សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

UN និយាយ​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ថា ​គ្រប់គ្រាន់ ខណៈ​បារាំង​និយាយ​ថា រុស្ស៊ី​ត្រូវតែ​បញ្ចប់​សង្គ្រាម​

2022/03/01 03:20:29 pm        845
​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​ប្រទេស​ចំនួន ១៩៣ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ សម្រាប់​កិច្ចប្រជុំ​បន្ទាន់​ដំបូង​នៃ​មហាសន្និបាត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ ខណៈ​កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែ​ន ហើយ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin បាន​ដាក់​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​លោក​ស្ថិត​ក្នុង​ការប្រុងប្រៀប​។កិច្ចប្រជុំ​ផ្តល់​ឱកាស​ឱ្យ​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​និយាយ​អំពី​សង្គ្រាម និង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ ដើម្បី​ឲ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា គ្រប់គ្រាន់​គឺ​គ្រប់គ្រាន់​។​ លោក​សង្ឃឹមថា កិច្ចចរចា​ផ្ទាល់​ដែល​ធ្វើឡើង​រវាង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នឹង​មិន​ត្រឹមតែ​អាច​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ភ្លាមៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សន្តិភាព​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយការទូត​។ ​តំណាង​ប្រទេស​បារាំង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា រុស្ស៊ី​ត្រូវតែ​បញ្ចប់​ការបំផ្លាញ​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។លោក Nicolas de Rivière បាន​និយាយ​ទៅកាន់មហាសន្និបាត​អង្គការសហប្រជាជាតិ ​ក្នុងអំឡុងពេល​សម័យប្រជុំពិសេស​កាលពី​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​ពិភពលោក​មាន​ទំនួលខុស​ត្រូវជា​ប្រវត្តិសាស្ត្រ ដើម្បី​គាំទ្រ​ពលរដ្ឋ​អ៊ុយ​ក្រែ​នដែល​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម និង​ដកកងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​។​ លោក De Rivière និយាយ​ថា ប្រទេស​បារាំង និង​ម៉ិចស៊ិក​កំពុង​ធ្វើការ​ដើម្បី​ពង្រាង​សេចក្តី​សម្រេច ​ដែល​នឹង​ធានា​ការ​ការពារ​ជន​ស៊ីវិល និង​ប្រតិបត្តការ​មនុស្ស​ធម៌​។ ដោយឡែក​លោក​បាន​ស្នើ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ ​គាំទ្រ​សេចក្តី​សម្រេច​ដែល​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម ​និង​ចាក​ចេញពី​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​រុស្ស៊ីចាប់ផ្ដើម​មាន​អារម្មណ៍​ថា ​កំពុង​រង​សម្ពាធ​ពី​ទណ្ឌកម្ម​

2022/03/01 02:50:38 pm        825
​រុស្ស៊ី៖ រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ប្រមាណ ៣០% ទល់នឹង​ប្រាក់​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​បណ្ដាប្រទេស​លោក​ខាង​លិច​បាន​ប្រកាស​ពី​វិធាន​ការ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដើម្បី​រារាំង​ធនាគារ​រុស្ស៊ី​មួយ​ចំនួន ​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT និង​ដើម្បី​រឹតត្បិត​ការប្រើប្រាស់​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​ច្រើន​របស់​រុស្ស៊ី​។​ក្រោយមក​អត្រា​ប្តូរ​ប្រាក់​បាន​ងើបឡើង​វិញ បន្ទាប់ពី​មាន​សកម្មភាព​ដោយ​ធនាគារ​កណ្តាល​របស់​រុស្ស៊ី​។ ប៉ុន្តែ​មានការ​ដាក់​គំនាប​សេដ្ឋកិច្ច​កាន់តែ​តឹងរ៉ឹង​ នៅ​ពេល​សហរដ្ឋអាមេរិក​បន្ថែម​ទណ្ឌកម្ម​ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​ របស់​ធនាគារ​កណ្ដាល​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋអាមេរិក ឬ​គ្រប់គ្រង​ដោយ​ជនជាតិ​អាមេរិក​។​ រដ្ឋបាល​លោក Biden បាន​ប៉ាន់ប្រមាណ​ថា វិធានការ​នេះ​អាច​ប៉ះពាល់​ដល់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នៃ​មូលនិធិ​របស់​រុស្ស៊ី​។​​ក្រសួង​ដឹកជញ្ជូន​សាធារណៈ​របស់​ទីក្រុង​មូ​ស្គូ​បាន​ព្រមាន​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ថា ពួកគេ​អាចជួបប្រទះ​បញ្ហា​ក្នុង​ការ​ប្រើប្រាស់ Apple Pay, Google Pay និង Samsung Pay ដើម្បី​បង់ថ្លៃ​សេវា​ផ្សេងៗ​ដោយសារតែ​ធនាគារ VTB ដែល​ជា​ធនាគារ​រុស្ស៊ី​មួយ​ផ្សេងទៀត​ប្រឈម​នឹង​ទណ្ឌកម្ម​។​ កាលពី​ថ្ងៃ​ចន្ទ ធនាគារ​កណ្ដាល​របស់​រុស្ស៊ី​បាន​ដំឡើង​អត្រា​ការប្រាក់​របស់​ខ្លួន​ដល់ ២០% ​ពី ៩.៥% ​នៅ​ក្នុង​បំណង​ដែល​អស់សង្ឃឹម​ដើម្បី​រក្សា​អត្រា​ប្រាក់​រូ​ប្លិ៍​របស់​រុស្សី និង​បន្ត​ឲ្យ​នៅ​ធនាគារ​ជា​ច្រើន៕អត្ថបទ៖ ប៊ុនថន

លោក​ Zelenskyy ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការ​បាញ់​ផ្លោង​បន្ទាប់ពី​ការចរចា​

2022/03/01 12:25:37 pm        1307
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​ពី​ការ​បន្ត​យុទ្ធនា​ការ​បាញ់​ផ្លោង​របស់​ខ្លួន ​ក្នុង​ពេល​មានការ​ចរចា​ក្នុង​គោលបំណង​បញ្ចប់​សង្គ្រាមដែល​កំពុង​បន្ត​។ ក្នុង​សុន្ទរកថា​តាម​វីដេអូ​លោក Zelenskyy បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ទឹកដី​អ៊ុយ​ក្រែ​ន ខណៈ​គណៈប្រតិភូ​ប្រទេស​ទាំងពីរ​បាន​បញ្ចប់​កិច្ចពិភាក្សា​ក្នុង​ប្រទេស​បេឡា​រុស​។​លោក​និយាយ​ថា ការចរចា​ដោយ​ស្មើ​ភាព​អាច​កើតឡើង នៅ​ពេល​ដែល​ភាគី​ម្ខាង​មិន​វាយប្រហារភាគី​ម្ខាង​ទៀត​ដោយ​​មី​ស៊ី​ល រ៉ុក្កែត ក្នុងអំឡុងពេល​ចរចា​។​ លោក Zelenskyy និយាយ​ថា ការ​ធ្វើ​សកម្មភាព​នៃ​ការ​បាញ់​កាំភ្លើង​ធំ​ជាមួយ​នឹង​ការចរចា ​គឺជា​ការប៉ុនប៉ង​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​គី​វ។ ជុំ​ទី​មួយ​នៃ​កិច្ច​ចរចា​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ក្នុង​គោលបំណង​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រវាង​ទីក្រុង​មូ​ស្គូ និង​ប្រទេសជិតខាង​តូច​របស់​ខ្លួន​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ភ្លាមៗ៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រឈមមុខ​នឹង​កងទ័ព​រុស្ស៊ី​នៅ​ទីក្រុង Berdyansk

2022/03/01 11:43:32 am        1188
​អ៊ុយក្រែន៖ កិច្ចចរចា​លើកដំបូង​ក្នុង​គោលបំណង​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ក្រៅពី​ការ​បន្ត​ការពិភាក្សា ខណៈ​ទីក្រុង​មូ​ស្គូ​ដែល​កាន់​តែ​ឯកោ​បាន​ទប់ទល់​យ៉ាង​ខ្លាំង​មិន​នឹកស្មាន​ដល់​នៅ​លើ​ដី ​និង​ខាតបង់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​។​នៅ​ក្នុង​ទីក្រុង​រមណីយដ្ឋាន Berdyansk នៅ​សមុទ្រ Azov ក្រុម​អ្នក​តវ៉ា​រាប់​សិប​នាក់​បាន​ស្រែក​យ៉ាង​ខឹង​សម្បារ​ នៅ​ទីលាន​ធំ​មួយ​ប្រឆាំង​អ្នក​ឈ្លានពាន​រុស្ស៊ី​ ដែល​បាន​ចូលកាន់​កាប់​ទីក្រុង​កាលពីថ្ងៃអាទិត្យ​។​ វីដេអូ​ដែល​ថត​បាន​ដោយ​ប្រជាជន​ក្នុង​តំបន់ បាន​បង្ហាញ​ឲ្យ​ឃើញ​រថយន្ត​យោធា​រុស្ស៊ីនៅ​ក្នុង​ទីក្រុង ដោយមាន​មនុស្ស​ជាច្រើន​កំពុង​ឡោមព័ទ្ធរថយន្ត ហើយ​ស្រែក​ថា ​ទៅ​ប្រទេស​វិញ ត្រឡប់​ទៅ​ប្រទេស​វិញ​។​​ខ្សែអាត់​វីដេអូ​ក៏បាន​បង្ហាញ​ពី​ប្រជាជន​ទីក្រុង​ Berdyansk កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន និង​ច្រៀង​ចម្រៀងជាតិ​អ៊ុយ​ក្រែ​ន​នៅ​ពេល​ពួកគេ​ប្រឈមមុខ​ទៅ​នឹង​ទាហាន​រុស្ស៊ី​។​ យោធា​រុស្ស៊ី​បាន​បដិសេធ​មិន​កំណត់​គោលដៅ​លើ​តំបន់​លំនៅឋាន ទោះបី​ជា​មាន​ភស្តុតាង​ជាច្រើន​នៃ​ការ​បាញ់​ផ្លោង​មក​លើ​លំនៅឋាន សាលារៀន និង​មន្ទីរពេទ្យ​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

​រុស្ស៊ី​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ខ្លួន​គ្មាន​ផែនការ​ចូល​កាន់​កាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​

2022/03/01 11:20:44 am        685
​រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ទីក្រុង​មូស្គូ​ព្យាយាម​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយ​ជា​ប្រទេស​គ្មាន​កងទ័ព និង​លុបបំបាត់​ឥរិយាបថ​ណា​ស៊ី​និយម​។​បេសកជន​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​ទីក្រុង​មូ​ស្គូ​លោក​ Vasily Nebenzia​ និយាយ​ទៅកាន់​មហា​សន្និបាត​អំឡុង​កិច្ចប្រជុំ​ ដែល​បាន​អំពាវនាវ​ដើម្បី​ប្រកាស​បដិសេធ​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​ថា ប្រទេស​រុស្សី​ព្យាយាម​សង្គ្រោះ​អាយុជីវិត​ប្រជាជន​នៅ​ក្នុង​តំបន់ Donbass និង​ដាក់ទណ្ឌកម្ម​អ្នក​ទាំង​ឡាយ​ដែល​ទទួលខុសត្រូវ ​នៃ​ការ​ប្រល័យ​ពូជ​សាសន៍ និង​អំពើ​ឃោរឃៅ​រយៈពេល​ ៨​ឆ្នាំ​។ ការ​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែ​ន​មិន​មែន​ជា​ផ្នែក​នៃ​ផែនការ​របស់​យើង​នោះ​ទេ​។​លោក​ Nebenzia​ និយាយ​ថា បំណង​នៃ​ប្រតិបត្តិការ​ពិសេស​នេះ​គឺ​ត្រូវ​ការពារ​ប្រជាជន ដែល​ជា​គោល​ដៅ​ក្នុង​ការ​ធ្វើ​ទុក​បុក​ម្នេញ និង​ប្រល័យ​ពូជ​សាសន៍​ដោយ​របប​ទីក្រុង​គី​វ​សម្រាប់​រយៈពេល ​៨​ឆ្នាំ​កន្លង​ទៅ​នេះ​។ នេះ​គឺជា​មូលហេតុ​ដែល​វា​ចាំបាច់ដើម្បី​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​គ្មាន​យោធា និង​បំបាត់​ឥរិយាបថ​ណា​ស៊ី​និយម​។​ លោក Putin បាន​បញ្ជាក់​ឡើងវិញ​ពី​ការ​ទាមទារ​របស់​លោក ដែល​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​នធ្វើជា​ប្រទេស​គ្មាន​កងទ័ព និង​ជា​ប្រទេស​អព្យាក្រឹត​ ជា​លក្ខខណ្ឌ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​នេះ​៕​អត្ថបទ៖ សុខមាន

ភាព​ឯកា​របស់​រុស្ស៊ី​កើន​ឡើង​កាន់​តែ​ខ្លាំង ខណៈ​លោក Putin ពុំបាន​បង្ហាញ​ការ​បញ្ឈប់​ការ​ឈ្លាន​ពាន​អ៊ុយ​ក្រែ​ន​

2022/03/01 10:55:50 am        3422
​រុស្ស៊ី៖ ទីក្រុងមូស្គូបាន​ប្រឈម​ភាព​ឯកា​កាន់​តែ​ខ្លាំង​នៅ​ថ្ងៃ​អង្គារនេះ ខណៈ​លោក​ប្រធានាធិបតី Vladimir Putin ពុំបាន​បង្ហាញ​សញ្ញា​នៃ​ការ​បញ្ចប់​សកម្មភាព​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា និង​ការ​ទម្លាក់​គ្រាប់បែក​របស់​​រុស្ស៊ីបាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​សិប​នាក់ និង​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​។​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន​បាន​បរាជ័យ ​ក្នុង​ការ​សម្រេច​បាន​តាម​គោលដៅ​ឆាប់​រហ័ស​ដូច​បំណង​ដែល​លោក Putin បាន​សង្ឃឹម​ទុក​។ ការចរចា​ស្វែងរក​បទ​ឈប់​បាញ់​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ​នៅ​ក្នុង​ប្រទេស​បេឡា​រុស​បាន​បរាជ័យ​ក្នុង​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​ក្រុម​អ្នកចរចា​ពុំបាន​និយាយ​ថា ​តើ​ជុំ​ថ្មី​នឹង​ធ្វើឡើង​នៅ​ពេល​ណា​ទេ​។សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ព្យាយាម​ដាក់ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ចំពោះ​ការ​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែ​ន ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​រដ្ឋ​នៅ​អឺរ៉ុប​ខាងកើត​មួយ​នេះ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ​មក​។ ទណ្ឌកម្ម​ទាំងនោះ​ត្រូវ​បាន​ដាក់​លើ​វិស័យ​ពាណិជ្ជកម្ម​ធំ​ៗ និង​ក្រុម​មន្ត្រី​កំពូល​ៗ​របស់​រុស្ស៊ីរួម​ទាំង​លោក Putin ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ត្រឡប់​មក​ប្រទេស​វិញ​ដើម្បី​ប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី

2022/02/28 03:16:50 pm        1098
​អ៊ុយ​ក្រែ​ន៖ ខណៈ​ជនភៀសខ្លួន​រាប់​សែន​នាក់​កំពុង​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​ពេល​មានការវាយប្រហារ​របស់​រុស្ស៊ី​មក​លើ​ប្រទេស​នេះ បុរស ​និង​ស្ត្រី​អ៊ុយ​ក្រែ​ន​មួយ​ចំនួន​កំពុងត្រលប់​មក​ប្រទេស​វិញ​ពី​ទូទាំង​ទ្វីប​អឺរ៉ុប ​ដើម្បី​ជួយ​ការពារ​ទឹកដី​របស់​ពួកគេ​។ឆ្មាំ​ព្រំដែន​ប្រទេស​ប៉ូឡូញនិយាយ​ថា ​ប្រជាជន​ប្រមាណ ២២,០០០នាក់បាន​ឆ្លង​ចូល​ទៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុងពេល​រុស្ស៊ី​ឈ្លានពាន​ប្រទេស​នេះ​។ នៅ​ខាងក្រៅ​ការិយាល័យ​ល្បាត​ព្រំដែន​ក្នុង​ទីក្រុង Przemysl ប្រទេស​ប៉ូឡូញនៅ​ស្ថានីយ៍រថភ្លើង​ធំ ប្រជាជន​រាប់រយ​នាក់​បាន​តម្រង់​ជួរ​ដើម្បី​ត្រឡប់​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​។ ពួកគេ​ភាគច្រើន​ជា​បុរស​។ មនុស្ស​ជាច្រើន​នៅក្នុង​ជួរ​បានដាក់​ត្រឹមតែ​នាមត្រកូល​របស់​ពួកគេ ដោយ​លើកឡើង​ពី​សុវត្ថិភាព​។​ ​មុនពេល​ការនាំគ្នា​ចាកចេញ​នាពេល​ថ្មីៗ​នេះ ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រមាណ​មួយ​លាន​នាក់នៅក្នុង​ប្រទេស​ប៉ូឡូញកំពុងធ្វើការ ឬ​សិក្សា​។ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ស្ថិតនៅក្នុង​រដ្ឋធានី​គី​វដើម្បី​ជំរុញ​ទឹកចិត្ត​យុទ្ធជន​អ៊ុយ​ក្រែ​ន ខណៈកងទ័ពរុស្ស៊ី​កំពុង​ចូលក្នុង​ទីក្រុង ហើយ​ការផ្ទុះ​គ្រាប់ផ្លោង​ភ្លឺ​ពេញ​ផ្ទៃ​អាកាស​កាលពី​ថ្ងៃអាទិត្យ​។ លោក Zelenskyy ហាមបុរស​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ឆ្នាំ​មិនឱ្យ​ចាក​ចេញពី​ប្រទេស​។ អាជ្ញាធរ​អ៊ុយ​ក្រែ​នបាន​អំពាវ​នាវ​​ឲ្យ​អ្នកស្ម័គ្រចិត្ត​បរទេស​មក​ប្រយុទ្ធ​ ក្នុងការ​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ UNHCR និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យ៉ាងហោចណាស់​ប្រជាជន ៣៦៨,០០០នាក់​បានភៀសខ្លួនចេញ​ពី​អ៊ុយ​ក្រែ​ន​ចូលទៅ​ប្រទេស​ប៉ូឡូញ និង​ប្រទេសជិតខាង​ផ្សេងទៀត បន្ទាប់ពី​មានការ​ឈ្លានពាន​របស់​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

កងកម្លាំង​រុស្ស៊ី​កំពុង​វាយ​សម្រុក​ទៅកាន់​រដ្ឋធានី​គី​វ ខណៈ​ការឈ្លានពាន​ឈាន​ដល់​ថ្ងៃ​ទី​៤

2022/02/28 07:54:22 am        1347
​រុស្ស៊ី៖ រូបភាព​ផ្កាយរណប​បង្ហាញ​ពី​ការ​ដាក់​កងកម្លាំង​របស់​រុស្ស៊ី​ចម្ងាយ ៥គីឡូម៉ែត្រ​កំពុង​វាយ​សម្រុក​រុល​ទៅ​មុខ​កាល​ពី​ថ្ងៃអាទិត្យ ជា​ការ​វាយប្រហារ​ទៅកាន់​​ភាគ​ពាយ័ព្យ​នៃ​រដ្ឋធានី​គី​វ និង​ការប៉ុនប៉ង​ឈ្លានពាន​ចូល​ទៅ​កាន់​ទីក្រុង​គី​វ​ភាគ​ខាងកើត។​​នៅ​ក្នុង​តំបន់​ឆ្នេរ​ភាគ​ខាង​ត្បូង យោធា​របស់​ប្រទេស​រុស្ស៊ី​ទំនងជា​កំពុង​បង្កើន​កម្លាំង និង​មាន​សញ្ញា​នានា​នៃ​ការផ្លាស់ប្ដូរ​វិធីសាស្ត្រ ខណៈ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ត្រូវ​បាន​ដាក់​ពង្រាយ​ប្រឆាំង​គោលដៅ​។ វីដេអូ​បង្ហាញ​ពី​ហេតុ​ការ​ណ៍​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​តំបន់ Bucha នៃ​ជាយ​រដ្ឋធានី​គី​វ ជាទី​ដែល​រុស្ស៊ី​បាន​បរាជ័យ​ធ្ងន់ធ្ងរ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ពេញ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃអាទិត្យ​៕​អត្ថបទ៖ សុខមាន

មាន​បាតុកម្ម​ធ្វើឡើង​ក្នុង​ប្រទេស​អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន

2022/02/28 02:32:18 pm        887
​អឺរ៉ុប៖ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្តុំគ្នានៅក្នុង​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​អ៊ីតាលី​ ដោយ​អំពាវនាវ​រក​សន្តិភាពនៅ​អ៊ុយ​ក្រែ​ន​។ នៅក្នុង​ទីក្រុង​រ៉ូម បាតុករ​រាប់ពាន់នាក់ធ្វើបាតុកម្ម​ដោយមាន​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន និង​កាន់​បដា​គាំទ្រ​អ៊ុយ​ក្រែ​ន និង​បដា​ប្រឆាំង​រុស្សី​។នៅក្នុង​ទីក្រុង​មី​ឡាន ក្រុម​បា​រុករបាន​ប្រមូល​ផ្តុំគ្នាដោយមាន​ក្រវីទង់ជាតិ​អ៊ុយ​ក្រែ​ន និង​ស្រែក​​អំពាវនាវ​ឲ្យ​បញ្ចប់​ការឈ្លានពាន​របស់​រុស្សី​។ បាតុកម្មក្នុងការ​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​នបានធ្វើ​ឡើង​ក្នុង​ទីក្រុង​ជាច្រើន ​នៅ​ទូទាំង​ពិភពលោក​។​ ​នៅ​ប្រទេស​បារាំង ខណៈ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​បានប្រកាសថា​ គណៈប្រតិភូ​មកពីប្រទេស​នេះបាន​ព្រមព្រៀង​ជួប​ជាមួយ​មន្ត្រី​រុស្សី​សម្រាប់​កិច្ចសន្ទនា​ ក្រុមអ្នកតវ៉ារាប់រយ​នាក់បានប្រមូល​ផ្តុំគ្នាក្នុង​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​សន្តិភាព និង​បញ្ចប់​ការឈ្លានពាន​របស់​រុស្សី​។ ភាគច្រើនបាន​ស្វា​គម​ន៍គំនិត​នៃ​កិច្ចសន្ទនា ដោយ​សង្ឃឹមថា​វា​នឹង​នាំ​ឲ្យ​មានការ​បញ្ចប់​ការប្រយុទ្ធ​គ្នា​។ ក្នុងចំណោម​ក្រុមអ្នក​តវ៉ាក៏មាន​ប្រជាជន​រុស្សី​មួយចំនួន ​រស់នៅក្នុង​ប្រទេស​បារាំង​។​ ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្រុមមនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នាក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ខណៈ​ពួកគេចូលរួម​ក្នុង​បាតុកម្ម​សាមគ្គីភាពដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ក្រុមអ្នកតវ៉ា​បាន​ដើរ​ជា​ជួ​រលើ​ដងផ្លូវក្នុង​រដ្ឋធានី​ប្រទេស​អាល្លឺម៉ង់ មាន​កាន់​បដា និង​ក្រវីទង់ជាតិអ៊ុយ​ក្រែ​ន ដែល​ពួកគេ​អំពាវនាវ​ឲ្យ​រុស្សីបញ្ឈប់​ការឈ្លានពាន​លើ​ប្រទេសជិតខាង​។​ ​នៅក្នុង​ប្រទេស​អេស្បាញ មនុស្ស​រាប់ម៉ឺន​នាក់បាន​ចូលរួម​ក្នុង​ការតវ៉ានៅ​ទីក្រុង Madrid ជាការ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​រុស្សី​លើ​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្តុំគ្នានៅ​រដ្ឋធានីប្រទេស​អេស្បាញ ដោយ​ក្រវីទង់ជាតិ និង​កាន់​បដា​លើក​យ៉ាងខ្ពស់​។ អ្នក​តវ៉ា​ជនជាតិ​អ៊ុយ​ក្រែ​ន ម្នាក់ដែល​ចូលរួម​ក្នុង​បាតុកម្ម​និយាយថា ប្រជាជន​ប្រ​ទេ​សរបស់ខ្ញុំ​ភ័យខ្លាច​យ៉ាងខ្លាំង​។​ ​ទន្ទឹមនឹង​នេះដែរ ក្រុមបាតុករ​រាប់ពាន់នាក់បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់ដោយមាន​បដា និង​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុស្សី​លើអ៊ុយ​ក្រែ​ន​។ ការធ្វើ​បាតុកម្ម​នៅ​ទីលាន Dam រដ្ឋធានី​​ប្រទេស​ហូ​ឡង់ ជា​ផ្នែក​មួយ​នៃបាតុកម្មជា​បន្តបន្ទាប់​នៅ​ជុំវិញ​ពិភពលោក ប្រឆាំង​ការវាយប្រហារ​របស់​ទីក្រុង​មូ​ស្គូលើ​ប្រទេស​ជិតខាង​​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​អនុម័ត​ថវិកា ៤៥០​លាន​អឺរ៉ូសម្រាប់​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​

2022/02/28 12:11:39 pm        1139
​អឺរ៉ុប៖ យោង​តាម​លោក Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​ប្លុក​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា បណ្ដា​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប បាន​ឯកភាព​បញ្ជូន​ជំនួយ​យោធា​ដែល​មាន​ទំហំ​ទឹកប្រាក់ ៤៥០​លាន​អឺរ៉ូ​ស្មើនឹង ៥០០​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ទិញ​អាវុធ​សង្គ្រាម​។​​លោក Borrell បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Brussels កាលពី​ថ្ងៃអាទិត្យ​ថា ជំនួយ​នេះ​នឹង​ត្រូវ​ផ្ដល់​ដោយ​មជ្ឈមណ្ឌល​សន្តិភាព​របស់​សហភាព​អឺរ៉ុប ហើយ​នឹង​មើល​ឃើញ​ការ​ផ្គត់ផ្គង់​អាវុធ​របស់​ប្លុក​នេះ​ ទៅកាន់​ប្រទេស​ដែល​មាន​សង្គ្រាម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ ចំណែក​ថវិកា​ចំនួន ៥០លាន​អឺរ៉ូផ្សេងទៀត​នឹង​ត្រូវ​បាន​ផ្ដល់ ​សម្រាប់​គោលបំណង​ក្រៅពី​ការទិញ​អាវុធ​ធ្វើ​សង្គ្រាម​។​លោក Borrell បាន​និយាយ​ថា កញ្ចប់​ជំនួយ​យោធា​របស់​សហភាព​អឺរ៉ុប អាច​រួម​ទាំង​ការ​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំងសម្រាប់​កងកម្លាំង​អាកាស​របស់​អ៊ុយ​ក្រែ​ន​។ លោ​កថា​ សហភាព​អឺរ៉ុប​បាន​ពិភាក្សា​រួចរាល់​ហើយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba អំពី​ប្រភេទ​យន្តហោះ​ចម្បាំង​ដែល​យោធា​អ៊ុយ​ក្រែ​ន​ត្រូវការ និង​មាន​រដ្ឋ​ជា​សមាជិក​ដែល​អាច​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទាំងនោះ​បាន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាសិទ្ធិមនុស្សUN បញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់លើអំពើហិង្សានៅក្រុងAl-Obeid នៃប្រទេសស៊ូដង់
07/06/2026 06:07 PM
របាយការណ៍៖ កាណាដានឹងប្រកាសក្រុម​ហ៊ុន​ទទួល​កិច្ចសន្យាសាង​សង់​នាវាមុជទឹកនៅថ្ងៃទី៦ ខែកក្កដា
07/06/2026 06:07 PM
វេណេស៊ុយអេឡា បង្កើតអង្គភាពយោធាថ្មីសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ ខណៈចំនួនមនុស្សស្លាប់កើនឡើងជាង ៣ពាន់នាក់
07/06/2026 06:07 PM
មន្ត្រីក្រុមហាម៉ាសគ្រោងនឹងរំលាយស្ថាប័នគ្រប់គ្រងតំបន់ហ្កាហ្សា
07/06/2026 06:07 PM
មនុស្សយ៉ាងហោច ៦នាក់ស្លាប់ ក្រោយអគារនៅទីក្រុងម៉ុមបៃបាក់ស្រុត អំឡុងភ្លៀងធ្លាក់ខ្លាំង
07/06/2026 06:07 PM
នាយករដ្ឋមន្រ្តីឥណ្ឌាចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ៣ប្រទេស
07/06/2026 06:07 PM
ក្រសួងការបរទេសចិនហៅរបាយការណ៍អំពីការហ្វឹកហ្វឺនទាហានរុស្ស៊ីនៅក្នុងប្រទេសចិនថា ជា«ការបង្កាច់បង្ខូច»
07/06/2026 06:07 PM
ព្យុះទីហ្វុង Maysak បង្កជាទឹកជំនន់ បំណាក់ដី និងផលរំខាននៅតំបន់ភាគនិរតីប្រទេសចិន
07/06/2026 06:07 PM
ចិនបាញ់សាកល្បងមីស៊ីលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែល​ធ្វើឱ្យប្រទេស​ធំៗក្នុងតំបន់បារម្ភ
07/06/2026 06:07 PM
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
07/06/2026 05:07 PM