ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

លោក Putin ប្រាប់​អ៊ុយ​ក្រែ​ន​ថា ក្រុម​អ្នកតស៊ូ​នៅ​រោងចក្រ​ដែកថែប​ត្រូវតែ​ទម្លាក់អាវុធ​ចុះ​

2022/05/06 10:06:53 am        1731
​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin និយាយ​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​គួរតែ​បញ្ជា​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​ ដែល​នៅតែ​ពួន​សំងំ​ក្នុង​រោងចក្រ​ដែកថែប​រង​ការ​ហ៊ុម​ទ័ព Azovstal របស់​ទីក្រុង​យុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធ​ចុះ ដើម្បី​ឲ្យ​ជន​ស៊ីវិល​មានឱកាស​ចាកចេញ​ពី​រោងចក្រ​ត្រូវ​បាន​ឡោមព័ទ្ធ ​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង Mariupol។​ ​ក្រុង Moscow បាន​សន្យា​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​ ៣​ថ្ងៃ ប៉ុន្តែ​មាន​របាយការណ៍​និយាយ​ថា នៅ​តែ​មាន​ការវាយប្រហារ​ទៅលើ​រោងចក្រ ជាទី​ដែល​ជន​ស៊ីវិល​ប្រមាណ ២០០​នាក់​នៅតែ​ជាប់​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន​។ ​រម្លឹក​ពី​ជម្លោះ​ពាក្យសម្ដី​រវាង​រុស្ស៊ី និង​អ៊ីស្រាអែល ក្រោយ​ការ​អត្ថាធិប្បាយ​របស់​លោក Lavrov ​ប្រមុខ​ការទូត​រុស្ស៊ី​ថា មេដឹកនាំ​ណា​ស៊ី អា​ដុល​ហ្វ័ អ៊ី​ត្លែ​ (Adolf Hitler) ​មាន​ឈាមជ័រ​ជនជាតិ​ជ្វី​ហ្វ ទំនងជា​ត្រូវ​បាន​ផ្សះផ្សា​អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Putin​ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett​។ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា លោក ​Putin បាន​សូម​អភ័យទោស​ចំពោះ​ការ​អះ​អាង​របស់​ប្រមុខ​ការទូត​រុស្ស៊ី​ដែល​ថា Hitler ជា​ផ្នែក​មួយ​នៃ​ពួក​ជ្វី​ហ្វ​។​ ​ការិយាល័យ​របស់​លោក Bennett បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ទទួល​យក​ការ​សូម​អភ័យទោស​ពី​លោក Putin ទោះ​បីជា​ខាង​វិមាន​ក្រឹម​ឡាំង​ពុំបាន​និយាយ​ពី​ការ​សូម​អភ័យទោស​នោះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា...បែកគ្នាលើកនេះ បែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ

2022/05/06 03:09:40 am        559
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរសារខ្លីដ៏សង្វេគ នៃមរណភាពឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើត ដោយមានខ្លឹមសារថា «បងប្អូនយើងបែកគ្នា ដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះ បែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»។គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលមរណភាពដោយគាំងបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ ៕

ដំណឹងមរណភាព ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាព ដោយសារគាំងបេះដូង ក្នុងជន្មាយុ៧២ឆ្នាំ

2022/05/05 12:17:53 pm        371
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។សពរបស់ឯកឧត្តម ហ៊ុន ណេង តម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

អង្គការ​សហប្រជាជាតិ​៖​ ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៣,២៣៨​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2022/05/05 11:51:14 am        2061
​អ៊ុយក្រែន៖ យោង​តាម​ទិន្នន័យ​ថ្មីឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់ ៣,២៣៨​នាក់​រួម​ទាំង​កុមារ​ចំនួន ២២៧​នាក់បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ីបាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ជន​ស៊ីវិលចំនួន ១,៧០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់ Donetsk ​និង Luhansk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។​ ប្រភព​ខាងលើ​បាន​បន្ថែម​ថា ជន​ស៊ីវិល​ចំនួន ១,៥៣៨​នាក់​បន្ថែម​ទៀត​បាន​បាត់​បង់ជីវិត​ក្នុង​តំបន់នានា រួម​ទាំង​ទីក្រុង Kyiv, ទីក្រុង Kharkiv នៅ​ភាគ​ខាងកើត​, ទីក្រុង Chernihiv ក្នុង​ភាគ​ខាងជើង និង​ទីក្រុង Kherson នៅ​ភាគ​ខាងត្បូង។ ទីភ្នាក់ងារ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ជន​ស៊ីវិល​ចំនួន ៣,៣៩៧​នាក់​បាន​រង​របួស​ចាប់​តាំង​ពី​រុស្ស៊ី​ ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​សឹក​ពិសេស​ចូល​ទៅ​អ៊ុយ​ក្រែ​ន​។​ទីភ្នាក់ងារ​ដដែល​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ខ្លួន​ជឿ​ថា ​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ស្លាប់ និង​របួសមាន​ខ្ពស់​ជាង​នេះដោយសារតែ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ពិបាក​ក្នុង​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​រាល់​របាយការណ៍​នានា ​ពី​តំបន់​ផ្សេងៗ​កំពុង​ស្ថិត​ក្រោម​ការ​ទម្លាក់​គ្រាប់បែក​ពី​កងកម្លាំង​រុស្ស៊ី ដូចជា​ទីក្រុង Mariupol ជាដើម​៕ ​​អត្ថបទ៖ សុខមាន

រុស្ស៊ី​ច្រានចោល​ការ​លើក​ឡើង​ដែល​ថា ​លោក Putin នឹង​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​៩​ឧសភា​

2022/05/05 11:16:42 am        2384
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការ​លើក​ឡើង​ដែល​ថា លោក ​Putin នឹង​ប្រកាសសង្គ្រាម​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ថា​ជា​រឿង​ឥតប្រយោជន៍​។ ​រហូត​មក​ទល់នឹង​ពេលនេះ​ទីក្រុង Moscow នៅតែ​ប្រកែក​ថាវា​មិន​មែន​ជា​សង្គ្រាម​ទេ ដោយ​សំដៅ​ដល់​ការ​វាយ​លុក​បច្ចុប្បន្ន​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។​​ប៉ុន្តែ​ក្រុម​មន្ត្រី​លោក​ខាង​លិច​បាន​លើក​ឡើង​ថា លោកប្រធានាធិបតី Vladimir Putin អាច​ប្រើ​ក្បួន​ព្យុហយាត្រា​ជ័យជម្នះថ្ងៃ​៩​ឧសភា​ដើម្បី​ប្រកាស​ពី​សកម្មភាព​យោធា​ដែល​ចេះតែ​រីក​ធំ​។ ​ទោះ​យ៉ាង​ណា​ក៏ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា ពាក្យ​ចចាមអារ៉ាម​នេះ​គ្មាន​ការពិត​ទាល់តែសោះ​។ រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិ​អង់គ្លេស​លោក Ben Wallace បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ក្បួន​ព្យុហយាត្រា​ក្រុង Moscow រំឭក​ដល់​ជ័យជម្នះ​លើ​ពួក​ណា​ស៊ី​និយម និង​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បន្ទរ​ការ​គាំទ្រ​ដល់​ការ​ចល័ត​ទ័ព​ដ៏​ច្រើន​សម្បើម និង​វាយ​សម្រុក​រុល​ទៅមុខ​ជាថ្មី​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងបើកការគ្រោះយោបល់រឿងជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃស្អែកនេះ

2022/05/05 04:04:02 am        478
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

រុស្ស៊ី​បង្កើន​ការវាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ព្រមាន​បាញ់​កម្ទេច​ការ​ដឹក​ជញ្ជូន​អាវុធ​របស់​ណា​តូ

2022/05/05 09:57:25 am        7851
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​ស្ថានីយ​រថភ្លើង និង​កន្លែង​ផ្គត់ផ្គង់​អាវុធ​ផ្សេងទៀត ខណៈ​ចោទប្រកាន់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ពី​បទ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​។ ​យោធា​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​ប្រើប្រាស់​មី​ស៊ី​ល​បាញ់​ពី​សមុទ្រ និង​តាម​អាកាស ដើម្បី​បំផ្លាញ​រោងចក្រ​ថាមពល​អគ្គិសនី​នៅ​ស្ថានីយ​រថភ្លើង​ចំនួន​ ៥កន្លែង​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កាំភ្លើង​ធំ និង​យន្តហោះ​ក៏បាន​វាយប្រហារ​បន្ទាយ​ទាហាន និង​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ និង​គ្រាប់រំសេវ​ផង​ដែរ​។​ ​ការ​ប្រកាស​អាសន្ន​បាន​លាន់​លឺ​នៅ​ក្នុង​ទីក្រុង​នានា​ទូទាំង​ប្រទេស​កាលពី​យប់​ថ្ងៃ​ពុធ និង​មាន​ការ​បាញ់​មី​ស៊ី​ល​ទៅលើ​ទីក្រុង​ Cherkasy និង Dnipro ក្នុង​ភាគ​កណ្តាល​អ៊ុយ​ក្រែ​ន និង​ទី​ក្រង ​Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​។ នៅ​ទីក្រុង Dnipro អភិបាលក្រុង​បាន​និយាយ​ថា ការ​បាញ់​ផ្លោង​មួយ​បាន​វាយប្រហារ​ចំ​កណ្តាល​ទីក្រុង​។ ពុំ​ទាន់​មានការ​បញ្ជាក់​ពី​ការ​រង​របួស ​ឬ​ការខូចខាត​ភ្លាមៗ​នោះ​ទេ​។​ ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​ប្រើ​យុទ្ធសាស្ត្រ​ភេរវ​និយម​មី​ស៊ី​ល ដើម្បី​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​យោង​តាម​អភិបាលក្រុង​ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ក៏បាន​ផ្ទុះឡើង​ផង​ដែរ​ កាលពី​ថ្ងៃ​ពុធ​នៅ​រោងចក្រ​ដែក​ថែប Azovstal ក្នុង​ទីក្រុង Mariupol ដែល​តំណាង​ឲ្យ​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន ​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង​ដែល​ត្រូវ​បាន​បំផ្លាញ​។ ប៉ុន្តែ​មន្ត្រី​រុស្ស៊ី​មួយ​រូប​បាន​បដិសេធ​ថា ទាហាន​របស់​ក្រុង Moscow មិនបាន​វាយលុក​លើ​រោងចក្រ​នោះ ដូចដែល​ក្រុម​មេបញ្ជាការ​អ៊ុយ​ក្រែ​ន​បាន​អះអាង​មួយថ្ងៃ​មុន​នោះ​ទេ​។​ ​ទីភ្នាក់ងារសារព័ត៌មាន RIA បាន​ដកស្រង់​សម្តី​លោក Sergei Shoigu រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា យោធា​រុស្ស៊ី​នឹង​ចាត់​ទុក​ការ​ដឹកជញ្ជូន​អាវុធ​របស់​ណា​តូនៅ​ក្នុង​អ៊ុយ​ក្រែ​ន ​ជា​គោលដៅ​ដែល​ត្រូវតែ​បាញ់​កម្ទេច​ចោល​៕អត្ថបទ៖ សុខមាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវា «ឆ្មបជាតិ» ៥ឧសភា ឆ្នាំ២០២២

2022/05/05 09:52:08 am        500
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងទិវា ឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ”ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពសកល” នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនមហាឧបាសក លីន គ្រី

2022/05/04 10:47:56 am        380
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ មហាឧបាសិកាប៊ុនសាមលេន​និងឧបាសកគីមទូចព្រមទាំងបុត្រនិងចៅឯកឧត្តមគ្រីទូចនិង​លោកជំទាវទ្រីង៉ូវណាំព្រមទាំងបុត្រនិងចៅសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបុត្រនិងចៅលោកជំទាវប៊ុនសុថានិងឯកឧត្តមតាន់បញ្ញាវុធព្រមទាំងបុត្រនិងចៅដែលត្រូវជាកូនបង្កើតកូនប្រសារចៅចៅទួតទាំងអស់បានរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនមហាឧបាសក លីន គ្រី ដែលពិធីបុណ្យបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំ មន្រ្តីអ្នកមុខអ្នកការ ញាតិមិត្ត សាច់សារលោហិតជាច្រើនរូប។តាមរយៈពិធីសាសនាប្រកបដោយទឹកចិត្តដ៏ជ្រះថ្លានិងពោរពេញដោយភាពកត្តញ្ញូនេះសម្តេចឯកឧត្តមលោកជំទាវជាបុត្រធិតាចៅចៅទួតទាំងអស់របស់​មហា​ឧបា​សិកាលីនគ្រីនិង​អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុនស៊ាងលីរួមទាំងញាតិសាច់សាលោហិតពិតជាមានក្តីនឹករលឹករកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់លោកអ្នកដ៏មានគុណនៃកូនចៅចៅទួតទាំងអស់ដោយសូមឧទ្ទិសមហាកុសលដ៏ខ្ពង់ខ្ពស់បំផុតជូនលោកទាំងទ្វេជាមួយនឹងសេចក្តីគោរពស្រលាញ់ នឹករលឹកប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាតំណាង នៃអ្នកផ្តើមបុណ្យ បានវេរប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១២នូវគ្រឿងឧបភោគបរិភោគរួមមាន ៖ ទេយ្យទាន១កញ្ចប់ ភេសជ្ជៈជាច្រើនមុខ ទឹកបរិសុទ្ធ ទឹកដោះគោ កាកាវ ស្កសរ តែ នំ មៀនកំប៉ុង មី ត្រីខកំប៉ុង និងអង្គរ។តាមរយៈកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះសម្តេចព្រះសង្ឃនាយករងសម្តេចព្រះរាជាគណៈនិងព្រះសង្ឃចំនួន១២ព្រះអង្គបានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់វិញ្ញាណក្ខន្ធមហា​​ឧបា​សកលីនគ្រីនិងអ្នក​ឧញ៉ា​​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុនស៊ាងលីដែលបានធ្វើកម្ម​កិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះបានយោងយិតទៅចាប់បដិសន្ធិ​ក្នុងឋានបរមសុខកុំបីឃ្លាងឃ្លាតឡើយ។មនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះដែរសូមបារមីវត្ថុស័ក្តិ​សិទ្ធ​នៅតាមទីអារាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតាមជួយបីបាច់ថែរក្សាការពារឯកឧត្តមលោកជំទាវជាកូនចៅចៅទួតទាំងអស់ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមឈ្នះអស់មាសត្រូវទទួលបាននូវជោគជ័យថ្មីៗទៀតក្នុងកិច្ចការបំរើប្រទេសជាតិមាតុភូមិព្រមទាំងមានសុខភាពល្អបរិបូរណ៍អាយុយឺនយូរដើម្បីបន្តស្ថិតនៅជាមគ្គុទ្ទេសក៍ដ៏ឆ្នើមថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងឡើងថែមទៀត៕ 

អ៊ុយ​ក្រែ​ន​និយាយ​ថា មនុស្ស ​២១​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​រុស្ស៊ី​នៅ​តំបន់​ភាគ​ខាងកើត​

2022/05/04 12:10:39 pm        1240
​អ៊ុយ​ក្រែ​ន៖ អភិបាល​តំបន់ Donetsk និយាយ​ថា​ ការវាយប្រហារ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​ជន​ស៊ី​វិល ២១​នាក់ និង​រង​របួស​ ២៧​នាក់​ផ្សេងទៀត​នៅ​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ជា​ចំនួន​នៃ​អ្នក​ស្លាប់​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ១​ខែ​មកនេះ​។ ​អភិបាលក្រុង​លោក Pavlo Kyrylenko និយាយ​នៅ​លើ​បណ្ដាញ Telegram ថា យ៉ាងហោចណាស់មនុស្ស ​១០​នាក់​ស្លាប់ និង ​១៥​នាក់​រង​របួស​ក្នុង​ការ​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​កូកាកូឡា Avdiivka ដោយ​កងទ័ព​រុស្ស៊ី​។​ រោងចក្រ​កូកាកូឡា​នេះជា​រោងចក្រ​មួយ​ធំ​បំផុត​របស់​អឺរ៉ុប ​គឺជា​គោលដៅ​វាយ​ប្រហារ​ជាច្រើន​ក្នុង​បណ្ដា​ឆ្នាំ​ថ្មី​នេះ ​ខណៈ​កងកម្លាំង​ផ្តាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ីបាន​ប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន​។​លោក Kyrylenko និយាយ​ថា នេះ​គឺជា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ីលើ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ Kramatorsk បណ្ដាល​ឲ្យ​មនុស្ស​ ៥៩​នាក់​ស្លាប់​កាលពី​មួយ​ខែ​កន្លង​ទៅ​នេះ​។ លោក​និយាយ​ថា ការវាយប្រហារ​លើ​រោងចក្រ Avdiivka កើតឡើង​នៅ​ពេល​កម្មករ​បាន​បញ្ចប់​វេន​ការងារ​របស់​ពួកគេ ​និង​កំពុង​រង​ចាំ​នៅ​ចំណតរថយន្ត​ក្រុង ​ដើម្បី​ធ្វើដំណើរ​ពី​រោងចក្រ​ទៅ​កាន់​លំនៅឋាន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM