សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន៖ ព្រៃតំបន់ភ្នំតាម៉ៅនឹងក្លាយជាព្រៃអភិរក្ស ដែលត្រូវការពារជារៀងរហូតតទៅ គ្មានអ្នកណាបំផ្លាញបានឡើយ ហើយតំបន់ដាំដើមឈើឡើងវិញ នឹងក្លាយជាសួនឬចំការដាំដើមឈើប្រណិត

2022/08/16 11:54:19 pm        107
ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានសម្រេចលុបចោលការអនុញ្ញាតអោយក្រុមហ៊ុនឯកជនទាំងអស់ អភិវឌ្ឍលើដីជុំវិញសួនសត្វភ្នំតាម៉ៅ បើទោះបីជាសួនសត្វនេះពុំមានប៉ះពាល់ក៏ដោយ និងចេញបទបញ្ជាអោយបញ្ឈប់ការឈូសឆាយ ដាំដើមឈើឡើងវិញលើដីដែលបានរុករាន។ សម្តេចតេជោ បានបន្តថា លើផ្ទៃដីប្រមាណ ៥០០ហិចតា ត្រូវប្រើកម្លាំងច្រើន និងត្រូវធ្វើដីអោយបានល្អ ដើម្បីដាំឡើងវិញអោយលឿនទាន់រដូវភ្លៀង សម្តេចបានដោយបញ្ជាអោយកម្លាំងអង្គរក្សជាង១០០០នាក់ធ្វើសកម្មភាពជួយឈូសឆាយដីនិងដាំដើមឈើកូនឈើ ដោយប្រើគ្រឿងចក្រ១១៣គ្រឿងធ្វើដីអោយល្អ ក្នុងនោះគិតត្រឹមល្ងាចថ្ងៃទី១៦ ខែសីហា គឺដី៥៣០ហិចតាបានធ្វើរួចរាល់ និងត្រូវការពេលវេលាសំអាតបន្ថែមទៀត។ សម្តេចតេជោបញ្ជាក់ថា កម្លាំងអង្គរក្ស ១០០០នាក់ កំពុងធ្វើសកម្មភាពនៅតំបន់នោះ នឹងត្រូវយកចិត្តទុកដាក់លើការដាំដុះ ធ្វើដី និងថែរក្សានៅក្នុងពេលរដូវប្រាំង ដោយក្រុមហ៊ុន ត្រូវទទួលបន្ទុកលើការថែទាំ និងជុសជុលលើដើមឈើណាដែលខូចខាត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា តំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាព្រៃនិងដីអភិរក្ស និងបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រក្សាតំបន់នេះអោយទៅជាតំបន់ព្រៃអភិរក្សការពារជារៀងរហូតទៅ និងប្រែក្លាយតំបន់ដាំដើមឈើឡើងវិញ ជាសួនឬចំការដាំដើមឈើប្រណិត។ដើម្បីជៀសវាងការភ័ន្តច្រឡំ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអោយក្រសួងកសិកម្មត្រៀមរៀបចំព្រះរាជក្រិត្យ កំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅ ដើម្បីដាក់តំបន់អភិរក្សនិងតំបន់ត្រូវការពារ។ សម្តេចក៏សង្ឃឹមថា តាមរយៈការពន្យល់នេះ ជនរួមជាតិនឹងបានយល់និងជៀសវាងការជឿលើក្រុមអគតិ ដែលតែងតែយកសភាពការណ៍មូលបង្កាច់រាជរដ្ឋាភិបាល ហើយព្រៃតំបន់ភ្នំតាម៉ៅ និងក្លាយជាតំបន់ព្រៃអភិរក្ស ដែលត្រូវការពារជារៀងរហូតតទៅ គ្មានអ្នកណាបំផ្លាញបានឡើយ៕

សម្ដេចតេជោអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

2022/08/16 07:08:50 pm        101
ភ្នំពេញ​​ ៖ នៅសាលាធម្មសភាវត្តបុទុមវតីរាជវរារាម នាល្ងាចថ្ងៃទី១៦ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញគោរពវិញ្ញាក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជ ន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាម៉េរិក។ នៅចំពោះព្រះភក្ត្រព្រះបរមរូប និងព្រះអដ្ឋិធាតុ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវា ចាចិត្តដោយសេចក្តីសោកសង្រេកយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។ សូមបញ្ជាក់ថា ក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បង្គំទូលថ្វាយអ្នកម្នាង យិន នរោត្តម យុវនាថ ចុះថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានទូលថ្វាយយ៉ាងដូច្នេះថា ខណៈនេះ រូបសម្តេច និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទា ល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាម៉េរិក ក្នុងជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបសម្តេច និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រាបុត្រី ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បងព្រះស្វាមី ប្រកបដោយសង្គហធម៌ និងការបាត់ បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្ស ទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ។ ជាមួយគ្នានេះ រូបសម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទា ល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ ក្រុមសម្ដេច

ចក្រភព​អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​វីរុស​ពីរ​ប្រភេទ​

2022/08/16 03:14:25 pm        679
​អង់គ្លេស៖ ចក្រភព​អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ដែល​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​វីរុស​ពីរ​ប្រភេទ​ដែល​អាច​ការពារ​ទាំង​វីរុស ​Covid ដើម និង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron។ ​រដ្ឋមន្ត្រី​និយាយថា វ៉ាក់សាំង​បច្ចុប្បន្ននេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ នៃ​យុទ្ធនាការ​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​រដូវ​កាល​ស្លឹកឈើ​ជ្រុះ​។ ក្រុមហ៊ុន Moderna គិតថា ​វ៉ាក់សាំង​ថ្មី​របស់ខ្លួន​ចំនួន ១៣លាន​ដូ​សនឹង​អាច​ប្រើប្រាស់​បាន​នៅ​ឆ្នាំនេះ ប៉ុន្តែ​មនុស្ស ២៦លាន​នាក់​មាន​សិទ្ធិ​ទទួលបាន​តាម​រូបភាព​មួយចំនួន​ នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ មន្ត្រី​សុខាភិបាល​និយាយ​ថា ប្រជាជន​គួរតែ​ទទួលយក​វ៉ាក់សាំង​ដូ​ស​ជំរុញ​ណាមួយ​ក៏ដោយ​ដែល​គេ​ផ្តល់​ឲ្យ ខណៈ​វ៉ាក់សាំង​ទាំងអស់​សុទ្ធតែ​ផ្តល់​ការការពារ​។​ ​វ៉ាក់សាំង​ដើម​ដែល​ប្រើប្រាស់​លើ​ជំងឺ​រាតត្បាត ត្រូវបាន​រៀបចំ​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នៃ​រាងកាយ ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទម្រង់​ដំបូង​នៃ​វីរុស​ដែល​បាន​លេចឡើង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ចុងឆ្នាំ២០១៩។ចាប់តាំងពី​ពេលនោះ​មក វីរុស​ Covid បាន​ប្រែប្រួល​ខ្លាំង​បណ្តាល​ឲ្យ​មានការ​លេចចេញ​វីរុស​បំប្លែង​ខ្លួន​ថ្មីៗ ដែល​អាច​គេច​ផុតពី​ការការពារ​ភាពស៊ាំ​មួយចំនួន​របស់​យើង ដែល​វា​បាន​បង្កឱ្យមាន​ការកើនឡើង​ករណី​ឆ្លង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ វ៉ាក់សាំង​ដើម​នៅតែ​ផ្តល់​ការការពារ​យ៉ាងរឹងមាំ ​ការពារ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្លាប់​។ ​ករណី​វីរុស​កូ​រ៉ូ​ណា​បច្ចុប្បន្នកំពុង​ធ្លាក់ចុះ​នៅ​ចក្រភព​អង់គ្លេស ដែល​កាលពី​នៅ​ពាក់កណ្តាល​ខែ​រហូតដល់​ចុងខែ​កក្កដា មនុស្ស​ប្រមាណ ២.៥លាន​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​នេះ​៕អត្ថបទ៖ ប៊ុនថន

ចិន​បង្រៀន​សហរដ្ឋអាមេរិក​ជុំវិញ​ការដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

2022/08/16 12:27:13 pm        717
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការដួលរលំ​រដ្ឋធានី​កា​ប៊ុល​កាល​ពីមួយ​ឆ្នាំមុនគឺជា​ការ​បរាជ័យ​នៃ​អនុត្តរភាព ឬ​ការដឹកនាំ និង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​សកល ប៉ុន្តែ​ទីក្រុង Washington ហាក់​ដូច​ជា​ពុំបាន​រៀន​សូត្រ​អ្វី​សោះ​ពី​លទ្ធិប្រជាធិបតេយ្យ​នេះ​។​ ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​កាន់​កាប់​របស់​ក្រុម​តា​លី​បង់​ លើ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​មួយ​ឆ្នាំ​មុន លោក Wang បាន​និយាយ​ថា ការ​ដួល​រលំ​រដ្ឋធានី​កា​ប៊ុល​បាន​ក្លាយ​ជា​ពាក្យ​សម្រាប់​ភាព​ទន់ខ្សោយ​ របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បន្ថែម​ថា ពាក្យ​នេះ​តំណាង​ឲ្យ​ភាព​បរាជ័យ​របស់​ជន​ជាតិ​អាមេរិក​ជាច្រើន​។ ​លោក Wang បាន​និយាយ​ថា ​ការ​ដួល​រលំ​រដ្ឋធានី​កា​ប៊ុល រំឭក​ដល់​ការ​បរាជ័យ​នៃ​ការផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ដាក់​ដោយ​សហរដ្ឋ​អាមេរិក ដោយ​គូស​បញ្ជាក់​ថា ​វិថី​ឆ្ពោះ​ទៅ​កាន់ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយនឹង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ បើ​សិន​ត្រូវ​បាន​ដាក់​ចេញពី​ខាងក្រៅ​។ការ​បង្ខំ​យក​គំរូ​ប្រជាធិបតេយ្យ​តាម​សហរដ្ឋអាមេរិក នៅ​លើ​ប្រទេស​មួយ​បាន​នាំ​ទៅ​រក​ភាព​រអាក់រអួល និង​បរាជ័យ​នៃ​ការ​អនុវត្តន៍​របស់​ខ្លួន។ ​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ជាង​នេះទៅ​ទៀត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏​តំណាង​ឲ្យ​ការ​បរាជ័យ នៃ​វិធីសាស្ត្រ​ផ្លូវ​កណ្ដាល​ចម្រុះ​របស់​ក្រុង Washington។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល​ ២០​ឆ្នាំ តែ​រត់​យករួចខ្លួន​។ ការដឹកនាំ​ដែល​គេ​ហៅថា​ បែប​លោក​ខាងលិចបាន​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ​អសោច នៅ​ពេល​ខ្លួន​បានសម្រេច​ចិត្ត​បោះបង់ចោល​សម្ព័ន្ធមិត្ត​ ក្នុង​ការ​ដក​ថយ​យ៉ាង​ឆាប់រហ័ស​៕អត្ថបទ៖ សុខមាន

ការសិក្សា​បង្ហាញ​ថា ​មនុស្ស​ជាង​ ៥​ពាន់​លាន​នាក់​នឹង​ស្លាប់​ដោយសារ​ភាព​អត់ឃ្លាន​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​

2022/08/16 12:00:15 pm        898
​អ៊ុយក្រែន៖ យោង​តាម​​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​នៅ​លើ​ទស្សនាវដ្ដី Nature Food ក្រោយ​សង្គ្រាម​នុយក្លេអ៊ែរ​រ​វាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី មនុស្ស​ជាង​ ៥​ពាន់​លាន​នាក់​អាច​ដាច់ពោះ​ស្លាប់ ខណៈ​កម្ទេច​ផេះ និង​ធូលី​ចេញពី​ទីក្រុង​នានា​ ដែល​រង​ការ​ឆេះ​បំផ្លាញ​បាន​រសាត់​ចូល​ក្នុង​បរិយាកាស និង​បាំង​ពន្លឺ​ព្រះអាទិត្យ​បញ្ចេញ​មក​លើ​ភព​ផែន​ដី​។ ​ស្រប​ពេល​មាន​មន្ទិល​កាន់​តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​អំពី​សង្គ្រាម​នុយក្លេអ៊ែរ ផ្ដោត​លើ​ភាព​ភ័យ​ខ្លាច​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក ការសិក្សា​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវនៅ​សាកលវិទ្យាល័យ Rutgers នៅ​សហរដ្ឋអាមេរិកបាន​លើក​ឡើង​ថា ការ​រង​ទុក្ខវេទនា​ពិតប្រាកដ​នឹង​កើតមាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ជម្លោះ​នេះ នៅ​ពេល​ការ​កាត់ផ្ដាច់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ហើយ​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​នឹង​កើតឡើង ដោយសារតែ​ឥទ្ធិពល​នៃ​ផលវិបាក​សង្គ្រាម​នុយក្លេអ៊ែរ​មក​លើ​ដំណាំ​ស្បៀង​។​យោង​តាម​គំរូ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ ការ​ប៉ះពាល់​ដោយ​សារភាព​ត្រជាក់​ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល​កម្ទេច​ផេះ​ចេញពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​នុយក្លេអ៊ែរ ​បាន​រសាត់អណ្ដែត​ចូល​បរិយាកាស​នឹង​បន្ត​មាន​រយៈពេល​ ១ឆ្នាំ ​ឬ ២​ឆ្នាំ ប៉ុន្តែ​ការកាត់បន្ថយ​សីតុណ្ហភាព​នឹង​បន្ត​រយៈ​ពេល​ជាង ​១០​ឆ្នាំ ហើយក៏​នឹង​កាត់បន្ថយ​ចំនួន​ទឹកភ្លៀង​ផង​ដែរ​។ ភាព​ប្រែប្រួល​ក្នុង​ប្រភព​ស្បៀង​អាហារ​សំខាន់ៗ​រួម​ទាំង​ពោត, ស្រូវ, ស្រូវ​សាលី​និទាឃៈរដូវ និង​សណ្ដែកសៀង​ជាដើម ព្រមទាំង​វាលស្មៅ​សម្រាប់​សត្វ​ពាហនៈ និង​របរ​នេសាទសុទ្ធតែ​ត្រូវ​បាន​ប្រើ​ជា​កត្តា​ក្នុង​គំរូ​នេះ​ទាំងអស់​៕អត្ថបទ៖ សុខមាន

UN អាច​សម្របសម្រួល​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ទៅ​កាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន​

2022/08/16 11:20:30 am        605
​UN៖ អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អង្គការ​នេះ​មាន​សមត្ថភាព​ផ្នែក​ភស្តុភារ និង​សន្តិសុខ ដើម្បី​ជួយ​គាំទ្រ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ របស់​ក្រុម​អធិការកិច្ច​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អ្នកការទូត​រុស្ស៊ី​បាន​ដាក់​លក្ខខណ្ឌ​ដោយ​លើក​ឡើង​ថា ​ផ្លូវ​សម្រាប់​បេសកកម្ម​ទាំងឡាយ​ឆ្លងកាត់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន​គ្រោះថ្នាក់​បំផុត​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ក៏បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ពុំ​មាន​សិទ្ធិ​អំណាច​ហាមឃាត់ ឬ​លុបចោល​សកម្មភាព​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ទេ​។ ​លោក Dujarric កំពុង​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ពី​រុស្ស៊ី​ថា​ ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​រារាំង​ដំណើរ​ទស្សនកិច្ច​ របស់​ក្រុម​អធិការកិច្ច​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ដែល​រុស្ស៊ី​ដណ្ដើម​បាន​កាលពី​ខែ​មីនា ក្រោយ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​​លោក​ថា ទាំង​រុស្ស៊ី​ទាំង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀងគ្នា​ហើយ។ ប្រទេស​ទាំង​២ បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អធិការកិច្ច​ទី​ភ្នា​ក់ងារ​នេះ។ ប្រមុខ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​លោក Rafael Grossi ​បាន​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ដឹកនាំ​បេសកកម្ម និង​អំពាវនាវ​ឲ្យ​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ចូលរួម​សហការ​៕អត្ថបទ៖ សុខមាន

ទីក្រុង​ព្យុងយ៉ាង​និយាយថា ​អង្គការសហប្រជាជាតិ​កំពុង​ចាក់​សាំង​លើ​ភ្លើង​លើ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

2022/08/16 10:45:21 am        466
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​រិះគន់​ប្រមុខ​អង្គការសហប្រជាជាតិ ​ចំពោះ​ការ​គាំទ្រ​លើ​ការរំសាយ​នុយក្លេអ៊ែរ​ពេញ​លេញ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​ត្រឡប់​ឡើងវិញ​នៅ​ឧបទ្វីប​កូរ៉េ សំខាន់​ជាង​នេះទៀត​បាន​លើកឡើង​ចំៗ​ថា ប្រទេស​កូរ៉េខាងជើង​កំពុង​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​ចោទប្រកាន់​លោក Guterres ពី​បទ​ប្រើ​គំនិត​លំអៀង និង​គ្មាន​យុត្តិធម៌​។ ​អនុរដ្ឋមន្ត្រី​កិច្ចការបរទេស​កូរ៉េខាងជើង​លោក Kim Son Gyong បាន​និយាយ​ថា កូរ៉េខាងជើង​អះ​អាង​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ជម្រើស​ជៀស​មិន​អាច​កែ​ប្រែ​បាន ក្នុង​ការធានា​សន្តិសុខ​រដ្ឋ និងប្រជាពលរដ្ឋ​របស់​ខ្លួន និង​ធានា​ការអភិវឌ្ឍន៍​ប្រកបដោយ​ឯករាជ្យ​របស់​ខ្លួន​គេច​ផុត​ពី​គោល​នយោបាយ​អរិភាព ការ​គំរាម​កំហែង​ដោយ​នុយក្លេអ៊ែរ និង​ការ​គំរាម​កំហែង​ពី​សហរដ្ឋអាមេរិក​។លោក Kim បាន​បន្ថែម​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មិន​គួរ​ស្នើ ឬ​ទទួលយក​បញ្ជា​នានា​ ពី​រដ្ឋាភិបាល​របស់​ប្រទេស​ជាក់លាក់​ណាមួយ​ឡើយ តែ​ក៏​មិន​អាច​ធ្វើ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​តួនាទី​របស់​ខ្លួន​ ក្នុងនាម​ជាម​ន្ត្រី​អន្តរជាតិ​ដែល​ជា​ការ​ជឿ​ទុក​ចិត្ត​តែមួយគត់ ​របស់​អង្គការសហប្រជាជាតិ​។​ ​គួរ​រម្លឹក​ថា កូរ៉េខាងជើង​បាន​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​នៅ​ឆ្នាំនេះ ហើយ​ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​ក្រុងវ៉ាស៊ីនតោន​និយាយ​ថា កូរ៉េខាងជើង​ទំនងជា​កំពុង​ត្រៀម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១៧ ស្រប​ពេល​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាប់​គាំង​៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ ​FBI ព្រមាន​ពី​ការគំរាមកំហែង​ដែល​បាន​កើនឡើង ក្រោយ​ឆែកឆេរ​លំនៅឋាន​របស់​លោក​Trump

2022/08/16 10:25:28 am        616
​សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​ព្រមាន​ពី​ការកើនឡើង ​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា​ចំពោះ​ការ​អនុវត្តន៍​ច្បាប់ ក្រោយ​ការចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago ក្នុង​រដ្ឋ Florida របស់ Donald Trump អតីត​ប្រធានាធិបតី​។ ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ចេញ​សេចក្ដីប្រកាស ​ទៅកាន់​អង្គភាព​អនុវត្តន៍​ច្បាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ ​សេចក្ដីប្រកាស​នេះ​និយាយ​ថា មានការ​កើន​ឡើង​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ក្រុមមន្ត្រី​សហព័ន្ធ​។ ការ​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន គឺជា​លើកដំបូង​ដែល​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី ត្រូវ​បាន​ឆែកឆេរ​ក្នុង​ករណី​ស៊ើបអង្កេត​លើ​បទ​ឧក្រិដ្ឋ​កម្ម​។ ​យោង​តាម​ដីកា​ដែល​ត្រូវ​បាន​ចេញ ​ក្រោយ​មកឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ហើយ​ចំនួន ​១១​ឈុតត្រូវ​បាន​រក​ឃើញ​ពី​រមណីយដ្ឋាន​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Palm Beach យ៉ាងណាក៏ដោយ​លោក Trump បាន​ទាត់ចោល​ការប្រព្រឹត្ត​ខុស​នោះ​។ ​សេចក្ដីប្រកាស​ដែល​សារព័ត៌មាន​មួយ​របស់​សហរដ្ឋអាមេរិក​ទទួល​បាន រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​របស់​ទូរទស្សន៍ BBC បាន​អាន​ថា ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ធានា​អះ​អាង​ថា អង្គភាព​អនុវត្តន៍​ច្បាប់​ តុលាការ និង​បុគ្គលិក​រដ្ឋាភិបាល​បាន​ដឹង​ពី​ការកើនឡើង​នៃ​ការ​គំរាម​កំហែង និង​ឧបទ្ទវហេតុ​ឧក្រិដ្ឋ​កម្ម និង​អំពើ​ហិង្សា​ជាច្រើន​។​​សេចក្ដីប្រកាស​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ បុរស​ម្នាក់​ពាក់អាវ​ក្រោះ​ត្រូវ​បាន​នគរបាល​បាញ់​សម្លាប់ ក្រោយ​ប៉ុនប៉ង​ចូល​ក្នុង​ការិយាល័យ​ទុក​ឯកសារ​ក្នុង​ទីក្រុង Cincinnati រដ្ឋ Ohio​។ ​ប៉ុន្មាន​ម៉ោង​មុន​ឧបទ្ទវហេតុ​កាលពី​សប្ដាហ៍​មុន ជន​សង្ស័យ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក Trump ពី​ចេតនា​ចង់​សម្លាប់​ក្រុម​ទីភ្នាក់ងារ​សហព័ន្ធ​៕អត្ថបទ៖ សុខមាន

ចិន​ធ្វើ​សម​យុទ្ធ​បន្ថែម​ទៀត​ជិត​កោះ​តៃវ៉ាន់ ខណៈ​ក្រុម​តំណាងរាស្ត្រ​អាមេរិក​បន្ត​ទៅ​កាន់​កោះ​នេះ

2022/08/15 02:44:57 pm        787
​ចិន៖ យោធា​ចិន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សម​យុទ្ធ​បន្ថែមទៀត​ជិត​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ក្រុម​អ្នកតំណាង​រាស្ត្រ​អាមេរិក​បាន​ធ្វើ​ដំណើរ​ ទៅកាន់​ដែន​កោះ​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន និង​បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​នេះ​គឺ​លោកស្រី Tsai Ing-wen​។ ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត ​របស់​កងកម្លាំង​រំដោះ​ប្រជាជន​ចិន​បាន​និយាយ​ថា សម​យុទ្ធ​ទាំងនេះ​គឺជា​ការរារាំង​សហរដ្ឋអាមេរិក ​និង​កោះ​តៃវ៉ាន់​ដែល​នៅតែ​បន្ត​លេងល្បិច​នយោបាយ និង​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​៕អត្ថបទ៖ សុខមាន

ផ្ទុះ​ឃ្លាំង​ស្តុក​កាំជ្រួច​នៅ​អា​មេ​នី​បណ្តាល​ឲ្យ​មនុស្ស ៥​ស្លាប់ និង​របួស ៤០​នាក់​

2022/08/15 12:36:19 pm        706
​​អា​មេ​នី៖ សំឡេង​ផ្ទុះ​ខ្លាំង​នៅ​ទីតាំង​ស្តុក​កាំជ្រួច​បាន​បំផ្លាញ​ទីផ្សារ​មួយកន្លែង ​ក្នុង​រដ្ឋធានី​ប្រទេស​អា​មេ​នី​កាលពី​ថ្ងៃអាទិត្យ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ​៥​នាក់​ស្លាប់ និង​ប្រមាណ ៤0នាក់​ផ្សេងទៀត​រងរបួស និង​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ដ៏​ធំ​។ ​ការិយាល័យ​អភិបាលក្រុង​បាន​និយាយថា មាន​មនុស្ស​មិន​ស្គាល់​អត្ត​សញ្ញា​ណមួយចំនួន​បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក​។ ការផ្ទុះ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​ផ្សារ Surmalu បាន​បញ្ចេញ​ផ្សែងហុយ​ពាសពេញ​ទីក្រុង Yerevan​។ លោក Levon Sardaryan អ្នកនាំពាក្យ​របស់​អភិបាលក្រុង Yerevan បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​បានធ្វើការ ​ដើម្បី​ទាញយក​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក​។ ការផ្ទុះ​នេះ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​កាំជ្រួច​ច្រើន​ត្រូវបាន​រក្សាទុក​។ ក្រសួង​សេវា​សង្គ្រោះបន្ទាន់​ប្រទេស​អា​មេ​នីនិយាយថា យ៉ាងហោចណាស់​ ៥​នាក់​ស្លាប់ និង ៤0នាក់​ផ្សេងទៀត​បាន​រងរបួស៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក ជំរុញសន្តិភាពយូរអង្វែង ខណៈកិច្ចចរចារវាងអ៊ីស្រាអែលនិងលីបង់ ចាប់ផ្តើម
06/24/2026 09:06 AM
កម្ពុជាសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ
06/24/2026 09:06 AM
អង្គការសហប្រជាជាតិ ចាប់ផ្តើមជម្លៀសនាវិកជាង១១.០០០នាក់ ដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz
06/24/2026 09:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក ច្រានចោលការទាមទារឲ្យបង់ប្រាក់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ខណៈភាពតានតឹងនៃកិច្ចព្រមព្រៀងកើនឡើង
06/24/2026 09:06 AM
មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហាញផែនការសម្រាប់នាវាចម្បាំងកងទ័ពជើងទឹកបំពាក់អាវុធនុយក្លេអ៊ែរទម្ងន់១០.០០០តោន
06/24/2026 09:06 AM
លោកTrump និងអ៊ីរ៉ង់ខ្វែងគំនិតគ្នាជុំវិញការធ្វើអធិការកិច្ចនុយក្លេអ៊ែរនិងទ្រព្យសកម្មបង្កកក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/24/2026 08:06 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
06/24/2026 07:06 AM
មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM