សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក

2025/12/17 07:38:01 pm        359
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គ​ស្នង​ការ​សមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញរៀបចំបំផុសស្មារតីសមាជិកកាយឫទ្ធិនារីកម្ពុជា នាំ​គ្នា​ដាំ​បន្លែ ដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជា កំពុង​ប្រយុទ្ធ​ការពារ​ទឹក​ដី​ពី​សត្រូវ​សៀមឈ្លា​ន​ពាន​ និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពី​សំណាក់​កង​ទ័ពថៃ។លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោក​ជំទាវ​បាន​រៀប​ចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុល​សមាជិកា​សកម្ម​ភាព​ធ្វើ​ការ​ចាប់​ផ្តើម​ដាំ​បន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និង​ជួយ​គាំទ្រដល់ជនភៀសសឹកបានមួយចំនួន” ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​បានបន្តថា “សូមដាំបន្លែណាដែលឆាប់បានទទួលផល គឺចាប់ផ្តើមពីតូច តែ លោក​ជំទាវ​ ចង់ឱ្យសិស្សសាលាមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ព” ។យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្ត​អារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ៕

TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

2025/12/16 11:36:25 pm        201
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ថា កម្ពុជា មិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានចេញបញ្ជាក់បែបនេះ បន្ទាប់ពី ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៖«ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។  ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»។សម្ដេចតេជោថ្លែងថា៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»។សម្ដេចតេជោបានលើកឡើងថា កម្ពុជាទទួលស្គាល់ថា ធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។ សម្ដេច ក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ

2025/12/16 04:32:25 am        1270
ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ និងក្តីបារម្ភទាំងថ្ងៃទាំងយប់, នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ដែលកំពុងជួបប្រទះនូវទុក្ខលំបាក ព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់ គឺជាទុក្ខលំបាកផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ស្ថិតក្នុងក្តីដ៏ក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប និងសូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប៕

TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា

2025/12/15 02:58:44 am        1005
សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី១៤ខែធ្នូនេះថា ការបង្ហោះរបស់សម្ដេចកាលពីម្សិលមិញ គឺបានស្នើឱ្យ ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា-ថៃ គឺ​គួរ​ធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ផ្លូវអាកាសអាចធ្វើដំណើរបានធម្មតា។សម្ដេចតេជោបានសរសេរថា ម្សិលមិញ​ខ្ញុំ​បាន​បង្ហោះ​សារ​មួយ​ជូន​យោបល់​ចំពោះ​រាជ​រដ្ឋាភិបាល​ចំពោះ ករណី​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ព្រំដែន​គោក​គួរ​ត្រូវ​បាន​ផ្អាក​ដើម្បី​ធានា​សុវត្តិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។ អាច​មាន​ការ​ភាន់​ច្រឡំ ឬ​ចង់​បង្ករ​រឿង​ពី​ភាគី​ម្ខាង​ទៀត​ដែល​គិត​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​។សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ​គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះព្រោះការប្រយុទ្ធ និងការឈ្លានពាន​មាន​ទូទាំង​ព្រំដែន​គោក​ទៅ​ហើយ​បន្ថែម​ដោយ​ផ្នែក​មួយ​ នៃតំបន់សមុទ្រ។ សម្រាប់ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​នូវ​តែ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា​ ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ»។សម្ដេច​តេជោបានបន្តថា អាស្រ័យហេតុនេះ​សូម​បង​ប្អូន​ប្រជា​ជន​ថៃ​ដែល​កំពុ​ង​រស់​នៅ​កម្ពុជា​អាច​ចាក​ចេញ​ពី​កម្ពុជា​តាមផ្លូវអាកាសនៅភ្នំពេញ ឬនៅសៀមរាប។ សម្រាប់​ប្រជាជន​ថៃដែ​ល​កំពុង​ធ្វើ​ការ​នៅ​ជិត​ព្រំដែន​វៀតណាម​អាច​ចេញ​ទៅតា​ម​វៀត​ណាម​ហើយ​រក​វិធី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​វិញ​។ ឯប្រជាជន​កម្ពុជា​ប្រសិន​ចង់​មក​កម្ពុជា​ក៏​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ផ្លូវ​អាកាស​នៅ​ទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។សម្ដេចតេជោ​បានបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬ​ប្រជាជនថៃនោះឡើយ។ អ្វីដែល​យើង​សូម​ឲ្យ​ផ្អាក​គឺ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដែល​ជា​ចំណុច​គ្រោះថ្នា​ក់​ដល់​ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ និង​សូម​កុំ​យក​បំណង​ល្អរ​បស់​ខ្ញុំ​ដើម្បី​ការពារជិវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕

TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»

2025/12/14 06:02:00 pm        502
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែ​ធ្នូនេះ បានផ្ញើសារជូនជនរួមជាតិទាំងអស់ ដោយ «បង្ហាញនូវមោទនភាព ដែលបាន​ឃើញនូវ​កម្លាំង​ដ៏​រឹងមាំនៃ​មហា​សាមគ្គីជាតិ​ខ្មែរក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជា​តិ​យើង​កំពុង​ជួ​បប្រ​ទះ​នឹង​ការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង»។សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំមានមោទនភាព ដែល​បាន​ឃើញ​នូវ​កម្លាំង​ដ៏​រឹង​មាំនៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​យើង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ដោយ​សារ​ការ​ឈ្លានពា​នពីប្រទេសជិតខាង»។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ​នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិ​គ្រប់​រូប​ដែល​កំពុង​ឈរ​ជើង​បំពេញ​បេសក​កម្ម​យ៉ាង​អង់​អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សម្ដេចថ្លែងថា សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់​គាំទ្រ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។ សម្ដេច​នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូច​ជា​វីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

TOP STORY | សម្ដេចតេជោជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន

2025/12/13 08:55:32 pm        248
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សកាន់អំណាច នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។ សម្ដេចតេជោ បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។ សម្ដេចតេជោ បានបន្តថា ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។សម្ដេចតេជោបានបញ្ជាក់ថា ក្នុងសភាពការណ៍បែបនេះ ក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។សម្ដេចបានបន្តថា ពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតក្នុងប្រទេសថៃ ត្រូវបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ និងពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជា រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជា និងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។សម្ដេចតេជោបានអំពាវនាវឱ្យ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់ និងសូមរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ៕

BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក

2025/12/13 08:11:52 am        5754
ភ្នំពេញ៖តាមរយៈការ​សម្រួលសម្រួលរបស់ ឯកឧត្តម ដូ ណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នា​បញ្ឈប់ការ​បាញ់គ្នា​នៅល្ងាចស្អែកម៉ោងនៅអាមេរិក ត្រូវ​នឹង​ព្រឹកថ្ងៃទី១៣​ ខែធ្នូ ស្អែកនេះ​ម៉ោងនៅកម្ពុជា។ ឯកឧត្តម ដូ ណាល់ត្រាំ បញ្ជាក់ថា នៅព្រឹកនេះ ខ្ញុំមានការសន្ទនាដ៏ល្អមួយជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត អំពីការផ្ទុះអាវុធឡើងវិញដ៏អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់ពួកគេ។ ឯកឧត្តមប្រធានាធិបតីថ្លែងថា ពួកគេបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដែលចូលជាធរមាននៅល្ងាចនេះ (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោងនៅអាមេរិក) ហើយត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយខ្ញុំ និងដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ ឯកឧត្តមបានថ្លែងថា គ្រាប់បែកបានសម្លាប់ និងធ្វើឱ្យទាហានថៃជាច្រើននាក់រងរបួស គឺជាឧបទ្ទវហេតុមួយ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំង។ ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ឯកឧត្តមថ្លែងថា៖«ខ្ញុំសូមកោតសរសើរក្នុងការធ្វើការជាមួយអនុទីន និង ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យទាំងពីរ! ខ្ញុំក៏សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះជំនួយរបស់គាត់ក្នុងការដោះស្រាយបញ្ហាដ៏សំខាន់នេះ»។

BREAKING NEWS | ម៉ោង១៥និង៥៤នាទីថ្ងៃទី១១ធ្នូ យោធាថៃ​សម្រុក​ប្រើប្រាស់​យន្ត​ហោះ​F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រ អូរភ្លុកដំរី

2025/12/12 12:44:45 am        726
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាវេលា​ម៉ោង​១៥​និង​៥៤នាទី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា​ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់​យន្ត​ហោះ​F​-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់។កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញ​តួនាទី​របស់​ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយ​មិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ និងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការ​បំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕

BREAKING NEWS (UPDATE) | ម៉ោង១០និង០៦នាទី យោធាថៃ​បាន​បើក​ការ​វាយ​ប្រហារ​មុន​មក​លើ​ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់

2025/12/11 05:30:23 pm        530
នៅម៉ោងប្រមាណម៉ោង១០និង០៦នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់​អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់​ក្រសួងការពារជាតិ។ក្រសួងការពារជាតិបន្តថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំង​ជាមួយ​សត្រូវ​ឈ្លាន​ពាន​យ៉ាង​ស្វិត​ស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។

BREAKING NEWS | ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ

2025/12/11 03:30:46 pm        429
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅ​ក្នុង​ភូមិ​សាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ - ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM
កម្មករ ៣នាក់ស្លាប់ ក្នុងឧបទ្ទេហេតុក្នុងរោងចក្រផលិតគ្រឿងបង្គុំក្រុមហ៊ុន Tata Electronics ប្រទសឥណ្ឌា
11/10/2026 06:11 PM