សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

អាមេរិក​និយាយ​ថា ខ្លួន​នៅតែ​ចង់​បន្ត​បើក​ច្រក​ការទូត​ជាមួយ​រុស្ស៊ី​

2022/03/22 11:48:26 am        1218
​សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​នឹង​នៅតែ​រក្សា​បេសកកម្ម​ការទូត​របស់​ខ្លួន ក្នុង​ការ​បើកចំហ​ទ្វារ​ទំនាក់​ទំនង​របស់​ប្រទេស​រៀង​ៗ​ខ្លួន ហើយ​នឹង​រក្សា​ច្រក​ដោះស្រាយ​ជម្លោះ។​​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុង Moscow បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អាមេរិក ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោកប្រធានាធិបតី Joe Biden ដែល​មិន​អាច​ទទួល​យក​បាន​លើ​សម​ភាគី​រុស្ស៊ីលោក Vladimir Putin ដោយ​ព្រមាន​ថា ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ជិត​ដួល​រលំ​ហើយ​។ លោក Price បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ក្នុង​ទីក្រុង Washington ថា វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ច្រក​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ការ​បើក​ទ្វារ​ការ​សន្ទនា​គឺ​សំខាន់​ណាស់ ពិសេស​អំឡុង​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​បែបនេះ ពិសេស​អំឡុង​ពេល​មាន​ជម្លោះ​បែបនេះ។​លោក​បាន​បន្ថែម​ថា យើង​បាន​ស្វែងរក​ការ​រក្សា​វត្តមាន​ច្រក​ការទូត​ក្នុង​ទីក្រុង Moscow ហើយ​យើង​ព្យាយាម​អូសទាញ​រុស្ស៊ីដើម្បី​អាច​បន្ត​រក្សា​វត្ត​មាន​កា​រ​ទូត​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​ គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក Biden បាន​ហៅ​លោក Putin ​ថា ​ជា​ឃាតក និង​ឧក្រិដ្ឋជន​សង្គ្រាម៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កើន​ឡើង​ដល់​ជាង​ ៩០០​នាក់​

2022/03/22 11:28:59 am        670
​អ៊ុយក្រែន៖ ការិយាល័យ​ឧត្ដមស្នងការ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​ចំនួន​ ៩០២​នាក់​បាន​ស្លាប់ និង ១​,៤៥៩​នាក់​ផ្សេងទៀត​បាន​រង​របួស​ ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ការិយាល័យ​នេះ​បាន​ព្រមាន​ថា ​ចំនួន​ពិតប្រាកដ​ទំនងជា​ខ្ពស់​ជាង​នេះ​។ ​ការ​រង​គ្រោះ​ទាំងនោះ​បានកើត​ឡើង​នៅ​ចន្លោះថ្ងៃទី​២៤​ ខែកុម្ភៈ នៅពេល​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​អ៊ុយ​ក្រែ​ន និង​កាល​ពី​ថ្ងៃ​សៅរ៍ពាក់កណ្ដាល​អាធ្រាត្រ​ម៉ោង​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កងទ័ព​រុស្ស៊ី​បន្ត​បំផ្ទុះ​គ្រាប់បែក និង​វាយប្រហារ​លើ​ទីក្រុង​ជាច្រើន​។ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ OHCHR បាន​និយាយ​ថា ភាគច្រើន​នៃ​អ្នករបួស​ និង​ស្លាប់​បណ្ដាល​មកពី​ការ​ប្រើ​គ្រឿង​បំផ្ទុះ​ ដែល​មាន​វិសាលភាព​ប៉ះពាល់​ខ្លាំងរួម​ទាំង​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ និង​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ចម្រុះ និង​មីស៊ីល និង​ការវាយប្រហារ​តាម​អាកាស។​ភាគច្រើន​នៃ​ជនរងគ្រោះ​ចំនួន ៩៩២​​នាក់​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Donetsk និង ​Luhansk ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើតដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្នែក​ ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​ទីក្រុង Moscow៕អត្ថបទ៖ សុខមាន

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗនៅសហភាពមីយ៉ាន់ម៉ា

2022/03/22 10:56:42 am        750
ភ្នំពេញ៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗ នៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។ប្រេសិតពិសេសប្រធានអាស៊ាន បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាឆ្នាំនេះ៕

សហភាព​អឺរ៉ុប​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​

2022/03/22 09:53:40 am        1798
​អឺរ៉ុប៖ ក្រុម​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ពុំបាន​ឯកភាព​គ្នា​ទេ​កាលពី​ថ្ងៃ​ចន្ទ​លើ​បញ្ហា​ថា ​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឬ​អត់ និង​ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​ដ៏​សំខាន់​របស់​រុស្ស៊ី​បែប​ណា ជុំវិញ​ការ​វាយ​លុក​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា ការពឹងផ្អែក​ខ្លាំង​ពេក​របស់​ប្លុក​នេះ​លើ​ប្រេង​របស់​រុស្ស៊ី វា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​។​សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​បាន​ដាក់​វិធានការ​យ៉ាង​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី រួម​ទាំង​ការ​បង្ក​ក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​កណ្ដាល​រុស្ស៊ី​ទៀត​ផង។ ការ​ហ៊ុមព័ទ្ធ និង​ការ​ទម្លាក់​គ្រាប់​បែក​លើ​កំពង់ផែ Mariupol ដែល​ប្រធាន​គោលនយោបាយ​បរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ហៅថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​ធំ​កំពុង​បង្កើន​សម្ពាធ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​នេះ​។ ប៉ុន្តែ​ការ​ដាក់​គោលដៅ​លើ​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី ខណៈ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ធ្វើ​រួច​ទៅ​ហើយ គឺជា​ជម្រើស​មួយ​ពោ​រពេញ​ដោយ​ការ​ខ្វែង​គំនិត សម្រាប់​ប្លុក​មាន​សមាជិក ​២៧​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ឧស្ម័ន ៤០​%​ ពី​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

លោក Biden និង​សម្ព័ន្ធមិត្ត​ពិភាក្សា​ពី​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​សប្ដាហ៍​ដ៏​សំខាន់​សម្រាប់​ការ​រួប​រួម​គ្នា​ជាមួយ​លោក​ខាង​លិច

2022/03/22 03:24:13 am        1481
សហរដ្ឋអាមេរិក៖ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​ពី​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ជា​ការ​ចាប់ផ្ដើម​សប្ដាហ៍​ដ៏​សំខាន់​ក្នុង​ភាព​ជាប់​គាំង​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិចជាមួយ​ទីក្រុង Moscow ដែល​នឹង​មើល​ឃើញ​លោក Biden ទៅកាន់​ប្រទេស​ប៉ូឡូញ បន្ទាប់ពី​ចូលរួម​ជំនួប​កំពូល​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប​។​សេត​វិមាន​និយាយ​ថា លោក Biden បាន​រៀប​ចំ​ជំនួប​តាម​ទូរស័ព្ទដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron, អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz, នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Mario Draghi និង​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Boris Johnson ដើម្បី​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ទាំងឡាយ​ដែល​បាន​សម្របសម្រួល​។ ​សេត​វិមាន​បាន​និយាយ​ថា មេដឹកនាំ​ទាំងនោះ​បាន​ពិភាក្សា​ពី​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​របស់​ខ្លួន​ អំពី​មធ្យោ​បាយ​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន រួម​ទាំង​ការវាយប្រហារ​របស់​ខ្លួន​លើ​ជន​ស៊ីវិល​។ សេត​វិមាន​បន្ត​ថា មេដឹកនាំ​ទាំងអស់​បាន​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​ដែល​នៅតែ​បន្ត​របស់​ខ្លួន​ដល់​អ៊ុយ​ក្រែ​ន រួម​ទាំង​ការ​ផ្ដល់​ជំនួយ​សន្តិសុខ​ទៅកាន់​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដ៏​អង់អាច ​ដែល​កំពុង​ការពារ​ប្រទេស​ពួកគេ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី និង​ជំនួយ​មនុស្សធម៌ទៅកាន់​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​។​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​លោក Biden នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​សម្រាប់​ដំណើរ​ដ៏​សំខាន់​បំផុត​របស់​លោក​ ទៅកាន់​បរទេសក្នុង​ពេល​កាន់​ដំណែង​ជា​ប្រធានាធិបតី​របស់​លោក​។ លោក​នឹង​ចូលរួម​ជំនួប​កំពូល ២​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ Brussels​ បន្ទាប់មក​នឹង​ជួប​ប្រធានាធិបតី​ប៉ូឡូញ​លោក​ Andrzej Duda ក្នុង​ប្រទេស​ប៉ូឡូញ ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​នៃ​ការ​ប្រឈម​របស់​លោក​ខាង​លិច​ជាមួយ​រុស្ស៊ី​នៅ​ថ្ងៃ​សៅរ៍​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីការបរទេស​ទួរគី​និយាយ​ថា អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កាន់តែ​ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​

2022/03/21 08:24:43 am        1524
​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​ទួរគី​និយាយ​ថា អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កាន់តែ​ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​លើ​បញ្ហា​ជា​មូលដ្ឋាន ហើយ​ការចរចា​កំពុង​បន្ត​។​ ថ្លែង​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង Antalya លោក Mevlut Cavusoglu និយាយ​ថា ប្រទេស​ទួរគី​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកចរចា​នៃ​ភាគី​ទាំងសងខាង ​ហើយ​កំពុង​ដើរតួ​ជា​អ្នក​សម្រុះ​សម្រួល​។ ​រដ្ឋមន្ត្រី​ទួរគី​និយាយ​ថា ជា​ថ្នូរ​ទៅ​នឹង​អព្យាក្រឹតភាព​របស់​ខ្លួន ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ទាមទារ​ឱ្យ​ទួរគី អាល្លឺម៉ង់ និង​សមាជិក​អចិន្ត្រៃយ៍​ទាំង​ ៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើរតួ​ជាអ្នក​ធានា​។ លោក Cavusoglu បាន​ធ្វើ​ទស្សនកិច្ច​ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដើម្បី​ជួប​សមភាគី​របស់​លោក​។ ប្រទេស​ទួរគី​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ទាំងពីរ​ ដែល​មាន​ទំនាក់ទំនង​ផ្នែក​ថាមពល ពាណិជ្ជកម្ម និង​ការពារ​ជាតិ​ជាមួយ​ទីក្រុង​មូ​ស្គូ ទោះបីជា​ប្រទេស​នេះគាំទ្រ​ភាគី​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ី​រី និង​លី​ប៊ី​ក៏ដោយ​។​​ទីក្រុង​អង់កា​រ៉ាមិនបាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ឬ​បិទ​ដែនអាកាស​របស់ខ្លួន​នោះទេ ប៉ុន្តែ​បាន​បិទ​ច្រកសមុទ្រ​ទួរគី​ដែល​ភ្ជាប់​សមុទ្រ​ខ្មៅ​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការចូល​របស់នាវាចម្បាំង​រុស្ស៊ី ​លើកលែងតែ​នាវាដែល​ត្រឡប់​ទៅកាន់​កំពង់ផែ​វិញ​។ ប្រទេស​ទួរគី​បាន​រិះគន់​ចំពោះ​ការកាន់កាប់​របស់​រុស្ស៊ី​នៅ​តំបន់​គ្រី​មៀ​ ដែល​បានលើកឡើង​ពី​សារៈសំខាន់​នៃ​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

ប្លុក​អគារ​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​គី​វ​ត្រូវ​បាន​វាយប្រហារ ខណៈ​ទីក្រុង Mariupol បន្ត​រង​ការ​បាញ់​ផ្លោង​

2022/03/21 02:41:15 pm        916
​អ៊ុយក្រែន៖ អគារ​លំនៅឋាន​បាន​រង​ការខូចខាត​យ៉ាង​ដំណំ បន្ទាប់ពី​គ្រាប់​ផ្លោង​ដែល​ជឿ​ថាត្រូវ​បាន​បាញ់​ដោយ​ទាហាន​រុស្ស៊ី​ វាយប្រហារ​មក​លើ​ប្លុក​អគារ​ប្រជាជន​រស់នៅ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​គ្មាន​សេចក្តីរាយការណ៍​ពី​ការ​ស្លាប់​ ឬ​រង​របួស​ឡើយ​។​ភ្លាមៗ​នោះ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ​តើ​មី​ស៊ី​ល​ប្រភេទ​ណា​ដែល​បាន​បាញ់​មក​លើ​អគារ​នោះ​ទេ​។ នៅ​ក្នុង​ទីក្រុង​ធំ​ៗរបស់​អ៊ុយ​ក្រែ​ន បុរស ស្ត្រី និង​កុមារ​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ មនុស្ស​រាប់លាននាក់​បាន​ផ្លាស់​ទីលំនៅ​ទៅ​ទីជម្រក​ក្រោម​ដី ឬ​ភៀសខ្លួន​ចេញពីប្រទេស​។ ​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង និង​ការបាញ់​ផ្លោង​បាន​បន្ត​នៅក្នុង​ទីក្រុង Mariupol របស់ប្រទេសអ៊ុយ​ក្រែ​ន ខណៈដែល​ប្រជាជន​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ឆ្លងកាត់​អគារ និង​ទីជម្រក​ដែល​ត្រូវបានបំផ្លាញ​ក្នុងការ​ព្យាយាម​ដើម្បី​រស់រានមានជីវិតនៅក្នុង​ទីក្រុង​។​​នៅក្នុង​វីដេអូ ប្រជាជន​ជាច្រើន​ត្រូវបាន​គេ​ឃើញ​ដើរ​ក្នុង​កម្ទេចកំទី​ ដែល​បណ្តាលមកពី​ការប្រយុទ្ធ​គ្នាដោយមាន​អាហារ និងសម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ​។ ​យោងតាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ការឡោមព័ទ្ធ​ទីក្រុង​បាន​បណ្តាលឱ្យមាន​ការខ្វះ​ខាត ស្បៀងអាហារ ទឹក និង​ការផ្គត់ផ្គង់​ថាមពល​។ កងកម្លាំង​រុស្ស៊ីបាន​បន្ត​ជំរុញ​ដណ្តើមយក​ទីក្រុង Mariupol ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្ស៊ី​ពី​ភាគខាងត្បូង និង​កងទ័ព​រុស្ស៊ី​នៅតំបន់​ភាគ​ខាងកើតប្រទេស​អ៊ុយ​ក្រែ​ន​ត​ភ្ជាប់​គ្នា​។​ ​មន្ត្រី​ទីក្រុង​បាន​និយាយថា រហូតមកដល់​ពេលនេះ​មនុស្ស​យ៉ាងហោចណាស់ ២,៣០០នាក់បាន​ស្លាប់នៅក្នុង​ទីក្រុង Mariupol ដោយ​ខ្លះ​ត្រូវបាន​កប់​នៅក្នុង​ផ្នូរ​ធំ​៕អត្ថបទ៖ ប៊ុនថន

ចិន​បាន​ព្រមាន​ពី​ផលវិបាក​មិន​អាច​ប៉ាន់ស្មាន​បាន ប្រសិនបើ​មហាអំណាច​នុយក្លេអ៊ែរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទាល់ច្រក​

2022/03/21 12:34:14 pm        918
​ចិន៖ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Le Yucheng បាន​និយាយ​ថា​ ពិភពលោក​មិន​គួរ​ប្រើប្រាស់​អាវុធ​ឡើយ ហើយ​នយោបាយ​ប្លុក​យោធា​ត្រូវតែ​ត្រូវ​បាន​បដិសេធ។ ការ​អត្ថាធិប្បាយ​នេះ​កើត​មាន​ឡើង មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ព្រមាន​សម​ភាគី​ចិន​លោក ​Xi Jinping ថា​នឹង​មាន​ផលវិបាក ប្រសិនបើ​ចិន​ជួយ​គាំទ្រ​សកម្មភាព​យោធា​ដល់​រដ្ឋ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ថ្លែង​នៅ​ឯ​វេទិកា​អន្តរជាតិ​លើក​ទី​៤​ ស្ដីពី​សន្តិសុខ និង​យុទ្ធសាស្ត្រ​ក្នុង​ទីក្រុង​ប៉េកាំង មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​គាំទ្រ​ការវិនិច្ឆ័យ​របស់​ក្រុង Moscow ដែល​ស្ដីបន្ទោស​អង្គការ​ណា​តូ​ថា ​ជា​បាន​បង្ក​អស្ថិរភាពនៅ​អឺរ៉ុប​ខាងកើត និង​បរាជ័យ​ដោះស្រាយ​ក្ដី​កង្វល់​ផ្នែក​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី ជា​ការ​បើកផ្លូវ​ឲ្យ​មាន​ជម្លោះ​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ដូច​បច្ចុប្បន្ន​នេះ​។ លោក​ថា ការ​ប្ដេជ្ញា​ចិត្ត​ដ៏​សាមញ្ញ​ក្នុង​ការ​បញ្ចប់​ការ​ការពង្រីក​ខ្លួន​ ខាង​កង​កម្លាំងយោធា​អាច​បញ្ចប់​វិបត្តិ​ និង​បញ្ឈប់ការ​រង​ទុក​នេះ​បាន​យ៉ាង​ងាយ។​លោក​ថា ផ្ទុយទៅវិញ​មាន​អ្នក​បក់​អណ្ដាតភ្លើង​ពី​ចម្ងាយ​ដោយ​សុវត្ថិភាព ដោយ​អង្គុយ​មើល​ឈ្មួញ​លក់​អាវុធ​របស់​ខ្លួន ធនាគារ និង​មហាសេដ្ឋី​ប្រេង​កើប​លុយ​ពី​សង្គ្រាម ហើយ​​ទុក​ឲ្យ​មនុស្ស ​១​ប្រទេស​តូច​រង​របួស​ដោយសារ​សង្គ្រាម ​ដែល​ត្រូវការ​ការ​ព្យាបាល​រយៈពេល​ជាច្រើន​ឆ្នាំ​៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និង ២៧​នាក់​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Arkansas សហរដ្ឋអាមេរិក

2022/03/21 08:25:23 am        1460
​សហរដ្ឋអាមេរិក៖ នគរបាល​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​ម្នាក់​ស្លាប់ និង ​២៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសរួមមាន​ទាំង​កុមារ​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ខាងក្រៅ​ពិព័រណ៍​រថយន្ត​នៅ​រដ្ឋ Arkansas ភាគ​អាគ្នេយ៍​។ ​នគរបាល​រដ្ឋ Arkansas និយាយ​ក្នុង​ការ​ចេញផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​ផ្សេងទៀតដែល​បាន​បាញ់​ប្រហារ​ មក​លើ​ហ្វូង​មនុស្ស​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ អ្នកនាំពាក្យ​កងកម្លាំង​នគរបាល​រដ្ឋ Arkansas លោក Bill Sadler និយាយ​ថា កងកម្លាំង​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅកាន់​តំបន់ Dumas បន្ទាប់ពី​មានការ​រាយការណ៍​ការ​បាញ់​កាំភ្លើង​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជា​កន្លែង​តាំង​ពិព័រណ៍​រថយន្ត​កំពុង​ធ្វើឡើង​។ ពិព័រណ៍​រថយន្ត​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​អាហារូបករណ៍ និង​ការ​ផ្គត់ផ្គង់​នៅ​សាលារៀន៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​នឹង​ពិចារណា​យ៉ាង​ល្អិតល្អន់​ចំពោះ​បម្រាម​នាំចូល​ប្រេង​របស់​រុស្ស៊ី ខណៈ​លោក Biden​ ត្រៀម​ចូលរួម​ពិភាក្សា​

2022/03/21 04:46:23 am        1159
​អឺរ៉ុប៖ បណ្ដា​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​នឹង​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ថា ​តើ​ត្រូវ​ដាក់ ឬ​មិន​ត្រូវដាក់​បម្រាម​នាំចូល​ប្រេង​លើ​​ប្រទេស​រុស្ស៊ី​ ជុំវិញ​ការវាយលុក​របស់​ប្រទេស​នេះ​លើ​អ៊ុយ​ក្រែ​ន ខណៈ​ពួកគេ​ត្រៀម​ជួប​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden សម្រាប់​ជំនួប​កំពូល​ជា​បន្តបន្ទាប់​ដែល​បាន​បង្កើត​ឡើង​ ដើម្បី​បន្ថែម​បន្ទុក​ឆ្លើយតប​របស់​លោក​ខាងលិច​ទៅលើ​ទីក្រុង Moscow​។​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក​រួមជាមួយ​សម្ព័ន្ធ​ចិត្ត​លោកខាងលិចបានដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ ​រួមទាំង​ការ​បង្កក​ប្រាក់​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​កណ្ដាល​របស់​រុស្ស៊ី។​ អ្នកការទូត​ជាន់ខ្ពស់​មួយ​រូប​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ​យើង​បាន​រួម​គ្នា​លើ​ទណ្ឌកម្ម​សកល​លើក​ទី​៥ និង​ឈ្មោះ​ថ្មីៗ​មួយ​ចំនួន​ដែល​កំពុង​ស្នើ​ឡើង​។ ​បណ្ដា​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​ការសន្ទនា ​ក្នុងចំណោម​រដ្ឋមន្ត្រីការបរទេសបរទេស​នៅ​ថ្ងៃ​ចន្ទ​នេះ មុន​លោក Biden មកដល់​ក្នុង​ទីក្រុង Brussels នៅ​​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​សម្ព័ន្ធមិត្ត​ទាំង ​៣០​ប្រទេស​របស់​អង្គការ​ណា​តូ រួមទាំង​កិច្ចប្រជុំ​សហភាព​អឺរ៉ុប និង​ក្របខណ្ឌ​ប្រទេស G7 ជាមួយ​ប្រទេស​ជប៉ុន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM