ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

អង្គការសហប្រជាជាតិ​៖ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជាង ​១៤​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់​

2022/01/04 12:32:52 pm        402
​មី​យ៉ាន់​ម៉ា៖ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និយាយ​ថា ​ប្រជាជន​ជាង ១៤​លាន​នាក់​នៅ​សហភាព​មី​យ៉ាន់​ម៉ាប្រហែល​មួយ​ភាគ​បួន​ នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះនឹង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​នៅ​ឆ្នាំនេះ​។​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ ឬ OCHA បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​តម្រូវការ​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា​។​​របាយការណ៍​បាន​និយាយ​ថា ​តម្លៃ​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ​បាន​កើន​ឡើង​ បន្ទាប់ពី​យោធា​បាន​ដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ​។​ របាយការណ៍​ដដែល​នេះក៏បាន​និយាយ​ផង​ដែរ​ថា ជំងឺ​រាតត្បាត​សកល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​របស់​ប្រទេស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។ អង្គការ​នេះ​បាន​ប៉ាន់ប្រមាណ​ថា ​មនុស្ស ១៤.៤​លាន​នាក់​នឹង​ត្រូវ​ការ​ជំនួយដូចជា​អាហារ និង​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​វីរុស​រាតត្បាត​សកល​លើ​ការអប់រំ​។អង្គការ​ខាង​លើ​នេះ​បាន​កត់​សម្គាល់​ថា ​ការសិក្សា​ត្រូវ​បាន​រំខាន​ដល់​កុមារ​ប្រហែល ១២​លាន​នាក់​ក្នុង​ឆ្នាំ២០២០ និង ២០២១ ដោយសារ​ការ​បិទ​សាលារៀន​។ របាយការណ៍​បាន​និយាយ​ថា "​ប្រជាជន​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច​សង្គម សិទ្ធិមនុស្ស និង​មនុស្សធម៌​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។​ កាលពី​ចុងខែ​ធ្នូ ឆ្នាំ២០២១ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ាគ្រប់គ្រង​ដោយ​យោធា និង​ក្រុម​ទ័ពព្រៃ​ជនជាតិ​ភាគបាន​បង្ខំ​ឲ្យ​អ្នកស្រុក​ជាង​ ៤,០០០នាក់​រត់​គេច​ខ្លួន​ឆ្លងព្រំដែន​ចូល​ទៅ​ប្រទេស​ថៃ៕​អត្ថបទ៖ សុខមាន

មហាអំណាច​ពិភពលោក​ប្ដេជ្ញា​ទប់ស្កាត់​ការ​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​

