សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជួយសង្គ្រោះ ខណៈ​ឆេះ​សាឡាង​នៅ​ហ្វីលីពីន​

2022/08/27 12:42:43 pm        819
​​ហ្វីលីពីន៖ សាឡាង​មួយគ្រឿង​នៅ​ប្រទេស​ហ្វីលីពីន​ដែល​កំពុង​ដឹក​អ្នកដំណើរ និង​នាវិក ៨២​នាក់​បាន​ឆាបឆេះ ខណៈ​កំពុង​ទៅ​ជិត​ដល់​កំពង់ផែ​មួយ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​សុក្រ ហើយ​យ៉ាងហោចណាស់​មនុស្ស​ ៧៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​ ​មន្ត្រី​និយាយ​ថា កិច្ចខិតខំ​ស្វែងរក និង​ជួយសង្គ្រោះ​នៅ​បន្ត បន្ទាប់ពី​យប់​ជ្រៅ​ដើម្បី​ស្វែងរក​អ្នក​ដំណើរ និង​នាវិក​ដែល​បាត់​ខ្លួន​នៃ​នាវា​ចម្លង M/V Asia Philippines ជា​នាវា​ដឹកទំនិញ និង​អ្នកដំណើរ​ដែល​មកពី​ក្រុង Calapan ក្នុង​ខេត្ត Oriental Mindoro​។​ ​វីដេអូ​ចេញផ្សាយ​ដោយ​ឆ្មាំ​សមុទ្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​អណ្តាត​ភ្លើង និង​ផ្សែង​ហុយ​ចេញពី​សាឡាង​នៅ​ជិត​នាវា​ជាច្រើន​គ្រឿង​ចម្ងាយ​ជាង​ ១​គីឡូម៉ែត្រ​ពី​កំពង់ផែ Batangas។ មូលហេតុ​នៃ​ការ​ឆេះ​សាឡាង​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​។​​ឆ្មាំ​សមុទ្រ​បាន​និយាយ​ថា សាឡាង​នេះ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រហែល ៤០០​នាក់​។ កន្លងមក​មាន​ករណី​សាឡាង​ដឹក​អ្នកដំណើរ​មិនបាន​ចុះឈ្មោះ​ដោយ​មិន​គោរព​តាមច្បាប់​។ ​ឧបទ្ទវហេតុ​នៅ​តាម​សមុទ្រ​ជា​រឿង​ធម្មតា​នៅ​ប្រជុំ​កោះ​ប្រទេស​ហ្វីលីពីនដោយសារតែ​ព្យុះ​ញឹកញាប់ និង​ទូក​ដែល​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ការអនុវត្ត​ច្បាប់​សុវត្ថិ​ភាព​មិន​ច្បាស់​លាស់ ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ដាច់ស្រយាល៕​អត្ថបទ៖ ប៊ុនថន

ក្រុមហ៊ុន Moderna ប្តឹង​ក្រុមហ៊ុន Pfizer ជុំវិញ​ប៉ាតង់​នៅ​ពីក្រោយ​ការផលិត​វ៉ាក់សាំង Covid-19

2022/08/27 12:32:57 pm        693
​សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Moderna ផលិត​វ៉ាក់សាំង​ COVID-19 កំពុង​ប្តឹង​គូប្រជែង​ធំ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់ BioNTech ដោយ​ចោទប្រកាន់​គូប្រជែង​ទាំងនេះ​ថា​ បាន​ចម្លង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Moderna ដើម្បី​ផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន​។ ​ក្រុមហ៊ុន Moderna បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា វ៉ាក់សាំង Comirnaty របស់​ក្រុមហ៊ុន Pfizer និង BioNTech បាន​រំលោភ​លើ​ប័ណ្ណ​ប៉ាតង់​ដែល​ក្រុមហ៊ុន Moderna បាន​ដាក់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ការពារ​បច្ចេកវិទ្យា​នៅ​ពីក្រោយ​វ៉ាក់សាំង​បង្ការ​របស់​ខ្លួន Spikevax​។ ​ក្រុមហ៊ុន​បានដាក់​ពាក្យបណ្ដឹង​ការរំលោភ​លើ​ប័ណ្ណ​ប៉ាតង់​ទាំង​នៅ​តុលាការ​សហព័ន្ធ​អាមេរិក​ និង​តុលាការ​អាល្លឺម៉ង់​។​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna លោក Stephane Bancel និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​ផលិត​បាន​រកឃើញ​បច្ចេកវិទ្យា​នេះ ហើយ​បាន​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បីផលិត​វ៉ាក់សាំង​។ ក្រុមហ៊ុន​និយាយថា វ៉ាក់សាំង​របស់​គូប្រជែង​របស់ខ្លួន​រំលោភ​លើ​ប័ណ្ណ​ប៉ាតង់​ក្រុមហ៊ុន Moderna ដែល​បានដាក់​នៅ​ចន្លោះ​ឆ្នាំ2010 និង 2016៕អត្ថបទ៖ ប៊ុនថន

ប៉ា​គី​ស្ថាន​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ខណៈ​អ្នក​ស្លាប់​កើន​ដល់ ​៩៣៧​នាក់ និង​ជាង ​៤០,០០០​នាក់​ជម្លៀស​ខ្លួន​

2022/08/27 12:09:09 pm        912
​ប៉ា​គី​ស្ថាន៖ ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន បន្ទាប់ពី​ការបំផ្លាញ​ដោយ​ទឹកជំនន់​។ នាយករដ្ឋមន្ត្រី​​ប៉ា​គី​ស្ថានលោក Shahbaz Sharif បានស្នើ​សុំ​ជំនួយ​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ស្តារឡើងវិញ​ការខូចខាត​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​អ៊ីស្លាម​ក្រីក្រ​មួយ​នេះ ខណៈក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​ជម្លៀស​ពលរដ្ឋ​រាប់ពាន់នាក់ ​ដែល​ជាប់គាំង​ចេញពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។ ការអំពាវនាវ​របស់​លោក Sharif នៅលើ​បណ្តាញ​សង្គម Twitter បាន​ធ្វើឡើង​នៅពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​វាយប្រហារ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៩៣៧នាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​។ វិបត្តិ​នេះ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។ សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​លោក Sharif ដែល​បាន​និយាយថា កុមារ ៣០០នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។ លោក Sharif បាន​ចុះ​ពិនិត្យ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត Sindh កាលពី​ថ្ងៃ​សុក្រ ដោយ​ធានា​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នូវ​ការគាំទ្រ​របស់រដ្ឋាភិបាល​។ ទាហាន​ប៉ា​គី​ស្ថាន​ប្រមាណ ៦,៥០០នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយ សង្គ្រោះ ហើយ​រហូតមក​ដល់ពេលនេះ​បាន​ជម្លៀស​ពលរដ្ឋ​ជាង ៤០,០០០នាក់​។លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ទំហំ​នៃ​ការបំផ្លាញ​ដែល​បណ្តាលមកពី​ភ្លៀង និង​ទឹកជំនន់​នៅពេលនេះ​គឺ​ធ្ងន់ធ្ងរ​ជាង​កាលពី​ឆ្នាំ2010 ដែល​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស ១,៧០០នាក់​ស្លាប់​។ យោងតាម​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យដឹងថា ទឹកជំនន់​បាន​បណ្តាលឱ្យ​ខូចខាត​លំនៅឋាន​ចំនួន ១៧០,០០០ខ្នង បំផ្លាញ​ផ្លូវថ្នល់ និង​បំផ្លាញ​ស្ពាន​ជិត ១៥០​កន្លែង​។ ទោះបីជា​ទឹកជំនន់​បាន​ស្រក​ចុះ​នៅ​តំបន់​មួយចំនួន​ក៏ដោយ ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅក្នុង​ខេត្ត Sindh ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​ទូក​ដើម្បី​ជម្លៀស​ប្រជាជន​។ ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​រាប់ពាន់នាក់​កំពុង​រស់នៅ​ក្នុងផ្ទះ​ និង​តង់​ចល័ត​។ ភ្លៀង​មូសុង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ជាធម្មតា​ចាប់ផ្តើម​នៅ​ខែកក្កដា ប៉ុន្តែ​ឆ្នាំនេះភ្លៀង​ធ្លាក់​ខ្លាំង​បានចាប់ផ្តើម​ក្នុង​ខែមិថុនាដែល​បាន​បង្ក​ជា​ទឹកជំនន់៕អត្ថបទ៖ ប៊ុនថន

បុគ្គលិក​រាប់ពាន់​នាក់​ប្រឹង​ប្រែង​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រុស្ស៊ី ខណៈ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​ទាំង​លើ​អាកាស​ និង​នៅ​ដី

2022/08/26 02:53:09 pm        601
​រុស្ស៊ី៖ រដ្ឋមន្ត្រី​គ្រាអាសន្ន​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បុគ្គលិក​សង្គ្រោះ​បន្ទាន់​ជាង ៩.០០០​នាក់​ត្រូវ​បាន​បញ្ជូន​ដើម្បី​ពន្លត់ ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កុំឱ្យ​រាលដាល​នៅ​ក្នុង​តំបន់ Ryazan។ រដ្ឋមន្ត្រី​លោក Alexander Kurenkov រួមជាមួយ​អភិបាលក្រុង​មូ​ស្គូ​លោក Sergei Sobyanin និង​មន្ត្រី​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​នេះ ដើម្បី​ត្រួតពិនិត្យ​សេវា​ជាច្រើន​ដែល​ចូលរួម​ជាមួយ​កងកម្លាំង​ដើម្បី​ប្រយុទ្ធ​ភ្លើង​ព្រៃ​។ អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​ជឿ​ថា ​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​មិនបាន​ពន្លត់ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ ​ខណៈ​អាំង​សាច់ ឬ​ចម្អិន​អាហារ​ដែល​អាច​បណ្តាល​ឱ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ព្រៃ​។​ ​ជាមួយ​គ្នានេះដែ​រនៅ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ក៏​កំពុង​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភ្នំ San Gabriel ភាគខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ាដែល​ធ្វើឡើង​ទាំង​តាម​អាកាស និង​នៅ​លើ​ដី​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ ទូរទស្សន៍​ KABC បាន​រាយការណ៍​ថា ​ភ្លើង​ព្រៃ​បាន​ឆាប​ឆេះ​ក្នុង​ទំហំ ​39ហិកតា​នៅ​ក្នុង​ព្រៃ​ជាតិ San Gabriel គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល​។​​យន្តហោះ Jumbo មួយ​គ្រឿង​បាន​ទម្លាក់​សារធាតុ​ទប់ស្កាត់​អណ្តាត​ភ្លើង ហើយ​ឧទ្ធម្ភាគចក្រ​បាន​ទម្លាក់​ទឹក​ដើម្បី​ពន្យឺត​ការ​វិវត្ត​នៃ​អណ្តាត​ភ្លើង​។ ពពក​ផ្សែង​ធំ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ហុយ​ឡើង​យ៉ាង​ខ្ពស់​ក្នុង​តំបន់​នេះ​។ ទូរទស្សន៍​បាន​រាយការណ៍​ថា ពុំ​មាន​សំណង់​ណាមួយ​ត្រូវ​បាន​គំរាម​កំហែង​នោះ​ទេ៕​អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ជំរុញឲ្យដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/08/26 02:31:35 pm        715
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដក​កងទ័ព​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដើម្បី​ជៀសវាង​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម​សកល​។ រោងចក្រ​នេះ​ត្រូវ​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ជា​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​អគ្គិភ័យ​ឆេះ​ខូច​ដល់​ខ្សែ​បញ្ជូន​ចរន្តបណ្តាល​ឱ្យ​ដាច់​អគ្គិសនី​នៅ​ទូទាំង​តំបន់ និង​បង្កើន​ការ​ព្រួយបារម្ភ​នៃ​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​។ លោក Zelenskyy បាន​និយាយថា ភាពអាសន្ន​ដោយ​វិទ្យុសកម្មត្រូវបាន​បញ្ចៀស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្រោះថា បើ​ម៉ាស៊ីនភ្លើង​ប្រើ​ម៉ា​ស៊ូ​ត​មិន​បើក​ដំណើរការ និង​បើក ស្វ័យប្រវត្តិកម្ម ​និង​បុគ្គលិក​ស្ថានីយរបស់​យើង​មិន​ធ្វើការ​ក៏ដោយ ក្រោយ​ការ​ដាច់​ចរន្តអគ្គិសនី​នោះ​។ ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​យក​រោងចក្រ​នេះ​ជា​ចំណាប់ខ្មាំង រក្សា​ទុក​អាវុធ​នៅ​ទីនោះ និង​បើក​ការវាយប្រហារ​ពី​ជុំវិញ​រោងចក្រ ខណៈ​ទីក្រុង​មូ​ស្គូ​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ផ្លោង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​មកលើ​រោងចក្រ​។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​មកលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia និង​ទីក្រុង Energodar បណ្តាល​​ឱ្យដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់ ខណៈ​អ៊ុយ​ក្រែ​ន​បាន​និយាយថា វា​ជាការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ដែលនាំឱ្យ​មាន​ស្ថានភាព​បច្ចុប្បន្ន​។ យោងតាម​ភាគី​រុស្ស៊ី​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ដែលមាន​កម្លាំង​ខ្លាំង ​ដើម្បី​វាយប្រហារ​លើ​តំបន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរពី​ទីក្រុង Nikopol, Marganets និង​ទីតាំង​ផ្សេងទៀត​ដែលមាន​ទីតាំងនៅ​ច្រាំងទន្លេ​ទល់មុខ​ស្ថានីយវា​រី​អគ្គិសនី Kakhovka។ ​ឆ្មាំ​ជាតិ​ប្រទេស​រុស្ស៊ី​បានប្រកាស​ពី​ការចាប់ខ្លួន​កម្ម​ករពី​រនា​ក់នៅ​រោងចក្រ Zaporizhzhia សម្រាប់​ការ​ផ្តល់ព័ត៌មាន​ដល់​អ៊ុយ​ក្រែ​ន​អំពី​ទីតាំង​បុគ្គលិក និង​ឧបករណ៍​នៅក្នុង​រោងចក្រ​ថាមពល​។ ទន្ទឹមនឹងនេះប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិឱ្យចេញ​ឱសានវាទ​ដល់​រុស្ស៊ី​ស្តីពី​រោងចក្រ​ថាមពល ​ដូច្នេះ​កងទ័ព​រុស្ស៊ី​នឹង​ដកខ្លួន​ចេញពី​រោងចក្រ​ថា​មពល​នុយក្លេអ៊ែរ​៕អត្ថបទ៖ ប៊ុនថន

