សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

ចិន​ជំរុញ​ឲ្យ​ចៀសវាង​ការ​យក​បញ្ហា​មនុស្សធម៌​ធ្វើជា​រឿង​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/06 11:13:18 am        1481
​ចិន៖ តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Zhang Jun បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​ជំរុញ​ឲ្យ​គោរព​តាម ឬ​ធ្វើ​តាមច្បាប់​មនុស្សធម៌អន្តរជាតិ​នៅ​អ៊ុយ​ក្រែ​ន និង​ដើម្បី​បញ្ចៀស​ការ​យក​បញ្ហា​ទាំងនោះ​ធ្វើជា​រឿង​នយោបាយ។​លោក​ថា យើង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ឲ្យ​អនុវត្តន៍​តាមច្បាប់​មនុស្ស​ធម៌​អន្តរជាតិ ការពារ​សុវត្ថិភាព​ជន​ស៊ីវិល និង​លំនៅឋាន​ជន​ស៊ីវិល កុំ​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ ធានា​សុវត្ថិភាព និង​ដំណើរ​ការ​ល្អ​លើ​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ការ​ជម្លៀស​មនុស្ស និង​ជំនួយ​មនុស្សធម៌ និង​ការធានា​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ស្ត្រី កុមារ អ្នក​រង​របួស និង​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ឃុំខ្លួន​។ ​ប្រេសិត​ពិសេស​របស់​ចិន​រូប​នេះ​និយាយ​ថា ​បញ្ហា​មនុស្សធម៌​គួរតែ​កុំ​យក​ទៅ​ឡូកឡំ​បង្កើត​ជា​បញ្ហា​នយោបាយ​។ លោក Zhang Jun បាន​ប្រាប់​ថា សហរដ្ឋអាមេរិក សម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​គួរតែ​ចូលរួម​ក្នុង​ការ​សន្ទនា​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​រុស្ស៊ី​ ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា៕អត្ថបទ៖ សុខមាន

លោក Zelenskyy អំពាវនាវ​ឲ្យ​លោក​ខាង​លិច​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី​

2022/04/06 10:00:48 am        1297
​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​មាន​ភស្តុតាង​គួរ​ឲ្យ​រន្ធត់ចិត្ត​កាន់​តែ​ច្រើន​នៃ​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​កងកម្លាំង​រុស្ស៊ី​ទើបតែ​បាន​ចាក​ចេញទៅ​ថ្មីៗ​។​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ រូប​ភាពជា​អ្វី​ដែល​ទំនងជា​ការ​សម្លាប់​ដោយ​ចេតនា​លើ​ជន​ស៊ីវិល ​ប្រព្រឹត្ត​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Bucha និង​ទីប្រជុំជន​ផ្សេងទៀត មុន​ពេល​ពួកគេ​ដក​ចេញពី​តំបន់​ជាយ​រដ្ឋធានី Kyiv បាន​បណ្ដាល​ឲ្យ​មានការ​តវ៉ា​ទូទាំង​ពិភពលោក និង​នាំ​ឲ្យ​បណ្ដា​ប្រទេស​លោក​ខាង​លិច​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​កាន់​តែ​ច្រើន និង​ស្នើ​ឲ្យ​បន្ថែម​ទណ្ឌកម្ម​រួម​ទាំង​បម្រាម​លើ​ការ​នាំចូល​ធ្យូងថ្ម​ពី​រុស្ស៊ី​។​លោក Zelenskyy និយាយ​ថា បន្ទាប់ពី​ពិភពលោក​បាន​មើល​ឃើញ​រូបភាព​ដ៏​សោកសង្រេង​ក្នុង​ទីក្រុង Bucha ទណ្ឌកម្ម​លើ​រុស្ស៊ី​ត្រូវតែ​ស័ក្ដិសម​នឹង​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ប្រព្រឹត្ត​ដោយ​ក្រុម​អ្នកកាន់កាប់​ក្នុង​តំបន់​ទាំងនោះ​។ ​លោក​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ទោះបីជា​សង្គ្រាម​ចប់​ក៏ដោយ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ត្រឡប់​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ធម្មតា​វិញ​ឡើយ ហើយ​ថា​បណ្ដា​មេដឹកនាំ​លោក​ខាងលិច​ដែល​ព្យាយាម​រារាំង នឹង​ត្រូវទទួល​ការ​ពិន័យ​ខាង​នយោ​បាយ​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​រុស្ស៊ី​៖ ​លោក​ខាង​លិច​កំពុង​ព្យាយាម​ជាន់​ពន្លិច​កិច្ចចរចា​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​តាម​រយៈ​ការ​ប្រឌិត​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/04/06 09:25:17 am        932
​រុស្ស៊ី៖ កាលពី​ថ្ងៃ​អង្គារ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​ចោទប្រកាន់​លោក​ខាង​លិច​ថា ​កំពុង​ព្យាយាម​ជាន់​ពន្លិច​កិច្ចចរចា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​តាមរយៈ​ការ​ប្រឌិត​ឲ្យ​មានរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ទម្លាក់កំហុស​លើ​កងកម្លាំង​រុស្ស៊ី​។ ​រដ្ឋធានី Kyiv និង​លោក​ខាងលិច​ន​និយាយ​ថា ពួកគេ​មាន​ភស្តុតាង​រួម​ទាំង​រូបភាព និង​ការ​អះអាង​ពី​សាក្សីប្រមូល​បាន​ដោយសារ​ព័ត៌មាន Reuters និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ថា រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ទីក្រុង Bucha របស់​ប្រទេស​អ៊ុយ​ក្រែ​ន។ ទីក្រុង Moscow បាន​ទាត់​ចោល​ការចោទប្រកាន់​នេះ​ និង​បាន​ហៅ​ការចោទប្រកាន់​ទាំងឡាយ​ថា ​ជាការ​ប្រឌិត​ដ៏​អស្ចារ្យ​បំផុត​។ ​លោក Lavrov បាន​និយាយ​ដោយ​គ្មាន​ផ្ដល់​ភស្តុតាង​ថា ទីក្រុង Moscow ​ជឿ​ថា ការចោទប្រកាន់​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បំផ្លិចបំផ្លាញ​ដំណើរ​ការចរចា បន្ទាប់ពី​អ្វី​ដែល​លោក​បាន​ហៅថា​ ជា​ភាព​រីកចម្រើន​នៅ​ពេល​ក្រុម​អ្នកតំណាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ជួប​គ្នា​កាលពី​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគី​៕ អត្ថបទ៖ សុខមាន

ក្រុង ​Moscow ​ព្រមាន​ពី​ការ​ឆ្លើយ​តប​ឲ្យ​ដូចគ្នា​ទៅ​លោក​ខាង​លិច​ ចំពោះ​ការ​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​

2022/04/05 11:22:08 am        1315
​រុស្ស៊ី៖ អតីត​ប្រធានាធិបតី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​លោក Dmitry Medvedev បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​នឹង​ឆ្លើយតប​ឲ្យ​បាន​ដូចគ្នា​ ទៅ​នឹង​ការ​បណ្ដេញ​អ្នក​ការទូត​របស់​ខ្លួន​ចេញពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​។​លោក Medvedev​ និយាយ​នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Telegram របស់​លោក​ថា មនុស្ស​គ្រប់គ្នា​ដឹង​ពី​ចម្លើយ​ហើយ ការ​បំផ្លិចបំផ្លាញ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​នឹង​កើតឡើង​ដូចគ្នា​។ តើ​គេ​ដាក់ទោស​អ្នកណា​? អ្នក​ទី​មួយ​គឺ​ខ្លួនឯង​។ កាលពី​ថ្ងៃ​ចន្ទប្រទេស​បារាំង​បាន​និយាយ​ថា ខ្លួន​នឹង​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​ជុំវិញ​សកម្មភាព​របស់​ទីក្រុង Moscow ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អាល្លឺម៉ង់​បាន​ប្រកាស​ថា "​ចំនួន​ដ៏​ច្រើន​" នៃ​អ្នកការទូត​រុស្ស៊ី​ជា​អ្វី​ដែល​មិន​គួរ​ចង់បាន​។ ក្រៅពី​ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នៅ​មាន​ប្រទេស​ឡា​ត​វី និង​លី​ទុយ​អា​នី​ផង​ដែរ​ដែល​បាន​ប្រកាស​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​រាប់​សិប​នាក់ ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប​ទាក់ទងនឹង​ការ​សម្លាប់​រង្គាល​នេះ​។​​លោក Medvedev បាន​និយាយ​ថា​ ប្រសិនបើ​បញ្ហា​នេះ​នៅតែ​បន្ត វា​នឹង​សម​ដូច​ខ្ញុំ​បាន​សរសេរ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ដើម្បី​បិទទ្វារ​ស្ថានទូត​នៅ​ក្នុង​បណ្ដា​ប្រទេស​លោក​ខាង​លិច​។ ​វា​នឹង​រឹតតែ​បន្ទាប​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ហើយ​បន្ទាប់មក​យើង​នឹង​បញ្ចប់​ដោយ​គ្រាន់តែ​សម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​គ្មាន​វិធី​ផ្សេង​ក្រៅពី​ការ​មើល​ឃើញ​ដោយ​ចុង​កាំភ្លើង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តផ្សព្វផ្សាយ និងលើក​កម្ពស់​ប្រើប្រាស់​ផលិត​ផល​ខ្មែរ

2022/04/05 11:03:37 am        846
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឲ្យបានរលូនបន្តទៀត ដើម្បី​លើក​កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឲ្យកាន់តែច្រើនឡើងថែមទៀត។ នៅក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ឆ្នាំ​២០២២​ លើកទី៥ ប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” សម្តេចតេជោ ហ៊ុន សែន បាន​ណែនាំឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ និង​សម្រប​សម្រួល​ជាមួយ​គ្នា​ឲ្យ​បាន​រលូន​បន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ បន្តផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពីផលិតផលខ្មែរ និងបន្តផ្តល់ជំនាញនានា​ដល់​ផលិតករ​លើ​ដំណើរ​ការខ្សែសង្វាក់​ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់​ ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារក្នុង និងក្រៅប្រទេស។ សម្តេចតេជោ ជំរុញគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួង​ពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បី​ឲ្យ​ស្ថាន​តំណាងកម្ពុជាប្រចាំនៅបរទេសផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងព្រឹត្តការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជាទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការអាស៊ាន ដើម្បីបំផុស និង​លើក​ទឹកចិត្តបងប្អូនជរួមជាតិទាំងអស់ ឲ្យគាំទ្រ និងយក​ចិត្តទុក​ដាក់​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក។ពាក់ព័ន្ធនឹងទិវាជាតិឆ្នាំនេះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ក្នុងការចូលរួមទប់ស្កាត់ និងកាត់​បន្ថយអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ក៏ដូចជាការ​ត្រៀម​លក្ខណៈឈាន​ទៅ​អនុវត្តផែនការសម្របខ្លួនរស់នៅធម្មតាតាមបែបគន្លងថ្មី ក៏ដូចជា ២ឆ្នាំ​កន្លង​មក​ដែរ ដែលទិវាជាតិនេះ​មិនបាន​រៀប​ចំ​ព្រឹត្តិការណ៍​ដោយផ្ទាល់នៅ​តាម​ទីសាធារណៈ​នានា​នៅ​ក្នុង​ស្រុក ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលរស់នៅ ឬកំពុងធ្វើទេសចរណ៍​នៅ​កម្ពុជា​បាន​ឃើញ​ពី​ភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម អាហារ វត្ថុអនុស្សាវរីយ៍ និងគ្រឿង​សង្ហារឹម។ ការបន្តរំលឹកទិវាជាតិនេះ ពិតជាសំខាន់ និង​ដើរតួនាទី​ជួយដល់​ផលិតករ​ក្នុង​ស្រុក​ឲ្យ​បានគិតគូរ​កែច្នៃ​ផលិតផល​របស់​ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹង​គុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណ្ឌភាព និង​តម្លៃ​សម​ស្រប​ដើម្បី​ចូល​រួម​ប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

កំហឹង​កើន​ឡើងលើ​ពិភពលោក ខណៈ​អ៊ុយ​ក្រែ​ន​ចោទ​រុស្ស៊ី​ពី​បទ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​នៅ​ទីក្រុង​ Bucha

2022/04/05 10:47:47 am        1916
​អ៊ុយក្រែន៖ ទីក្រុង Moscow ប្រឈម​នឹង​រលក​ថ្មី​នៃ​ការ​ផ្ទុះ​កំហឹង​ជា​សកល ​និង​ការចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​រុស្ស៊ី​ដក​កងកម្លាំង​ចេញពី​តំបន់​ជាយ​រដ្ឋធានី ​Kyiv បង្ហាញ​ឲ្យ​ឃើញ​ពី​សាកសព​ដេក​ស្លាប់​រដូករណែល​តាម​ផ្លូវដែល​ពួកគេ​ទំនងជា​ជន​ស៊ីវិល ហើយ​ខ្លះ​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​។​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយ​ថា​ ពួកគេ​បាន​រក​ឃើញ​សាកសព​ចំនួន​ ៤២១​នាក់​ជិត​រដ្ឋធានី Kyiv កាលពី​ថ្ងៃអាទិត្យ ​និង​កំពុង​បើក​ការស៊ើបអង្កេត​ដែល​អាច​ជា​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីក្រុង Bucha​។ រូបភាព​សាកសព​រាយប៉ាយ​តាម​ផ្លូវ និង​ការ​ជីក​ដី​ធ្វើ​ផ្នូរ​ជាច្រើន ក៏បាន​នាំ​ឲ្យ​មាន​ការ​រំពា​វនា​វ​ផង​ដែរឲ្យ​ដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​វិមាន​លើ​ក្រឹម​ឡាំង ពិសេស​ការ​កាត់​ផ្ដាច់ការ​នាំចូល​ប្រេង និង​ឧស្ម័ន​ពី​ប្រ​ទស​រុស្ស៊ី។​ ប្រទេស​អាល្លឺម៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ការ​បណ្ដេញ​អ្នក​ការទូត​រុស្ស៊ី​ចំនួន ​៤០​នាក់​។​រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី Mélanie Joly បាន​ប្ដេជ្ញា​ថា សកម្មភាព​គួរ​ឲ្យ​រន្ធត់​ទាំងនេះនឹង​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​បានទេ ហើយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin គួរតែ​ត្រូវ​បាន​កាត់ទោស​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ​លោក ​Biden ​និយាយ​ថា ​បុរស​ម្នាក់​នេះសាហាវ​ណាស់ ហើយ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង Bucha គឺជា​ហេតុការណ៍​គួរ​ឲ្យ​តក់ស្លុត​បំផុត​។ ក្រោយ​មក​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថ្លែង​ទៅកាន់​សភា​រ៉ូ​ម៉ា​នី លោក Zelensky និយាយ​ថា លោក​ខ្លាច​ថា​នឹង​មាន​កន្លែង​ជាច្រើន​ទៀត ដែល​នឹង​អាច​មាន​អំពើ​ឃោរឃៅ​ជាង​នេះ​ទៀត​កើតឡើង​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយ​ថា សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​ការចរចា​កាន់តែ​លំបាក

2022/04/05 10:05:30 am        3067
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ​ថា ការចរចា​រវាង​ទីក្រុង Moscow និង​ទីក្រុង Kyiv កាន់តែ​លំបាក ខណៈ​ភស្តុតាង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ របស់​កងកម្លាំង​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​រក​ឃើញ​។​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ពី​ទីប្រជុំជន Bucha ក្នុង​តំបន់​រដ្ឋធានី Kyiv ជា​កន្លែង​ដែល​មាន​ការ​ជីក​ដី​ធ្វើ​ផ្នូរ​ដ៏​ធំ​យ៉ាង​ប្រញាប់ប្រញាល់ និង​សាកសព​ដែល​ត្រូវ​បាន​គេ​បាញ់សម្លាប់​ដោយ​គ្មាន​ហេតុផល ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ដែល​ដណ្ដើម​បាន​មកវិញ​ពី​កងទ័ព​រុស្ស៊ី លោក Zelenskyy បាន​ថ្កោលទោសឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ស្មើនឹង​អំពើ​ប្រល័យ​ពូជសាសន៍​។​ លោក​ Zelenskyy ដែល​ពាក់អាវ​ក្រោះ ​ខណៈ​អម​ជុំវិញ​ដោយ​កងទ័ព​បាន​និយាយ​ថា វា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ចរចា ​នៅ​ពេល​អ្នក​រាល់គ្នា​មើល​ឃើញ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ទីនេះ។​ ទីក្រុង Moscow បាន​ច្រាន​ចោល​ការចោទប្រកាន់​ដែល​ថា ​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​ជាង​ ៤២០​នាក់​ក្នុង​ទីក្រុង Bucha៕អត្ថបទ៖ សុខមាន

ប្រទេស​អ៊ុយ​ក្រែ​ន​លើក​ឡើង​ថា រុស្ស៊ី​កំពុង​ត្រៀម​វាយប្រហារ​ជាថ្មី​នៅ​តំបន់​ភាគ​ខាងកើត

2022/04/05 03:08:20 am        1040
​​អ៊ុយ​ក្រែ​ន​៖ ក្រសួង​ការពារ​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​កំពុង​ត្រៀម​វាយប្រហារ​ជាថ្មី​នៅ​តំបន់​ភាគ​ខាង​កើត​ ដើម្បី​ចូល​គ្រប់គ្រង​ទីក្រុង Kharkiv និង​ឡោមព័ទ្ធ​សមរភូមិ​ជួរមុខ​ភាគ​ខាងកើត​ដ៏​រឹងមាំ​របស់​ប្រទេស​នេះ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​ប្រហារ​រុល​ទៅ​មុខ​របស់​ខ្លួន​ជាថ្មី​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Oleksandr Motuzyanyk កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការវាយប្រហារ​លើ​ទីក្រុង Severodonetsk តាមរយៈ​ការ​វាយ​ប្រហារ​លើ​ទីក្រុង Rubizhne និង​ទីក្រុង Popasna ក្នុង​តំបន់ Luhansk​។ លោក Motuzyanyk បាន​និយាយ​ថា ​កងទ័ព​រុស្ស៊ី​កំពុង​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​វាយ​ដណ្ដើម​ទីក្រុង​កំពង់ផែ​រង​ការឡោមព័ទ្ធ Mariupol ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ហ៊ុមព័ទ្ធ​អស់​រយៈពេល​ជាង​ ៤​សប្ដាហ៍​។​ទីក្រុង Severodonetsk និង Mariupol លាតសន្ធឹង​នៅ​ចុង​ភាគ​ខាងជើង និង​ចុង​ភាគ​ខាង​ត្បូង​នៃ​ខ្សែ​បន្ទាត់​សម្រាប់​ការ​ទំនាក់​ទំនង​របស់​អ៊ុយ​ក្រែ​ន ​ជា​ខ្សែបន្ទាត់​បទ​ឈប់​បាញ់​ដែល​កងកម្លាំង​របស់​ខ្លួន​បាន​បង្កើត​ឡើង​ ប្រឆាំង​នឹង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ឆ្នាំ២០១៥​ មក​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន​និយាយ​ថា ​រុស្ស៊ី​អាក្រក់​ជាង​ពួក​អាយ​ស៊ី​ស​ទៅទៀត

2022/04/04 02:41:45 pm        1246
​អ៊ុយក្រែន៖ អ្នកការទូត​កំពូល​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ ​បាន​ចាត់​ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​សម្លាប់​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ក្រុង Bucha ថា​ ជា​អំពើ​ឃោរឃៅ​បំផុត​នៃ​សតវត្ស​ទី២១ ​នេះ​។​​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​សារមន្ទីរ​បះបោរ​មួយ​នៅ​ទីក្រុង​វ៉ា​សា​វី (Warsaw)។​ លោក​និយាយ​ថា យើង​និយាយ​សំដៅ​ទៅលើ​ក្រុង Bucha ប៉ុន្តែ​យើង​មិន​ភ្លេច​អំពី​ទីក្រុង និង​ភូមិ​ផ្សេងទៀត​នៅ​ក្នុង​តំបន់​ទីក្រុង​គី​វ ​ដែល​បាន​ក្លាយ​ជា​ទីកន្លែង​ឧក្រិដ្ឋកម្ម​របស់​កងទ័ព​រុស្ស៊ី​។ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជន​ស៊ីវិល​ជាច្រើន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ត្រូវ​បានគេ​ឃើញ​នៅ​តាម​ដង​ផ្លូវ​ជាយក្រុង​គី​វនៃ​ក្រុង Bucha, Irpin និង Hostomel បន្ទាប់ពី​ការ​ដក​កង​ទ័ព​របស់​រុស្ស៊ី​។ ក្រុម​មន្ត្រី​និយាយ​ថា ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បាញ់​ចំក្បាល ហើយ​ដៃ​របស់​ពួកគេ​ជាប់​ចំណង​ដែល​បង្ក​ឱ្យ​មាន​ការ​អំពាវនាវ​ថ្មី ​សម្រាប់​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​។អាជ្ញាធរ​និយាយ​ថា ពួកគេ​កំពុង​ចងក្រង​ឯកសារ​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដើម្បី​បន្ថែម​លើ​សំណុំរឿងសម្រាប់​ការ​កាត់​ទោស​មន្ត្រី​រុស្ស៊ី​ ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។ ដើម្បី​កាត់​ទោស​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិនឹង​ត្រូវ​បង្ហាញ​ភស្តុតាង​ នៃ​ការ​វាយប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ​លើ​ជន​ស៊ីវិល ​ក្នុងអំឡុងពេល​ការ​វាយ​លុក​របស់​រុស្ស៊ី​។ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​វ៉ា​សា​វី​ (Warsaw) លោក Kuleba បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​លើ​ប្រទេស​រុស្ស៊ី រួម​ទាំង​ការ​ហាមឃាត់​ថាមពល​ទាំងស្រុង ជុំវិញ​ការ​មើល​ឃើញ​សោកនាដកម្ម​នៅ​ភាគ​ខាងជើង​ទីក្រុង​គី​វ៕អត្ថបទ៖ ប៊ុនថន

សាកសព​មនុស្ស​រាប់​រយ​នាក់​រាយប៉ាយ​តាម​ដង​ផ្លូវ ទាំង​ដៃ​ជាប់​ចំណង ស្នាម​គ្រាប់កាំភ្លើង​ និង​ស្នាម​ធ្វើ​ទារុណ​កម្ម​នៅ​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន

2022/04/04 12:15:04 pm        5621
​អ៊ុយក្រែន៖ សាកសព​នៅ​រាយប៉ាយ​ដោយ​ខ្លះ​ដៃ​ជាប់​ចំណង​ព័ទ្ធ​ទៅ​ក្រោយ ខ្លះ​មាន​ស្នាម​គ្រាប់​កាំ​ភ្លើង និង​ខ្លះ​ទៀត​មាន​បន្សល់​ស្នាម​ការ​ធ្វើ​ទារុណ​កម្មនៅ​ក្នុង​ទីក្រុង​មួយ​ជាយ​រដ្ឋធានី​គី​វ បន្ទាប់ពី​ទាហាន​រុស្ស៊ី​ដក​ចេញពី​តំបន់​នេះ។​​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ការ​ចាក​ចេញ​របស់​កងកម្លាំងរុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ជា​ការ​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាម និង​បន្សល់ទុក​នៅ​សោកនាដកម្ម​ដូចជា​ភាពយន្ត​រន្ធត់​ក្រៅ​ឆាក​។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា សាកសព​ជន​ស៊ីវិល​ចំនួន ៤១០​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​របស់​រដ្ឋ​ធានី​គី​វ ដែល​ត្រូវ​បាន​ដណ្ដើមយក​មក​វិញ​​ពី​ទាហាន​រុស្ស៊ី​នៅ​ពេល​ថ្មីៗ​នេះ​។ ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង ​Bucha ​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​កងទ័ព​រុស្ស៊ី​ថា ​បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​ដោយ​គ្មាន​ហេតុផល ​មុន​ពេល​ពួកគេ​នាំគ្នា​ដកចេញ​ពី​តំបន់​រដ្ឋធានី​គី​វ។ អ្នកក្រុង Bucha ម្នាក់​បាន​រៀប​រាប់​ថា មនុស្ស​ទាំងនោះ​កំពុង​ដើរ​នៅ​តាម​ផ្លូវ ស្រាប់តែ​ពួកគេ​បាញ់​សម្លាប់​ដោយ​គ្មាន​សួរនាំ​មួយ​ម៉ាត់​។​អភិបាលក្រុង​គី​វ​លោក Vitaly Klitschko បាន​ចុះ​ពិនិត្យ​ទីក្រុង Bucha ដែល​រង​ការ​បំផ្លិច​បំផ្លាញ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​បងប្រុស​របស់​លោក​ដោយ​និយាយ​ថា នេះ​គឺជា​ការពិតដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​នៅ​ពេល​នេះ​នៅ​​ក្នុង​ទីក្រុង និង​ទីប្រជុំជន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​ គួរ​ឲ្យ​ដឹង​ថា ទីក្រុង​ដែល​ស្ថិតនៅ​ជាយ​រដ្ឋធានី​គី​វ​មួយ​នេះ​ ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​កាន់កាប់​បាន​ប្រហែល​រយៈពេល​ ១​ខែ៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
07/05/2026 08:07 AM
ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM