អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច

ព័ត៌មានសំខាន់ៗ

សម្តេចធិបតីណែនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះធម្មជាតិនារដូវវស្សា

2025/05/23 06:01:01 pm        437
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវ ត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិនារដូវវស្សា និងបានណែនាំដល់ក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យត្រៀមពូជទុកចែកជូនដល់កសិករពេលជួបគ្រោះធម្មជាតិផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំឲ្យគ្រប់ក្រ សួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះហន្តរាយធម្មជាតិនារដូវវស្សានេះ ពិសេសគឺគ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីទូលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីអន្តរាគមន៍ ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផងនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដាន កម្ពស់ទឹកជាច្រចាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជដើម្បីចែកជូនកសិករក្នុង ការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានាករខូចខាតជាដើមនោះ។ នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការ យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្ន ដោយសារជំងឺរ ខណៈចំណាត់ ការនេះគឺដើម្បីការពារសុខភាពប្រជាពរដ្ឋ។ បើតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ដល់ក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រួពេទ្យ និងទីតាំងដើម្បីត្រៀមអន្តរាគមន៍បន្ទាន់ក្នុងករណីដែល ជំងឺកូវិដ១៩ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការ ត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រ ព័ន្ធការពារន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិ សេសរមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះ ជាដើម កាន់តែមានសភាពខ្លាំងជាងមុននោះ។ នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំក្រសួងធម្មការ និងសាសនា ពិនិត្យចំពោះអ្នក អះអាងថាខ្លួនមានបារមី ហើយយកសាសនាដើម្បីធ្វើអាជីវកម្ម និងឆបោកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេច ធិបតីក៏បានក្រើនរំលឹកដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរត្រូវពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជាពិសេសគឺអ្នកបើកបរពេលស្រវឹង និងត្រូវអនុវត្តនូវគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដោយត្រូវមានវិធានការឲ្យដូចជាភ្លៀងរលឹម ដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន ក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ បាន  ចក់

ក្រោយអនុសាសន៍សម្ដេចតេជោ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជួបប្រជុំជាមួយ ឯកឧត្តម ជា សុមេធី លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាបញ្ចូលទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល

2025/05/22 05:50:40 pm        129
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដោតជាសំខាន់លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិល ចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបង្កើតក្រុក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ជា សុមេធី ថា គតិបណ្ឌិតរបស់សម្ដេចតេជោនាពេលនេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់នៅឯកោ និងរស់នៅដោយលំបាកឡើយ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ឆ្លើយតបថា ក្រសួងនឹងពិភាក្សាជាមួយមន្ត្រីផ្នែកច្បាប់ដើម្បីរៀបចំក្រុមការងារអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន៕

សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យកែលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បី​ពង្រីក​វិសាល​ភាព​បន្ថែម​ដល់និវត្តជនទាំងអតីតយុទ្ធជន និងកងកម្លាំងស៊ីវិល

2025/05/22 04:03:51 pm        208
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភានៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) នៅ​វិមាន​៧មករា រាជធានីភ្នំពេញ។បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងក្រោយកិច្ចប្រជុំនេះថា នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គោលដៅសំខាន់គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅ​ការងារ​បន្ត​ទៀត​សម្រាប់​សមាគម​អនុវត្ត​។ ឯកឧត្តមបន្តថា បញ្ហាប្រឈមដែលបានលើកឡើង ហើយរកដំណោះស្រាយនោះ គឺសម្ដេចតេជោ បាន​រៀប​ចំឱ្យដំណើរការនៃក្រុមព័ត៌មានអតីតយុទ្ធជនកម្ពុជា ដោយនៅ​ក្នុង​នោះ​ឱ្យ​មាន​សកម្មភាព​នៃ​ការ​បង្កើតដាក់ឱ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់អតីតយុទ្ធជនកម្ពុជាមានដូចជា ហ្វេស​ប៊ុក តេឡេក្រាម យូធូប និងតិចតុក ជាដើម ដើម្បីធ្វើយ៉ាង​ណាជំរុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​សកម្មភាព​ដែលជា​ស្នាដៃ និងជាសមិទ្ធផល និងផ្សព្វផ្សាយអំពី​ការងារ​របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ព្រមទាំងសកម្មភាព ឬក៏ការរស់នៅរ​បស់អ​តីត​យុទ្ធ​ជន​កម្ពុជា​ឱ្យ​កាន់​តែ​ផុស​ផុល​ឡើង​នៅ​លើ​បណ្ដាញសារព័ត៌មាន ពោលគឺបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើង​នូវ​ចំណុច​ស្នូល​សំខាន់​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​វិសោធន​កម្ម​លក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ដោយសម្ដេចបាន​ផ្ដល់​អនុ​សា​សន៍​ឱ្យ​មាន​ការ​រៀប​ចំ​ដើម្បី​ឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសំ​ដៅធ្វើ​យ៉ា​ងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែង​បន្ថែ​មទៀត​ដល់​និវត្ត​ជន​ទូទៅ​ដោ​យមិនចំពោះតែអតីតយុទ្ធជនកន្លមកនោះទេ។ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោឱ្យកែ លក្ខន្តិកៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជានេះ គឺក្នុងគោលដៅដើម្បីបញ្ចូលនិវត្តជនទូទៅ ក្នុងនោះមាន​មន្រ្ដី​រាជ​ការ​ស៊ីវិល រួមទាំងកម្លាំងប្រដាប់អាវុធឱ្យមកចូលនៅក្នុងក្របខណ្ឌនៃសមាគមនេះដែរ។ ឯកឧត្តម​ថ្លែង​ថា ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោបែបនេះ ក្នុងគោលដៅ​ដើម្បី​គ្រប់​គ្រង​ទៅ​លើ​ដំណើរ​ការនៃនិវត្តជនទូទៅដោយមិនទុកពួកគាត់ចោល គឺការយកចិត្តទុកដាក់ និងការ​ជួយ​ជ្រោម​ជ្រែង​ឧបត្ថម្ភតាមទិដ្ឋភាព និងតាមការពិនិត្យ​ជាក់​ស្ដែង​ទៅ​លើ​និវត្ត​ជន​ទាំង​អស់​ដោយ​មិន​ចំពោះ​តែ​អតីតយុទ្ធជននោះទេ។ ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា នេះគឺជាអនុសាសន៍ និងជាការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​បន្ថែម​ទៀត​របស់​​សម្ដេច​តេជោ ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល​សម្ដេច​បាន​គិតគូរ​ដល់​អ្នក​ចូល​និវត្តន៍​ទាំង​អស់ទាំងមន្រ្ដីរាជការស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍ ដើម្បី​អាច​ចូល​ក្នុង​ក្របខណ្ឌនៃមាគមអតីតយុទ្ធជនកម្ពុជា និងរួមចំណែក​ក្នុង​ការ​ជួយ​ដល់​ពួក​គាត់​តាម​យន្ត​ការ​តាម​រយៈ​សមាគម៕

សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

2025/05/22 10:29:09 am        165
នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​របស់ សមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាន​ផ្ដល់​អ​នុ​សាសន៍​ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីត​យុទ្ធជន​ឲ្យ​មាន​វិសាល​ភាព​គ្រប​ដណ្តប់​ទៅ​លើ​និវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀន​ចូល​និវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍៕

ព្រះមហាក្សត្រ៖ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និង​ប្រកប​ដោយ​ថាមពលខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន

2025/05/22 10:19:18 am        86
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥ បានបើក​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន២៩។ នៅ​ក្នុង​ឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជសារជូនអង្គរដ្ឋសភា ដោយបានមានព្រះរាជបន្ទូលកោតសរសើរ វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផលរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញ​ការងារ​ស្នូល​របស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាន នូវ​សមិទ្ធផល​ជា​ច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ។ព្រះរាជសារបានបន្តថា ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈ​កម្មការនានា ន រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញ​ការងារ​យ៉ាង​សកម្ម​នៅ​តាមមណ្ឌល រាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់​អំពី​ស្ថាន​ភាព​ជាក់​ស្តែង​មាន​ជា​អាទិ៍​អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបាន​ជួយ​អន្ត​រាគមន៍ ដោះស្រាយបញ្ហា ប្រឈម និងសំណូមពរ ជូនដល់ប្រជារាស្ត្រ បានយ៉ាង​ច្រើន​គួរ​កោត​សរសើរ។ បន្ថែមពីនេះ គណៈកម្មការនានារបស់រដ្ឋសភាក៏បានប្រជុំ ពិនិត្យ និងសិក្សា​សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗនានា ដែលស្នើឡើងដោយ​រាជ​រដ្ឋាភិបាល​នឹង​ត្រូវ​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ក្នុងពេលខាងមុខ ផ្ដល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅប​ម្រើ​ជាឧ​ត្តម​ប្រយោជន៍​ជូន​ជាតិ មាតុភូមិ និងប្រជារាស្ត្រ។ជាមួយគ្នានេះ រដ្ឋសភាក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយ បាន​ទទួល​ជួប​ពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេស ជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិនិងអន្តរជាតិនានា និងបាន​ចូល​រួម​កិច្ច​ប្រជុំ​ អន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបាន​លើក​កម្ពស់​កិត្យានុភាព​កម្ពុ​ជា​នៅ​លើ​ឆាក​អន្តរជាតិ​ក៏ដូចជា​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់ស​ភាក​ម្ពុជា​ក្នុង​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​ដល់​ការ​ថែរក្សា សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ និងសកលលោក ។អាស្រ័យដោយមូលដ្ឋានច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានកសាងឡើង រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធានា​ដល់​ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា ។ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មានព្រះរាជអង្គការបន្ថែមថា សូមចូលរួមអបអរសាទរចំពោះសា្ថប័ននីតិប្បញ្ញត្តិ និងស្ថាប័ន​នីតិ​ប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និង​យុទ្ធសាស្ត អភិវឌ្ឍជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍព្រះរាជា​ណា​ចក្រ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ប្រសើរឡើងជាលំដាប់ ជាប្រទេសដែលមាន​ការអ​ភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រក​ប​ដោយ​ចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង​សកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវា​នុវត្តន៍ និងអភិវឌ្ឍន៍ជនបទ៕

ព្រឹកស្អែក សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ

2025/05/20 04:51:38 pm        120
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធ សមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិតនៅវិទ្យាស្ថាន ជាតិអប់រំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំរបស់ក្រសួងអបរំ។ សេចក្ដីប្រកាសបានឱ្យដឹងថា ចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែ ទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៅវិទ្យាស្ថានជាតិអប់រំ ទាំងផ្នែករឹង និងផ្នែកទន់ ដោយសម្រេចបាន លទ្ធផលដូចខាងក្រោម៖ផ្នែករឹង៖ ក្រសួងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានជាតិអប់រំទាំងមូល រួមបញ្ចូលទាំង៖ ១). ការ សាងសង់អគារសិក្សាមួយខ្នងសម្រាប់មហាវិទ្យាល័យគរុកោសល្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ២). ការសាងសង់ បណ្ណាល័យ សម្តេចព្រះសង្ឃរាជ ជួន ណាត ៣).ការជួសជុលកែលម្អអគារ បេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន១៦ ដែលរួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋម សិក្សាអនុវត្ត ៤). ការសាងសង់របង ខ្លោងទ្វារ និងខឿនព័ទ្ធជុំវិញ ៥). ការរៀបចំសួនច្បារ ទីលានកីឡា ចំណត យានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា និង ៦).ការបំពាក់សម្ភារសិក្សា បន្ទប់រៀនឆ្លាតវៃ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងសម្ភារៈការិយាល័យទំនើប។ផ្នែកទន់៖ វិទ្យាស្ថានជាតិអប់រំបានសហការជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ ក្នុងការកែលម្អកម្មវិធីបណ្តុះបណ្តាលដំបូង និងកម្មវិធីបណ្តុះបណ្តាលបន្ត។ បន្ថែមពីនេះ ស្តង់ដាប្រតិបត្តិ និងបទបញ្ញត្តិសម្រាប់ការគ្រប់គ្រងទូទៅ រួមទាំងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងការងារ និងការសិក្សា ត្រូវបាន រៀបចំឡើង ដើម្បីឱ្យដំណើរការការងារទាំងមូលមានលក្ខណៈជាប្រព័ន្ធ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពព្រមទាំងរៀបចំសកម្មភាពក្រៅម៉ោងសិក្សា រួមមានក្លឹបសិក្សា ពិព័រណ៍ស្នាដៃ ការងារគម្រោង បណ្ណាល័យ ពិសោធន៍វិទ្យាសាស្ត្រ សុខភាពសិក្សា សិក្ខាសាលា បាឋកថា ទស្សនកិច្ចសិក្សា ការបញ្ចូលបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតនៅក្នុងការបង្រៀននិងរៀន។ គ្រូឧទ្ទេស បុគ្គលិក និស្សិត និងគរុនិស្សិតទទួលបានការលើក កម្ពស់សមត្ថភាពស្រាវជ្រាវអប់រំ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកក្នុងកំណែទម្រង់អប់រំ ស្របតាមចក្ខុវិស័យ អភិវឌ្ឍជាតិ និងនិន្នាការអប់រំថ្មីក្នុងតំបន់ និងសកលលោក។ គ្រូឧទ្ទេសក៏ទទួលបាននូវការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈជាប្រចាំពាក់ព័ន្ធនឹងការអប់រំស្លែម ការគ្រប់គ្រងបណ្ណាល័យ សមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបញ្ញា សិប្បនិម្មិត ការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈតាមមុខវិជ្ជា និងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី។គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានផ្តល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់វិទ្យាស្ថានជាតិអប់រំ ដែលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៦ និងការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ដែលបានបំពេញស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ កម្រិតកម្មវិធី សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ជាមួយគ្នានេះ នៅក្នុងសន្និបាតអប់រំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសទទួលស្គាល់វិទ្យាស្ថានជាតិអប់រំជា សាលាគរុកោសល្យគំរូ។ គិតមកត្រឹមឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានជាតិអប់រំបានបណ្តុះបណ្តាល គរុនិស្សិតកម្រិតឧត្តមតាមរូបមន្តបរិញ្ញាបត្រ+១ និងបរិញ្ញាបត្រ+២ បានប្រមាណ ១៨,៥២៧នាក់ ស្រី ៥,៩៥៧ នាក់។និស្សិត គរុនិស្សិតជ័យលាភីនៅក្នុងពិធីចែកសញ្ញាបត្ររួមមាន៖ និស្សិតបណ្ឌិត ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១ ចំនួន ៤នាក់ និស្សិតអធិការអប់រំ ជំនាន់ទី៧ ចំនួន១៩នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ជំនាន់ទី៦ ចំនួន១៥នាក់ ជំនាន់ទី៧ ចំនួន១៦នាក់ និស្សិត បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១០ ចំនួន៣៤នាក់ ជំនាន់ទី១១ ចំនួន៤២នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៣ ចំនួន១៤នាក់ ជំនាន់ទី៤ ចំនួន៩នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យជំនាន់ទី៤ ចំនួន២៤នាក់ និង គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី១ ចំនួន ៩៨នាក់៕

សម្ដេចតេជោ ហ៊ុន សែន៖សហគ្រាសធុនតូច និងធម្យមដើរតួនាទីសំខាន់ជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិក្នុងនោះបានរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប

2025/05/20 04:41:16 pm        144
ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បញ្ជាក់ថា សហគ្រាសធុនតូច និងធម្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកក៏ដូចជាជ្រោមជ្រែងដល់សេដ្ឋកិច្ចកម្ពុជា ខណៈកន្លងមកនេះបានចូលរួមចំណែកចំនួន ៦៣% នៃផលិតផលក្នុងស្រុកសរុប។​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីកាយដែលបានជួបជាមួយ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសមនៅព្រឹកនេះ។ សម្ដេចតេជោ បានអរគុណដល់សមាគមដែលបានចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតជាសម្ព័ន្ធមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។សម្ដេចតេជោបានសង្គត់ធ្ងន់ថា គ្រឹះដ៏រឹងមាំនៃសន្ដិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យរួមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រើសើរឡើង។ នៅក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម បានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូទាំងអស់បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកឧកញ៉ា បានជម្រាបជូនសម្ដេចតេជោថា កន្លងមកសមាគម បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមរៀបចំពិធីបុណ្យសំខាន់ៗដូចជា បុណ្យសមុទ្រ និងបុណ្យទន្លេដោយមានរៀបចំការតាំងពិព័រណ៍ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឱកាសនោះរួមនឹងសកម្មភាពសំខាន់ៗជាច្រើនទៀតដែលសមាគមបានធ្វើ ក៏ដូចជាការបណ្ដុះបណ្ដាលនៅទាំង២៥រាជធានី-ខេត្ត គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូច និងធម្យម អំពីការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអាជីវកម្ម ជាពិសេសគឺការបណ្ដុះបណ្ដាលឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបាននូវកម្ចីក្នុងការអភិវឌ្ឍបន្ថែមចំពោះសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ថា៖«សហគ្រាសធុនតូច និងធម្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកក៏ដូចជាជ្រោមជ្រែងដល់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានជាង ៩៨ ភាគរយនៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានជាង ៧,៥ សែនសហគ្រាស ដែលបានផ្ដល់ការងារជាង ៧០% នៃកម្លាំងពលកម្មសរុបជាង ២,៩ លាននាក់ ទទួលបានការងារធ្វើតាមរយៈសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។ សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ជាពិសេចូលរួមចំណែកចំនួន ៦៣% នៃផលិតផលក្នុងស្រុកសរុប ដែលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី ក៏ដូចជាការចូលរួមយ៉ាងសំខាន់នៃសហគ្រាសធុនតូច និងមធ្យមក្នុងការចូលរួមជ្រោមជ្រែងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាំងតែពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី រហូតដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងជ្រោមជ្រែងលើកស្ទួយជាបន្តបន្ទាប់។ សម្ដេចបានជំរុញឱ្យសហគ្រាសធុនតូច និងធម្យមបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកំពុងធ្វើ ដើម្បីលើកទឹកចិត្ត និងជួយដល់សហគ្រាសធុនតូច និងមធ្យម៕

អេមីរ៉ាតអារ៉ាប់រួមនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

2025/05/19 02:44:58 pm        146
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និង​ពិភាក្សាលេីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស​ ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជា​និង​ UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេចបរវធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា​ ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។ សម្តេចបវរធិបតីលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។ សម្តេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា​តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​កម្ពុជាបន្ថែមទៀត

2025/05/19 02:25:01 pm        85
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។ លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០​ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។ជាការឆ្លើយតប,​ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានអរគុណ​អូស្ត្រាលី​ និយាយជារួម​ និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក​ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ,​​ សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ​ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។សម្តេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សា​និងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក​ ព្រមទាំងស្វែងរកនូវ​ឱកាសបន្ថែមទៀត​ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ​,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរ៕

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរសាងសង់រួចរាល់ ១០០% តាមរយៈ​សំណូមពរ​ប្រជា​សហគមន៍ជាមួយសម្តេចបវរធិបតីកាលពីដើមឆ្នាំនេះ

2025/05/18 03:23:17 pm        688
កំពង់ធំ៖​ ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេច​ការ​សាង​សង់​រួច​រាល់​ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជា​មួយ​សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការ​ស្ថាបនា​ផ្លូវ​ល្បាយ​ក្រួស​តភ្ជាប់​ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូន​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូររុងរឿង នាឱកាសចុះជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​នៅ​ចម្ការ​ចន្ទី​របស់​សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅ​លើក​កម្ពស់​ការ​ដឹក​ជញ្ជូន​កសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់​ភារកិច្ច​ជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។ គូស​រំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧​គ្រួសារ​ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រម​ទាំង​អ្នក​ទទួលផលដោយប្រយោល សរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំ​គោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មាន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុង១ថ្ងៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហ្គាសឡើងថ្លៃ ពេលក្រុមហ៊ុន QatarEnergy ផ្អាកការផលិតឧស្ម័នធម្មជាតិ LNG ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
03/02/2026 09:03 PM
WHO៖ មន្ទីរពេទ្យ នៅទីក្រុងតេអេរ៉ង់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការផ្ទុះក្បែរនោះ
03/02/2026 08:03 PM
សមាជិកយោធាអាមេរិកទី៤ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការកំពុងបន្តមាននៅអ៊ីរ៉ង់
03/02/2026 08:03 PM
យន្តហោះអាមេរិកចាកចេញ ក្រោយអេស្ប៉ាញ បញ្ជាក់ថា មូលដ្ឋានមិនអាចត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ីរ៉ង់ទេ
03/02/2026 08:03 PM
«អង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង»
03/02/2026 08:03 PM
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
03/02/2026 08:03 PM
ឆ្មាំអ៊ីរ៉ង់៖ ការិយាល័យរបស់លោក Netanyahu និងទីស្នាក់ការកណ្តាលមេបញ្ជាការកងទ័ពអាកាស ត្រូវបានកំណត់គោលដៅ
03/02/2026 07:03 PM
CENTCOM៖ យន្តហោះចម្បាំងអាមេរិក ៣គ្រឿង ត្រូវបានប្រព័ន្ធការពារដែនអាកាសគុយវ៉ែតច្រលំបាញ់ទម្លាក់
03/02/2026 07:03 PM
កងទ័ពអ៊ីស្រាអែល៖ «ការវាយប្រហារទ្រងទ្រាយធំ» ថ្មី នៅ «ចំណុចកណ្ដាលទីក្រុងតេអេរ៉ង់» បានចាប់ផ្ដើម
03/02/2026 07:03 PM
ហាងបិទទ្វារ ដងផ្លូវមានសភាពស្ងប់ស្ងាត់នៅទីក្រុងតេអេរ៉ង់ បន្ទាប់ពីការស្លាប់របស់លោក Khamenei
03/02/2026 07:03 PM