សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​លើក​ទី​២ ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/03/24 02:39:28 pm        1058
​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិបាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ពុធ ​សម្រាប់​កិច្ចប្រជុំ​បន្ទាន់​លើក​ទី​ពីររបស់ខ្លួនស្តីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​ចូល​ប្រទេស​នេះ​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ​។​ដំណោះស្រាយ​ដាក់ចេញ​ដោយ​អ៊ុយ​ក្រែ​ន ​និង​រដ្ឋ​សមាជិក​ផ្សេងទៀត​លើ​ផលវិបាក​មនុស្សធម៌ ​នៃ​ការវាយលុក​លើអ៊ុយ​ក្រែ​ន ការអំពាវនាវ​រក​ដំណោះស្រាយ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ​សម្រាប់ការបង្កើត​ស្ថានភាព​មនុស្សធម៌​ធ្ងន់ធ្ងរ​ដោយ​ជំរុញឱ្យមាន​ច្រករបៀង​មនុស្សធម៌ និង​ទាមទារ​ឱ្យបញ្ឈប់​ការប្រយុទ្ធ និង​ដក​កងទ័ព​។ លោក Sergiy Kyslytsya តំណាង​អចិន្ត្រៃយ៍​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រចាំ​អង្គការសហប្រជាជាតិបាន​និយាយថា ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​បាន​បាត់បង់​ជីវិត​ក្នុង​មួយខែ​កន្លងទៅនេះ ទាំង​បុរស និង​ស្ត្រី ក្មេង ចាស់ ជន​ស៊ីវិល និង​យោធា​។ ពួកគេ​បានស្លាប់​ដោយ​សារតែ​រុស្ស៊ី​សម្រេចចិត្ត​វាយប្រហារ​។ វាយប្រហារ​មកលើ​អ៊ុយ​ក្រែ​ន វាយប្រហារ​សន្តិភាព វាយ​ប្រហារ​យើងទាំងអស់គ្នា​។ រាល់ថ្ងៃសង្គ្រាម​រុស្ស៊ី​ធ្វើឱ្យស្ថានភាព​មនុស្សធម៌​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។​វា​បាន​ឈានដល់​កម្រិត​នៃ​គ្រោះមហន្តរាយ​មនុស្សធម៌​រួចហើយ​។ ប្រជាជន​កំពុង​ស្រេកឃ្លាន ស្លាប់​នៅក្នុង​តំបន់​ដែល​ត្រូវបាន​រុស្ស៊ី​កាន់កាប់ ឬ​ឡោមព័ទ្ធ​។ ប្រជាជន​កំពុង​ត្រូវបាន​គេ​សម្លាប់ ​ក្នុងការ​ប៉ុន​ប៉ង​រត់​ភៀសខ្លួន​ពី​តំបន់​ដែលមាន​ជម្លោះ​។ វិបត្តិ​មនុស្សធម៌​មិនមែនជា​គ្រោះធម្មជាតិ​នោះទេ​។ វា​ត្រូវ​បាន​បង្កើតឡើង​ដោយ​មនុស្ស​។ ប្រទេស​ណាក៏​ដោយ​ដែល​ខិតខំ​ប្រឹងប្រែង ​ក្នុងការ​ដោះស្រាយ​គ្រា​អាសន្ន​ផ្នែក​មនុស្សធម៌ក្នុងប្រទេសអ៊ុយ​ក្រែ​ន ត្រូវតែ​ច្បាស់លាស់អំពី​អ្វីដែល​បង្ក​ឱ្យមាន​ភាព​អាសន្ន​នេះ៕អត្ថបទ៖ ប៊ុនថន

លោក Putin ចង់​ឲ្យ​បណ្ដា​ប្រទេស​អមិត្ត​ទូទាត់​ថ្លៃ​ឧស្ម័ន​របស់​រុស្ស៊ី​ជា​ប្រា​ក់រូ​ប្លិ៍​

2022/03/24 11:09:56 am        2540
​រុស្ស៊ី៖ លោក​ប្រធានាធិបតី ​Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រុស្ស៊ី​នឹង​ស្វែងរក​ការ​ទូទាត់​សាច់ប្រាក់​ជា​រូបិយប័ណ្ណ​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​ សម្រាប់​ការ​លក់​ឧស្ម័ន​ទៅ​ឲ្យ​បណ្ដា​ប្រទេស​អមិត្ត ដែល​នាំ​ឲ្យ​តម្លៃ​ឧស្ម័ន​នៅ​សហភាព​អឺរ៉ុប​ហក់​ឡើង​ខ្ពស់​បង្ក​ជា​ក្ដី​បារម្ភ​ខ្លាំង ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ផ្នែក​ថាមពល​របស់​តំបន់​នេះ​។​ការពឹងផ្អែក​របស់​ប្រទេស​ប្លុក​អឺរ៉ុប​លើ​ឧស្ម័ន​របស់​រុស្សី និង​ការនាំចេញ​ផ្សេងទៀត​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង ចាប់​តាំង​ពី​ការ​លុកលុយ​របស់​ទីក្រុង Moscow កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​លើ​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​លោក​ខាង​លិច ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​រុស្ស៊ី​ឯកោ​ខាង​ផ្នែក​សេដ្ឋកិច្ច​។​ ​លោក Putin បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​តាម​ទូរទស្សន៍​ ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ថា ជា​ការ​ពិត​ប្រទេស​រុស្ស៊ី​នឹង​បន្ត​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិស្របតាម​បរិមាណ និង​តម្លៃ​ដែល​បាន​ព្រមព្រៀង​ក្នុង​កិច្ចសន្យា​កាលពី​កន្លងទៅ។​លោក​បាន​និយាយ​ថា ការ​ផ្លាស់ប្តូរ​នឹង​ប៉ះពាល់​ដល់​រូបិយប័ណ្ណ​នៃ​ការ​ទូទាត់ ដែល​នឹង​ប្តូរ​ទៅជា​ប្រាក់​រូ​ប្លិ៍​របស់​រុស្ស៊ី​តែប៉ុណ្ណោះ។ ​ឧស្ម័ន​រុស្ស៊ី​មាន​ចំនួន​ប្រហែល ៤០% នៃ​ការប្រើប្រាស់​សរុប​របស់​អឺរ៉ុប ហើយ​ការ​នាំចូល​ឧស្ម័ន​ទៅ​សហភាព​អឺរ៉ុប​ពី​ប្រទេស​រុស្ស៊ី​បាន​ប្រែប្រួល​ចន្លោះ​ពី ២០០​លាន​ទៅ ៨០០​លាន​អឺរ៉ូ ឬ​ស្មើ​ ៨៨០​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​រហូត​មក​ដល់​ពេល​នេះ​។ លទ្ធភាព​នៃ​ការ​ផ្លាស់ប្ដូរ​រូបិយប័ណ្ណ​អាច​ធ្វើ​ឲ្យ​ការ​ជួញដូរ​នោះ​ ធ្លាក់​ទៅ​ក្នុង​ភាព​ច្របូកច្របល់​បាន​ធ្វើ​ឱ្យ​តម្លៃ​ឧស្ម័ន​លក់ដុំ​នៅ​អឺរ៉ុប និង​អង់គ្លេស​កើន​ឡើង​ប្រហែល ១៥-២០% កាលពី​ថ្ងៃ​ពុធ​៕អត្ថបទ៖ សុខមាន

ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ប្រាប់​រុស្ស៊ី​ថា វិមាន​ក្រឹម​ឡាំង​មិន​អាច​ឈ្នះ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ​

2022/03/24 10:50:51 am        1216
​NATO៖ សម្ព័ន្ធ​ណា​តូ​កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ទល់នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដែល​កំពុង​ធ្លាក់​ចូល​ក្នុង​ការ​ប្រឈម​ជម្លោះ​នុយក្លេអ៊ែរ​រវាង​ទីក្រុង Moscow និង​លោក​ខាង​លិច​។​ អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​រុស្ស៊ី​គួរ​តែ​បញ្ឈប់​វោហារសាស្ត្រ​នុយក្លេអ៊ែរ​ដែល​គ្មាន​ទំនួល​ខុសត្រូវ​ដ៏​គ្រោះថ្នាក់​នេះ​។ប៉ុន្តែ​សូម​កុំ​ឆ្ងល់​អំពី​ការ​ត្រៀម​ខ្លួន​របស់​យើង ​ដើម្បី​ការពារ ​និង​ថែរក្សា​សម្ព័ន្ធមិត្ត​នានា​ទប់​ទល់នឹង​ការ​គំរាម​កំហែង​គ្រប់ពេលវេលា​។ លោក​បាន​និយាយ​នៅ​ជំនួប​កំពូល​ជាមួយ​បណ្ដា​មេដឹកនាំប្រទេស​ជា​សមាជិក ​របស់​សម្ព័ន្ធ​យោធា​លោក​ខាង​លិច​ក្នុង​ទីក្រុង Brussels ថា ប្រទេស​រុស្ស៊ី​ត្រូវតែ​យល់​ឲ្យ​ច្បាស់​ថា វិមាន​ក្រឹម​ឡាំង​មិន​អាច​ឈ្នះ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ​។ ​ណា​តូ​មិន​មែន​ជា​ផ្នែក​នៃ​ជម្លោះ​នេះ​ឡើយ​ ​ខ្លួន​នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ទេ​។ ​សម្ព័ន្ធ​ណា​តូ​នឹង​មិន​បញ្ជូន​ទាហាន​ចូល​អ៊ុយ​ក្រែ​ន​ឡើយ វា​ពិតជា​សំខាន់​ណាស់​ក្នុង​​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ហើយ​យើង​កំពុង​បង្កើន​សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​។ ប៉ុន្តែ​នៅ​ពេល​ជាមួយគ្នា​នោះ​ដែរ វា​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​ផ្ទុះ​ជម្លោះ ដែល​នឹង​ក្លាយ​ជា​សង្គ្រាម​ពេញបន្ទុក​រវាង​ណា​តូ និង​រុស្ស៊ី៕អត្ថបទ៖ សុខមាន

សម្តេចតេជោអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាលុបបំបាត់ជំងឺរបេង បើទោះបីសព្វថ្ងៃមានការធ្លាក់ចុះក្តី

2022/03/24 10:46:50 am        557
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ​ការអំពាវនាវ​ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តរួមគ្នាឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការលុបបំបាត់នូវជំងឺរបេង បើទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានការធ្លាក់ចុះច្រើនជាងប្រទេសដទៃ​ចំពោះអ្នកឆ្លងនូវមេរោគរបេងក៏ដោយ។តាមរយៈសាលិខិតក្នុងឱកាស នៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺសង្គ្រោះជីវិត” (Invest to End TB. Save Lives) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមអំពាវនាវ និងជំរុញដល់គ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលសម្តេច «សូមសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រកម្ពុជា​បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រា អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបាន ពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស»។សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ខណៈដែលប្រទេសកម្ពុជាធ្វើការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង​ក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះយ៉ាងខ្លាំង ច្រើនជាងប្រទេសដទៃ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៧៤ករណី ក្នុងចំណោម ប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។ទោះបីជាកម្ពុជាមានអត្រាធ្លាក់ចុះច្រើននូវជំងឺរបេងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែទាមទារឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្ថែមទៀត​ក្នុងការទប់ស្កាត់នៃជំងឺនេះ ខណៈប្រទេសកម្ពុជានៅមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេស មួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យជនរួមជាតិទាំងអស់ ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជា ណាចក្រកម្ពុជា និងសកលលោកនោះ៕ អត្ថបទ៖ បាន ចក់

រុស្ស៊ី​ព្រមាន​ពី​ការ​បង្ក​សង្គ្រាម​ដ៏​ខ្លាំងក្លា​ជាមួយ​សម្ព័ន្ធ​ណា​តូ​

2022/03/24 10:22:49 am        1401
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា បើ​សិន​សម្ព័ន្ធ​ណា​តូ​យល់ព្រម​ទៅ​នឹង​សំណើ​របស់​ប្រទេស​ប៉ូឡូញ ក្នុង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​រក្សា​សន្តិភាព​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន សកម្មភាព​នោះ​អាច​បង្ក​ឲ្យ​ផ្ទុះ​ជម្លោះ​យោធា​រវាង​ប្លុក​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​មួ​យ​នេះ និង​ទីក្រុង Moscow​។​លោក Lavrov ក៏បាន​អះអាង​ផង​ដែរ​ថា ទីក្រុង​ Warsaw ប្រហែលជា​ចង់​បង្កើត​មូលដ្ឋាន​ឈរជើង​នៅ​ក្នុង​ទីក្រុង Lviv ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​២ ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងលិច និង​នៅតែ​ចង់​នៅ​ទីនោះ​បន្ទាប់ពី​ជម្លោះ​បញ្ចប់​ទៅ​។ លោក​ថា ហេតុអ្វី​បានជា​ពួកគេ​មានគំនិត​បែបនេះ ហើយ​ការ​គិត​បែប​នេះ​របស់​ពួកគេ​មិនមែន​ទើបតែ​មាននៅ​ពេលនេះ​ទេ គឺ​បាន​គិត​ទុកជា​យូរ​មក​ហើយ​។ ប្រមុខ​ការ​ទូត​រុស្ស៊ី​រូប​នេះ​ក៏បាន​ព្រមាន​ផង​ដែរ​ថា រដ្ឋ​ក្នុង​តំបន់​បាល់​ទិ​ក​ជំទាស់​ទៅ​នឹង​ការ​បញ្ជូន​កង​វរសេនាតូច​របស់​ពួកគេ ដើម្បី​ប្រយុទ្ធ​តតាំង​ទៅ​នឹង​ទាហាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។​លោក​បាន​គូស​បញ្ជាក់​ថា មិត្ត​ប៉ូឡូញ​របស់​យើង​បាន​និយាយ​រួចហើយ​ថា នឹង​មាន​ជំនួប​កំពូល​ណា​តូ​នៅ​ពេល​នេះ ហើយ​កងកម្លាំង​រក្សា​សន្តិភាព​គួរតែ​ត្រូវ​បាន​ដាក់​ពង្រាយ​។ លោក​សង្ឃឹមថា ពួកគេ​នឹង​យល់ថា​អ្វី​ជា​បញ្ហា​ប្រឈម​។ នេះ​នឹង​ក្លាយ​ជា​ការ​ប៉ះ​ទង្គិចដោយ​ផ្ទាល់​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​ណា​តូ ដែល​មិន​ត្រឹមតែ​មនុស្ស​គ្រប់គ្នា​ចង់​គេច​ចេញ​ឲ្យ​ផុត​ប៉ុណ្ណោះ​ទេ ថែមទាំង​មិន​ចង់​ឲ្យ​វា​កើត​ឡើងជា​រៀង​រហូត​ទៀត​ផង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើសារជូនជនរួមជាតិក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង

2022/03/24 09:58:39 am        584
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ការវិនិយោគដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺសង្គ្រោះជីវិត”។

ទិវាពិភពលោកកំចាត់រោគរបេងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”

2022/03/24 09:55:33 am        375
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានអញ្ជើញចូលរួមក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”។ការប្រារព្ធទិវានេះធ្វើឡើងនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដោយមានការអញ្ចើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ណែនស៊ី អឺសលីក នាយិការបេសកកម្ម របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ៕

សម្តេចតេជោ ហ៊ុន សែនបញ្ជាឲ្យត្រៀមឧទ្ធម្ភាគចក្រ សម្រាប់ដេញចាប់ពួកប្រព្រឹត្តិបទល្មើសនេសាទ

2022/03/23 10:21:41 am        3196
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយឲ្យត្រៀមឧទ្ធម្ភាគចក្រគ្រប់ខេត្តទាំងអស់ដែលមានបទល្មើសនេសាទ សម្រាប់តាមចាប់ និងបាញ់ដល់ពួកប្រព្រឹត្តិបទល្មើសជលផល ខណៈការរាយការណ៍នាពេលកន្លងទៅ ឃើញចាប់បានតែប្រជានេសាទតូចតាច ហើយអ្នកប្រព្រឹត្តិបទល្មើសធំៗពុំដែលបាននោះ។  ការចេញបទបញ្ជាដាច់អាណាត់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងធ្ងន់ៗថា ចាប់ពីពេលនេះតទៅ អាជ្ញាធរគ្រប់ខេត្តទាំង អស់ជាពិសេសខេត្តដែលនៅជាប់ជុំវិញបឹងទន្លេសាប ត្រូវតែតាមចាប់ពួកឈ្មួញ និងពួកប្រព្រឹត្តិបទល្មើស នេសាទធំៗឲ្យទាល់តែបាន ដោយមិនថាត្រូវប្រើគ្រប់វិធីណានោះឡើយ ហើយមួយវិញទៀតសម្តេចក៏បាន បញ្ជាឲ្យធ្វើការចាប់ដាក់គុកផងដែរ ប្រសិនបើអ្នកណានៅតែហ៊ានប្រឆាំងចំពោះបទបញ្ជានេះ។​ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានរិះគន់ចំៗចំពោះអាជ្ញាធរមួយចំនួនថាអាចនឹងមានការឃុបឃិតគ្នាជាមួយពួកប្រព្រឹត្តិបទល្មើសទាំងនោះ ខណៈពេលដែលមានបទបញ្ជា ឲ្យធ្វើការបង្រ្កាបពួកគេ(ពួកប្រព្រឹត្តិបទល្មើសជលផល)ពួកទាំងនោះតែងតែដឹងមុន ហើយគេចខ្លួនបាត់ ដោយធ្វើការចាប់ពុំដែលបាន ឃើញបានតែប្រជានេសាទដែលមានទួកតូចៗទៅវិញនោះ។យ៉ាងណាក៏ដោយដើម្បី កុំឲ្យផលត្រីនៅប្រទេសកម្ពុជាកាន់តែខ្សោយទៅៗពីមួយឆ្នាំទៅមួយឆ្នាំនោះ សម្តេចតេជោ បានចេញបទបញ្ជាយ៉ាងដាច់ណាត់ ត្រូវតែធ្វើការបង្រ្កាប់ក្រុមប្រព្រឹត្តិបទល្មើសនេសាទ ខុសច្បាប់ទាំងនោះឲ្យខាងតែបាន ដោយមិនថាប្រើប្រាស់វិធីណានោះឡើយ៕​ អត្ថបទ ៖ ចក់

កាកបាទក្រហមកម្ពុជាបានទទួលថវិកាពីសប្បុរជនចំនួន៧ក្រុមផ្សេងគ្នាសម្រាប់ទិវា៨ឧសភា

2022/03/23 04:41:42 pm        408
ភ្នំពេញ ៖ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។ នៅថ្ងៃទី ២៣ ខែមីនានេះ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានទទួលថវិកាពីសប្បុរជនចំនួន៧ក្រុមផ្សេងៗគ្នា ដែលបានចូលរួមឧបត្ថមថវិកាតាមសទ្ធាជ្រះថ្លា ជូនដល់កាកបាទក្រហមកម្ពុជា ទុកសម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។។ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ សម្រាប់ទុកបន្តជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ។ នៅថ្ងៃទី ២៣ ខែ មីនានេះ មានសប្បុជនចំនួន៧ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ឆាគជូនដល់ កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមានៈ ទី១ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សន ម៉ារ៉ាដា ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ, ទី២ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក មន្ត្រី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ ទី៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ទី៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ទី៥ គណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ ទី៦ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ និងទី៧ មន្រ្តី បុគ្គលិក កាកបាទក្រហមកម្ពុជានៅទីស្នាក់ការកណ្តាល ចំនួន៣នាយកដ្ឋានរួមមានៈ នាយកដ្ឋានធនធានមនុស្ស, នាយកដ្ឋានសុខភាព,និងនាយករដ្ឋបាលហិរញ្ញាកិច្ច សរុបចំនួន ៥លាន៧សែនរៀល។លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២នេះ គឺដើម្បីសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលនេះជា  ទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបភាពលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ៕អត្ថបទ ៖ ងីម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

2022/03/23 08:24:37 am        540
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ។ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម គឺជាផ្នែកមួយធានាស្ថិរភាព នៃការផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហគ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម។ សមិទ្ធផលទាំងអស់នេះសម្រេចទៅបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវកិច្ចអភិវឌ្ឍមួយប្រកបដោយចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM
លោក Putin និង លោក Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Trump
07/05/2026 12:07 PM