សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

ស្ត្រី​ទី​១ Jill Biden បារម្ភ​ពី​ស្ថានភាព​លោក​ប្រធានាធិបតី Joe Biden

2022/08/05 02:50:26 pm        933
​សហរដ្ឋអាមេរិក៖ ទូរទស្សន៍ CNN បាន​រាយការណ៍​ថា ស្ត្រី​ទី​១ Jill Biden ព្រួយបារម្ភ​ថា ​ស្ថានភាព​របស់​ស្វាមី​របស់​លោក​ស្រី​គឺ​លោក​ប្រធានាធិបតី Joe Biden អាច​ធ្ងន់ធ្ងរ ស្រប​ពេល​ការ​ផ្ទុះ​រាលដាល​ជំងឺ​រាតត្បាត​សកល​ COVID-19, ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ហា​ធំ​ៗ​ផ្សេង​ទៀត​ដែល​កំពុង​ប្រឈម​នឹង​ទីក្រុង Washington នេះ​បើ​យោង​តាម​ប្រភព​ជិតស្និទ្ធ​នឹង​លោក​ស្រី។ ​លោក​ប្រធានាធិបតី Joe Biden នៅតែ​បន្ត​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ Covid-19 ដដែល និង​បន្ត​នៅ​ដាច់​ដោយ​ឡែក នេះ​បើ​យោង​តាម​វេជ្ជបណ្ឌិត​របស់​លោក​គឺ​លោក Kevin O'Connor ដែល​បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ចេញ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​វ័យ ៧៩​ឆ្នាំ​រូប​នេះ​នឹង​បន្ត​នៅ​ដាច់ដោយឡែក​នៅ​ពេល​លោក​ជា​ពី​ជំងឺ​នេះ ដែល​បាន​ឆ្លង​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា៕អត្ថបទ៖ សុខមាន

អាមេរិក​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​ដោយ​សារភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ចិន​ ព្រោះ​លោកស្រី Pelosi

2022/08/05 11:14:51 am        722
​សហរដ្ឋអាមេរិក៖ សម​យុទ្ធ​យោធា​ចិន​នៅ​ក្បែរ​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់ បាន​ជំរុញ​ឲ្យ​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក​ផ្អាក​ការសាកល្បង​ នៃ​ការ​វាយបក​នុយក្លេអ៊ែរ​រប​ស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Minuteman III ឬ (ICBM) គ្រោង​បាញ់​សាកល្បង​ពី​មូលដ្ឋាន​ទ័ពអាកាស Vandenberg ក្នុង​រដ្ឋ​ California ប៉ុន្តែ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ផ្អាក​ទៅវិញ​ ដើម្បី​បញ្ចៀស​ការ​បញ្ឆេះ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត​ជាមួយ​ក្រុង​ប៉េកាំង​។ ​ការ​ពន្យា​ពេលនេះ​ត្រូវបាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន Wall Street Journal ដោយ​សំអាង​ដល់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​ក្រុម​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក។ លោក​វរសេនីយ៍ត្រី Patrick Ryder នៃ​កងទ័ពអាកាស​ដែល​ជា​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​ ដែល​ទើប​តែងតាំង​ថ្មី​បាន​និយាយ​ថា ការសាកល្បង​នេះ​នឹង​ផ្អាក​រហូតដល់​ចុងខែ​នេះ​។​ក្រុម​មន្ត្រី​បាន​ប្រាប់​សារព័ត៌មាន Wall Street Journal ថា នេះ​ជា​ការ​សាកល្បង​ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​ពេល​ដើម្បី​រំងាប់​ការ​យល់​ច្រឡំ​នានា ដែល​បាន​បង្ក​ឲ្យ​មាន​សកម្មភាព​របស់​ប្រទេស​ចិន​ជុំវិញ​កោះ​តៃវ៉ាន់។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីបញ្ជាការ​សម្របសម្រួល​ខាងកើត​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ដ៏​ធំ​ក្នុង ​៦​ទីតាំង​ជុំវិញ​កោះ​នេះ ដែល​រួម​ទាំង​ការ​បាញ់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​រាប់សិប​គ្រាប់។ សម​យុទ្ធ​នេះ​ត្រូវបាន​បង្ហាញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​ការ​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ​ទៅកាន់​កោះ​តៃវ៉ាន់​នៅ​ដើម​សប្ដាហ៍​នេះ ដែល​ក្រុង​ប៉េកាំង​ថ្កោលទោស​ថា​ជា​ការ​បង្ករឿង៕អត្ថបទ៖ សុខមាន

កម្រងរូបភាពអនុស្សាវរីយ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុងឱកាស​ទទួលសញ្ញាបត្រ​បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2022/08/05 10:37:16 am        1371
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀប​ចំ​កម្ម​វិធី​ប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ពិធីប្រគល់សញ្ញាបត្រសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍នេះ គឺបានធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប​កំណើត​របស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២​នេះ។ខាង​ក្រោមនេះ ជាកម្រងរូបភាពអនុស្សាវរីយ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , ក្រុម​គ្រួសារ និងសាស្ត្រាចារ្យ ក្នុងពិធីប្រគល់-ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

សហរដ្ឋអាមេរិក​ប្រកាស​ការ​ផ្ទុះ​រាលដាល​ជំងឺ​អុត​ស្វា​ថា ​ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ​

2022/08/05 10:32:49 am        429
​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រី​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​បាន​ប្រកាស​ជំងឺ​អុត​ស្វា ឬ monkeypox ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ ជា​វិធានការ​មួយ​ក្នុង​ការ​បញ្ចេញ​មូលនិធិ​បន្ថែម និង​ឧបករណ៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​។ ​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​សរុប​នៅ​សហរដ្ឋអាមេរិក​មាន​ជាង 6,600​នាក់​ភាគច្រើន​នៃ​ករណី​ឆ្លង​ទាំងនោះ​ ស្ថិត​ក្នុងចំណោម​ក្រុម​បុរស​ដែល​បាន​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​។ ​រដ្ឋមន្ត្រី​សុខាភិបាល និង​ប្រជា​សេវា​លោក Secretary Xavier Becerra បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​កំពុង​ត្រៀម​ចាត់វិធានការ​ឆ្លើយ​តប​ ចំពោះ​ដំណាក់កាល​បន្ទាប់​ទប់ស្កាត់​វីរុស​នេះ ​ហើយ​យើង​បាន​ជំរុញ​ពលរដ្ឋ​អាមេរិក​គ្រប់រូប​ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​អុត​ស្វា​នេះ។ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​រង​សម្ពាធ ក្នុង​ការ​ដោះស្រាយ​ការ​ផ្ទុះ​រាលដាល​នេះ​។​​ជំងឺ​នេះ​បាន​ចាប់ផ្ដើម​ផ្ទុះ​រាលដាល​នៅ​តំបន់​អឺរ៉ុបមុន​ចូល​ទៅដល់​សហរដ្ឋអាមេរិក ដែល​ពេលនេះក្លាយ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ អង្គការសហប្រជាជាតិ​បាន​ប្រកាស​ជំងឺ​អុត​ស្វា​ថា ​ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ​នៃ​កង្វល់​អន្តរជាតិ ដែល​ជា​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​។ ការប្រកាស​កាលពី​ខែ​មុន​របស់​អង្គការ​នេះ បាន​ស្វែងរក​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​ប្រកបដោយ​ការ​សម្រប​សម្រួល​ខ្ពស់​ និង​បញ្ចេញ​កញ្ចប់​ថវិកា​ដើម្បី​រួមគ្នា​លើ​ការងារ​ផលិត​វ៉ាក់សាំង និង​ការ​ព្យាបាល​៕អត្ថបទ៖ សុខមាន

ប្រទេស​ចិន​ប្ដេជ្ញា​ដាក់ទោស​ក្រុម​អ្នក​បង្ករឿង​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់

2022/08/05 10:11:22 am        464
​ចិន៖ ប្រមុខ​ការទូត​របស់​ចិន​បាន​ស្ដីបន្ទោស​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ថា ​ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ ដោយ​ព្រមាន​ថា អ្នក​ទាំងឡាយ​ដែល​បង្ករឿង​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំងនឹង​ត្រូវ​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​។ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្រៅ​កិច្ចប្រជុំ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សប្ដាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​រិះគន់​ដំណើរ​ខ្វះ​ការពិចារណា​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​នេះ​ដោយ​ចាត់ទុកជា​ដំណើរ​បង្ករឿង ខណៈ​ដែល​ក្រុង​ប៉េកាំង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​។ ​លោ​កថា ​នេះ​ជា​រឿង​ជ្រុល​ហួសហេតុ​ក្រោម​លេស​ប្រជាធិបតេយ្យ​។ ​សហរដ្ឋអាមេរិក​កំពុង​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន ដោយ​បន្ថែម​ថា សកម្មភាព​បំពារបំពាន​ទាំងនេះ​នឹង​មិន​ផ្លាស់ប្ដូរ​ ការ​ឯកភាព​ជា​អន្តរជាតិ​លើ​គោលការណ៍​ចិន​តែមួយ ហើយក៏​ជា​និន្នាការ​ប្រវត្តិសាស្ត្រ​មិន​អាច​វិល​ថយក្រោយ​ គឺ​កោះ​តៃវ៉ាន់​នឹង​ត្រូវ​វិលត្រឡប់​មក​រក​មាតុភូមិ​របស់​ខ្លួន​វិញ​។ ​ក្រុង​ប៉េកាំង​ក៏បាន​ឆ្លើយតប​ផង​ដែរ ​ដោយ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ដ៏​ធំ​សម្បើម​មិន​ធ្លាប់​មាន​នៅ​ជុំវិញ​កោះ​នេះ ដែល​ត្រូវ​បាន​រាយការណ៍​ថា​ រាប់បញ្ចូល​ទាំង​សម​យុទ្ធ​រួម​បិទ​ផ្លូវ ការវាយប្រហារ​នៅ​ក្នុង​សមុទ្រ និង​ដីគោក និង​ការ​ហ្វឹកហាត់​ប្រឆាំង​ការវាយប្រហារ​តាម​អាកាស ព្រមទាំង​បង្ហាញ​អាវុធ​ទំនើប​ៗ​របស់​ចិន ដូចជា​មី​ស៊ី​ល្បឿន​លឿង​ជាង​សំឡេង DF-17 ​មុន​នេះ​ចិន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក Dongfeng ចំនួន ១១​គ្រាប់​របស់​ចិនត្រូវ​បាន​បាញ់​ចូល​ទៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​នេះ​។​ ពេល​វេលា​ចុងក្រោយ​ដែល​ចិន​បាន​បាញ់​មី​ស៊ី​ល ​ចូល​ទៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់​គឺ​នៅ​ឆ្នាំ១៩៩៦៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ តម្លៃសន្តិភាពបានធ្វើ​ឲ្យថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយចំនួន​មកកាន់ប្រទេសកម្ពុជា

2022/08/05 09:37:15 am        798
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បានថ្លែងថា​ តម្លៃសន្តិភាព ​​គឺជាកត្តាចាំបាច់បំផុតក្នុងការការពារជីវិតរបស់ប្រជាពលរដ្ឋ និង​មួយវិញ​ទៀត​កត្តាសន្តិភាពនេះហើយដែលបានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាច និង​ប្រទេស​អ្នក​មាន​មួយ​ចំនួន​មានទំនុកចិត្តដោយសម្រេចមកប្រទេសកម្ពុជា ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២នេះតែម្តង។ ថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ ពី​សាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស និង​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​បើ​​កម្ពុជា​ពុំ​មាន​សុខ​សន្តិភាព​នេះ​កម្ពុជា​ក៏​មិន​អាច​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​នៅ​លើ​ពិភព​លោក​នេះ​បាន​ដែរ​។នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​ក៏​បាន​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ដែលរស់នៅរាជធានីភ្នំពេញផងដែរ ដែលប៉ុន្មាន​ថ្ងៃ​នេះ​រាជ​ធានី​ត្រូវ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ ដោយសារតែកម្ពុជាយើងបានរៀបចំកិច្ចប្រជុំអាស៊ាន។ សម្តេច​បាន​លើក​ឡើង​ថា​ ការ​បិទ​ផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ក្នុងធ្វើដំណើរដល់ឥស្សរជន និងថ្នាក់​ដឹកនាំ​ប្រទេស​ជា​មិត្ត​បាន​រំខាន​ដល់បងប្អូនក៏ពិតមែន ប៉ុន្តែវា​កិត្តិយសដល់ប្រទេសកម្ពុជាយើងទាំងមូល៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2022/08/05 08:02:44 am        566
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕

លោក Sergey រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ចាប់ផ្តើមចូលប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន

2022/08/04 07:02:43 pm        217
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅល្ងាចថ្ងៃទី០៤ សីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយលោកSergey Lavrov (សេហ្គេ ឡាវរ៉ូវ) រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ខណៈកិច្ចប្រជុំនេះរំពឹងដល់ការតំឡើងទំនាក់ទំនងនាពេលបច្ចុប្បន្នឲ្យទៅជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងរុស្ស៊ី។

សម្តេច សាយ ឈុំ ជួបពិភាក្សាការងារជាមួយប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ

2022/08/04 03:58:25 pm        99
ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានបានអនុញ្ញាតឱ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកប្រធានមូលនិធិដឹកនាំគណៈប្រតិភូ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ចំពោះ លោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល ជាមួយនឹងប្រជាជនកម្ពុជា និងជាមូលដ្ឋានដល់ការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ថ្លែងនៅក្នុងកិច្ចជំនួបនោះ លោក Kim Jung Nam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ ក្នុងអំឡុងពេលដែលគណៈប្រតិភូស្នាក់នៅប្រទេសកម្ពុជានាពេលនេះ បានមើលឃើញអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។លោក Kim Jung Namក៏បានបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងផ្តល់មនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា រយៈពេល៤ឆ្នាំនេះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕​ អត្ថបទ ៖បាន ចក់

ពិភពលោកបានបង្ហាញក្ដីបារម្ភខ្លាំងអំពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកោះតៃវ៉ាន់​

2022/08/04 12:59:26 pm        568
​ពិភពលោក៖ ពិភពលោក​បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋ​អាមេរិក​​លោកស្រី Nancy Pelosi មកកាន់​កោះ​តៃវ៉ាន់ ដោយ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ​ជាការ​បង្កហេតុ និង​បង្ក​អស្ថិរភាព​។ ដោយ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការប្រឆាំង​ខ្លាំងក្លា​របស់​ភាគី​ចិន លោកស្រី ​Pelosi បានមក​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន​។ ​រដ្ឋមន្ត្រីការបរទេស​ស្តីទី​ប្រទេស​ទី​ម័​រ​ខាងកើត​ បាន​រំលឹក​ឡើងវិញ​នូវ​មិត្តភាព​របស់​ប្រទេស​លោក​ជាមួយ​ប្រទេស​ចិន​ថា ខ្លួន​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ ​ដែល​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​។​ ​ឧប​ការី​អគ្គលេខាធិការ​សម្ព័ន្ធ​អារ៉ាប់​និយាយថា ប្លុក​នេះ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន ​ក្នុងការ​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​។ ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បានបង្ហាញ​ការព្រួយបារម្ភ​ ជុំវិញ​ការផ្លាស់ប្តូរ​ស្ថាន​ភាព​ឆ្លងកាត់​ច្រក​សមុទ្រ​។ ក្រសួង​បាន​ជំ​រុញឱ្យ​ប្រទេស​នានា​ប្រកាន់ខ្ជាប់ ​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅ​មក និង​ការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​​ក្រសួងការបរទេស​គុយ​បា​បាន​ថ្កោលទោស​សហរដ្ឋអាមេរិក ​ចំពោះ​ទំនាក់ទំនង​កម្រិត​ខ្ពស់​ជាមួយ​កោះ​តៃវ៉ាន់​។ ក្រសួង​បានចាត់ទុក​ទង្វើរ​នេះ​ថា ​ជាការ​បង្កហេតុ និង​បង្ក​អស្ថិរភាព​។ ទន្ទឹមនឹងនេះ ប្រទេសវ៉េ​ណេ​ស៊ុយ​អេ​ឡាបាន​និយាយថា ទង្វើរ​នេះ​ជាការ​គំរាមកំហែង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM