សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

តំបន់ដែលប្រឈមនឹងកង្វះទឹកស្អាតនៅកំពង់ស្ពឺទទួលបានអណ្ដូងទឹកសម្រាប់ប្រើប្រាស់

2022/04/28 03:31:38 am        287
កំពង់ស្ពឺ ៖ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំដោយសារជំងឺកូវី-១៩កន្លងមកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​ក្នុងពិធីនោះលោកជំទាវប្រធានមូលនិធិបានឱ្យដឹងថា អណ្តូងទឹកទាំងនេះ រួមមានអំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសកលីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។លោកជំទាវ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមអំពាវនាវដល់បងប្អូនអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអញ្ជើញទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ/សង្កាត់ឱ្យបានគ្រប់ៗគ្នា។លោកជំទាវបន្ថែមថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ព្រោះអណ្តូងទឹកទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ដោយទឹកស្អាតបានជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ឱ្យមានសុខភាពល្អជៀសផុតពីជំងឺទាំងឡាយទាំងពួងបាន។ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីអណ្តូងទឹកស្អាតទាំងនេះបានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញគិតគូរដល់ជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យ ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។ក្រៅពីការផ្ដល់អណ្ដូងទឹកលោកជំទាវក៏បានចែកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។លោកជំទាវក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ក្នុងអំឡុងពេលពិនិត្យនោះមានពលរដ្ឋចំនួន៥នាក់ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ លោកជំទាវក៏បានទទួលយកពួកគាត់មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕​ដោយ៖ គង់ ឌិន

ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា គ្រូបង្រៀនជាអ្នកដែលសម្បូរទៅដោយគំនិត ចំណេះ និងគុណធម៌ខ្ពស់

2022/04/27 06:10:36 pm        906
ភ្នំពេញ ៖ លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងជាអ្នកដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលធន ធានមនុស្សតាំងពីកុមាររហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀនបណ្តុះសមត្ថភាព និងការចែ ករំលែកចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗក្មួយៗជាទំពាំងស្នងប្ញស្សីឱ្យក្លាយទៅជាសិស្សល្អនៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អដែលមានមហិច្ឆិតាចង់បានការអភិវឌ្ឍចំណេះដឹង និងការរីកចម្រើនជឿនលឿនរបស់សង្គមជាតិ។ នេះបើតាមការថ្លែងរប ស់ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជ នគណបក្សប្រជាជនថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា នៅពេលយើងសំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើងនឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំលើគ្រប់វិស័យ។ឯកឧត្ដមបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានដឹកនាំកសាង និងអភិវ ឌ្ឍប្រទេសសម្រេចបានសមិទ្ធផលធំៗច្រើនជាងគេបំផុត ដោយឈរលើគោលការណ៍ អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ។ សមិទ្ធផលទាំងអស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កានៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ។ ឯកឧត្ដមបន្តថា ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជាបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំជាវិស័យស្នូលចម្បងមួយនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយគោលនយោបាយដែ លបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្តតា មរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមផ្សេងៗជាប់ជាប្រចាំចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវមានអម្រែកក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស។ក្នុងពិធីនោះដែរ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងសមាជិកជាង ៣,៥០០ នាក់ អញ្ជើញមកពីគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានសម្រេចលើ កលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ឬកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ នៅទូទាំងប្រទេស រួមជាមួយនឹងការបន្តជំរុញការចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅដើម្បីបន្តធានានូវនិរន្តភាពនៃការបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ ទាំងអស់នេះ ក៏បានបង្ហាញផងដែរ អំពីការវិវត្តវិជ្ជមានប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់នៃស្ថានការណ៍គ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕​ ដោយ៖ គង់ ឌិន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន ក្នុងពិធីបិទសន្និបាត​បូក​សរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារ​ឆ្នាំ​សិក្សា​២០២១-២០២២

2022/04/27 09:36:32 am        796
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញ​ជា​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​បិទសន្និបាត​បូក​សរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារ​ឆ្នាំ​សិក្សា​២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាលសិស្ស ដែលបានរួមគ្នា ធ្វើឱ្យការបណ្តុះបណ្តាលនៅកម្ពុជា ទទួលបាន​ជោគជ័យ​គួរជាទីមោទនៈ ទោះកម្ពុជានាពេលរយៈពេលប៉ុន្មានឆ្នាំ​មកនេះបានញាំញីដោយកូវីដ-១៩​ក្តី។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលតែងផ្តល់អាទិភាពចម្បង​លើវិស័យ​អប់រំ​សិក្សាធិការជាតិ ដែលជាផ្នែកមួយដ៏ធំសម្បើយ នៃការបង្កើតធនធានមនុស្ស ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសរួចមកហើយពីការដកកាតព្វកិច្ចពាក់ម៉ាស់​នៅតាម​ទីសាធារណៈ តែសម្តេចនៅតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តការពាក់ម៉ាស់ និងវិធានការ​ការពារ​ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមមាន៖ វិធានការ ៣ការពារ និង៣កុំ ជាដើម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនទាន់អាចឈ្នះសង្គ្រាមប្រឆាំងនឹងកូវីដ-១៩បាននៅឡើយទេ តែយើងគ្រាន់តែឈ្នះសមរភូមិខ្លះ នៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ប៉ុណ្ណោះ ។ ដូច្នេះវិធានការកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតែជាកត្តាចាំបាច់ ដែលយើងត្រូវប្រកាប់ខ្ជាប់។- សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីរាយ ចំពោះការសប្បាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានកន្លងផុតទៅនាពេលថ្មីៗនេះ ដែលជាការសាកល្បង​មួយធំសម្រាប់កម្ពុជា។ អ្វីដែលយើងទទួលបាន គឺកម្រិតករណីឆ្លង នៃជំងឺកូវីដ-១៩ បានបន្ត​ធ្លាក់ចុះ ដោយសារប្រសិទ្ធភាព នៃភាពស៊ាំសហគមន៍បានមកពីវ៉ាក់សាំងរបស់យើង។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាអ្វីដែលយើងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ​លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុ្រពៃណីជាតិ និងការដកកាតព្វកិច្ចពាក់ម៉ាស់នៅខេត្ត៤​ប៉ែកឥសាន្តក្តី តែយើងនៅតែមានការព្រួយបារម្ភ និងការលើកឡើងនូវទស្សនៈផ្សេងៗគ្នា តែអ្វីដែល​សម្តេចសម្រេច គឺមិនមានការប្រែប្រួលទេ ដោយសម្តេចបញ្ជាក់ថា «បើចង់ចេះហែលទឹក ដាច់ខាតត្រូវបោះមនុស្សចូលទឹក»។- សម្តេចតេជោ ហ៊ុន សែន បាន សម្តែងមោទកភាពយ៉ាងខ្លាំងចំពោះដំណើរការ នៃការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលក្នុងនោះមានគោលដៅចាក់ស្រោចនៅភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងនយោបាយចាក់វ៉ាក់សាំងតាមរបៀប«ផ្ការីក»ផងនោះ ធ្វើឱ្យយើងទទួលបានលទ្ធផល នៃភាពស៊ាំសហគមន៍នៅពេលនេះ។- - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាដំណើរការដ៏រីករាយ និងសាទរពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជានោះទេ  ,បរទេសដែលមានវត្តមាននៅកម្ពុជាក៏ទទួលបានការចាក់ដែរ គឺធ្វើឡើងដោយស្មើភាព មិនរើសអើង ជំនឿសាសនា ជាតិសាសន៍ ពណ៌សំបុរ ឬនិន្នាការនយោបាយនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជួបសំណេះសំណាលជាមួយសិស្សបាក់ឌុប​ដែលទទួល​បាននិទ្ទេសA នៅដើមខែឧសភាខាងមុខនេះ ដែលជាផ្នែកមួយ នៃការគាំទ្រដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់ពួកគេ ដែលទទួលលទ្ធផលដ៏គាប់ប្រសើរក្នុងការសិក្សា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ នៅឆ្នាំ២០២២ និងពេលនេះ នៅ​ឆ្នាំ២០២១ គឺជាពេលវេលាខុសគ្នាដាច់ទាំងស្រុង។ ពេលនេះកាលពីឆ្នាំ២០២១ គឺជាពេលវេលា​ដ៏លំបាកលំបិនបំផុត នៃសង្គ្រាមប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងករណី​ស្លាប់​បន្តបន្ទាប់របស់ពលរដ្ឋបណ្តាលមកពីជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ, សម្តេចម៉ែ ,វិស័យឯក និងប្រជាពលរដ្ឋកម្ពុជា ដែលបានរួមគ្នាផ្តល់វិភាគទានជាថវិកា និងកម្លាំង​កាយចិត្ត ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងនោះមានថវិកា​ទិញ​វ៉ាក់សាំងកូវីដ-១៩ និងទីកន្លែងសម្រាប់ព្យាបាលកូវីដ-១៩ជាដើម។- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយមានសំណើចតិចៗផង កាលគ្រារួមគ្នា​ប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្ងៃដំបូង ដោយយើងមានវិធានការផ្សេងៗ ក្នុងនោះគ្រាន់អ្នកកូវីដ-១៩ ចូលផ្សារអ៊ីអន យើងបិទផ្សារអ៊ីអនតែម្តង។ តែវិធានការចេះតែមានប្រែប្រួល និងឈានទៅ​រក​ភាពល្អប្រសើរ​ដូចថ្ងៃនេះ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អូស្ត្រាលីបានត្រៀមផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ដល់ប្រទេសកម្ពុជា(អាចនៅខែមិថុនា ឆ្នាំ២០២២) ដោយសម្តេចបញ្ជាក់ថា «មិត្តបរទេស​ណា​​ក៏ដោយ ផ្តល់ឱ្យកម្ពុជានូវវ៉ាក់សាំងកូវីដ-១៩ កម្ពុជានឹងរីករាយទទួល ទោះជាតិចតួច​កម្រិត​ក៏​ដោយ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់​ទាំង​វ៉ាក់សាំងត្រូវទិញ, ជំនួយតាមរយៈយន្តការកូវ៉ាក់ និងជំនួយទេ្វភាគី ហើយវ៉ាក់សាំងទាំងនោះ​នឹង​មកដល់​កម្ពុជាជាបន្តបន្ទាប់។ សម្តេចបញ្ជាក់ថា យើងនៅតែត្រូវការវ៉ាក់សាំងដោយគ្មានកំណត់ ដរាបណាកូវីដ-១៩ មិនទាន់រលាយរលត់ពីផែនដីយើង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់ជាថ្មីថា ការដកកាតព្វកិច្ចពាក់ម៉ាស់ មិនមានន័យថា «អ្នកពាក់ម៉ាស់ ត្រូវទទួលផាកពិន័យនោះទេ»។​សម្តេចនៅតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្ត​ការពាក់ម៉ាស់ និងបន្តរក្សាវិធានការសុខាភិបាល ដើម្បីកម្ពុជា រួចផុតពីការញាំញី​ដោយជំងឺ​រាតត្បាត​កូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមោទកភាពយ៉ាងខ្លាំង ចំពោះចំណូលជាតិ​របស់យើង​ដែលបានមកពីវិស័យផ្សេងៗ និងការងើបឡើង នៃកំណើនសេដ្ឋកិច្ច ដែលកត្តា​ទាំង​នេះ បណ្តាលមកពីការគ្រប់គ្រងបានយ៉ាងល្អ លើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍។- សម្តេចតេជោ ហ៊ុន សែន បានប្រដូចវិបត្តិពិភពលោក ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធ រុស្ស៊ី-អ៊ុយក្រែន ស្មើនឹងវិបត្តិ នៃសង្គ្រាមលោក។ សម្តេចបញ្ជាក់ថា ទោះជាកម្ពុជានៅឆ្ងាយ​ប្រទេសទាំ​ងនោះក៏ពិតមែន តែវិបត្តិដែលបណ្តាលកត្តាជម្លោះទាំងនោះ នៅតែជះឥទ្ធិពល​ធំ​ដល់​កម្ពុជា ក្នុងនោះ​មានបញ្ហាតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងវត្ថុធាតុដើមផ្សេងៗទៀត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជូនជនរួមជាតិកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹង ទោះ​កម្ពុជា​រងវិបត្តិនានាក្តី ទាំងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ត្រូវធានាថា «កម្ពុជាមិនអស់អង្ករច្រកឆ្នាំងឡើយ»។សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រី ចប់នៅវេលាម៉ោង ៤ និង២៧នាទី 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

2022/04/27 03:07:46 pm        681
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២៕

លោក Putin ស្ដី​បន្ទោស​អ៊ុយក្រែន​ជា​ដើម​ចម​ធ្វើ​ឲ្យ​ការ​ចរចា​សន្តិភាព​យឺតយ៉ាវ​

2022/04/27 12:48:05 pm        1625
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​ទៅកាន់​ប្រមុខ​អង្គការសហប្រជាជាតិលោក Antonio Guterres ថា យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់ប្ដូរ​ បន្ទាប់​ពី​ការ​បង្ក​ហេតុ​ជុំវិញ​ការចោទប្រកាន់​លើ​ការប្រព្រឹត្ត​របស់​ទាហាន​រុស្ស៊ី​នៅ​ទីក្រុង​ Bucha នៅ​ជាយ​ទីក្រុងគី​វ​។​ ​ទោះជា​យ៉ាង​នេះ​ក្តី មេដឹកនាំ​រុស្សី​បាន​សម្តែង​ក្តី​សង្ឃឹម​ខ្លះ​ៗ​ក្នុង​ការចរចា​សន្តិភាព​ ដែល​នឹង​បន្តធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លោក​បាន​ប្រា​ប់​លោក​ Guterres ក្នុង​កិច្ចពិភាក្សា​នៅ​ទីក្រុង​មូ​ស្គូ​ថា លោក​សង្ឃឹមថា នេះ​នឹង​នាំ​យើង​ទៅ​រក​លទ្ធផល​វិជ្ជមាន​មួយ​ចំនួន។​ ​ក្នុងអំឡុងពេល​ជំនួប​លោក Guterres បាន​រិះគន់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ថា​ ជាការរំលោភ​លើ​បូរណភាព​ទឹកដី​របស់​ប្រទេសជិតខាង ក្រោម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​លោក Guterres បាន​ជំរុញ​ឱ្យ​រុស្ស៊ី​អនុញ្ញាត​ឱ្យ​មាន​ការ​ជម្លៀស​ជន​ស៊ីវិល​ ដែល​ជាប់​នៅ​ក្នុង​រោង​ចក្រ​ដែក Azovstal ក្នុង​ទីក្រុង ​Mariupol ដោយ​និយាយ​ថា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និងកាក​បាទ​ក្រហម​នឹង​រីករាយ​ក្នុង​ការ​សម្របសម្រួល។ លោក Putin បាន​ចោទប្រកាន់​ទាហាន​អ៊ុយ​ក្រែ​ន​ថា ​លាក់ខ្លួន​នៅ​ពីក្រោយ​ជន​ស៊ីវិល​នៅ​ខាងក្នុង​រោង​ចក្រ​នេះ​៕អត្ថបទ៖ ប៊ុនថន

លោក Putin ឯកភាព​ជា​គោលការណ៍​សម្រាប់​តួនាទី​របស់​ UN ក្នុង​ការ​ជម្លៀស​មនុស្ស​នៅ​ទីក្រុង ​Mariupol

2022/04/27 11:16:57 am        1228
​រុស្ស៊ី៖ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ឯកភាពជា​គោលការណ៍​សម្រាប់​តួនាទី​របស់​អង្គការសហប្រជាជាតិ និង​ការចូលរួម​ពី​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ (ICRC) ក្នុង​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែកថែប​រង​ការឡោមព័ទ្ធ​​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​អំឡុង​ជំនួប​ក្នុង​ទីក្រុង Moscow លោក Putin និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​រោងចក្រ​ដែកថែប​ដ៏​ធំ Azovstal ជាទី​ដែល​ក្រុម​អ្នក​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​ចុងក្រោយ​នៃ​ទីក្រុង Mariupol បាន​សំងំ​លាក់ខ្លួន​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ឡោមព័ទ្ធ និង​ទម្លាក់​គ្រាប់បែក​ឥត​ស្រាកស្រាន្ត​។​ ​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​បន្ទាប់​ពី​ជំនួប​ថា ក្រោយ​ការពិភាក្សា​នឹង​មាន​ការ​ជួប​ពិភាក្សា​រវាង​ការិយាល័យរបស់​អង្គការសហប្រជាជាតិ សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ និង​ក្រសួងការពារជាតិ​រុស្ស៊ី។​ក្នុង​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ​ផង​ដែរ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​លោក​គ្រោង​នឹង​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Zelenskyy នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​លោក Putin បាន​ប្រាប់​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan ថា​នឹង​ពុំ​មាន​ប្រតិបត្តិការ​សឹក​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង Mariupol ទេ ដោយ​បញ្ជាក់​ថា ក្រុង Kyiv គួរតែ​ទទួល​ខុស​ត្រូវ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal៕អត្ថបទ៖ សុខមាន

វៀតណាមប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

2022/04/27 03:59:25 am        701
ភ្នំពេញ៖ ថ្លែងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ភាគីវៀតណាមបានប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងភ្នំពេញឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាម និងជាលេខាបក្សទីក្រុងហាណូយបានអះអាងយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសានេះ ។ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម ឌិញ ទៀនហ្ស៊ុង ជាមួយការគោរពអរគុណសម្តេចតេជោ​ និងនាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងបានវាយតម្លៃខ្ពស់អំពីការដែលសម្តេចបានចាត់វិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ដោយជោគជ័យ ព្រមទាំងបានរាយការណ៍អំពីស្ថានភាពកូវីដ នៅទីក្រុងហាណូយជាមួយនឹងស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញផងដែរ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ហើយក៏បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងការរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចបានបញ្ជាក់ថា ជាការពិត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែសម្ដេចបានមានប្រសាសន៍បន្ថែមថា យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនិងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងពិនិត្យមើលនូវអ្វីៗដែលរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញអាចធ្វើការរួមគ្នាតទៅទៀត៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយឯកឧត្តម ឌិញ ទៀន ហ្ស៊ង (Dinh Tien Dung) លេខាបក្សរដ្ឋធានីហាណូយ

2022/04/27 10:53:12 am        332
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុំម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសម នៅវិមានរដ្ឋសភា៕

រុស្ស៊ី​៖ អង់គ្លេស​នឹង​មើល​ឃើញ​ការ​ឆ្លើយ​តប​ប៉ុនគ្នា​ដោយសារតែ​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​

2022/04/27 10:23:47 am        3047
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ព្រមាន​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​អង្គា​រថា បើ​ប្រទេស​នេះ​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​អ៊ុយ​ក្រែ​ន​វាយប្រហារ​ដាក់​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ប៉ុនគ្នា​វិញ​ភ្លាមៗ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ដកស្រង់​សេចក្ដីថ្លែងការណ៍​ ចេញពី​រដ្ឋមន្ត្រី​កងកម្លាំងប្រដាប់អាវុធ​របស់​ចក្រភព​អង់គ្លេស​លោក James Heappey ដែល​បាន​ប្រាប់​វិទ្យុ BBC ថា ​វា​ជា​រឿង​ស្របច្បាប់​ទាំង​ស្រុង ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​តាម​ប្រមាញ់​ដាក់​គោលដៅ​ចូល​ទៅ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​បង្អាក់​ភស្តុភារ និង​បណ្ដាញ​ផ្គត់ផ្គង់​នានា​។ ​រុស្ស៊ី​ថា ចក្រ​ភព​អង់គ្លេស​គាំទ្រ​ទាហាន​អ៊ុយ​ក្រែ​ន​វាយ​ប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង​ក្នុង​ប្រទេស​រុស្ស៊ី​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​​ថា ពួក​លោក​ចង់​គូស​បញ្ជាក់​ថា ​ក្រុង​ឡុង​ដ៍​កំពុង​ធ្វើ​សកម្មភាព​បង្ក​រឿង​បែបនេះ​ដោយ​ផ្ទាល់​នៅ​ក្នុង​របប​ទីក្រុង Kyiv ប្រសិនបើ​សកម្មភាព​បែបនេះ​ត្រូវ​បាន​បន្ត​ទៀតនោះ នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​ភ្លាមៗ។​ដូចដែល​យើង​បាន​ព្រមាន​រួច​មក​ហើយ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​កំពុង​ត្រៀមខ្លួន ​២៤​ម៉ោង​លើ ​២៤​ម៉ោង​ដើម្បី​វាយប្រហារ​សងសឹក​ដោយ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឆ្លើយតប​ទៅ​នឹង​ការសម្រេចចិត្ត​របស់​ទីក្រុង​ Kyiv៕អត្ថបទ៖ សុខមាន

អូស្ត្រាលីមើលឃើញថា សន្តិភាព និងស្ថិរភាព ជាកត្តាសំខាន់នាំឱ្យកម្ពុជារីកចម្រើនឆាប់រហ័ស

2022/04/26 12:30:20 pm        858
ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូ មិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រ ចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) បានលើកឡើងថា ឯកឧត្ដមមានក្តីរីករាយដែលមានឱកា សមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅក ម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ឯកឧត្តមបានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែ លជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។ ក្នុងជំនួបនេះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំ ណែករបស់ឯកឧត្តម John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពសម្រាប់កម្ពុជាក្នុងស ម័យកាលអ៊ុនតាក់ ដែលជាសម័យកាលពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួ យឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានគាំទ្រចំពោះទស្សនៈរបស់ឯកឧត្តម John Sanderson អំពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពកាន់តែរុង រឿងរបស់កម្ពុជាបន្តទៅមុខទៀត។ក្រៅពីនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម John Sanderson ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសាកល និងតំបន់មួយចំនួន ដែលកំពុងកើតមានក្នុងនោះមានដូចជា បញ្ហាជំងឺកូវីដ-១៩, ជម្លោះតាមតំបន់ និងការប្រែប្រួលអាកាសធាតុ ជាដើម។ឯកឧត្តមឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី៣០ ឆ្នាំនៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ៕ ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP៖ សហរដ្ឋអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្តឡើយ
07/04/2026 03:07 PM
ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ
07/04/2026 03:07 PM
ក្រសួងអប់រំ៖ គោលការណ៍ “អ្នកចេះគឺជាប់” បន្តអនុវត្តដោយម៉ឺងម៉ាត់ ធានាយុត្តិធម៌​ក្នុង​ការ​ប្រឡង
07/04/2026 03:07 PM
ទីភ្នាក់ងារព័ត៌មាន៖ មេដឹកនាំNATO នឹងបញ្ជាក់ជាថ្មីអំពី«ការគំរាមកំហែងរយៈពេលវែង»ពីរុស្ស៊ី នៅជំនួប កំពូលនាពេលខាងមុខ
07/04/2026 02:07 PM
កុមារជាង ២០០ នាក់នៅរុស្ស៊ី បានរងផលប៉ះពាល់ដោយការវាយប្រហាររបស់អ៊ុយក្រែន ចាប់ពីខែមេសា ដល់ខែមិថុនា
07/04/2026 02:07 PM
សហរដ្ឋអាមេរិកនឹងបញ្ចប់ការផ្តល់មូលនិធិដល់ការិយាល័យគាំទ្ររបស់UN នៅសូម៉ាលី
07/04/2026 02:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់
07/04/2026 02:07 PM
មន្ត្រីនិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សចំនួន ៦នាក់ ក្នុងតំបន់បីផ្សេងគ្នារបស់អ៊ុយក្រែន
07/04/2026 02:07 PM
IAEA ព្រមានអំពីសុវត្ថិភាពនុយក្លេអ៊ែរដ៏ផុយស្រួយ បន្ទាប់ពីរោងចក្រ Zaporizhzhia ត្រូវកាត់ផ្តាច់ពី បណ្តាញអគ្គិសនីខាងក្រៅ
07/04/2026 02:07 PM
កិច្ចសន្យាផលិតយន្តហោះចម្បាំងរួមគ្នាត្រូវបានពង្រីកដោយប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី
07/04/2026 02:07 PM