សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​បណ្ដេញ​ក្រុម​អ្នកការទូត​រាប់​សិប​នាក់​របស់​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​

2022/05/19 10:04:53 am        984
​រុស្ស៊ី៖ ក្រុង Moscow បាន​បណ្ដេញ​ក្រុម​អ្នកការទូត​ជាច្រើន​នាក់​របស់​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ ជា​ការ​សងសឹក​ចំពោះ​ការ​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​ពី​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការ​រួមគ្នា​ប្រឆាំង​យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បណ្ដេញ​បុគ្គលិក​បេសក​កម្ម​ការទូត​បារាំង​ចំនួន ៣៤​នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​បាន​ទុក​រយៈពេល​ ២សប្ដាហ៍​ឲ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​។ ​សេចក្ដីថ្លែងការណ៍​ខាងលើនេះ​និយាយថា ក្រុង Moscow បាន​ចេញ​សេចក្ដីប្រកាស​នេះ បន្ទាប់ពី​ការ​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​រុស្ស៊ីលោក Pierre Levy និង​បាន​ប្រាប់​លោក​ថា ការ​បណ្ដេញ​បុគ្គលិក​បេសកកម្ម​ការទូត​រុស្ស៊ី​ចំនួន ៤១នាក់​នា​ពេល​កន្លងមក​គឺជា​សកម្មភាព​បង្ករឿង និង​ជា​ការ​សម្រេចចិត្ត​ខ្វះ​ការពិចារណា​។​​ក្រោយមក​ក្រសួង​ដដែល​របស់​រុស្ស៊ី​បាន​និយាយ​ថា បុគ្គលិក​ស្ថានទូត​ចំនួន ២៧​នាក់​របស់​អេ​ស្ប៉ា​ញប្រចាំ​នៅ​ទីក្រុង Moscow និង​អគ្គ​កុងស៊ុល​អេ​ស្ប៉ា​ញ​ប្រចាំ​ក្នុង​ទីក្រុង Saint Petersburg ត្រូវ​បាន​ប្រកាស​ឈប់​ស្វាគមន៍​ទៀតហើយ និង​ទុក​ពេល​ឲ្យ ៧​ថ្ងៃ​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​។ ​ខណៈ​ពុំ​មាន​ការចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​បញ្ជាក់​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ផ្សេងៗ​របស់​រុស្ស៊ី​ថា អ្នកការទូត​អ៊ីតាលី​ចំនួន ២៤​នាក់​ក៏​ត្រូវ​បាន​បណ្ដេញចេញ​ពី​ប្រទេស​រុស្ស៊ី​ដូចគ្នា​ដែរ៕អត្ថបទ៖ សុខមាន

គ្រួសារយុទ្ធជន និងពលរដ្ឋគ្រោះថ្នាក់ដោយសារមីន១០០គ្រួសារទទួលប្រាក់គ្មានការប្រាក់ពីបាកបាទក្រហមកម្ពុជា

2022/05/19 09:15:54 am        712
ព្រះវិហារ៖ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ដល់គ្រួសារយុទ្ធជនក្រីក្រនៅតាមបន្ទាត់ព្រំដែន និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ នាថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់ប្រាក់កម្ចីខ្នាតតូច គ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រ និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ ដោយសារមីនចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១លានរៀល សម្រាប់យកទៅប្រកបមុខរបរ បង្កបង្កើនផលពង្រីកអាជីវកម្មខ្នាតតូច និងចិញ្ចឹមសត្វ ដំាដំណាំជាដើម។លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជាពិសេសការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋទាំងអស់។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេស ដើម្បីការអភិវឌ្ឍរីកចម្រើនជាបន្តទៅមុខទៀត ហើយក៏សូមលើកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ឱ្យបន្តខិតខំពង្រីកមុខរបរបង្កបង្កើនផល ឬចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជៀសវាងការប្រកបរបរចូលព្រៃដូចមុន ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងដោយមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន ថែមទាំងដូសជំរុញទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យយ៉ាងល្អខ្ជាប់ខ្ជួន ដែលនេះគឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហើយបើកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។ គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាខិតខំពង្រីកមុខរបរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាពស្ថិរភាព និងអភិវឌ្ឍនភាពដូចសព្វថ្ងៃ នេះ។ សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន១.៥២២គ្រួសារ (ក្នុងនោះគ្រួសារពិការ ២៩០គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះបាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ កាត់សក់ លាងម៉ូតូ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ ជាដើម្បី។ បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕

មេទ័ពជើងគោកកម្ពុជា និងនាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្រសួងការពារជាតិអាមេរិក ប្រកាសប្រតិបត្តិការយោធាប្រទេសទាំងពីរ

2022/05/19 08:28:31 am        955
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួលជួប លោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

2022/05/19 08:10:39 am        1679
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ៕

អបអរសាទរ...! វ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាសវិញ្ញាសាសំដែងជាក្រុម

2022/05/18 04:45:16 pm        170
ភ្នំពេញ៖ វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាសវិញ្ញាសាសំដែងជាក្រុម នារីម្នាក់បុរសបីនាក់រួមមាន៖-កីឡាករិនី ប៉ាល់ ឆរស្មុី-កីឡាករ លី បូរ៉ាមី-កីឡាករ ជ្រិន ប៊ុនឡុង-កីឡាករ ប្រាក់ សុវណ្ណនីនេះជាមេដាយមាសទីបីហើយសម្រាប់កម្ពុជាបន្ទាប់ពីកីឡាប៉េតង់ និង ឃីគបុកស៊ីង។

លោក ហ៊ុន ម៉ាណែត សំណេះសំណាល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត

2022/05/18 02:29:47 pm        619
កំពត៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានចូល ត្រេកអរចំពោះសំណង់ព្រះវិហារថ្មីដ៏ស្កឹមស្កៃ និងជាសមិទ្ធផលថ្មីមួយទៀតផ្នែកព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់នៅលើទីតាំងគួរជាទីមនោរម្យក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត និងសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ទីអារាមនេះ។លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព្រះវិហារថ្មី នៅវត្តគិរីឱសថទឹកជប់នេះ បានកសាងនៅក្នុងឆ្នាំ១៩៦២ សម័យសង្គមរាស្រ្តនិយម ដោយមានអាយុកាលប្រមាណ ៦០ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម។ ក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើន​ ត្រូវបានកសាងឡើងវិញសម្រេចបានសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដោយមានការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។លោកបន្តថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវបានគ្រោងទុកមកជាយូរមកហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើងអាចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបីជាមិនទាន់ផុតរលត់ទាំងស្រុកក៏ដោយ។ លោក ហ៊ុន ម៉ាណែយ បានបញ្ជាក់ថា សាសនាពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។លោកបានបន្ថែមថា នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខ និងចាក់តំណាងនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យសពឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា

2022/05/18 01:38:26 pm        1713
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារមួយច្បាប់ចូលរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត និងបានចាត់តំណាង នាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចូលរួមបុណ្យសពឪពុក-ម្តាយ កញ្ញា សុវត្ថិឌី ធារិកា ដែលបានទទួលមរណភាព ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់តាមដងផ្លូវ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

វិមាន​ក្រឹម​ឡាំង​លើក​ឡើង​ថា គំនិត​ប្រើ​ធន​បម្រុង​របស់​រុស្ស៊ី​ពី​សំណាក់​ប្រទេស G7 នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ

2022/05/18 11:33:19 am        1527
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ​សម្រាប់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ឬ​ក្រុម​ប្រទេស G7 និង​សហភាព​អឺរ៉ុប ​ក្នុង​ការ​រឹបអូស​យក​ធន​បម្រុង​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កក និង​យក​ទៅ​ចំណាយ​ជំនួស​អ៊ុយ​ក្រែ​ន​។ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Christian Lindner បាន​ប្រាប់​កាសែត​អឺរ៉ុប​ថា លោក​បាន​បើក​ឲ្យ​មានការ​ផ្ដួច​ផ្ដើម​គំនិត​រឹបអូស​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រុស្ស៊ី ក្នុង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​លើ​ការស្ថាបនា​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ ហើយ​ថា​សំណើ​ទាំងឡាយ​ដែល​បាន​លើក​ឡើងកំពុង​ត្រូវ​បាន​ពិភាក្សា​រួច​ទៅ​ហើយ ​ក្នុងចំណោម​ប្រទេស​ទាំង​៧ និង​នៅ​ក្នុង​សហភាព​អឺរ៉ុប​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ គ្មាន​នរណា​ម្នាក់​ផ្ដល់​ដំណឹង​ស្ដីពី​ការ​គំនិត​ផ្ដួចផ្ដើម​បែបនេះ​មកកាន់​រុស្ស៊ី​ទាល់តែសោះ ដែល​លោក​បាន​និយាយ​ថា ការ​ធ្វើ​បែបនេះ​នឹង​ក្លាយ​ជា​រឿង​ខុសច្បាប់ ការប្រមាថ និង​ទាមទារ​ឲ្យ​មានការ​ឆ្លើយតប​សម​ហេតុផល​ បើ​ធ្វើ​បែប​នោះ​មែន​ នោះ​នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ​តែម្ដង​។​ក្រុម​ប្រទេស​ G7 ភាគច្រើន​ជា​ប្រទេស​មហាអំណាច​ធំៗ​នៅ​លោក​ខាង​លិច បាន​ហាមប្រាម​ការ​ធ្វើ​ប្រតិបត្តិការ​ចរន្ត​សាច់​ប្រាក់​ជាមួយ​ធនាគារ​កណ្ដាល និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដែល​បាន​បិទ​ខ្ទប់​ក្នុង​យុត្តាធិការ​របស់​ប្រទេស​ទាំងនោះ ដោយមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែ​កុម្ភៈ៕អត្ថបទ៖ សុខមាន

រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទ​ដាក់គ្នា ខណៈ​ការចរចា​សន្តិភាព​ជាប់​គាំង​

2022/05/18 10:55:47 am        659
​រុស្ស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការចរចា​សន្តិភាព​រ​វាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជាប់​គាំង​ដោយ​ភាគី​ទាំង​២ បាន​ស្ដីបន្ទោស​ដាក់គ្នា​ហើយ​ក្រុង Moscow កំពុង​បង្ហាញ​តម្រុយ​ថា​ ការ​វិល​ទៅ​រក​ការចរចា​អាច​នឹង​លំបាក​។ ​រុស្ស៊ី​បាន​ចោទ​អ៊ុយ​ក្រែ​ន​ពីបទ​ប្រកាន​ជំហរ​រឹងត្អឹង​របស់ខ្លួន និង​លោកខាងលិច​ចំពោះ​ការជួយ​រដ្ឋាភិបាល​ក្រុង​ Kyiv ដោយ​លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយ​ថា ក្រុង Washington ក្រុង London និងក្រុង Brussels ចង់​ប្រើ​អ៊ុយ​ក្រែ​ន​ដើម្បី​កេង​ចំណេញ​ខាង​យុទ្ធសាស្ត្រ​របស់​ពួកគេ​។ លោក Lavrov បាន​និយាយ​ថា លោក​ជឿ​ថា គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​អាច​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ទេ បើ​ក្រុម​អ្នកចរចា​ព្យាយាម​បញ្ជូន​ការសន្ទនា​ពឹង​ផ្អែក ​លើ​អ្វី​ដែល​លោក​ខាង​លិច​ត្រូវតែ​និយាយ​ជំនួស​មកវិញ​ ដោយ​ស្ថានភាព​បន្ទាន់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​បាន​បន្ថែមថា ដំណើរការ​នោះ​ទាត់ចោល​ឱកាស​សម្រាប់​ភាព​ជឿន​លឿន​ក្នុង​ដំណើរ​ការចរចា​។​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នោះ​តែងតែ​និយាយ​ថា យើង​បាន​ត្រៀមខ្លួន​ចរចា​ជានិច្ច ប៉ុន្តែ​យើង​បាន​ទទួល​មកវិញ​ត្រឹមតែ​ពាក្យ​ថា ​គ្មាន​ជម្រើស​។ សូម​រម្លឹក​ថា ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​រួម​គ្នា​ប្រកាសសង្គ្រាម​ចម្រុះ​ ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់​មិនទាន់​ច្បាស់លាស់ ក្រោយពេល​ប្រគល់​ខ្លួន​

2022/05/18 10:24:11 am        1032
​អ៊ុយក្រែន៖ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ទីក្រុង Kyiv កំពុង​ព្យាយាម​ស្វែងរក​ការដោះដូរ​អ្នកទោស ខណៈ​រោងចក្រ​ដែកថែប​រង​ការឡោមព័ទ្ធ​របស់​កង​កម្លាំង​រុស្ស៊ី​ជិត​បញ្ចប់​។​​ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ស្នេហា​ជាតិ​អ៊ុយ​ក្រែ​ន​នៅ​រោងចក្រ​ដែកថែប Azovstal របស់​ទីក្រុង Mariupol នៅតែ​មិន​ទាន់​មាន​ភាពច្បាស់លាស់​នៅឡើយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​អ្នក​ប្រយុទ្ធ​រាប់​រយ​នាក់​បាន​ប្រគល់​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​។ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ចំនួន ២៦៥​នាក់​បាន​ប្រគល់​ខ្លួន​ពី​មូលដ្ឋាន​ចុងក្រោយ​រង​ការឡោមព័ទ្ធ​ក្នុង​រោង​ចក្រ​ដែកថែប ប៉ុន្មាន​ម៉ោង​ក្រោយប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​បេសកកម្ម​ដើម្បី​ការពារ​រោងចក្រ​នេះ​បាន​បញ្ចប់​ហើយ ហើយ​ក្រុម​អ្នក​ប្រយុទ្ធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​​រុស្ស៊ី​។​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​និយាយ​ថា អ្នក​ទាំងឡាយ​ដែល​បាន​ប្រគល់​ខ្លួន​មាន ៥១​នាក់​​របួសធ្ងន់ និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Novoazovsk ក្នុង​តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។ ជោគ​វាសនា​របស់​ពួកគេ​នៅតែ​មិនទាន់​ច្បាស់លាស់​នៅឡើយ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
07/01/2026 09:07 AM
រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ជាផ្លូវការ ជាមួយរបៀបវារៈគន្លឹះចំនួនពីរ
07/01/2026 09:07 AM
អង្គការសហប្រជាជាតិ៖ ការផ្ទុះឡើងនៃជំងឺអេបូឡាអាចធ្វើឱ្យទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣,៦ ពាន់លានដុល្លារ
07/01/2026 09:07 AM
មនុស្សរាប់ពាន់នាក់ចេញធ្វើបាតុកម្មទាមទារឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ចាកចេញពីអាហ្វ្រិកខាងត្បូង
07/01/2026 09:07 AM
បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យកុមារ ១៤ នាក់ស្លាប់
07/01/2026 09:07 AM
ទួរគីនិយាយថា ណាតូកំពុងសម្របខ្លួនទៅនឹងទស្សនសន្តិសុខ ហើយសហរដ្ឋអាមេរិកមិនដកខ្លួនចេញទេ
07/01/2026 08:07 AM
អ៊ីរ៉ង់ថាខ្លួននឹងមិនជួបបេសកជនអាមេរិកទេ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព
07/01/2026 08:07 AM
អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM