សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

ប្រមុខ​អង្គការសហប្រជាជាតិ​ប្ដេជ្ញា​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​បញ្ចប់​សង្គ្រាម​រុស្ស៊ី

2022/04/29 10:30:35 am        1814
​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្ដេជ្ញា​ថា អង្គការ​ពិភពលោក​មួយ​នេះ​នឹង​មិន​បោះបង់ចោល​គោលបំណង ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ និង​បង្កើន​ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង Kyiv កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy លោក Guterres បាន​ថ្លែង​ថា ​សង្គ្រាម​ត្រូវតែ​បញ្ចប់ ហើយ​សន្តិភាព​ត្រូវតែ​ត្រូវ​បាន​បង្កើត​ឡើងស្រប​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។ មេដឹកនាំ​ទាំង​២ បាន​ជួប​ពិភាក្សា​គ្នា​រយៈ​ពេល​ជាង ៩០​នាទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ការិយាល័យ​របស់​លោក Zelenskyy នៅ​ក្នុង​ទីក្រុង Kyiv។ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា លោក​នៅ​ទី​នេះ​ដើម្បី​ផ្ដោត​លើ​មធ្យោបាយ​ដែល​អង្គការ​សហ​ប្រជា​ជាតិ ​អាច​ពង្រីក​ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ដោយ​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​កាត់បន្ថយ​ទុក្ខវេទនា និង​ជួយ​ស្វែង​រក​ផ្លូវ​នៃ​សន្តិភាព។លោក​ចង់​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដឹង​ថា ​ពិភពលោក​បាន​មើល​ឃើញ​បាន​លឺ​សំឡេង​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​ពិភពលោក​នេះ​កំពុង​ស្ញប់ស្ញែង​ភាព​អត់ធ្មត់ និង​ដំណោះស្រាយ​របស់​អ្នក​ទាំង​អស់​គ្នា​។ លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មាន​គណនេយ្យ​ភាព ​បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​តំបន់​រង​ការ​បំផ្លិច​បំផ្លាញ​នានា​ជិត​រដ្ឋធានី Kyiv ​របស់​អ៊ុយ​ក្រែ​ន ជាទី​ដែល​រុស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕ អត្ថបទ៖ សុខមាន

ទីក្រុង Moscow ព្រមាន​លោក​ខាង​លិច​កុំ​ឲ្យ​សាកល្បង​ភាព​អំណត់​របស់​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/04/29 09:45:40 am        2027
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​លោក​ខាង​លិច​ថា នឹង​មាន​ការ​ឆ្លើយ​តប​ដោយ​យោធា​ដ៏​ខ្លាំងក្លា​ទៅកាន់​ការវាយប្រហារ​ណា​មួយ​បន្ថែម​ទៀត​មក​លើ​ដែនដី​របស់​រុស្ស៊ី ដោយ​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​ខ្លួន​ពី​បទ​ចេញមុខ​ញុះញង់​ដោយ​បើក​ចំហរ ​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​មក​លើ​ប្រទេស​រុស្ស៊ី។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​នឹង​មិន​ពិចារណា​ពី​វត្តមាន​របស់​ទីប្រឹក្សា​បរទេស​ឡើយ នៅ​ពេល​ការវាយប្រហារ​សងសឹក​ចូល​មក​ដល់​។ ​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​ចេញពី​ក្រុង Moscow លោកស្រី Zakharova បាន​ទទួល​ស្គាល់​ថា ​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​លើ​ដឹក​ដី​របស់​រុស្ស៊ីបាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស និង​ការ​បំផ្លិចបំផ្លាញ ប៉ុន្តែ​ពុំបាន​និយាយ​ពី​ការវាយប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង​ក្នុង​តំបន់ Bryansk ស្ថិតនៅ​ចម្ងាយ ​១០០ម៉ា​យ​ល៍ពី​ព្រំដែន​នោះទេ​។​​លោកស្រី Zakharova បាន​បន្ថែម​ថា សកម្មភាព​ឧក្រិដ្ឋកម្ម​បែបនេះ​ ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​មក​លើ​ទឹកដី​រុស្ស៊ី ​នៅតែ​ជា​រឿង​នៅ​ស្ងៀម​មិន​ឆ្លើយតប​បានទេ យើង​ចង់​ឲ្យ​ទីក្រុង Kyiv និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ស្ដាប់​សេចក្ដីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​របស់​យើង​ឲ្យ​បាន​ច្បាស់​ថា សកម្មភាព​បង្ករឿង​ដែល​ចេះតែ​បន្ត​របស់​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​ប្រឆាំង​រុស្ស៊ីនឹង​ទទួល​បាន​ត្រឡប់​ទៅវិញ​ នូវ​ការ​ឆ្លើយ​តប​ដ៏​ធ្ងន់ធ្ងរ​ពី​រុស្ស៊ី ហើយ​ក្រុម​ទី​ប្រឹក្សា​មកពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ដែល​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​ការសម្រេចចិត្ត​របស់​អ៊ុយ​ក្រែ​ន ក៏​នឹង​ត្រូវ​ប្រឈម​នឹង​សកម្មភាព​សងសឹក​របស់​រុស្ស៊ី​ដូចគ្នា​ផង​ដែរ។ យើង​មិន​ណែនាំ​ឲ្យ​មានការ​សាកល្បង​ភាព​អំណត់​របស់​យើង​បន្ថែម​ទៀត​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ស.ស.យ.ក នឹងបើកសិក្ខាសាលាជាស៊េរីវគ្គទី៤ ជំរុញសហគ្រិនភាពយុវជនខ្មែរ

2022/04/29 08:42:40 am        833
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(STEM) ក្នុងការជំរុញសហគ្រិនភាព” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖- ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM- ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា- អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស- យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល- ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព- បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ។

ស្ត្រីពិការទុរគតឥតទីពឹងម្នាក់ រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

2022/04/28 11:05:23 am        292
កំពង់ចាម ៖ ដោយក្តីអាណិតអាសូរជាពន់ពេកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនអ្នកស្រី សៀង ផល្លី អាយុ ៥៥ឆ្នាំ ជាស្ត្រីពិការទុរគតឥតទីពឹង រស់នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះអ្នកស្រី សៀង ផល្លី និងសូមលើកទឹកចិត្តឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ ជៀសផុតពីជំងឺនានា ដើម្បីបន្តក្តីសង្ឃឹមរស់នៅតទៅមុខទៀតឱ្យបានសមរម្យ។ ជាកិច្ចឆ្លើយតប អ្នកស្រី សៀង ផល្លី ក៏បានសម្តែងនូវក្តីរំភើបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក រួមមានស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាទៀតផង។

លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានានៅវត្តចែង ស្រុកទ្រាំង ខេត្តតាកែវ

2022/04/28 02:23:33 pm        1079
តាកែវ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុងភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទចំពោះសមិទ្ធផលជាច្រើន ដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោត សរសើរចំពោះស្មារតី សាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើកស្ទួយព្រះពុទ្ធសាសនា។ សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។លោកបានបន្តថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន ទេពកោសល្យខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។កត្តាទាំងនេះ បង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញ ហើយកាចសាហាវមួយនេះ ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ទន្ទឹមនឹងនោះលោកសូមអរគុណក្រុមការងាររាជដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជា ទូទាំងខេត្តតាកែវ ដែលជានិច្ចជាកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋជាប់ជាប្រចំាតាមគ្រប់ រូបភាព សំដៅធានា បាន នូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះ ឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់ជូន៕

សម្ដេចតេជោ ហ៊ុន សែន កំពុងពន្លឿនដំឡើងប្រាក់ខែជូនអតីតយុទ្ធជន និងអ្នកចូលនិវត្តមានប្រាក់ខែទាប

2022/04/28 10:47:31 am        2311
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកវិធីដំឡើងប្រាក់បៀវត្សជូនដល់អតីតយុទ្ធជន និងអ្នកចូលនិវត្តមុន ដែលមានប្រាក់ខែទាប ត្រូវដំឡើងប្រាក់ខែដល់ពួកគាត់ឲ្យបានលឿន ។ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សូមការអធ្យាស្រ័យ ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលពីរឆ្នាំកន្លងទៅនេះ មិនបានដំឡើងប្រាក់បៀវត្សជូន គឺប្រាក់ខែនៅទ្រឹង ។សម្ដេចតេជោ បានបន្តថា តែយ៉ាងណាសម្ដេចបានណែនាំ ទៅឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យថែមប្រាក់ខែជូនអតីតយុទ្ធជន និងអ្នកចូលនិវត្តមុនដែលមានប្រាក់ខែទាប ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កាលពីពេលកន្លងទៅតាមរយៈការខិតខំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តនូវគោលនយោបាយកាត់បន្ថយគម្លាតរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ដោយបានដំឡើងដល់ ៦៤០ ០០០រៀល ក្នុងពេលអ្នកចូលនិវត្តន៍ក្រោយឡើងបាន ៨០០ ០០០រៀល ដូច្នេះត្រូវរុញបន្តទៀត នឹងឡើងដល់ក្បែរគ្នា សប្បាយចិត្តទាំងអស់គ្នា យ៉ាងហោចណាស់អ្នកចូលនិវត្តន៍ក្រោយ ឡើងដល់ ២០០ដុល្លារ៕

សម្ដេចតេជោ ហ៊ុន សែន រីករាយពេលឃើញពលរដ្ឋបន្តពាក់ម៉ាស ទោះបីដកកាតព្វកិច្ចក្តី

2022/04/28 10:14:35 am        1083
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលឃើញប្រជាពលរដ្ឋបន្តពាក់ម៉ាស់ បើទោះបីជារាជរដ្ឋាភិបាល បានដកកាតព្វកិច្ចឈប់ឲ្យពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈ ដោយសម្ដេចចាត់ទុកសកម្មភាពរបស់ពលរដ្ឋនេះ នៅតែបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋបន្តការពារការឆ្លងជំងឺកូវីដ-១៩ បើទោះបីវាស្ងប់ ព្រោះកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះទេ ហើយត្រូវបន្តទទួលវ៉ាក់សាំង គឺមានតែវ៉ាក់សាំងទេ បានជួយជំនះនូវការលំបាក ។ សម្ដេចតេជោ បានបន្តថា សម្ដេចមានការសប្បាយរីករាយផងដែរ នៅពេលឃើញពលរដ្ឋបន្តពាក់ម៉ាស់នៅតាមទីសាធារណៈ បើបីជារាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចនេះ ហើយសម្ដេចក៏បានលើកទឹកចិត្ត ក្នុងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង៩០នាក់ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួន ២៦នាក់ កំពុងសម្រាកព្យាបាលមន្ទីរពេទ្យ នៅតាមបណ្ដាខេត្តមួយចំនួនទៀត ខណៈម្សិលមិញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ ៕(អត្ថបទ៖ បាន សុខរិទ្ធិ)

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ប្រតិភូ​កីឡាករ​កម្ពុជា​ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម

2022/04/28 09:54:55 am        737
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានញាំញី​ដោយ​ការរាតត្បាត នៃជំងឺកូវីដ-១៩។ ទោះបែបនេះក្តី កម្ពុជាបានប្រឹងប្រែងជំនះយ៉ាងខ្លាំង រហូតដល់​មានលទ្ធផលល្អដូចពេលនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបញ្ជូនកីឡាករ-កីឡាការិនី ទៅក្រៅប្រទេស ដើម្បី​ចូលរួម​ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលនេះ គឺជាពេលចុងក្រោយហើយ ខណៈ​ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះវៀតណាម នៅបន្តការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩ គ្រាន់តែករណីឆ្លងនោះ មានការធ្លាក់ចុះ និងកម្រិត ដែលអាចគ្រប់គ្រងបាន ហើយ​សម្តេច​ក៏មិនដឹងថា «តើការប្រកួតលើវិញ្ញាសារនានានោះ អនុញ្ញាតឱ្យមានមនុស្សចូលរួមទស្សនា ឬយ៉ាងណានោះទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាមប្រើប្រាស់​សារធាតុ​បង្កើនកម្លាំង ដែលមានការហាមឃាត់ ដោយសម្តេចចាត់ទុកថា «ទោះទទួលបាន​មេដាយ​មាស​ក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យស្តង់ដាតែមួយ មានតែនៅវិញ្ញាសារកីឡាតែប៉ុណ្ណោះ តែសម្រាប់លទ្ធិប្រជាធិបតេយ្យ គឺគ្មានស្តង់ដាតែមួយទេ ។ ការគ្រប់គ្រងប្រទេសមួយ វាអា្រស័យ​លើភាពចាំបាច់ និងភាពជាក់ស្តែង នៃបណ្តាប្រទេសនីមួយៗ។ សម្តេចបញ្ជាក់ថា ប្រព័ន្ធ​បោះឆ្នោត​នៅអាមេរិកក្តី និងនៅបារាំងក្តី គឺមិនដូចគ្នាទេ ហើយប្រទេសផ្សេងៗទៀត ក៏មិន​ដូចគ្នាដែរ។- សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ចំពោះការរៀបចំប្រតិភូ និងអត្តពលិកកម្ពុជា ៥៦០នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាចំនួនសមស្របមួយ បើធៀបទៅនឹងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០០៥ ដែលមាន​អ្នក​ជូនដំណើរច្រើនជាងកីឡាករ-កីឡាការិនី។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បណ្ឌិតមួយចំនួន ដែលតែងធ្វើអត្ថាធិប្បាយប៉ប៉ាច់ប៉ប៉ោច ដោយមិនយល់ដឹងពីប្រព័ន្ធគ្រប់គ្រង នៃបណ្តាប្រទេសនីមួយៗ ហើយចេះតែលើកឡើង​តែពី​ស្តង់ដា​មួយ ឬស្តង់ដារួម នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចបញ្ជាក់ថា «ទោះកាន់លទ្ធិ​ប្រជាធិបតេយ្យ​ដូចគ្នាមែន តែប្រទេសខ្លះប្រធានាធិបតីនិយម ប្រទេសខ្លះសភានិយម ឬ​នាយករដ្ឋ​មន្ត្រីនិយមជាដើម»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសំណើចតិចៗថា នៅពេលនេះ ពិភពលោក​យើង​ពោរពេញទៅដោយភាពច្របូកច្របល់ ដោយសារភាពមិនចុះសម្រុងគ្នា ឬមិនយោគយល់គ្នា​លើ​ចំណុចរួមនានា ដោយសារកត្តាផលប្រយោជន៍ហួសហេតុ និងនិន្នាការនយោបាយ តំបន់ ឬសកល។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលរួមមាន៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាគ្នាយកអ្នកជំងឺកូវីដ-១៩ ដែលកំពុង​សម្រាក​ព្យាបាលនៅស្តាតអូឡាំពិត ផ្ទេរទៅមន្ទីរពេទ្យហ្លួងម៉ែ ឬចាក់អង្រែ ដើម្បីប្រគល់ស្តាត​អូឡាំពិក​ឱ្យផ្នែកកីឡាជាអ្នកគ្រប់គ្រងវិញ ព្រោះស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ កាន់​តែ​ជិត​មកដល់ហើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺ​សម្រាក​ព្យាបាលកូវីដ-១៩នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ អស់អ្នកជំងឺកូវីដ-១៩ព្យាបាលនៅទីនោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកថា កុំតែមានសង្គ្រាមអូសបន្លាយរាប់ឆ្នាំមកនេះ ម្លេះ​វិស័យ​កីឡាជាតិកម្ពុជា មិនដឹងរីកច្រើនដល់កម្រិតណាទេ ព្រោះសម្តេចឪ ព្រះបរមរតនកោដ្ឋ អតីត​ព្រះមហាក្សត្រ នៃយើង ទ្រង់មានព្រះទ័យយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកីឡាជាតិ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការគន់គូររបស់គ្រូទាយថា «សម្តេចនឹងជន្មាយុ ១០១ឆ្នាំ»។ ត្រង់ចំណុចនេះសម្តេចបានលើកឡើងថា «ពូជសម្តេចគ្មាននរណាអាយុតិចទេ មានតែអាយុ៩០ឡើង»។ ទោះជាបែបនេះ ក្តីសម្តេចបាន​ប្រកាស​មិនមាន​បំណង​កាន់អំណាច​រហូតដល់​អាយុ១០១ឆ្នាំនោះឡើយ ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាករ-កីឡាការិនី ទៅប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម មានវិធានការផ្ទាល់ខ្លួន ដើម្បីគេចផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់​កីឡាករ-កីឡាការិនី គ្រូបង្វិក និងក្រុមការងារ ដោយសម្តេចបានផ្តល់អនុសាសន៍ដល់កីឡាករ-កីឡាការិនី គ្រូបង្វិក និងក្រុមការងារ ទាំងនោះប្រើប្រាស់ម៉ាស«N95»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាករ-កីឡាការិនី ទៅប្រកួតស៊ីហ្គេមនៅ​ប្រទេស​វៀតណាម សូមរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិកម្ពុជា«ចាញ់-ឈ្នះ ជារឿងធម្មតា»។ សម្តេចក៏​បានប្រកាសដល់កីឡាករ-កីឡាការិនីទាំងនោះថា «សូមកុំភ្លេចថា ពេលដែលយើង​កំពុង​ប្រកួត មានប្រជាពលរដ្ឋ ១៦-១៧លាននាក់កំពុងគាំទ្រយើងពីក្រោយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការអធ្យាស្រ័យពីមន្ត្រីរាជការស៊ីវិល និងកងកម្លាំង​ប្រដាប់​អាវុធ(ទាហាន, នគរបាល,អាវុធហត្ថ) ដែលរយៈពេល នៃការញាំញីដោយការរាតត្បាតជំងឺកូវីដ-១៩ប៉ុន្មានឆ្នាំនេះ រដ្ឋមិនបានដំឡើងប្រាក់បៀវត្សរ៍ជូន ដោយសារយើងត្រូវយកថវិកាទាំងនោះ ទៅប្រើប្រាស់ដើម្បីគាំពារសង្គម ។ ទោះជាបែបនេះក្តី រដ្ឋក៏បានគិតគូរ​លើភាព​ចាំបាច់​នានា​ដូចជា​៖ ការដំឡើងប្រាក់ដល់និវត្តជន ដែលមានបៀវត្សរ៍ទាប និងការលើកទឹកចិត្តផ្សេងៗទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លទ្ធភាព នៃការដំឡើងប្រាក់បៀវត្សរ៍​ជូនមន្ត្រីរាជការ​ស៊ីវិល និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ អាចមាន តែរឿងមានកម្រិតណានោះ យើងមិន​ទាន់​អាចបញ្ជាក់បាននៅឡើយទេ ដោយវាអាស្រ័យ​លើបញ្ហា​សង្គម​ពេលនោះដែលយើង​ត្រូវ​ដោះស្រាយ និងកត្តាកំណើតសេដ្ឋកិច្ចកម្ពុជាផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសម្តែងភាពសប្បាយរីករាយនៅពេលរដ្ឋដកកាតព្វកិច្ច​ពាក់ម៉ាសតាមទីសាធារណៈទូទាំងប្រទេស តែប្រជាពលរដ្ឋនៅតែបន្តពាក់ម៉ាស ដើម្បីការពារ​សុខុមាលភាពខ្លួនឯង គ្រួសារ និងសហគមន៍។ សម្តេចប្រកាសលើក​ទឹកចិត្តដល់​ពលរដ្ឋឱ្យ​បន្ត​ពាក់ម៉ាស ទោះការពាក់ម៉ាស មិនមែនជារឿងកាតព្វកិច្ចទៀតក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដល់វិបត្តិសេដ្ឋពិភពលោក ដែលបណ្តាលមកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដែលសម្តេចបានមើលឃើញភាពហិនហោចសេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ពិភពលោក ទើបងើបបានបន្តិចពីជំងឺកូវីដ-១៩។ សម្តេចបានប្រដូច​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​នៅពេលនេះ គឺស្មើនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមលោកដូច្នោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់អតីតមេបញ្ជាអ៊ុនតាក់ ដែលសម្តេច​មាន​ជំនួប​នៅទីស្តីការនាយករដ្ឋមន្ត្រីកាលពីម្សិលម៉ិញ ទៅទស្សនកិច្ច មើលការរីកចម្រើន​នៅតំបន់​អតីតសមរភូមិចាស់រួមមាន៖ សំឡូត និងប៉ៃលិនជាដើម ដែលសម្តេចបានបញ្ជាក់ថា «នៅប៉ៃលិនពេលនេះ ក៏មានអគារខ្ពស់ៗ និងហេដ្ឋាចនាសម្ព័ន្ធល្អប្រសើរផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយគ្រប់និន្នការឱ្យបន្ត រួមគ្នារក្សាសន្តិភាព ដែលយើងប្រឹងជំនះស្វែងរកដោយលំបាកលំបិនបំផុត។ «កុំពេលមានសង្គ្រាម ទើបស្រែករកសន្តិភាព»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីយន្តការ នៃកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៣០ ដែលជាសករាជថ្មី នៃកំណើនទំហំសេដ្ឋកិច្ច ក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូល មធ្យម កម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍។-សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរចេញទៅក្រៅប្រទេស ដើម្បីធ្វើជា​សហប្រធាន​ប្រជុំកំពូលអាស៊ាន-អាមេរិក និងទស្សនកិច្ចផ្សេងៗទៀត​នៅបណ្តាប្រទេសមួយចំនួន​នៅអឺរ៉ុប​នាពេលបន្ត​បន្ទាប់ ដោយសម្តេចប្រកាសមិនឱ្យមន្ត្រីជូនដំណើរ និង​ទទួលដំណើ​រត្រលប់វិញ​នោះទេ។ ពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង៤៣នាទី

សម្ដេចតេជោ៖ ស្តង់ដារនយោបាយវាមិនដូចគ្នាទេ ខណៈកីឡាមានស្តង់ដាររួមតែមួយជាអន្តរជាតិ

2022/04/28 02:24:33 am        657
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​ចែក​​រំលែក​អំពីចំណេះដឹងផ្នែកស្តង់ដារ រវាងស្តង់ដារ​នយោបាយ​ដែលវាមាន​ដំណើរការ​ខុសៗ​គ្នា​ទៅ​តាម​ប្រទេសដែលកាន់របបនយោបាយប្រធានាធិបតី និងរបបសភា ដែល​វាខុស​ពី​កីឡា​ដែល​វាមាន​ស្តង់ដារ​រួមជាសកល។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍រម្លឹកពីបញ្ហាស្តង់ដារទាក់ទងវិស័យកីឡា និង​ស្តង់ដារខាងនយោបាយបែបនេះ ក្នុងពេលអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កីឡាកម្ពុជានៅ​សាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី២៨មេសា មុន​នឹង​ទៅ​ចូលរួម​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣១ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេស​វៀតណាម​នា​ខែ​ឧសភា​ខាង​មុខនេះ។សម្ដេចតេជោ បានមានប្រសាសន៍រម្លឹកផ្តាំផ្ញើឱ្យកីឡាកម្ពុជាដែលត្រូវទៅចូលរួមប្រកួតកីឡា​ស៊ីហ្គេម​នៅវៀតណាមត្រូវប្រកាន់ខ្ជាប់វិន័យកីឡា និងចៀសឆ្ងាយ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​លើក​កម្លាំងដែលខុសពីវិន័យកីឡា ហើយទាក់ទងនឹងកីឡានេះ សម្តេចក៏បានលើកឡើង​អំពី​ស្តង់ដារ២ ឬស្តង់ដារ​ច្រើនខាង​នយោបាយ​ទៅតាម​ប្រទេស​នីមួយៗ​ដែល​ប្រកាន់​របប​ផ្សេងៗ​គ្នា ពោលគឺរបបប្រធានាធិបតី អំណាចនៅលើប្រធានាធិបតី និងរបបសភា អំណាច​នៅ​លើ​នាយករដ្ឋ​មន្ត្រី គឺខុសពីវិស័យកីឡាដែលមានស្តង់ដាររួមតែ១ ។សូមបញ្ជាក់ថា កីឡាកម្ពុជាដែល​នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅខែក្រោយនេះ មានកីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវ​បាន​រៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មាន​សរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់៕ អត្ថបទ៖ មុត សុត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

2022/04/28 02:25:28 am        1223
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា ។កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល
07/04/2026 01:07 PM
លោក Trump៖ អ៊ីរ៉ង់ចង់ដោះស្រាយជាមួយអាមេរិក ខណៈក្រុងតេអេរ៉ង់ត្រូវបានផ្តល់ពេល​សម្រាប់​ពិធីបុណ្យសពលោក Khamenei
07/04/2026 01:07 PM
លោក Putin៖ ការរំដោះពេញលេញសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់
07/04/2026 01:07 PM
កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា
07/04/2026 01:07 PM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាលចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងខណ្ឌមានជ័យ
07/04/2026 01:07 PM
ក្រុមអធិការកិច្ច IAEA មិនទាន់ទទួលបានដំណើរការចូលទៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឡើយ
07/04/2026 12:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ
07/04/2026 12:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង
07/04/2026 12:07 PM
គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈ​ពេល​ជិត​មួយឆ្នាំហើយ
07/04/2026 11:07 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
07/04/2026 11:07 AM