សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

លោក Putin និយាយ​ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​រុស្ស៊ី​ប្រៀប​បាន​នឹង​ការ​ធ្វើ​អត្តឃាត​សេដ្ឋកិច្ច

2022/05/18 09:58:53 am        2178
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា វិស័យ​ប្រេង​កំពុង​ឆ្លងកាត់ដំណាក់កាល​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ប៉ុន្តែ​បាន​អះអាងថា អឺរ៉ុប​នឹងធ្វើ "​អត្តឃាត​សេដ្ឋកិច្ច​" ដោយ​សារតែ​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​លើ​ទីក្រុង Moscow ព្រោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​និយាយ​ថា តាមរយៈ​ការស្វែងរក​ការបញ្ឈប់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ខ្លួនឯង​ឈឺចាប់​ដោយ​ការជំរុញ​ឲ្យ​ក្រុមមន្ត្រី​ពី​រដ្ឋ​នានា​ប្រើ "​គំនិត​គ្មាន​ការពិចារណា​" របស់​លោក​ខាងលិច​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួនឯង​។ ​លោក​បាន​ប្រាប់​កិច្ចប្រជុំ​ថាមពល​ថា អឺរ៉ុប​នឹង​មើលឃើញ​ការ​ហក់​ឡើង​តម្លៃ​ថាមពល​ខ្ពស់ និង​អតិផរណា​ខ្ពស់​ដោយសារតែ​សកម្មភាព​របស់ខ្លួន​។ ​លោក Putin បាន​និយាយថា ​ជាការ​ពិតណាស់ ការធ្វើអត្តឃាត​សេដ្ឋកិច្ច​បែបនេះ​គឺជា​កិច្ចការ​ក្នុងស្រុក​របស់​ប្រទេស​នៅ​អឺរ៉ុប​។​ ​បន្ទាប់ពី​វិមាន​ក្រឹម​ឡាំង​បាន​បញ្ជូនទាហាន​ចូលទៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ បណ្ដា​ប្រទេស​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន ​ពីមុនមក​ប្រឆាំងនឹង​រុស្ស៊ី​។​​បណ្តា​ប្រទេស​លោក​ខាងលិច​បានបង្ហាញ​ពី​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ​នៅក្នុង​ការប្រកាសអំពី​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន ប៉ុន្តែ​មិនបាន​ផ្លាស់ប្តូរ​ក្នុង​ល្បឿន​ដូចគ្នា​នៅពេល​និយាយ​អំពី​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​។​ ​លោក Putin បាន​និយាយថា "​សកម្មភាព​វឹកវរ​" របស់​អឺរ៉ុប​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំទៅរក​ការកើនឡើង​នៃ​ប្រាក់ចំណូល​ពី​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ទៅវិញ​ទេ៕អត្ថបទ៖ សុខមាន

ក្រុមពិធីការសម្តេចនាំយកថវិកា និងម៉ាសក្រណាត់អំណោយលោកយាយ ដោ​ ព្រឿង ផ្ញើតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ

2022/05/18 07:21:38 am        934
ភ្នំពេញ៖ លោកយាយ ដោ ព្រឿង និងកូនស្រី នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានផ្ញើថវិកាចំនួន ២.០០០ដុល្លារអាមេរិក(ពីរពាន់ដុល្លារ) និងម៉ាសក្រណាត់ដែលលោកយាយដេរផ្ទាល់ដៃចំនួន ៥៦ម៉ាស តាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាជំនួសលោកយាយផង ដើម្បីប្រើប្រាស់ក្នុងកម្មភាពព្យាបាលជំងឺដល់កុមារនៅកម្ពុជាដោយមិនគិតថ្លៃ។ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា យុពា ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយលោកយាយ ដា​ ព្រឿង ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ដៃ។តាមរយៈវីដេអូខ្លី លោកយាយ ដោ ព្រឿង បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីការកាប់សម្លាប់ និងអរគុណសម្តេចដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយបានសំណេះសំណាល សាកសួរសុខទុក្ខ ដោយភាពស្និទ្ធស្នាលជាមួយបងប្អូនខ្មែររស់នៅអាមេរិក-កាណាដា ។ លោកយាយ ក៏បានអរគុណសម្តេចដែលបានដឹកនាំកម្ពុជាប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងជូនពរសម្តេច និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងបន្តដឹកនាំកម្ពុជាបន្តទៅទៀត។គួរបញ្ជាក់ថា លោកយាយ ដោ ព្រឿង អាយុ ៨៤ ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី ។ លោកយាយមានកូន៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់ មកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។ ពេលមកដល់ អាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ ១៩៨៩ ។ លោកយាយពុំធ្លាប់ធ្វើការទេ ពេលមកដល់សហរដ្ឋអាមេរិក តែបានជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន ។ លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់។ គាត់ធ្លាប់ប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បី អរគុណសម្តេចដែលបានជួយជីវិតលោកយាយ និងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូលស្ទើរតែត្រូវបានគេសំលាប់ផុតពូជ។ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង ១០ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ធ្វើអោយបំណងប្រាថ្នាលោកយាយក្នុងដំណាក់កាលចុងក្រោយនៃជីវិតបានសំរេច។ លើសពីនេះទៅទៀត ដោយពុំអោយកូនចៅទាំងអស់ដឹង លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។លោយយាយក៏បានចំណាយពេលដេរម៉ាស់ពីក្រណាត់សូត្រ និងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន៥៦ម៉ាស់ ជូនសម្តេចតេជោដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា ។ នេះជាកាយវិការ និងទឹកចិត្ត មួយគួរអោយស្ងប់ស្ញែងណាស់ និងសូមអរគុណលោកយាយ ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំនះបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យទាល់តែចេញលទ្ធផល

2022/05/17 12:04:35 pm        1040
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្តីសន្ទោសដល់ដំណើរការយឺតយ៉ាវក្នុងការសាងសង់ និងដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលខាងភាគីចិនក៏បានស្តីបន្ទោស និងដាស់តឿនចំពោះករណីនេះដែរ។សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះឱ្យបាន»។សម្តេចបន្តថា បើក្នុងករណីកូវីដ-១៩ រលាយរលយ់ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវសង្គមផងដែរ។ទន្ទឹុមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះ មិនមានអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែងក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស«ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសតម្រូវឱ្យជនបរទេសចូលមកកម្ពុជាមិនបានចាក់វ៉ាក់សាំង ធ្វើចត្តាឡីស័កតាមដានសុខភាព ៧ថ្ងៃជាកំហិត

2022/05/17 11:31:51 am        456
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កុំយកវិធានការខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩ នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជនបរទេសទាំងឡាយណាចូលមកកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំបាច់ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព»។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើជនបរទេសទាំងឡាយ ចង់ចូលកម្ពុជា តែមិនទាន់បានទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរបោះទិដ្ឋាការឱ្យពួកគេទេ។សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»៕

សម្តេចតេជោ ហ៊ុន សែន រំលឹកគ្រាលំបាកលំបិនក្នុងពេលកូវីដ-១៩ផ្ទុះខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

2022/05/17 11:20:29 am        608
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃការស្វះស្វែងជួយដល់ប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ ក្នុងគ្រារលំបាកលំបិនខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន គ្រានោះ មានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានាការសម្រាលព្យាបាលប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។សម្តេចបញ្ជាក់ថា «យើងមិនទាន់អាចឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែឈ្នះលើសមរភូមិខ្លះតែប៉ុណ្ណោះ»។បន្ថែមលើកបញ្ហានោះ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកពីការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយ ដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ពីទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស»ទៀតផង៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសគ្រោងជួបក្រុមគ្រូពេទ្យជួរមុខប្រឆាំងកូវីដ-១៩ នាពេលបន្តបន្ទាប់ទៀត

2022/05/17 11:05:54 am        455
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែTYDAទេ សម្តេចគ្រោងនឹងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់នាពេលក្រោយ ដើម្បីលើកទឹកចិត្ត និងអរគុណពួកគេ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធនឹងសត្រូវឥតប្រមោល គឺកូវីដ-១៩។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន  បញ្ជាក់ថា វាមិនមែនជារឿងចៃដន្យទេ ដែលសម្តេចគិតគូរសេនារីយ៉ូច្រើនក្នុងពេលតែមួយ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលសម្តេចបង្កើតក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលភាគច្រើនជាក្រុមគ្រូពេទ្យរបស់TYDA បានចូលសកម្មភាពដ៏លំបាក និងគ្រោះថ្នាក់នាពេលកន្លងមក រហូតដល់ទទួលបានជោគជ័យគាប់ប្រសើរនៅថ្ងៃនេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនោះ សម្តេច ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះជាតិ និងប្រជាជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យTYDA និងគ្រូពេទ្យទូទាំងប្រទេស បានរួមគ្នាជំនះរាល់ការលំបាក បែកគ្រួសារ ប្តី ប្រពន្ធ កូន និងឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តជួយដល់អាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

បេឡា​រុស​ជំរុញ​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​រុស្ស៊ី​រួបរួមគ្នា​ប្រឆាំង​លោកខាងលិច​

2022/05/17 10:30:31 am        1528
​បេឡា​រុស​៖ លោក​ប្រធានាធិបតី​បេឡា​រុស Alexander Lukashenko ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អំពាវនាវ​ឲ្យ​បណ្ដា​រដ្ឋ​សមាជិក​នៃ​សម្ព័ន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​រុស្ស៊ី​រួប​រួម​គ្នា ខណៈ​ដែល​លោក​បាន​ចោទប្រកាន់​លោក​ខាង​លិច​ថា ​បាន​អូស​បន្លាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ធ្វើ​ឲ្យ​ទីក្រុង Moscow ​ចុះ​ខ្សោយ​។ ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​មេដឹកនាំ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព (CSTO) នៅ​ទីក្រុង Moscow លោក Lukashenko បាន​និយាយ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ប្រទេស​របស់​លោក ហើយ​រុស្ស៊ី​អាច​ត្រូវ​បាន​គេច​ផុត ប្រសិនបើ​ក្រុម​សម្ព័ន្ធ​យោធា​នេះ​បាន​និយាយ​ជា​សំឡេង​តែមួយ​។ ​លោក Lukashenko បាន​និយាយ​ទៅកាន់​លោក​ប្រធានាធិបតី Putin និង​មេដឹកនាំ​នៃ​ប្រទេស​អា​មេ​នី, កា​ហ្សា​ក់​ស្ថាន, កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​តា​ហ្ស៊ី​គិស្ថាន​ថា បើ​គ្មាន​រណសិរ្ស​រួបរួម​ទេ ​បណ្ដា​ប្រទេស​លោកខាងលិច​ទាំងមូល​នឹង​បង្កើន​ការដាក់​សម្ពាធ ​លើ​ដែនអាកាស​ក្រោយ​សម័យ​សហភាពសូវៀត​។​​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Belta បាន​ដកស្រង់​សម្តី​នាយករដ្ឋមន្ត្រី​បេឡា​រុស​លោក Roman Golovchenko ដែល​បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ទណ្ឌកម្ម​ដែល​ដាក់​លើ​ប្រទេស​បេឡា​រុស​បាន​រារាំង​ការ​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​មាន​តម្លៃ​ពី ១៦ ទៅ ១៨​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​លោក​ខាង​លិច​៕ អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ក្រុម​គ្រូពេទ្រ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ(TYDA)

2022/05/17 10:21:03 am        773
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅ​សាល​សន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ហ៊ុន​ សែន៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែTYDAទេ សម្តេចគ្រោងនឹងជួប​សំណេះ​សំណាល​ជាមួយក្រុមគ្រូពេទ្យផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់នាពេលក្រោយ ដើម្បី​លើក​ទឹកចិត្ត និងអរគុណពួកគេ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកិច្ចខិត​ខំប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បីប្រយុទ្ធនឹងសត្រូវឥតប្រមោល គឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជារឿងចៃដន្យទេ ដែល​សម្តេច​គិតគូរ​សេនា​រី​យ៉ូ​ច្រើន​ក្នុងពេលតែមួយ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលសម្តេច​បង្កើត​ក្រុម​គ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលភាគច្រើនជាក្រុមគ្រូពេទ្យរបស់TYDA បានចូល​សកម្មភាព​ដ៏​លំបាក និងគ្រោះថ្នាក់នាពេលកន្លងមក រហូតដល់ទទួលបានជោគជ័យគាប់ប្រសើរនៅថ្ងៃនេះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនោះ សម្តេច ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះជាតិ និងប្រជាជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យTYDA និងគ្រូពេទ្យទូទាំងប្រទេស បាន​រួមគ្នាជំនះរាល់ការលំបាក បែកគ្រួសារ ប្តី ប្រពន្ធ កូន និងឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ និង​ប្រជាជនកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែល​បាន​ស្ម័គ្រ​ចិត្ត​ជួយដល់អាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃ​ការ​ស្វះស្វែង​ជួយ​ដល់​ប្រជាពលរដ្ឋ​កើត​ជំងឺ​កូវីដ​-១៩ ក្នុងនោះមានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានា​ការ​សម្រាល​ព្យាបាល​ប្រជាពលរដ្ឋ​កើត​ជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីពិតជាអរគុណយ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យ TYDA និង​លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំ​សហការ​យ៉ាង​ខ្លាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​មេរោគកូវីដ១៩ នា​ពេល​កន្លង​មក​រហូត​ទទួល​បាន​ជោគជ័យ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។ សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស» ទៀតផង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ សម្តេចបញ្ជាក់ថា «យើង​មិនទាន់​អាច​ឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែ​ឈ្នះ​លើ​សមរភូមិ​ខ្លះ​តែ​ប៉ុណ្ណោះ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន កុំ​យក​វិធាន​ការ​ខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា ក្នុង​នោះ​មាន​ការស្នើសុំឱ្យទេសចរប្រទេសនានា ចូលកម្ពុជាដោយមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេច​ប្រកាសថា ជនបរទេសទាំងឡាយចូលមកកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំ​បាច់​ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បរទេសទាំងឡាយ ដែល​មាន​បំណង​ចូល​កម្ពុជា​ដោយ​មិនទាន់​បាន​ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរ​បោះទិដ្ឋាការ​ឱ្យ​ពួកគេទេ។ សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិន​គិតគូរ​ពី​សុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការលះបង់របស់កម្ពុជា ក្នុងការទទួលឱ្យចូលចតកប៉ាល់ វេស្ទ័ដាំ ដែលមានទេសចរចម្រុះជាតិសាសន៍កំពុងស្រែកដង្ហើយហៅការជួយសង្គ្រោះ តែបែរ​ជាទទួល​បានការរិះគន់ពីក្រុមមនុស្សមួយចំនួន និងបរទេសខ្លះទៅវិញ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែល​បាន​ស្តាប់​បង្គាប់​រាជ​រដ្ឋាភិបាល និងអនុវត្តន៍បទបញ្ជាអាជ្ញាធរ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ រហូត​ដល់​ទទួល​បាន​លទ្ធផលគាប់ប្រសើរនាពេលនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមែនជារឿងងាយស្រួលទេ ក្នុងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការឆ្លងរីករាលដាលជំកូវីដ-១៩ ដែល​សម្តេច​ប្រៀបប្រដូច​ទៅ​នឹង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយស​ត្រូវ​លាក់មុខ ដែលមិនដឹងថា «សត្រូវរបស់យើងនៅទីកន្លែងណានោះទេ»។ សម្តេចបញ្ជាក់ថា វានឹងកើតក្តីមហន្តរាយធ្ងន់បំផុត បើយើងគ្មានវ៉ាក់សាំងទេនោះ។- សម្តេចតេជោ ហ៊ុ ន សែន បានប្រកាសពីការសម្តេចចិត្តដ៏ត្រឹមត្រូវ ក្នុងដំណើរ​ការ​ចាក់វ៉ាក់​សាំង​ស្រោច​លើប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធានាភាព​ស៊ាំសហគមន៍​ចេញ​ពីតំបន់ដែលមានហានិភ័យបំផុត។ សម្តេចបញ្ជាក់ថា «ទោះយើង​មាន​វ៉ាក់សាំង​ច្រើន​ប៉ុន្មាន​ក៏ដោយ បើយើងមិនដឹង និងមិនបានស្វែងយល់ពីរបៀបចាក់ទេ នោះភាពស៊ាំ​សហគមន៍​ក៏​មិន​មាន ហើយករណីឆ្លងក៏មិនមានការថមថយដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាង៥០លានដូលហើយ ខណៈដែលជិត៣០លានដូល គឺជាវ៉ាក់សាំងដែល​កម្ពុជា​បាន​ទិញ​ដោយ​ប្រើប្រាស់​លុយ​ខ្លួនឯង។ សម្តេចក៏បានប្រកាសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា «ការបញ្ជា​ទិញ​វ៉ាក់​សាំងពីចិនបានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងកូវីដ-១៩ នឹងដឹកជញ្ជូនមកដល់កម្ពុជា ជា​បន្ត​បន្ទាប់ ដោយយើងអាចធានាអះអាងថា «កម្ពុជា​មិនខ្វះវ៉ាក់​សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ ហើយកម្ពុជាក៏មានស្តុកបម្រុងយុទ្ធសាស្ត្រទាំងនៅកម្ពុជា និងនៅប្រទេស​ចិន​ផង​ដែរ ដើម្បីធានាការផ្គត់ផ្គង់ស្ថានភាពយូរអង្វែង»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្តីសន្ទោសដល់ដំណើរការយឺតយ៉ាវក្នុងការសាងសង់ និងដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលខាងភាគីចិនក៏បានស្តីបន្ទោស និងដាស់តឿនចំពោះករណីនេះដែរ។ សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅ​ដេក​ឱបទុ​ក​នោះ​ទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះឱ្យបាន»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថា ពេលមុនយ៉ាងម៉េច ពេលនេះ និងពេល​អនាគត​ក៏​ដូច​គ្នាដែរ គឺការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មិនយកលុយទេ ទោះជាតម្រូវការ​ចាក់​ដល់​ដូស​ទី​១០​ ក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរ​ការ​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែល​កិច្ចការ​មួយ​នេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។ សម្តេចបញ្ជាក់ថា «ក្នុងករណីកូវីដ-១៩ រលាយរលត់​ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បី​បំពេញ​តម្រូវការ​សង្គមផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែល​ពេល​នេះ​មិន​មានអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែងក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យ​ឯកទេស«ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការ​ចេញ​ទៅ​រកសេវាព្យាបាលនៅក្រៅប្រទេស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ផ្តើមដំណើរការសង្គមឡើងវិញ គឺជា​ពេល​ដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញផងដែរ តែការងើបឡើងវិញនោះ មានភាពរាំងស្ទះ​ដោយ​សារ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន ហើយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ក៏បានធ្លាក់ចុះផងដែរ ដែ​ល​នៅ​ឆ្នាំ​២០២៣​ខាងមុខ នឹងមានវិបត្តិស្បៀងអាហារទូទាំងពិភពលោក ខណៈដែល​វិប​ត្តិ​ថាមពល​យើង​កំពុងតែជួបប្រទះ។- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់​វ៉ាក់សាំង​ក្នុង​ឃ្លាំង​ជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន​២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់​សាំង​ដែល​មិន​ទាន់​ដឹក​មក​កម្ពុជា​មាន​ជាង២០លានដូសបន្ថែមទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមគ្រូពេទ្យ TYDA ត្រូវបង្កើនប្រសិទ្ធភាពការងារ និង​ប្រឹងប្រែង​ពង្រឹង​ខ្លួនធ្វើជាគំរូ ដើម្បផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្រៅពីក្រុមគ្រូពេទ្យ​ដែល​មាន​ស្រាប់ ​ឱ្យសមនឹងការប្រសិទ្ធនាមរបស់ប្រជាពលរដ្ឋថា «ជាកងទ័ពអាវ-ស»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួង​សុខាភិបាល​ឱ្យ​ផ្តល់​កិច្ចការ​បន្ថែម​ទៀត​ដល់​ក្រុម​គ្រូពេទ្យ TYDA លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើន​ភាព​ស៊ាំសហគមន៍​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយអួលដើមក ពីមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជារឿងមួយគួរឱ្យសោកសង្រេងជាទីបំផុត ។ សម្តេចបញ្ជាក់ថា មកទល់​ពេល​នេះ ​ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសធំរបស់សម្តេច មិនទាន់​ដឹង​ពី​មរណភាព​សម្តេច​ឧត្ត​ម​ទេពញាណ ដែលជាប្អូនប្រុសរបស់គាត់នៅឡើយទេ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនដឹង​ថា​មាន​ពាក្យ​អ្វី​នឹង​និយាយ​ប្រាប់គាត់នោះទេ....»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលជាកិច្ចប្រជុំ​កំពូល​ពិសេសអបអរសាទរខួប ៤០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-អាមេរិក គឺបាន​ធ្វើ​ឡើង​ដោយ​ផ្លែផ្កា​ធំធេង។ សម្តេចបញ្ជាក់ថា នៅចុងឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន បូក​អាមេរិក ដែលសម្តេចក៏បានអញ្ជើញឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក ចូលរួម​ប្រជុំ​នៅពេល​នោះផងដែរ តែលទ្ធភាពគាត់អាចមកប្រជុំបាន ឬយ៉ាងណានោះ យើងក៏មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។- សម្តេចតេជោ ហ៊ុន សែន បាននិយាយ​ដល់ជន​គប់ស្បែក​ជើង​ដាក់​សម្តេច​ក្នុងពេល​សម្តេច​ជួប​ជាមួយ​ប្រជាពលរដ្ឋខ្មែរនៅអាមេរិក-កាណាដា ដោយក្រុមម្ខាងហៅជននោះថា ជា«វីរបុរស»។ សម្តេច​បញ្ជាក់ថា គឺជារឿងមួយ ដ៏ហួសចិត្តបំផុត ដោយសម្តេច​ស្នើ​ឱ្យអាមេរិក​គិត​គូរ​រឿង​នេះ​ឱ្យបាន​ដិតដល់ ព្រោះវា «មិនមែនជាសិទ្ធិបញ្ជេ្មតិនោះទេ គឺជាការប៉ុនប៉ង»។- សម្តេចតេជោ ហ៊ុន  សែន បានប្រកាសថា សម្តេច​មិន​ស្នើ​អាមេរិក​មាន​វិធាន​ការចំ​ពោះជ​នគ​ប់​ស្បែកជើ​ង​ដាក់សម្តេចនោះទេ តែសម្តេចចង់ឃើញវិធានការរបស់អាមេរិកចំពោះករណីនោះ តាម​ច្បាប់​អាមេរិក។ សម្តេចបញ្ជាក់ថា «បើអាមេរិកចាត់ទុករឿងនោះជាសិទ្ធិបញ្ចេញមតិ ឬជារឿង​ធម្មតា​​នោះ រឿងដដែលនោះវានឹងកើតឡើងនៅប្រទេសដទៃ ទូទាំងពិភពលោក»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ហាម​ធ្វើ​កំណត់​ទូត​ទៅ​កាន់​ស្ថានទូត​អាមេរិកប្រចាំកម្ពុជាពីករណីជនម្នាក់គប់ស្បែកជើងលើសម្តេចក្នុងទឹកដីអាមេរិក ហើយ​ក៏​អំពាវនាវសូមកុំមានហិង្សា ឬបាតុកម្មប្រឆាំងតបតនឹងករណីនេះ។ សម្តេចបញ្ជាក់ថា «យើង​មិនស្នើអាមេរិកឱ្យមានវិធានការចំពោះករណីនេះទេ តែបើច្បាប់អាមេរិកកំណត់យ៉ាងណា នោះ យើងក៏មិនបានដឹងដែរ...»។- សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់ប្រជពលរដ្ឋឱ្យមានវិធានាការផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាជំងឺកូវីដ-១៩ តាមរយៈវិធានការ៣កុំ និង៣ការពារ ព្រមទាំងត្រូវពាក់ម៉ាសនៅទីកន្លែងប្រមូលផ្តុំ ដែលមានហានិភ័យខ្ពស់ ទោះជាករណីពាក់ម៉ាស មិនស្ថិតជាកាតព្វកិច្ចក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន បានបន្តកាសអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញ តាមទីកន្លែង ដែលរៀបចំដោយឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ។សង្កថាសម្តេចចប់នៅវេលាម៉ោង១០ និង១៤នាទី

លោក Putin មើល​មិន​ឃើញ​ថា ​ការពង្រីក​ខ្លួន​របស់​ណា​តូ​គំរាមកំហែង​ដល់​រុស្ស៊ី​ទេ តែ​ព្រមាន​ការ​បង្កើន​សកម្មភាព​យោធា​នៅ​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​

2022/05/17 10:05:32 am        1778
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពុំ​មានការ​គំរាម​ចំពោះ​រុស្ស៊ី​ទេ​ ប្រសិនបើ​ប្រទេស​ហ្វាំ​ង​ឡង់ និងស៊ុយអែតចូល​ជា​សមាជិក​សម្ព័ន្ធ​ណា​តូ ប៉ុន្តែ​បាន​ព្រមាន​ថា ក្រុង Moscow អាច​នឹង​ឆ្លើយតប​វិញ បើ​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​ថ្មី​របស់​អឺរ៉ុប​ខាងជើង​។ ​លោក Putin ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី​តាំងពី​ឆ្នាំ១៩៩៩ បានលើកឡើង​ម្តង​ហើយ​ម្តងទៀត​អំពី​ការពង្រីក​ខ្លួន​ ក្រោយ​សម័យ​សូ​វៀត​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ ឆ្ពោះទៅ​ទិសខាង​កើត​ឆ្ពោះ​ទៅ​ព្រំដែន​រុស្ស៊ី​ថា ​ជា​ហេតុផល​សម្រាប់​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​លោក Putin ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​ព្រមាន​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​លើ​លោក​ខាង​លិច​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន បាន​ឆ្លើយតប​ដោយ​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា​ចំពោះ​បំណង​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ដែល​ជា​ផលវិបាក​ជា​យុទ្ធសាស្ត្រ​ដ៏​ធំ​បំផុត​នៃ​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​រហូតមកដល់​បច្ចុប្បន្ន​។​​លោក Putin បាន​ប្រាប់​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​យោធា​ដ៏​មាន​ឥទ្ធិពល ​នៃ​អតីត​រដ្ឋ​សហភាពសូវៀត​របស់​រុស្ស៊ី​ថា ទាក់ទង​នឹង​ការពង្រីក​ខ្លួន​របស់​ណា​តូ​នេះ រុស្ស៊ី​មិន​មាន​បញ្ហា​ជាមួយ​រដ្ឋ​ទាំង​នោះ​ទេ ដូច្នេះ​ក្នុង​ន័យ​នេះ វា​មិន​មាន​ការ​គំរាមកំហែង​ភ្លាមៗ​ចំពោះ​រុស្ស៊ី​ពី​ការពង្រីក​ឥទ្ធិពល​របស់​អង្គការ​ណា​តូ ក្នុង​ការ​រួមបញ្ចូល​ប្រទេស​ទាំងនេះ​នោះ​ទេ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្នុងបេសកកម្មប្រឆាំងកូវីដ-១៩

2022/05/17 07:39:12 am        1072
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។ក្នុងពេលដែលកម្ពុជា រងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អឹមអូអាយ កំពង់ដេវ៉ា ចុះកុងត្រា ៣រដូវកាលជាមួយកីឡាករវ័យក្មេង ៣រូប បង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់ក្លិប
07/01/2026 11:07 AM
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស មានការចូលរួមផ្ទាល់ និងតាមអនឡាញពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនីប្រទេសសមាជិក ៥៣ប្រទេស
07/01/2026 10:07 AM
មេដឹកនាំកូរ៉េខាងជើង Kim Jong Un សរសើរ «ឆន្ទៈដ៏រឹងមាំ» ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយលោក Xi Jinping
07/01/2026 10:07 AM
ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូល​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន
07/01/2026 10:07 AM
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី
07/01/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
07/01/2026 09:07 AM
រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ជាផ្លូវការ ជាមួយរបៀបវារៈគន្លឹះចំនួនពីរ
07/01/2026 09:07 AM
អង្គការសហប្រជាជាតិ៖ ការផ្ទុះឡើងនៃជំងឺអេបូឡាអាចធ្វើឱ្យទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣,៦ ពាន់លានដុល្លារ
07/01/2026 09:07 AM
មនុស្សរាប់ពាន់នាក់ចេញធ្វើបាតុកម្មទាមទារឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ចាកចេញពីអាហ្វ្រិកខាងត្បូង
07/01/2026 09:07 AM
បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យកុមារ ១៤ នាក់ស្លាប់
07/01/2026 09:07 AM