិ ដើម្បីពិភាក្សាអំពីការបង្កើនការផលិតមីស៊ីល
06/23/2026 05:06 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាចប់អាណត្តិក្នុងការពង្រឹងភាពជាដៃគូ និងគាំទ្រដល់សុខភាព សុខុមាលភាពស្ត្រី កុមារ និងយុវវ័យកម្ពុជា
06/23/2026 05:06 PM