ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

មនុស្ស​ ៥​នាក់​ស្លាប់​រួម​ទាំង​ខ្មាន់កាំភ្លើង​ក្នុង​ការ​បាញ់​ប្រហារ​នៅ​តំបន់ Denver រដ្ឋ​ Colorado

2021/12/29 11:45:42 am        553
​អាមេរិក៖ នគរបាល​កំពុង​ស៊ើបអង្កេត​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បើក​ការ​បាញ់​ប្រហារ​យ៉ាង​សេរី​ នៅ​ទូទាំង​សង្កាត់ពាណិជ្ជកម្ម​មួយ​ចំនួន​ក្នុង និង​ជុំវិញ​ទីក្រុង Denver ​រដ្ឋ Colorado សហរដ្ឋ​អាមេរិក ដោយ​បាន​សម្លាប់​មនុស្ស ៤នាក់ និង​របួស ៣នាក់​ផ្សេងទៀត​រួម​ទាំង​មន្ត្រី​ម្នាក់​ផង​ដែរ ខណៈ​ដែល​នគរបាល​បាន​តាម​ចាប់ខ្លួន​ជន​ដៃ​ដល់​។​នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ក៏បាន​ស្លាប់​ផង​ដែរ​កាលពី​យប់​ថ្ងៃ​ចន្ទ បន្ទាប់ពី​មានការ​បាញ់​តដៃ​ជាមួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ជាយក្រុង Denver នៃ​ទីក្រុង Lakewood។​ ​នគរបាល​បាន​និយាយ​ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​កត្តា​ដែល​នាំ​ឱ្យ​មានការ​បាញ់​ប្រហា​រ​នេះ​។ ​លោក Paul Pazen ស្នងការ​នគរបាល​ក្រុង Denver បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​ត្រូវតែស្វែងរក​ឱ្យ​ឃើញ​ថា​ អ្វី​ជាហេតុ​ផល​នៅ​ពីក្រោយ​ការ​បាញ់​រះ​នេះ។​ ​លោក Pazen បាន​និយាយ​ថា ការ​បាញ់​ប្រហារ​បាន​ចាប់ផ្ដើម​ភ្លាមៗ ​បន្ទាប់ពី​ម៉ោង ៥​ល្ងាច​នៅ​កណ្ដាល​ក្រុង Denver តាម​បណ្ដោយ​ផ្លូវ Broadway ដែល​ជា​ផ្លូវ​ដ៏​មមាញឹក​មួយ​សំបូរ​ដោយ​ហាង​ បារ និង​ភោជនីយដ្ឋាន ជាទី​ដែល​ស្ត្រី​ពីរ​នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​បាន​រង​របួស​។ កាលពី​ថ្ងៃ​អង្គារ ការ​អុជ​ទៀន និង​ការ​ដាក់​ផ្កា​ត្រូវ​បាន​ដាក់​នៅ​មាត់ទ្វារ​ហាង​សាក់​ក្បែរ​នោះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក៏​មាន​ហេតុ​ការ​បាញ់​ប្រហារ​មួយ​កើតឡើង​ផង​ដែរនៅ​ជាយក្រុង Chicago នៅ​ឯ​ផ្សារ​ទំនើប​មួយ​ពេញ​ដោយ​មនុស្ស​ជា​អ្នកទិញ​ទំនិញ​ក្នុង​ឱកាស​បុណ្យ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៤​នាក់​រង​របួស ប៉ុន្តែ​ពុំបាន​បង្ក​គ្រោះ​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​៕អត្ថបទ៖ សុខមាន

វីរុស COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ជំរុញ​កំណើន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅ​ទូទាំង​តំបន់​អឺរ៉ុប

2021/12/29 09:49:18 am        502
​អឺរ៉ុប៖ ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​បាន​រាយការណ៍​ថា​ កំណើន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​នៃ​វីរុស COVID-19 ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បន្ត​កើន​ឡើង​ពាសពេញ​ទ្វីប​។​ ប្រទេស​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ចំនួន ១៧៩,៨០៧​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជា​ចំនួន​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ផ្ទុះឡើង ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ។ កំណត់ត្រា​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សៅរ៍​មាន​ចំនួន ១០៤,៦១១​នាក់​។​ចំណែក​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ចំនួន ១២៩,៤៧១​នាក់ក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​មិន​រាប់បញ្ចូល​ដែនដី​អៀរ​ឡង់​ខាងជើង និង​ស្កុ​ត​ឡិន​។ កំណត់ត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​គឺ ១២២,១៨៦​នាក់​កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ។ ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ក៏បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ផង​ដែរ​កាលពី​ថ្ងៃ​អង្គារ បើ​ទោះ​បី​ជា​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​បំផុត​មួយ​របស់​ពិភពលោក ដូច​ប្រទេស​ស៊ី​ប អ៊ីតាលី និង​ក្រិ​ក​ក៏ដោយ​។​ទន្ទឹម​នឹង​នេះ រោង​មហោស្រព​នានា និង​កន្លែង​វប្បធម៌​ផ្សេងទៀត​របស់​ប្រទេស​បែលហ្ស៊ិក បាន​ទទួល​ជ័យជម្នះ​ផ្នែក​ច្បាប់​លើកដំបូង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការ​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ ជា​ផ្នែក​នៃ​ការ​រឹត​បន្តឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។​ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​គ្របដណ្ដប់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព បើ​ទោះ​បី​ជា​ការសិក្សា​ដំបូង​បង្ហាញ​ថា វីរុស​ប្រភេទ​នេះ​បណ្ដាល​ឱ្យ​មាន​ជំងឺ​ស្រាល​ជាង​​ប្រភេទ​វីរុស​មុន​ៗ​ក៏​ដោយ ខណៈ​ប្រទេស​ចិន និង​អាល្លឺម៉ង់បាន​ណែនាំ​ឡើងវិញ​នូវ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​៕អត្ថបទ៖ សុខមាន

អាមេរិក​មាន​ករណី​ឆ្លង​ COVID-19 ថ្មី​ជិត ​២០​ម៉ឺន​នាក់ ខណៈ​អ្នក​ជំនាញ​ថា​អាច​មាន ៥០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​ឆាប់ៗ​នេះ

2021/12/28 11:51:49 am        578
​អាមេរិក៖ ចំនួន​ករណី​ឆ្លង​វីរុស Covid-19 បន្ត​កើនឡើង​ខ្ពស់ ខណៈ​អ្នកធ្វើដំណើរ​ត្រឡប់មក​ប្រទេស​វិញ​បន្ទាប់ពី​បុណ្យ​ណូអែល ហើយ​ប្រជាជន​អាមេរិក​ត្រៀម​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​ផ្សេងទៀតនៅ​សប្ដាហ៍​នេះ​។ ​យោងតាម​ទិន្នន័យ​កាលពី​ថ្ងៃអាទិត្យ​ពី​សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក​ឥឡូវនេះ​មាន​ករណី​ឆ្លង​វីរុស Covid-19 ប្រចាំ​ថ្ងៃជា​មធ្យម ១៩៨,៤០៤នាក់។ នោះ​គឺ​ស្មើនឹង ៤៧% ខ្ពស់ជាង​មួយ​សប្តាហ៍​មុន និង​ជា​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី១៩ ខែមករាមក​។​​វីរុស​បម្លែ​ង​ខ្លួន​ថ្មី Omicron ថ្មី​បាន​ជំរុញឱ្យមាន​ករណី​ឆ្លង​វីរុស ​COVID-19 កើនឡើង​ក្នុង​រដូវរងា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការស្លាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក និង​ការឆ្លង​ប្រចាំថ្ងៃ​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែមករា​។​ ​លោក​វេជ្ជបណ្ឌិត Jonathan Reiner អ្នកវិភាគ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ទូរទស្សន៍ CNN បាន​ប្រាប់ CNN កាលពី​ថ្ងៃអាទិត្យ​ថា ខ្ញុំ​គិតថា ​យើង​នឹង​ឃើញ​ករណី​ឆ្លង​ពាក់កណ្តាល​លាន​ក្នុង​មួយថ្ងៃ វា​អាច​កើត​មាននៅ​សប្តាហ៍​ក្រោយ​រហូតដល់ ១០ថ្ងៃខាងមុខ។ ប្រជាជន​អាមេរិក​ប្រមាណ ​៧១,០០​០នាក់ត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យដោយសារ​ជំងឺ Covid-19 កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក​។ ​យោងតាម​សាកលវិទ្យាល័យ Johns Hopkins ជា​មធ្យម​ជនជាតិ​អាមេរិក​ចំនួន ១,៤០៨នាក់​បាន​ស្លាប់ដោយសារ​វីរុស Covid-19 ជា​រៀងរាល់ថ្ងៃ​ក្នុងអំឡុង​សប្តាហ៍​ដែល​បញ្ចប់​ថ្ងៃអាទិត្យ​មុន។ នោះ​គឺជា​ការកើនឡើង ១៧% ធៀប​នឹង​មួយ​សប្តាហ៍​មុន​។​​ចំណែក​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ប្រាប់ CNN កាលពី​ថ្ងៃ​ចន្ទ​ថា ​ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ខ្លាំង "​យើង​ប្រាកដជា​នៅតែ​មើលឃើញ​ការកើនឡើង​ករណី​ឆ្លង​មួយរយៈ​ទៀត​។​ ​យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​អាមេរិក ឬ CDC បានឱ្យដឹងថា កុមារ​ប្រហែល ៧៥,០០០នាក់ចាប់ពី​ទារក​រហូតដល់​មនុស្ស​វ័យ ១៧ឆ្នាំត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ Covid-19 ចាប់តាំងពី​ខែសីហា ឆ្នាំ២០២០ មក​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ៥៣,៦៥៥,១៧១នាក់, ឆ្លង​ថ្មី​ចំនួន ១៨៤​,៩៦៩​នាក់, ស្លាប់​សរុប​ចំនួន ៨៣៩,១៩៧នាក់ និង​ស្លាប់​ថ្មី​ចំនួន ៥៤១​នាក់៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​រន្ធត់​ចិត្តនឹង​របាយ​ការណ៍​ស្ដីពី​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​នៅ​សហភាព​មី​យ៉ាន់​ម៉ា

2021/12/27 10:11:02 am        1228
​UN៖ មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ (​ទី២៦ ខែធ្នូ​) លោក "​រន្ធត់ចិត្ត​"​ នឹងរបាយការណ៍​គួរ​ឱ្យ​ទុកចិត្ត​ថា ​ជន​ស៊ីវិលយ៉ាងហោចណាស់ ៣៥​នាក់​ត្រូវ​បាន​សម្លាប់ និង​សាកសព​របស់​ពួកគេ​ត្រូវ​បាន​ដុត​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ហើយ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​។​បុគ្គលិក​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ Save the Children ចំនួន ២​នាក់​នៅតែ​បាត់​ខ្លួន បន្ទាប់ពី​រថយន្ត​របស់​ពួកគេ​ស្ថិត​ក្នុង​ចំណោម​រថយន្ត​ជាច្រើន​ដែល​ត្រូវ​បាន​រង​ការវាយប្រហារ និង​ឆេះ​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​រដ្ឋ Kaya ភាគ​ខាងកើត​។​ ​ក្រុម​ឃ្លាំមើល​ស្ថាន​ការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក បានដាក់​ការស្តីបន្ទោស​ការវាយប្រហា​រ​នេះ​ទៅលើ​ទាហាន​យោធា​។​ ​លោក Martin Griffiths អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​ថ្កោលទោស​ចំពោះ​ឧបទ្ទវហេតុ​ដ៏​សោកសៅ​នេះ និង​រាល់​ការវាយប្រហារ​លើ​ជន​ស៊ីវិល​នៅ​ទូទាំងប្រទេស​។​ ​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ និង​តម្លាភាព​។​​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ស្ថិតក្នុង​ភាពចលាចល​ចាប់តាំងពី​រដ្ឋប្រហារ​ខែកុម្ភៈមក ដោយមាន​មនុស្ស​ជាង ១,៣០០​នាក់​បាន​ស្លាប់នៅក្នុង​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​សន្តិសុខ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ស្ថាន​ការ​នយោបាយ​ក្នុងស្រុក​មួយ​។​ ​មន្ត្រី​ក្នុង​តំបន់ និង​អ្នកស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​មី​យ៉ាន់​ម៉ា​បាន​បើក​ការ​ការវាយប្រហារ​តាម​អាកាស និង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ទៅលើ​ទីក្រុង​តូច​មួយ​ដែល​គ្រប់គ្រង​ដោយ​ទ័ពព្រៃ Karen ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់រយ​នាក់​ភៀសខ្លួន​ឆ្លងទន្លេ​ចូលទៅក្នុង​ប្រទេស​ថៃ​៕អត្ថបទ៖ សុខមាន

មនុស្ស​យ៉ាងហោចណាស់ ​៣២​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆេះ​សាឡាង​នៅ​បង់​ក្លា​ដែ​ស​

2021/12/24 03:29:12 pm        553
​​បង់​ក្លា​ដែ​ស៖ យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ៣២នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​សាឡាង​​​ផ្ទុក​មនុស្ស​ពេញ​បាន​ឆេះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស នៅ​ក្នុង​សោកនាដកម្ម​ដែនទឹក​ចុងក្រោយបង្អស់​ដែល​បាន​វាយប្រហារ​ប្រទេស​​ក្រីក្រ​ក្នុង​តំបន់​ទំនាប​។​​ឧបទ្ទវ​ហេតុនេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះនៅ​ជិត​ទីប្រជុំជន​ជនបទ​ភាគ​ខាង​ត្បូង Jhalokati ចម្ងាយ ២៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Dhaka។ សាឡាង​នេះ​បាន​ដឹក​មនុស្ស​ប្រហែល ៥០០​នាក់​។​ ស្នងការ​នគរបាល​ក្នុង​តំបន់​លោក Moinul Islam បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សាឡាង​ដែល​មាន​ឈ្មោះថា Obhijan កម្ពស់​ ៣​ជាន់​បាន​ឆាបឆេះ​កណ្ដាល​ទន្លេ​។ ​យើង​បាន​រក​ឃើញ​សាកសព​ចំនួន ៣២​នាក់​ហើយ​។ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​។ ភាគច្រើន​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ ហើយ​មួយ​ចំនួន​តូច​ទៀត​លង់ទឹក​ស្លាប់ បន្ទាប់ពី​ពួកគេ​បាន​លោត​ចូល​ទៅ​ក្នុង​ទន្លេ​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ឱសថ​គ្រាប់ COVID-19 ទី​ពីរ​សម្រាប់​អ្នកជំងឺ

2021/12/24 12:01:45 pm        536
​អាមេរិក៖ និយតករ​សុខភាព​របស់​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុញ្ញាត​ឱ្យ​ឱសថ​គ្រាប់​ទី​ពីរ​ប្រឆាំង​វីរុស COVID-19 ដោយ​ផ្តល់នូវ​ឱសថ​ងាយស្រួល​ប្រើ​មួយ​ផ្សេងទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron​។ ការអនុញ្ញាត​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​ភ្នាក់ងារ​បាន​ផ្តល់​ការ​អនុញ្ញាត​ទៅ​ឲ្យ​ក្រុមហ៊ុន Pfizer។ជា​លទ្ធផល​ឱសថ​គ្រាប់​របស់​ក្រុមហ៊ុន Merck ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​តិច​ជាង​ការ​ព្យាករណ៍ កាលពី​ប៉ុន្មាន​សប្តាហ៍​មុនប្រឆាំង​នឹង​ជំងឺ​រាតត្បាត​។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​បាន​អនុញ្ញាត​ឱសថ​របស់​ក្រុមហ៊ុន Merck សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​រោគសញ្ញា​ដំបូង​នៃ​វីរុស COVID-19 ដែល​ប្រឈមមុខទៅ​នឹង​ហានិភ័យ​ខ្ពស់​បំផុតនៃ​ការ​ចូល​ព្យាបាលនៅមន្ទីរពេទ្យ រួម​ទាំង​មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​លក្ខខណ្ឌ​ដូចជា​ភាព​ធាត់​ពេក និង​ជំងឺ​បេះដូង​។ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាឱសថ​ Molnupiravir ឱសថ​ក្រុមហ៊ុន Merck នឹង​មាន​ការព្រមាន​លើ​ការ​ប្រើប្រាស់អំឡុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​។ ឱសថ​គ្រាប់​របស់​ក្រុមហ៊ុន Pfizer មាន​ប្រសិទ្ធភាព​ជាង ៣​ដង​ក្នុង​ការ​ធ្វើតេស្ត ដោយ​កាត់បន្ថយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់​ជិត ៩០% ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់ បើ​ធៀប​នឹង​ ៣០% ​សម្រាប់​ឱសថ​ក្រុមហ៊ុន Merck's។ ​សម្រាប់​ពេលនេះការសម្រេច​របស់រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ (FDA) ផ្តល់នូវ​ជម្រើស​ដ៏​មាន​សក្ដានុពល​មួយ​ផ្សេងទៀត ​ប្រឆាំង​វីរុសដែល​បាន​សម្លាប់​ប្រជាជន​អាមេរិក​ជាង ៨០០,០០០​នាក់ ទោះបី​មន្ត្រី​សុខាភិបាល​បាន​ទប់ស្កាត់​ករណី​កំណត់ត្រាការចូលព្យាបាល​នៅមន្ទីរពេទ្យ និង​ការ​ស្លាប់​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក៏ដោយ​។ ឱសថ​គ្រាប់​ប្រឆាំងវីរុស​រួម​ទាំង​របស់​ក្រុមហ៊ុន Merck's ត្រូវ​បាន​គេ​រំពឹង​ថានឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron៕អត្ថបទ៖ ប៊ុនថន

សម្ដេចតេជោទម្លាយឱ្យដឹង ពីខ្លឹមសារសំបុត្រសម្ងាត់ដែលរក្សាទុកជិត ៣០ ឆ្នាំកន្លងមក

2021/12/23 01:30:38 pm        460
ភ្នំពេញ៖ ហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានផ្សព្វផ្សាយដោយ សរសេរថា សំបុត្រសម្ងាត់ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សានៅសាក លវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក បានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។ លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្ល ងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះ នឹងយល់ពី ម៉ាណែត កាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺ ម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែ លត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែត ធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះៗសម្រាប់ចំណា យ និងកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕ ដោយ៖ គង់ ឌិន

អាមេរិក​ផ្តល់​សិទ្ធិ​ឱ្យ​ឱសថ​គ្រាប់​ក្រុមហ៊ុន Pfizer ប្រយុទ្ធ​ប្រឆាំង​វីរុស COVID-19

2021/12/23 03:14:47 pm        501
​អាមេរិក៖ និយតករ​សុខភាព​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​បាន​អនុញ្ញាត​ឱ្យ​ឱសថ​គ្រាប់​ដំបូងប្រឆាំង​វីរុស ​COVID-19 ជា​ឱសថ​របស់​ក្រុមហ៊ុន ​Pfizer ដែល​ប្រជាជន​អាមេរិក​នឹង​អាច​លេប​នៅផ្ទះ ​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​អាក្រក់​កើតឡើង​ដោយសារ​វីរុស​។ ឱសថ​គ្រាប់​ Paxlovid គឺជា​មធ្យោបាយ​លឿន និង​មានតម្លៃ​ថោក​ជាង​ការ​ព្យាបាល​ការ​ឆ្លង​វីរុស ​COVID-19​ ពីមុន ខណៈ​ការ​ផ្គត់ផ្គង់​ដំបូង​មាន​កម្រិត​កំណត់​។ឱសថ​គ្រាប់​ប្រឆាំង​វីរុស​ពី​ក្រុមហ៊ុន Merck ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងទទួល​បានការអនុញ្ញាត​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ឱសថ​របស់​ក្រុមហ៊ុន​ Pfizer គឺជា​ជម្រើស​ដ៏​ប្រសើរ​ដោយសារ​ផល​ប៉ះពាល់​តិច និង​មាន​ប្រសិទ្ធភាព​ខ្ពស់ រួម​ទាំង​ការ​កាត់​បន្ថយ​ជិត ៩០% នៃ​ការ​ចូល​មន្ទីរពេទ្យ និង​ការ​ស្លាប់​ក្នុងចំណោមអ្នកជំងឺ​ដែល​ងាយ​នឹង​កើត​ជំងឺ​ធ្ងន់ធ្ងរ​។ រដ្ឋបាល​ចំណីអាហារ​ និង​ឱសថបាន​អនុញ្ញាត​ឱសថ​របស់​ក្រុមហ៊ុន Pfizer សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​ទៅ​ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ COVID-19 និង​រោគសញ្ញា​ដំបូង​ដែល​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​បំផុត នៃ​ការ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នោះ​រាប់បញ្ចូលទាំងមនុស្សចាស់ និង​អ្នក​ដែល​មានលក្ខខណ្ឌដូចជា​ធាត់​ពេក និង​មាន​ជំងឺ​បេះដូង​។ កុមារ​ដែល​មាន​សិទ្ធិ​ទទួល​ឱសថ​នេះ​ត្រូវ​មាន​ទម្ងន់​យ៉ាងតិច ៨៨ផោន ឬ​ ៤០​គីឡូក្រាម​។ ឱសថ​គ្រាប់​របស់ក្រុមហ៊ុន ​Pfizer និង Merck ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​ទិញ​ឱសថ​គ្រាប់ Paxlovid ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​អ្នក​ឆ្លង ១០​លាន​នាក់​។ ក្រុមហ៊ុន Pfizer និយាយ​ថា ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការផលិត​ឱសថ​នេះ​ សម្រាប់​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំក្រោយក្រោម​កិច្ចសន្យា​ជាមួយ ចក្រភព​អង់គ្លេស អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត​។ អ្នក​ជំនាញ​សុខភាព​យល់ស្រប​ថា ការ​ចាក់​វ៉ាក់សាំង​នៅតែ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​វីរុស COVID-19៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ​អាយុកាល​ ៦៦​លាន​ឆ្នាំ​ហៀបនឹង​ញាស់​

2021/12/23 02:45:05 pm        1078
ចិន៖ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ ដែល​មាន​ទម្រង់​ពេញ​លេញ​យ៉ាង​កម្រ​នៅ​ក្នុង​ស៊ុត​ហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រ ហៀប​នឹង​ញាស់​ដែល​មាន​អាយុ​កាលពី ៦៦​លាន​ឆ្នាំ​មុន​។ ដែល​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ស៊ុត​យ៉ាង​កម្រ និង​យ៉ាង​ល្អ​ហៀបនឹង​ញាស់ដែល​មាន​អាយុកាល​យ៉ាង​ហោច​ណាស់ ៦៦​លាន​ឆ្នាំ។អំប្រ៊ីយ៉ុង​ដែល​មាន​ឈ្មោះថា ‘Baby Yingliang’ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ថ្ម​សម័យកាល Cretaceous ចុងក្រោយ​ក្នុង​ទីក្រុង Ganzhou របស់​ប្រទេស​ចិន​ភាគ​ខាង​ត្បូង និង​ស្ថិត​ក្នុង​អំបូរ​ដាយ​ណូ​ស័​រ​គ្មាន​ធ្មេញ Theropod ឬ​អំបូរ​ដាយ​ណូ​ស័​រ​ស្លាប ឬ​ដាយ​ណូ​ស័​រប​ក្សី​ Oviraptorosaur​។ ​ក្រុម​អ្នកជំនាញ​បាន​និយាយថា នេះ​គឺជា​អំប្រ៊ីយ៉ុងមួយ​ក្នុងចំណោម​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ ​ដែល​រក្សាបាន​នូវ​សណ្ឋានដើម​ស្ទើ​រទាំងស្រុងដែល​មិន​ធ្លាប់បាន​រកឃើញ និង​ជួយ​បង្ហាញ​ពី​គន្លឹះ​នៃ​ទំនាក់ទំនង​សំខាន់​រវាង​ឥរិយា​បថសត្វ​ស្លាប​សម័យ​បច្ចុប្បន្ន និង​ដាយ​ណូ​ស័​រ។ ​លោក​សាស្ត្រាចារ្យ Steve Brusatte មកពី​សកល​វិទ្យាល័យ Edinburgh របស់​ស្កុ​ត​ឡិន ជា​ផ្នែក​មួយ​នៃ​ក្រុម​ស្រាវជ្រាវបាន​និយាយថា​ អំប្រ៊ីយ៉ុងដាយ​ណូ​ស័​រនៅក្នុង​ស៊ុតនេះ​គឺជា​ហ្វូ​ស៊ី​លមួយ ​ក្នុងចំណោមហ្វូស៊ី​លដ៏​ស្រស់ស្អាត​បំផុត​ជាច្រើន ដែល​លោក​មិន​ធ្លាប់បានឃើញ​។ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សកលវិទ្យាល័យ Birmingham និង​សកល​វិទ្យា China University of Geosciences ក្នុង​ទីក្រុង​ប៉េកាំងបាន​រក​ឃើញ​អាកប្បកិរិយា​របស់ ‘Baby Yingliang’ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អំ​យ៉ុង​ដាយ​ណូ​ស័​រ​។ ក្បាល​របស់​វា​ផ្កាប់​ចុះទៅ​ក្រោម​ខ្លួន ជើង​បទ​ចូល​ក្នុង ហើយ​ខ្នង​កោង​បទ​ចូល​ប្រលោះ​ជើង​នៅ​ក្នុង​ស៊ុត​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ចិន​ជាង ​១៣​លាន​នាក់​ជាប់​ក្នុង​វិធាន​ការ​បិទ​ខ្ទប់​ទីក្រុង ខណៈ​ករណី​ឆ្លង​វីរុស COVID-19 ហក់​ឡើង

2021/12/23 11:25:25 am        2170
​ចិន៖ មនុស្ស​ជាង ១៣​លាន​នាក់​នៅក្នុង​ទីក្រុង Xi'an របស់​ប្រទេស​ចិនត្រូវបាន​បញ្ជា​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ ខណៈដែល​ក្រុម​អាជ្ញាធរ​ព្យាយាមបញ្ឈប់​ការផ្ទុះ​ឡើង​នៃ​វីរុស Covid-19 នៅ​ទីនោះ​។ ​ទីក្រុង​ភាគ​ខាងជើង​បាន​កត់ត្រា​ការឆ្លង​ចំនួន ១៤៣នាក់ចាប់តាំងពី​ថ្ងៃទី៩ ខែធ្នូ​។​​នៅក្រោម​ការ​រឹតត្បិត​ថ្មី​ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ មានតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ​ ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពីផ្ទះរៀងរាល់​ពីរ​ថ្ងៃ​ម្តងដើម្បី​ទិញ​ទំនិញ​សំខាន់ៗ​។​ ​ប្រទេស​ចិន​មាន​យុទ្ធសាស្ត្របញ្ឈប់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ដល់​កម្រិត​សូន្យដ៏​តឹងរ៉ឹងដោយ​ប្រើប្រាស់​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ការបិទ​ខ្ទប់ដើម្បី​បញ្ឈប់​ការផ្ទុះ​រាលដាល​។​ ​ប្រទេស​នេះ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​វីរុស Covid-19 ខណៈ​ខ្លួន​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ នៅ​ខែកុម្ភៈ​។​​អ្នកក្រុង Xi'an ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ចម្បាំង Terracotta មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីក្រុង​ទេ លុះត្រាតែ​មានការចាំបាច់​ខ្លាំង និង​យល់ព្រម​ពី​ក្រុមមន្ត្រី។ ការ​រឹតបន្តឹង​នេះ​បាន​ចូល​ជាធរ​មាន នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ម៉ោង​ក្នុងស្រុក​។ ​មនុស្ស​រាប់លាន​នាក់ត្រូវបាន​ធ្វើតេស្តនៅក្នុង​ខេត្ត Shaanxi របស់​ទីក្រុង Xi'an ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងអង្គការ WIPO ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា
07/07/2026 11:07 AM
ប្រមុខNATO៖ សម្ព័ន្ធមិត្តណាតូបានបង្កើនការចំណាយដល់ប្រហែល៤% នៃផលិតផលក្នុងស្រុកសរុប
07/07/2026 11:07 AM
បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបា បានដាច់ចរន្តនៅទូទាំងប្រទេសដោយពុំទាន់ដឹងមូលហេតុ
07/07/2026 11:07 AM
ចិនប្រាប់អ្នករិះគន់កុំឱ្យ «បកស្រាយហួសហេតុ» អំពីការសាកល្បងមីស៊ីលនៅសមុទ្រប៉ាស៊ីហ្វិក
07/07/2026 11:07 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសហរដ្ឋអាមេរិកកុំលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសទួរគី
07/07/2026 11:07 AM
ក្រុមហាម៉ាសចលនាប៉ាឡេស្ទីន ប្រកាសរំលាយស្ថាប័នគ្រប់គ្រងតំបន់ហ្កាហ្សា
07/07/2026 11:07 AM
ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ
07/07/2026 10:07 AM
យានដ្រូនអ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងធំជាងគេរបស់រុស្ស៊ី ជាការវាយប្រហារដ៏ជ្រៅបំផុតមួយទៀត
07/07/2026 09:07 AM
សម្ដេចធិបតី៖ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ ខណៈសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង
07/07/2026 09:07 AM
Ronaldo មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយព័រទុយហ្គាល់ធ្លាក់ចេញពី World Cup
07/07/2026 09:07 AM