សុន្ទរកថា​របស់​លោក Biden ត្រូវ​បាន​រំខាន​ដោយ​បុរស​ម្នាក់​ដែល​ស្រែក​ថា អ្នក​បាន​លួច​បន្លំ​ការបោះឆ្នោត​

2022/08/26 12:18:49 pm        624
​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​បោះឆ្នោត​ ដើម្បី​ស្រោចស្រង់​ប្រជាធិបតេយ្យ​ឡើងវិញ និង​បាន​ប្រៀបធៀប​មនោគម​ន៍​វិទ្យា​របស់​គណបក្ស​សាធារណរដ្ឋ ទៅ​នឹង​គំនិត​ហ្វា​ស៊ី​ស​និយម​ពាក់កណ្ដាល ខណៈ​លោក​បាន​ដឹកនាំ​បង្កើត​ការ​ប្រមូល​ផ្ដុំ និង​រៃអង្គាស​មូលនិធិ​នៅ​ក្នុង​រដ្ឋ Maryland សល់​ពេល ​៧៥​ថ្ងៃ​មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​។ ការ​អះអាង​ខុស​ដែល​ស្ដីបន្ទោស​ការ​លួច​បន្លំ​ការបោះឆ្នោត ​សម្រាប់​ការ​បរាជ័យ​របស់​លោក Donald Trump ត្រូវ​បាន​ស្រែក​ចេញពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ភ្លាមៗ ក្រោយ​លោក Biden បាន​និយាយ​នូវ​អ្វី​ដែល​លោក​ហៅថា​ ជា​ការ​ដុត​កម្ទេច​ចោល​នយោបាយ MAGA របស់​គណបក្ស​សាធារណរដ្ឋ។​ ថ្លែង​ទៅកាន់​ក្រុម​មនុស្ស​រាប់​ពាន់​នាក់​នៅ​វិទ្យាល័យ Montgomery ក្នុង​ទីក្រុង Rockville រដ្ឋ ​Maryland លោក Biden បាន​និយាយ​ថា សិទ្ធិ​របស់​អ្នក​ក្នុង​ការ​ជ្រើសរើស​ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​នៅ​ឆ្នាំនេះ​ជិត​មកដល់​ហើយ របប​សន្តិសុខ​សង្គម​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ចំណាយចាប់​តាំង​ពី​អ្នកមាន​ការងារ​ធ្វើ​គឺ​នៅ​លើ​សន្លឹកឆ្នោត។ សុវត្ថិភាព​កូនចៅ​របស់​អ្នក​ទាំង​អស់​គ្នា​រួចផុត​ពី​អំពើ​ហិង្សា​ដោយ​អាវុធ​គឺ​នៅ​លើ​សន្លឹកឆ្នោត ហើយ​នេះ​មិន​មែន​ជា​រឿង​ចេះតែ​និយាយ​ទេ ការ​រស់​រាន​មាន​ជីវិត​ទាំងអស់​នៃ​ភព​របស់​យើង​គឺ​នៅ​លើ​សន្លឹកឆ្នោត​៕អត្ថបទ៖ សុខមាន

អង្គការសុខភាពពិភពលោក​និយាយ​ថា ក្នុង​ឆ្នាំ​២០២២​ មាន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 ​ចំនួន​ ១​លាន​នាក់​

2022/08/26 11:50:19 am        671
​WHO៖ អង្គការសុខភាពពិភពលោកបាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ចំនួន​ ១​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស COVID-19​ ក្នុង​ឆ្នាំ២០២២ ដោយ​ហៅថា​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត ទាំង​ដែល​មាន​ឧបករណ៍​ទាំងអស់​ក្នុង​ទប់ស្កាត់​ការ​ស្លាប់​ហើយ​នោះ​។ ​មនុស្ស​ស្លាប់​ជិត ​៦.៤៥​លាន​នាក់​ត្រូវ​បាន​រាយការណ៍​ទៅកាន់​អង្គការសុខភាពពិភពលោក ចាប់​តាំង​ពី​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ២០១៩​។ ​ប៉ុន្តែ​ប្រមុខ​អង្គការសុខភាពពិភពលោក​គឺលោក Tedros Adhanom Ghebreyesus បាន​សួរ​ថា ​តើ​វីរុស​រាតត្បាត​សកល​នេះ​ពិតជា​ជំងឺ​កាច​សាហាវ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំនេះ​មែន​ ឬ​យ៉ាងណា​។ ​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា នៅ​សប្ដាហ៍​នេះយើង​បាន​ជួបប្រទះ​សោកនាដកម្ម​ធ្ងន់ធ្ងរ​បំផុត​ដោយមាន​អ្នក​ស្លាប់ ១​លាន​នាក់​ត្រូវ​បាន​រាយការណ៍​តែ​នៅ​ឆ្នាំនេះ។ ​យើង​មិន​អាច​និយាយ​ថា យើង​កំពុង​រៀន​រស់​ជាមួយ​វីរុស COVID-19 នៅ​ពេល​មនុស្ស ​១​លាន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស ​COVID-19 តែ​នៅ​ក្នុង​រយៈពេល ​១​ឆ្នាំនេះ​ នៅ​ពេល​យើង​បាន​ហែល​ឆ្លង​ជំងឺ​រាតត្បាត​សកល​រយៈកាល​ ២​ឆ្នាំ​កន្លង​មក​នេះ ហើយ​យើង​មាន​ឧបករណ៍​ចាំ​បាច់​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​ស្លាប់​ទាំងនេះ​។​យើង​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ម​ទាំងអស់​ឲ្យ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ​ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល​ទាំងអស់ មនុស្ស​ចាស់ និង​អ្នក​ទាំងឡាយដែល​មានការ​ប្រឈម​ខ្ពស់​បំផុត និង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យម​ឲ្យ​បាន ​៧០% សម្រាប់​ចំនួន​ប្រជាជន​ទាំងអស់​លើ​ពិភព​លោក​។​ គួរ​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​សុក្រ ​ទី​២៦ ​សីហា​ ឆ្នាំ២០២២ នេះ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ​ចំនួន ​៦,៤៨២,៦៥១​នាក់ និង​អ្នក​ឆ្លង​សរុប​មាន ៦០៤,១១៥,១៧៩​នាក់​៕ អត្ថបទ៖ សុខមាន

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប​ទៀត​ទៅដល់​កោះ​តៃវ៉ាន់ ដែលជា​ការផ្គើន​នឹង​កំហឹង​របស់​ក្រុង​ប៉េកាំង

2022/08/26 11:25:29 am        542
​កោះតៃវ៉ាន់៖ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មួយ​រូប​ទទួលបន្ទុក​គណៈកម្មការ​ផ្ដល់​យោទ្ធសេវា និង​ពាណិជ្ជកម្ម​ព្រឹទ្ធសភា​បាន​ដល់​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ​ខែ​សីហា ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ ​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ខែ​នេះ ជា​ការ​ផ្គើន​នឹង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​ឲ្យ​បញ្ឈប់​ដំណើរ​ទាំងនោះ​។ ​ការិយាល័យ​លោកស្រី Blackburn បាន​និយាយ​ថា សមាជិក​ព្រឹទ្ធសភា​លោកស្រី Marsha Blackburn បាន​ទៅដល់​ទីក្រុង​ Taipei ​របស់​កោះ​តៃវ៉ាន់​តាម​យន្តហោះ​យោធា​អាមេរិក ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ចេញពី​អាកាសយានដ្ឋាន Songshan របស់​កោះ​នេះ​។ ​លោកស្រី​ត្រូវ​បាន​ស្វាគមន៍​នៅ​អាកាសយានដ្ឋាន​នេះ​ដោយ​លោក Douglas Hsu អគ្គនាយក​អាជ្ញាធរ​កិច្ចការ​បរទេស​តៃវ៉ាន់។ ​លោកស្រី Blackburn បាន​និយាយ​ថា កោះ​តៃវ៉ាន់​គឺជា​ដៃគូ​ដ៏​រឹងមាំ​របស់​យើង​នៅ​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក។ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ទៅកាន់​កោះ​តៃវ៉ាន់ គឺជា​ការ​បញ្ជាក់​ពី​ជំហរ​គោល​នយោបាយ​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក។​ ខ្ញុំ​នឹងមិន​ត្រូវបាន​សម្លុត​ពី​សំណាក់​ប្រទេស​ចិន​ ឲ្យ​បែរខ្នង​ដាក់​កោះ​នេះ​នោះទេ​។​ ​ប្រទេស​ចិនដែល​អះអាងថា​ កោះ​តៃវ៉ាន់​គឺជា​ដែនដី​របស់ខ្លួន ប្រឆាំង​ដាច់ខាត​ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង Taipei ដោយ​បានធ្វើ​សមយុទ្ធ​យោធាជិត​កោះ​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិកលោកស្រី Nancy Pelosi ​កាលពី​ថ្ងៃទី​២ ​ខែសីហា​កន្លងទៅ​៕អត្ថបទ៖ សុខមាន

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​Prayut ដែល​ត្រូវ​បាន​ផ្អាក​តំណែង​និយាយ​ថា លោក​នឹង​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​

2022/08/26 10:53:45 am        621
​ថៃ៖ មេដឹកនាំ​ថៃ​លោក Prayut Chan-o-cha ដែល​ត្រូវ​បាន​ផ្អាក​ពី​តំណែង​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​នឹង​បន្ត​តួនាទី​របស់​លោក​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដោយ​ផ្ទាល់​លើក​ដំបូង​ជា​សាធារណៈ​ ចាប់​តាំង​ពី​តុលាការ​បាន​បញ្ជា​ឲ្យ​លោក​ផ្អាក​តួនាទី​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​តុលាការ​បាន​ត្រួតពិនិត្យ​អាណត្តិ​របស់​លោក​ឡើងវិញ​។ ​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ ​របស់​អាស៊ី​-​អាគ្នេយ៍​មួយ​នេះ។ ​លោក Prayuth បាន​និយាយ​នៅ​លើ​គណនី Twitter ​ផ្លូវការ​របស់​លោក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្ញុំ​នឹង​បន្ត​បំពេញ​តួនាទី និង​ទំនួល​ខុសត្រូវ​របស់ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្រាប់​ប្រជាជន និង​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ។ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការកំណត់​អាណត្តិ​របស់​លោក Prayuth គឺជា​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​ក្នុង​ពេល​ជិត ​២​ទសវត្សរ៍នៃ​ភាព​ចលាចល​ខាង​នយោបាយ​ផ្ទួនៗ​គ្នា រួម​ទាំង​រដ្ឋប្រហារ​ចំនួន​២​លើក និង​ការ​តវ៉ា​ដោយ​ហិង្សា​បង្កឡើង​ដោយ​ក្រុម​ប្រឆាំង ចំពោះ​ការ​លូកដៃ​របស់​យោធា​នៅ​ក្នុង​នយោបាយ និង​ទាមទារ​ឲ្យ​មាន​តំណាង​កាន់តែ​ទូលំទូលាយ ខណៈ​ការយល់​ដឹង​ខាង​នយោបាយ​កាន់​តែមាន​ភាព​ជឿនលឿន​។ អ្នកនាំពាក្យ​រដ្ឋាភិបាលលោក Anucha Burapachaisri បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គណៈរដ្ឋមន្ត្រី​នៅតែ​បន្ត​មុខងារ​របស់ខ្លួន​ជាធម្មតា​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើបាតុកម្ម​នៅក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ខួប​លើក​ទី​៣១ ទិវា​ឯករាជ្យ​អ៊ុយ​ក្រែ​ន​

2022/08/25 03:24:13 pm        647
​​អ៊ីតាលី៖ នៅក្នុង​ប្រទេស​អ៊ីតាលី មនុស្ស​រាប់រយ​នាក់​រួមទាំង​ប្រជាជន​អ៊ុយ​ក្រែ​ន បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​រ៉ូម​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៣១ នៃ​ការប្រកាស​ឯករាជ្យ​រប​ស់​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត ខណៈ​កាលពី​ថ្ងៃ​ពុធ​បាន​កំណត់​រយៈពេល​ ៦​ខែ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ក្នុងអំឡុង​ការហែក្បួនប្រជាជន​បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​អ៊ុយ​ក្រែ​ន និង​បាន​ស្រែក​ពាក្យ​ថ្កោល​ទោស​ប្រធានាធិប​តី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មនុស្ស​ជាច្រើន​បាន​កាន់​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ជាច្រើន​នាក់​បាន​ស្រក់​ទឹកភ្នែក​នៅ​ពេល​ច្រៀង​ចម្រៀង​។ ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីតាលីមកពី​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​បាន​ចូលរួម​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​ដោយមាន​កាន់​ទង់​ជាតិ​អ៊ុយ​ក្រែ​ន​ប្រវែង ៣០​ម៉ែត្រ​។​ ​នៅក្នុង​ប្រទេស​ក្រិ​ក មនុស្ស​រាប់រយ​នាក់ រួមទាំង​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រស់នៅ​ក្នុងប្រទេស​នេះ បានចេញ​ធ្វើបាតុកម្ម​នៅ​កណ្តាល​ទីក្រុង ​Athens​។ រយៈពេល ​៦​ខែ​បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន កងកម្លាំង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបប្រទះ​ការ​ទប់ទល់​របស់​អ៊ុយ​ក្រែ​ន​យ៉ាង​ស្វិតស្វាញ​ ដោយ​មិន​នឹកស្មាន​ដល់​ក្នុងការ​វាយ​លុក​ចូល​របស់​ពួកគេ ហើយ​បាន​បោះបង់ចោល​ការខិតខំ​ដើម្បី​ដណ្តើមយក​រដ្ឋធានី​។​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់រួមជាមួយ​អ្នកគាំទ្រ ​ក៏បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Tel Aviv ។ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​ប្រទេស​អ៊ីស្រាអែលលោក Yevgen Korniychuck បាន​និយាយ​នៅក្នុងពេល​បាតុកម្ម​នេះ​ថា យើង​ប្រហែលជា​មិនអាច​សង្គ្រោះបាន​ ដោយ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​ដ៏​ធំ​បែបនេះនោះទេ​។ លោក​បាន​បន្ត​បង្ហាញ​ក្តី​សង្ឃឹមថា ទិវា​ឯករាជ្យ​នៅពេល​ក្រោយ យើង​នឹង​ជួបជុំ​មិត្ត​ភ័ក្តិ​របស់​យើង​នៅ​អ៊ុយ​ក្រែ​ន​សេរី និង​ឯករាជ្យជា​កន្លែង​មាន​សន្តិភាព​។ ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ទីក្រុង Lisbon សហគមន៍​អ៊ុយ​ក្រែ​នបាន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ប្រទេស ស្របពេល​ជាមួយ​រយៈពេល​ ៦​ខែ​នៅក្នុង​សង្គ្រាម​។ នៅ​ជិត​រូបសំណាក​របស់​កវី​អ៊ុយ​ក្រែ​ន Taras Shevchenko សុន្ទរកថា​របស់​មេដឹកនាំ​សហគមន៍ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្សេងទៀត​បាន​ផ្ញើ​សារ​គាំទ្រ​ដល់​ក្រុម​ជួរមុខ និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​។​​នៅ​ប្រទេស​ប៉ូឡូញ​ឯណោះ​វិញ ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​បាន​ចូលរួម​ការប្រមូល​ផ្តុំគ្នា ក្នុង​ទិវា​ឯករាជ្យ​នៅ​ទីក្រុង​ Warsaw និង​ទីក្រុង​ផ្សេងទៀត​ដោយ​ទាមទារ​ថា ​រុស្ស៊ី​ត្រូវតែ​បានដាក់​ឈ្មោះ​ជា​អន្តរជាតិ​ថា ​ជា​រដ្ឋ​ភេរវកម្ម​។ អ្នក​ដែល​បានមក​ប្រមូល​ផ្ដុំគ្នា​ក្នុង​ក្រុង Old Town នៃ​ទីក្រុង​ Warsaw បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​អ៊ុយ​ក្រែ​ន ​និងប៉ូឡូញ ហើយ​បាន​ស្តាប់​សារ​តាម​វីដេអូ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda។​​ ជាមួយគ្នានេះ​នៅ​ប្រទេស​អាល្លឺម៉ង់ មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ដើម្បី​រំលឹក​ដល់​ការប្រកាស​ឯករាជ្យ​ឆ្នាំ១៩៩១ របស់​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត​។ Tetiana Mazurova ជនភៀសខ្លួន​វ័យក្មេង​មកពី​អ៊ុយ​ក្រែ​ន​បាន​និយាយថា វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ឈរ​នៅទីនេះ​នៅថ្ងៃនេះ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន​។ វា​មាន​សារៈសំខាន់​ខ្លាំងសម្រាប់​យើង​ម្នាក់ៗ​ក្នុងការ​បង្ហាញ​ពិភព​លោក​ពី​សង្គ្រាម​នៅពេលនេះ​។​​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់ និង​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ដណ្តប់​ទង់ជាតិ និង​កាន់​ស្លាក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្សឺ​ណែវដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ពាក្យ​ដូចជា "​រុស្ស៊ី​ជា​រដ្ឋ​ភេរវកម្ម​" និង "​សង្គ្រោះ​អង្គភាព Azov"​។ ការប្រមូលផ្តុំ​គ្នា​នេះ​បានធ្វើ​ឡើង​នៅ​ខាងក្រៅ​អគារ​ ដែលជា​ទីស្នាក់ការ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM