សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

ចិន​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ធំ​បំផុត​ជុំវិញ​សមុទ្រ​តៃវ៉ាន់

2022/08/04 12:20:34 pm        920
​ចិន៖ ប្រទេស​ចិន​កំពុង​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ធ្លាប់​មាន​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ជុំវិញ​កោះ​តៃវ៉ាន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi។ ​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​បាន​ចាប់ផ្ដើម​នៅ​ម៉ោង ១២:០០នាទី​ម៉ោង​នៅ​ប្រទេស​ចិន និង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែលមាន​ចម្ងាយ ​១២​ម៉ា​យល៍​របស់​កោះ​នេះ​។ ​តៃវ៉ាន់​និយាយ​ថា ប្រទេស​ចិន​កំពុង​ព្យាយាម​ផ្លាស់ប្ដូរ​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​តំបន់​។ ​លោកស្រី Pelosi បាន​ចាកចេញ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​ផ្ដាច់​ខ្លួន​។ ​ជា​ការ​ឆ្លើយតប​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ដែល​ភាព​ចាំបាច់ និង​ស្របច្បាប់​រយៈពេល​ ៥​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។កោះ​តៃវ៉ាន់​និយាយ​ថា យន្តហោះ​ចម្បាំង​ចិន​ចំនួន ​២៧​គ្រឿង​បាន​ហោះ​ចូល​ទៅ​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​។ សមយុទ្ធ​នេះ​គឺជា​ការ​ឆ្លើយតប​ដ៏​សំខាន់​របស់​ក្រុង​ប៉េកាំង ទោះបីជា​ខ្លួន​ក៏បាន​បិទ​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​កោះ​នេះ​ក៏ដោយ។ ​ចិន​បាន​និយាយ​ថា សមយុទ្ធ​ទាំងនោះ​ធ្វើឡើង​នៅ​ក្នុង​ដែនទឹក​ដ៏​មមាញឹក​បំផុត​មួយ​ចំនួន​របស់​ពិភព​លោក និង​រាប់បញ្ចូល​ទាំង​ការ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ​៕ អត្ថបទ៖ សុខមាន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ សេវា internet ផ្ដាច់មុខតាមបុរីត្រូវលុបចោលទាំងអស់ នឹងត្រូវអនុញ្ញាតឱ្យសេវា internet ផ្សេងទៀតចូលបាន ដើម្បីដោះស្រាយបញ្ហា Internet

2022/08/04 11:50:10 am        747
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសថា សេវា internet ផ្ដាច់មុខនៅតាមបុរី ត្រូវលុបចោលទាំងអស់ នឹងត្រូវអនុញ្ញាតឱ្យសេវា internet ផ្សេងទៀតចូលបាន ដើម្បីដោះស្រាយបញ្ហា Internet។ថ្លែងក្នុងសន្និសីទវឌ្ឍនភាពក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានប្រកាសថា នៅសប្ដាហ៍ក្រោយនេះ ក្រុមការងារក្រសួង នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដោះប្រព័ន្ធស្រូបសេវាទូរស័ព្ទចេញទាំងអស់ចេញពីតាមបុរី៕

ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ឡើងវិញ ​ក្រោម​ការ​សម្រប​សម្រួល​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/08/04 11:30:59 am        512
អ៊ីរ៉ង់៖ ​ការចរចា​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​2015 រវាង​អ៊ីរ៉ង់ និង​មហាអំណាច​ពិភព​លោក​គ្រោង​នឹង​ចាប់ផ្ដើម​ឡើងវិញ ខណៈ​ក្រុម​តំណាង​មកពី​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​វិល​ត្រឡប់​ទៅកាន់​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស សម្រាប់​ការពិភាក្សា​ជុំ​ថ្មី​ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​សហភាព​អឺរ៉ុប។​ ​អ្នក​សម្របសម្រួល​ស​ម្រា​ប់​ការចរចា​របស់​ប្លុក​នេះ​លោក Enrique Mora បន្ថែម​ពីលើ​ក្រុម​អ្នកចរចា​ជាន់ខ្ពស់​មកពី​ទីក្រុង​តេ​អេ​រ៉ង់ និង​វ៉ាស៊ីនតោន ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​វិលត្រឡប់​ទៅ​កាន់​រដ្ឋធានី​របស់​ប្រទេស​អូទ្រីស​វិញកាលពី​ថ្ងៃ​ពុធ សម្រាប់​ការចរចា​ដោយ​ប្រយោលដែល​គេ​រំពឹង​ថា ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​ទម្រង់​ដើម​ដែល​រួមបញ្ចូល​ទាំង​ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​ដោយ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​រួម​មួយ ដែល​បាន​ចាប់ផ្ដើម​ការ​ចរចា​ក្នុង​ការ​ស្ដារ​ឡើងវិញ​ នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ខែ​មេសា​ ឆ្នាំ2021 នឹង​ត្រូវ​បាន​ជួបជុំគ្នា​ឡើងវិញ​។​ប្រធាន​អ្នកចរចា​របស់​រុស្ស៊ី​លោក Mikhail Ulyanov បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ការ​ចរចា​នឹង​បន្ត​ឡើងវិញ​ក្នុង​ពេល​ដ៏​ខ្លី ​ហើយ​ថា​ក្រុម​អ្នកចរចា​រុស្ស៊ី​បាន​ត្រៀម​ការចរចា​ប្រកបដោយ​ការ​ស្ថាបនា​ ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ចុងក្រោយ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី

2022/08/04 11:24:13 am        484
ភ្នំពេញ៖ ខណៈមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងដៃគូនានា ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ០២២២នេះ៕

លោកស្រី ​Nancy Pelosi និយាយ​ថា ចិន​មិន​អាច​បញ្ឈប់​មេដឹកនាំ​ពិភពលោក​មិន​ឲ្យ​ទៅ​កោះ​តៃវ៉ាន់​បាន​ឡើយ

2022/08/04 11:10:19 am        466
​កោះតៃវ៉ាន់៖ ប្រធាន​សភា​អាមេរិក​លោកស្រី Speaker Nancy កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​កោះ​តៃវ៉ាន់ គួរតែ​ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​សេចក្ដីថ្លែងការណ៍​ម៉ឺងម៉ាត់​មួយ​ដែល​ថា អាមេរិក​ឈរ​នៅ​ខាង​កោះ​នេះ ហើយ​ថា​ ចិន​មិន​អាច​រារាំង​មិន​ឲ្យ​មេដឹកនាំ​ពិភព​លោក​ទៅ​ទស្សនកិច្ច​នៅ​កោះ​នេះ​បាន​ឡើយ​។ ​សេចក្ដីថ្លែងការណ៍​របស់​លោក​ស្រី Pelosi មាន​ឡើង​ស្រប​ពេល​មាន​របាយការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ចិន ២៧​គ្រឿង​បាន​ហោះ​ចូល​តំបន់​ការពារ​ដែនអាកាស​រប​ស់កោះ​តៃវ៉ាន់ ប៉ុន្មាន​ម៉ោងក្រោយ​លោកស្រី​ចាក​ចេញពី​ក្រុង​តៃប៉ិ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​មន្ត្រី​កំពូល​រូប​នេះ ដែល​បង្ក​ឲ្យ​ភាព​តានតឹង​កើន​ឡើង​កាន់តែខ្លាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ លោកស្រី Pelosi បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា គួរ​ឲ្យ​ស្ដាយ​កោះ​តៃវ៉ាន់​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានា​ថ្នាក់​ពិភពលោក ដូចជា​អង្គការ​សុខភាព​ពិភពលោក​ជាដើម ដោយសារ​ការជំទាស់​ពី​ប្រទេស​ចិន។ ​ចិន​បាន​បង្ហាញ​កំហឹង​បន្ថែម​ទៀតជុំវិញ​ដំណើរ​ទស្សនកិច្ច ​ទៅកាន់​កោះ​នេះ​ក្នុង​រយៈពេល​ ២៥​ឆ្នាំ​មកនេះ ដោយ​បង្កើត​សកម្មភាព​យោធា​នៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​មួយ​នេះ កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង និង​ផ្អាក​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កោះ​តៃវ៉ាន់​៕អត្ថបទ៖ សុខមាន

ក្រុម​អ្នកគាំទ្រ​ចិនតវ៉ា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ហុងកុង​ប្រឆាំង​ដំណើរ​របស់​លោកស្រី ​Pelosi នៅកោះ​តៃវ៉ាន់​

2022/08/04 10:45:06 am        1117
​ចិន៖ ក្រុម​អ្នកគាំទ្រ​ក្រុង​ប៉េកាំង​ជាច្រើន​បាន​តវ៉ា​ នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ ដោយ​ថ្កោល​ទោស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ​ទៅកាន់​កោះ​តៃវ៉ាន់។ ​ក្រុម​ផ្សេងៗ​គ្នា​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​សហរដ្ឋអាមេរិក និង​លោកស្រី Pelosi​។ ​សកម្មជន​ហុងកុង​គាំទ្រ​ក្រុង​ប៉េកាំងលោក Kenny Po បាន​និយាយ​ថា ​ប្រទេស​ចិន​របស់​យើង និង​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ​រួចហើយ។ ទោះបីជា​លោក​ស្រី Pelosi និយាយ​ថា វា​ជា​ដំណើរ​ទស្សនកិច្ច​ផ្ទាល់ខ្លួន​ក៏ដោយ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា លោក​ស្រី​គឺជា​ប្រធាន​សភា លោកស្រី​តំណាង​ឲ្យ​សហរដ្ឋអាមេរិក​ទាំងមូល​ក្នុង​ការ​បំផ្លាញ​គោលការណ៍​ចិន​តែមួយ និង​គាំទ្រ​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​។ ​ក្រុម​អ្នកតវ៉ា​បាន​ហែក​ទង់ជាតិ​អាមេរិក និង​គប់​ពង​ទា​ទៅលើ​រូបថត​របស់​លោកស្រី Pelosi ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។​ចំណែក​ប្រជាពលរដ្ឋ​ហុងកុង​មួយ​រូប​ទៀត​គឺ​លោក Kenny Leung វ័យ 29ឆ្នាំ​បាន​និយាយ​ថា ​ខ្ញុំ​គិត​ថា ​បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​ទេ​។ តាម​ការ​ដាន​តាម​របស់ខ្ញុំ ខ្ញុំ​គិត​ថា ចិន​នឹង​មិន​លើក​កាណុង​កាំភ្លើង​ឡើង​ទេ ឬ​និយាយ​ឲ្យ​ចំ វា​គ្រាន់តែ​ជា​សង្គ្រាម​ពាក្យសម្ដី​។ ខ្ញុំ​គិត​ថា ប្រទេស​ចិន​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​ហួស​ រហូតដល់​មានការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​នយោបាយ​អាមេរិក-​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​៕ អត្ថបទ៖ សុខមាន

ប្រមុខការទូតបង់ក្លាដេស ដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM)

2022/08/04 10:26:46 am        570
ភ្នំពេញ៖ ប្រមុខការទូតប្រទេសបង់ក្លាដេសលោក អេ ខេ អាប់ឌុល ម៉ូមិន(A.K. Abdul Momen)បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០២២នេះ៕

ប្រទេស​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​

2022/08/04 10:26:36 am        573
​ចិន៖ ប្រទេស​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ជុំវិញ​កោះ​តៃវ៉ាន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​នយោបាយ​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​គឺ​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។​ ​លោកស្រី Pelosi បាន​ចាកចេញ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​ផ្ដាច់ខ្លួន​។ ​ជា​ការ​ឆ្លើយតបចិន​បាន​ប្រកាស​ធ្វើ​សម​យុទ្ធ​យោធា​ដែល​ភាព​ចាំបាច់ និង​ស្របច្បាប់​រយៈពេល ​៥​ថ្ងៃដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ កោះ​តៃវ៉ាន់​និយាយ​ថា យន្តហោះ​ចម្បាំង​ចិន​ចំនួន ​២៧​គ្រឿង​បាន​ហោះ​ចូល​ទៅ​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​។ ​កាលពី​ថ្ងៃ​ពុធ ក្រុម​អាជ្ញាធរ​ការពារ​ជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​ដើម្បី​ព្រមាន​យន្តហោះ​ចិន​។ ​ចិន​បាន​និយាយ​ថា សមយុទ្ធ​ទាំងនោះ​នឹង​ធ្វើឡើង​នៅ​ក្នុង​ដែនទឹក​ដ៏​មមាញឹក​បំផុត​មួយ​ចំនួន​របស់​ពិភពលោក និង​រាប់បញ្ចូល​ទាំង​ការ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ​។​កោះ​តៃវ៉ាន់​បាន​ស្នើ​នាវា​នានា​ដើម្បី​រក​ផ្លូវ​ពិសេស​គេច​ចេញពី​សមយុទ្ធ​ទាំងនោះ និង​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង​ជប៉ុន និង​ហ្វីលីពីន​ដើម្បី​ស្វែងរក​ផ្លូវ​អាកាស​ផ្សេង​។ ​មេដឹកនាំ​កោះ​នេះ​លោក​ស្រី Tsai Ing-wen បាន​និយាយ​ថា ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​យោធា​ដ៏​តាន​តឹង​បំផុត។ ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រំងាប់​ស្ថានការណ៍ បណ្ដា​រដ្ឋមន្ត្រីការបរទេស​មកពី​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 មាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិកបាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដោយ​និយាយ​ថា ការ​បង្ក​ស្ថានភាព​របស់​ចិន​នឹង​ប្រឈម​នឹង​ការ​រុញ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បានមកដល់កម្ពុជាហើយ នាព្រឹកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM)

2022/08/04 10:07:35 am        481
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

2022/08/04 09:50:10 am        499
ភ្នំពេញ៖ ​នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ(Josep Borrell Fontelles)តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ខណៈឯកឧត្តមបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងដៃគូពាក់ព័ន្ធនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM