សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

បក្សប្រជាជនកម្ពុជា៖ ជោគជ័យ នៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

2022/07/18 10:34:50 am        698
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា តាមរយៈអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួន បានធ្វើការកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីដើម ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង ខណៈ ការជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញក្រោយបញ្ចប់អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួននាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ«បានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយនៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន»។ ជាមួយគ្នានេះអង្គសន្និបាត បានសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង៧៤,៣២%នៃសំឡេងឆ្នោតបានការសរុបទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។ សេចក្តីជូនដំណឹងរបស់អង្គសន្និបាត ក៏បានលើកឡើងផងដែរថា «តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាពគាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ។អង្គសន្និបាតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងគ្រប់លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្សផងដែរ។យ៉ាងណាក៏ដោយអង្គសន្និបាតក៏បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត ព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បីពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្សឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕(ដោយ៖ បាន ចក់)

អឺរ៉ុប​ព្យាយាម​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រលក​កម្ដៅ​ដ៏​ខ្ពស់​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ​១​ពាន់​នាក់​

2022/07/18 10:22:23 am        620
​អឺរ៉ុប៖ ប្រទេស​បារាំង​បាន​ជម្លៀស​ពលរដ្ឋ​ជាង ១៤,០០០​នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​គំរាមកំហែង​ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ភាគ​និរតី ខណៈ​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​បាន​រាលដាល​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក្រូ​អាត និង​ក្រិ​ក។​ យោង​​តាម​សារព័ត៌មាន BNO News រលក​កម្ដៅ​នេះ​ដែល​កំពុង​ប៉ះពាល់​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ១​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​។​ ​ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ហ្គៀ​រ៉ុ​ន (Gironde) ​របស់​បារាំង​ដែល​ជា​តំបន់​ទេសចរ​ដ៏​ពេញ​និយម​មួយ បាន​ជម្លៀស​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ចេញពី​កន្លែង​បោះជំរំនានា បន្ទាប់ពី​ក្រុម​អ្នកទេសចរ​ចាកចេញ។ ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​រាល​ដាល​នៅ​ក្នុង​តំបន់​តេស្ត​ឌើ​បាច់ (Teste-de-Buch) និង​តំបន់​លែ​ន​ឌី​រ៉ា​ស់​ (Landiras)​។ ​ចំណែក​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ភាគ​ខាង​ត្បូង​មនុស្ស​ជាង ​៣,២០០​នាក់​បន្ថែម​ទៀត​បាន​ភៀស​ខ្លួន​ចេញពី​តំបន់​ភ្នំ​មី​ចាស់ ​(Mijas) ទោះបី​ក្រោយមក​មាន​ពលរដ្ឋ​មួយ​ចំនួន​អាច​វិល​ត្រឡប់​ទៅវិញ​ក៏ដោយ​។ រីឯ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ពេលនេះ​អាច​គ្រប់គ្រង​បាន​ហើយ​។ ទោះ​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ព័រ​ទុយ​ហ្គា​ល់​និយាយ​ថា ពលរដ្ឋ ៦៥៩​នាក់​បាន​ស្លាប់​ភាគ​ច្រើន​ចាស់ៗ​ ដោយសារតែ​រលក​កម្ដៅ​ខ្ពស់​ពេក​កាលពី​សប្ដាហ៍​មុន​។​មន្ទីរ​ព្យាករណ៍​ឧតុនិយម​របស់​បារាំង​បាន​ព្យាករណ៍​ថា ​សីតុណ្ហភាព​បាន​ឡើង​ដល់ ​៤១​អង្សា​សេ ឬ ១០៦​អង្សា​ហ្វា​រិ​ហៃនៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ ហើយ​គេ​បាន​ព្យាករណ៍​រលក​កម្ដៅ​ថ្មី​ថា​នឹង​កើន​ឡើង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។ នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សីតុណ្ហភាព​បាន​ឡើង​ដល់ ៤៧​អង្សា​សេ​នៅ​ពេល​ថ្មីៗ​នេះ​។ ប្រទេស​ម៉ា​រ៉ុ​ក​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ជាង ១,៣០០​នាក់​ចាក​ចេញពី​លំនៅឋាន និង​បញ្ជូន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​៕អត្ថបទ៖ សុខមាន

សម្តេច ហេង សំរិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញនៅថ្ងៃទី១៩ កក្កដា

2022/07/18 10:16:52 am        713
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នៅព្រឹកទី១៩ ខែកក្កដា ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

រុស្ស៊ី​ត្រៀម​វាយលុក​ដំណាក់កាល​បន្ទាប់​លើ​អ៊ុយ​ក្រែ​ន​ជា​ការ​ប្រឈម​ពី​អាវុធ​ថ្មី​របស់​លោក​ខាងលិច

2022/07/18 09:36:45 am        1786
​​អ៊ុយ​ក្រែ​ន​៖ មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ត្រៀម​សម្រាប់​ដំណាក់កាល​វាយប្រហារ​ថ្មី​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ក្រុង Moscow និយាយ​ថា ​កង​កម្លាំង​របស់​ខ្លួន​នឹង​បង្កើន​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​ទាំងអស់​។ ​ខណៈ​ការ​ដឹក​ជញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​លោក​ខាងលិច ​ចាប់ផ្ដើម​ជួយ​អ៊ុយ​ក្រែ​ន​នៅ​លើ​សមរភូមិ គ្រាប់​រ៉ូ​កែ​ត ​និង​មី​ស៊ី​ល​របស់​រុស្ស៊ីបាន​បាញ់​ស្រោច​លើ​ទីក្រុង​មួយ​ចំនួន​ដែល​ក្រុង Kyiv និយាយ​ថា បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ លោក Vadym Skibitskyi អ្នកនាំពាក្យ​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា មិន​ត្រឹមតែ​មានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ពី​អាកាស​ និង​តាម​សមុទ្រ​ប៉ុណ្ណោះ​ទេ យើង​អាច​មើល​ឃើញ​ការ​បាញ់​ផ្លោង​នៅ​តាម​ខ្សែបន្ទាត់​ទំនាក់ទំនង​ទាំងអស់ និង​នៅ​តាម​ខ្សែត្រៀម​ជួរមុខ​ទាំងអស់។មានការ​ប្រើប្រាស់​យ៉ាងសកម្ម​នៃ​យុទ្ធវិធី​តាម​អាកាស និង​ការវាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ​។​ យោធា​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​ទំនងជា​បាន​ប្រមូលផ្ដុំ​អង្គភាព​ឡើងវិញ​ សម្រាប់​ការវាយប្រហារ​ទៅលើ​ទីក្រុង Sloviansk ដែល​ជា​ទីក្រុង​និមិត្តរូប​ដ៏​សំខាន់​មួយ​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​តំបន់ Donetsk៕អត្ថបទ៖ សុខមាន

មនុស្ស​ ៣​នាក់​ស្លាប់ និង​ ៥​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ឦសាន​ប្រទេស​ចិន

2022/07/16 11:56:06 am        1227
​ចិន៖ មនុស្ស​ ២​នាក់​បន្ថែមទៀត​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​តំបន់ភ្នំ Wudalianchi ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន ដែល​រហូតមក​ដល់ពេលនេះ​មនុស្ស ៣នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់ ហើយ​មនុស្ស​ ៥នាក់​ផ្សេងទៀត​បាត់​ខ្លួន​។ ទឹកជំនន់​ភ្លាមៗ​បាន​កើតឡើង​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង Wudalianchi​។ ​ទន្ទឹមនឹងនេះភ្លៀង​ធ្លា​ក់នៅ​តំបន់ភ្នំ​នៃ​តំបន់ Pingwu ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន បង្កឡើង​ដោយ​ព្យុះភ្លៀងធ្លាក់​ខ្លាំង​ភ្លាមៗ​បណ្តាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​មនុស្ស ៤​នាក់​ផ្សេងទៀត​បាត់​ខ្លួន ខណៈ​ ៣១​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​។ ​ការងារ​ជួយសង្គ្រោះ និង​ការស៊ើបអង្កេត​បន្ថែម​លើ​គ្រោះថ្នាក់​កំពុង​ធ្វើឡើង​។ ជំនន់​ទឹកភ្លៀង​ខ្លាំង​នេះបាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​៣.៥០០​នាក់​រង​ផលប៉ះពាល់ ហើយ​ជាង ​១៣.៧០០​នាក់​ក្នុង​ខេត្ត Sichuan ត្រូវបាន​ជម្លៀសចេញ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៨៤នាក់​ស្លាប់​ក្នុង​រយៈពេល ៣ថ្ងៃ​ដំបូង​ដោយ​រលក​កម្ដៅ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

2022/07/16 11:42:50 am        805
​អេស្ប៉ាញ៖ វិទ្យាស្ថាន​សុខភាព Carlos III ដែល​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ ៨៤នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់ ​ដោយសារ​រលក​កម្ដៅ​ដែល​បានកើត​ឡើង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចាប់តាំងពី​ថ្ងៃទី១០ ខែកក្កដា​។ ​អ្នកស្លាប់​ទាំងអស់​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃទី១០ ​ដល់​ថ្ងៃទី១២​ ខែកក្កដាដែល​ត្រូវបាន​សន្និដ្ឋានថា ​ដោយសារ​កម្ដៅ​ក្តៅ​ខ្លាំង​លើសពី ៤០អង្សា​សេនៅក្នុង​តំបន់​ធំៗ​របស់​ប្រទេស​។ សីតុណ្ហភាព​បាន​កើនឡើង​លើសពី ៤៥អង្សា​សេ នៅ​ភាគខាងត្បូង និង​និរតី​ប្រទេស​។​ ​រលក​កម្ដៅ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ ហើយ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​នឹង​កើនឡើង​។ នេះ​ជា​រលក​កម្ដៅ​ខ្លាំង​ទី២ ​ក្នុងឆ្នាំនេះ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា រលក​កម្ដៅ​លើកដំបូង​បានកើត​ឡើង​ពីថ្ងៃ​ទី១១ ដល់​ថ្ងៃទី២០ ខែមិថុនាបាន​ឆក់យក​ជីវិត​មនុស្ស ៨២៩នាក់​នៅ​ទូទាំងប្រទេស ដែល​នៅពេលនោះ​សីតុណ្ហភាព​បាន​ឡើងដល់ ៤៤.៥អង្សា​សេ​។ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ចៀសវាង​ការហាត់​ប្រាណ​ច្រើនពេក និង​ស្នាក់​នៅក្នុង​លំនៅ​ឋាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy សន្យា​នាំ​យក​អ្នកទទួលខុសត្រូវ​ការ​វាយប្រហារ​នៅ​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​មក​កាត់ទោស

2022/07/16 10:54:54 am        2032
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​ថ្លែង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្តរបស់លោក ​ក្នុងការ​នាំយក​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​ឃោរ​ឃៅ​លើ​ទីក្រុង Vinnytsia ​មក​កាត់ទោស​។ ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅលើ​ទីក្រុង Vinnytsia បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ 23នាក់​ស្លាប់រួមមាន​ទាំង​កុមារ 3នាក់​ជា​ក្មេងស្រី​អាយុ​ 4​ឆ្នាំ និង​ក្មេងប្រុស 2​​នាក់​អាយុ ​7​ឆ្នាំ​និង​ 8​ឆ្នាំ​។ ​ជាមួយគ្នានេះលោក Zelenskyy បាន​ថ្កោលទោស​ការវាយប្រហារ​កា​ល​ពីថ្ងៃ​សុក្រ​លើ​ទីក្រុង Mykolaiv ភាគខាងត្បូង​។ អាជ្ញាធរ​នៅក្នុង​ទីក្រុង Mykolaiv បាន​និយាយថា​ ការផ្ទុះ​យ៉ាងហោចណាស់​ 10​លើក​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ភាគខាងត្បូងកាលពី​ពេលយប់ ​ដោយ​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា​បាន​វាយប្រហារ​លើ​សាកលវិទ្យាល័យ​។​​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​បន្ត​រុះរើ​តាម​គំនរ​បាក់បែក ​កាលពី​ថ្ងៃ​សុក្រ​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​បណ្តាល​មនុស្ស​យ៉ាងហោចណាស់ 23នាក់​ស្លាប់ និង​ជាង 100នាក់​រងរបួស​នៅក្នុងទីក្រុង​ភាគ​កណ្តាល​របស់​អ៊ុយ​ក្រែ​ន​។​ ​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​នាវាមុជទឹក​រុស្ស៊ី ដែល​បាន​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ​ទីក្រុង Vinnytsia របស់​អ៊ុយ​ក្រែ​ន គឺជា​ការវាយប្រហា​រដែ​ល​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល និង​បណ្តាល​ឲ្យ​មានការ​ថ្កោលទោស​ពី​អន្តរជាតិ៕អត្ថបទ៖ ប៊ុនថន

គណបក្សប្រជាជនកម្ពុជា បើកសន្និបាត វិសាមញ្ញ ដើម្បីកំណត់ទិសដៅទៅការបោះឆ្នោតឆ្នាំ២០២៣

2022/07/16 10:23:45 am        720
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។ឯកឧត្តម ម៉ម សារិន នាយកខុទ្ទកាល័យគណបក្សប្រជាជនកម្ពូជានិងជាគណ:ចាត់តាំងកម្មវិធី សន្និបាតបានបញ្ជាក់ថា៖អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។ សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។ សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។ សម្ដេចពញាចក្រីក៏បានលើកឡើងអំពីលក្ខណៈពិសេសរបស់គណបក្សប្រជាជនថា៖ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។ ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។សម្ដេចពញាចក្រី បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស។សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណកម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕

លោក Zelenskyy ថ្កោលទោស​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​ក្រុង ​Vinnytsia បណ្ដាល​ឲ្យ​មនុស្ស 23​នាក់​ស្លាប់​

2022/07/15 02:42:15 pm        3673
​អ៊ុយ​ក្រែ​ន​៖ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​Volodymyr Zelenskyy បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​មី​ស៊ី​លរបស់​រុស្ស៊ី​លើ​ទីក្រុង ​Vinnytsia ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ 23នាក់​ស្លាប់ក្នុងនោះ​មាន​កុមារ ​3នាក់ និង​រងរបួស​ជាង 100នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​លោក Zelenskyy បាន​ចោទប្រកាន់​រុស្សី​ពី​ការបាញ់​ផ្លោង​មី​ស៊ី​ល​ទៅលើ​ជន​ស៊ីវិល​ដោយ​ចេតនា និង​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​សម្រាប់​រុស្ស៊ីឲ្យ​ត្រូវបាន​គេ​ប្រកាសថា​ ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​។ ​ក្រុមមន្ត្រី​បាន​និយាយថា មី​ស៊ី​ល ​Kalibr បំពាក់​លើ​នាវា ត្រូវបាន​បាញ់​ចេញពី​នាវាមុជទឹក​រុស្ស៊ី​នៅសមុទ្រ​ខ្មៅ ដែល​បាន​វាយប្រហារ​អគារ​លំនៅឋាន​ជន​ស៊ីវិលក្នុង​ទីក្រុង Vinnytsia ជាទី​ក្រុងមាន​ចម្ងាយ 268គីឡូម៉ែត្រភាគ​និរតី​រដ្ឋធានី Kyiv។ ​អភិបាលក្រុង Vinnytsia លោក Serhiy Borzov បាន​និយាយថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​នបាន​បាញ់​ទម្លាក់​មី​ស៊ី​ល 2​គ្រាប់​ក្នុងចំណោម​មី​ស៊ី​ល 4​គ្រាប់​របស់​រុស្សី​ដែល​បាញ់​ចូលមក​។​ស្នងការ​នគរបាលជាតិលោក Ihor Klymenko បាន​និយាយថា រហូតមកដល់​ពេលនេះ​មានតែ​សាកសព 6​នាក់​ប៉ុណ្ណោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ ​ខណៈ​មនុស្ស 39​​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។ ​ការវាយប្រហារ​នេះបាន​កើតឡើង ​ខណៈដែល​មន្ត្រី​រដ្ឋាភិបាល​មកពី​ប្រទេស​ប្រមាណ 40 បាន​ជួបប្រជុំគ្នា​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ដើម្បីពិភាក្សា​អំពី​ការសម្របសម្រួល​ការស៊ើបអង្កេត និង​ការកាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​កើតមាន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក ​Zelenskyy បាន​អំពាវនាវ​ឱ្យ​បង្កើត​យន្តការ​មួយ​ សម្រាប់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​នៅ​ជុំវិញ​ពិភពលោក ​និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​នេះ ​ដើម្បី​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ដោយ​ភេរវកម្ម​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

ស្ថានភាព​នៅ​ស្រីលង្កា​ហាក់​ស្ងប់ស្ងាត់ ក្រោយ​ប្រធានាធិបតី​លាលែង​ពី​តំណែង

2022/07/15 12:10:09 pm        335
​ស្រីលង្កា៖ ក្រុមអ្នកតវ៉ា​បាន​ចាក​ចេញពី​អគារ​រដ្ឋាភិបាល​នានា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រទេស​ស្រីលង្កា ដោយ​បានស្ដារឡើងវិញ​នូវ​ភាព​ស្ងប់ស្ងាត់​ចំពោះ​ប្រទេស​ដែល​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ចុងក្រោយ​ប្រធានាធិបតី​ដែល​រង​សម្ពាធ​ខ្លាំង​រូប​នេះ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​ពី​ការលាលែង​ពី​តំណែង ​ដែល​ក្រុម​បាតុករ​បាន​ស្វែងរក​អស់​ជាច្រើន​ខែ​មកនេះ​។ ​ក្រុម​អ្នកតវ៉ា​បាន​ចាក​ចេញពី​វិមាន​ប្រធានាធិបតី ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Fort ក្រោយ​ការ​ស្រែក​ពាក្យស្លោក​ខ្លាំង​ៗ​គាំទ្រ​ការ​តស៊ូ​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Gotabaya Rakapaksa​។​ ​ប្រធានាធិបតី Gotabaya Rajapaksa បាន​ភៀសខ្លួន​មួយថ្ងៃ​មុន​នេះក្រោម​សម្ពាធ​ពី​ក្រុម​បាតុករ ​ដែល​ខឹង​សម្បារ​ចំពោះ​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស​កោះ​មួយ​នេះ​។ យោង​តាម​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​រូប​នេះ​បាន​ផ្ញើលិខិត​លាលែងពី​តំណែង ​មួយថ្ងៃ​យឺត​ជាង​ការសន្យា​។​ប៉ុន្តែ​ដោយមាន​ការប្រឆាំង​ដ៏​ខ្លាំងក្លា និង​ភាពច្របូកច្របល់​ថា​ អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ប្រទេស​នេះ ទំនងជា​មិនទាន់​អាច​ខិត​ទៅ​ជិត​ដំណោះស្រាយ​ទម្លាយ​វិបត្តិ​នេះ​ទេ​ បន្ទាប់ពី​ការលាលែង​របស់​លោក Rajapaksa។ ​ហើយ​លោក​ប្រធានាធិបតី​បាន​ធ្វើឱ្យ​ហ្វូង​មនុស្ស​កាន់តែ​ខឹង​សម្បារ ​ដោយ​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​របស់​លោក​ក្លាយជា​មេដឹកនាំ​ស្តីទី​។​ ​ក្រុម​បាតុករ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទាំងពីរ​ចាកចេញ និង​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​ដែល​បាន​បង្កឱ្យមាន​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​តម្រូវការ​ផ្សេងៗ​ទៀត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
06/26/2026 08:06 AM
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
06/26/2026 08:06 AM
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM