លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

លោក Putin អះ​អាង​ថា ទណ្ឌកម្ម​ប្រទេស​លោក​ខាង​លិច​បាន​បរា​ជ័យ

2022/04/19 05:11:44 am        2383
​រុស្ស៊ី៖ ប្រធានាធិបតី​លោក Vladimir Putin បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា គោលនយោបាយ​ដាក់​ទណ្ឌកម្ម​ដែល​អនុវត្ត​ដោយ​ប្រទេស​លោក​ខាង​លិច​មក​លើ​រុស្ស៊ី​បាន​បរាជ័យ​។ ​លោក Putin និយាយថា យុទ្ធសាស្ត្រ​វាយប្រហារ​ភ្លាមៗ​ផ្នែក​សេដ្ឋកិច្ចមិន​ដំណើរការ​នោះទេ ហើយ​អ្នក​ផ្ដួចផ្ដើម​ខ្លួន​ឯង​បាន​ខាតបង់​ធំ​ជាមួយ​នឹង​អតិផរណា និង​កំណើន​គ្មាន​ការងារ​ធ្វើ ជាមួយសក្ដានុពល​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​យ៉ាប់យ៉ឺន​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។​ ​បន្ទាប់មក​លោក Putin ​បាន​ថ្លែង​លើកឡើង​ពី​តួលេខ​អតិផរណា​ខ្លាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គាំទ្រ​ប្រជាពលរដ្ឋ​ជួយ​ពួកគេ​ ដោះស្រាយ​ជាមួយ​នឹង​រលក​នៃ​អតិផរណា​។​ ​ជាមួយ​គ្នា​នេះសេត​វិមាន​និយាយ​ថា ខ្លួន​កំពុង​ពិចារណា​លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី ខណៈ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​កំពុង​ចាប់ផ្តើម​ដាក់​គំនាប​លើ​សេដ្ឋកិច្ច​រុស្ស៊ី​។ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាននៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​លោកស្រី Jen Psaki បាន​និយាយ​ថា អ្នក​នឹង​មើល​ឃើញ​យើង​បន្ត​បន្ថែម​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​យើង ហើយ​បន្ត​មាន​វិធានការ​ដើម្បី​រឹតត្បិត​បន្ថែម​ទៀត​នូវ​ទណ្ឌកម្ម​របស់​យើង ​ដើម្បី​ការពារ​ការ​គេចវេះ​របស់​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​ប្រមាណ​ ៣០%

2022/04/19 11:42:17 am        1108
​អ៊ុយក្រែន៖ រដ្ឋមន្ត្រី​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​លុកលុយ​របស់​រុស្ស៊ី​បាន​បង្ក​ការខូចខាត ឬ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន​ប្រមាណ ៣០% ដែល​ស្មើ​ទឹក​ប្រាក់​ប្រមាណ​ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បន្ថែម​ថា ការសាងសង់​ឡើងវិញ​អាច​រួចរាល់​ក្នុង​រយៈពេល ​២​ឆ្នាំដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​។​​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ធ្លាប់​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​ជាក់លាក់​ ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ទេដូចជា​ផ្លូវថ្នល់ និង​ស្ពាន​ជាដើម ទោះបីជា​ក្រុម​មន្ត្រី​និយាយ​ថា ថវិកា​សរុប​សម្រាប់​ការខូចខាត​លើ​អ្វីៗ​គ្រប់​បែប​យ៉ាង ចាប់ពី​ការ​ដឹក​ជញ្ជូន​ដល់​លំនៅឋាន និង​អគារ​ផ្សេងទៀត​នឹង​កើន​ឡើង​ដល់ ៥០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​លោក Oleksander Kubrakov បាន​ប្រាប់​សារព័ត៌មាន Reuters ថា ​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​យើង ទទួល​រង​ការ​ខូច​ខាត​ដូចគ្នា​ទាំងអស់​។​​លោក Kubrakov បាន​និយាយ​ថា ស្ពាន​ជាង ៣០០​កន្លែង​នៅ​តាម​ផ្លូវជាតិ​នានា​ត្រូវ​បាន​ខូចខាត ឬ​រង​ការ​បំផ្លិច​បំផ្លាញ​ ផ្លូវ​ចម្ងាយ​ជាង ៨,០០០​គីឡូម៉ែត្រ​ត្រូវការ​ជួសជុល​ជា​ចាំបាច់ ឬ​កសាង​ឡើងវិញ និងស្ពាន​សម្រាប់​ផ្លូវ​រថភ្លើង​រាប់​សិប​កន្លែង​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​។ លោក​បាន​ដាក់​ការ​សន្និដ្ឋាន​ការខូចខាត​ស្មើ​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញឱ្យបានគ្រប់ៗគ្នា

2022/04/19 11:16:05 am        1000
ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអំពាវនាវ និងជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅគ្រឹះស្ថានសិក្សាអប់រំទូទាំងប្រទេស។

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជារងឥទ្ធិពលជាបន្តបន្ទាប់ ពីថ្ងៃទី២០-២៦ ខែមេសា បណ្តាលឱ្យមានភ្លៀង និងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

2022/04/19 11:05:41 am        839
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី២០-២៦ ខែមេសា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ៕

មនុស្ស ​៧​នាក់​ស្លាប់ ខណៈ​រុស្ស៊ី​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/19 10:42:16 am        1050
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដ៏​ធំ​លើ​គោលដៅ​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​អ្វី​ដែល​ទំនងជា​ត្រូវ​បាន​បង្កើន​ការវាយប្រហារ ​ដើម្បី​កម្ទេច​ខ្សែត្រៀម​ការពារ​របស់​ប្រទេស​នេះ មុន​ពេល​បើក​ការវាយប្រហារ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។​​មនុស្ស ​៧​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ជា​បន្តបន្ទាប់​របស់​រុស្ស៊ី​លើ​ទីក្រុង Lviv កាលពី​ថ្ងៃ​ចន្ទ ដែល​ត្រូវ​បាន​បង្ក​ការ​ឆាប​ឆេះ​ផង​ដែរ​នៅ​ក្នុង​ទីក្រុង​ភាគ​ខាងលិច​មួយ​នេះ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ ដែល​តែងតែ​រួច​ផុត​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ក្នុង​អំឡុង​ពេល​ជិត​ ២​ខែ​នៃ​សង្គ្រាម ហើយ​បាន​ក្លាយ​ជា​ជម្រក​សម្រាប់​ជនភៀសខ្លួន​នៅ​ក្នុង​អ៊ុយ​ក្រែ​ន​។​ ​ជា​តំបន់​ដែល​ធ្វើ​ឲ្យ​កំហឹង​របស់​វិមាន​ក្រឹម​ឡាំង​កើន​ឡើង​កាន់​តែ​ខ្លាំង ទីក្រុង Lviv បាន​ក្លាយ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ផ្គត់ផ្គង់​អាវុធ​របស់​សម្ព័ន្ធ​យោធា​ណា​តូ និង​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ចូលរួម​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សង្គ្រាម​ទប់ទល់​ប្រទេស​រុស្ស៊ី​។​អភិបាល​តំបន់ Lviv លោក Maksym Kozytskyy បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា ​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​អ៊ុយ​ក្រែ​ន និង​កន្លែង​ជួសជុល​រថយន្ត​មួយ​។ ​ទាហាន​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​កម្ទេច​ឃ្លាំង​ស្តុក​អាវុធ​បរទេស​ដ៏​ធំ​មួយ ដែល​ទើបបាន​បញ្ជូន​ទៅកាន់​អ៊ុយ​ក្រែ​ន​នា​ពេល​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

លោក Zelensky និយាយ​ថា ​រុស្ស៊ី​បាន​ចាប់ផ្ដើម​វាយប្រហារ​ជាថ្មី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​

2022/04/19 10:01:44 am        1766
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​ការ​វាយ​ប្រហារ​ដ៏​ធំ​ជាថ្មី​ ដែល​បាន​រង់ចាំ​ឱកាស​ជា​យូរ​មកនេះ​នៅ​ក្នុង​តំបន់​ព្រំដែន Donbas ភាគ​ខាង​កើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​កងកម្លាំង​របស់​ខ្លួន​បាន​បង្កើន​ការវាយប្រហារ​នៅ​តាម​ខ្សែ​ត្រៀម​ជួរមុខ​។ ​លោក Zelensky បាន​និយាយ​នៅ​ក្នុង​សុន្ទរ​កា​ពេលយប់​ជ្រៅ ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​រុស្ស៊ី​បាន​ផ្ដោត​សំខាន់​លើ​ការ​ប្រមូល​កង​កម្លាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ហើយ​លោក​បាន​ប្ដេជ្ញា​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ការពារ​ខ្លួន​ឲ្យ​បាន ទោះបីជា​រុស្ស៊ី​បញ្ជូន​កងទ័ព​ទៅកាន់​តំបន់​នោះ​ច្រើន​ប៉ុណ្ណា​ក៏ដោយ​។ ​លោក​បាន​បន្ថែម​ថា យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់។​ យើង​នឹង​មិន​បោះបង់ចោល​អ្វី​ដែល​ជា​របស់​អ៊ុយ​ក្រែ​ន​ជាដាច់ខាត​។​គួរ​រម្លឹក​ថា រុស្ស៊ី​បាន​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​មួយ​ចំនួន ​នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​មីនា បន្ទាប់ពី​វាយ​យក​រដ្ឋធានី Kyiv មិនបាន​សម្រេច និង​និយាយ​ថា ​ខ្លួន​នឹង​ផ្ដោត​ជាថ្មី​លើ​តំបន់ Donbas ជាទី​ដែល​រុស្ស៊ី​បាន​អះ​អាង​ថា ខ្លួន​កំពុង​ការពារ​ពលរដ្ឋ​ដែល​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​រយៈពេល ​៨​ឆ្នាំ​របស់​ក្រុម​ផ្ដាច់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​អ៊ីតាលី​និយាយ​ថា​ ការចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ជាមួយ​រុស្ស៊ី​គឺជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​

2022/04/19 09:49:10 am        1297
​អ៊ីតាលី៖ នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​និយាយ​ថា លោក​ចាប់ផ្ដើម​ជឿ​ថា​ ការ​និយាយ​ទៅកាន់​លោក Putin គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​។ លោក​ចាប់ផ្ដើម​បាត់បង់​ភាព​ស្មោះត្រង់​ក្នុង​ការ​និយាយ​ជាមួយ​ទីក្រុង Moscow បន្ទាប់ពី​ការ​សម្លាប់​រង្គាល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Bucha​។លោក​ក៏បាន​ព្រមាន​ផង​ដែរ​ថា គោលដៅ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​ទាន់​បាន​សម្រេច​នៅឡើយ​ទេ​។ ​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​លោក​ប្រធានាធិបតី Vladimir Putin ដោយ​និយាយ​ថា លោក​ចាប់ផ្ដើម​ជឿ​ថា វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការចរចា​ជាមួយ​លោក Putin ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ជម្លោះ ​ផ្ដើម​ចេញ​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ថ្លែងប្រាប់​សារព័ត៌មាន​ប្រចាំថ្ងៃ Il Corriere della Sera របស់​អ៊ីតាលី លោក​ Draghi បាន​និយាយ​ថា លោក​ចាប់ផ្ដើម​គិត​ថា ​អ្នក​ទាំងនោះ​និយាយ​ត្រូវ នៅ​ពេល​ពួកគេ​និយាយ​ថា វា​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​ចំណាយ​ពេល​វេលា​និយាយ​ជាមួយ​លោក Vladimir Putin​។ វា​បាន​ត្រឹម​តែ​ការ​ខ្ជះខ្ជាយ​ពេលវេលា​ប៉ុណ្ណោះ​។​គួរ​រម្លឹក​ថា លោក Draghi និង​លោក Putin បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មីនា ហើយ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ពី​លទ្ធភាព​របស់​ប្រទេស​អ៊ីតាលី​ ក្នុង​ការទិញ​ឧស្ម័ន​ពី​រុស្ស៊ី​ដោយ​ទូទាត់​ជា​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​។ ​ប្រទេស​នេះ​ត្រូវ​បាន​និយាយ​ថា នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​ចំនួន ​៤០%៕អត្ថបទ៖ សុខមាន

លោកជំទាវ ឱ វណ្ណឌីន៖ យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី បាននៅឡេីយទេ

2022/04/18 04:38:42 pm        153
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសានេះថា ការព្រួយបារម្ភ មានការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ យេីងគួរពិនិត្យមេីលតាមស្ថានភាព នៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយេីង ហេីយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។លោកជំទាវបានបញ្ជាក់ថា «យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ ព្រោះទេីបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីង ដែលត្រូវរង់ចាំ និងបន្តពិនិត្យមេីលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ»។លោកជំទាវបន្តថា ការទទួលខុសត្រូវ របស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ  ហេីយប្រសិនបេីលោកអ្នកមានការសង្ស័យ សូមធ្វេីតេស្តរហ័ស ឬ ទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ បេីលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩  និងបេីក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហេីយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ។  លោកជំទាវបានអំពាវនាវថា បើរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរបណ្តាលមកពីកូវីដ-១៩ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសំងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដេីម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។  ទន្ទឹមនឹងនោះលោកជំទាវ អំពាវនាវដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដេីម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅ ដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន៕

មនុស្ស ៥នាក់​ស្លាប់ និង ៣១នាក់​រង​របួស​ដោយ​សារ​ការ​បាញ់​ផ្លោង​របស់​រុស្សី​លើ​ទីក្រុង Kharkiv

2022/04/18 10:27:23 am        1096
​អ៊ុយ​ក្រែ​ន​៖ មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស ៥នាក់​ស្លាប់ និង ៣១នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង​ Kharkov ​ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អាទិត្យ​។​ គ្រាប់​ផ្លោង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អគារ​លំនៅឋាន និង​បាន​បន្សល់ទុក​នៅ​តាម​ដង​ផ្លូវ​ដោយ​កញ្ចក់​បែក និង​កម្ទេចកំទី​ផ្សេងទៀតរួម​ទាំង​បំណែក​នៃ​គ្រាប់​រ៉ុក្កែត​។​​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ និង​ប្រជាជន​បាន​នាំគ្នា​ពន្លត់​អណ្ដាត​ភ្លើង​នៅ​ក្នុង​ផ្ទះល្វែង​ជាច្រើន​ល្វែង ​ខណៈក្រុម​គ្រូពេទ្យ និង​ទាហាន​អ៊ុយ​ក្រែ​ន​បាន​ព្យាយាម​ជួយ​អ្នករបួស​នៅ​តាម​ផ្លូវ​។​ ទីក្រុង ​Kharkiv​ ភាគ​ឦសាន​គឺជា​គោលដៅ​នៃ​ការវាយប្រហារ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​លុកលុយ​ចូល​របស់​រុស្ស៊ី ហើយ​បាន​មើល​ឃើញ​ថា ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ មុន​ពេល​ការ​វាយ​លុក​នៅ​ភាគ​ខាងកើត​ដែល​កំពុង​កើតមាន​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប៉ាន់ប្រមាណ​ថា ទាហាន​អ៊ុយ​ក្រែ​ន​ពី ២,៥០០ ទៅ ៣,០០០នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​។​ ​ក្នុង​ពេល​មានការ​ប្រយុទ្ធ​គ្នា លោក ​Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថាអំពី​ផែនការ​របស់​អ៊ុយ​ក្រែ​ន​ សម្រាប់​ពិធី​រំលឹកដើម្បី​រំលឹក​ដល់​មនុស្ស​ជំនាន់​ក្រោយ​ អំពី​ការវាយប្រហារ​ដ៏​ឃោរឃៅ ហើយ​អ៊ុយ​ក្រែ​ន​អាច​ទប់ទល់​ការ​ប្រយុទ្ធ​បាន​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយ​ថា ឧក្រិដ្ឋកម្ម​រុស្ស៊ី​លើ​ជន​ស៊ីវិល​នឹង​បញ្ចប់​ដំណើរ​ការចរចា​

2022/04/18 11:55:35 am        1975
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា​ ឧក្រិដ្ឋកម្ម​រុស្ស៊ី​លើ​ជន​ស៊ីវិល​នឹង​បញ្ចប់​ដំណើរ​ការចរចា​។ លោក Zelenskyy បាន​និយាយទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​គី​វ​ថា ការ​វាយ​ប្រហារ​មក​លើ​ប្រជាជន​របស់​យើង​នៅ​ក្នុង​ទីក្រុង ​Mariupol និង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ពេល​នេះ អាច​បញ្ចប់​ដំណើរការ​នៃ​ការចរចា​គ្រប់​រូបភាព​។​​លោក Zelenskyy និយាយ​ថា ករណី​នៃ​អំពើ​ឃោរឃៅ​កាន់​តែ​ច្រើន​បាន​លេចឡើង ដែល​ធ្វើ​ឲ្យ​អ្នក​ចរចា​នឹង​មិន​បន្ត ឬ​កិច្ចព្រមព្រៀង​នឹង​មិន​ត្រូវ​បាន​អនុវត្ត​ឡើយ​។​ លោក Zelenskyy បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​ដំណោះស្រាយ​របស់ប្រទេស​ ដើម្បី​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់ Donbas ក្នុង​សន្ទរកថា​ប្រចាំថ្ងៃ លោក​បាន​អំពាវនាវ​សុំ​ជំនួយ​អាវុធ​បន្ថែម​ទៀត​សម្រាប់​យោធា​ ខណៈ​ការ​ប្រយុទ្ធ​នៅ​តំបន់​ភាគ​ខាងកើត​កាន់តែ​រីក​ធំ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM