សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​ទាមទារ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ​នៅ​ក្នុង​ទីក្រុង​ហ៊ុមព័ទ្ធ Mariupol

2022/03/21 10:56:52 am        4087
​រុស្ស៊ី៖ រុស្ស៊ី​បាន​អំពាវនាវ​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ឲ្យ​ចុះចាញ់​នៅ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាងកើត ជាទី​ដែល​ទីក្រុង Moscow និយាយ​ថា កំពុង​ជួបប្រទះ​គ្រោះ​មហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុត​។​​លោក​ឧត្ដម​សេនីយ៍ Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការគ្រប់គ្រង​វិស័យ​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ឧបត្ថម្ភ​ដោយ​ក្រសួងការពារជាតិបាន​និយាយ​ថា ទម្លាក់អាវុធ​របស់​អ្នក​ចុះទៅ​។ លោក ​Mizintsev បាន​និយាយ​ថា គ្រោះ​មហន្តរាយ​ជំនួយ​មនុស្ស​ធម៌​មាន​សភាព​កាន់តែ​ធ្ងន់​ទៅ​ៗ​ហើយ​។ លោក​ថា គ្រប់​អ្នក​ទាំងឡាយ​ដែល​ទម្លាក់អាវុធ​ចុះ ត្រូវ​បាន​ធានា​ឲ្យ​មាន​ច្រក​សុវត្ថិភាព​ចាក​ចេញពី​ទីក្រុង Mariupol​។​ទីក្រុង Mariupol បាន​រងគ្រោះ​ពី​ការវាយប្រហារ​តាម​អាកាស​ធ្ងន់ធ្ងរ​បំផុត ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​២៤​ ខែ​កុម្ភៈ​។​ ភាគច្រើន​នៃ​ពលរដ្ឋ​ចំនួន ៤០០,០០០នាក់​របស់​ទីក្រុង​នេះ នៅតែ​ជាប់​ក្នុង​ទីក្រុង​ដោយមាន​អាហារ និង​ទឹក​ទទួលទាន​តិចតួច និង​គ្មាន​អគ្គិសនី​ប្រើប្រាស់​៕អត្ថបទ៖ សុខមាន

លោក Zelensky​៖ លោក​បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​លោក Putin ដោយ​ព្រមាន​ពី​សង្គ្រាម​លោក​លើក​ទី​៣ បើ​បរាជ័យ

2022/03/21 02:51:27 am        4461
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប៉ុន្តែ​បាន​ព្រមាន​ថា បើ​សិន​ការចរចា​បរាជ័យ នោះ​មានន័យថា​នេះ​គឺជា​សង្គ្រាម​លោក​លើក​ទី​៣​។​លោក​បាន​ប្រា​ប់​លោក Fareed Zakaria អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ថា លោក​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការចរចា​ជាមួយ​លោក Putin។ ​លោក​បាន​ត្រៀមខ្លួន​ចាំ ​២​ឆ្នាំ​មក​ហើយ។ លោក​គិត​ថា យើង​មិន​អាច​បញ្ចប់​សង្គ្រាម​នេះ​បានទេ បើ​គ្មាន​ការចរចា​នោះ​។​ ​លោក​បាន​បន្ថែម​ថា លោក​គិត​ហើយ​ថា យើង​ត្រូវតែ​ប្រើ​គ្រប់​ទម្រង់ គ្រប់​ឱកាស​ដើម្បី​ទទួល​បាន​ទំនួល​ខុសត្រូវ​នៃ​ការចរចា ក៏ដូចជា​លទ្ធភាព​នៃ​ការ​និយាយ​​ទៅកាន់​លោក Putin​។ ប៉ុន្តែប្រសិនបើ​ការ​ប៉ុនប៉ង​ទាំងនេះ​បរាជ័យ នោះ​មានន័យថា​នេះ​គឺជា​សង្គ្រាម​លោក​លើកទី​៣​។​លោក Zelensky បាន​ជំរុញ​ឲ្យ​មាន​ការចរចា​បន្ថែម​ទៀត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​៤​។ ក្នុង​សារ​ជា​វីដេអូ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការចរចា​ដោយ​កុំ​បង្អង់​យូរ ដោយ​ព្រមាន​ថា បើ​ពុំ​នោះ​ទេ​ការខាតបង់​របស់​រុស្ស៊ី​នឹង​កាន់តែ​ធំ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស ​១០​លា​ននាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​សង្គ្រាម

2022/03/21 09:33:47 am        477
​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ របស់​អង្គការសហប្រជាជាតិ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ ១០​លាន​នាក់ ជាង ​១​ភាគ​៤ នៃ​ចំនួន​ប្រជាជន​សរុប​ពេលនេះ​បាន​រត់​ភៀសខ្លួន​ ចេញពី​លំនៅឋាន​របស់​ពួកគេក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ការ​ចូល​លុកលុយ​របស់​រុស្ស៊ី។​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​ថា មនុស្ស​ជិត ៣​.៤លាន​នាក់​នៃ​ប្រជាជន​សរុប​ដែល​បាន​រត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​បណ្ដា​ប្រទេសជិតខាង​ ភាគ​ច្រើន​ចូល​ទៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ។ ​ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិលោក Filippo Grandi បាន​និយាយ​ដោយ​សំដៅ​ដល់​ប្រទេស​រុស្ស៊ី​ថា ក្នុងចំណោម​ទំនួល​ខុស​ត្រូវ​ទាំងឡាយ​របស់​អ្នក​ ដែល​បង្ក​សង្គ្រាមនៅ​គ្រប់​ទីកន្លែងក្នុង​ពិភពលោក​កំពុង​ធ្វើបាប​ជន​ស៊ីវិល ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​។​លោ​កថា​ សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធ្ងន់ធ្ងរ​ណាស់​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​ ១០​លាន​នាក់​រត់​ភៀសខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស ​ឬ​ទាំង​ក្លាយ​ជា​ជនភៀសខ្លួន​នៅ​បរទេស​។​ ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR ខាងលើ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ចំនួន ៣,៣៨៩,០៤៤​នាក់បាន​រត់​ភៀសខ្លួន​ឆ្លង​ព្រំដែន​ចេញពី​ប្រទេស​របស់​ខ្លួន ​ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​​​ជាផ្លូវ​ការ​នូវ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ)

2022/03/21 09:25:51 am        526
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ​(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែល​បាន​សាងសង់រួចរាល់ជាស្ថាពរ។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏ សំខាន់ផង​ដែរ។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​​​ជាផ្លូវ​ការ​នូវ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ៖ - សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីប្រកាសថា មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ កាន់តែធ្វើទំនើបកម្ម ដោយមានសមត្ថភា ពពិនិត្យ និងព្យាបាលជំងឺកូងីកម្រិតធ្ងន់ៗ ក្នុងនោះមានការវះកាត់ផ្លាស់ប្តូរក្រលៀន និងប្តូរថ្លើមផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទំនើបកម្មមន្ទីរពេទ្យនៅកម្ពុជា កាន់តែល្អប្រសើរ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការចេញដំណើរទៅរកសេវាកម្មពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជាត្រូវបានផ្តល់រហស្សនាម  ជាកងទ័ពអាវស ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដែលសម្តេចចាត់ទុកជារឿងសំខាន់ ហើយគ្រូពេទ្យក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងជានិច្ចដរាបផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាទទួលបានទទួលជ័យជំនះលើសមរភូមិជាច្រើនប្រឆាំងនឹងកូវីដ-១៩ប្រភេទ ក្នុងនោះមានសមរភូមិ អាល់ហ្វា និងឌែលតាជាដើម តែកម្ពុជានៅមិនទាន់អាចយកឈ្នះសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ទាំងស្រុងនៅឡើយទេ ដែលទាមទារអោយយើងត្រូវបន្តប្រយុទ្ធប្រឆាំងជាបន្តទៅទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានវ៉ាក់សាំងច្រើនណាស់ ដែលបម្រុងទុកនៅក្នុងឃ្លាំងរក្សាទុក និងការបញ្ជាទិញជាបន្តបន្ទាប់ ព្រមទាំងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ផងដែរ ដើម្បីប្រើប្រាស់សម្រាប់គាំពារសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបង្កើតសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជន ជារឿងងាយស្រួលនោះទេ អ្វីដែលយើងបារម្ភ  គឺការរក្សានិរន្តរភាពសម្រាប់ការរក្សា ការពារសមិទ្ធផលទាំងនោះទៅវិញទេ ក្នុងនោះក៏មានកៀរគរថវិកា សម្រាប់គាំពារដំណើរមន្ទីរពេទ្យជារឿងចាំបាច់ ដែលទាមទារអោយយើងគិតគូរអោយបានដិតដល់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបបន្តរស់នៅទីនោះ រួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា ប្រជាជនអ៊ុយក្រែនរស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានប្រើថ្នាំបុរាណចិន សម្រាប់ការត្រៀមបង្ការព្យាបាលជំងឺកូវីដ-១៩ រួមទាំងប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលដ៏លំបាក ហើយថ្នាំចិននេះ ក៏ប្រើប្រាស់បានយ៉ាងទូលំទូលាយទូទាំងពិពិភពលោក ជាពិសេសនៅមជ្ឃឹមបូព៌ា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជ័យជំនះលើសមរភូមិប្រឆាំងកូវីដ-១៩របស់កម្ពុជា គឺការប្រើប្រាស់វ៉ាក់សាំង ហើយការប្រើប្រាស់វ៉ាក់សាំងនេះ ត្រូវបានគិតគូរយ៉ាងខ្លាំង ដោយត្រូវចាក់ស្រោចនៅកន្លែងដែលមានកម្រិតឆ្លងខ្ពស់បំផុត ដែលកាលនោះមាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសអោយមានការចូលឆ្នាំថ្មី ប្រពៃណីជាតិ អោយខានតែបាន និងអំពាវនាវដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយទាំងអស់គ្នា។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ៨ និង៤៩នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

2022/03/21 02:31:49 am        792
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

«សាររបស់ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា»

2022/03/20 02:07:15 am        2508
 ភ្នំពេញ៖ ខាងក្រោមនេះ ជាសាររបស់ ឯកឧត្ដម គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន! ខ្ញុំឈ្មោះ គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន។ថ្ងៃនេះខ្ញុំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤មកម្ល៉េះ។ ខ្ញុំទន្ទឹងរង់ចាំឃើញដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ។ ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសយើងទាំងពីរកាន់តែមានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព ខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណងពីរដូចខាងក្រោម។ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០នៃការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម ។ ខ្ញុំបានយល់ថាតាមបទពិសោធន៍នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ អស់លោកលោកស្រី ក្មួយៗដែលជាប្រជាជនកម្ពុជាទាំងអស់ ទោះរួមគ្នាបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយយើងខ្ញុំ។

លោក Joe Biden ជួបសន្ទនាតាមវីដេអូជាមួយលោក Xi Jinping

2022/03/19 07:26:11 am        2256
សហរដ្ឋអាមេរិក៖ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ប្រធានាធិបតីចិនលោក Xi Jinping បានជួបសន្ទនាតាមបណ្តាញវីដេអូជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ ប្រធានាធិបតីចិនលោក Xi Jinping បានកត់សំគាល់ពីការវិវឌ្ឍន៍ធំៗថ្មីៗក្នុងទិដ្ឋភាពអន្តរជាតិ ចាប់តាំងពីជំនួបដំបូងតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែវិច្ឆិកា។ជាសំខាន់ និន្នាការនៃសន្តិភាព និងការអភិវឌ្ឍន៍កំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ។ លោក Xi និយាយថា វិបត្តិនៅអ៊ុយក្រែនជារឿងដែលយើងមិនចង់មើលឃើញ។ ព្រឹត្តិការណ៍ជាថ្មីបង្ហាញថា បណ្តាប្រទេសជាច្រើននឹងមិនឈានទៅដល់ចំណុច នៃការជួបគ្នាលើសមរភូមិប្រយុទ្ធនោះទេ។ ជម្លោះ និងការប្រឈមមុខនឹងមិនមែនជាផលប្រយោជន៍​របស់នរណាម្នាក់ឡើយ ហើយសន្តិភាព និងសន្តិសុខ ជាអ្វីដែលសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ និងជាប្រទេសមានសេដ្ឋកិច្ចនាំមុខទាំងពីររបស់ពិភពលោក យើងមិនត្រឹមតែនាំមុខទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅរកជំហានត្រឹមត្រូវយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកការទទួលខុសត្រូវ និងធ្វើការសម្រាប់សន្តិភាព និងភាពស្ងប់ស្ងាត់ពិភពលោក៕អត្ថបទ៖ ប៊ុនថន

ប្រធានអគ្គលេខាធិការកងទ័ពប្រជាជនវៀតណាម កោតសរសើរកម្ពុជាដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ដោយជោគជ័យ

2022/03/19 05:03:10 am        631
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ប្រធានអគ្គលេខាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន តឹនគឿង បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យ បានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋជាង៩០ភាគរយ ដែលនេះជាចំនួនច្រើនបំផុតក្នុងពិភពលោកនិងក្នុងតំបន់។ឯកឧត្តមក៏បានសម្ដែង នូវការអបអរសាទរផងដែរ ជូនចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យក្នុងការរៀបចំប្រជុំអគ្គបញ្ជាការដោយផ្ទាល់ បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីរឆ្នាំកន្លងមក ហើយបានគោរពរាយការណ៍ជូនសម្ដេចថា កងទ័ពទាំងពីរនឹងរៀបចំឲ្យមានកិច្ចប្រជុំនៅព្រំដែន ពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការលើការការពារជាតិ ការបង្កើត hot line ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឲ្យទាន់ពេលវេលា ហ្វឹកហាត់ ការស្រាវជ្រាវនិងសង្គ្រោះបន្ទាន់ព្រមទាំងចែករំលែកព័ត៌មាន និងរក្សាសន្តិសុខនិងសុវត្ថិភាពនៅតាមព្រំដែន៕

រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា មាន​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី លុះត្រាតែ​កងទ័ព​ចាកចេញ​

2022/03/19 11:02:23 am        1715
​អ៊ុយ​ក្រែ​ន​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​រុស្ស៊ី លុះត្រាតែ​កងទ័ព​រុស្ស៊ី​ដែល​កំពុង​វាយលុកងាក​ទៅ​រក​ទីតាំង​មុន​សង្គ្រាម​របស់​ពួកគេ​។​ ​លោក Denys Monastyrsky បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ក្នុង​រដ្ឋធានី​គី​វដែល​កំពុង​ប្រយុទ្ធ​គ្នា​ថា លោក​បាន​ឃើញ​ការ​បាញ់​ផ្លោង​ជា​រៀងរាល់ថ្ងៃ​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​នៅ​ជាយក្រុង​។ការចរចា​ណាមួយ​ត្រូវតែ​ចាប់ផ្ដើម​ពី​ជំហរ​ដ៏​ត្រឹមត្រូវ​របស់​អ៊ុយ​ក្រែ​ន ហើយ​ចាប់ផ្ដើម​ពី​ចំណុច​នេះ កងទ័ព​រុស្ស៊ី​ត្រូវតែ​ត្រលប់​ទៅ​កន្លែង​ពិតប្រាកដ​ មុន​ពេល​ពួកគេ​បាន​ចាប់​ផ្តើម​ការ​វាយលុក​ទ្រង់ទ្រាយធំ​នេះ​កាលពី ២៤​ថ្ងៃមុន​។​ ​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​អង្គការ​ណា​តូ​សន្យា​ថា​ នឹង​មិន​ទទួលយក​អ៊ុយ​ក្រែ​ន​ជា​សម្ព័ន្ធមិត្ត ឬ​ដាក់​កងកម្លាំង​នៅ​ទីនោះ​។ ​នៅ​ក្នុង​ទីក្រុង​ បន្ទាប់ពី​ទីក្រុង​ជុំវិញ​អ៊ុយ​ក្រែ​ន មន្ទីរពេទ្យ សាលារៀន និង​អគារ​ដែល​ប្រជាជន​ស្វែង​រក​សុវត្ថិភាព​ត្រូវ​បាន​វាយប្រហារ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បន្ត​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត នៅ​ក្នុង​អគារ​បាក់បែក​នៃ​មហោស្រព​មួយ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជាទី​ជម្រក​នៅ​ពេល​ត្រូវ​បាន​បំផ្ទុះ ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង Mariupol ភាគ​ខាង​ត្បូងដែល​ត្រូវ​បាន​ឡោមព័ទ្ធ​។​​លោក Monastyrsky បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ជួយ​ផ្តល់​ឧបករណ៍​ជួយសង្គ្រោះ ដែល​ភាគច្រើន​ត្រូវ​បាន​បំផ្លាញ​។ លោក​បាន​ក្រើន​រំលឹក​ថា ទាហាន​រុស្ស៊ី​កំពុង​ដាក់​គ្រាប់មីន ហើយ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​ពី​ការ​បាញ់​ផ្លោង​នឹង​ចំណាយ​ពេល​រាប់​ទសវត្ស ​ដើម្បី​បោសសម្អាត៕អត្ថបទ៖ ប៊ុនថន

UN និយាយ​ថា ខ្លួន​មិនបាន​ដឹង​អំពី​កម្មវិធី​អាវុធ​ជីវសាស្ត្រ​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​

2022/03/19 10:43:02 am        2099
​UN៖ តំណាង​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ​បាន​និយាយ​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​សុក្រ​ថា ស្ថាប័ន​នេះ​មិនបាន​ដឹង​អំពី​កម្មវិធី​អាវុធ​ជីវសាស្ត្រ​នោះ​ទេ​។ ​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង ខណៈ​សហព័ន្ធ​រុស្ស៊ី​បាន​បន្ត​ការចោទប្រកាន់​ទាក់ទង​នឹង​អាវុធ​ជីវសាស្ត្រ​នៅ​អ៊ុយ​ក្រែ​ន​។ប្រទេស​លោក​ខាង​លិច​ចំនួន​ ៦​ប្រទេស​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ កំពុង​ប្រើប្រាស់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​លាង​ជម្រះ​ព័ត៌មាន​មិន​ពិត ផ្សព្វផ្សាយ​ការឃោសនា និង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​វាយប្រហារ​ដែល​មិនបាន​បង្កហេតុ​លើ​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កាលពី​ថ្ងៃ​សុក្រ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ឃើញ​សន្លឹកឆ្នោត​លើដំណោះស្រាយមនុស្សធម៌​រុស្ស៊ី​ ខណៈ​ត្រូវ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ដែល​មិនបាន​និយាយ​ អំពី​ការ​វាយ​លុក​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។ ​រុស្ស៊ី​បាន​លុបចោល​ការបោះឆ្នោត ជំនួស​មកវិញ​ដោយ​ប្រើ​កិច្ចប្រជុំ​ដើម្បី​និយាយ​អំពី​សហរដ្ឋ​អាមេរិក​ម្ត​ង​ទៀត ​ជុំវិញ​ការ​អះអាង​អាវុធ​ជីវសាស្ត្រ​ដែល​អាមេរិក​ហៅថា ​ជា​ការ​ភូត​កុហក៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM