សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

វិបត្តិ​អ៊ុយ​ក្រែ​ន​ទាញ​លោក Biden និង​លោក Putin ឲ្យ​ធ្លាក់​ចូល​ជម្លោះ​ផ្ទាល់ខ្លួន ខណៈ​អាមេរិក​ព្យាយាម​រារាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី

2022/01/27 11:33:13 am        769
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​បំផុត​ថា វិស័យ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រុស្ស៊ី ព្រមទាំង​មេដឹកនាំ​រុស្ស៊ី​ខ្លួនឯង​ផង​គឺ​លោក Vladimir Putin អាច​ប្រឈម​នឹង​ទណ្ឌ​ក​កម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុតដែល​រុស្ស៊ី​មិន​ធ្លាប់​ជួប​ ប្រសិនបើ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​បញ្ជាក់​ថា សម​ភាគី​រុស្ស៊ីអាច​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ផ្ទាល់ខ្លួន បើ​ក្រុង​មូ​ស្គូ​បើកភ្លើង​ខៀវ​ឲ្យ​កងកម្លាំង​របស់​ខ្លួន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។រុស្ស៊ីមាន​កងទ័ព​ប្រមាណ ១០ម៉ឺននាក់ និង​យុទ្ធោបករណ៍ប្រចាំការ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន និង​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បារម្ភ​កាន់​តែខ្លាំង​ថា រុស្ស៊ី​កំពុង​រៀប​ផែនការ​ឈ្លានពាន បើទោះបីជា​ក្រុង​មូ​ស្គូច្រានចោល​ដដែលៗក៏ដោយ​។ ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​និយាយ​រួច​មក​ហើយ​ថា ប្រទេស​រុស្ស៊ី​នឹង​ទទួលរង​ទណ្ឌកម្ម​ថ្មី​ទៀតលើ​បុគ្គល និង​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខ្លួន បើ​ឈ្លានពានអ៊ុយ​ក្រែ​ន​មែន​នោះ​។ រុស្ស៊ី​ធ្លាប់​បាន​ទទួលរង​ការ​ដាក់ទណ្ឌកម្ម​រួច​ទៅ​ហើយទៅលើ​វិស័យ​ជាច្រើន​ដូចជា៖ ថាមពល ហិរញ្ញវត្ថុ និង​វិស័យ​ការពារ​ជាតិ​ដោយសារ​តែ​យក​តំបន់​គ្រី​មៀ (Crimea) របស់​អ៊ុយ​ក្រែ​ន​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ២០១៤៕អត្ថបទ៖ សុខមាន  

ប្រមុខ ​WHO និយាយ​ថា ពិភពលោក​អាច​បញ្ចប់​គ្រាអាសន្ន​នៃ​វីរុស COVID-19 នៅ​ឆ្នាំនេះ​

2022/01/26 12:02:25 pm        1771
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ភព​ផែនដី​នេះ​អាច​បញ្ចប់​គ្រាអាសន្ន​បង្ក​ឡើង​ដោយ​វីរុស​រាតត្បាត​សកល Covid-19 នៅ​ឆ្នាំនេះ ទោះបីជា​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​គ្រប់គ្នា​រៀងរាល់ ​១២​វិនាទី​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។ ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រាប់​គណៈកម្មការ​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ​ថា យើង​អាច​បញ្ចប់​វីរុស​រាតត្បាត​សកល Covid-19 ដែល​គ្រាអាសន្ន​សុខភាព​សាធារណៈ​សកល ហើយ​យើង​អាច​បញ្ចប់​បាន​នៅ​ឆ្នាំនេះ។​លោក​បាន​ព្រមាន​ថា ដើម្បី​បញ្ចប់​វា​បាន​ប្រទេស​នានាចាំបាច់​ត្រូវ​ធ្វើការ​ឲ្យ​កាន់តែ​សកម្មភាព​ថែមទៀត ដើម្បី​ធានា​ឲ្យ​បាន​នូវ​សមភាព​វ៉ាក់សាំង និង​ការ​ព្យាបាល ការ​តាមដាន​វីរុស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី និង​បន្ត​ការ​អនុវត្តន៍​វិធានការ​រឹតត្បិត។​ អង្គការ​សុខភាព​ពិភពលោក​បានទទូច​ដដែលៗ​ជាច្រើន​ខែ​មក​ហើយ​ថា សូម​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក​បង្កើន​ការ​បរិច្ចាគ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ ដោយ​អំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​យ៉ាងហោចណាស់​ ៧០% នៃ​ចំនួន​ប្រជាជន​របស់​ខ្លួននៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។​​លោក​ Tedros និយាយ​ថា ចំនួន​ពាក់កណ្ដាល​នៃ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក ពុំបាន​ឈាន​ដល់​គោលដៅ​ដែល​ធ្លាប់​បាន​សន្យា​នៃ​ការ​ចាក់​វ៉ាក់សាំង ៤០​% ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ដំណាច់ឆ្នាំ២០២២​ នេះ​ទេ ហើយ ៨៥% នៃ​ប្រជាជន​នៅ​ក្នុង​អាហ្វ្រិក​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​សូម្បី​មួយ​ដូ​ស​។ លោក​ថា យើង​មិន​អាច​បញ្ចប់​ដំណាក់កាល​គ្រាអាសន្ន​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​បានទេ លុះ​ត្រា​យើង​បាន​ឈាន​ដល់​ចំណុច​នេះ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ចង្អុលមុខ​ក្រុង​វ៉ាស៊ីនតោន​ថា​ ជា​អ្នក​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​

2022/01/26 11:28:45 am        510
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​កំពុង​ឃ្លាំមើល​ស្ថានភាព​ពោ​ពេញ​ដោយ​ក្ដីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការដាក់​ពង្រាយ​កងទ័ព​អាមេរិក​ប្រមាណ ​៨,៥០០​នាក់​ទៅកាន់​អឺរ៉ុប​ខាងកើត។​សារព័ត៌មាន TASS របស់​រដ្ឋាភិបាល​រុស្ស៊ីបាន​រាយការណ៍​ថា ខណៈដែល​ប្រទេស​រុស្ស៊ី​បានដាក់​ពង្រាយ​កងទ័ព​ប្រមាណ ១០ម៉ឺន​នាក់​នៅតាម​បណ្ដោយ​ព្រំដែនជាមួយ​អ៊ុយ​ក្រែ​ន ​ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភ​កាន់តែខ្លាំង​ថា​នឹងមាន​ការចូល​ឈ្លានពាន​ណាមួយ​លោក Peskov បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងរូបនេះ បាន​ជំរុញធ្វើយ៉ាងណា​កុំ​ឲ្យ​សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន ប៉ះពាល់​ដល់​ដំណើរ​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក ស្ដីពី​ការទាមទា​ឲ្យ​មានការ​ធានាសន្តិសុខ​របស់​ក្រុង​មូ​ស្គូ ដែល​សម្ព័ន្ធមិត្ត​លោកខាងលិចបាន​ហៅថា​ជាការ​ទាមទារ​ដែល​មិនអាច​ទៅរួច​។​​លោក​ប្រធានាធិបតីអាមេរិក Joe Biden និង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចោទប្រកាន់​គ្នា​ពី​ការ​បង្ករឿង​ទៅវិញទៅមកកាលពី​ថ្ងៃ​អង្គារ​ ដោយ​វិមាន​ក្រឹម​ឡាំងបាន​ចាក់ផ្សាយការធ្វើ​សមយុទ្ធ​យោធា​ជុំ​ថ្មី​ ដោយមាន​ការវាយប្រហារ​នៅ​ឆ្ងាយ​ពី​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន ហើយ​ក្រុងវ៉ាស៊ីនតោនកំពុង​ប្រញាប់ប្រញាល់​ដឹកជញ្ជូន​អាវុធទៅកាន់​ទីក្រុង​គៀវ ខណៈ​មានការ​លើកឡើងថា​ ទាហាន​អាមេរិក​រាប់ពាន់នាក់អាច​នឹងដាក់​ពង្រាយ​ក្នុងពេល​ឆាប់ៗ ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិរបស់​សម្ព័ន្ធមិត្តក្នុង​តំបន់​អឺរ៉ុប​ខាងកើត​៕អត្ថបទ៖ សុខមាន

របាយការណ៍​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ ២​គ្រាប់​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ

2022/01/25 03:13:32 pm        696
​កូរ៉េខាងជើង៖ សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​រាយការណ៍​ដោយ​យោង​តាម​ប្រភព​ពី​យោធាថា នៅ​ថ្ង​អង្គារ​នេះ​កូរ៉េខាងជើង​បានបាញ់​អាវុធ​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ​ចំនួន​ ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្បែរ​តំបន់​ឆ្នេរ​របស់​ខ្លួន ក្រោយ​ការ​បាញ់​សាកល្បង​ជា​បន្តបន្ទាប់​នៃ​មី​ស៊ី​ល​បាលី​ស្ទីកដែល​ត្រូវ​បាន​ហាមប្រាម​កាលពី​ដើមខែ​នេះ​។​​សារព័ត៌មាន Yonhap បាន​បន្ថែម​ថា យោធា​កូរ៉េខាងត្បូង​កំពុង​វាយតម្លៃ​ការ​បាញ់​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​កំណត់​ពី​ឈ្មោះ​ ឬ​ប្រភេទ​នៃ​អាវុធ​នោះ​។​ ​ទីភ្នាក់ងារសារព័ត៌មាន NK News ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​មាន​មី​ស៊ី​ល​តម្រង់​គោលដៅ​ចំនួន ​២​គ្រាប់​ត្រូវ​បាន​បាញ់​។ ​អគ្គសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូងពុំបាន​បញ្ជាក់​ភ្លាមៗ​ទេ​ ទៅ​នឹង​របាយការណ៍​នោះ​។​ គួរ​ឲ្យ​ដឹង​ថា ​មី​ស៊ី​ល​តម្រង់​គោលដៅ​ដែល​បាន​បាញ់​នេះ មិន​ត្រូវ​បាន​ហាមប្រាម​ក្រោម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ទេ​។​ កាលពី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ផ្គើន​ទៅ​នឹង​ការ​ថ្កោលទោស​ពី​អន្តរជាតិ និង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន​ ៤​លើក​៕​អត្ថបទ៖ សុខមាន

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ការពិភាក្សា​អំពី​ការ​បញ្ចប់​ជំងឺ​រាតត្បាត​

2022/01/25 12:27:39 pm        280
​WHO៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​លក្ខខណ្ឌ​នៅតែ​ជា​គំរូ​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៃ​វីរុស​ឆ្លង COVID-19 ដែល​លេចចេញ​កាន់តែ​ច្រើន​ឡើង ហើយ​វា​ជា​គ្រោះថ្នាក់​ក្នុង​ការ​សន្មត​ថាវីរុស​រាតត្បាត​បញ្ចប់​។ លោក Tedros Adhanom Ghebreyesus និយាយ​ថា ដំណាក់កាល​ធ្ងន់ធ្ងរនៃ​ជំងឺ​រាតត្បាត​អាច​នៅតែ​បញ្ចប់​វា​បាន​នៅ​ឆ្នាំនេះ ប្រសិនបើ​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​បំពេញ​។ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានដាក់​ចេញ​គោលដៅ និង​កង្វល់​ជាច្រើន​នៅក្នុងផ្នែក​សុខភាព​ពិភពលោក ​ជុំវិញ​បញ្ហា​ដូចជាការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ ការប្រយុទ្ធប្រឆាំង​ភាពធន​ចំពោះ​ការព្យាបាល​ប្រឆាំង​មេរោគ និង​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​លើ​សុខភាពមនុស្ស​។​ ​ទោះជា​យ៉ាងណា​លោក​បាន​និយាយថា​ ការបញ្ចប់​ដំណាក់កាល​ស្រួចស្រាវនៃ​ជំងឺ​រាតត្បាត​ ត្រូវតែ​នៅជា​អាទិភាពរួម​។ ​លោក​ Tedros បាន​ទទូចថា​ យើង​អាច​បញ្ចប់​វីរុស COVID-19 ជាការ​សង្គ្រោះបន្ទាន់​ផ្នែក​សុខភាពសកល ​ហើយ​យើង​អាចធ្វើ​វា​បាននៅ​ឆ្នាំនេះ​ដោយ​ឈានទៅដល់​គោលដៅ ដូចជា​គោលដៅ​របស់អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ការចាក់​វ៉ាក់សាំង ៧០% នៃ​ចំនួន​ប្រជា​ជន​ក្នុងប្រទេស​នីមួយៗនៅ​ពាក់កណ្តាល​ឆ្នាំនេះ ជាមួយនឹង​ការ​ផ្តោតលើ​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​វីរុស COVID-19 និង​ជំរុញ​ការធ្វើ​តេស្ត​ដើម្បី​តាមដាន​វីរុស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​កំពុង​លេចចេញ​។​​លោក​និយាយថា វា​ជា​ការពិត​ដែល​យើង​នឹង​រស់នៅ​ជាមួយ​វីរុស COVID សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ ប៉ុន្តែ​ការរៀន​រស់នៅ​ជាមួយ​វីរុស COVID-19 មិនអាច​មានន័យថា យើង​ទទួលយក​អ្នកស្លាប់​ជិត ៥ម៉ឺន​នាក់​ក្នុង​មួយ​សប្តាហ៍​ពី​ជំងឺ​ដែល​អាច​ការពារ និង​ព្យាបាល​បាន​នោះទេ​។ លោក Tedros បាន​អំពាវ​នាវ​ឱ្យមាន​ការពង្រឹង​អង្គការ​សុខភាព​ពិភពលោក និង​ការបង្កើន​មូលនិធិ​សម្រាប់​ស្ថាប័នដើម្បី​ជួយ​ទប់ទល់​វិបត្តិ​សុខភាព៕អត្ថបទ៖ ប៊ុនថន

យោធាបួ​គី​ណាហ្វា​សូដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​ដោយ​ចាប់ខ្លួន​ប្រធានាធិបតី និង​រំលាយ​រដ្ឋាភិបាល

2022/01/25 11:51:14 am        247
​បួ​គី​ណាហ្វាសូ៖ កងទ័ព​របស់​ប្រទេស​បួ​គី​ណាហ្វាសូ (Burkina Faso) បាន​និយាយ​ថា ​ខ្លួន​បាន​គ្រប់គ្រង​ប្រទេស​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​ចាប់ខ្លួន​ប្រធានាធិបតីលោក Roch Kabore រំលាយ​រដ្ឋាភិបាល និង​សភា ព្យួរ​រដ្ឋ​ធម្ម​មនុញ្ញ និងបិទ​ព្រំដែន​ប្រទេស​របស់ខ្លួន​។ ​រដ្ឋប្រហារ​នេះ​ត្រូវបាន​ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋដោយ​ឣ​នុ​សេនីយ​ឯក Sidsore Kader Ouedraogo ដែល​និយាយថា​ យោធា​បាន​រឹបអូស​អំណាច​ជាការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សន្តិសុខ ដែល​ចេះតែ​ធ្ងន់ធ្ងរ​ទៅ​នៅក្នុង​ប្រទេស ​និង​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាលក្នុងការ​បង្រួបបង្រួម​ប្រជាជន​។​ ​ពួកគេ​ពុំបាន​និយាយ​ពី​កន្លែង​ឃុំខ្លួន​របស់​ប្រធានាធិបតី Kabore ទេ ប៉ុន្តែ​បាន​និយាយថា ​រូបលោក​មាន​សុវត្ថិភាព​។ របប​យោធា​ថ្មី​បាន​និយាយថា ខ្លួន​បាន​រំលាយ​រដ្ឋធម្មនុញ្ញ និង​សភាជាតិ​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ និង​អនុវត្តន៍​បម្រាមគោចរ​ពី​ម៉ោង ៩​យប់ដល់​ម៉ោង ៥​ព្រឹក​។ ​គេ​បាន​មើលឃើញ​ពី​ភាពវឹកវរ​ខ្លាំងក្រោយ​ការតវ៉ា​ដ៏​រំជើបរំជួល ដោយ​ក្រុម​អ្នកប្រឆាំង​រដ្ឋប្រហារ បាន​ដុត​រនាំង​បិទផ្លូវ​នៅតាម​ផ្លូវ​នានា​ ក្នុង​រដ្ឋធានី​របស់​ប្រទេស​បួ​គី​ណាហ្វា​សូកាលពី​ថ្ងៃអាទិត្យ មួយថ្ងៃ​មុន​ទាហាន​រឹបអូស​ដណ្ដើម​អំណាច​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ជាង​ ៧១​លាននាក់

2022/01/24 12:20:31 pm        440
​សហរដ្ឋអាមេរិក៖ យោង​តាម​មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា ចំនួន​សរុបនៃ​ករណី​ឆ្លង​វីរុស COVID-19 ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន ៧១.៩២៥,៩៣១​លាន​នាក់ និង​មាន​ចំនួន​អ្នក​ស្លាប់ ៨៨៩,១៩៧​នាក់​។​សហរដ្ឋអាមេរិក​បាន​បន្ត​នាំមុខគេ​លើ​ពិភពលោក ​ទាំង​ករណី​ឆ្លង​ដែល​ត្រូវបាន​បញ្ជាក់​អំពី​វីរុស COVID-19 និង​អ្នក​ស្លាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វីរុស​។ សហរដ្ឋអាមេរិក​បាន​ឃើញ​ការ​កើន​ឡើង​នៃ​វីរុស COVID-19 ថ្មី​ចាប់​តាំងពី​ពាក់កណ្ដាល​ខែ​ធ្នូ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ឆ្លង​ខ្ពស់​។ យោង​តាម​ការ​រាយការណ៍​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក (ABC) បាន​ឲ្យ​ដឹង​ថា ចំនួន​ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​នា​ពេល​ថ្មីៗ​នេះ​។ កាលពី​ខែ​មុន ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ដែល​បាន​បញ្ជាក់​ថ្មីប្រមាណ ១៨.២លាន​ករណី។ ​វា​មាន​រយៈពេល​ត្រឹមតែ ១២​ថ្ងៃ​សម្រាប់​សហរដ្ឋអាមេរិក​ដែល​បាន​បន្ថែម​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ជាង ១០​លាន​ករណី​ចាប់ពី​ថ្ងៃ​ទី៩ ខែ​មករា​ដល់​ថ្ងៃ​ទី២១ ខែ​មករា ហើយ​ការ​កើន​ឡើង​ចំនួន ១០​លាន​ករណី​ចុងក្រោយ​នៃ​ករណី​ថ្មី​នេះ បើ​គិត​ពី​រយៈពេល​ជិត​មួយ​ខែ​មាន​ចំនួន​សរុប​រហូត ៥០​លាន​ករណី​ត្រូវ​បាន​កត់ត្រា​ចាប់​តាំងពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​មក​។​ថ្មីៗ​នេះ ខណៈ​ការ​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន​នៃ​ករណី​ថ្មី​ដែល​ត្រូវបាន​បញ្ជាក់​ប្រចាំថ្ងៃ​នៅក្នុង​សហរដ្ឋអាមេរិក ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ម្តង​ហើយ​ម្តងទៀត​។​ ​សមាគម​មន្ទីរពេទ្យ​រដ្ឋ​វ៉ាស៊ីនតោនបាន​ចេញ​ការអំពាវនាវ​បន្ទាន់​ ដល់​សាធារណជនឲ្យ​ចាត់​វិធានការ​ចាក់​វ៉ាក់សាំង និង​ពាក់​ម៉ាស់ ដើម្បី​ជួយ​សម្រាល​សម្ពាធ​លើ​ប្រព័ន្ធ​សុខា​ភិបាល​ដែល​ហួស​បន្ទុករបស់​រដ្ឋ ដោយសារ​កើនឡើង​ជំងឺ​រាតត្បាត​ខ្លាំង៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការទូត​អាមេរិក​សន្យា​ឆ្លើយតប​ចាស់ដៃ​ បើ​មានការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត​លើ​អ៊ុយ​ក្រែ​ន

2022/01/24 04:53:18 am        458
​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken កាលពី​ថ្ង​អាទិត្យ​បាន​ព្រមាន​ពី​ការ​ឆ្លើ​យតប​ភ្លាមៗ​ និង​ធ្ងន់ធ្ងរពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន បើ​មានការ​ឈ្លានពាន​ណាមួយ​បន្ថែមទៀត​ពី​កងកម្លាំង​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែ​ន​។​ ​នៅពេល​ត្រូវបាន​សួរ​ដោយ​ពិធីការិនី​លោកស្រី Dana Bash ក្នុង​កម្មវិធី "State of the Union" របស់​ទូរទស្សន៍ CNN ថា​ តើ​សហរដ្ឋ​អាមេរិក​នឹងមាន​ទណ្ឌកម្ម​ឆ្លើយតប​វិញ​បែបណា​ បើ​មានការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​រុស្ស៊ី​មែន​នោះ លោក Blinken បាន​សង្កត់ធ្ងន់ថា ការឈ្លានពាន​ណាមួយ​ពី​សំណាក់​ទីក្រុង​មូ​ស្គូ ដែល​អាស្រ័យទៅលើ​ទំហំនឹងត្រូវ​ជួប​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​។ ​ក្នុងជំនួប​ទល់មុខ​គ្នា​កាលពី​ថ្ងៃ​សុក្រ ​ទី២១​ ខែ​មករា​សប្ដាហ៍​មុន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken បាន​ប្រាប់​សម​ភាគី​រុស្ស៊ីរបស់លោក​គឺលោក Sergey Lavrov សហរដ្ឋអាមេរិកបាន​ប្ដេជ្ញា​រួចហើយថានឹង​រួមគ្នា​ឆ្លើយតប​ភ្លាមៗ បើ​រុស្ស៊ីសម្រេចចិត្តក្នុងការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នោះដែរ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាន​ព្រមាន​ថា រុស្ស៊ីនឹង​ប្រឈម​គ្រោះមហន្តរាយ ប្រសិនបើ​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ​យោធា​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅនេះ បាន​បញ្ចេញ​រូបភាព​វីដេអូជា​អ្វីដែល​ខ្លួន​និយាយថា ​ការដឹក​ជ​ញ្ជួ​ន​ជំនួយ​យោធា​លើកដំបូង​របស់​សហរ​ដ្ឋ​អាមេរិក ​បានមក​ដល់​អ​កាស​យានដ្ឋាន Boryspil ស្របពេល​ភាព​តានតឹង​កើនឡើង​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

WHO៖​ ការ​ឆ្លង​រាលដាល​ COVID-19 នៅ​តំបន់​អឺរ៉ុប​អាច​ឈាន​ដល់​ចំណុច​បញ្ចប់​នៅ​ពេល​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី Omicron ស្រុត​ចុះ​

2022/01/24 10:15:37 am        384
អឺរ៉ុប៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​រុញច្រាន​វីរុស​រាតត្បាត​សកល COVID-19 ទៅរក​ដំណាក់កាល​ថ្មី និង​អាច​ឈានដល់​ចំណុច​បញ្ចប់​នៅក្នុង​តំបន់​អឺរ៉ុប។​លោក Hans Kluge បាន​ប្រាប់​សារព័ត៌មាន AFP ក្នុង​បទសម្ភាសន៍​មួយ​ថា គេ​អាច​ជឿទុកចិត្ត​បាន​ថា តំបន់​នេះ​កំពុង​បោះជំហាន​ទៅរក​ចំណុច​បញ្ចប់​នៃ​វីរុស​រាតត្បាត​សកល ដោយ​បន្ថែមថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​ឆ្លង​ដល់ ​៦០% នៃ​ប្រជាពលរដ្ឋ​អឺរ៉ុប​នៅត្រឹម​ខែមីនា​ខាងមុខ​។ ​នៅពេលករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ចេះតែ​កើនឡើង​នាពេល​បច្ចុប្បន្ន និង​កំពុង​រីក​រាលដាលនៅ​ទូទាំង​ទ្វីបអឺរ៉ុបបាន​ធ្លាក់ចុះ ភាពស៊ាំ​ជាស​កល​នឹងមាន​រយៈពេល​ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែដោយសារ​ប្រសិទ្ធភាព​វ៉ាក់សាំង ឬ​ព្រោះតែ​មនុស្ស​មាន​ភាពស៊ាំដោយសារតែ​ការឆ្លង​ ហើយក៏​នឹង​កាត់បន្ថយការ​ឆ្លងបានផងដែរ។​​លោក Kluge បាន​និយាយថា យើង​រំពឹងថា​នឹងមាន​ភាពស្ងប់ស្ងាត់​មួយ​មុនពេល​វីរុស​ COVID-19 អាច​ត្រលប់​មកវិញ​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែជំងឺ​រាតត្បាត​សកល​នេះ​អាច​នឹងមិន​វិល​ត្រលប់​មកវិញ​ទេ​។​ ​ចំណែក​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​អាមេរិកលោក Anthony Fauci ក៏បាន​បង្ហាញ​សុទ្ធិ​ដ្ឋិ​និយម​ស្រដៀង​គ្នា​នេះដែរកាលពី​ថ្ងៃអាទិត្យ ដោយ​លោក​បាន​ប្រាប់​កម្មវិធីប្រចាំ​សប្ដាហ៍​នេះរបស់​ស្ថានីយ៍ទូរទស្សន៍ ABC News ថា ករណី​ឆ្លង​វីរុស COVID-19 កំពុង​ធ្លាក់ចុះ​ជា​បណ្ដើរៗនៅក្នុង​តំបន់​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក៕អត្ថបទ៖ សុខមាន

ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង

2022/01/22 09:50:37 am        789
នៅវេលារសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM