សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ

ព័ត៌មានសំខាន់ៗ

អង្គការ​ NASA ​បង្ហាញ​រូបភាព​ជាច្រើន​ពី​កែវ​យឺត Webb នៃ​ចក្រ​វា​ឡ​

2022/07/13 02:43:21 pm        4315
​ពិភពលោក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ​បានឃើញ​ទិដ្ឋភាព​ក្រហមឆ្អិនឆ្អៅ​ចាំងនៃ​ចក្រ​វា​ឡ​មិន​ធ្លាប់​បានឃើញ​ដែល​គេ​ថត​បាន ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​រូបភាព​លម្អិត​ ដែល​ថតដោយ​កែវ​យឺត​អវកាស James Webb។​ ​អង្គការ NASA បាន​និយាយថា រូបភាព​ពី​កែវយឺត Webb ជា​កិច្ចសហការ​រួមគ្នា​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​កាណាដា ហើយ​កែវ​យឺត​អវកាស​ធំ និង​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក បាន​នាំមក​នៅពេល​ថ្ងៃ​ចាប់​រះក្នុង​យុគសម័យ​ថ្មី​នៃ​វិស័យ​តារាសាស្ត្រ​។​ ​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ពពក​លម្អងធូលី និង​រស្មី​នៃ​ពន្លឺ​នៅ​ជុំវិញ​ផ្កាយ​ងាប់ដែល​គេ​ឲ្យ​ឈ្មោះថា Southern Ring Nebula មាន​អាយុកាលប្រហែល 2,500ឆ្នាំ​ពន្លឺ​ពី​ផែនដី​។​​ទីភ្នាក់ងារ​បាន​និយាយ​អំពី​រូបភាព Southern Ring Nebula ថា​ ផ្កាយ​ដែល​លែងមាន​ពន្លឺ​នៅ​កណ្តាល​នៃ​ទីតាំង​នេះ​បាន​បញ្ចេញ​ឧស្ម័ន និង​ធូលី​អស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​ទៅ​គ្រប់ទិសទី​។ កែវ​យឺត Webb បាន​បង្ហាញ​ជា​លើកដំបូង​ថា ផ្កាយ​នេះ​ត្រូវបាន​បិទបាំង​ដោយ​ធូលី​។​ ​អង្គការ​ NASA បាន​និយាយថា ព័ត៌មាន​លម្អិត​ថ្មី​ដូចនេះចាប់ពី​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​ផ្កាយ ​នឹង​ជួយ​យើង​ឱ្យ​យល់​កាន់តែច្បាស់​អំពី​របៀប​ដែល​ផ្កាយ​វិវត្តន៍ និង​ផ្លាស់ប្តូរ​បរិស្ថាន​របស់​វា​៕អត្ថបទ៖ ប៊ុនថន

UN៖ ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កើន​ឡើង​ជាង ​៨​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០២២ ​នេះ ខណៈ​អត្រា​បង្ក​កំណើត​មាន​ល្បឿន​យឺត

2022/07/13 12:45:16 pm        572
​UN៖ របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ព្យាករណ៍​ថា ចំនួន​ប្រជាជន​លើ​ពិភពលោក​នឹង​កើន​ឡើង​ដល់​ជាង ​៨​ពាន់​លាន​នាក់​នៅ​ខែ​វិច្ឆិកា​នេះ ដោយមាន​ត្រឹមតែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ​៨​ប៉ុណ្ណោះក្នុង​នោះ​មាន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី ឥណ្ឌា នី​ហ្ស៊េ​រី​យ៉ា ប៉ា​គី​ស្ថាន ​ហ្វីលីពីន និង​តង់​ហ្សា​នី​ដែល​មាន​ចំនួន​សរុប​ជាង​ពាក់កណ្ដាល​នៃ​ប្រទេស​ទាំងអស់​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា ចំនួន​ដ៏​ខ្ពស់​នេះ​គឺជា​ការ​រម្លឹក​ដល់​ទំនួល​ខុសត្រូវ​ដែល​ត្រូវ​បាន​ចែករំលែក​របស់​យើង ក្នុង​ការ​ថែទាំ​ភព​ដែនដី​របស់​យើង ខណៈ​ដែល​ជំងឺ​រាតត្បាត​សកល វិបត្តិ​អាកាសធាតុ សង្គ្រាម និង​គ្រោះ​មហន្តរាយ​មនុស្សធម៌ដែល​ធ្វើ​ឲ្យ​ភព​ផែនដី​នេះ​ជួប​គ្រោះថ្នាក់​។ ក្ដី​រំពឹង​ពី​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​រយៈពេល​ជិត​ ៩​ឆ្នាំ​ធៀប​ទៅ​នឹង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​កើន​ឡើង ដែល​នឹង​មើល​ឃើញ​ចំនួន​ប្រជាជន​ពិភពលោក​កើន​ឡើង​ដល់ ១០​.៤​ពាន់​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២១០០​ ប៉ុន្តែ​អត្រា​នេះ​ត្រូវបាន​ធ្លាក់​ចុះ​វិញ​។​​ការ​ប៉ាន់ប្រមាណ​ពី​កំណើន​ប្រជាជន​នេះ​មាន​ឡើង ខណៈ​អត្រាកំណើត​ជា​មធ្យម​របស់​ពិភពលោក​បន្ត​ធ្លាក់​ចុះ។ កាល​ពី​ឆ្នាំ២០២០ អត្រា​កំណើន​ប្រជាជន​សកល​បាន​ធ្លាក់​ចុះ​ ១% ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៥០ មក​។ ​បច្ចុប្បន្ន​អត្រា​បង្កើត​កូន​ចន្លោះ​ពី ​២​ទៅ ​៣​នាក់​ក្នុង​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ចុះ​នៃ​ការ​បង្កើត​កូន​ជា​មធ្យម ​៥​នាក់​ក្នុង​ស្ត្រី​ម្នាក់​ក្នុង​ឆ្នាំ១៩៥០​។ នៅ​ត្រឹម​ឆ្នាំ២០៥០ គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​បន្តិច​ពី ​១​ទៅ ​២​នាក់​ក្នុង​ស្ត្រី​ម្នាក់​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ជំងឺ​រាតត្បាត​សកល​នៅ​មិនទាន់​ឈាន​ទៅ​រក​ចំណុច​បញ្ចប់​នៅឡើយ

2022/07/13 12:11:13 pm        657
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វីរុស​រាតត្បាត​កូ​រ៉ូ​ណា​នៅ​មិនទាន់​ឈាន​ទៅ​រក​ចំណុច​បញ្ចប់​នៅឡើយ​ ដោយ​សំអាង​ដល់​រលក​ថ្មី​នៅ​ជុំវិញ​ពិភពលោក​ និង​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​វីរុស​នេះ​កំពុង​ចម្លង​ដោយ​គ្មាន​ការទប់ស្កាត់។ ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា លោក​បារម្ភ​ថា ចំនួន​ករណី​ឆ្លង​កំពុង​បន្ត​ហក់​ឡើង និង​កំពុង​ដាក់​សម្ពាធ​ថែមទៀត​លើ​ប្រព័ន្ធ​សុខាភិបាល និង​បុគ្គលិក​សុខាភិបាល​សកល​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​អង្គារ​ថា ខណៈ​ដែល​វីរុស​នេះ​វាយ​ប្រហារ​មក​លើ​យើង យើង​ត្រូវ​វាយប្រហារ​តប​។ យើង​កំពុង​ស្ថិតនៅ​ចំណុច​ប្រសើរ​ច្រើនជាង​ការ​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​នេះ។ ​លោក​ថា ជា​ការ​ពិត​ពេលនេះ​យើង​មានការ​រីកចម្រើន​ច្រើន។យើង​មាន​សុវត្ថិភាព និង​ឧបករណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​ទប់ស្កាត់​ការ​ឆ្លង ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អត្រា​អ្នក​ស្លាប់។ ទោះ​យ៉ាង​នេះ​ក្ដី យើង​មិន​គួរ​ទទួលយក​ត្រឹម​ចំណុច​នេះ​នោះ​ទេ​។ ​ស្រប​ពេល​ការ​ឆ្លង​វីរុស COVID-19 នៅតែ​កើន​ឡើង ហើយ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​កំពុង​ហក់​ឡើង លោក Tedros បាន​ជំរុញ​ដល់​រដ្ឋាភិបាល​នានា​ឲ្យ​បង្កើន​ការ​ព្យាយាម និង​វិធានការ​ធ្វើតេស្ត​ដូចជា​ការ​ពាក់​ម៉ាស់ និង​បង្កើន​ចំនួន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម និង​ការ​ធ្វើ​តេស្ត និង​វិធី​ព្យាបាល​៕​​អត្ថបទ៖ សុខមាន

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

2022/07/13 11:25:31 am        552
ភ្នំពេញ៖  ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២៕

សាធារណជនជាច្រើនចូលរួមរំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

2022/07/13 11:08:44 am        300
ភ្នំពេញ៖សាធារណជនជាច្រើន នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ចឹញមកកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ។បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតជប៉ុននៅភ្នំពេញ បើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនេកឧត្តម ស៊ីនហ្សូ អាបេ។សាធារណៈអាចចូលរួមបានចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងម៉ោង២ដល់៤ល្ងាច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម។គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុនឯឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយការបាញ់ប្រហារ៕

អង្គការសហប្រជាជាតិនិយាយថា ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ជាង ៥​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម

2022/07/13 10:59:28 am        794
អ៊ុយក្រែន៖ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជន​ស៊ីវិលជាង ៥​ពាន់​នាក់បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​។ ​ការិយាល័យ​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សបាន​និយាយថា ជន​ស៊ីវិល​យ៉ាងហោចណាស់ ៥,០២៤​នាក់រួម​ទាំង​កុមារ ៣៤៣​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ​យោធា​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​សន្ធាប់​ដោយ​កាំភ្លើង​ធំ និង​មី​ស៊ី​ល​នៅក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​។ ​អង្គភាព​សង្គ្រោះ​បន្ទាន់​រដ្ឋ​របស់​អ៊ុយ​ក្រែ​ននិយាយថា អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​កម្ពស់ ​៥​ជាន់ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ីកាលពី​ថ្ងៃ​សៅរ៍ ហើយ​មនុស្ស ​៣១​នាក់​បាន​ស្លាប់​។ ​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ីបាន​រាយការណ៍​ថា ជន​ស៊ីវិល ៧​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​នលើ​ទីក្រុង Kherson ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​គ្រប់គ្រង​ដោយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ

2022/07/13 10:37:29 am        241
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃ១៣ ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ២០២២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ សរុបចំនួន២២លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្ដែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ផងដែរ។កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ។ 

កំណាត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិច និងផ្អាកចរាចរណ៍រយៈពេលខ្លី បានបើកឲ្យដំណើរការជាធម្មតាឡើងវិញហើយ

2022/07/13 07:49:00 am        649
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍​ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់​។

ជនដៃដល់​បាញ់សម្លាប់​លោក​ Abe និយាយ​ថា​ បាន​ស្វែងរក​ឱកាស​ចូល​ជិត​ និង​សម្រេចចិត្ត​មួយ​ឆ្នាំ​មក​ហើយ

2022/07/12 12:31:05 pm        1900
​ជប៉ុន៖ ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​និយាយថា ជនដៃដល់​នៅក្នុង​ការបាញ់សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe បាន​ប្រាប់​មន្ត្រី​ថា ជននេះ​បាន​ទន្ទឹង​រងចាំ​ឱកាស​ដើម្បី​ចូលទៅ​ជិត​លោក Abe។ នគរបាល​ជឿថា ខ្មាន់កាំភ្លើង ​Yamagami បាន​ចូល​ទៅជិត​លោក Abe ពី​ចំហៀង​ខាងក្រោយ នៅពេល​អតីត​នាយករដ្ឋមន្ត្រីកំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​នៅ​ទីក្រុង Nara កាលពី​ថ្ងៃទី8 ខែកក្កដា​។ Yamagami ស្ថិតក្នុង​ចម្ងាយ​តែប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​លោក Abe នៅពេល​បានចាប់ផ្តើម​បាញ់ប្រហារ​។​ ​ប្រភពពី​ការស៊ើបអង្កេត​បាន​និយាយថា ជនដៃដល់​បាន​ប្រាប់​មន្ត្រី​ថា ខ្លួន​បានសម្រេច​ចិត្ត​សម្លាប់​លោក Abe តាំង​ពីមួយ​ឆ្នាំមុន​។ Yamagami មាន​អាយុ 41ឆ្នាំបាន​ប្រាប់​មន្ត្រី​ស៊ើបអង្កេត​ថា ​ហេតុផល​របស់ខ្លួន​គឺជា​ការខឹង​សម្បារ​ចំពោះ​អង្គការ​សាសនា​មួយ ​ដែល​បាន​ជឿថាលោក Abe មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​សាសនា​នេះ​។​Yamagami បាន​និយាយថា ដំបូង​ឡើយ​ខ្លួន​មាន​ផែន​ការប្រើ​គ្រឿងផ្ទុះ ប៉ុន្តែ​នៅ​ទីបំផុត​បានជ្រើសរើស​យក​ការប្រើប្រាស់​អាវុធ ដោយបាន​និយាយថា ​នេះ​គឺ​ដោយសារតែ​គោលដៅ​តែមួយគត់​របស់ខ្លួនគឺ​លោក Abe។ នគរបាល​ដក​ហូត​បា​ន​កាំភ្លើង​កែច្នៃ​ផ្សេងទៀត​ពី​លំនៅឋាន​របស់​ជនដៃដល់ ហើយ​ក្រុមមន្ត្រី​បាន​រកឃើញថា ខ្មាន់កាំភ្លើង​Yamagami បានសាកល្បង​បាញ់កាំភ្លើង​នៅ​តំបន់ភ្នំ៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​កាន់ទុក្ខ​ចូល​គោរព​វិញ្ញាណក្ខន្ធ​ចុងក្រោយ​លោក Shinzo Abe មុន​ពិធី​បុណ្យ​សព​ចាប់ផ្ដើម​

2022/07/12 11:57:29 am        638
​ជប៉ុន៖ ខណៈ​ប្រទេស​ជប៉ុន​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ពលរដ្ឋ​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​សម្រុក​ទៅកាន់​ព្រះវិហារ​ក្រុង​តូ​ក្យូ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe កាលពី​ថ្ងៃ​ចន្ទ រយៈពេល​ ៣​ថ្ងៃ​ក្រោយ​លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​មុន​ការបោះឆ្នោត​សភា​។ ​ប្រជាពលរដ្ឋ​បាន​ដើរចូល​យ៉ាង​ស្ងៀមស្ងាត់​ទាំង​ថ្ងៃ​ក្ដៅ​ចូល​ទៅ​ក្នុង​ព្រះវិហារ Zojoji របស់​ទីក្រុង​តូ​ក្យូ ជាទី​ដែល​សាក​សព​អតីត​នាយករដ្ឋមន្ត្រី​តម្កល់​សម្រាប់​ការ​គោរព។ ​នៅ​ខាងក្រៅ​ព្រះវិហារ មនុស្ស​ជាច្រើន​បាន​ដាក់​ផ្កា និង​បង្ហាញ​ការ​គោរព​ជា​លើក​ចុង​ក្រោយ​។ ​រថយន្ត​ដឹក​សព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក Shinzo Abe បាន​ទៅដល់​ព្រះវិហារ Zojoji កាលពី​ថ្ងៃ​ចន្ទ មុន​ពេល​ពិធី​បុណ្យ​សព​គ្រោង​ប្រារព្ធ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ ​អ្នកស្រី Niu Yuejiao ពាណិ​ជ្ជករ​វ័យ ​30​ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន Reuters ខណៈដែល​អ្នកស្រី​ខំ​ទប់​ទឹក​ភ្នែក​ថា ខ្ញុំ​គិត​ថា លោក​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ចិន ​និង​ជប៉ុន​។ នេះ​ជា​រឿង​សោកសៅ​បំផុត​ដែល​បាន​ដឹងថា ​លោក​បានទទួល​មរណភាព​បែបនេះ​។ ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បាន​ចាប់ផ្ដើម​កាលពី​ម៉ោង​ ៦​ល្ងាច​ថ្ងៃ​ចន្ទ។ក្រុម​អ្នក​កាន់​មរណទុក្ខ​បាន​អុជ​ធូប​ គោរព​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​គេ​លួច​ធ្វើឃាត រួម​ទាំង​លោក Kishida Fumio និង​ជា​អ្នក​ស្នង​តំណែង​ពី​លោក Abe គឺ​លោក Suga Yoshihide។ អគ្គលេខាធិការ​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី​លោក Motegi Toshimitsu ហើយ​ប្រធាន​គណបក្សប្រឆាំង​ប្រជាធិបតេយ្យ​ដើម្បី​ប្រជាជន​លោក Tamaki Yuichiro ក៏បាន​ចូលរួម​ដែរ។​ នៅ​ថ្ងៃ​អង្គារ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​បាន​ឈរ​តម្រង់​ជួរ​នៅ​ព្រះវិហារ Zojoji ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​លោក Shinzo Abe មុន​ពិធី​បុណ្យ​សព​ថ្ងៃ​អង្គារ​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហាង Randy's Donuts បង្កើតនំដូណាត់ពិសេស អបអរបាល់ទាត់ពិភពលោក​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ Los Angeles
06/26/2026 11:06 AM
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
06/26/2026 11:06 AM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
06/26/2026 10:06 AM
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងអាវុធសំខាន់ដែលគេមើលឃើញថាផ្ដោតលើកូរ៉េខាងត្បូង
06/26/2026 10:06 AM
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
06/26/2026 10:06 AM
កោះតៃវ៉ាន់ សាកល្បងការការពារប្រឆាំងនឹងការគំរាមកំហែងដែនសមុទ្ររបស់ប្រទេសចិន
06/26/2026 10:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM
រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់
06/26/2026 09:06 AM