2022/01/04 09:56:42 am        474
​ពិភពលោក៖ មហាអំណាច​នុយក្លេអ៊ែរ​ពិភពលោក​ចំនួន ​៥​ បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទដើម្បី​ទប់ស្កាត់​ការ​រីក​សាយ​នៃ​អាវុធ​បរមាណូ និងដើម្បី​បញ្ចៀស​ជម្លោះ​នុយក្លេអ៊ែរនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ ដែល​ទុក​ដោយឡែក​ពី​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​រវាង​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​អឺរ៉ុប​ខាងកើត​ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​គោលដៅ​របស់​ពិភពលោក​ដែល​គ្មាននុយក្លេអ៊ែរ​។​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស រុស្ស៊ី ចិន និង​បារាំង ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចាត់​ទុក​ការ​ប្ដេជ្ញា​នេះ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​ ក្នុង​ការ​បញ្ចៀស​សង្គ្រាម​រ​វាង​រដ្ឋ​នុយក្លេអ៊ែរ និង​កាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ ខណៈ​ដែល​មានបំណង​ធ្វើការ​ជាមួយ​ប្រទេស​ទាំងអស់ ​ដើម្បី​បង្កើត​បរិយាកាស​សន្តិ​សុខ​។ ​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​ចុងក្រោយ​ នៃ​សន្ធិសញ្ញា​ស្ដីពី​ការ​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ដែល​បាន​ចូល​ជា​ធរមាន​ដំបូង​ក្នុង​ឆ្នាំ១៩៧០ ត្រូវ​បាន​ពន្យារ​ពេល​ពី​កាលបរិច្ឆេទដែល​បាន​កំណត់​ទុក​នៅ​ថ្ងៃ​ទី៤ ខែ​មករា​ដល់​ចុង​ឆ្នាំ​ដោយសារតែវីរុស​រាតត្បាត​សកល COVID-19។​ ​ទោះបីជា​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​រវាង​ចិន និង​រុស្ស៊ី និង​ដៃគូ​លោក​ខាង​លិច​របស់​ពួកគេ​ក៏ដោយ ក៏​មហាអំណាច​ទាំង​ ៥ បាន​និយាយ​ថា ​ពួកគេ​មើល​ឃើញការ​បញ្ចៀស​សង្គ្រាម​រវាង​បណ្ដា​រដ្ឋ​អាវុធ​នុយ​ក្លេអ៊ែរ និង​ការកាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​។​សេចក្ដីថ្លែងការណ៍​នេះធ្វើឡើង​ ខណៈ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់កម្រិតខ្ពស់ ​ដែលកម្រ​បានឃើញ​ចាប់​តាំង​ពី​សង្គ្រាមត្រជាក់​ ជុំវិញ​ការ​បង្កើន​កម្លាំង​កងទ័ព​រុស្ស៊ី​នៅ​ជិតព្រំដែនអ៊ុយ​ក្រែ​ន​។​ ទន្ទឹម​នឹង​នេះ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ប្រទេស​ចិនក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Xi Jinping ក៏បានលើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​អាច​បង្ក​ឱ្យ​មាន​ជម្លោះ ជាពិសេស​លើ​បញ្ហា​កោះ​តៃវ៉ាន់​។​ សេចក្តីថ្លែងការណ៍​រួម​នេះ​ក៏បាន​កើតឡើង​ផងដែរ ស្រប​ពេល​ដែល​មហាអំណាចពិភពលោកព្យាយាមឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ ស្តីពី​ការ​ស្រោចស្រង់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ជុំវិញ​ការ​បង្កើន​ការផលិត​នុយក្លេអ៊ែរដ៏​ចម្រូងចម្រាស​របស់​ខ្លួន ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដោយសារសហរដ្ឋអាមេរិក​ ដើរ​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ២០១៨ ក្រោម​រដ្ឋបាល​លោក ​Trump៕អត្ថបទ៖ សុខមាន

កំណើន​ករណី​ឆ្លង​វីរុស COVID-19 កើន​ឡើង​ជិត​ដល់ ៣០០​លាន​នាក់​លើ​ពិភព​លោក​

2022/01/03 11:54:59 am        487
​ពិភពលោក៖ ខណៈ​មានការ​កើន​ឡើង​ជា​សកល​នៃ​ករណី​វីរុស COVID-19 ខិត​ជិត​ដល់ ៣០០​លាន​នាក់ ប្រទេស​មួយ​ចំនួន​បាន​មើល​ឃើញ​ស្ថានភាព​ជំងឺ​រាតត្បាត​កាន់តែ​ធ្ងន់ធ្ងរ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយមាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ដែល​មិន​គួរ​ឱ្យ​ជឿ​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។ រហូតមកដល់​ពេលនេះ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់ ២៩០,៤៣៩,៤៤៣​ករណី និង​មាន​អ្នក​ស្លាប់ ៥,៤៥៩,៨០០​នាក់​។សហរដ្ឋអាមេរិក​មានកំណត់ត្រា​ថ្មី​ជាច្រើន​នៅក្នុង​សូចនាករ​វីរុស ​COVID-19 នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​ឈាន​ចូល​ដល់​ឆ្នាំ​ទី៣ របស់​ខ្លួន ហើយ​អ្នក​ជំនាញ​សុខភាព​បាន​ព្រមាន​អំពី​រលក​នៃ​ជំងឺ​រាត​ត្បាត​នៅ​ឆ្នាំ២០២២ នេះ​។ យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​សកល​វិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​បំបែក​កំណត់ត្រា​ករណី​ឆ្លង​វីរុស COVID-19 ប្រចាំថ្ងៃ​ម្តង​ទៀត ខណៈ​ករណី​ឆ្លងប្រចាំថ្ងៃ​មាន​ជាង ៥៨០,០០០ករណី​ត្រូវ​បាន​កត់ត្រា​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ​។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប ៥៦,០៥២,៦៣៨ករណី និង​មាន​អ្នក​ស្លាប់ ៨៤៧,៣០០​នាក់​។ ការ​កើន​ឡើង​ថ្មី​នៃ​វីរុស​ឆ្លង​ជាមួយ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​ Omicron និង Delta បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ភាព​វឹកវរ​ដ៏​ស្មុគស្មាញ​ នៃ​សេវា​វេជ្ជសាស្ត្រ​ដែល​គ្មាន​មាន​បុគ្គលិក ក៏ដូចជា​ការ​លុប​ចោល​ជើង​ហោះហើរ​រាប់ពាន់​ជើង​។ ​ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ១៣,២៣៥,៤០១​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ១៤៨,៨៥១​នាក់។ ​ចំនួន​សរុប​នៃ​ករណី​វីរុស COVID-19 នៅ​ប្រទេស​បារាំង​មាន​ចំនួន ១០,២៥០,៣៥៨​ករណី និង​មាន​អ្នក​ស្លាប់ ១២៣​,៩៤២​នាក់​។ វា​ជា​ថ្ងៃ​ទី​៤ ​ជាប់ៗ​គ្នា​ដែល​ប្រទេស​បារាំង​បាន​រាយការណ៍​ពី​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ជាង ២០០,០០០​ករណី​។ ក្រសួង​សុខាភិបាល​បារាំង​បាន​ប្រកាស​ថា ប្រជាជន​ជិត ៥៣លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ដូ​ស​ទី​១ ដែល​ស្មើនឹង​ប្រមាណ ៧៨.៥% ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស ហើយ​ប្រមាណ ២៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​មាន​ករណី​ឆ្លង​វីរុស ​Covid-19 ​ជាង ​១០០​លាន​នាក់​ចាប់​តាំងពី​ជំងឺ​រាតត្បាត​សកល​ផ្ទុះឡើង​

2022/01/03 11:02:25 am        485
​អឺរ៉ុប៖ តួលេខ​សរុប​របស់​សារព័ត៌មាន AFP កាលពី​ចុង​សប្ដាហ៍​នេះ​បាន​បង្ហាញថា ទ្វីបអឺរ៉ុប​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ១០០​លាន​​នាក់ ច្រើនជាង​មួយ​ភាគបី​នៃ​ការឆ្លង​វីរុសសរុប​នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ការចាប់ផ្តើម​ផ្ទុះ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ។ ​ទ្វីប​នេះ​បាន​ក្លាយជា​ចំណុចកណ្តាល​ នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​សកល​ជាថ្មីទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​អាច​ចម្លង​បាន​ឆាប់រហ័ស​។​​ករណី​ឆ្លង​ជិត ៥លាន​នាក់​នៅ​អឺរ៉ុប​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល ៧ថ្ងៃ​ចុងក្រោយ​ដោយមាន ១៧ប្រទេស​ ឬ​ដែនដី​ចំនួន​ក្នុងចំណោម ៥២ប្រទេស​ ឬ​ដែនដីដែល​ធ្វើ​ឲ្យ​ទ្វីបអឺរ៉ុប​បំបែក​កំណត់ត្រា​ ជា​ទ្វីប​ដែលមាន​ករណី​ឆ្លង​ថ្មី​ខ្ពស់បំផុត​ក្នុងពេល ​១​ថ្ងៃដោយសារ​ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​។​ ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ករណី​ឆ្លង​ជាង ១​លាន​នាក់ត្រូវបាន​រាយការណ៍នៅក្នុងប្រទេស​បារាំង​ ដែល​បាន​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដូច​សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល អង់គ្លេស និង​រុស្ស៊ី និង​បានធ្វើ​ឲ្យ​បារាំង​ក្លាយជាប្រទេស​ទី​៦ ដែលមាន​ករណី​ជាង ១០លាន​នាក់ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​បានចាប់ផ្តើម​។​ ​តំបន់​អឺរ៉ុបរួមទាំង​ប្រទេស និង​ដែនដី​ចំនួន ៥២ ចាប់ពី​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ករហូតដល់ប្រទេសអា​ហ្ស៊ែ​បៃ​ហ្ស​ង់ និង​រុស្ស៊ីបាន​កត់ត្រា​ការឆ្លង​វីរុស Covid-19 ចំនួន ១០០,០៧៤,៧៥៣នាក់ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ៕អត្ថបទ៖ សុខមាន

លោក​ Biden ​ប្រាប់​អ៊ុយ​ក្រែ​ន​ថា ​សហរដ្ឋអាមេរិក​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ ប្រសិនបើ​រុស្ស៊ី​ឈ្លាន​ពាន​បន្ថែម​ទៀត

2022/01/03 10:32:59 am        419
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​Volodymyr Zelenskiy ​ថា សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ​ប្រសិនបើ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​។​​ការសន្យា​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក Biden បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២ ក្នុង​រយៈពេល​មួយ​ខែ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្រប​ពេល​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន ជាទី​ដែល​រុស្ស៊ី​បាន​ប្រមូលផ្តុំ​កងទ័ព​ប្រហែល ១០០,០០០​នាក់​។​ ​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ បន្ទាប់ពី​មានការ​ហៅ​ទូរស័ព្ទ​រវាង​លោក Biden និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ប្រធានាធិបតី Biden បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួននឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ប្រទេស​រុស្ស៊ីបន្ត​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ទៀត។​ យោងតាម​សេត​វិមាន លោក Biden និង​លោក Zelenskiy បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​សម្រាប់កិច្ចប្រជុំ​ការទូត​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​លោក Zelenskiy បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Twitter ថា​ ពួកលោក​បាន​ពិភាក្សាអំពីសកម្មភាព​រួមគ្នា​លើ​ការរក្សា​សន្តិភាព​នៅ​អឺរ៉ុប និង​ការទប់ស្កាត់​កុំ​ឲ្យ​ការគំរាមកំហែង​កើនឡើង​បន្ថែមទៀត​។​ ​ក្រុមមន្ត្រី​អ្នកតំណាង​មកពី​សហរដ្ឋអាមេរិក និង​រុស្ស៊ី​គ្រោង​នឹង​ជួបពិភាក្សា​គ្នា​នៅ​ថ្ងៃទី៩ ដល់​ថ្ងៃទី១០ ខែមករា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ បន្ទាប់ពី​ការពិភាក្សា​ក្រុមប្រឹក្សា​រុស្ស៊ី​-​ណា​តូ និង​កិច្ចប្រជុំ​នៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​៕អត្ថបទ៖ សុខមាន

ករណីផ្ទុះគ្រាប់បែកកែច្នៃចំនួន ០២កន្លែង ក្បែរស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា

2021/12/31 10:40:43 am        395
ភ្នំពេញ​៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង ថ្លែងប្រាប់អ្នកសារព័ត៌មានBTVថា ពិតជាមានការផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ ចន្លោះពីម៉ោង ១០ ទៅម៉ោង ១០:៣០នាទី ប៉ុន្តែមិនមានប៉ះពាល់ដល់មន្ត្រីទូតដែលបម្រើការនៅក្នុងស្ថានទូតនោះទេ។ ឯកឧត្តម កុយ គួង បានបន្តថា មន្ត្រីទូតបានឮសម្លេងផ្ទុះទី១ ដោយពិនិត្យមើលទៅចម្ងាយពីរបងស្ថានទូតប្រហែលជា ១០០ម៉ែត្រ និងសម្លេងផ្ទុះទី២ មានចម្ងាយពីរបងស្ថានទូតប្រហែល ១៥០ម៉ែត្រ។ ហើយតាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាគេពិនិត្យមើលទៅ គឺជាគ្រាប់បែកកែច្នៃ គ្រាន់តែវាធ្វើឲ្យឮសម្លេងខ្លាំងៗ និងមិនមានផលប៉ះពាល់ដល់អ្នកណាទាំងអស់ ពោលគឺមិនមានអ្នករងរបួសគ្រោះថ្នាក់អ្វីទេ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្តថា បន្ទាប់ពីមានការផ្ទុះ គឺមន្ត្រីទូតកម្ពុជានៅតែបំពេញការងារជាប្រក្រតី ហើយអាជ្ញាធរមីយ៉ាន់ម៉ាគេពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង គឺទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់ គឺអាជ្ញាធរមីយ៉ាន់ម៉ា គេយកចិត្តទុកដាក់ខ្ពស់៕ អត្ថបទ​៖ រក្សា

ចំនួន​អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​រុស្សី​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ទី​២ ​របស់​ពិភពលោក

2021/12/31 10:49:58 am        461
​រុស្ស៊ី៖ ទិន្នន័យ​ពី​សេវា​ស្ថិតិ​រដ្ឋ​របស់​រុស្ស៊ី និង​ការ​គណនា​របស់​សារព័ត៌មាន Reuters បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​វ៉ា​ដាច់​ប្រេ​ស៊ី​ល​ដែលមាន​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​ទី​២ ​របស់​ពិភពលោក​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 បន្ទាប់​ពីក្រោយ​សហរដ្ឋ​អាមេរិក។​សេវា​ស្ថិតិ Rosstat បាន​និយាយថា ​មនុស្ស ៨៧,៥២៧នាក់​បាន​ស្លាប់​ដោយសារ​មូលហេតុ​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ខែវិច្ឆិកា ដែល​បាន​ក្លាយជា​ខែ​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​រុស្ស៊ី​ ចាប់តាំងពី​ការចាប់ផ្តើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​នេះ​។​ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល​សរុប​របស់​ប្រទេស​រុស្ស៊ី​បាន​ឈានដល់ ៦៥៨,៦៣៤នាក់ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​សារព័ត៌មាន Reuters ដោយ​ផ្អែកលើ​តួលេខ​ពី​សេវា​ស្ថិតិ Rosstat រហូតដល់​ចុងខែ​វិច្ឆិកា និង​ទិន្នន័យ​ពី​ក្រុមការងារ​នៃ​គ្រប់គ្រង​ជំងឺឆ្លង​សម្រាប់​ខែធ្នូ ដោយ​វ៉ា​ដាច់​ប្រទេស​ប្រេ​ស៊ី​លដែល​បាន​កត់ត្រា​ការស្លាប់​ចំនួន ៦១៨,៨០០នាក់។​​ចំនួន​អ្នកស្លាប់​នៅក្នុង​សហរដ្ឋអាមេរិក​មាន​ខ្ពស់ជាង​នេះគឺ​នៅ ៨២៥,៦៦៣នាក់ នេះ​បើ​យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters ដដែល ប៉ុន្តែ​ចំនួន​ប្រជាជន​របស់​សហរដ្ឋអាមេរិក​មាន​ច្រើនជាង​ ២ដង​នៃ​ចំនួន​ប្រជាជន​រុស្ស៊ី​។​ ការ​គណនា​របស់​សារព័ត៌មាន Reuters ក៏បាន​បង្ហាញ​ផងដែរ​ថា​ ប្រទេស​រុស្ស៊ី​បាន​កត់ត្រា​ចំនួន​មនុស្ស​ស្លាប់​លើស ៨៣៥,០០០នាក់ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការ​ផ្ទុះឡើង​នៅក្នុង​ខែមេសា​ឆ្នាំ២០២០ ដល់​ដំណាច់ខែ​វិច្ឆិកា បើ​ប្រៀបធៀប​ទៅនឹង​អត្រា​មរណៈ​ជា​មធ្យម​នៅក្នុងឆ្នាំ២០១៥-២០១៩៕ អត្ថបទ៖ សុខមាន

ថៃ​ព្រមាន​ពី​ការ​ហក់​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស COVID-19 បន្ទាប់ពី​ព្រឹត្តិការណ៍​ឆ្លង​ដែល​មាន​មនុស្ស​ច្រើន​

2021/12/30 10:54:45 am        630
​ថៃ៖ ក្រុម​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ (២៩ ធ្នូ​) ថា​ ប្រជាពលរដ្ឋ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​បាន​ចាត់​ថ្នាក់​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Omicron ជា​លើកដំបូង​របស់​ប្រទេស​ជា​ព្រឹត្តិការណ៍​ឆ្លង​ដែល​មាន​មនុស្ស​ច្រើន​។ ​ការ​ឆ្លង​ជា​ក្រុម​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Kalasin ភាគ​ឦសាន​នៅ​ថ្ងៃបុណ្យ​ណូអែល ជាប់​ពាក់ព័ន្ធ​នឹង​ប្ដី​ប្រពន្ធ ​២​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​បែ​ល​ហ្សិ​ក ហើយ​បាន​ទៅលេង​បារ ការ​ប្រគំ​តន្ត្រី និង​ទីផ្សារ​នានា​។​ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​លោក Opas Karnkawinpong បាន​និយាយ​ថា ការ​ចម្លង​ជា​ក្រុម​បាន​បន្ត​ឆ្លង​ដល់​មនុស្ស​រាប់​រយ​នាក់ ដោយ​ករណី​ទាំង​នោះ​បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ១១​ផ្សេងទៀត ដោយ​លើកឡើង​ពី​វិធី​ដែល​បារ​មួយ​ក្នុងចំណោម​បារ​ជាច្រើន បាន​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​គ្នា​ជា​ក្រុម និង​មិន​មាន​ខ្យល់​ចេញចូល​បាន​ល្អ​គ្រប់គ្រាន់​។​ លោក Opas បាន​ប្រាប់​សារព័ត៌មាន​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ប្រសិនបើ​អ្នកទៅ​លេង​កន្លែង​ណា​ហើយ​មើល​ទៅ​មិន​មាន​សុវត្ថិភាព​ទេ​សូម​កុំ​ទៅ​។​​​ក្រសួងសុខាភិបាល​សាធារណៈ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​កើន​ឡើង​ដល់ ​៧៤០នាក់​ក្នុង​ខេត្ត​ចំនួន​ ៣៣ ក្នុង​នោះ​មាន​ករណី​ឆ្លង​នាំចូលចំនួន ៤៨៩​នាក់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ២,២១៧,២៨៧​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២,៥៧៥​នាក់​បន្ថែម​ទៀត និង​មនុស្ស​ស្លាប់​សរុប​ចំនួន ២១,៦៤៧​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ១៧​នាក់៕អត្ថបទ៖ សុខមាន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិថ្កោលទោស​ការ​សម្លាប់​រង្គាល​នៅ​មី​យ៉ាន់​ម៉ា​

2021/12/30 10:13:59 am        666
​UN៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ ទី២៩ ខែ​ធ្នូ​បាន​ថ្កោល​ទោស​ការ​សម្លាប់​រង្គាល​កាលពី​សប្តាហ៍​មុន ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ដែល​មាន​មនុស្ស​ជាង ៣០​នាក់​រួម​ទាំង​បុគ្គលិក​អង្គការ Save the Children ពីរ​នាក់​ដែល​ត្រូវ​បាន​ដាក់​ការ​ស្តីបន្ទោស​លើ​កងទ័ព​របប​យោធា​។​​ការ​សម្លាប់​នេះ​បាន​កើត​ឡើង​ចំ​ថ្ងៃ​ណូអែល​ក្នុង​រដ្ឋ Kayah ភាគ​ខាងកើត ជា​កន្លែង​ដែល​ពួក​ឧទ្ទាម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​នឹង​កំពុង​ប្រយុទ្ធ​ជាមួយ​យោធា ដែល​បាន​កាន់កាប់​រដ្ឋាភិបាល​ពី​រដ្ឋបាលជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ កាលពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២១ នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បាន​សង្កត់​ធ្ងន់​ទៅលើ​ភាព​ចាំ​បាច់ ​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​នេះ​។​ ​ពួកគេ​ក៏បាន​អំពាវនាវ​ផងដែរឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​អំពើហិង្សា​ទាំងឡាយ និងបាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ការធានា​សុវត្ថិភាព​របស់​ជន​ស៊ីវិល​។​​សេចក្តីថ្លែងការណ៍​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ៣៥​នាក់រួមទាំង​កុមារ ៤នាក់ និង​បុគ្គលិក ២​នាក់​នៃ​អង្គការ​សប្បុរសធម៌ Save the Children ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​សង្កត់ធ្ងន់​លើ​ត​ភាពចាំបាច់ ​សម្រាប់​ការបើក​ច្រក​ដឹកជញ្ជូន​មនុស្សធម៌​ចូល​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការរារាំង​ដល់​មនុស្ស​ទាំងអស់​ដែល​ត្រូវការ​ជំនួយ និង​សម្រាប់​ការការពារពេញលេញលើ​សុវត្ថិភាព និង​សន្តិសុខ​របស់​បុគ្គលិក​មនុស្សធម៌ និង​ក្រុមគ្រូពេទ្យ​។​ ​ក្រុម​អ្នក​ប្រយុទ្ធប្រឆាំង​របប​សឹក​បាន​និយាយថា ពួក​គេ​បាន​រកឃើញ​សាកសព​ជាង ៣០នាក់​ដែល​ត្រូវបាន​ដុតរួមទាំង​ស្ត្រី និង​កុមារ​នៅលើ​ផ្លូវ​ហាយវ៉េ​ក្នុង​រដ្ឋ Kayah បន្ទាប់ពី​ការវាយប្រហារ​៕អត្ថបទ៖ សុខមាន

មនុស្ស ២១​នាក់​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រេស៊ីល

2021/12/29 02:31:46 pm        783
​ប្រេស៊ីល៖ ទីក្រុង​សរុប​ចំនួន ១១៦ នៅ​ក្នុង​រដ្ឋ Bahia ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​បាន​ស្ថិត​ក្នុង​រដ្ឋ​ក្នុង​ភាព​អាសន្ន ដោយសារតែ​ទឹកជំនន់​កាលពី​ថ្ងៃ​អង្គារ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ ទីក្រុង​នៅ​ក្នុង​រដ្ឋ​យ៉ាងហោចណាស់ ៥​ផ្សេងទៀត​នៅ​ភាគ​ខាងជើង និង​ភាគ​អាគ្នេយ៍​របស់​ប្រទេស​ប្រេ​ស៊ី​លត្រូវ​បាន​ជន់​លិច​ផង​ដែរ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។នៅ​រដ្ឋ Bahia ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ជាង ៤៧០.០០០​នាក់​។ យ៉ាងហោចណាស់​នៅ​ក្នុង​ទីក្រុង​ចំនួន ៥០ ទឹកបាន​ហូរ​ចូល​ទៅ​ក្នុង​លំនៅឋាន និង​អាជីវកម្ម ហើយ​ប្រជាជន​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់ចោល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ ទិន្នន័យ​ផ្លូវការ​ពី​រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​ថា ប្រជាជន ៣៤,១៦៣​នាក់​គ្មាន​ផ្ទះសម្បែង និង​ជិត ៤៣,០០០​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​។ មនុស្ស​សរុប ​២១​នាក់​បាន​ស្លាប់ និង​របួស ​៣៥៨​នាក់​ដោយសារ​គ្រោះធម្មជាតិ​នេះ​ចាប់​តាំងពី​ដើមខែ​មក​។ យោង​តាម​គេហទំព័រ​របស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​តាម​ដាន និង​ការ​ជូន​ដំណឹង​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​បាន​និយាយ​ថា នេះ​ជា​អំឡុង​ពេល​ធ្លាក់​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​សម្រាប់​រដ្ឋ Bahia ក្នុង​រយៈពេល ៣២ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Bahia ប្រទេស​ប្រ​ស៊ី​ល​មាន​ភ្លៀង​ធ្លាក់​ច្រើនជាង ៥ដង​នៃ​បរិមាណ​ទឹក​ភ្លៀង​ធម្មតា​សម្រាប់​ពេលនេះ​នៃ​ឆ្នាំនេះ​។ កាលពី​ថ្ងៃ​អង្គារ ប្រជាជន​យ៉ាងហោចណាស់​នៅ​ក្នុង​ក្រុង​ចំនួន ៤ នៃ​រដ្ឋ Bahia បាន​ទទួល​ការព្រមាន​ឱ្យ​ចាក​ចេញពីលំនៅឋាន​របស់​ពួកគេ ​ដោយសារតែការ​កើន​ឡើង​នៃ​លំហូរ​នៃ​ទន្លេ Pardo ដោយ​សារ​តែ​ការ​បើកទ្វារ​ទំនប់ទឹក​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ
07/07/2026 10:07 AM
យានដ្រូនអ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងធំជាងគេរបស់រុស្ស៊ី ជាការវាយប្រហារដ៏ជ្រៅបំផុតមួយទៀត
07/07/2026 09:07 AM
សម្ដេចធិបតី៖ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ ខណៈសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង
07/07/2026 09:07 AM
Ronaldo មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយព័រទុយហ្គាល់ធ្លាក់ចេញពី World Cup
07/07/2026 09:07 AM
Merino ស៊ុតគ្រាប់ជ័យចុងម៉ោងឱ្យអេស្ប៉ាញទម្លាក់ព័រទុយហ្គាល់ ឡើងវគ្គ៨ក្រុម​ចុង​ក្រោយបាល់ទាត់ពិភពលោក
07/07/2026 09:07 AM
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ
07/07/2026 09:07 AM
អ៊ុយក្រែនអំពាវនាវឱ្យអង្គការណាតូផ្តល់មីស៊ីល Patriot បន្ថែមទៀតបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ
07/07/2026 09:07 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
07/07/2026 08:07 AM
លោក Trump និយាយថា នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬសហរដ្ឋអាមេរិកនឹងបញ្ចប់ការងារនេះ
07/07/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី
07/07/2026 08:07 AM