សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ​នៅខេត្តព្រះវិហារ និងប្រគល់អំណោយផ្ទះទេវតា២ខ្នង និងប្រគេនទេយ្យវត្ថុ​ដល់វត្តចំនួន៥ ក្នុងខេត្តស្វាយរៀង

2022/05/16 04:05:50 pm        807
នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភាឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន១៧៦៩នាក់។ ពិធីនេះធ្វើឡើងនៅបរិវេន​កងពលតូចអន្តរាគមន៍​លេខ៧ ក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការធំកងអន្តរាគមន៍លេខ៣,ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត​មណ្ឌលព្រះវិហារ និងលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ ។ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមាន​ប្រសាសន៍​សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកជំទាវមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរយកចិត្តទុកដាក់​ដល់ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង និងគ្រប់ពេលវេលា។ លោកជំទាវ​បានថ្លែង​អំណរ​គុណ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ​នៃស្រុក​ជាំក្សាន្ត ដែល​បានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារ​បាន​ផ្តល់​ជូន​អាហារ​សម្រន់​នៅ​ពេល​ព្រឹក​មាន​ជា​នំបញ្ចុក នំបុ័ង និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ក្រុម​ការងារ​បាន​ចែកវែន​តា​សម្រាប់​លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវ​លោក​យាយ​លោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។លទ្ធផលនៃការព្យាបាល ក្នុងចំនួន​ ១៧៦៩​នាក់នេះ រួមមាន: ការវះកាត់តូចបានចំនួន៥២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន១០១ នាក់, ពិនិត្យ​ជំងឺ​ទូទៅចំនួន៩៣១ នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៧០នាក់, និងពិនិត្យ ព្យាបាលមាត់​ធ្មេញ​ចំនួន១១៥នាក់។ បន្ទាប់មកនៅថ្ងៃដដែលនេះលោកជំទាវ ហ៊ុន ម៉ាណា ក៏បានបន្ត​ដំណើរ​ឆ្ពោះមក​កាន់​ខេត្ត​ស្វាយរៀង ជាមួយឯកឧត្តម ឌី វិជ្ជា ដើម្បីប្រគល់អំណោយផ្ទះទេវតា២ខ្នង និងប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ចំនួន៥។ ផ្ទះទេវតាចំនួន២ខ្នងនេះ បានប្រគល់ជូនទូរគតជន ជនចាស់​ជរាគ្មាន​ទីពឹង​២គ្រួសារ​រួមមាន: ១- ផ្តល់ជូន លោកតា ដួង ឆុំ អាយុ៧៨ឆ្នាំ និងលោកយាយ គុជ ពេជ្រ អាយុ ៦៧ឆ្នាំ រស់នៅ​ភូមិ​ព្រែកត្នោត ឃុំសំបួ ស្រុករមាសហែកខេត្តស្វាយរៀង។ ផ្ទះនេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ២- ផ្ទះលេខ២៩៣ ផ្តល់ជូនលោកយាយ ម៉ៅ សំបូ អាយុ៩០ឆ្នាំរស់នៅភូមិចន្ត្រី ស្រុករមាសហែកខេត្តស្វាយរៀង។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក វណ្ណ ហុង និង ស្រី អ៊ីម ផាន វ៉ាន់ឌី តាមរយៈកម្មវិធីផ្ទះទេវតា។ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានពាំនាំនូវ​ប្រសាសន៍​ផ្តាំ​ផ្ញើសាកសួរ​សុខ​ទុក្ខ​ពីសំណាក់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល​សម្តេច​ទាំងពីរតែង​គិតគូរ​ពីសុខទុក្ខ​ដល់​ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះ លោកជំទាវ ក៏បានផ្តល់​ជូន​គ្រួសារដែលទទួលបានផ្ទះនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​បន្ថែមទៀត រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញ​ចំនួន​៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវ​លោកតាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល។ បន្ទាប់មកទៀត លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញ​នាំយកទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ហើយ​ទេយ្យ​វត្ថុ​ក្នុងមួយវត្តទទួលបាន៖ ០១-អង្ករ១តោន, ០២-ត្រីខ ចំនួន១កេស មាន១០យួរ, ០៣-មីចំនួន៥កេសធំ(៣០កេសតូច),០៤- ត្រីងៀតចំនួន ១០ គីឡូ,០៥- សាច់ក្រកចំនួន១០ គីឡូ, ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ, ០៧- ទឹកដោះគោខាប់ ចំនួន២កេ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ ,០៩- តែ ចំនួន ២គីឡូក្រាម,១០- ស្ករសចំនួន១បេ ,១១- អំបិលចំនួន១បេ,១២- ប៊ីចេងចំនួន១បេ ,១៣- ទឹកត្រីចំនួន៥យួ ,១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ ,១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច,១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត,១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ ,១៨- ប្រេងកូឡា ចំនួន ៥ ដុំ៕

មន្ត្រីជាន់ខ្ពស់សុខាភិបាល ប្រកាសពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

2022/05/16 12:46:50 pm        547
កែប៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែឧសភានេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដោយមានការចូលរួម ធ្វើបទបង្ហាញពីមន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងអង្គការដៃគូពាក់ព័ន្ធអន្តរជាតិ ដូចជាអន្តការសុខភាពពិភពជាដើម។សិក្ខាសាលានេះ ប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ចាប់ពីថ្ងៃទី១៦-១៨ ខែឧសភាឆ្នាំ២០២២ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព៕

នគរបាល​និយាយ​ថា ការ​បាញ់​ប្រហារ​ទៅលើ​ហ្វូង​មនុស្ស​នៅ​ផ្សារ​ទំនើប Buffalo អាមេរិក​គឺជា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍​

2022/05/16 11:18:33 am        641
​សហរដ្ឋអាមេរិក៖ យោងតាម​មន្ត្រី​ដែល​ដឹង​ការស៊ើបអង្កេត​ឲ្យ​ដឹងថា បុរស​អាយុ ១៨ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បើក​ការបាញ់ប្រហារ​នៅ​ផ្សារ​ទំនើប Buffalo កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​អាជ្ញាធរ​ថា​ រូបគេ​កំពុង​កំណត់​គោលដៅ​សហគមន៍​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។ ​មន្ត្រី​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​ចោទប្រកាន់ ​បាន​បញ្ជាក់​ពី​ទង្វើ​ដ៏​គួរ​ឲ្យ​រំខានដោយ​បរិយាយ​ហេតុផល និង​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​គេបន្ទាប់ពី​ការ​ចាប់​ខ្លួន​។​ ​សេចក្តីប្រកាស​នេះ​មាន​ភាព​ច្បាស់​លាស់ និង​ពោរពេញ​ដោយ​ការ​ស្អប់ខ្ពើម​ចំពោះ​សហគមន៍​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​។ អ្នក​ស៊ើប​អង្កេត​ក៏បាន​រក​ឃើញ​ព័ត៌មាន​ផ្សេងទៀត​ពី​ដីកា​ស្វែងរក​ចាប់ខ្លួន និង​វិធីសាស្ត្រ​ផ្សេងទៀត​ផង​ដែរ​ដែល​បង្ហាញ​ថា​ ខ្មាន់កាំភ្លើង​រូប​នេះ​ធ្លាប់​បាន​សិក្សា​ពី​របៀប​បាញ់​ និង​វាយប្រហារ​បែប​ស្អប់​ខ្ពើម​កាលពីមុន។ ​ការ​លាតត្រដាង​នេះ​កើតឡើង​មួយថ្ងៃ​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​រូប​នេះ​បាន​បាញ់​សម្លាប់​មនុស្ស ១០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ទៀត​របួស​នៅ​ហាង Tops Friendly Markets ក្នុង​តំបន់​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​ដ៏​ច្រើន​លើស​លុប​នៅ​ក្នុង​ទីក្រុង Buffalo រដ្ឋ New York។ជនរងគ្រោះ​ ១១​នាក់​ដែល​ត្រូវ​បាន​បាញ់សម្លាប់​គឺជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។​ ​នគរបាល​បាន​និយាយ​ថា ​ជនរងគ្រោះ​មាន​អាយុ​ចាប់​ពី ២០ ទៅ ៨៦ឆ្នាំ​។ នគរបាល​ក្រុង Buffalo បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង ១៣នាក់​កាលពី​ថ្ងៃអាទិត្យ​។ ក្នុងចំណោមពួកគេមានអតីតមន្ត្រីនគរបាល​ម្នាក់ដែល​ព្យាយាមបញ្ឈប់​ខ្មាន់កាំភ្លើង, ម្តាយ​របស់​អតីត​ស្នងការ​ពន្លត់​អគ្គិភ័យក្រុង និងជាគ្រូជំនួសរយៈពេល​វែង​៕អត្ថបទ៖ សុខមាន

ទួរគី​ប្រាប់​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ត្រូវតែ​ឈប់​គាំទ្រ​ក្រុម​ភេរ​វករ ខណៈ​ព្យាយាម​ចូល​ជា​សមាជិក​ណា​តូ​

2022/05/16 10:47:11 am        477
​ទួរគី៖ ប្រមុខ​ការទូត​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ត្រូវតែ​បញ្ឈប់​ការ​គាំទ្រ​ក្រុម​ភេរ​វករ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ដោយ​​ផ្ដល់​ការធានា​សន្តិសុខ​ច្បាស់​លាស់ និង​ដក​បម្រាម​នាំចេញ​លើ​ទួរគី ខណៈ​ប្រទេស​ទាំង​២​ នេះ​ព្យាយាម​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​។ ​ថ្លែង​បន្ទាប់ពី​ជំនួប​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​របស់​សម្ព័ន្ធ​ណា​តូ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង លោក Mevlut Cavusoglu បាន​និយាយ​ថា ​លោក​បាន​ជួប​សម​ភាគី​ស៊ុយ​អែ​ត និង​ហ្វាំ​ង​ឡង់​រួចហើយ ហើយ​យើង​ទាំង​អស់គ្នា​កំពុង​ព្យាយាម​ដោះស្រាយ​ក្ដីបារម្ភ​របស់​ទួរគី​។ លោក​បាន​បន្ថែម​ថា ប្រទេស​ទួរគី​មិន​គំរាម​កំហែង​ប្រទេស​ណាមួយ ឬ​ស្វែងរក​ការពង្រីក​ឥទ្ធិពល​នោះ​ទេ ប៉ុន្តែ​និយាយ​ជាពិសេស​អំពី​ការ​គាំទ្រ​របស់​ប្រទេស​ស៊ុយអែត​ ចំពោះ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ PKK ដែល​ត្រូវ​បាន​ចាត់ទុកថាជា​ក្រុម​ភេរវ​ករ​ដោយ​ប្រទេស​ទួរគី សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក NATO ហើយ​ស៊ុយអែត​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដូច​គ្នា​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ទោះជា​យ៉ាងណាក៏ដោយ ក្តី​បារម្ភ​របស់​ទួរគី​អាច​បង្ក​ជា​ឧបសគ្គ​មួយ ព្រោះ​ការ​សម្រេច​ចិត្ត​ណាមួយ​ស្តីពី​ការពង្រីក​ខ្លួន​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ ទាមទារ​ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ​ពី​រដ្ឋ​សមាជិក​ទាំង ៣០៕ អត្ថបទ៖ សុខមាន

លោក Kim Jong-un និយាយ​ថា ការផ្ទុះ​រាលដាល​វីរុស COVID -19 គឺជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ​ខណៈ​អ្នក​ស្លាប់​ឡើង​ដល់ ​៥០​នាក់

2022/05/16 10:14:46 am        1475
​កូរ៉េខាងជើង៖ យោងតាម​សារព័ត៌មាន​រដ្ឋឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un បាន​និយាយថា ការផ្ទុះ​រាលដាល​វីរុស Covid-19​ ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ គឺជា​គ្រោះមហន្តរាយ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​នេះ​។ ​លោក Kim បាន​អំពាវនាវ​ឲ្យ​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ​ក្នុងការ​បញ្ឈប់​ការឆ្លង​រាលដាល​វីរុសអំឡុង​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃ​សៅរ៍​។ លោក Kim Jong Un បញ្ជា​ឲ្យ​ចល័ត​កងកម្លាំង​យោធា​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​រាលដាល​នៃ COVID-19 នេះ​។ ​ការអំពាវនាវ​នេះ​មាន​ឡើង បន្ទាប់ពី​ក្រុមមន្ត្រី​បានប្រកាស​ពី​ករណី​ឆ្លង​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ទោះបីជា​ក្រុម​អ្នកជំនាញ​ជឿ​ថា​ វីរុស​នេះ​ទំនងជា​នៅតែ​កំពុង​បន្ត​ឆ្លង​រាលដាល​។ ​យោង​តាម​សារព័ត៌មាន​រដ្ឋឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ផ្លូវការ​បាន​ឡើង​ដល់​ ៥០​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចំនួន​ករណី​ឆ្លង​សរុប​បាន​ឡើង​ដល់​ជាង ១,២១៣,៥៥០​នាក់។ អ្នកជំងឺ​ជាង ៦៤៨,៦៣០​នាក់​បានជា​សះស្បើយ ខណៈ​ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ ៥៦៤,៨៦០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ឬ​កំពុង​ទទួល​ការ​ព្យាបាល​។​របាយការណ៍​ទាំងនេះ​ពុំបាន​បញ្ជាក់​ថា ​តើ​ពួកគេ​បាន​វិជ្ជមាន​វីរុស Covid-19 ឬ​យ៉ាង​ណា​ទេ ក្រៅ​តែ​ពី​មនុស្សម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Pyongyang ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ មាន​ក្ដី​បារម្ភ​ថា ការ​ផ្ទុះ​រាលដាល​ដ៏​ខ្លាំង​ក្លារ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​។ ប្រជាពលរដ្ឋ​ចំនួន​ ២៥​លាន​នាក់​របស់​ប្រទេស​នេះ​កំពុង​ប្រឈម​ស្ថានភាព​ងាយ​រងគ្រោះ ដោយសារ​កង្វះ​កម្មវិធី​ចាក់​វ៉ាក់សាំង និង​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នៅតែដិតដាមអារម្មណ៍ជាមួយបងប្រុសដែលទើបទទួលមរណភាពថ្មីៗ

2022/05/15 08:21:49 pm        1005
 ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញអារម្មណ៍ក្តុកក្តួល និងនឹករលឹក​ពន់ពេក​ដល់​សម្តេចឧត្ដមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុស ទើបទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ។សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមFacebookនៅមុននេះបន្តិចថា “ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៍យល់សប្តិឃើញបងប្រុសខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់។យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱ្យបានច្រើន)។ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃឆ្វេងនេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល)។ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល​ត្រលប់​ពីសហរដ្ឋអាមេរិក​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

2022/05/15 07:40:50 pm        2042
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពី​សម្តេច​បានធ្វើដំណើរ​ទៅកា​ន់​ទឹកដី​សហរដ្ឋអាមេរិក ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ។គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក បានចាប់​ផ្តើម​នៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បី​អបអរ​សាទរ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ​ គឺ​ជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។ថ្នាក់ដឹក​នាំអាស៊ាន និងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានពិភាក្សាគ្នាអំពីមធ្យោបាយ និង​វិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និង​ចំណង​ទាក់ទង​រវាង​ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹ​ម​តែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរ​យោបល់គ្នា​ទៅ​វិញ​ទៅ​មក អំពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។លើស​ពី​នេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន និង​សហរដ្ឋ​អាមេរិក។ កិច្ចប្រជុំនោះ ក៏មានការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់​ផល​ប្រយោជន៍​រួម​ទៅ​វិញ​ទៅ​មក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និង​ទំនុក​ចិត្ត​គ្នា​ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕

ប្រធាន ស.ស.យ.ក ប្រកាសសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងនាមប្រធានអាស៊ានទទួលបានលទ្ធផលគាប់ប្រសើរកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

2022/05/15 06:39:44 pm        888
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលទើបតែត្រូវបានបញ្ចប់។ជាមួយលទ្ធផលដ៏គួរជាទីគាប់ប្រសើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសចូលរួមអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្មមិនត្រឹមតែបានលើកមុខមាត់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបង្កបរិយាកាសក្នុងនាមជាប្រធានអាស៊ាន ប្រមូលផ្តុំបណ្តាប្រទេសសមាជិកទាំងអស់ជាមួយគ្នា។ ប្រធាន ស.ស.យ.ក បញ្ជាក់ថា “អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ក្រៅពីអ្វីដែលជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនានា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយមានការយកចិត្តទុកដាក់សង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាសសន្តិភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបន្តរឹតចំណងមិត្តភាពដែលមានស្រាប់ រួមទាំងការបន្តពង្រឹងតំបន់សន្តិភាពក្នុងបណ្តាប្រទេសនិមួយៗជាដើម។ ទាំងនេះបានបង្ហាញថាពាក្យថា «សន្តិភាព» ពិតជាមានតម្លៃ ហើយកត្តានៃ «សុខសន្តិភាព» ដែលមានក្នុងសង្គមជាក់ស្តែងរឹតតែមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីយើងមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែស្អិតរមួត”៕

ពុទ្ធបរិស័ទខ្មែររៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

2022/05/15 11:39:35 am        755
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៥ ខែឧសភានេះ បានរៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ដោយមានការអញ្ចើញចូលរួមពីសម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ឋសភា និងសម្តេចកត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំសមាជិក សមាជិកា ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតអ្នកកាន់ព្រះពុទ្ឋសាសនានិងប្រជាពលរដ្ឋជាដើម។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

លទ្ធផលដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

2022/05/15 11:16:23 am        598
ភ្នំពេញ៖ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន បានបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ រដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មគឺជាក្រពះ និងមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ
07/01/2026 11:07 AM
សសយក រមាសហែក និង U16 ព្រះខ័នរាជ រក្សាភាពខ្លាំងពានបាល់ទាត់នារី Svay Rieng Cup ឆ្នាំ២០២៦
07/01/2026 11:07 AM
អ៊ីរ៉ង់៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា
07/01/2026 11:07 AM
តម្លៃប្រេងកើនឡើង ខណៈការបែកបាក់នៃការចរចារវាងអ៊ីរ៉ង់-អាមេរិកបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់
07/01/2026 11:07 AM
អ្នកគាំទ្រម៉ិកស៊ិកជូនដំណើរក្រុមជម្រើសជាតិអ៊ីរ៉ង់ក្រោយបញ្ចប់បេសកកម្មបាល់ទាត់ពិភពលោក
07/01/2026 11:07 AM
ហុងគ្រី និងស្លូវ៉ាគី គ្របដណ្ដប់ដោយកំណត់ត្រាសីតុណ្ហភាពថ្មីខណៈរលកកម្ដៅធ្ងន់ធ្ងរវាយប្រហារពាសពេញអឺរ៉ុបកណ្តាល
07/01/2026 11:07 AM
Haaland ស៊ុតគ្រាប់ជ័យជម្នះឱ្យន័រវេសឈ្នះកូតឌីវ័រឡើងវគ្គ ១៦ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក
07/01/2026 11:07 AM
អឹមអូអាយ កំពង់ដេវ៉ា ចុះកុងត្រា ៣រដូវកាលជាមួយកីឡាករវ័យក្មេង ៣រូប បង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់ក្លិប
07/01/2026 11:07 AM
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស មានការចូលរួមផ្ទាល់ និងតាមអនឡាញពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនីប្រទេសសមាជិក ៥៣ប្រទេស
07/01/2026 10:07 AM
មេដឹកនាំកូរ៉េខាងជើង Kim Jong Un សរសើរ «ឆន្ទៈដ៏រឹងមាំ» ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយលោក Xi Jinping
07/01/2026 10:07 AM