លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

វិមាន​ក្រឹម​ឡាំង​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​ចង់​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Zelenskyy

2022/04/08 11:24:28 am        1906
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា រុស្ស៊ី​មិន​ចង់​សម្លាប់​លោកប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy​ នោះ​ទេ​។ សារព័ត៌មាន The Times of London បាន​រាយការណ៍​ថា វិមាន​ក្រឹម​ឡាំង​បាន​ដាក់​តម្លៃ​លើ​ការ​សម្លាប់​លោក Zelenskyy​។​ក្រុមការងារ​របស់​លោក Zelenskyy បាន​និយាយ​ថា ប្រធានាធិបតី​បាន​រួច​ផុត​ជីវិត​ពី​ការប៉ុនប៉ង​ធ្វើ​ឃាតកម្ម​យ៉ាងហោចណាស់ ​១២​លើក​ចាប់​តាំង​ពី​ការ​ផ្ទុះ​សង្គ្រាម​បាន​ចាប់ផ្ដើម​។​ វិមាន​ក្រឹម​ឡាំងបាន​ច្រានចោល​ថា ​រុស្ស៊ី​មិន​ចង់​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទេ ទោះ​មាន​របាយការណ៍​ជាច្រើន​និយាយ​ថា វិមាន​ក្រឹម​ឡាំង​បាន​ដាក់​តម្លៃ​លើ​ការ​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​កំពុង​តាម​ប្រ​មាញ់​លោក​នៅ​ក្នុង​រដ្ឋធានី​គី​វ​ក៏ដោយ។​ ​ចំណែក​ទីប្រឹក្សា​របស់​លោក Zelenskyy គឺ​លោក Mikhail Podolyak បាន​ប្រាប់​ការ​សែត Ukrayinska Pravda ថា គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​មីនា លោក​ជឿ​ថា មានការ​ប៉ុនប៉ង​សម្លាប់​រាប់​សិប​លើក​លើ​ជីវិត​របស់​លោក Zelenskyy​។ ប៉ុន្តែ​ការ​អះអាង​របស់​លោក​ពុំបាន​ផ្ដល់​ភស្តុតាង​បញ្ជាក់​នោះ​ទេ​៕អត្ថបទ៖ សុខមាន

សម្ព័ន្ធ​ណា​តូ​ខ្វែងគំនិត​គ្នា​ជុំវិញ​គោលនយោបាយ​ចំពោះ​ក្រុង Moscow ខណៈ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​

2022/04/08 10:38:32 am        1128
​ណាតូ៖ សារព័ត៌មាន New York Times បាន​រាយការណ៍​នៅ​សប្ដាហ៍​នេះ​ ដោយ​សំអាង​ប្រភព​ពី​ក្រុម​មន្ត្រី​លោក​ខាង​លិច​ថា ខណៈ​ក្រុម​រដ្ឋមន្ត្រីការបរទេស​សម្ព័ន្ធ​ណា​តូ​ជួប​គ្នា​នៅ​សប្ដាហ៍​នេះ ​ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​បែប​ណា​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី សមាជិក​ទាំងអស់​របស់​ប្លុក​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក កំពុង​ខ្វែងគំនិត​គ្នា​ជុំវិញ​យុទ្ធសាស្ត្រ​ឆ្លើយតប​លើ​ក្រុង Moscow​។​យោង​តាម​សារព័ត៌មាន​ដដែល​នេះប្រទេស​ប៉ូឡូញ និង​រដ្ឋ​បាល់​ទិ​ក​ជាច្រើន​បាន​តស៊ូ​មតិ​ សម្រាប់​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​ទីក្រុង Moscow ក្នុង​គោលបំណង "​ធ្វើ​ឱ្យ​រុស្ស៊ី​លុតជង្គង់​"។ ទន្ទឹម​នឹង​នោះ​ប្រទេស​មួយ​ចំនួន​ដូចជា​អាល្លឺម៉ង់ បារាំង និង​ទួរគីត្រូវ​គេ​រាយការណ៍​បាន​ប្រកែក​ថា រុស្ស៊ី​មិន​អាច​បង្ខិតបង្ខំ​ឱ្យ​បោះជំហាន​ចូល​ទៅ​ក្នុង​សន្តិភាព​បានទេ​។ ​ដូច្នេះ​មាន​សេចក្ដីរាយការណ៍​ថា ​ប្រទេស​ទាំងនោះ​ចង់​បន្ត​ការសន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​។​បើ​យោងតាម​ការចេញផ្សាយ​នោះ រឿង​មួយ​ដែល​រដ្ឋ​ណា​តូ​ទាំងអស់​យល់ស្របគឺថា​ ជម្លោះ​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​ដំណាក់កាល​មិន​ច្បាស់លាស់ ហើយ​ទំនងជា​មិនអាច​ដោះស្រាយបាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ​។ អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​អះអាងថា កងទ័ព​រុស្ស៊ី​កំពុង​ប្រមូល​ផ្តុំគ្នា​ឡើងវិញ ដើម្បី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំថ្មី​មួយទៀត៕អត្ថបទ៖ សុខមាន

របាយការណ៍​បញ្ជាក់​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បាញ់សម្លាប់​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​

2022/04/08 10:18:54 am        4345
​អ៊ុយក្រែន៖ វីដេអូ​មួយ​បង្ហោះ​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ​និង​បាន​ផ្ទៀងផ្ទាត់​ដោយសារ​ព័ត៌មាន New York Times ទំនងជា​បង្ហាញ​ពី​ទាហាន​កំពុង​ប្រយុទ្ធ​ក្រោម​ស្លាក​សញ្ញា​សម្គាល់​របស់​អ៊ុយ​ក្រែ​ន ជា​អ្វី​ដែល​ទំនង​ត្រូវ​គេ​ជឿ​ថា ទាហាន​រុស្ស៊ី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខាងក្រៅ​ភូមិ​មួយ​នៅ​ភាគ​ខាងលិច​រដ្ឋធានី Kyiv របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​សារព័ត៌មាន​ខាងលើ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា នៅ​ក្នុង​ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ចន្ទ គេ​បាន​មើល​ឃើញ​ទាហាន​រុស្ស៊ី​ដែល​ពាក់អាវ​ក្រៅ ត្រូវ​បាន​ទាញ​អាវ​គ្រប​ក្បាល​របស់​គេ​ទំនង​ជា​ត្រូវរបួស ប៉ុន្តែ​នៅ​ដកដង្ហើម​បាន​។ ​គេ​នៅ​មាន​ជីវិត​នៅឡើយ។ ចូរ​ថត​អ្នក​តាម​ប្រមាញ់​ទាំងនេះ។ មើល​ចុះ​គេ​នៅ​មាន​ជីវិត​នៅឡើយ​។ គេ​កំពុង​ស្រែក នេះ​ជា​សំឡេង​ចុងក្រោយ​របស់​បុរស​នោះ​។​ ​បន្ទាប់មក​ទាហាន​ម្នាក់​បាន​បាញ់​បុរស​ម្នាក់​នោះ​ចំនួន ​២​គ្រាប់។ គេ​បាន​បាញ់​គ្រាប់​ទី​៣ ​លើ​បុរស​នោះបន្ទាប់ពី​រើ​មិន​ឈប់​។ ក្រោយមក​បុរស​ដែល​បាន​រង​របួស​នោះ​ក៏​នៅ​ស្ងៀម​។​ទាហាន​ចំនួន ​៣​នាក់​ផ្សេងទៀត​ដែល​ត្រូវ​គេ​គិត​ថា​ជា​ទាហាន​រុស្ស៊ី អាច​ត្រូវ​គេ​មើល​ឃើញ​ស្លាប់​ក្បែរ​គ្នា ​ក្នុង​នោះ​ចំណោម​នោះ​ម្នាក់​មាន​របួស​ចំក្បាល ហើយ​ដៃ​របស់​គេត្រូវ​បាន​ចង​ស្លា​បសេក​ទៅ​ក្រោយ​។ ​សារព័ត៌មាន New York Times ដដែល​នេះ​បាន​រាយការណ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវ​គេ​ស្គាល់​ដោយ​សារ​សញ្ញា​ទង់ជាតិ និង​ខ្សែ​ដង​ដៃ​ពណ៌​ខៀវ។ គេ​បាន​លឺ​ទាហាន​ទាំងនោះ​ស្រែក​ថា ជ័យ​យោ​អ៊ុយ​ក្រែ​នៗជាច្រើន​ដង​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក និង​អឺរ៉ុប​វាយប្រហារ​រុស្ស៊ី​ដោយ​ទណ្ឌកម្ម​សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/04/07 12:24:23 pm        1259
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​ លើ​ប្រទេស​រុស្ស៊ី​ដែល​ប្រធានាធិបតី​លោក Joe Biden បាន​និយាយ​ថា ​នឹង​ដាក់​ទណ្ឌកម្ម​យូរអង្វែង​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ចក្រភព​អង់គ្លេស​បាន​ធ្វើ​តាម​យ៉ាង​ឆាប់រហ័ស​ ហើយក៏​មានការ​ខឹងសម្បា​រ​កាន់​តែ​ខ្លាំង​ឡើង​ពី​សហភាព​អឺរ៉ុប ខណៈ​សម្ព័ន្ធមិត្ត​បាន​ជំរុញ​ឆ្ពោះ​ទៅ​រក​យុទ្ធនាការ​កាន់តែ​ធំ​ ដើម្បី​រឹតត្បិតសេដ្ឋកិច្ច​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​ខណៈ​ទណ្ឌកម្ម​ជាច្រើន​ដង​ត្រូវ​បាន​បង្កើន​ឡើង មិនបាន​បង្ខំ​ឲ្យ​លោក​ Putin ចាក​ចេញពី​សង្គ្រាមនោះ​ទេ ទណ្ឌកម្ម​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អស់សង្ឃឹម ខណៈ​កងកម្លាំង​អ៊ុយ​ក្រែ​ន​តស៊ូ​ទប់ទល់​ការ​បាញ់​ផ្លោង​ពី​រុស្ស៊ី​បន្ថែម​ទៀត​។ គន្លឹះ​នៃ​ប្រសិទ្ធភាព​ទណ្ឌកម្ម​គឺ​ការ​រួប​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រជាជាតិ​អឺរ៉ុប​។​​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប​លើ​បម្រាម​នាំចូល​ធ្យូងថ្ម​ នឹង​ជា​ការ​ដាក់ទណ្ឌកម្ម​ដំបូង​របស់​សហភាពអឺរ៉ុប​ ដែល​មាន​គោលដៅ​លើ​ឧស្សាហកម្ម​ថាមពល​រក​ប្រាក់​ចំណូល​បាន​ច្រើន ​សម្រាប់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ធ្វើសង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​ថា បម្រាម​លើ​ធ្យូងថ្ម​មាន​តម្លៃ ៤ពាន់​លាន​អឺរ៉ូ ឬ​ ៤.៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​បន្ថែម​រួចហើយ រួម​ទាំង​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់យោធភូមិភាគទី៥

2022/04/07 12:00:23 pm        779
បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃតទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ ខេត្តបាត់ដំបង។លោកមេបញ្ជាការកងទ័ពជើងគោកសូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុ សេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។ វគ្គហ្វឹក ហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការ ផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញ ចំណេះ ដឹង និង បទពិសោធន៍ទទួលបានពីវគ្គ ហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ ភារកិច្ច នៅតាម បណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ទទួល រ៉ាប់រង រា ល់ភារកិច្ចរបស់ អង្គភាព  នាពេលចំពោះមុខ និងតទៅអនាគត។លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិ ភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកប ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេច បានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។លោកបញ្ជាក់ថា ចំពោះមុខនេះភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈានមកដល់ដំណាក់ កាលកាន់តែស្រួចស្រាល់ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះ សូមបន្ត ប្រុង ប្រៀប ត្រៀម លក្ខណៈធានា អនុវត្ត យ៉ាង ម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ៕

ចិន​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ការ​សម្លាប់​រង្គាល​នៅ​ទីក្រុង Bucha ជាជាង​ការ​ទម្លាក់​កំហុស​ដាក់គ្នា​

2022/04/07 11:45:26 am        1457
​ចិន៖ កាលពី​ថ្ងៃ​ពុធ​ប្រទេស​ចិន​បាន​និយាយ​ថា រូបភាព​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​ក្នុង​ទីក្រុង Bucha របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​រំខាន​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​គួរ​ទម្លាក់កំហុស​ឲ្យ​គ្នា​ឡើយ​រហូត​រក​ឃើញ​ការពិត​។​ការ​លេច​ចេញ​ភស្តុតាង​នៃ​អ្វី​ដែល​បង្ហាញ​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល ក្រោយ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​តំបន់​រដ្ឋធានី Kyiv អាច​បង្ក​ភាព​ស្មុគស្មាញ​ដល់​ការ​ប្រឹង​ប្រែង​របស់​ក្រុង​ប៉េកាំង ក្នុង​ការ​ដឹកនាំ​គំនិត​ជា​សាធារណៈ​ជុំវិញ​ជម្លោះ​ដែល​ចិន​មិន​ព្រម​រិះគន់​ក្រុង​មូស្គូ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ Zhao Lijian បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា ប្រទេស​ចិន​គាំទ្រ​ការ​ផ្ដួចផ្ដើម និង​វិធានការ​ទាំងឡាយ​ជួយ​កាត់បន្ថយ​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​នេះ និង​ត្រៀម​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការ​ប៉ះពាល់​ទាំង​ឡាយ​ដល់​ជន​ស៊ីវិល​។​​លោក Zhao បាន​និយាយ​ថា ការពិត និង​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង​ត្រូវតែ​ផ្ទៀង​ផ្ទាត់។ គ្រប់​ភាគី​ទាំងអស់​គួរតែ​រក្សា​ការ​អត់ធ្មត់ និង​ចៀសវាង​ការចោទប្រកាន់​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក មុន​ការ​សន្និដ្ឋាន​នៃ​ការស៊ើបអង្កេត​ត្រូវ​បាន​កំណត់​៕អត្ថបទ៖ សុខមាន

មន្ទីរ​បញ្ច​កោណ​និយាយ​ថា ​រុស្ស៊ី​បាន​ដក​កងកម្លាំង​ទាំងស្រុង​ចេញពី​រដ្ឋធានី Kyiv និង​ទីក្រុង Chernihiv

2022/04/07 10:38:31 am        2280
​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ទាំងស្រុង​ពី​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង Chernihiv ទៅ​ភាគ​ខាងជើង​របស់​ខ្លួន ខណៈ​ទីក្រុងមូស្គូ​ត្រៀម​ប្រមូលផ្ដុំ​កងកម្លាំង​វាយលុក​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​។​​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រោម​លក្ខខណ្ឌ​កំណត់​ដោយ​មន្ទីរ​បញ្ច​កោណ​ថា យើង​កំពុង​វាយ​តម្លៃ​ថា ​ជនជាតិ​រុស្ស៊ី​ទាំងអស់​បាន​ចាកចេញ​។ ការ​ចាក​ចេញ​របស់​ពួកគេ​ទាំងស្រុង​ត្រូវ​បាន​បញ្ជាក់​ត្រឹមតែ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​ព្រមាន​ថា​ កងកម្លាំង​រុស្ស៊ី​ប្រហែលជា​បាន​បន្សល់ទុក​គ្រាប់មីនដែល​ត្រូវ​ការ​សម្អាត​ជា​ចាំបាច់​។​ ​មន្ត្រី​ចារកម្ម​អាមេរិក និង​អឺរ៉ុបបាន​តាមដាន​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ​ថា រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ការ​កំណត់​ទិសដៅ​ឡើងវិញ បន្ទាប់ពី​បាន​ជួបប្រទះ​នឹង​ការ​តស៊ូ​ដ៏​ខ្លាំងក្លា និង​ទទួលរង​នូវ​ការ​បាត់​បង់​ជីវិត​រាប់​ពាន់​នាក់នៅ​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​។​ទីក្រុងមូស្គូទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នៅ​ភាគ​ខាងកើត ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​បំបែក​ខ្លួន​គាំទ្រដោយ​រុស្ស៊ី ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដ៏​ចម្រូងចម្រាស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខណៈ​ការ​ដក​ទ័ព​របស់​រុស្ស៊ី​ចេញពី​តំបន់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន ​ហាក់​ដូច​ជា​ពេញ​លេញដោយមាន​អង្គភាព​ជាច្រើន​បាន​ដកថយ​តាម​ប្រទេស​បេឡា​រុស មន្ទីរ​បញ្ច​កោណ​មិនទាន់​ឃើញ​កងទ័ព​ទាំងនោះ​វិលត្រឡប់​មក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​វិញ​ទេ​៕អត្ថបទ៖ សុខមាន

វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា អង្គការសហប្រជាជាតិនិយាយថា ប្រើហិង្សាហួសហេតុ

2022/04/06 12:55:23 pm        650
ជាច្រើនខែមកនេះ ប្រជាជនស្រីលង្កាបានស៊ូទ្រាំក្នុងជួរដ៏វែងដើម្បីទិញប្រេងឥន្ធនៈ ឧស្ម័នចម្អិនអាហារ ស្បៀងអាហារ និងថ្នាំពេទ្យដែលភាគច្រើននាំមកពីបរទេស។ និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) លោកស្រី Liz Throssell បានលើកឡើងអំពីរបាយការណ៍អំពើហិង្សាហួសហេតុ និងគ្មានដំណោះស្រាយរបស់នគរបាលមកលើក្រុមអ្នកតវ៉ា និងបាននិយាយថា រដ្ឋាភិបាលមិនគួរប្រើអំណាចរដ្ឋក្នុងគ្រាអាសន្នដែលបានប្រកាសរបស់ខ្លួន ដើម្បីបង្ក្រាបការតវ៉ានោះទេ។

មេដឹកនាំ​អ៊ុយ​ក្រែ​ន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដោយ​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់​

2022/04/06 11:41:47 am        1125
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឱ្យ​មានកំណែទម្រង់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​(UNSC) ​ដោយ​ចោទ​ប្រកាន់​ថា ​ក្រុម​ប្រឹក្សា​មិនបាន​ចាត់វិធានការ​ណាមួយ​ដើម្បី​បញ្ចប់​ការ​វាយលុក​របស់​រុស្ស៊ី និង​ស្ដារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​របស់​លោក​។​​មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​ធ្វើការ​អង្វរ​តាមរយៈ​វីដេអូ ខណៈ​ភស្តុតាង​ដ៏​សោកសង្រេង​បាន​បន្ត​បង្ហាញការ​សម្លាប់​រង្គាល​ជន​ស៊ីវិល​ ធ្វើឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ជាយក្រុង​គី​វ មុន​ពេល​ពួកគេ​ដក​កងទ័ព​ចេញពី​រដ្ឋធានី​។​ លោក Zelenskyy បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ឱ្យ​ដក​ប្រទេស​រុស្ស៊ី​ចេញ ខណៈ​ប្រទេស​នេះ​ជា​អ្នក​ឈ្លានពាន និង​ជា​ប្រភព​នៃ​សង្គ្រាម ហើយ​បន្ទាប់មក​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាចធ្វើ​បាន​ដើម្បី​បង្កើត​សន្តិភាព​។​ រុស្ស៊ី​មាន​សិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា រដ្ឋ​មួយ​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រែក្លាយ​សិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ទៅជា​សិទ្ធិ​រក​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​បានទេ​។​អត្ថបទ៖ ប៊ុនថន

ចិន​ជំរុញ​ឲ្យ​ចៀសវាង​ការ​យក​បញ្ហា​មនុស្សធម៌​ធ្វើជា​រឿង​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/06 11:13:18 am        1481
​ចិន៖ តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Zhang Jun បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​ជំរុញ​ឲ្យ​គោរព​តាម ឬ​ធ្វើ​តាមច្បាប់​មនុស្សធម៌អន្តរជាតិ​នៅ​អ៊ុយ​ក្រែ​ន និង​ដើម្បី​បញ្ចៀស​ការ​យក​បញ្ហា​ទាំងនោះ​ធ្វើជា​រឿង​នយោបាយ។​លោក​ថា យើង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ឲ្យ​អនុវត្តន៍​តាមច្បាប់​មនុស្ស​ធម៌​អន្តរជាតិ ការពារ​សុវត្ថិភាព​ជន​ស៊ីវិល និង​លំនៅឋាន​ជន​ស៊ីវិល កុំ​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ ធានា​សុវត្ថិភាព និង​ដំណើរ​ការ​ល្អ​លើ​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ការ​ជម្លៀស​មនុស្ស និង​ជំនួយ​មនុស្សធម៌ និង​ការធានា​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ស្ត្រី កុមារ អ្នក​រង​របួស និង​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ឃុំខ្លួន​។ ​ប្រេសិត​ពិសេស​របស់​ចិន​រូប​នេះ​និយាយ​ថា ​បញ្ហា​មនុស្សធម៌​គួរតែ​កុំ​យក​ទៅ​ឡូកឡំ​បង្កើត​ជា​បញ្ហា​នយោបាយ​។ លោក Zhang Jun បាន​ប្រាប់​ថា សហរដ្ឋអាមេរិក សម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​គួរតែ​ចូលរួម​ក្នុង​ការ​សន្ទនា​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​រុស្ស៊ី​ ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM