សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសទី៥

2022/06/14 10:42:00 am        490
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ។សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៍សាហាវនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ មានតែវ៉ាក់សំាងដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពក្នុងសភាពធ្ងន់ធ្ងរបាន។សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាន និងជំរុញហើយក្តី។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាងនឹងចាក់ជូនពលរដ្ឋឡើយជាមួយផែនការច្បាស់លាស់វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាងនៅប្រទេសតែម្តង។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រហូតមក៕

រុស្ស៊ី​រក​ចំណូល​បាន ​៩៨​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ប្រេងឥន្ធនៈ​ក្នុង​សង្គ្រាម​ជាង​ ១០០​ថ្ងៃ​នៅ​អ៊ុយ​ក្រែ​ន

2022/06/14 10:40:11 am        839
​រុស្ស៊ី៖ យោងតាម​ការស្រាវជ្រាវ​ថ្មី​បង្ហាញថា ប្រទេស​រុស្ស៊ី​រក​ចំណូលបាន​ចំនួន ៩៨​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការនាំចេញ​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​ជាង ​១០០​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ស្រប​ពេល​ដែលសមភាព​អឺរ៉ុបគឺជា​អ្នក​នាំចូល​ដ៏​សំខាន់​។ ​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ក្រុម​ឯករាជ្យ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ស្ដីពី​ថាមពល និង​ខ្យល់​ស្អាត (CREA) មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​មាន​ឡើង ខណៈ​កង​កម្លាំង​រុស្ស៊ី​បន្ត​វាយ​រុល​ទៅ​មុខ​យឺត​ៗ ប៉ុន្តែ​មានការ​រីកចម្រើន​ជា​លំដាប់​នៅ​ក្នុង​យុទ្ធនាការ​របស់​ពួកគេ ​ដើម្បី​ដណ្ដើម​កាន់កាប់​ទាំងស្រុង​លើ​តំបន់ Donbas ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។​ ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​បញ្ជូន​អាវុធ និង​ប្រាក់​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ទប់​ទល់នឹង​ការ​វាយ​រុល​ទៅ​មុខ​របស់​កងកម្លាំង​រុស្ស៊ី ស្រប​ពេល​នឹង​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​លើ​ក្រុង Moscow​។​ប៉ុន្តែ​ទីក្រុង Kyiv អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ កាត់ផ្ដាច់​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ក្រុង Moscow ក្នុង​ក្ដី​សង្ឃឹម​កាត់ផ្ដាច់​ចរន្ត​ហិរញ្ញវត្ថុ​ ក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​។ ​មុន​សង្គ្រាម​ផ្ទុះឡើងប្រទេស​រុស្ស៊ី​បាន​ផ្គត់ផ្គង់​ឧស្ម័ន​ចំនួន ​៤០%​ ដល់​សហភាព​អឺរ៉ុប និង​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​រុស្ស៊ី​ចំនួន ​២៧%​។ ​កាលពី​ដើមខែ​នេះ ប្លុក​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ភាគច្រើន​ពី​រុស្ស៊ី ​ខណៈ​ដែល​ខ្លួន​មានបំណង​កាត់បន្ថយ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិឲ្យ​បាន ​២​ភាគ​៣ នៅ​ឆ្នាំនេះ។ ហើយ​បច្ចុប្បន្ន​នេះ​ការ​ដាក់​បម្រាម​លើ​ការ​នាំ​ចេញពី​រុស្ស៊ី​​ទំនងជា​មិន​ទាន់​កើតឡើង​នៅឡើយ​ទេ​៕អត្ថបទ៖ សុខមាន

អនាគត​មិន​ច្បាស់លាស់​របស់​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ក្នុង​ឆាក​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុក​ដណ្ដើម​តំបន់ Donbas

2022/06/14 10:18:39 am        1406
​អ៊ុយក្រែន៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកងកម្លាំង​រុស្ស៊ី​កាន់តែ​វាយ​សន្ធាប់​ខ្លាំង​លើ​តំបន់ Donbas របស់​ប្រទេស​អ៊ុយ​ក្រែ​នដោយមាន​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ ​និង​វាយឆ្មក់​តាម​អាកាស​ឥត​ឈប់ឈរ ត្បិត​ថា​រុល​ទៅ​មុខ​មិនសូវ​រលូន តែ​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ក្នុង​ការ​ដណ្ដើមយក​តំបន់​ឧស្សាហកម្ម​ដ៏​សំខាន់​ របស់​ប្រទេសជិតខាង​មួយ​នេះ​។ ​ស្រប​ពេល​ជម្លោះ​បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៤ យុទ្ធនា​ការដែល​កំពុង​ជាប់​គាំង​យ៉ាង​ខ្លាំង​របស់​ខ្លួន អាច​បញ្ជាក់​ពី​ទិសដៅ​នៃ​សង្គ្រាម​ពេញបន្ទុក​។​ ប្រសិនបើ​កងកម្លាំង​រុស្ស៊ី​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដណ្ដើម​តំបន់ ​Donbas នោះ​មានន័យថា អ៊ុយ​ក្រែ​ន​មិន​ត្រឹមតែ​បាត់បង់​ទឹក​ដី​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បាត់បង់​សមត្ថភាព​កងកម្លាំង​យោធា​របស់​ខ្លួន​ទៀត​ផង ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ក្រុង Moscow ដណ្ដើម​កាន់កាប់​ទឹកដី​កាន់​តែ​ច្រើន​ថែមទៀត និង​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី Kyiv ​ជាថ្មី​។​ ការ​បរាជ័យ​របស់​រុស្ស៊ី​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នេះ ​អាច​ហុច​ឱកាស​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​មាន​ពេល​វាយបក និង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ខាង​នយោបាយ​សម្រាប់​វិមាន​ក្រឹម​ឡាំង​។​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Mykhailo Podolyak បាន​ប្រាប់​សារព័ត៌មាន BBC ថា កង​កម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​បាត់បង់​ជីវិត​ចន្លោះ​ពី ១០០​ ទៅ ២០០​នាក់​ក្នុង​មួយថ្ងៃ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។​ កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់​ឆ្នេរ​សមុទ្រ​អា​ស៊ូ​វ ​(Azov) ទាំងស្រុង​រួម​ទាំង​កំពង់ផែ​យុទ្ធសាស្ត្រ Mariupol, តំបន់ Kherson ទាំងមូលដែល​ជា​ផ្លូវ​ដ៏​សំខាន់​ចូល​ទៅ​កាន់​តំបន់ Crimea និង​ជា​ច្រក​ដ៏​ធំ​នៃ​តំបន់ Zaporizhia ដែល​អាច​សម្រួល​ដល់​ការ​វាយ​រុញ​ទៅ​មុខ​កាន់តែ​ជ្រៅ​ថែមទៀតចូល​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន។ ​មានការ​រំពឹង​ទុក​តិច​តួច​ណាស់​ថា​ លោក Putin នឹង​បញ្ឈប់​សង្គ្រាម​នេះ​៕អត្ថបទ៖ សុខមាន

ឯកឧត្តម គន់ គីម ជំរុញត្រៀមឆ្លើយតបឲ្យទាន់ពេលវេលា បញ្ហាគ្រោះមហន្តរាយកើតឡើងនៅរដូវវស្សានេះ

2022/06/13 03:08:07 pm        653
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យពង្រឹងការរៀបចំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមឆ្លើយតបឲ្យបានទាន់ពេលវេលា ពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ ។ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា អ្នកពាក់ព័ន្ធត្រូវពង្រឹងយន្តការ នៃការតាមដានស្ថានភាពអាកាសធាតុ និងហេតុការណ៍គ្រោះមហន្តរាយ ដែលកើតមានក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងតំបន់ ដើម្បីបន្តការផ្សព្វផ្សាយឱ្យដល់សហគមន៍ បានទាន់ពេលវេលា ។ឯកឧត្តម បានបន្តថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការត្រៀមរៀបចំ ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍គ្រោះមហន្តរាយ ដែលអាចនឹងកើតមានក្នុងរដូវវស្សា ឱ្យទាន់ពេលវេលាតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ កងប្រតិបត្តិការរុករក និងសង្គ្រោះ កាកបាទក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលប្រឹងប្រែងដោះស្រាយការលំបាក និងបានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ។យោងតាមរបាយការណ៍ បានឱ្យដឹងថា ភ្លៀងកក់ខែក្នុងរដូវប្រាំងឆ្នាំនេះ បានបន្តធ្លាក់រាយប៉ាយតាមបណ្តាខេត្តជាច្រើន ហើយខេត្តខ្លះមានភ្លៀងធ្លាក់ ក្នុងបរិមាណពី៧០-១០០មីលីម៉ែត្រ រហូតមានប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋ ហើយមានករណីបាក់ដាច់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង មាន១៥០ បន្ទប់និងតូបលក់ទំនិញ២ ជម្លៀសកម្មករទៅទីទួលសុវត្តិភាពចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។របាយការណ៍បន្តថា បញ្ហាគ្រោះមហន្តរាយ បង្កឡើងដោយខ្យល់កន្រ្តាក់ នៅដើមឆ្នាំនេះ បានប៉ះពាល់រាជធានី-ខេត្ត ចំនួន១៣ ស្លាប់មនុស្សម្នាក់ ខណៈករណីរន្ទះបាញ់ ធ្វើឱ្យបាត់បង់អាយុជីវិត ចំនួន១៣នាក់ (ស្រី៣) របួស៨នាក់ និងងាប់គោក្របី ៣០ក្បាល ។ ចំណែកបញ្ហាអគ្គិភ័យ កើតមានចំនួន ៣៧លើក នៅរាជធានី-ខេត្ត ចំនួន១៦ ខូចខាតផ្ទះចំនួន ១៣៧ខ្នង-ល្វែង ស្លាប់មនុស្ស ៥នាក់ និងរបួស ៦នាក់ ៕ (ដោយ៖ បាន សុខរិទ្ធិ)

ផ្សាយឡើងវិញ!! ប្រសាសន៍សម្ដេចតេជោ ហ៊ុន​ សែន ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ របស់សាលាភូមិន្ទរដ្ឋបាល

2022/06/13 01:41:21 pm        294
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទវគ្គ បណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលា​ភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា៕

សម្ដេចតេជោ ហ៊ុន​ សែន៖ វិបត្តិប្រេងសាំងឡើងថ្លៃ មិនមែនតែនៅកម្ពុជាទេ គឺកើតឡើងទូទាំងពិភពលោក

2022/06/13 11:24:39 am        588
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ទៅអ្នកដែលរិះគន់រឿងប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជា ថា វា​គឺ​ជា​វិបត្តិ​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សម្ដេចបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ​នៅ​បារាំង​មាន​តម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ ហើយ​នៅ​អាមេរិកក៏មានតម្លៃកើនខ្ពស់​ជាង​នៅប្រទេសកម្ពុជាផងដែរ និយាយជា​រួម​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។សម្ដេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល​ជាង ២​ពាន់​នាក់​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ត្រៀម​កញ្ចប់​ថវិកា​មួយចំ​​នួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួម​ទាំង​វិបត្តិ​ចាស់​ដោយ​សារ​កូវីដ-១៩ និងវិបត្តិសកលថ្មី ដែល​បណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន លើគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

2022/06/13 11:12:30 am        423
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន៣,៣៦ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»៕

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

2022/06/13 11:09:41 am        456
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ដែលមានទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក៕

សម្ដេចតេជោ ហ៊ុន​ សែន​៖ «បើមិនអាចដាក់គោលដៅដើម្បីបម្រើប្រជាពលរដ្ឋបាន នោះមិនគួរធ្វើជាមន្ត្រីឡើយ»

2022/06/13 10:58:04 am        1273
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រី សូម​ប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែន​ជា​ចៅហ្វាយ​នាយ​របស់​ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បាន​ទេ នោះមិនគួរធ្វើជាមន្ត្រីឡើយ»។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ... »។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មន្ត្រីមិន​បាន​ការ​ គឺ​តែង​ធ្វើ​រឿង​ពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិន​អាច​ដឹកនាំ​ស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូម​ធ្វើ​ខ្លួន​ជា​មន្ត្រី​បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ 

ចិន​ប្តេជ្ញា​តតាំង​ដល់​ទី​បំផុត​ដើម្បី​ទប់​ការប្រកាស​ឯករាជ្យ​រប​ស់កោះ​តៃវ៉ាន់​

2022/06/13 10:38:37 am        734
​ចិន៖ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី “​តតាំង​ដល់ទី​បញ្ចប់​” ប្រសិនបើ​មានការ​ប៉ុនប៉ង​ត្រូវបាន​ធ្វើឡើង​ ដើម្បី​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិនដីគោក​នោះ នៅ​ក្នុង​សុន្ទរកថា​ដ៏​ម៉ឺងម៉ាត់​មួយ​នៅឯ​វេទិកា​ការពារ​ជាតិ​សកល​ ដែល​លោក​ក៏បាន​វាយប្រហារ​សហរដ្ឋអាមេរិក​ផង​ដែរ​ចំពោះ​ការ​លាប​ពណ៌​ប្រទេស​ចិន​។ ​លោក Wei បាន​និយាយ​ថា ប្រទេស​ចិន​នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បញ្ឈប់​កោះ​តៃវ៉ាន់ ជា​ខេត្ត​ស្វ័យគ្រប់គ្រង​ដឹកនាំ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ដែល​ក្រុង​ប៉េកាំង​អះអាងថា​ជា​ដែនដី​របស់ខ្លួន​កុំ​ឲ្យ​ក្លាយជា​កោះ​ឯករាជ្យ ខណៈ​ភាព​តានតឹង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ ឡើង​កំដៅ​កាន់តែខ្លាំង​ដោយសារតែ​បញ្ហា​នេះ​។​ ​លោក Wei បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ច​សន្ទនា Shangri-La លើក​ទី19 នៅ​ប្រទេស​សិង្ហ​បុរី​ថា ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិន ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រយុទ្ធ​ទេ​។ យើង​នឹង​តតាំង​គ្រប់​មធ្យោបាយ​ទាំងអស់​ ហើយយើង​ប្រាកដជា​នឹង​តស៊ូ​ដល់ទី​បំផុត​។ នេះ​ជា​ជម្រើស​តែមួយគត់​សម្រាប់​ប្រទេស​ចិន​។ ​លោក​បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ឆក់​ផលប្រយោជន៍​ដើម្បី​ខ្លួនឯង ក្រោម​លេស​ពហុភាគី​និយម​។ លោក​ថា មិន​គួរ​មាន​នរណា​ម្នាក់​មើលស្រាល​ការ​តាំង​ចិត្ត និង​សមត្ថភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចិន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​នោះទេ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកលែងចាត់ទុកអ៊ីស្រាអែលជាសម្ព័ន្ធមិត្តពិសេសទៀតហើយ
06/29/2026 02:06 PM
ក្រុមហេសបូឡានិយាយថា ខ្លួននឹងធ្វើការប្រឆាំងកិច្ចព្រមព្រៀងក្របខណ្ឌលីបង់-អ៊ីស្រាអែល
06/29/2026 02:06 PM
អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា
06/29/2026 02:06 PM
កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន
06/29/2026 01:06 PM
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
06/29/2026 01:06 PM
ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ
06/29/2026 01:06 PM
ក្រសួងមុខងារសាធារណៈ៖ «វិស័យអប់រំ» ជាវិស័យអាទិភាពលំដាប់ទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ
06/29/2026 01:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សារមន្ទីរ​ព្រះវិហារ​អដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុង​រមណីយ​ដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ (ឧដុង្គ)
06/29/2026 01:06 PM
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា​មាន​ចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើង​ចំនួន ៦៥០ស​ហគ្រា​ស
06/29/2026 01:06 PM
អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍
06/29/2026 12:06 PM