សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

ស្នងការ​នគរ​បាល​ជ​ប៉ុន​លាលែង​ពី​តំណែង​ជុំវិញ​ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe

2022/08/25 03:09:59 pm        672
​​ជប៉ុន៖ ស្នងការ​នគរបាល​ជាតិ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹង​លាលែង​ពី​តំណែង​ដើម្បី​ទទួលខុសត្រូវ ​ចំពោះ​ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ពេល​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​បោះឆ្នោត​សភា​កាលពី​ខែ​មុន​។ ​សេចក្ដីប្រកាស​របស់​ប្រធាន​ទីភ្នាក់ងារ​នគរបាល​ជាតិ​លោក Itaru Nakamura មាន​ឡើង ខណៈ​ទីភ្នាក់ងារ​របស់​លោក​បញ្ចេញ​របាយការណ៍​មួយ ពី​របៀប​ដែល​ខ្លួន​បរាជ័យ​ក្នុង​ការ​ការពារ​ជីវិត​របស់​លោក Abe កាលពី​ថ្ងៃ​ទី​៨ ​ខែ​មិថុនា នៅ​ពេល​ត្រូវ​បាន​ធ្វើឃាត​ក្នុង​ទីក្រុង​ណា​រ៉ា​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ ​របាយការណ៍​របស់​នគរបាល​បាន​រក​ឃើញ​ចន្លោះប្រហោង​មួយ​ចំនួន ក្នុង​ការ​ការពារ​របស់​នគរបាល​លើ​សុវត្ថិភាព​លោក Abe ដែល​អាច​ឲ្យ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​ពីក្រោយ​ខ្នង​។លោក Nakamura បាន​និយាយ​ថា លោក​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោក​ Abe ហើយ​ថា លោក​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ទៅកាន់​គណៈកម្មការ​សុវត្ថិភាព​សាធារណៈ​ជាតិ​កាលពី​ព្រឹក​មិញ​នេះ​។ យ៉ាងណា​លោក​មិនបាន​និយាយ​ទេ​ថា តើ​ការលាលែង​ពី​តំណែង​ជា​ផ្លូវការ​របស់​លោក​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា។ សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា ការលាលែង​របស់​លោក​ត្រូវ​គេ​រំពឹង​ថា​ នឹង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕អត្ថបទ៖ សុខមាន

ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​លោក Prayuth Chan-ocha ចុះ​ចេញពី​តំណែង ក្រោយ​ផ្អាក​តួនាទី​

2022/08/25 02:47:58 pm        600
​ថៃ៖ ក្រុមអ្នកតវ៉ា​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីក្រុង Bangkok កាលពី​ថ្ងៃ​ពុធ ក្រោយ​ការ​ផ្អាក​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha និង​បាន​ប្រកាស​ថា លោក Prawit Wongsuwan នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​។ ​តុលាការ​ធម្មនុញ្ញ​ថៃ​បានសម្រេច​កាលពី​ថ្ងៃ​ពុធ​ថា លោក Prayuth ត្រូវតែ​ផ្អាក​តួនាទី​សកម្ម​របស់​លោក​ ខណៈ​ដែល​តុលាការ​សម្រេច​ថា ​តើ​លោក​ត្រូវ​កាន់​តំណែង​ហួស​ពី​អាណត្តិ​ស្របច្បាប់​របស់​លោក ​ឬ​យ៉ាងណា​។ មនុស្ស​រាប់​សិប​នាក់​មកពី​ចលនា​ប្រជាធិបតេយ្យបាន​ទៅកាន់​អគារ​រដ្ឋាភិបាលដោយ​ថ្មើរជើង ទោចក្រយានយន្ត ឬ​រថយន្ត​ដើម្បី​តវ៉ា​ឲ្យ​លោក Prayuth ​ចុះ​ចេញពី​តំណែង​។ ​អ្នក​តវ៉ា​ម្នាក់​គឺ​អ្នកស្រី Ginny Jin បាន​ប្រាប់​សារ​ព័ត៌មាន ​AP ​កាលពី​ថ្ងៃ​ពុធ​ថា យើង​មិន​ទទួលយក​មនុស្ស​ទាំង​នេះ​ទេ លោក Prawit Wongsuwan មិនដែល​ធ្វើ​អ្វី​ឲ្យ​សាធារណជន​ពេញចិត្ត​ទេ ផ្ទុយ​ទៅ​វិញ​អាង​អំណាច​ប្រឆាំង​ប្រជាពលរដ្ឋ​។​ក្រុម​អ្នក​តវ៉ា​បាន​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដែល​បាន​ផ្អាក​តួនាទី​របស់​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha ជា​អ្នក​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤ ដោយ​រំលោភ​ទៅ​នឹង​ការកំណត់​អាណត្តិ​របស់​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

សមាជិក​អង្គការសហប្រជាជាតិតិចជាង ​១​ភាគ​៣​ គាំទ្រ​សេចក្ដីថ្លែងការណ៍​ប្រឆាំង​រុស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/08/25 02:28:17 pm        851
UN៖ ​សេចក្ដីថ្លែងការណ៍​រួមមួយ​ប្រឆាំង​រុស្ស៊ីស្ដីពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធត្រូវបាន​គាំទ្រ​ដោយ​សមាជិក​ត្រឹមតែ ​៥៨​ប្រទេស​ប៉ុណ្ណោះ​របស់​អង្គការ​សហប្រជាជាតិ ឬ​តិច​ជាង ​១​ភាគ​៣ ​នៃ​សមាជិក​សរុប​ចំនួន ១៩៣​ប្រទេស​របស់​អង្គការ​នេះ​។ ​តំណាង​អចិន្ត្រៃយ៍​របស់​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Sergey Kislitsa បាន​អាន​ឯកសារ​នោះ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាននៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ និង​បាន​អាន​ឈ្មោះ​រដ្ឋ​ទាំងអស់​ដែល​បាន​គាំទ្រ​សេចក្ដីថ្លែងការណ៍​នោះ​។ ក្នុងចំណោម​ម្ចាស់​ហត្ថលេខី​នៃ​សេចក្ដីថ្លែងការណ៍​នេះ គឺ​ប្រទេស​នៅ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ហ្ស៊​ក​ហ្ស៊ី ទួរគី ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី និង​បណ្ដា​ប្រទេស​នៅ​អាមេរិក​ឡាទីន។​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រកាស​ប្រតិបត្តិ​ការណ៍​សឹក​ពិសេស​ ឆ្លើយតប​ទៅ​នឹង​សំណើសុំ​ឲ្យ​ជួយ​ពី​ក្រុម​ប្រធាន​ដឹកនាំ​សាធារណរដ្ឋ Donbass​។ លោក​បាន​បញ្ជាក់​ថា ក្រុង Moscow គ្មាន​ផែន​ការ​គ្រប់គ្រង​ដែនដី​អ៊ុយ​ក្រែ​ន​ទេ គឺ​គ្រាន់តែ​មានបំណង​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​មួយ​នេះ​គ្មាន​កងទ័ព និង​លុបបំបាត់​របប​ណា​ស៊ី​និយម​។ ក្រោយ​ការ​វាយ​លុក ​លោក​ខាងលិច​បាន​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​បាន​បង្កើន​ការ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ព្យួរ​ពី​តួនាទី​នឹង​ចូលរួម​កិច្ចប្រជុំ​ក្រសួងការពារជាតិ​

2022/08/25 12:44:09 pm        575
​ថៃ៖ នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​​បាន​ព្យួរ​ពី​តួនាទី​លោក​ Prayuth Chan-ocha នឹងចូលរួម​កិច្ចប្រជុំ​នៅ​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់លោក​ បាន​ចាប់ផ្តើម​ថ្ងៃ​ដំបូង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ហើយ​ប្រទេស​ថៃ​បាន​ប្រឈម​ភាពមិនច្បាស់លាស់​ជាច្រើន​សប្តាហ៍ ខណៈដែល​តុលាការ​ពិចារណា​ពី​អនាគត​របស់​លោក Prayuth។​ ​លោក Prayuth វ័យ ៦៨ឆ្នាំ​បាន​រក្សា​តំណែង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​បាន​ព្យួរ​តួនាទី​លោក​ពី​ការងារ​កំពូល​កាលពី​ថ្ងៃ​ពុធ ​ដោយ​រង់ចាំ​ការត្រួតពិនិត្យ​ឡើងវិញ​អំពី​ការកំណត់​អាណត្តិ​រយៈពេល​ ៨​ឆ្នាំ​របស់លោក​តាម​រដ្ឋ​ធម្មនុញ្ញ​។​ ​តុលាការ​បានសម្រេច​ដើម្បី​ពិចារណា​លើ​ញត្តិ ​របស់​គណបក្សប្រឆាំង​ដ៏​ធំ ដែល​បាន​ចោទប្រកាន់ថា លោក Prayuth ដែល​ឡើងកាន់តំណែង​ដំបូង​ជា​មេបញ្ជាការ​កងទ័ព​ក្នុង​ឆ្នាំ២០១៤ នៅពេលនោះ​លោក​ជា​មេបញ្ជាការ​កងទ័ពដែល​បាន​ឈានដល់​អាណត្តិ ៨ឆ្នាំដោយសារ​ពេលវេលា​របស់លោក​ជា​មេបញ្ជាការគួរតែ​ត្រូវបានរាប់បញ្ចូល​។ តុលាការ​បាន​ព្យួរ​តួនាទី​លោក Prayuth ដោយ​រង់ចាំ​ការសម្រេច​លើ​ញត្តិ​នេះ ប៉ុន្តែ​មិនទាន់ត្រូវ​បានផ្តល់​កាលបរិច្ឆេទ​នៅ​​ឡើយ​ទេ៕អត្ថបទ៖ ប៊ុនថន

នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​ផ្អាក​តួនាទី ហើយ​ឧបនាយករដ្ឋមន្ត្រី​គឺជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ

2022/08/25 12:19:16 pm        858
​ថៃ៖ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាន​ផ្អាក​តួនាទី​ផ្លូវការ​ របស់​លោក​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បានសម្រេច​ចំពោះ​សវនាការ​លើ​ញត្តិ​តវ៉ា​ ដែល​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ការកំណត់​អាណត្តិ​ តាមច្បាប់​រយៈពេល ៨ឆ្នាំ​របស់​លោក​។ ឧបនាយករដ្ឋមន្ត្រី​ថៃលោក Prawit Wongsuwan ធ្វើជា​មេដឹកនាំ​ចាំផ្ទះ​ចាប់ពី​ថ្ងៃ​ពុធ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ឧត្តមសេនីយ៍ Prayut Chan-o-cha គោរព​យ៉ាង​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ហើយ​ផ្អាក​ការ​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃនេះ​។ លោក Prayut មាន​អាយុ​ ៦៨​ឆ្នាំ​នឹង​បន្ត​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។ ​ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​​ថា​ជា​អ្នកនយោបាយ​ជើងចាស់ លោក Prawit នឹង​ដឹក​នាំ​គណបក្ស Palang Pracharath ជា​គណបក្ស​ធំ​បំផុត​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ​។ ញត្តិ​នេះ​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​បាន​អះអាង​ថា ​ពេលវេលា​របស់​លោក Prayut ដែល​បាន​ចំណាយ​ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​យោធា បន្ទាប់ពី​លោក​បាន​ធ្វើ​រដ្ឋប្រហារ​នៅពេលដែល​លោក​នៅ​ជា​មេបញ្ជាការ​កងទ័ព​នៅក្នុង​ឆ្នាំ២០១៤ ដែល​គួរតែ​រាប់បញ្ចូល​ទៅក្នុង​អាណត្តិ​របស់លោក​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រយៈពេល ៨ឆ្នាំ​។ទោះបីជា​លោក Prayut អាច​ទទួល​បាន​មកវិញ​នូវ​មុខតំណែង​របស់​លោក​ នៅ​ពេល​ដែល​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ក្តី ប៉ុន្តែ​ការ​ព្យួរ​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​របស់លោក​បានធ្វើឱ្យ​នយោបាយ​ប្រទេស​ថៃ​មាន​ភាពច្របូកច្របល់​។ ​តុលាការ​បាន​ពិចារណា​លើ​ញត្តិ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​យល់ឃើញថា អង្គ​ហេតុដែល​ចេញពី​ញត្តិ​នោះ​ជា​មូលហេតុ​ សម្រាប់​ការសាកសួរ​តាម​ការទាមទារ​។ តុលាការ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Prayut មាន​រយៈពេល ១៥ថ្ងៃ​ដើម្បី​ឆ្លើយតប ហើយ​គណៈកម្មការ​អង្គចៅក្រម​មួយក្រុម​បានចេញ​សេចក្តីសម្រេច​មាន​សំឡេង​គាំ​ទ្រ ៥ ទល់នឹង ៤ ចំពោះ​ការព្យួរ​តួ​នាទី​របស់លោកដែល​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​។ គេ​មិនដឹង​ច្បាស់​នោះទេ​ថា តើ​ពេល​ណា​​តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​ចុងក្រោយ​លើ​ញត្តិ​នេះ៕អត្ថបទ៖ ប៊ុនថន

វ៉ាក់សាំងកូវិដ-១៩ (Pfizer) ជំនួយរបស់អូស្ត្រាលី ជិត៣០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ

2022/08/25 12:06:32 pm        744
ភ្នំពេញ៖ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ BTV ថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងៗ ជិត៣០ម៉ឺនដូសទៀត(២៨៣.២០០ដូស ) ជាលេីកទីពីរ របស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ៕

ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថានបាន​កើន​ឡើងដល់​ជាង ​៨០០​នាក់

2022/08/25 11:41:06 am        613
ប៉ាគីស្ថាន៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ភ្លៀង​រដូវ​មូសុង​ដ៏​ខ្លាំងក្លា​បំផុត​បាន​កំពុង​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដោយ​បាន​ប្រកាស​ស្នើសុំ​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ទឹកជំនន់​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៨០០​នាក់​ចាប់​តាំងពី​ខែ​មិថុនា​មក​។ ​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្រោចស្រព​ដំណាំ និង​ការ​បំពេញ​បន្ថែម​ទឹក​ក្នុង​បឹង និង​ទំនប់ទឹក​នៅ​ទូទាំង​អនុ​ទ្វីប​ឥណ្ឌា ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ​ភ្លៀង​រដូវ​មូសុង​ក៏​នាំមក​នូវ​រលក​នៃ​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ​។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ដែល​ក្រុម​អាជ្ញាធរ​រាយការណ៍​ថា មាន​មនុស្ស​ជាង ​១០​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​រួម​ទាំង​កុមារ ​៩​នាក់​ក្នុង​ពេល​ ២៤​ម៉ោង​ចុង​ក្រោយនេះ​។ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះថា Khanzadi បាន​ប្រាប់​សារ​ព័ត៌មាន AFP នៅ​ក្នុង​ស្រុក Jaffarabad នៃ​ខេត្ត Balochistan ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ថា ភ្លៀង​កំពុង​បន្ត​ធ្លាក់​រយៈពេល​មួយ​ខែ​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ពួកគេ​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ។ ​យើង​មានតែ​ពពែ​តែមួយ​ក្បាល​ប៉ុណ្ណោះ ហើយ​បាន​លង់​ងាប់​ក្នុង​ទឹកជំនន់​ទៀត ពេលនេះ​យើង​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ ហើយ​កំពុង​សម្រាក​នៅ​តាម​ផ្លូវ ហើយ​ប្រឈម​នឹង​ការ​ដាច់​ពោះ​ស្លាប់​ទៀត៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់៖ ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការចុះពិនិត្យ​នុយក្លេអ៊ែរ​ដែល​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ​ប៉ុណ្ណោះ​

2022/08/25 11:21:23 am        453
​អ៊ីរ៉ង់៖ មន្ត្រី​អ៊ីរ៉ង់​មួយ​រូប​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់លោក​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​នុយក្លេអ៊ែរ​ណាមួយ ហួស​ពី​អ្វី​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​រៀបចំ​កាលពី​ឆ្នាំ​២០១៥ ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។​ ​យោង​តាម​វីដេអូ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ លោក Mohammad Eslami ប្រធាន​អង្គការ​ថាម​ពល​អា​តូ​មិ​ករ​បស់​អ៊ី​រ៉ង់​បាន​និយាយថា យើង​ត្រូវបាន​ប្ដេជ្ញាចិត្ត​ឲ្យ​មានការ​ត្រួតពិនិត្យ​ក្នុង​គ្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ការផលិត​នុយក្លេអ៊ែរ ដែល​យើង​បាន​ទទួលយក​កាលពី​កន្លងទៅ ​ម៉ាត់​ណា ម៉ាត់​នឹង​។ ​សេចក្ដីថ្លែងការណ៍​របស់​លោក Eslami ទំនងជា​បដិសេធ​ទៅ​នឹង​របាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​ដែល​ថា អ៊ីរ៉ង់​បាន​ទម្លាក់​ចោល​ការ​ទាមទារ​សំខាន់ៗ​របស់​ខ្លួន​មួយ​ចំនួន។របាយការណ៍​ទាំងនោះ​បាន​លើក​ឡើង​ថា ទីក្រុង​តេ​អេ​រ៉ង់កំពុង​បន្ធូរបន្ថយ​ភាព​រឹងរូស​របស់​ខ្លួន ដែល​ក្រុម​អធិការកិច្ច​អន្តរជាតិ​បិទ​ការស៊ើបអង្កេត​មួយ​ចំនួន​នៃ​កម្មវិធី​អា​តូ​មិ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​។ ​ទីក្រុង Washington មានបំណង​ឆ្លើយតប​ក្នុង​ពេល​ឆាប់ៗ​នេះ ទៅ​នឹង​ពង្រាង​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើ​ឡើង​ដោយ​សហ​ភាព​អឺរ៉ុប ដែល​នឹង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​អ៊ីរ៉ង់ ដែល​អតីត​ប្រធានាធិបតី Donald Trump ​បាន​លុបចោល ហើយ​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក ​Joe Biden បាន​ព្យាយាម​ស្រោចស្រង់​ឡើងវិញ​៕ អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការសហប្រជាជាតិអំពាវនាវ​ឲ្យ​មាន​សន្តិភាព ខណៈ​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ទិវា​ឯករាជ្យ ​៣១​ឆ្នាំ​

2022/08/25 10:59:58 am        720
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​កាលពី​ថ្ងៃ​ពុធ នៅ​ថ្ងៃ​ប្រារព្ធ​ទិវាឯករាជ្យ​ជាតិ ​៣១​ឆ្នាំ​របស់​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត និង​ ៦​ខែ​នៃ​ការការពារ​ខ្លួន​ពី​សង្គ្រាម​បង្កើត​ឡើង​ដោយ​រុស្ស៊ី​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ​និង​ពិភពលោក​ត្រូវការ​សន្តិភាព ពួកគេ​ត្រូវការ​សន្តិភាព​នៅ​ពេល​នេះ​។ ​ជន​ស៊ីវិល​រាប់​ពាន់​នាក់​បាន​ស្លាប់ និង​រង​របួស​រួម​ទាំង​កុមារ​រាប់​រយ​នាក់ ចាប់តាំងពី​រុស្ស៊ី​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​លោក Guterres បាន​និយាយថា ផលវិបាក​ទាំងឡាយ​កើត​ចេញពី​សង្គ្រាម​ឥតប្រយោជន៍​នេះ​កំពុង​ធ្វើ​ឲ្យ​គេ​គិត​ថា ​វា​រីកសាយ​ហួស​ពី​ប្រទេស​អ៊ុយ​ក្រែ​ន។ យើង​កំពុង​មើល​ឃើញ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​លេចចេញ​ជា​រូបរាង នៅ​ក្នុង​បរិស្ថាន​សកល​ដែល​គ្របដណ្ដប់​ដោយ​ជម្លោះ វិសមភាព និង​វិបត្តិ​សេដ្ឋកិច្ច ​និង​សុខភាព​ដោយសារ​ជំងឺ​រាតត្បាត​សកល និង​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​​លោក​បន្ថែម​ថា ការ​ឡើង​ថ្លៃ​តម្លៃ​ស្បៀងអាហារ ជី​កសិកម្ម និង​ប្រេងឥន្ធនៈ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​សកល ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ គ្រោះ​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​កាន់តែ​ធ្ងន់ធ្ងរ។ ​លោក​ក៏បាន​ព្រមាន​ផង​ដែរ​ថា ពិភពលោក​នឹង​ពុំ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​នៅ​ឆ្នាំ២០២៣ លុះត្រាតែ​ទីផ្សារ​ជី​កសិកម្ម​មាន​ស្ថិរភាព​។ លោ​កថា​ កសិករ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​គ្រោង​នឹង​កាត់បន្ថយ​ដី​ សម្រាប់​ធ្វើ​កសិកម្ម​នៅ​រដូវ​ក្រោយ។ ការ​នាំចូល​ស្បៀងអាហារ និង​ជី​កសិកម្ម​យ៉ាង​ច្រើន​ចេញពី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ដែល​មាន​តម្លៃ​សមរម្យ​គឺ​សំខាន់​ណាស់​ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ទំនិញ​ស្ងប់ស្ងាត់​បន្ថែម​ទៀត និង​ការ​ថយ​ចុះ​តម្លៃ​សម្រាប់​អ្នកប្រើប្រាស់​៕អត្ថបទ៖ សុខមាន

លោក Zelenskyy៖​ រ៉ូ​កែ​តរបស់​រុស្ស៊ី​សម្លាប់​មនុស្ស​ ២២​នាក់​ក្នុងការ​វាយប្រហារ​ទៅលើ​ស្ថានីយ​រថភ្លើង

2022/08/25 10:40:46 am        596
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ ខណៈ​ប្រទេស​របស់​លោក​ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ ​៣១​ឆ្នាំ​នៃ​ការ​ផ្ដាច់​ចេញពី​ការត្រួតត្រា​របស់​សហភាព​សូ​វៀត​ក្រោម​ឥទ្ធិពល​ទីក្រុង Moscow ថា មនុស្ស​យ៉ាងហោចណាស់​ ២២​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួសក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី ទៅលើ​ស្ថានីយ​រថភ្លើង​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ទី​២៤ ​ខែ​សីហា​សប្ដាហ៍​នេះ​។ ​លោក Zelenskyy ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ពី​ហានិភ័យ ​នៃ​សកម្មភាព​បង្ករឿង​គួរ​ឱ្យ​ស្អប់ខ្ពើម​នៅ​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ ដែល​ត្រូវ​នឹង​រយៈពេល​ ៦​ខែ​គត់​ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ក្លាយ​ជា​ជម្លោះ​ដ៏​មហន្តរាយ​បំផុត​របស់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ​មក​។ ​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ លោក Zelenskyy បាន​និយាយ​ថា ​គ្រាប់​រ៉ូ​កែ​ត​បាន​ប៉ះចំ​រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​ទីប្រជុំជន Chaplyne ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៤៥គីឡូម៉ែត្រ​ពី​តំបន់ Donetsk គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភា​គ​ខាងកើត​។ ​លោក​ថា ទូ​រថភ្លើង​ចំនួន ​៤ ត្រូវ​បាន​ឆេះ​បំផ្លាញ​។​ក្រសួងការពារជាតិ​រុស្ស៊ី​មិនបាន​ឆ្លើយតប​ភ្លាមៗ ​ទៅ​ពី​សំណើ​សូម​ការ​អត្ថាធិប្បាយ​។​ ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​វ័យ ​៤៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​ដណ្ដើមយក​មកវិញ​នូវ​តំបន់​ទាំងឡាយ ​ដែល​រុស្ស៊ី​គ្រប់គ្រង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ឧបទ្វីប​គ្រី​មេដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM