សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

ចិន​និយាយ​ថា ​អ្នក​គ្រប់គ្នា​ប្រាកដជា​ដឹង​ច្បាស់​ហើយ​ថា ​អ្នកណា​ដែល​ត្រូវ​រង​ការ​ស្ដីបន្ទោស​ខ្លាំង​បំផុត​ចំពោះ​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/03/25 11:59:56 am        3563
​ចិន៖ ក្រសួងការពារជាតិ​ចិន​បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ ជា​ជន​កុហក និង​បង្ក​បញ្ហា និង​និយាយ​ថា អ្នក​គ្រប់គ្នាប្រាកដជា​បាន​ដឹង​ច្បាស់​ណាស់​ថា ប្រទេស​ណាមួយ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ធំ​បំផុត ដុត​បញ្ឆេះ​ឲ្យ​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន​រហូតដល់​ពេលនេះ​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Wu Qian បាន​អត្ថាធិប្បាយ​តប​ទៅកាន់​ការ​ចោទប្រកាន់​ទាំងឡាយ​ ពី​ក្រុម​មន្ត្រី​អាមេរិក​ដែល​មិនបាន​បញ្ជាក់​ឈ្មោះ ដែល​ថា​ទីក្រុង​ប៉េកាំង​ដឹង​មុន​អំពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ថា ប្រទេស​ចិន​បាន​ស្នើ​ទីក្រុង Moscow ឲ្យ​ពន្យារពេល​រហូតដល់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង២០២២​ ចប់​សិន​។ លោក Wu បាន​ថ្កោលទោស​ការ​អះអាង​ទាំងនេះរួម​ទាំង​របាយការណ៍​ដែល​ចោទ​ថា ប្រទេស​ចិន​កំពុង​ផ្ដល់​ជំនួយ​យោធា​ទៅ​ឲ្យ​រុស្ស៊ី ដោយ​និយាយ​ថានោះ​ជា​ព័ត៌មាន​គ្មាន​ការពិត​ទាល់​តែ​សោះ ដែល​យក​មក​ប្រើ​បម្រើ​ឲ្យ​គំនិត​ស្ដីបន្ទោស​ដាក់គ្នា​ទៅវិញទៅមក និង​បង្កាច់បង្ខូច​ប្រទេស​ចិន​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ចេញពី​មូលហេតុ​ជា​ច្រើន និង​ស្ថិត​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ ដោយ​បន្ថែម​ថា យើង​ទាំង​អស់​គ្នា​យល់​ហើយ​ថា ​ប្រទេស​មហាអំណាច​ណាមួយ​ដែល​បាន​រារាំង​ទំនួល​ខុសត្រូវ​ធំ​បំផុត សម្រាប់​វិបត្តិ​បច្ចុប្បន្ន​នេះ​ដែល​សំដៅ​លើ​ទីក្រុង Washington៕ អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​អះ​អាង​ថា​ ខ្លួន​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទិ​ក​ធំ​បំផុត ICBM ដោយ​ជោគជ័យ

2022/03/25 10:50:23 am        1658
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​ប្រកាសថា ​ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទិ​ក​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ICBM ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បាញ់​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​គឺជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ​ICBM ដ៏​ធំ ​និង​ថ្មី​មួយ​ក្នុង​ការ​សាកល្បង​ចុងក្រោយដែល​លោក Kim Jong Un បាន​ហៅថា​ ជា​ការ​បង្ហាញ​អំណាច​របស់​កម្លាំង​នុយក្លេអ៊ែរ និង​រារាំង​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​។ ការ​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ក្លាយ​ជា​ការ​សាក​ល្បង​លើក​ដំបូង​ សម្រាប់​ប្រទេស​នេះ​ដែល​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប ICBM ដែល​ត្រូវ​បាន​ហាមប្រាម​ដោយ​អង្គការសហប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ២០១៧​ មក។មី​ស៊ី​ល​អន្តរទ្វីប ICBMs គឺជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយដែល​មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក។ កូរ៉េខាងជើង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​សាកល្បង​ប្រភេទ​មី​ស៊ី​ល​ទាំងនោះ និង​ត្រូវ​បាន​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការបំពាន​បម្រាម​នោះ​។ សារព័ត៌មាន​រដ្ឋ​និយាយ​ថា លោក Kim Jong-un បាន​ឈរ​បញ្ជា​ដោយ​ផ្ទាល់​ការ​បាញ់​សាកល្បង​នេះ ហើយ​អាវុធ​នោះ​គឺជា​វត្ថុ​ដ៏​សំខាន់​ក្នុង​ការ​រារាំង​សង្គ្រាម​នុយក្លេអ៊ែរ៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ប្រកាសធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ឆ្នាំ២០២៣តទៅទៀត

2022/03/25 10:12:24 am        3031
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ៥១ប្រវែងជាង៣០ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សម្ដេចនឹងនៅធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី​សម្រាប់ឆ្នាំ២០២៣ ជាបន្តទៀត ដើម្បីធានានាដល់ការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យបានគង់វង្ស និងរីកចម្រើនរុងរឿង។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្ដេចបានប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រី​សម្រាប់អាណត្តិឆ្នាំ ២០២៣ជាបន្តទៅទៀតនេះ មិនបានសេចក្តីថា សម្ដេចមិនទុកចិត្តសម្រាប់អ្នកបន្តវេនតំណែងជានាយករដ្ឋមន្ត្រីវ័យក្មេង ដែលសម្តេចបានមានប្រសាសន៍ចង់សំដៅទៅលើកូនប្រុសរបស់សម្តេចនោះឡើយ។សម្ដេចបញ្ជាក់ដែរ សម្រាប់ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត កុំចាំបាច់សួរថាអាយុប៉ុន្មាន? សំខាន់បំផុតនៅត្រង់ថាតើគេធ្វើបានឬអត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្មេងក៏ត្រូវតែយល់អំពី​មនុស្សចាស់។ ក្មេងមានចំណេះដឹង ក៏ប៉ុន្តែខ្វះបទពិសោធន៍ ឯមនុស្សចាស់ខ្វះចំណេះដឹង ប៉ុន្តែសម្បូរពិសោធន៍៕​

សង្គ្រាម​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​ពិភពលោក​ក្នុង​ពេល ​៤​សប្ដាហ៍ និង​គ្មាន​ពន្លឺ​នៃ​ការ​បញ្ចប់

2022/03/25 09:57:55 am        1676
​អ៊ុយក្រែន៖ អគារ​មន្ទីរពេទ្យ សាលា លំនៅឋាន​ប្រជាពលរដ្ឋ និង​សំណង់​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អណ្ដាតភ្លើង​ និង​ផ្សែង​ខ្មួលខ្មាញ់​ពី​ការវាយប្រហារ​តាម​អាកាស​របស់​កងទ័ព​រុស្ស៊ី បន្ទាប់ពី​ការ​លុក​លុយ​ចូល​កាលពី​ថ្ងៃ​ទី​២៤ ​កុម្ភៈ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ​ខែ​មីនា សង្គ្រាម​នេះ​មាន​អាយុកាល ​១​ខែ​គត់ក្រោយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​បើក​ការវាយប្រហារ​ដែល​លោក​បាន​ហៅថា ​ជា​ប្រតិបត្តិការ​សឹក​ពិសេស​លើ​អ៊ុយ​ក្រែ​ន ហើយ​មក​ទល់​នឹង​ថ្ងៃនេះ​ពន្លឺ​នៃ​ការ​បញ្ចប់ ​ឬ​ភាព​ធូរស្រាល​នៃ​ភ្លើង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​មិន​អាច​មើល​ឃើញ​នៅឡើយ​។​រយៈពេល ​១​ខែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​លើ​កញ្ចក់​ទូរទស្សន៍​ថា ​លោក​កំពុង​លុកលុយចូល​អ៊ុយ​ក្រែ​ន និង​បាន​ព្រមាន​លោក​ខាង​លិច​ថា ​រាល់​ការប៉ុនប៉ង​ចង់​ធ្វើ​អន្តរាគមន៍​ទាំងឡាយ អាច​នឹង​ជួប​ការ​សង​សឹក​វិញ​ដោយ​អាវុធ​នុយក្លេអ៊ែរ​។ ​នៅ​ក្នុង​រយៈពេល ​៤​សប្ដាហ៍​ពេញចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​​តាម​អាកាស​ ឡោមព័ទ្ធ​ទីក្រុង​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន និង​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​រត់​គេច​ខ្លួន​ចេញពី​អំពើ​ហិង្សា សហភាព​អឺរ៉ុប​បាន​មើល​ឃើញ​ពី​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន ​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ។ ជម្លោះ​នេះ​បាន​កំណត់​ជាថ្មី​នូវ​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ ដែល​នាំ​ឲ្យ​មានការ​បែកបាក់​គ្នា​កាន់​តែ​ខ្លាំង​រវាង​ទីក្រុង Moscow និង​លោក​ខាង​លិច​អំពី​ការ​ចាប់ផ្ដើម​មាន​ឡើងវិញ​នូវ​សង្គ្រាមត្រជាក់។ ​ហើយ​ភាព​តាន​តឹង​នេះ​បាន​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល និង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។​​យោង​តាម​អង្គការសហប្រជាជាតិឲ្យដឹងថា ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ប្រមាណ ១០លាន​នាក់​ជិត​ស្មើ​នឹង ​១​ភាគ​៤ នៃ​ចំនួន​ប្រជាជន​អ៊ុយ​ក្រែ​ន​សរុប ​បាន​រត់​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស ដែល​ក្លាយ​ជា​ជនភៀសខ្លួន​បរទេស​ចូល​ទៅ​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង​ដូចជា ប៉ូឡូញ ម៉ូ​ល​ដូ​វ៉ា រុស្ស៊ី បេឡា​រុស ស្លូ​វ៉ា​គី ហុង​គ្រី និង​រ៉ូ​ម៉ា​នី​ជាដើម​។ ​ប្រទេស​រុស្ស៊ី​ពុំបាន​បញ្ចេញ​ចំនួន​អ្នក​ស្លាប់​ថ្មីៗ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​ណា​តូបាន​ប្រាប់​ទូរទស្សន៍ NBC News ថា អង្គការ​នេះបាន​ប៉ាន់ប្រមាណ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា កងទ័ព​រុស្ស៊ី​ចន្លោះ​ពី ៧​,០០០នាក់ និង ១៥,០០០​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​ ៤​សប្ដាហ៍​មកនេះ​ដោយ​បន្ថែម​ថា កងទ័ព​រុស្ស៊ី​ដែល​បាន​រង​របួស ត្រូវ​បាន​ចាប់ខ្លួន ឬ​កំពុង​បាត់​ខ្លួន​អាច​មាន​ចន្លោះ​ពី ៣០​,០០០​នាក់​ដល់ ៤០​,០០០​នាក់។ ​យោង​តាម​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ចំនួន ៩៧៧​នាក់​បាន​ស្លាប់ក្នុង​នោះ​បុរស ១៩៦​នាក់ ស្ត្រី ១៤៤​នាក់ ក្មេង​ស្រី ១២​នាក់ និង​ក្មេង​ប្រុស​ ២៧នាក់ ព្រមទាំង​កុមារ ៤២​​នាក់ និង​មនុស្ស​វ័យ​ជំទង់ ៥៥៦​នាក់​ពុំបាន​ដឹង​ភេទ៕អត្ថបទ៖ សុខមាន

លោក​ខាងលិច​ថ្កោលទោស​ភាព​សាហាវ​ព្រៃផ្សៃ​នៃ​សង្គ្រាម​រុស្ស៊ី​លើ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​

2022/03/25 09:28:40 am        2244
​អឺរ៉ុប៖ បណ្ដា​មេដឹកនាំ​លោកខាងលិច​បាន​បង្កើន​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ថ្កោលទោស​ការ​វាយ​លុក​របស់​ក្រុង Moscow លើ​ប្រទេសជិតខាង​របស់​ខ្លួន​ថា​ ជា​អំពើ​ព្រៃផ្សៃ ខណៈ​ប្រជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​នៅក្នុង​ទីក្រុង​មួយចំនួន​ ដែល​រង​ការឡោមព័ទ្ធ​បាន​ស្នាក់​នៅក្នុង​បន្ទប់ក្រោមដី គេច​ពី​ការទម្លាក់​គ្រាប់បែក​របស់​កងទ័ព​រុស្ស៊ី​។​នៅក្នុង​កិច្ចប្រជុំ​កំពូល ៣​ដង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល សម្ព័ន្ធ​ភាព​ឆ្លង​មហា​សាគរ​សមុទ្រ​អា​ត្ល​ង់​ទិ​ក NATO ប្រទេស​អ្នកមាន G7 និង​មេដឹកនាំ​អឺរ៉ុប​បាន​លើក​ឡើង​ពី​ជម្លោះ​ដ៏​អាក្រក់​បំផុត​របស់​ទ្វីប​នេះ​ ចាប់​តាំង​ពី​សង្គ្រាម​តំបន់​បាល់​កង់​ឆ្នាំ១៩៩០។​ ​សម្ព័ន្ធ NATO បាន​ប្រកាស​ពី​គម្រោង​នានា​ សម្រាប់​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​ថ្មីនៅ​ក្នុង​ប្រទេស​ចំនួន​ ៤​ នៅ​អឺរ៉ុប​ខាងកើត​ជិត​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៍​បាន​បង្កើន​ជំនួយ​ និង​ពង្រីក​ទំហំ​ទណ្ឌកម្ម​ទៅ​លើ​គោលដៅ​ថ្មីៗ រួម​ទាំង​ស្ត្រី​ម្នាក់​ដែល​ទីក្រុង​ឡុង​ដ៍​និយាយ​ថា ជា​កូនស្រី​ចុង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ផង​ដែរ​។​ ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយ​ថា លោក ​Putin បាន​រំលង​បន្ទាត់​ក្រហម​រួច​ទៅ​ហើយ ចូល​ទៅ​ក្នុង​ភាព​សាហាវ​ព្រៃផ្សៃ​នៃ​សង្គ្រាម​រុស្ស៊ី​លើ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពគឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ

2022/03/25 02:24:31 am        377
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សន្តិភាព គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ ដូច្នេះត្រូវតែនាំគ្នាថែរក្សាសន្តិភាព​ដែលរកបានដោយលំបាកនេះឱ្យគង់វង្ស។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែងជាង៣០គីឡូម៉ែត្រ តភ្ជាប់ពីឧត្តុង្គទៅថ្នល់ទទឹងផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន លោកប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុត ដោយពាក្យពេចន៍នេះ ក៏ជាអ្វីដែលសម្តេចដែលតែងតែនិយាយជាញយៗថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រហែលជានឹងមិនឆាប់ចប់​នោះទេ បើទោះបីជាសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការ​សហប្រជាជាតិ​បានសម្រេចម្ដងហើយ​ម្ដងទៀតក៏ដោយ ។សម្រាប់កម្ពុជារបស់យើងមកដល់ពេលនេះហើយ យើងមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។ ចំណុចអស់ទាំងនេះហើយបានជាសម្ដេចនៅតែនិយាយម្ដងហើយម្ដងទៀតដោយគ្មានញញើតញញើម ហើយគ្មានអ្វីដែលត្រូវខ្លាចក្នុងការនិយាយនោះទេ អ្នកដែលចង់បង្កសង្គ្រាម គឺសង្រ្គាមនឹងងាយផ្ទុះ ប៉ុន្តែការពន្លត់សង្គ្រាមជារឿងលំបាកព្រោះសម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេចជាងពាក់កណ្ដាលជីវិតហើយដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អំពាវដល់អាជ្ញាធរ និងកម្លាំមានសមត្ថកិច្ច បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋកម្សាន្ត សប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2022/03/25 09:16:25 am        322
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ។ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋរួមគ្នារក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសដែរថា សម្តេចបានចុះហត្ថលេខារួចហើយ លើកញ្ចប់ថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជការ​កងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ចាប់​ពី​ឧដុង្គ​ ដល់ថ្នល់ទទឹង

2022/03/25 09:06:30 am        634
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យប្រើប្រាស់​ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់​ពី​ឧដុង្គ​(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោម​ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្លូវជាតិលេខ៥១ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាតលេខ៥១ គឺជាផ្លូវវាងក្រុងដ៏សំខាន់ ចំណេញពេលវេលា និងចំណេញថវិកា ព្រមទាំងមានទិសដៅទៅតំបន់ស្ទើរពាក់កណ្តាលប្រទេស ហើយជាផ្លូវជាតិ ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះផងដែរ។- សម្តេចតេជោ ហ៊ុន  សែន បានបញ្ជាក់ថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលមាននៅកម្ពុជានៅពេលនេះ គឺបានកើតមានដោយសារកម្ពុជាមានសុខសន្តិភាព ហើយសុខសន្តិភាពនេះ គឺជាកត្តាចម្បងជាងអ្វីៗទាំងអស់ មុននឹងយើងនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងសិទ្ធិមនុស្ស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោកកំពុងអោយតម្លៃខ្ពស់ និងភាពចាំបាច់លើកត្តាសុខសន្តិភាព ដូចអ្វីដែលប្រធានាធិបតី អ៊ុយក្រែន បានប្រកាសទៅកាន់ពិភពលោកថា អ្វីដែលចាំបាច់ និងមានតម្លៃបំផុតសម្រាប់អ៊ុយក្រែននៅពេលនេះ គឺសន្តិភាព។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីវិនាសកម្មដោយសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលជាការខូចខាតមានទំហំធំ មិនងាយនឹងស្តារឡើងវិញបានឡើយ នេះមិនរាប់ដល់​ភាពដែលអាចទៅរួច ដើម្បីរកសន្តិភាព ចរចាបញ្ចប់សង្គ្រាមផងទេ។ ជាក់ស្តែងនៅកម្ពុជា ភ្លើងសង្គ្រាមបានរលត់មែន តែផលលំបាកដោយបញ្ហានេះ រួមទាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកប់ក្នុងដីតែងបំផ្លាញអាយុជីវិតមនុស្សស្ទើរគ្មានលុះពេល។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់ព្រំប្រទល់រដ្ឋបាល នៃការគ្រប់គ្រង ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយបទល្មើសគ្រឿងញៀន និងចោរកម្ម តែងតែកើតមានចំពោះការឆកល្វែងទាំងនោះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះសម្តេចនឹងបន្តឈរឈ្មោះជាបេក្ខជនធ្វើជានាយករដ្ឋមន្រ្តីដដែល- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការតែងតាំងមន្ត្រី សូមកុំគិតពីអាយុពេក សំខាន់តើគេអាចបំពេញកិច្ចការនោះបានឬទេ? អ្វីដែលសំខាន់ គឺការគោរព និងអោយតម្លៃគ្នារវាងមនុស្សចាស់ និងក្មេង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខារួចហើយ ចំពោះថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា ឆ្នាំនេះត្រូវតែប្រារព្ធពិធីចូលឆ្នាំឲ្យបាន ប៉ុន្តែនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះវិធានការសុខាភិបាល បើទោះបីជាស្ថានការណ៍នៃការរីករាលដាលនូវមេរោគកូវីដ១៩មានលក្ខណៈធូស្រាលក៏ដោយនោះ- សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រាកលំហែកាយរយៈពេល៣ថ្ងៃជាប់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅខេត្តព្រះសីហនុ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តម្លៃប្រេងឥន្ធនៈ យើងលែងគ្រប់គ្រងបានទៀតហើយ ហើយយើងក៏មិនដឹងថា នៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រេងសាំងនឹងឡើងដល់តម្លៃប៉ុន្មាននោះដែរ។ សម្តេចបញ្ជាក់ថា បញ្ហាប្រេងសាំងនេះ ក៏វាពាក់ព័ន្ធនឹងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អាជ្ញាធរការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ ព្រមទាំងរក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ សង្កថាសម្តេចចប់នៅវេលាម៉ោង ៨ និង ៥៥នាទី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ អញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១

2022/03/25 01:50:22 am        579
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។គម្រោងសាងសង់ផ្លូវជាតិលេខ៥១ បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹង ០.៥០ម៉ែត្រ។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនម៉ៅការសាងសង់ ចុះហត្ថលេខាលើកកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល

2022/03/24 08:07:04 am        949
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនម៉ៅការសាងសង់ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បាន ចុះហត្ថលេខាលើកកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល(ធ្លាម្អម-បាត់ដំបង និងសិរិសោភ័ណ-ប៉ោយប៉ែត)កញ្ចប់ការងារទី៤។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM
លោក Putin និង លោក Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Trump
07/05/2026 12:07 PM
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាថ្មីចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងទឹកដីកម្ពុជា
07/05/2026 11:07 AM